សាលាឧទ្ធរណ៍នឹងបន្តសវនាការសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី៨ ខែមេសាខាងមុខ
newsare.net
សវនាការលើសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវបន្តឡើងវិញនៅថ្ងៃទី៨ ខែសាលាឧទ្ធរណ៍នឹងបន្តសវនាការសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី៨ ខែមេសាខាងមុខ
សវនាការលើសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវបន្តឡើងវិញនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ខាងមុខ ដើម្បីធ្វើសេចក្តីដ្ឋានដោយផ្ទាល់មាត់។ នេះបើតាមលិខិតជូនដំណឹងរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ភ្នំពេញដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបាននៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០២៤មក សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការលើបណ្តឹងប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងលោក កឹម សុខា ចំនួនជាង១០លើករួចមកហើយ។ តែដំណាក់កាលនៃការចេញសេចក្តីសន្និដ្ឋាន សវនាការក៏ត្រូវបានលើកពេល ១លើកជា២លើក ដោយមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់នោះឡើយ។ សូមរម្លឹកថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរទៀតផង៕ Read more














