Cambodia



Russian deputy PM holds talks with India’s Modi

Russian Deputy PM Denis Manturov and Indian leader Narendra Modi discussed cooperation in energy and fertilizers amid the Middle East crisis Read Full Article at RT.com

អាមេរិកដកតំណែងមេបញ្ជាការទ័ពជើងគោក ស្របពេលភ្លើងសង្គ្រាមអ៊ីរ៉ង់កំពុងតែក្តៅគគុក

ក្នុងបរិបទភ្លើងសង្គ្រាមកំពុងតែឆេះក្តៅគគុកនៅតំបន់​មជ្ឈិមបូព៌ា  រដ្ឋមន្ត្រីក្រសួងការពារជា

អាមេរិកដកតំណែងមេបញ្ជាការទ័ពជើងគោក ស្របពេលភ្លើងសង្គ្រាមអ៊ីរ៉ង់កំពុងតែក្តៅគគុក

ក្នុងបរិបទភ្លើងសង្គ្រាមកំពុងតែឆេះក្តៅគគុកនៅតំបន់​មជ្ឈិមបូព៌ា  រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានសម្រេចដកតំណែងអគ្គមេបញ្ជាការទ័ពជើងគោក។ ដំណឹងស្តីពីការដកតំណែងមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិអាមេរិកនេះ ត្រូវបណ្តាញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបស្ចិមលោក ចុះផ្សាយព្រោងព្រាត និងដោយនៅតែបន្តចោទសួរអំពីមូលហេតុ។

នគរបាលភ្នំពេញ៖ ការចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី មិនពាក់ព័ន្ធនយោបាយ ឬសេរីភាពបញ្ចេញមតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះថា ការចាប់ខ្លួនអត

នគរបាលភ្នំពេញ៖ ការចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី មិនពាក់ព័ន្ធនយោបាយ ឬសេរីភាពបញ្ចេញមតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះថា ការចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬសេរីភាពបញ្ចេញមតិទេ។ សូមជម្រាបជូនថា អតីតសង្ឃ ជា វុទ្ធីត្រូវបានចាប់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រៅ​ពី​បទ​ចោទ​ប្រកាន់មួយនេះ សមត្ថកិច្ចក៏បានបញ្ចេញភស្តុតាងមួយចំនួនទៀតទាក់ទងនឹងការប្រព្រឹត្តអំពើមិនគប្បីរបស់លោក ជា វុទ្ធី ជាមួយមនុស្សស្រី ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃសាសនា។ 

សាលាឧទ្ធរណ៍នឹងបន្តសវនាការសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី៨ ខែមេសាខាងមុខ

សវនាការលើសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវបន្តឡើងវិញនៅថ្ងៃទី៨ ខែ

សាលាឧទ្ធរណ៍នឹងបន្តសវនាការសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី៨ ខែមេសាខាងមុខ

សវនាការលើសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវបន្តឡើងវិញនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ខាងមុខ ដើម្បីធ្វើសេចក្តីដ្ឋានដោយផ្ទាល់មាត់។ នេះបើតាមលិខិតជូនដំណឹងរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ភ្នំពេញដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបាននៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០២៤មក សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការលើបណ្តឹងប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងលោក កឹម សុខា ចំនួនជាង១០លើករួចមកហើយ។ តែដំណាក់កាលនៃការចេញសេចក្តីសន្និដ្ឋាន សវនាការក៏ត្រូវបានលើកពេល ១លើកជា២លើក ដោយមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់នោះឡើយ។ សូមរម្លឹកថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរទៀតផង៕

អ៊ីរ៉ង់ព្រមាន អ.ស.ប. កុំឲ្យញុះញង់ និងធ្វើឲ្យស្ថានការណ៍ធ្លាក់ដុនដាបកាន់តែខ្លាំង

នៅថ្ងៃសុក្រ ទី៣ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងបោះឆ្នោតអនុម័តលើសេចក្

អ៊ីរ៉ង់ព្រមាន អ.ស.ប. កុំឲ្យញុះញង់ និងធ្វើឲ្យស្ថានការណ៍ធ្លាក់ដុនដាបកាន់តែខ្លាំង

នៅថ្ងៃសុក្រ ទី៣ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងបោះឆ្នោតអនុម័តលើសេចក្តីសម្រេចស្តីពីការប្រើប្រាស់កម្លាំងយោធាដើម្បីបើកផ្លូវច្រកសមុទ្រអកមូហ្ស និងធានាសុវត្ថិភាពនាវាចរណ៍។ សេចក្តីសម្រេចនេះជាសំណើរបស់អង្គការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និង​ប្រទេសបារ៉ែន ដែលសុំយ៉ាងទទូចឲ្យក្រុមប្រឹក្សាសន្តិសុខផ្តល់ភ្លើងខៀវជាបន្ទាន់នៅក្នុងសំណុំរឿងនេះ។ តែ អ៊ីរ៉ង់បានព្រមានទុកជាមុនណិងជាថ្មីថា រាល់សកម្មភាពញុះញង់របស់ក្រុមប្រឹក្សាសន្តិសុខ និងប្រទេសផ្សេងៗទៀតនឹងធ្វើឲ្យសភាពការណ៍កាន់តែធ្លាក់ដុនដាបខ្លាំង។

បារាំង​និងកូរ៉េខាង​ត្បូងក្លាយ​​ជា​ដៃគូ​យុទ្ធសាស្ត្រ​ ដើម្បី​ឈាន​ទៅ​បង្កើត​​ “​សម្ព័ន្ធ​ឯករាជ្យ”

បារាំង និងកូរ៉េខាងត្បូងបានអនុម័តភាពជាដៃគូយុទ្ធសាស្រ្តនៃទំនាក់ទំនងរវាងគ្នាដើម្បីឈានទៅបង្

បារាំង​និងកូរ៉េខាង​ត្បូងក្លាយ​​ជា​ដៃគូ​យុទ្ធសាស្ត្រ​ ដើម្បី​ឈាន​ទៅ​បង្កើត​​ “​សម្ព័ន្ធ​ឯករាជ្យ”

បារាំង និងកូរ៉េខាងត្បូងបានអនុម័តភាពជាដៃគូយុទ្ធសាស្រ្តនៃទំនាក់ទំនងរវាងគ្នាដើម្បីឈានទៅបង្កើត “សម្ព័ន្ធឯករាជ្យ”។ នៅក្នុងជំនួបជាមួយសមភាគីកូរ៉េខាងត្បូងលោក លី ចែម្យុង នាថ្ងៃសុក្រ ទី៣មេសានេះ លោកម៉ាក្រុងក៏បានអញ្ជើញលោក លី ចែម្យុងមកបំពេញទស្សនកិច្ចនៅប្រទេសបារាំងវិញ និងចូលរួមនៅក្នុងជំនួបកំពូលហ្សេ៧ នាខែមិថុនាខាងមុខ។

គ្រូរបាំបុរាណមកពីគ្រប់សមាគមខ្មែរនៅបារាំង​សម្តែងរួមគ្នា​នៅក្នុង​រឿងរាមកេរ្តិ៍

ចាកឆ្ងាយពីប្រទេសកំណើត ឃ្លាតឆ្ងាយ​ពីឆាកសម្តែង អតីត​នាដកាដែលសព្វថ្ងៃជាគ្រូបង្រៀនរបាំបុរាណ

គ្រូរបាំបុរាណមកពីគ្រប់សមាគមខ្មែរនៅបារាំង​សម្តែងរួមគ្នា​នៅក្នុង​រឿងរាមកេរ្តិ៍

ចាកឆ្ងាយពីប្រទេសកំណើត ឃ្លាតឆ្ងាយ​ពីឆាកសម្តែង អតីត​នាដកាដែលសព្វថ្ងៃជាគ្រូបង្រៀនរបាំបុរាណខ្មែរ​នៅប្រទេស​បារាំង បាន​ត្រលប់មក​ឡើង​ឆាកសាជាថ្មី។ នៅក្នុងអំឡុង​កម្មវិធី​ប្រកួតបវរកញ្ញាខ្មែរ​នៅប្រទេស​បារាំង កាលពី​ថ្ងៃសៅរ៍​សប្តាហ៍មុន សាស្រ្តាចារ្យ៤រូប រួមទាំង​អតីត​នាដការបាំបុរាណខ្មែរ២រូបទៀត នៅក្រោម​ការគ្រប់គ្រង​ចាត់ចែង​របស់​អ្នកគ្រូ វ័ន សាវ៉ៃបានរួមគ្នា​សម្តែង​ជាលើកទី១ រឿង រាមកេរ្តិ៍ ដើម្បីបង្ហាញ​ដល់​ទស្សនិកជនបារាំងខ្មែរ។ រួមគ្នា​រាំដើម្បី ការពារ​ ថែរក្សាវប្បធម៌ ក្បាច់របាំបុរាណខ្មែរកុំឲ្យភ្លេច​នៅក្នុង​ចំណោម​សហគមន៍ខ្មែរ​នៅប្រទេស​បារាំង។

លោក ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការតឹងរ៉ឹង បើរកឃើញបុគ្គលលួចនាំប្រេងចូលពីថៃ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រ​ ទី៣មេសានេះ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្

លោក ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការតឹងរ៉ឹង បើរកឃើញបុគ្គលលួចនាំប្រេងចូលពីថៃ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រ​ ទី៣មេសានេះ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវរកមុខអ្នកលួចនាំប្រេងឥន្ធនៈខុសច្បាប់ពីប្រទេសថៃ បន្ទាប់ពីមានការចុះផ្សាយពីសារព័ត៌មានថៃថា នៅតែមានការជួញដូរ​ប្រេងឥន្ធនៈ​ពីប្រទេសថៃចូលមកកម្ពុជា។ បន្ថែមពីនេះលោកនាយករដ្ឋក៏បានព្រមានពីការចាត់វិធានការចាប់តឹងរ៉ឹងជាទីបំផុត ប្រសិនបើការស្រាវជ្រាវបង្ហាញថា មានករណីលួចនាំប្រេងខុសច្បាប់ប្រទេសថៃនេះពិតប្រាកដមែន។ 

ក្រសួងការពារជាតិ៖ ការចោទប្រកាន់របស់ថៃថាកម្ពុជាញុះញង់នៅតំបន់អូស្មាច់មិនមែនជាការពិត

ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការពង្រាយរថពាសដែក និងការពង

ក្រសួងការពារជាតិ៖ ការចោទប្រកាន់របស់ថៃថាកម្ពុជាញុះញង់នៅតំបន់អូស្មាច់មិនមែនជាការពិត

ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការពង្រាយរថពាសដែក និងការពង្រឹងរបងបន្លាលួសរបស់ថៃ ដោយសារមានការញុះញង់ពីភាគីកម្ពុជាមិនមែនជាការពិត និងគ្មានមូលដ្ឋាន។​ ការបដិសេធរបស់ក្រសួងការពារជាតិកម្ពុជា ដោយសំអាងទៅលើហេតុផលថា កងកម្លាំងកម្ពុជាត្រូវបានណែនាំឲ្យគោរពវិន័យ និងគោរពបទបញ្ជាថ្នាក់ដឹកនាំយ៉ាងតឹងរឹងបំផុត។

ប្រឈម​នឹង​តម្លៃ​ប្រេង​ឥន្ធនៈឡើង​ខ្ពស់ ថាមពល​កកើតឡើងវិញរឹតតែក្លាយជា​ជម្រើស​ប្រសើរ​?

សង្គ្រាមនៅ​​អ៊ីរ៉ង់ ដែល​បញ្ឆេះឡើង​ដោយសហរដ្ឋអាមេរិក​និងអ៊ីស្រាអែល ​​បាន​​​ធ្វើ​ឲ្យ​ប៉ះពា

ប្រឈម​នឹង​តម្លៃ​ប្រេង​ឥន្ធនៈឡើង​ខ្ពស់ ថាមពល​កកើតឡើងវិញរឹតតែក្លាយជា​ជម្រើស​ប្រសើរ​?

សង្គ្រាមនៅ​​អ៊ីរ៉ង់ ដែល​បញ្ឆេះឡើង​ដោយសហរដ្ឋអាមេរិក​និងអ៊ីស្រាអែល ​​បាន​​​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ចរន្ត​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម​ពិភពលោក។ ប្រេងឡើង​ថ្លៃដល់ក្បែរ​ ១០៧ដុល្លារ ក្នុង​១ធុងបារីល នៅ​ថ្ងៃទី​២ ខែមេសា​។​ ដ្បិតតែ​ អ៊ីរ៉ង់​​បិទខ្ទប់​ច្រកសមុទ្ទអកមូស្ស​ ដែលជា​ផ្លូវ​នាវាចរណ៍អន្តរជាតិ​ដ៏ចាំបាច់ សម្រាប់​ដឹកទំនិញ ប្រេង និងឧស្ម័ន​។​ ប្រឈមនឹងតម្លៃថាមពល​ឥន្ធនៈឡើងខ្ពស់យ៉ាង​ដូច្នេះ​ តើ​ថាមពលកកើតឡើងវិញ រឹតតែក្លាយជាជម្រើសប្រសើរ?  

ឧត្តមស្នងការសិទ្ធិមនុស្ស​​បរិហារ​ថាប្រទេសក្នុង​តំបន់​​មជ្ឈិមបូព៌ា ឆក់ឱកាស​​កៀបសង្កត់​សិទ្ធិសេរីភាព

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កំពុងតែ​អនុញ្ញាត​ឲ្យ​ក្រុមប្រទេសមួយចំនួន​ក្នុងតំបន់នេះ ឆក់ឱក

ឧត្តមស្នងការសិទ្ធិមនុស្ស​​បរិហារ​ថាប្រទេសក្នុង​តំបន់​​មជ្ឈិមបូព៌ា ឆក់ឱកាស​​កៀបសង្កត់​សិទ្ធិសេរីភាព

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កំពុងតែ​អនុញ្ញាត​ឲ្យ​ក្រុមប្រទេសមួយចំនួន​ក្នុងតំបន់នេះ ឆក់ឱកាស​ពង្រឹង​ការកៀបសង្កត់សិទ្ធិសេរីភាព​របស់ប្រជាពលរដ្ឋ។ នេះគឺជា​ការលើកឡើង ដោយ​ក្តីបារម្ភ របស់​លោក វ៉ុលគែរ តួក ឧត្តមស្នងការសិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ​​ នៅ​ថ្ងៃទី​១មេសា​។ អ្នកជំនាញ​សិទ្ធិមនុស្ស​ បានសង្កេតឃើញថា​ សិទ្ធិសេរីភាពបញ្ចេញ​មតិ និង​សិទ្ធិសេរីភាពជួបជុំ ត្រូវបានរឹតត្បឹតយ៉ាងខ្លាំង បូកបន្ថែមនឹងការចាប់ដាក់ឃុំ​ ដោយ​មិនឆ្លងកាត់តុលាការ​​ជាដើម​។

អ្នកឃ្លាំមើល៖ កម្ពុជាត្រូវការពង្រឹងយន្តការឃ្លាំមើលការអនុវត្តទោសឲ្យបានត្រឹមត្រូវ

នៅពេលនិយាយដល់ការអនុវត្តទោសទណ្ឌលើជនបង្កហេតុដែលជាអ្នកមានអំណាច និងមានទ្រព្យសម្បត្តិ មហាជនត

អ្នកឃ្លាំមើល៖ កម្ពុជាត្រូវការពង្រឹងយន្តការឃ្លាំមើលការអនុវត្តទោសឲ្យបានត្រឹមត្រូវ

នៅពេលនិយាយដល់ការអនុវត្តទោសទណ្ឌលើជនបង្កហេតុដែលជាអ្នកមានអំណាច និងមានទ្រព្យសម្បត្តិ មហាជនតែងតែមានចម្ងល់ថា តើអ្នកទាំងនោះពិតជាបានអនុវត្តទោសត្រឹមត្រូវតាមការសម្រេចរបស់តុលាការដែរ ឬយ៉ាងណា។ នេះជាសំណួរដែលអ្នកឃ្លាំមើលសង្គមមួយចំនួនបានចោទសួរដូចគ្នា ពិសេសក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ និងហេតុការណ៍ផ្សេងទៀតនាពេលកន្លងមក។ បើតាមអ្នកឃ្លាំមើលសង្គមខ្លះ ជនបង្កបានអនុវត្តទោសក្នុងពន្ធនាគារតិចតួចបំផុត ហើយទោសទណ្ឌដែលនៅសេសស់ត្រូវបានព្យួរ។ ក្នុងន័យនេះត្រូវបានអ្នកឃ្លាំមើលសង្គមមួយចំនួនយល់ថា ប្រព័ន្ធច្បាប់នៅកម្ពុជាខ្វះយន្តការតាមដានការអនុវត្តទោសឲ្យបានត្រឹមត្រូវ ពិសេសលើជនបង្កដែលមានយសស័ក្តិ អំណាច និងទ្រព្យសម្បត្តិស្តុកស្តម្ភ។

សង្គ្រាមអ៊ុយក្រែន៖ ស្លាប់យ៉ាងតិច ៥ នាក់ ក្នុងការវាយប្រហារទ្រង់ទ្រាយធំដោយដ្រូន ពីភាគីរុស្ស៊ី

ថ្ងៃ ពុធ ទី ១ ខែ មេសា ដ្រូនរុស្ស៊ីជាង ៣៦០ គ្រឿង បានសម្រុកវាយប្រហារទៅលើ តំបន់មួយចំនួននៅក្នុងប្

សង្គ្រាមអ៊ុយក្រែន៖ ស្លាប់យ៉ាងតិច ៥ នាក់ ក្នុងការវាយប្រហារទ្រង់ទ្រាយធំដោយដ្រូន ពីភាគីរុស្ស៊ី

ថ្ងៃ ពុធ ទី ១ ខែ មេសា ដ្រូនរុស្ស៊ីជាង ៣៦០ គ្រឿង បានសម្រុកវាយប្រហារទៅលើ តំបន់មួយចំនួននៅក្នុងប្រទេសអ៊ុយក្រែន បណ្តាលឲ្យមនុស្សយ៉ាងតិច ៥ នាក់ បានបាត់បង់ជីវិត ។ ស្របពេលដែលដំណើរចរចាស្វែងរកសន្តិភាពរវាងប្រទេសទាំង ២ បន្តជាប់គាំង រុស្ស៊ីកំពុងបង្កើនសន្ទុះ វាយប្រហារទៅលើអ៊ុយក្រែន កាន់ខ្លាំងឡើង ។

លោក ដូណាល់ ត្រាំ សន្យា​វាយប្រហារ​អ៊ីរ៉ង់​ឲ្យ​កាន់តែទ្រុឌទ្រោមខ្លាំង​ថែមទៀត ក្នុង​២-៣សប្តាហ៍ខាងមុខ

ដោយ​អ៊ីរ៉ង់មានះមិន​លុតជង្គង់សុំ​ចុះចាញ់និង​​​មិនព្រមចុះកិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម ប

លោក ដូណាល់ ត្រាំ សន្យា​វាយប្រហារ​អ៊ីរ៉ង់​ឲ្យ​កាន់តែទ្រុឌទ្រោមខ្លាំង​ថែមទៀត ក្នុង​២-៣សប្តាហ៍ខាងមុខ

ដោយ​អ៊ីរ៉ង់មានះមិន​លុតជង្គង់សុំ​ចុះចាញ់និង​​​មិនព្រមចុះកិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​​គំរាម​វាយប្រហារអ៊ីរ៉ង់ ឲ្យកាន់តែទ្រុឌទ្រោម​ខ្លាំងថែមទៀត ក្នុងពេល​ ២-៣ សប្តាហ៍ខាងមុខ។​ នេះបើតាម​សេចក្តី​ថ្លែង​សុន្ទរកថា​ទៅកាន់ប្រជាជាតិ​អាមេរិក​ នៅ​ថ្ងៃទី១ ខែមេសា។ ចំណែក​ ​ប្រធានាធិបតី​​អ៊ីរ៉ង់ បាន​ប្រកាស​អំពី​ឆន្ទៈ​បញ្ចប់​សង្គ្រាម ​អាច​ប្រព្រឹត្តទៅបាន ទាល់តែ​មានការ​ធានាអំពីសន្តិសុខនិង​សំណង​ការ​ខូច​ខាត។ តែ​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែល​ជា​សម្ព័ន្ធមិត្ត​អាមេរិក អះអាងយ៉ាងដាច់​ខាត​ ថា យុទ្ធនាការកម្ទេច​អ៊ីរ៉ង់ មិនទាន់​បញ្ចប់​នៅឡើយទេ។​​  

អវកាសយានិក៤នាក់នៃបេសកកម្ម ​Artémis ធ្វើដំណើរឆ្ពោះទៅក្រឡឹង​​ជុំវិញ​ព្រះចន្ទ

កាលពីល្ងាចថ្ងៃពុធទី​១មេសា ទីភ្នាក់ងារអវកាស​អាមេរិក NASA បានបាញ់បង្ហោះដោយជោគជ័យ នូវ​យានអវកាស

អវកាសយានិក៤នាក់នៃបេសកកម្ម ​Artémis ធ្វើដំណើរឆ្ពោះទៅក្រឡឹង​​ជុំវិញ​ព្រះចន្ទ

កាលពីល្ងាចថ្ងៃពុធទី​១មេសា ទីភ្នាក់ងារអវកាស​អាមេរិក NASA បានបាញ់បង្ហោះដោយជោគជ័យ នូវ​យានអវកាសនៃបេសកកម្ម អារតេមីស​ទី​២ (Artémis 2) ដើម្បី​​នាំយកអវកាសយានិក​ចំនួន​៤នាក់ ឆ្ពោះ​ទៅកាន់ព្រះចន្ទ។ មិនចុះចតលើ​ព្រះចន្ទទេ តែយាននេះនឹង​​ហោះក្រឡឹងជុំវិញ​ព្រះចន្ទ មុននឹងត្រឡប់​មកផែនដីវិញ។ មានរយៈពេល១០ថ្ងៃ បេសកកម្មនេះ គឺជាការសាកល្បង​បច្ចេកទេស មុននឹង​ឈានទៅ​នាំយកមនុស្ស​ ទៅចុះលើព្រះចន្ទនៅឆ្នាំ​២០២៨។

លោក ដូណាល់ ត្រាំ សន្យា​វាយប្រហារ​អ៊ីរ៉ង់​ឲ្យ​កាន់តែទ្រោឌទ្រោមខ្លាំង​ថែមទៀត ក្នុង​២-៣សប្តាហ៍ខាងមុខ

ដោយ​អ៊ីរ៉ង់មានះមិន​លុតជង្គង់សុំ​ចុះចាញ់និង​​​មិនព្រមចុះកិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម ប

លោក ដូណាល់ ត្រាំ សន្យា​វាយប្រហារ​អ៊ីរ៉ង់​ឲ្យ​កាន់តែទ្រោឌទ្រោមខ្លាំង​ថែមទៀត ក្នុង​២-៣សប្តាហ៍ខាងមុខ

ដោយ​អ៊ីរ៉ង់មានះមិន​លុតជង្គង់សុំ​ចុះចាញ់និង​​​មិនព្រមចុះកិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​​គំរាម​វាយប្រហារអ៊ីរ៉ង់ ឲ្យកាន់តែទ្រោឌទ្រោម​ខ្លាំងថែមទៀត ក្នុងពេល​ ២-៣ សប្តាហ៍ខាងមុខ។​ នេះបើតាម​សេចក្តី​ថ្លែង​សុន្ទរកថា​ទៅកាន់ប្រជាជាតិ​អាមេរិក​ នៅ​ថ្ងៃទី១ ខែមេសា។ ចំណែក​ ​ប្រធានាធិបតី​​អ៊ីរ៉ង់ បាន​ប្រកាស​អំពី​ឆន្ទៈ​បញ្ចប់​សង្គ្រាម ​អាច​ប្រព្រឹត្តទៅបាន ទាល់តែ​មានការ​ធានាអំពីសន្តិសុខនិង​សំណង​ការ​ខូច​ខាត។ តែ​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែល​ជា​សម្ព័ន្ធមិត្ត​អាមេរិក អះអាងយ៉ាងដាច់​ខាត​ ថា យុទ្ធនាការកម្ទេច​អ៊ីរ៉ង់ មិនទាន់​បញ្ចប់​នៅឡើយទេ។​​  

របបអ៊ីរ៉ង់​កេណ្ឌ​ក្មេងជំទង់ៗ​​ឲ្យ​កាន់កាំភ្លើង ដើរល្បាតតាមផ្លូវ ដើម្បីសម្លុត​ការបះបោរប្រឆាំង

សង្គ្រាម​នៅអ៊ីរ៉ង់​មានរយៈពេល​១ខែហើយ។ របបអ៊ីស្លាមផ្តាច់ការនេះ មិនទាន់រលំ ឬផ្លាស់ប្តូរថ្មី

របបអ៊ីរ៉ង់​កេណ្ឌ​ក្មេងជំទង់ៗ​​ឲ្យ​កាន់កាំភ្លើង ដើរល្បាតតាមផ្លូវ ដើម្បីសម្លុត​ការបះបោរប្រឆាំង

សង្គ្រាម​នៅអ៊ីរ៉ង់​មានរយៈពេល​១ខែហើយ។ របបអ៊ីស្លាមផ្តាច់ការនេះ មិនទាន់រលំ ឬផ្លាស់ប្តូរថ្មីដូចអ្វីដែល​លោកដូណាល់ ត្រាំ​បានអះអាងនោះឡើយ។ តែអ្វីដែលគេសង្កេតឃើញ គឺមាន​ក្មេងជំទង់យ៉ាងច្រើន អាយុ​ខ្ទង់​ ១៣-១៤ឆ្នាំ កាន់កាំភ្លើង​ដើរល្បាតតាម​ផ្លូវនៅអ៊ីរ៉ង់​​។​​ នេះ​សបញ្ជាក់អំពីទំនោរកាន់តែផ្តាច់ការ​ និងអមនុស្សធម៌ ​នៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលប្រើក្មេងអនីតិជន ឲ្យ​កាន់កាំភ្លើង ដើម្បី​គំរាមសម្លុត​ការបះបោរប្រឆាំងណាមួយ ពីសំណាក់​ប្រជាជន​។

មេធាវីរំពឹងថា តុលាការនឹងផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង

នៅថ្ងៃទី២មេសានេះ សមត្ថកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជូន ស៊ីវ ជ័យសិដ្ឋ​ ជន​​

មេធាវីរំពឹងថា តុលាការនឹងផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង

នៅថ្ងៃទី២មេសានេះ សមត្ថកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជូន ស៊ីវ ជ័យសិដ្ឋ​ ជន​​​បង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់ នៅស្រុកមោងប្ញស្សី ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង​​។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី​២មេសានេះ ​លោកស្រី លឹម ច័ន្ទលីដា មេធាវីការពារក្តី​​​ឱ្យ​គ្រួសារជនរងគ្រោះបានអះអាងពីការបន្ត​​តតាំង​ក្តីតាម​នីតិវិធីច្បាប់ ខណៈ​ការចរចាសំណងរវាងគ្រួសារជនបង្ក និងជនរងគ្រោះ​មិនទាន់ត្រូវរ៉ូវគ្នា​នៅឡើយ​​។ លោកស្រី លឹម ច័ន្ទលីដា រំពឹងថា តុលាការនឹងផ្តល់យុត្តិធម៌ជូនគ្រួសារជនរងគ្រោះ​ឲ្យស្របតាមច្បាប់ស្តីពីចរាចរណ៍។ 

ឥណ្ឌាចាប់ផ្តើមធ្វើជំរឿនថ្នាក់ជាតិ នៅទូទាំងប្រទេស

រដ្ឋាភិបាលឥណ្ឌាចាប់ផ្តើមធ្វើជំរឿនប្រជាជនថ្នាក់ជាតិ នៅថ្ងៃពុធ ទី១ មេសា។ កិច្ចការងារនេះត្រូ

ឥណ្ឌាចាប់ផ្តើមធ្វើជំរឿនថ្នាក់ជាតិ នៅទូទាំងប្រទេស

រដ្ឋាភិបាលឥណ្ឌាចាប់ផ្តើមធ្វើជំរឿនប្រជាជនថ្នាក់ជាតិ នៅថ្ងៃពុធ ទី១ មេសា។ កិច្ចការងារនេះត្រូវចំណាយពេល ជាង១ឆ្នាំ និងត្រូវការមន្រ្តីជំរឿន ជាង ៣លាននាក់ ដើម្បីចុះប្រមូលព័ត៌មានប្រជាជន ជាង១៤០០លាននាក់។ ការធ្វើជំរឿន គឺចាំបាច់សម្រាប់អាជ្ញាធរឥណ្ឌា ដើម្បីស្វែងយល់ពីតថភាពសង្គមនិងសេដ្ឋកិច្ច ព្រមទាំងអាចជួយកែសម្រួលនយោបាយអភិវឌ្ឈន៍ជាតិ។

នៅជប៉ុន ​លោក​ម៉ាក្រុងប្រកាសថា “អឺរ៉ុបដើរយឺត តែអឺរ៉ុប​ច្បាស់លាស់​ និងគួរ​ឲ្យទុកចិត្ត​”

លោកម៉ាក្រុងនិងភរិយា កំពុងស្ថិតនៅ​ប្រទេសជប៉ុន ដើម្បី​បំពេញទស្សនកិច្ច​ផ្លូវរដ្ឋ អមដំណើរដោយ

នៅជប៉ុន ​លោក​ម៉ាក្រុងប្រកាសថា “អឺរ៉ុបដើរយឺត តែអឺរ៉ុប​ច្បាស់លាស់​ និងគួរ​ឲ្យទុកចិត្ត​”

លោកម៉ាក្រុងនិងភរិយា កំពុងស្ថិតនៅ​ប្រទេសជប៉ុន ដើម្បី​បំពេញទស្សនកិច្ច​ផ្លូវរដ្ឋ អមដំណើរដោយ​រដ្ឋមន្ត្រី​និង​អ្នកជំនួញច្រើននាក់។ ទស្សនកិច្ចនេះ ធ្វើឡើងនៅក្នុងបរិបទ ដែលពិភពលោក​កំពុងតែរំជើបរំជួល ដោយសារសង្គ្រាម​នៅតំបន់​មជ្ឈិមបូព៌ា។ នៅតូក្យូ លោកម៉ាក្រុង បានថ្លែងថា អឺរ៉ុបដើរយឺតបន្តិចមែន តែអឺរ៉ុបច្បាស់លាស់ គួរជាទីទុកចិត្ត គោរព​ដៃគូសម្ព័ន្ធមិត្ត​ និង​​គោរពច្បាប់អន្តរជាតិ មិនដូចអ្នកខ្លះ​ទេ!

លោក ហុង សុខហួរ៖ ក្រសួងមហាផ្ទៃបដិសេធជាថ្មីមិនផ្តល់សេចក្តីចម្លងសំបុត្រកំណើតឲ្យបក្សភ្លើងទៀន

ក្រសួងមហាផ្ទៃបានបដិសេធជាថ្មីចំពោះសំណើរបស់តំណាងគណបក្សភ្លើងទៀនដែលសុំឲ្យក្រសួងមហាផ្ទៃផ្តល

លោក ហុង សុខហួរ៖ ក្រសួងមហាផ្ទៃបដិសេធជាថ្មីមិនផ្តល់សេចក្តីចម្លងសំបុត្រកំណើតឲ្យបក្សភ្លើងទៀន

ក្រសួងមហាផ្ទៃបានបដិសេធជាថ្មីចំពោះសំណើរបស់តំណាងគណបក្សភ្លើងទៀនដែលសុំឲ្យក្រសួងមហាផ្ទៃផ្តល់សេចក្តីចម្លងឯកសារចុះបញ្ជីច្បាប់ដើមរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នេះជាការបញ្ជាក់របស់លោក ហុង សុខហួរ ប្រធានស្តីទីគណបក្សភ្លើងទៀនប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធ ទី១ មេសានេះ ក្រោយជំនួបរវាងក្រុមតំណាងគណបក្ស និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ បើតាមលោក ហុង សុខហួរ ក្រសួងមហាផ្ទៃបានប្រាប់តំណាងគណបក្សភ្លើងទៀនថា ខ្លួនគ្មានគោលការណ៍អាចផ្តល់សេចក្តីចម្លងណាមួយ ក្រៅតែពីលិខិតដែលក្រសួងមហាផ្ទៃធ្លាប់បានចេញឲ្យគណបក្សភ្លើងទៀនកន្លង​មកដែលបញ្ជាក់ថា គណបក្សភ្លើងទៀនជាបក្សនយោបាយដែលមានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។

កម្ពុជាត្រៀមខ្លួនជួយពលករខ្មែររាប់ម៉ឺននាក់នៅថៃដែលបណ្ណការងារផុតកំណត់ថ្ងៃទី៣១ មីនា ២០២៦

មានពលករខ្មែរយ៉ាងតិចជាង ៨ម៉ឺនបានអស់សុពលភាពបណ្ណការងារនៅក្នុងប្រទេសថៃគិតត្រឹមថ្ងៃទី៣១ ខែមី

កម្ពុជាត្រៀមខ្លួនជួយពលករខ្មែររាប់ម៉ឺននាក់នៅថៃដែលបណ្ណការងារផុតកំណត់ថ្ងៃទី៣១ មីនា ២០២៦

មានពលករខ្មែរយ៉ាងតិចជាង ៨ម៉ឺនបានអស់សុពលភាពបណ្ណការងារនៅក្នុងប្រទេសថៃគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដែលជាថ្ងៃកំណត់របស់ក្រសួងការងារថៃ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការងារកម្ពុជា។ បើតាមសង្គមស៊ីវិល ពលករខ្មែរដែលមានបណ្ណការងារអស់សុពលភាពអាចប្រឈមនឹងការបណ្តេញចេញដោយបង្ខំ ឬអាចរងការផាកពិន័យពីអាជ្ញាធរថៃ។ តែក្រសួងការងារកម្ពុជាបានអះអាងថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយពលករខ្មែរទាំងជាង ៨ម៉ឺននាក់នោះ។

ចិន និងប៉ាគីស្ថានស្នើផែនការ ៥ចំណុច ដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា

សហរដ្ឋអាមេរិកចង់ដកខ្លួនចេញពីអ៊ីរ៉ង់ បើទោះបីជាមាន ឬក៏ គ្មានកិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់ស

ចិន និងប៉ាគីស្ថានស្នើផែនការ ៥ចំណុច ដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា

សហរដ្ឋអាមេរិកចង់ដកខ្លួនចេញពីអ៊ីរ៉ង់ បើទោះបីជាមាន ឬក៏ គ្មានកិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់សង្រ្គាម។ ប៉ុន្តែ នៅថ្ងៃពុធ ទី១ មេសានេះ អ៊ីរ៉ង់ និងអ៊ីស្រាអែលបន្តបាញ់ប្លោងដាក់គ្នាទៅវិញទៅមក។ ចំណែក ចិន និងប៉ាគីស្ថានវិញបានអំពាវនាវ ឲ្យបញ្ឈប់សង្រ្គាមនៅមជ្ឈិមបូព៌ាជាបន្ទាន់ ដោយបានស្នើផែនការ ៥ចំណុច មានជាអាទិ៍ បទឈប់បាញ់ និងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅ នៅអ៊ីរ៉ង់។

ការ​សិក្សា​ជប៉ុន៖ ចាស់​ទៅ​ធ្វើ​ម្ហូប​ខ្លួន​ឯង ជួយ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​វង្វេង

អ្នក​ស្រាវជ្រាវជប៉ុន​បាន​សិក្សា​ឃើញ​ថា មនុស្ស​ចាស់​ចូល​ចង្ក្រាន​​ធ្វើ​ម្ហូប​បរិភោគ​ដោយ​

ការ​សិក្សា​ជប៉ុន៖ ចាស់​ទៅ​ធ្វើ​ម្ហូប​ខ្លួន​ឯង ជួយ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​វង្វេង

អ្នក​ស្រាវជ្រាវជប៉ុន​បាន​សិក្សា​ឃើញ​ថា មនុស្ស​ចាស់​ចូល​ចង្ក្រាន​​ធ្វើ​ម្ហូប​បរិភោគ​ដោយ​ខ្លួន​ឯង​​ មាន​ហានិភ័យ​កើត​ជំងឺ​វង្វេង​ទាប។ ​អ្នក​ដែល​មិន​ធ្លាប់​ធ្វើម្ហូប​អាហារ​ពីក្មេង​ ហើយ​ងាក​មក​​​ផ្តើម​ធ្វើ​ម្ហូប​នៅ​វ័យ​ចំណាស់ កាន់​តែទទួល​បាន​​ផល​ល្អ​ ដោយ​អាច​កាត់​បន្ថយ​គ្រោះភ្លេច​វង្វេង​​​បាន​ច្រើន​ខ្លាំងណាស់ ដល់​ទៅ​៦៧%​ឯណោះ។ តើអ្នកស្រាវជ្រាវ​ អាច​ពន្យល់​អំពី​​ទំនាក់ទំនង​នៃ​​ការ​ធ្វើម្ហូប​និងកា​រកាត់​បន្ថយ​​គ្រោះ​កើត​​ជំងឺ​វង្វេង​វង្វាន់​យ៉ាង​ដូច​ម្តេច?

កម្ពុជាបានបញ្ជូនមេខ្លោងឆបោកអនឡាញ និងអ្នកលាងលុយឈ្មោះ លី ស្យុង ឱ្យចិន

ក្រសួងមហាផ្ទៃបានធ្វើបត្យាប័នជនជាតិចិនម្នាក់ឈ្មោះ លី ស្យុង (LI XIONG ) ទៅកាន់ប្រទេសចិនវិញនៅថ្ងៃទី

កម្ពុជាបានបញ្ជូនមេខ្លោងឆបោកអនឡាញ និងអ្នកលាងលុយឈ្មោះ លី ស្យុង ឱ្យចិន

ក្រសួងមហាផ្ទៃបានធ្វើបត្យាប័នជនជាតិចិនម្នាក់ឈ្មោះ លី ស្យុង (LI XIONG ) ទៅកាន់ប្រទេសចិនវិញនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ បើតាមក្រសួងមហាផ្ទៃ ការបញ្ជូនជនជាតិរូបនេះធ្វើឡើងតាមសំណើរបស់រដ្ឋាភិបាលចិនក្នុងក្របខណ្ឌនៃកិច្ចសហការប្រយុទ្ធប្រឆាំង និងបោសសម្អាតបទល្មើសឆបោកតាមអនឡាញ។ ទូរទស្សន៍រដ្ឋចិន CCTV បានឲ្យដឹងនៅថ្ងៃទី១ មេសានេះថា ជន លី ស្យុងដែលជាបក្សពួករបស់ចេន ហ្ស៊ី នៅក្នុងប្រតិបត្តិការឆបោកអនឡាញ និងលាងលុយកខ្វក់បានទៅដល់ទឹកដីចិនហើយ។ 

លោក​ប្រធានាធិបតីអេហ្ស៊ីប អំពាវនាវទៅកាន់​លោកដូណាល់ ត្រាំ សូម​ឲ្យ​​បញ្ឈប់​សង្គ្រាម​​នៅ​មជ្ឈិមបូព៌ា

ពីទីក្រុងគែរ ថ្ងៃចន្ទទី​៣០មីនា លោក​ប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតាហ៍ អាល់ស៊ីស៊ី បានអំព

លោក​ប្រធានាធិបតីអេហ្ស៊ីប អំពាវនាវទៅកាន់​លោកដូណាល់ ត្រាំ សូម​ឲ្យ​​បញ្ឈប់​សង្គ្រាម​​នៅ​មជ្ឈិមបូព៌ា

ពីទីក្រុងគែរ ថ្ងៃចន្ទទី​៣០មីនា លោក​ប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតាហ៍ អាល់ស៊ីស៊ី បានអំពាវនាវជាលើកទី​១​ ទៅកាន់លោកដូណាល់ ត្រាំ​​ សូម​ឲ្យ​លោកជួយ​ធ្វើយ៉ាងណា បញ្ឈប់ការធ្វើសង្គ្រាម​នៅតំបន់​មជ្ឈិមបូព៌ា​។ សុន្ទរកថាថ្លែងអង្វរនេះ​ ត្រូវបានធ្វើឡើង​ប៉ុន្មានម៉ោង មុនពេលដែល​លោកដូណាល់ ត្រាំ បានប្រកាសគំរាមវាយ​កម្ទេច​ កំពង់ផែស្តុកប្រេង​​ ដ៏ធំបំផុតរបស់អ៊ីរ៉ង់​។

កម្រិតខ្យល់ពុលក្នុងបរិយាកាសកើនឡើងខ្លាំង នៅតំបន់ភាគខាងជើងប្រទេសថៃ

ឈាងម៉ៃ ដែលស្ថិតនៅភាគខាងជើងប្រទេសថៃ ជាប់ចំណាត់ទី២ ជាទីក្រុងដែលមានកម្រិតខ្យល់ពុលខ្ពស់ជាងគេ

កម្រិតខ្យល់ពុលក្នុងបរិយាកាសកើនឡើងខ្លាំង នៅតំបន់ភាគខាងជើងប្រទេសថៃ

ឈាងម៉ៃ ដែលស្ថិតនៅភាគខាងជើងប្រទេសថៃ ជាប់ចំណាត់ទី២ ជាទីក្រុងដែលមានកម្រិតខ្យល់ពុលខ្ពស់ជាងគេបំផុតលើលោក នៅថ្ងៃអង្គារ ទី៣១ មីនា។ តំបន់ភាគខាងជើងប្រទេសថៃ សឹងតែទាំងអស់ គ្របដណ្តប់ដោយផ្សែងពុលអួរអាប់ និងពោរពេញដោយល្អងជាតិពុលតូចល្អិត ដែលអាចបង្កហានិភ័យខ្ពស់ដល់សុខភាពរបស់ប្រជាជន។ បើផ្អែកតាមអាជ្ញាធរថៃ បញ្ហាខ្យល់ពុលកើនឡើងខ្លាំងបែបនេះ បណ្តាលមកពីការដុតរានដីព្រៃ និងដីចំការ។

នាវាដឹកប្រេង​រុស្ស៊ី ៧៣ម៉ឺនធុងបារីល បានទៅដល់គុយបា

ប្រមាណ​២ខែមកហើយ ដែល​ប្រជាជន​គុយបា បានជួបការលំបាកយ៉ាងខ្លាំង ដោយសារតែ​ខ្វះប្រេង និងគ្មានចរន

នាវាដឹកប្រេង​រុស្ស៊ី ៧៣ម៉ឺនធុងបារីល បានទៅដល់គុយបា

ប្រមាណ​២ខែមកហើយ ដែល​ប្រជាជន​គុយបា បានជួបការលំបាកយ៉ាងខ្លាំង ដោយសារតែ​ខ្វះប្រេង និងគ្មានចរន្តអគ្គិសនី​​ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បានបិទខ្ទប់​ ប្រេងនៅ​វ៉េណេស៊ុយអេឡា​។ តែនៅថ្ងៃទី​៣១មីនា នាវាដឹកប្រេងមួយគ្រឿងរបស់រុស្ស៊ី​ ផ្ទុកប្រេង​ប្រមាណ​ ៧៣ម៉ឺនធុងបារីល បានធ្វើដំណើរមកដល់គុយបា។ រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ បានអះអាងថានេះគឺជាការអនុញ្ញាតពិសេស ដើម្បីជួយសម្រាល​ការលំបាក​។

ជប៉ុនពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅលើកោះ Kyushu ទល់មុខទឹកដីចិន

នៅក្នុងស្ថានការណ៍តានតឹងរវាងរដ្ឋាភិបាលក្រុងតូក្យូ និងក្រុងប៉េកាំង ជប៉ុនបានត្រៀមពង្រាយមីស

ជប៉ុនពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅលើកោះ Kyushu ទល់មុខទឹកដីចិន

នៅក្នុងស្ថានការណ៍តានតឹងរវាងរដ្ឋាភិបាលក្រុងតូក្យូ និងក្រុងប៉េកាំង ជប៉ុនបានត្រៀមពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅលើកោះ Kyushu ដែលស្ថិតនៅសមុទ្រចិនខាងកើត។ បើផ្អែកតាមក្រសួងការពារជាតិជប៉ុន មីស៊ីលដែលពង្រាយនៅតំបន់នោះ ដើម្បីត្រៀមខ្លួនការពារដែនអធិបតេយ្យភាពជប៉ុន។ មីស៊ីលប្រភេទនេះ អាចបាញ់បានចម្ងាយបាន រហូតដល់ ១០០០ គីឡូម៉ែត្រ ។

គណបក្សភ្លើងទៀនត្រៀមជួបតំណាងក្រសួងមហាផ្ទៃ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍សំបុត្រកំណើត

ក្រុមមន្ត្រីគណបក្សភ្លើងទៀននឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនៅថ្ងៃពុធ ទី១ ខែមេសា។

គណបក្សភ្លើងទៀនត្រៀមជួបតំណាងក្រសួងមហាផ្ទៃ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍សំបុត្រកំណើត

ក្រុមមន្ត្រីគណបក្សភ្លើងទៀននឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនៅថ្ងៃពុធ ទី១ ខែមេសា។ កម្មវត្ថុនៃជំនួបនេះត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបញ្ជាក់ថា គឺសុំឲ្យក្រសួងមហាផ្ទៃជួយផ្តល់សេចក្តីចម្លងឯកសារចុះបញ្ជីច្បាប់ដើមរបស់គណបក្សដែលបានបាត់កន្លងទៅ។

តើរដ្ឋាភិបាលគួរបន្ថែមវិធានការអ្វីខ្លះដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ?

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធំៗបានកើតឡើងជាបន្តបន្ទាប់ រួមមា

តើរដ្ឋាភិបាលគួរបន្ថែមវិធានការអ្វីខ្លះដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ?

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធំៗបានកើតឡើងជាបន្តបន្ទាប់ រួមមាន គ្រោះថ្នាក់ចរាចរណ៍ដែលមានជាប់ពាក់ព័ន្ធនឹងកូនអភិបាលស្រុកកងមាស ឬមួយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបងកាលពីថ្ងៃទី២៧ ខែមីនា ដែលបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ៦នាក់។ អ្នកជំនាញផ្នែកចរាចរណ៍ជើងគោកយល់ថា គ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗគ្នានេះបណ្តាលមកពីខ្វះការយល់ដឹងអំពីវិធានសុវត្ថិភាពបើកបរ និងការក្រេបគ្រឿងស្រវឹងក្នុងពេលបើកបរ។ ចំណែកអ្នកតាមដានសង្គមស្នើឲ្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានតឹងតែង តម្លាភាព និងស្មើភាពគ្នា។

លោក សឿន ឡាយ ចាត់ទុកការការពារសត្វព្រៃប្រៀបបាននឹងការថែទាំកូនៗខ្លួនឯង

សហគមន៍ព្រៃឈើប្រាំបីមុំ ព័ទ្ធជុំវិញដោយដីសម្បទានសេដ្ឋកិច្ចដំណាំចំការអំពៅ ស្ថិតនៅក្នុងខេត្

លោក សឿន ឡាយ ចាត់ទុកការការពារសត្វព្រៃប្រៀបបាននឹងការថែទាំកូនៗខ្លួនឯង

សហគមន៍ព្រៃឈើប្រាំបីមុំ ព័ទ្ធជុំវិញដោយដីសម្បទានសេដ្ឋកិច្ចដំណាំចំការអំពៅ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ជាតំបន់ដែលធ្លាប់ប្រឈមនឹងការទន្ទ្រានទិញលក់ដីព្រៃ ដើម្បីអភិវឌ្ឍន៍ចំការអំពៅ និងដាក់អន្ទាក់បរបាញ់សត្វព្រៃ។ តែដោយមានការខិតខំប្រឹងប្រែងតស៊ូរបស់ប្រជាសហគមន៍ទាំងអស់ ក្នុងនោះមានលោក សឿន ឡាយ ម្នាក់ផង សហគមន៍ព្រៃឈើប្រាំបីមុំបានគ្របដណ្តប់ទៅដោយម្លប់ឈើលាយឡំនឹងសម្លេងបក្សី និងសម្លេងរ៉ៃ ថែមទាំងជាកន្លែងអភិរក្សសត្វព្រៃកម្រជិតផុតពូជផងដែរ។ ជាសកម្មជនម្នាក់ការពារព្រៃឈើ លោក សឿន ឡាយ សង្ឃឹមថា ការត្រួសត្រាយផ្លូវរបស់មនុស្សចាស់នឹងអាចរក្សាបាននូវមរតកព្រៃឈើ និងសត្វព្រៃ សម្រាប់អ្នកជំនាន់ក្រោយ។ 

សំណល់គ្រាប់បែកចង្កោមថៃបន្តគំរាមជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរនៅតាមព្រំដែន

យ៉ាងហោចណាស់គ្រាប់បែកចង្កោមប្រមាណ ១២ ទៅ ១៣ម៉ឺនគ្រាប់ ដែលផ្ទុកគ្រាប់បែកតូចៗប្រមាណពីជាង៦ ទៅ ៧

សំណល់គ្រាប់បែកចង្កោមថៃបន្តគំរាមជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរនៅតាមព្រំដែន

យ៉ាងហោចណាស់គ្រាប់បែកចង្កោមប្រមាណ ១២ ទៅ ១៣ម៉ឺនគ្រាប់ ដែលផ្ទុកគ្រាប់បែកតូចៗប្រមាណពីជាង៦ ទៅ ៧លានគ្រាប់ ត្រូវបានអង្គភាពសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) សន្និដ្ឋានថាបានបន្សល់ទុក និងបន្តរាយប៉ាយនៅក្នុងខេត្ត​ចំនួន ៧ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោយសង្គ្រាមរយៈពេល ២១ថ្ងៃ កាលពីចុងខែធ្នូ ឆ្នាំ២០២៥។ ខេត្តទាំង៧នោះមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប ដោយខេត្តទាំងនេះ នៅតែជាតំបន់កំពុងបន្តគំរាម​កំហែងដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅទីនោះ។ តាមស៊ីម៉ាក់ តំបន់ដែលរងផលប៉ះពាល់នេះ មាននៅក្នុងភូមិចំនួន៣៧១ ស្មើនឹងពហុកោនចំនួន ៣ ៦០០ទីតាំង គិតជាផ្ទៃដីប្រមាណជាង ២ពាន់គីឡូម៉ែត្រក្រឡា។  សូមស្តាប់និងទស្សនាបទយកការណ៍របស់ចាន់ លីដា ពីស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

Get more results via ClueGoal