សមាជិកព្រឹទ្ធសភា ៣រូបមិនគាំទ្រការកែប្រែដំណើរការបោះឆ្នោតព្រឹទ្ធសភា
newsare.net
ព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃចន្ទទី ៣០មីនា ដើមសប្តាហ៍នេះ បានបោះឆ្នោតអនុម័តលើសេចក្តីស្នើច្បាសមាជិកព្រឹទ្ធសភា ៣រូបមិនគាំទ្រការកែប្រែដំណើរការបោះឆ្នោតព្រឹទ្ធសភា
ព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃចន្ទទី ៣០មីនា ដើមសប្តាហ៍នេះ បានបោះឆ្នោតអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់ដែលនិយាយពីការបោះឆ្នោតសមាជិកព្រឹទ្ធសភា។ សមាជិកព្រឹទ្ធសភា ៣រូបមកពីគណបក្សឆន្ទៈខ្មែរគឺលោក សេង ម៉ារឌី លោក សុខ ហាច និងលោក គង់ មុនីកា បានអះអាងថា ពួកលោកពុំគាំទ្រលើការកែប្រែច្បាប់នេះទេ។ លោក គង់ មុនីកា សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាអគ្គលេខាធិការបក្សឆន្ទៈខ្មែរបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសៅរ៍ ទី៤មេសាថា លោកមិនយល់ស្របជាមួយសេចក្តីស្នើឲ្យមានការកែប្រែច្បាប់ស្តីពីការបោះឆ្នោតព្រឹទ្ធសភា ពីព្រោះលោកបារម្ភថា ច្បាប់បោះឆ្នោតព្រឹទ្ធសភាថ្មីនឹងអាចធ្វើឲ្យគណបក្សក្រៅរដ្ឋាភិបាល តួយ៉ាងគណបក្សឆន្ទៈខ្មែរខនខាន មិនទទួលបានអាសនៈ នៅក្នុងការបោះឆ្នោតនៅអាណត្តិក្រោយ។ Read more














