អតិថិជនហួយវ័ន កំពុងពិចារណាដាក់ពាក្យប្តឹងក្រុមហ៊ុននេះ ក្រោយធនាគារជាតិពុំទទួលស្គាល់ពីភាពជាម្ចាស់បំណុល
newsare.net
អតិថិជនរបស់ហួយវ័នផេ (H.Pay) មួយចំនួនបានបង្ហាញក្តីអស់សង្ឃឹម បន្ទាប់ពីធនាគារជាតិនៃកម្ពុជាតម្រូវអតិថិជនហួយវ័ន កំពុងពិចារណាដាក់ពាក្យប្តឹងក្រុមហ៊ុននេះ ក្រោយធនាគារជាតិពុំទទួលស្គាល់ពីភាពជាម្ចាស់បំណុល
អតិថិជនរបស់ហួយវ័នផេ (H.Pay) មួយចំនួនបានបង្ហាញក្តីអស់សង្ឃឹម បន្ទាប់ពីធនាគារជាតិនៃកម្ពុជាតម្រូវឱ្យអតិថិជនរងគ្រោះទាំងនោះស្វែងរកដំណោះស្រាយតាមផ្លូវតុលាការដោយខ្លួនឯងវិញ។ ការតម្រូវរបស់ធនាគារជាតិយ៉ាងដូច្នេះ ដោយសម្អាងថា ក្រុមហ៊ុនហួយវ័នផេត្រូវបានដកអាជ្ញាប័ណ្ណតាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងថា អតិថិជនរបស់ក្រុមហ៊ុនហួយវ័នផេទាំងនោះ មិនមានភាពស្របច្បាប់នោះទេ។ លោក ស៊ុន សុវណ្ណថៃ អតិថិជនរបស់ហួយវ័នផេ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ Rfi នៅព្រឹកថ្ងៃទី៤ ខែមេសានេះថា ក្រុមអតិថិជន ពុំដែលទទួលដំណឹងណាមួយថា ក្រុមហ៊ុនហួយវ័នផេត្រូវបានធនាគារជាតិដកអាជ្ញាបណ្ណឡើយ និងថា អតិថិជនក៏មិនចង់ដាក់ពាក្យបណ្តឹងអ្វីឡើយ ពីព្រោះត្រូវចំណាយពេលយូរ។ Read more














