អាមេរិកតាមរកអ្នកបើកយន្តហោះចម្បាំង ដែលអ៊ីរ៉ង់អះអាងថា បានបាញ់ទម្លាក់
newsare.net
តាំងពីថ្ងៃសុក្រទី ៣មេសា ឈានចូលដល់ថ្ងៃសៅរ៍ទី ៤មេសា កងទ័ពអាមេរិកបានបើកប្រតិបត្តិការតាមអាមេរិកតាមរកអ្នកបើកយន្តហោះចម្បាំង ដែលអ៊ីរ៉ង់អះអាងថា បានបាញ់ទម្លាក់
តាំងពីថ្ងៃសុក្រទី ៣មេសា ឈានចូលដល់ថ្ងៃសៅរ៍ទី ៤មេសា កងទ័ពអាមេរិកបានបើកប្រតិបត្តិការតាមរកអ្នកបើកយន្តហោះចម្បាំង១នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពី កងទ័ពអ៊ីរ៉ង់អះអាងបាញ់ទម្លាក់ក្នុងទឹកដីអ៊ីរ៉ង់។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសផ្តល់រង្វាន់ដល់ប្រជាជនរបស់ខ្លួន ដែលតាមរក និងនាំខ្លួនអ្នកបើកយន្តហោះចម្បាំងអាមេរិកមកឲ្យអាជ្ញាធរ។ នៅក្នុងសង្រ្គាមអ៊ីរ៉ង់៥សប្តាហ៍ ដែលអាមេរិក និងអ៊ីស្រាអែលបានបញ្ឆេះឡើង នេះជាលើកទី១ ដែលយន្តហោះចម្បាំងរបស់អាមេរិកត្រូវអ៊ីរ៉ង់បាញ់ទម្លាក់បានយ៉ាងដូច្នេះ។ តើវាអាចទៅផ្លាស់ប្តូរល្បឿន យុទ្ធសាស្រ្តសង្រ្គាមរបស់ប្រធានាធិបតីអាមេរិកដែរឬទេ។ សង្រ្គាមអ៊ីរ៉ង់ដែលបង្កឲ្យវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរ ក្នុងពិភពលោក គ្មានប្រជាប្រិយភាពទេនៅទឹកដីអាមេរិក។ Read more














