Cambodia



Elite team of Royal Navy divers on standby to deploy to the Strait of Hormuz to help defuse Iranian mines blocking shipping lanes

The divers are members of the Diving and Threat Exploitation Group (DTXG) and have one of the most dangerous jobs in the Armed Forces.

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីអូសកថៃឲ្យទទួលខុសត្រូវចំពោះការប្រើគ្រាប់បែកចង្កោមលើទឹកដីខ្មែរ?

អង្គភាពស៊ីម៉ាក់កម្ពុជាបានបញ្ជាក់ថា ផ្ទៃដីកម្ពុជាជាង ២ ៣០០គីឡូម៉ែត្រ​ការ៉េបានស្ថិតក្នុងចំ

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីអូសកថៃឲ្យទទួលខុសត្រូវចំពោះការប្រើគ្រាប់បែកចង្កោមលើទឹកដីខ្មែរ?

អង្គភាពស៊ីម៉ាក់កម្ពុជាបានបញ្ជាក់ថា ផ្ទៃដីកម្ពុជាជាង ២ ៣០០គីឡូម៉ែត្រ​ការ៉េបានស្ថិតក្នុងចំណុចវាយប្រហារដោយគ្រាប់បែកចង្កោមរបស់ថៃក្នុងសង្គ្រាមកាលពីឆ្នាំ២០២៥។ ថៃបានប្រើគ្រាប់បែកចង្កោមទម្លាក់លើទីតាំងជនស៊ីវិលកម្ពុជា តំបន់ក្បែរប្រាសាទបុរាណ និងតំបន់ផ្សេងៗទៀតនៅតាមព្រំដែនខ្មែរ-ថៃ។ បើតាមលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ថៃមានផែនការធ្វើឲ្យខូចខាតសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែងតាមរយៈការប្រើគ្រាប់បែកចង្កោមដែលខុសនឹងច្បាប់អន្តរជាតិ(អនុសញ្ញាអូតាវ៉ា)។ តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីអាចនាំថៃឲ្យទទួលខុសត្រូវចំពោះការប្រើគ្រាប់បែកចង្កោមលើជនស៊ីវិលកម្ពុជា?

កម្ពុជាទទួលបានវត្ថុបុរាណ ២០រូបមកវិញពីអ្នកកាន់កាប់សមុច្ច័យឯកជននៅតំបន់អាស៊ី

ទីបំផុត និងបន្ទាប់ពីមានការទាមទាររបស់ក្រសួងវប្បធម៌ អ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស

កម្ពុជាទទួលបានវត្ថុបុរាណ ២០រូបមកវិញពីអ្នកកាន់កាប់សមុច្ច័យឯកជននៅតំបន់អាស៊ី

ទីបំផុត និងបន្ទាប់ពីមានការទាមទាររបស់ក្រសួងវប្បធម៌ អ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ីបានប្រគល់ឲ្យកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន ២០រូប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរទាំង ២០រូបបានមកដល់ប្រទេស​កម្ពុជាហើយ។ បើតាមក្រសួងវប្បធម៌ វត្ថុបុរាណទាំង ២០រូបដែលជាបដិមាសម័យបាយ័នត្រូវបានគេជឿជាក់ថាមានប្រភពមកពីក្រុងអង្គរធំ។

កម្ពុជាប្រទេស​តូច បេះដូងធំ ចូលរួម​នៅក្នុង​កិច្ចប្រជុំកំពូលស្តីពី សុខភាពតែមួយ នៅបារាំង

នៅ​៤ថ្ងៃក្រោយ​រៀបចំ​ព្រឹត្តិការណ៍​សុខភាពតែមួយ​នៅទីក្រុង​ភ្នំពេញ គណៈប្រតិភូកម្ពុជា ដឹកនា

កម្ពុជាប្រទេស​តូច បេះដូងធំ ចូលរួម​នៅក្នុង​កិច្ចប្រជុំកំពូលស្តីពី សុខភាពតែមួយ នៅបារាំង

នៅ​៤ថ្ងៃក្រោយ​រៀបចំ​ព្រឹត្តិការណ៍​សុខភាពតែមួយ​នៅទីក្រុង​ភ្នំពេញ គណៈប្រតិភូកម្ពុជា ដឹកនាំ​ដោយ​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ​បានធ្វើដំណើរ​ទៅដល់​ប្រទេស​បារាំង ដើម្បីចូលរួម​ក្នុង​ជំនួបកំពូលស្តីពីសុខភាពតែមួយ​ដែលត្រូវ​ប្រព្រឹត្តទៅ នៅទីក្រុងលីយ៉ុងភាគខាងត្បូងប្រទេស​បារាំង ​នៅថ្ងៃអង្គារ ទី​៧មេសា។ តើ​ជំនួបកំពូល​ស្តីពីសុខភាពតែមួយ​មាន ប្រយោជន៍អ្វី? យើងស្តាប់ ឈាង បុប្ផា​រាយការណ៍ព័ត៌មាននេះផ្ទាល់ពីមជ្ឈមណ្ឌល​កុងក្រេទីក្រុងលីយ៉ុង។

ប្រមុខ​បក្ស​ប្រឆាំង​តៃវ៉ាន់​ផ្តើម​​បំពេញ​ទស្សនកិច្ចនៅ​ចិន ជា​លើក​ទីមួយ

លោកស្រី ចឹង​ លីវ័ន ប្រមុខ​បក្ស​ប្រឆាំង​តៃវ៉ាន់ (គួមីងតាង) បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ចិន​ នៅ​

ប្រមុខ​បក្ស​ប្រឆាំង​តៃវ៉ាន់​ផ្តើម​​បំពេញ​ទស្សនកិច្ចនៅ​ចិន ជា​លើក​ទីមួយ

លោកស្រី ចឹង​ លីវ័ន ប្រមុខ​បក្ស​ប្រឆាំង​តៃវ៉ាន់ (គួមីងតាង) បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ចិន​ នៅ​ថ្ងៃ​អង្គារ​ទី​៧​មេសា​នេះ ដើម្បី​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​ប៉េកាំង។ ក្នុង​រយៈ​ពេល​៦ថ្ងៃ​​នៃ​​​ទស្សនកិច្ច​ដ៏​កម្រ និង​ជា​លើកទីមួយ​គិត​ចាប់​តាំងពី​ឆ្នាំ​២០១៦មក​ លោកស្រី ចឹង​លីវ័ន​ សង្ឃឹម​ថា​នឹង​អាច​ចូល​ជួប​​ប្រធានាធិបតី​ចិន លោក​ ស៊ីជីនពីង ដោយ​ផ្ទាល់​ផង។

លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តសង្គម​វៀតណាម ឡើងធ្វើ​ជា​ ប្រធានាធិបតី

សភាប្រជាជន​​វៀតណាម បាន​បោះឆ្នោតតែងតាំង​ អគ្គលេខាធិការបក្សកុម្មុយនិស្តសង្គមនិយមវៀតណា​ម ​ ល

លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តសង្គម​វៀតណាម ឡើងធ្វើ​ជា​ ប្រធានាធិបតី

សភាប្រជាជន​​វៀតណាម បាន​បោះឆ្នោតតែងតាំង​ អគ្គលេខាធិការបក្សកុម្មុយនិស្តសង្គមនិយមវៀតណា​ម ​ លោក តូ ឡឹម ឲ្យធ្វើ​ជា​ ប្រធានាធិបតី។ ការក្តោប​ក្តាប់​មុខ​តំណែង​កំពូល​ ​​២ តែម្នាក់​ឯង​យ៉ាងដូច្នេះ​ ពុំ​ដែល​ធ្លាប់​មានទេ ​ក្នុង​ប្រវត្តិសាស្ត្រ​វៀតណាម ហើយប្រការ​​នេះ ក៏ជាការ​យកគំរូ​តាម​បក្ស​កុម្មុយនិស្តចិន ​ក្បែរខាង។​

កូរ៉េខាងត្បូង និង​តៃវ៉ាន់​នាំ​ប្រេងឆៅ​ពី​អារ៉ាប៊ីសាអ៊ូឌីត​ដោយ​មិន​ឆ្លង​កាត់​ច្រកសមុទ្រ​អកមូហ្ស

កូរ៉េខាងត្បូងនិងតៃវ៉ាន់បានប្រកាស នៅថ្ងៃចន្ទ ទី៦ មេសា បញ្ជូននាវាច្រើនគ្រឿងទៅដឹកប្រេងឆៅ ពីក

កូរ៉េខាងត្បូង និង​តៃវ៉ាន់​នាំ​ប្រេងឆៅ​ពី​អារ៉ាប៊ីសាអ៊ូឌីត​ដោយ​មិន​ឆ្លង​កាត់​ច្រកសមុទ្រ​អកមូហ្ស

កូរ៉េខាងត្បូងនិងតៃវ៉ាន់បានប្រកាស នៅថ្ងៃចន្ទ ទី៦ មេសា បញ្ជូននាវាច្រើនគ្រឿងទៅដឹកប្រេងឆៅ ពីកំពង់ផែយ៉ានប៊ូ ដែលស្ថិតនៅភាគខាងលិចអារ៉ាប៊ីសាអ៊ូឌីត នៅសមុទ្រក្រហម។ ការសម្រេចចិត្តបង្វែរទិសដៅទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយសារការបិទខ្ទប់ច្រកសមុទ្រអកមូហ្ស បន្តអូសបន្លាយពេលយូរ។ មួយវិញទៀត ប្រទេសអាស៊ីទាំងពីរចង់បង្កើនស្តុកប្រេងបម្រុងជាតិ និងទប់ស្កាត់ការឡើងថ្លៃប្រេងក្នុងស្រុក។

កូរ៉េខាងត្បូងនិងតៃវ៉ាន់ប្រកាសទៅដឹកប្រេងឆៅ ពីកំពង់ផែអារ៉ាប៊ីសាអ៊ូឌីត ដោយមិនឆ្លងកាត់ច្រកសមុទ្រអកមូហ្ស

កូរ៉េខាងត្បូងនិងតៃវ៉ាន់បានប្រកាស នៅថ្ងៃចន្ទ ទី៦ មេសា បញ្ជូននាវាច្រើនគ្រឿងទៅដឹកប្រេងឆៅ ពីក

កូរ៉េខាងត្បូងនិងតៃវ៉ាន់ប្រកាសទៅដឹកប្រេងឆៅ ពីកំពង់ផែអារ៉ាប៊ីសាអ៊ូឌីត ដោយមិនឆ្លងកាត់ច្រកសមុទ្រអកមូហ្ស

កូរ៉េខាងត្បូងនិងតៃវ៉ាន់បានប្រកាស នៅថ្ងៃចន្ទ ទី៦ មេសា បញ្ជូននាវាច្រើនគ្រឿងទៅដឹកប្រេងឆៅ ពីកំពង់ផែយ៉ានប៊ូ ដែលស្ថិតនៅភាគខាងលិចអារ៉ាប៊ីសាអ៊ូឌីត នៅសមុទ្រក្រហម។ ការសម្រេចចិត្តបង្វែរទិសដៅទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយសារការបិទខ្ទប់ច្រកសមុទ្រអកមូហ្ស បន្តអូសបន្លាយពេលយូរ។ មួយវិញទៀត ប្រទេសអាស៊ីទាំងពីរចង់បង្កើនស្តុកប្រេងបម្រុងជាតិ និងទប់ស្កាត់ការឡើងថ្លៃប្រេងក្នុងស្រុក។

សង្រ្គាមនៅមជ្ឈិមបូព៌ា ជំរុញឲ្យអង្គការ OPEP+ ដំឡើងផលិតកម្មប្រេង

ក្រុមប្រទេសនាំចេញប្រេង ហៅកាត់ OPEP+ បានយល់ព្រមគ្នានៅថ្ងៃអាទិត្យ ទី៥ មេសា ដំឡើងកូតាផលិតកម្មប្រ

សង្រ្គាមនៅមជ្ឈិមបូព៌ា ជំរុញឲ្យអង្គការ OPEP+ ដំឡើងផលិតកម្មប្រេង

ក្រុមប្រទេសនាំចេញប្រេង ហៅកាត់ OPEP+ បានយល់ព្រមគ្នានៅថ្ងៃអាទិត្យ ទី៥ មេសា ដំឡើងកូតាផលិតកម្មប្រេងជាថ្មីម្តងទៀតនៅខែឧសភា។ អង្គការ OPEP+ ក៏បានទាញសញ្ញាអាសន្នអំពីការ ចំណាយប្រាក់មហាសាលនិងពេលវេលាយូរ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃទីតាំងថាមពល ដែលរងការខូតខាចយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។ សេចក្តីប្រកាសនេះធ្វើឡើងចំពេល ដែលលោក ដូណាល់ ត្រាំ បានដាក់ឱសានវាទថ្មី ៤៨ម៉ោង ឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រអកមូហ្ស ដោយគំរាមវាយកម្ទេចស្ពាន និងមជ្ឈមណ្ឌលថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើរដ្ឋាភិបាលតេហេរ៉ង់មិនព្រមធ្វើតាមអ្វីដែលលោកចង់បាន។

អ៊ីរ៉ង់ព្រមាន​បំផ្លាញ​​ប្រទេស​ក្នុង​តំបន់​ បើ​លោក​ត្រាំ​​វាយ​រចនាសម្ព័ន្ធ​ស៊ីវិល​អ៊ីរ៉ង់

គ្រាន់​តែសង្គ្រោះ​អ្នក​បើក​យន្តហោះចម្បាំង​ដែល​​បាត់ខ្លួនអស់ពីរ​-​បី​ថ្ងៃ​ ​បានភ្លាម លោក​

អ៊ីរ៉ង់ព្រមាន​បំផ្លាញ​​ប្រទេស​ក្នុង​តំបន់​ បើ​លោក​ត្រាំ​​វាយ​រចនាសម្ព័ន្ធ​ស៊ីវិល​អ៊ីរ៉ង់

គ្រាន់​តែសង្គ្រោះ​អ្នក​បើក​យន្តហោះចម្បាំង​ដែល​​បាត់ខ្លួនអស់ពីរ​-​បី​ថ្ងៃ​ ​បានភ្លាម លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ត្រាំ បាន​​ដាក់​ឱសានវាទ​ថ្មី​សំឡុត​​អ៊ីរ៉ង់ដោយ​ប្រើ​ពាក្យ​ដ៏​អសុរស​​។ ប៉ុន្តែ​ដោយ​គ្មាន​ញញើត អ៊ីរ៉ង់​បានព្រមាន​​តប​វិញ ថា​នឹងបាញ់​បំផ្លាញ​អ៊ីស្រាអែល​ព្រមទាំង​​ក្រុមប្រទេស​នៅ​តំបន់​ឈូង​សមុទ្ទ​ពែក្ស​ឱ្យ​ហិនហោច បើ​អាមេរិក​ពិត​ជា​ហ៊ាន​ធ្វើ​ដូច​ពាក្យ​គំរាមមែន។

លោក គង់ ពុទ្ធិការ៖ ការសង្គ្រោះប្រាសាទព្រះវិហារកុំឲ្យខូចខាតបន្តអាចប្រើពេលពី ៥ ទៅ ១០ឆ្នាំ

លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃច

លោក គង់ ពុទ្ធិការ៖ ការសង្គ្រោះប្រាសាទព្រះវិហារកុំឲ្យខូចខាតបន្តអាចប្រើពេលពី ៥ ទៅ ១០ឆ្នាំ

លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទ ទី៦ មេសានេះថា ក្រោយមានការវាយប្រហារចំនួន ២ដងកាលពីឆ្នាំ ២០២៥ ការសង្គ្រោះប្រាសាទព្រះវិហារកុំឲ្យខូចខាតបន្តទៀតអាចប្រើពេលពី ៥ ទៅ ១០ឆ្នាំ។ បន្ទាប់មក និងបើតាមអគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហាររូបនេះដដែល គេត្រូវការពេលវេលាបន្ថែមយ៉ាងតិច ២០ឆ្នាំ និងថវិកាចន្លោះពី ៦០ ទៅ ៧០លានដុល្លារដើម្បីធ្វើការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារឡើងវិញ។ ការលើកឡើងរបស់លោក គង់ ពុទ្ធិការដូចនេះធ្វើឡើង ក្រោយមន្ត្រីអង្គការយូណេស្កូបានចុះទៅពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារកាលពីដើមខែមីនាកន្លងទៅ។

អង្គការសិទ្ធិមនុស្សព្រួយបារម្ភពីកំណើននៃការចាប់ខ្លួនអ្នកបញ្ចេញមតិក្នុងរឿងព្រំដែន

អង្គការសិទ្ធិមនុស្សក្នុងស្រុកសម្តែងក្តីបារម្ភពីការកើនឡើងនៃការចាប់ខ្លួនពលរដ្ឋ និងព្រះសង្

អង្គការសិទ្ធិមនុស្សព្រួយបារម្ភពីកំណើននៃការចាប់ខ្លួនអ្នកបញ្ចេញមតិក្នុងរឿងព្រំដែន

អង្គការសិទ្ធិមនុស្សក្នុងស្រុកសម្តែងក្តីបារម្ភពីការកើនឡើងនៃការចាប់ខ្លួនពលរដ្ឋ និងព្រះសង្ឃជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះពីបទញុះញង់ក្នុងរឿងព្រំដែន។ ជាក់ស្តែងនាប៉ុន្មានថ្ងៃកន្លងទៅនេះ មានការចាប់ខ្លួនព្រះសង្ឃមួយអង្គនៅខេត្តបាត់ដំបង និងការចាប់ខ្លួនកម្មការិនីរោងចក្រម្នាក់ បន្ទាប់ពីអ្នកទាំងនោះបានរិះគន់រដ្ឋាភិបាលកម្ពុជានៅក្នុងជម្លោះព្រំដែនជាមួយថៃ។

ស្របពេលជាប់ដៃក្នុង​សង្គ្រាម​អ៊ីរ៉ង់ លោក ត្រាំ ទាមទារ​ដំឡើង​ថវិកាយោធា

ក្នុង​បរិបទភ្លើង​សង្គ្រាមកំពុងតែឆាបឆេះក្តៅគគុក​នៅតំបន់​មជ្ឈិមបូព៌ា ប្រធានាធិបតីអាមេរិក

ស្របពេលជាប់ដៃក្នុង​សង្គ្រាម​អ៊ីរ៉ង់ លោក ត្រាំ ទាមទារ​ដំឡើង​ថវិកាយោធា

ក្នុង​បរិបទភ្លើង​សង្គ្រាមកំពុងតែឆាបឆេះក្តៅគគុក​នៅតំបន់​មជ្ឈិមបូព៌ា ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ បាន​ទាមទារ​ដំឡើងកញ្ចប់ថវិកាការពារជាតិ ​​ចំនួនជិត​ ៥០% បន្ថែមទៀត​​។ បើតាម​សំណើរបស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ចៅហ្វាយ​សេតវិមាន​ទាមទារ​ឲ្យ​សភាខុនហ្គ្រេស អនុម័ត​​ដំឡើង​​កញ្ចប់​ថវិកាយោធា ១ ៥០០ ពាន់លាន​ដុល្លារ​ សម្រាប់​ឆ្នាំ​ថ្មី​។​

ទោះរវល់ជាប់ដៃក្នុងសង្គ្រាម ក៏អ៊ីរ៉ង់នៅតែបន្តបំបិទសំឡេងអ្នកប្រឆាំង

ទោះរវល់ជាប់ដៃក្នុងសង្គ្រាមទប់ទល់នឹង អាមេរិក-អ៊ីស្រាអែល យ៉ាងណាក៏ដោយ ក៏រដ្ឋអំណាចអ៊ីរ៉ង់ នៅត

ទោះរវល់ជាប់ដៃក្នុងសង្គ្រាម ក៏អ៊ីរ៉ង់នៅតែបន្តបំបិទសំឡេងអ្នកប្រឆាំង

ទោះរវល់ជាប់ដៃក្នុងសង្គ្រាមទប់ទល់នឹង អាមេរិក-អ៊ីស្រាអែល យ៉ាងណាក៏ដោយ ក៏រដ្ឋអំណាចអ៊ីរ៉ង់ នៅតែបន្តធ្វើទុក្ខបុកម្នេញចំពោះអ្នកប្រឆាំងរដ្ឋាភិបាល។ ជាក់ស្តែង ថ្ងៃអាទិត្យ ទី៥មេសានេះ អាជ្ញាធរអ៊ីរ៉ង់ បានប្រហារជីវិតដោយព្យួរកបុរស២នាក់ ហើយក្នុងសប្តាហ៍នេះ រដ្ឋអំណាចអ៊ីរ៉ង់ ក៏បានចាប់ខ្លួនមេធាវីដ៏ល្បីល្បាញ និងជាជ័យលាភីរង្វាន់សិទ្ធិមនុស្សអឺរ៉ុប ថែមទៀតផង។ បារាំង បានចេញមុខថ្កោលទោសជាខ្លាំងចំពោះការចាប់ខ្លួនមេធាវីអ៊ីរ៉ង់។ ​

អតិថិជនហួយវ័ន កំពុងពិចារណាដាក់ពាក្យប្តឹងក្រុមហ៊ុននេះ ក្រោយធនាគារជាតិពុំទទួលស្គាល់ពីភាពជាម្ចាស់បំណុល

អតិថិជនរបស់ហួយវ័នផេ (H.Pay) មួយចំនួនបានបង្ហាញក្តីអស់សង្ឃឹម បន្ទាប់ពីធនាគារជាតិនៃកម្ពុជាតម្រូវ

អតិថិជនហួយវ័ន កំពុងពិចារណាដាក់ពាក្យប្តឹងក្រុមហ៊ុននេះ ក្រោយធនាគារជាតិពុំទទួលស្គាល់ពីភាពជាម្ចាស់បំណុល

អតិថិជនរបស់ហួយវ័នផេ (H.Pay) មួយចំនួនបានបង្ហាញក្តីអស់សង្ឃឹម បន្ទាប់ពីធនាគារជាតិនៃកម្ពុជាតម្រូវឱ្យអតិថិជនរងគ្រោះទាំងនោះស្វែងរកដំណោះស្រាយតាមផ្លូវតុលាការដោយខ្លួនឯងវិញ។ ការតម្រូវរបស់ធនាគារជាតិយ៉ាងដូច្នេះ ដោយសម្អាងថា ក្រុមហ៊ុនហួយវ័នផេត្រូវបានដកអាជ្ញាប័ណ្ណតាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងថា អតិថិជនរបស់ក្រុមហ៊ុនហួយវ័នផេទាំងនោះ មិនមានភាពស្របច្បាប់នោះទេ។ លោក ស៊ុន សុវណ្ណថៃ អតិថិជនរបស់ហួយវ័នផេ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ Rfi នៅព្រឹកថ្ងៃទី៤ ខែមេសានេះថា ក្រុមអតិថិជន ពុំដែលទទួលដំណឹងណាមួយថា ក្រុមហ៊ុនហួយវ័នផេត្រូវបានធនាគារជាតិដកអាជ្ញាបណ្ណឡើយ និងថា អតិថិជនក៏មិនចង់ដាក់ពាក្យបណ្តឹងអ្វីឡើយ ពីព្រោះត្រូវចំណាយពេលយូរ។ 

តើសកម្មភាពក្មេងទំនើងកំពុងចាប់កក្រើកឡើងវិញ ឬយ៉ាងណា?

រយៈពេលចុងក្រោយនេះ សកម្មភាពក្មេងទំនើងដែលបង្កការគំរាមកំហែងដល់អសន្តិសុខសង្គមហាក់ចាប់កក្រើក

តើសកម្មភាពក្មេងទំនើងកំពុងចាប់កក្រើកឡើងវិញ ឬយ៉ាងណា?

រយៈពេលចុងក្រោយនេះ សកម្មភាពក្មេងទំនើងដែលបង្កការគំរាមកំហែងដល់អសន្តិសុខសង្គមហាក់ចាប់កក្រើកជាថ្មី បើទោះបីជាអាជ្ញាធរកំពុងដុតដៃដុតជើងចុះប្រតិបត្តិការបង្ក្រាបយ៉ាងណាក្តី។ ជាក់ស្តែងនៅរាជធានីភ្នំពេញ កាលពីយប់អាធ្រាត្រ ថ្ងៃសៅរ៍ទី៤មេសា ក្មេងទំនើងរាប់សិបនាក់បានវាយប្រតាយប្រតប់គ្នា នៅម្តុំស្ថានីយចាក់ប្រេងកាល់តិច ស្តុបពេទ្យចិន។ អ្នកឃ្លាំមើលសង្គមមួយចំនួនបានកត់សម្គាល់ឃើញការវិលមកវិញនូវវត្តមានក្មេងទំនើងទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ ប្រឈមនឹងបញ្ហានេះ អ្នកឃ្លាំមើលសង្គមមួយចំនួនបានស្នើឲ្យអាជ្ញាធរពិនិត្យវិធីសាស្ត្រនៃការដោះស្រាយបញ្ហាក្មេងទំនើងនេះឡើងវិញ។ អ្នកឃ្លាំមើលសង្គមខ្លះទៀតបានបង្ហាញក្តីបារម្ភចំពោះការធ្លាក់ចុះសីលធម៌សង្គម និងវប្បធម៌និទណ្ឌភាព ដែលជាកត្តារួមផ្សំនាំឲ្យកើតមានក្មេងទំនើង។

កម្ពុជាសម្ពោធរូបសំណាក «កណ្តុរហិតមីន Magawa» ដើម្បីរំលឹកដល់ការងារសង្គ្រោះជីវិតមនុស្សពីគ្រាប់មីន

កាលពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានសម្ពោធរូបសំណាកវីរកណ្តុរ Magawa ដំបូងគេបង្អស់លើពិ

កម្ពុជាសម្ពោធរូបសំណាក «កណ្តុរហិតមីន Magawa» ដើម្បីរំលឹកដល់ការងារសង្គ្រោះជីវិតមនុស្សពីគ្រាប់មីន

កាលពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានសម្ពោធរូបសំណាកវីរកណ្តុរ Magawa ដំបូងគេបង្អស់លើពិភពលោក នៅខេត្តសៀមរាប ដើម្បីគោរពដល់សត្វតូចមួយដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើនពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅប្រទេសកម្ពុជា។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាចាត់ទុកការងាររបស់កណ្តុរហិតមីន Magawa ជាការចូលរួមចំណែកដល់ការកសាងដីដែលមានសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ 

បណ្ឌិត គិន ភា ៖ វត្តមាននាវាចម្បាំងរុស្ស៊ីនៅកម្ពុជាជាឱកាសមាសសម្រាប់វិស័យការពារជាតិ និងថាមពល

នៅថ្ងៃទី៥ ខែមេសានេះ នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន ៣គ្រឿងនឹងចូលសំចតនៅកំពង់ផែស

បណ្ឌិត គិន ភា ៖ វត្តមាននាវាចម្បាំងរុស្ស៊ីនៅកម្ពុជាជាឱកាសមាសសម្រាប់វិស័យការពារជាតិ និងថាមពល

នៅថ្ងៃទី៥ ខែមេសានេះ នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន ៣គ្រឿងនឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ វត្តមានរបស់នាវាចម្បាំងរុស្ស៊ីលើដែនសមុទ្រកម្ពុជានាពេលនេះត្រូវបានអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយនៅកម្ពុជាសម្លឹងឃើញពីឱកាសមាសក្នុងការកសាង និងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ ពិសេសលើវិស័យការពារជាតិ។ 

CLONE - រុស្ស៊ីជម្លៀសជនជាតិខ្លួន​ចេញពី​រោងចក្រ​នុយក្លេអ៊ែរអ៊ីរ៉ង់ដែលរងការវាយប្រហារ​របស់​អាមេរិក

រុស្ស៊ី តាមរយៈអ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​បានរិះគន់​ខ្លាំងៗ អាមេរិក និងអ៊ីស្រាអែល​ថ

CLONE - រុស្ស៊ីជម្លៀសជនជាតិខ្លួន​ចេញពី​រោងចក្រ​នុយក្លេអ៊ែរអ៊ីរ៉ង់ដែលរងការវាយប្រហារ​របស់​អាមេរិក

រុស្ស៊ី តាមរយៈអ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​បានរិះគន់​ខ្លាំងៗ អាមេរិក និងអ៊ីស្រាអែល​ថា បានមើលស្រាល ប្រមាថជីវិត​មនុស្ស ដោយ​ការវាយប្រហារ​ទៅលើ​រោងចក្រ​ផលិតអគ្គិសនី ដើរដោយ​ថាមពល​នុយក្លេអ៊ែរ Bouchehr ដែលស្ថិតនៅ​ភាគខាងត្បូងប្រទេស។ នៅថ្ងៃសៅរ៍ទី ៤​មេសា រុស្ស៊ី​បាន​ប្រកាស​ជម្លៀស​ជនជាតិ​របស់ខ្លួន ចេញពី​រោងចក្រ​នុយក្លេអ៊ែរ​Bouchehr។ ការដៅវាយប្រហារ​លើ​រោងចក្រ​នុយក្លេអ៊ែរ​ស៊ីវិល នឹង​បង្កឲ្យមានហានិភ័យ លេចធ្លាយសារធាតុវិទ្យុសកម្ម ដែល​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត​មនុស្ស។ រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់​បាន​ព្រមាន​ហើយថា គ្រោះមហន្តរាយ ដែលបណ្តាលមកពីការរីកសាយភាយ​សារធាតុវិទ្យុសកម្ម គ្រោះថ្នាក់​មុនដំបូងគេ​ដល់សម្ព័ន្ធមិត្ត​របស់អាមេរិក​ដូចជា​បារ៉ែន កាតា និង​កូវ៉ែត​ជាដើម ដែលស្ថិតនៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរអ៊ីរ៉ង់ ជាងប្រជាជន​អ៊ីរ៉ង់ដែលជា​ម្ចាស់ផ្ទះ។

ដំណើររស់ឡើងវិញ នៃប្រតិមាព្រះសិវៈរាំ ជាការផ្សាភ្ជាប់ចំណងរវាងជនជាតិខ្មែរ និងបុព្វបុរសសម័យបុរាណ

ប្រតិមាព្រះសិវៈរាំ កម្ពស់ ៥ ម៉ែត្រ មកពីប្រាសាទក្រហម នៅតំបន់កោះកេរ ចាប់មានជីវិតជាថ្មី បន្ទាប

ដំណើររស់ឡើងវិញ នៃប្រតិមាព្រះសិវៈរាំ ជាការផ្សាភ្ជាប់ចំណងរវាងជនជាតិខ្មែរ និងបុព្វបុរសសម័យបុរាណ

ប្រតិមាព្រះសិវៈរាំ កម្ពស់ ៥ ម៉ែត្រ មកពីប្រាសាទក្រហម នៅតំបន់កោះកេរ ចាប់មានជីវិតជាថ្មី បន្ទាប់ពីក្រុមអ្នកជំនាញខ្មែរ និង បារាំង បានជួសជុល និង ផ្គុំឡើងវិញ បានដោយជោគជ័យ ។ នៅក្នុងសតវត្សរ៍ទី១៤ នៃគ្រិស្តសករាជ ប្រតិមាដ៏ធំមហិមានេះ បានដួលរលំបាក់បែកជាច្រើនបំណែក ។ ក្រោយមកទៀត នៅក្នុងសម័យដែលប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ជនឧក្រិដ្ឋមួយចំនួន បានចូលមកវាយបំបែកប្រតិមានេះ ដើម្បីយកទៅជួញដូរដោយខុសច្បាប់ ។ ជាលទ្ធផល រូបចម្លាក់ទេពជាទីសក្ការៈ ដែលមានអាយុជាង ១ ពាន់ឆ្នាំនេះ បានបែកខ្ចាត់ខ្ចាយជាង ១ ម៉ឺនបំណែក ។ លោក អេរ៉ិច បួកដូណូ (Éric Bourdonneau) សាស្ត្រាចារ្យរងនៅសាលាបារាំងចុងបូព៌ា និង ជាប្រធានបេសសកម្មនៃគម្រោងជួសជុសប្រតិមានេះ ចាត់ទុកដំណើររស់ឡើងវិញនៃប្រតិមាព្រះសិវៈរាំ ជាការផ្សាភា្ជប់ចំណងរវាងប្រជាជនខ្មែរ និង បុព្វបុរស ពីសម័យបុរាណ ។ បច្ចុប្បន្ននេះ រូបចម្លាក់ទេពព្រហ្មញ្ញសាសនា កំពុងស្ថិតនៅក្រោមការថែទាំខ្ពស់ និងត្រៀមតម្កល់ទុកនៅកន្លែងជាក់លាក់ណាមួយក្នុងពេលដ៏ឆាប់ខាងមុខ។

កម្ពុជាសម្ពោធរូបសំណាក «កណ្តុរហិតមីន Magawa» ដើម្បីរំលឹកដល់ការសង្គ្រោះជីវិតមនុស្សពីគ្រាប់មីន

កាលពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានសម្ពោធរូបសំណាកវីរកណ្តុរ Magawa ដំបូងគេបង្អស់លើពិ

កម្ពុជាសម្ពោធរូបសំណាក «កណ្តុរហិតមីន Magawa» ដើម្បីរំលឹកដល់ការសង្គ្រោះជីវិតមនុស្សពីគ្រាប់មីន

កាលពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានសម្ពោធរូបសំណាកវីរកណ្តុរ Magawa ដំបូងគេបង្អស់លើពិភពលោក នៅខេត្តសៀមរាប ដើម្បីគោរពដល់សត្វតូចមួយដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅប្រទេសកម្ពុជា។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាចាត់ទុកការងាររបស់កណ្តុរហិតមីន Magawa ជាការចូលរួមចំណែកដល់ការកសាងដីដែលមានសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ 

៥ប្រទេស​នៅ​អឺរ៉ុប​ចង់​បង្កើត​ពន្ធពិសេស សម្រាប់​ក្រុមហ៊ុន​ដែល​រក​បានប្រាក់​​ចំណេញ​ពី​សង្គ្រាម

សង្គ្រាមនៅអ៊ីរ៉ង់​​បានធ្វើ​​ឱ្យ​ប្រេងឥន្ធនៈឡើង​ថ្លៃ​ខ្លាំង និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្ទ

៥ប្រទេស​នៅ​អឺរ៉ុប​ចង់​បង្កើត​ពន្ធពិសេស សម្រាប់​ក្រុមហ៊ុន​ដែល​រក​បានប្រាក់​​ចំណេញ​ពី​សង្គ្រាម

សង្គ្រាមនៅអ៊ីរ៉ង់​​បានធ្វើ​​ឱ្យ​ប្រេងឥន្ធនៈឡើង​ថ្លៃ​ខ្លាំង និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្ទើរ​ទូទាំង​ពិភពលោក​រង​ផលរំខាន។ ប៉ុន្តែ​ក៏​មាន​ដែរ​ករណី​អ្នក​បាន​ទទួល​ផល​ចំណេញ​ច្រើន​លើស​ប្រក្រតី ដោយសារ​​សង្គ្រាមនេះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ អេស្ប៉ាញ​និង​​ប្រទេសបួន​ទៀត​ បាន​អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប​ចេញ​ច្បាប់​យក​ពន្ធ​​ពិសេស​ពី​​ក្រុមហ៊ុន​ថាមពលណា​ដែលទទួល​​ប្រាក់​​​ចំណេញខ្លាំង​ ដោយ​ការ​ឡើង​ថ្លៃ​នៃ​ប្រេង​ឥន្ធនៈ។

រុស្ស៊ីជម្លៀសជនជាតិខ្លួន​ចេញពី​រោងចក្រ​នុយក្លេអ៊ែរអ៊ីរ៉ង់ដែលរងការវាយប្រហារ​របស់​អាមេរិក

រុស្ស៊ី តាមរយៈអ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​បានរិះគន់​ខ្លាំងៗ អាមេរិក និងអ៊ីស្រាអែល​ថ

រុស្ស៊ីជម្លៀសជនជាតិខ្លួន​ចេញពី​រោងចក្រ​នុយក្លេអ៊ែរអ៊ីរ៉ង់ដែលរងការវាយប្រហារ​របស់​អាមេរិក

រុស្ស៊ី តាមរយៈអ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​បានរិះគន់​ខ្លាំងៗ អាមេរិក និងអ៊ីស្រាអែល​ថា បានមើលស្រាល ប្រមាថជីវិត​មនុស្ស ដោយ​ការវាយប្រហារ​ទៅលើ​រោងចក្រ​ផលិតអគ្គិសនី ដើរដោយ​ថាមពល​នុយក្លេអ៊ែរ Bouchehr ដែលស្ថិតនៅ​ភាគខាងត្បូងប្រទេស។ នៅថ្ងៃសៅរ៍ទី ៤​មេសា រុស្ស៊ី​បាន​ប្រកាស​ជម្លៀស​ជនជាតិ​របស់ខ្លួន ចេញពី​រោងចក្រ​នុយក្លេអ៊ែរ​Bouchehr។ ការដៅវាយប្រហារ​លើ​រោងចក្រ​នុយក្លេអ៊ែរ​ស៊ីវិល នឹង​បង្កឲ្យមានហានិភ័យ លេចធ្លាយសារធាតុវិទ្យុសកម្ម ដែល​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត​មនុស្ស។ រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់​បាន​ព្រមាន​ហើយថា គ្រោះមហន្តរាយ ដែលបណ្តាលមកពីការរីកសាយភាយ​សារធាតុវិទ្យុសកម្ម គ្រោះថ្នាក់​មុនដំបូងគេ​ដល់សម្ព័ន្ធមិត្ត​របស់អាមេរិក​ដូចជា​បារ៉ែន កាតា និង​កូវ៉ែត​ជាដើម ដែលស្ថិតនៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរអ៊ីរ៉ង់ ជាងប្រជាជន​អ៊ីរ៉ង់ដែលជា​ម្ចាស់ផ្ទះ។

ប្រេងឡើង​ថ្លៃ​ ប៉ាគីស្ថាន​មិន​យក​ថ្លៃសេវា​​ដឹកជញ្ជូន​សាធារណៈ ចំណែក​​ថៃ​បន្ទោស​ឈ្មួញ​កណ្តាល

ប្រឈម​នឹង​វិបត្តិ​​ប្រេង​ឥន្ធនៈដែល​​បន្ត​ឡើង​ថ្លៃជា​លំដាប់​ រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ

ប្រេងឡើង​ថ្លៃ​ ប៉ាគីស្ថាន​មិន​យក​ថ្លៃសេវា​​ដឹកជញ្ជូន​សាធារណៈ ចំណែក​​ថៃ​បន្ទោស​ឈ្មួញ​កណ្តាល

ប្រឈម​នឹង​វិបត្តិ​​ប្រេង​ឥន្ធនៈដែល​​បន្ត​ឡើង​ថ្លៃជា​លំដាប់​ រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ ព្យាយាមរក​មធ្យោបាយ​សម្រាល​បន្ទុក​អ្នក​ប្រើប្រាស់។​ ប្រទេស​ខ្លះ​បាន​សម្រេច​​បញ្ចុះ​ពន្ធប្រេង ប្រទេស​ខ្លះ​ទៀត​ដូច​យ៉ាង​ប៉ាគីស្ថាន សម្រេច​​មិនយក​ថ្លៃ​សេវា​ដឹកជញ្ជូន​​សាធារណៈ​ក្នុង​ក្រុង។ ចំណែកនៅ​​ប្រទេស​ថៃ នាយករដ្ឋមន្ត្រី​បាន​ចោទថាមាន​​ក្រុមលួច​​ស្តុក​ប្រេង និង​លួច​នាំ​ទៅ​លក់​ឱ្យ​ប្រទេស​ក្រៅ​ ទើបធ្វើ​ឱ្យ​​ប្រេង​ក្នុង​ស្រុកឡើង​ថ្លៃ។

ផ្ទុយពីរបាយការណ៍របស់IQAir  ក្រសួងបរិស្ថានថា គុណភាពខ្យល់នៅកម្ពុជាមានកម្រិតល្អ

  ក្រសួងបរិស្ថានបានឲ្យដឹងនៅថ្ងៃសៅរ៍ទី៤មេសានេះថា នៅក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំ ២០២៦នេះ គុណ

ផ្ទុយពីរបាយការណ៍របស់IQAir  ក្រសួងបរិស្ថានថា គុណភាពខ្យល់នៅកម្ពុជាមានកម្រិតល្អ

  ក្រសួងបរិស្ថានបានឲ្យដឹងនៅថ្ងៃសៅរ៍ទី៤មេសានេះថា នៅក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំ ២០២៦នេះ គុណភាពខ្យល់នៅទូទាំងប្រទេសកម្ពុជាស្ថិតក្នុងកម្រិតល្អ តាមស្តង់ដារគុណភាពខ្យល់សាធារណៈ។ ពោលគឺ កម្រិតភាគល្អិតនិចល PM2.5 មានការកើនឡើងតិចតួចនៅក្នុងត្រីមាសទី១នេះ។

តើច្បាប់ប្រឆាំងការឆបោកអនឡាញត្រូវអនុវត្តបែបណាទើបធានាបានប្រសិទ្ធភាព និងតម្លាភាព?

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានព្រឹទ្ធសភាក

តើច្បាប់ប្រឆាំងការឆបោកអនឡាញត្រូវអនុវត្តបែបណាទើបធានាបានប្រសិទ្ធភាព និងតម្លាភាព?

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានព្រឹទ្ធសភាកម្ពុជាបោះឆ្នោតអនុម័ត កាលពីថ្ងៃសុក្រទី០៣ ខែមេសា ឆ្នាំ២០២៦។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ការបង្រ្កាបបទល្មើសឆបោកអនឡាញនៅកម្ពុជា មិនមែនជារូបភាពនយោបាយឡើយ តែជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពការបង្ក្រាបបទល្មើសដ៏ក្តៅគកុកមួយនេះ។ អ្នកតាមដានសង្គមយល់ថា កម្ពុជាត្រូវតែអនុវត្តច្បាប់ប្រឆាំងអំពើឆបោកអនឡាញនេះឲ្យតឹងរ៉ឹងជាទីបំផុត ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាព ក្នុងការស្តារមុខមាត់របស់ប្រទេសជាតិឡើងវិញ។

សមាជិកព្រឹទ្ធសភា ៣រូបមិនគាំទ្រការកែប្រែដំណើរការបោះឆ្នោតព្រឹទ្ធសភា

ព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃចន្ទទី ៣០មីនា ដើមសប្តាហ៍នេះ បានបោះឆ្នោតអនុម័តលើសេចក្តីស្នើច្បា

សមាជិកព្រឹទ្ធសភា ៣រូបមិនគាំទ្រការកែប្រែដំណើរការបោះឆ្នោតព្រឹទ្ធសភា

ព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃចន្ទទី ៣០មីនា ដើមសប្តាហ៍នេះ បានបោះឆ្នោតអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់ដែលនិយាយពីការបោះឆ្នោតសមាជិកព្រឹទ្ធសភា។ សមាជិកព្រឹទ្ធសភា ៣រូបមកពីគណបក្សឆន្ទៈខ្មែរគឺលោក សេង ម៉ារឌី លោក សុខ ហាច និងលោក គង់ មុនីកា បានអះអាងថា ពួកលោកពុំគាំទ្រលើការកែប្រែច្បាប់នេះទេ។ លោក គង់ មុនីកា សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាអគ្គលេខាធិការបក្សឆន្ទៈខ្មែរបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសៅរ៍ ទី៤មេសាថា លោកមិនយល់ស្របជាមួយសេចក្តីស្នើឲ្យមានការកែប្រែច្បាប់ស្តីពីការបោះឆ្នោតព្រឹទ្ធសភា ពីព្រោះលោកបារម្ភថា ច្បាប់បោះឆ្នោតព្រឹទ្ធសភាថ្មីនឹងអាចធ្វើឲ្យគណបក្សក្រៅរដ្ឋាភិបាល តួយ៉ាងគណបក្សឆន្ទៈខ្មែរខនខាន មិនទទួលបានអាសនៈ នៅក្នុងការបោះឆ្នោតនៅអាណត្តិក្រោយ។ 

អាមេរិក​តាមរក​អ្នកបើកយន្តហោះចម្បាំង ដែល​អ៊ីរ៉ង់​អះអាងថា បាន​បាញ់ទម្លាក់

តាំងពីថ្ងៃសុក្រទី ៣​មេសា ឈានចូលដល់​ថ្ងៃសៅរ៍ទី ៤មេសា កងទ័ពអាមេរិក​បាន​បើកប្រតិបត្តិការ​តាម

អាមេរិក​តាមរក​អ្នកបើកយន្តហោះចម្បាំង ដែល​អ៊ីរ៉ង់​អះអាងថា បាន​បាញ់ទម្លាក់

តាំងពីថ្ងៃសុក្រទី ៣​មេសា ឈានចូលដល់​ថ្ងៃសៅរ៍ទី ៤មេសា កងទ័ពអាមេរិក​បាន​បើកប្រតិបត្តិការ​តាមរក​អ្នកបើកយន្តហោះចម្បាំង​១នាក់ ដែលបាន​បាត់ខ្លួន បន្ទាប់ពី កងទ័ពអ៊ីរ៉ង់​អះអាង​បាញ់ទម្លាក់​ក្នុងទឹកដីអ៊ីរ៉ង់។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់​បាន​ប្រកាស​ផ្តល់រង្វាន់ដល់​ប្រជាជន​របស់ខ្លួន ដែល​តាមរក និង​នាំខ្លួន​អ្នកបើកយន្តហោះចម្បាំងអាមេរិក​មក​ឲ្យអាជ្ញាធរ។ នៅក្នុង​សង្រ្គាមអ៊ីរ៉ង់​៥សប្តាហ៍ ដែល​អាមេរិក និង​អ៊ីស្រាអែលបាន​បញ្ឆេះឡើង នេះជាលើកទី១ ដែល​យន្តហោះចម្បាំងរបស់អាមេរិកត្រូវ​អ៊ីរ៉ង់​បាញ់ទម្លាក់​បាន​យ៉ាងដូច្នេះ។ តើ​វាអាច​ទៅ​ផ្លាស់ប្តូរល្បឿន យុទ្ធសាស្រ្តសង្រ្គាម​របស់​ប្រធានាធិបតីអាមេរិកដែរឬទេ។ សង្រ្គាម​អ៊ីរ៉ង់​ដែល​បង្ក​ឲ្យវិបត្តិថាមពល​យ៉ាងធ្ងន់ធ្ងរ ក្នុង​ពិភពលោក គ្មាន​ប្រជាប្រិយភាព​ទេនៅទឹកដីអាមេរិក។ 

លោក កែវ រតនៈ៖ កម្ពុជាកំពុងរកលទ្ធភាពជួយអ្នករត់ម៉ូតូកង់បីក្នុងបរិបទតម្លៃប្រេងឥន្ធនៈបន្តហក់ឡើងខ្ពស់

បន្ទាប់ពីបើកកិច្ចប្រជុំមួយជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២

លោក កែវ រតនៈ៖ កម្ពុជាកំពុងរកលទ្ធភាពជួយអ្នករត់ម៉ូតូកង់បីក្នុងបរិបទតម្លៃប្រេងឥន្ធនៈបន្តហក់ឡើងខ្ពស់

បន្ទាប់ពីបើកកិច្ចប្រជុំមួយជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានឲ្យដឹងអំពីចំណាត់ការរបស់រដ្ឋាភិបាលមួយចំនួនដើម្បីឆ្លើយតបនឹងវិបត្តិនៃការកើនឡើងតម្លៃប្រេងឥន្ធនៈ។ ក្នុងនោះមានគម្រោងដាក់ឲ្យដំណើរការឡើងវិញនូវរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ការកែច្នៃសំរាមធ្វើជា ថាមពល និងការពិនិត្យលទ្ធភាពឲ្យអ្នករត់ម៉ូតូកង់បី ងាកមកប្រើថាមពលអគ្គិសនីជំនួសឲ្យប្រេងឥន្ធនៈ ក៏ដូចជាផ្តល់ការគាំទ្រដល់ក្រុមគ្រួសាររបស់ពួកគេដែរ។ បន្ថែមពីនេះ និងបើតាមលោក កែវ រតនៈ រដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី បានពិភាក្សាគ្នាផងដែរអំពីការកៀរគរហិរញ្ញប្បទានតាមធនាគារក្នុងស្រុក ដើម្បីវិនិយោគលើការបង្កើតថាមពលបៃតងនៅកម្ពុជា៕

ក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់សមាជវិសាមញ្ញរបស់គណបក្សកម្លាំងជាតិ

ក្រសួងមហាផ្ទៃនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានប្រកាសទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញរបស់គណបក្សក

ក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់សមាជវិសាមញ្ញរបស់គណបក្សកម្លាំងជាតិ

ក្រសួងមហាផ្ទៃនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានប្រកាសទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញរបស់គណបក្សកម្លាំងជាតិដែលបានជ្រើសរើសលោក ជា មុនី និងលោក សុខគឹមសេង ជាក្បាលម៉ាស៊ីនរបស់គណបក្សកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។ លោក សុខ គឹមសេង ដែលមានតួនាទីជាអនុប្រធានបក្សបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤មេសានេះថា ការសម្រេចរបស់ក្រសួងមហាផ្ទៃនឹងបើកផ្លូវឱ្យគណបក្សរបស់លោកចូលរួមការបោះឆ្នោតសកលនាពេលខាងមុខ។ 

អាមេរិកដកតំណែងមេបញ្ជាការទ័ពជើងគោក ស្របពេលភ្លើងសង្គ្រាមអ៊ីរ៉ង់កំពុងតែក្តៅគគុក

ក្នុងបរិបទភ្លើងសង្គ្រាមកំពុងតែឆេះក្តៅគគុកនៅតំបន់​មជ្ឈិមបូព៌ា  រដ្ឋមន្ត្រីក្រសួងការពារជា

អាមេរិកដកតំណែងមេបញ្ជាការទ័ពជើងគោក ស្របពេលភ្លើងសង្គ្រាមអ៊ីរ៉ង់កំពុងតែក្តៅគគុក

ក្នុងបរិបទភ្លើងសង្គ្រាមកំពុងតែឆេះក្តៅគគុកនៅតំបន់​មជ្ឈិមបូព៌ា  រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានសម្រេចដកតំណែងអគ្គមេបញ្ជាការទ័ពជើងគោក។ ដំណឹងស្តីពីការដកតំណែងមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិអាមេរិកនេះ ត្រូវបណ្តាញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបស្ចិមលោក ចុះផ្សាយព្រោងព្រាត និងដោយនៅតែបន្តចោទសួរអំពីមូលហេតុ។

នគរបាលភ្នំពេញ៖ ការចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី មិនពាក់ព័ន្ធនយោបាយ ឬសេរីភាពបញ្ចេញមតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះថា ការចាប់ខ្លួនអត

នគរបាលភ្នំពេញ៖ ការចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី មិនពាក់ព័ន្ធនយោបាយ ឬសេរីភាពបញ្ចេញមតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះថា ការចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬសេរីភាពបញ្ចេញមតិទេ។ សូមជម្រាបជូនថា អតីតសង្ឃ ជា វុទ្ធីត្រូវបានចាប់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រៅ​ពី​បទ​ចោទ​ប្រកាន់មួយនេះ សមត្ថកិច្ចក៏បានបញ្ចេញភស្តុតាងមួយចំនួនទៀតទាក់ទងនឹងការប្រព្រឹត្តអំពើមិនគប្បីរបស់លោក ជា វុទ្ធី ជាមួយមនុស្សស្រី ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃសាសនា។ 

សាលាឧទ្ធរណ៍នឹងបន្តសវនាការសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី៨ ខែមេសាខាងមុខ

សវនាការលើសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវបន្តឡើងវិញនៅថ្ងៃទី៨ ខែ

សាលាឧទ្ធរណ៍នឹងបន្តសវនាការសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី៨ ខែមេសាខាងមុខ

សវនាការលើសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវបន្តឡើងវិញនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ខាងមុខ ដើម្បីធ្វើសេចក្តីដ្ឋានដោយផ្ទាល់មាត់។ នេះបើតាមលិខិតជូនដំណឹងរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ភ្នំពេញដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបាននៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០២៤មក សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការលើបណ្តឹងប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងលោក កឹម សុខា ចំនួនជាង១០លើករួចមកហើយ។ តែដំណាក់កាលនៃការចេញសេចក្តីសន្និដ្ឋាន សវនាការក៏ត្រូវបានលើកពេល ១លើកជា២លើក ដោយមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់នោះឡើយ។ សូមរម្លឹកថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរទៀតផង៕

អ៊ីរ៉ង់ព្រមាន អ.ស.ប. កុំឲ្យញុះញង់ និងធ្វើឲ្យស្ថានការណ៍ធ្លាក់ដុនដាបកាន់តែខ្លាំង

នៅថ្ងៃសុក្រ ទី៣ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងបោះឆ្នោតអនុម័តលើសេចក្

អ៊ីរ៉ង់ព្រមាន អ.ស.ប. កុំឲ្យញុះញង់ និងធ្វើឲ្យស្ថានការណ៍ធ្លាក់ដុនដាបកាន់តែខ្លាំង

នៅថ្ងៃសុក្រ ទី៣ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងបោះឆ្នោតអនុម័តលើសេចក្តីសម្រេចស្តីពីការប្រើប្រាស់កម្លាំងយោធាដើម្បីបើកផ្លូវច្រកសមុទ្រអកមូហ្ស និងធានាសុវត្ថិភាពនាវាចរណ៍។ សេចក្តីសម្រេចនេះជាសំណើរបស់អង្គការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និង​ប្រទេសបារ៉ែន ដែលសុំយ៉ាងទទូចឲ្យក្រុមប្រឹក្សាសន្តិសុខផ្តល់ភ្លើងខៀវជាបន្ទាន់នៅក្នុងសំណុំរឿងនេះ។ តែ អ៊ីរ៉ង់បានព្រមានទុកជាមុនណិងជាថ្មីថា រាល់សកម្មភាពញុះញង់របស់ក្រុមប្រឹក្សាសន្តិសុខ និងប្រទេសផ្សេងៗទៀតនឹងធ្វើឲ្យសភាពការណ៍កាន់តែធ្លាក់ដុនដាបខ្លាំង។

Get more results via ClueGoal