ថ្ងៃអង្គារ ទី៧ ខែមេសា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានអញ្ជើញទៅដល់រដ្ឋធានីប៊ុយដាប៉ែស ដែល ហុងគ្រី ត្រូវរៀបចំការបោះឆ្នោតសភា នៅថ្ងៃអាទិត្យ ទី១២មេសា។ វត្តមានរបស់អនុប្រធានាធិបតីអាមេរិកនេះ បង្ហាញអំពីស្មារតីគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចំពោះអ្នកនយោបាយជាតិនិយមជ្រុល លោក វិកទ័រ អកបាន។ ក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក JD Vance ឆ្លៀតព្រមានសហភាពអឺរ៉ុប កុំឲ្យលូកដៃក្នុងការបោះឆ្នោតហុងគ្រី។
សង្គ្រាមនៅមជ្ឈិមបូព៌ា បានអង្រួនពិភពលោកទាំងមូល ឱ្យធ្លាក់ក្នុងវិបត្តិថាមពលឡើងថ្លៃ វិបត្តិភូមិសាស្ត្រនយោបាយ និងវិបត្តិសេដ្ឋកិច្ចគ្មានកំណើន។ល។ ប៉ុន្តែចិនហាក់ត្រៀមលក្ខណៈបានល្អជាងគេ និងបន្តរំកិលយុទ្ធសាស្ត្ររបស់ខ្លួនទៅមុខ ដោយសន្សឹមៗ តែយ៉ាងប្រាកដប្រជា។
អង្គភាពស៊ីម៉ាក់កម្ពុជាបានបញ្ជាក់ថា ផ្ទៃដីកម្ពុជាជាង ២ ៣០០គីឡូម៉ែត្រការ៉េបានស្ថិតក្នុងចំណុចវាយប្រហារដោយគ្រាប់បែកចង្កោមរបស់ថៃក្នុងសង្គ្រាមកាលពីឆ្នាំ២០២៥។ ថៃបានប្រើគ្រាប់បែកចង្កោមទម្លាក់លើទីតាំងជនស៊ីវិលកម្ពុជា តំបន់ក្បែរប្រាសាទបុរាណ និងតំបន់ផ្សេងៗទៀតនៅតាមព្រំដែនខ្មែរ-ថៃ។ បើតាមលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ថៃមានផែនការធ្វើឲ្យខូចខាតសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែងតាមរយៈការប្រើគ្រាប់បែកចង្កោមដែលខុសនឹងច្បាប់អន្តរជាតិ(អនុសញ្ញាអូតាវ៉ា)។ តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីអាចនាំថៃឲ្យទទួលខុសត្រូវចំពោះការប្រើគ្រាប់បែកចង្កោមលើជនស៊ីវិលកម្ពុជា?
ទីបំផុត និងបន្ទាប់ពីមានការទាមទាររបស់ក្រសួងវប្បធម៌ អ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ីបានប្រគល់ឲ្យកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន ២០រូប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរទាំង ២០រូបបានមកដល់ប្រទេសកម្ពុជាហើយ។ បើតាមក្រសួងវប្បធម៌ វត្ថុបុរាណទាំង ២០រូបដែលជាបដិមាសម័យបាយ័នត្រូវបានគេជឿជាក់ថាមានប្រភពមកពីក្រុងអង្គរធំ។
នៅ៤ថ្ងៃក្រោយរៀបចំព្រឹត្តិការណ៍សុខភាពតែមួយនៅទីក្រុងភ្នំពេញ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅដល់ប្រទេសបារាំង ដើម្បីចូលរួមក្នុងជំនួបកំពូលស្តីពីសុខភាពតែមួយដែលត្រូវប្រព្រឹត្តទៅ នៅទីក្រុងលីយ៉ុងភាគខាងត្បូងប្រទេសបារាំង នៅថ្ងៃអង្គារ ទី៧មេសា។ តើជំនួបកំពូលស្តីពីសុខភាពតែមួយមាន ប្រយោជន៍អ្វី? យើងស្តាប់ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះផ្ទាល់ពីមជ្ឈមណ្ឌលកុងក្រេទីក្រុងលីយ៉ុង។
លោកស្រី ចឹង លីវ័ន ប្រមុខបក្សប្រឆាំងតៃវ៉ាន់ (គួមីងតាង) បានអញ្ជើញទៅដល់ប្រទេសចិន នៅថ្ងៃអង្គារទី៧មេសានេះ ដើម្បីរឹតចំណងទំនាក់ទំនងជាមួយប៉េកាំង។ ក្នុងរយៈពេល៦ថ្ងៃនៃទស្សនកិច្ចដ៏កម្រ និងជាលើកទីមួយគិតចាប់តាំងពីឆ្នាំ២០១៦មក លោកស្រី ចឹងលីវ័ន សង្ឃឹមថានឹងអាចចូលជួបប្រធានាធិបតីចិន លោក ស៊ីជីនពីង ដោយផ្ទាល់ផង។
សភាប្រជាជនវៀតណាម បានបោះឆ្នោតតែងតាំង អគ្គលេខាធិការបក្សកុម្មុយនិស្តសង្គមនិយមវៀតណាម លោក តូ ឡឹម ឲ្យធ្វើជា ប្រធានាធិបតី។ ការក្តោបក្តាប់មុខតំណែងកំពូល ២ តែម្នាក់ឯងយ៉ាងដូច្នេះ ពុំដែលធ្លាប់មានទេ ក្នុងប្រវត្តិសាស្ត្រវៀតណាម ហើយប្រការនេះ ក៏ជាការយកគំរូតាមបក្សកុម្មុយនិស្តចិន ក្បែរខាង។
កូរ៉េខាងត្បូងនិងតៃវ៉ាន់បានប្រកាស នៅថ្ងៃចន្ទ ទី៦ មេសា បញ្ជូននាវាច្រើនគ្រឿងទៅដឹកប្រេងឆៅ ពីកំពង់ផែយ៉ានប៊ូ ដែលស្ថិតនៅភាគខាងលិចអារ៉ាប៊ីសាអ៊ូឌីត នៅសមុទ្រក្រហម។ ការសម្រេចចិត្តបង្វែរទិសដៅទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយសារការបិទខ្ទប់ច្រកសមុទ្រអកមូហ្ស បន្តអូសបន្លាយពេលយូរ។ មួយវិញទៀត ប្រទេសអាស៊ីទាំងពីរចង់បង្កើនស្តុកប្រេងបម្រុងជាតិ និងទប់ស្កាត់ការឡើងថ្លៃប្រេងក្នុងស្រុក។
កូរ៉េខាងត្បូងនិងតៃវ៉ាន់បានប្រកាស នៅថ្ងៃចន្ទ ទី៦ មេសា បញ្ជូននាវាច្រើនគ្រឿងទៅដឹកប្រេងឆៅ ពីកំពង់ផែយ៉ានប៊ូ ដែលស្ថិតនៅភាគខាងលិចអារ៉ាប៊ីសាអ៊ូឌីត នៅសមុទ្រក្រហម។ ការសម្រេចចិត្តបង្វែរទិសដៅទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយសារការបិទខ្ទប់ច្រកសមុទ្រអកមូហ្ស បន្តអូសបន្លាយពេលយូរ។ មួយវិញទៀត ប្រទេសអាស៊ីទាំងពីរចង់បង្កើនស្តុកប្រេងបម្រុងជាតិ និងទប់ស្កាត់ការឡើងថ្លៃប្រេងក្នុងស្រុក។
ក្រុមប្រទេសនាំចេញប្រេង ហៅកាត់ OPEP+ បានយល់ព្រមគ្នានៅថ្ងៃអាទិត្យ ទី៥ មេសា ដំឡើងកូតាផលិតកម្មប្រេងជាថ្មីម្តងទៀតនៅខែឧសភា។ អង្គការ OPEP+ ក៏បានទាញសញ្ញាអាសន្នអំពីការ ចំណាយប្រាក់មហាសាលនិងពេលវេលាយូរ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃទីតាំងថាមពល ដែលរងការខូតខាចយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។ សេចក្តីប្រកាសនេះធ្វើឡើងចំពេល ដែលលោក ដូណាល់ ត្រាំ បានដាក់ឱសានវាទថ្មី ៤៨ម៉ោង ឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រអកមូហ្ស ដោយគំរាមវាយកម្ទេចស្ពាន និងមជ្ឈមណ្ឌលថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើរដ្ឋាភិបាលតេហេរ៉ង់មិនព្រមធ្វើតាមអ្វីដែលលោកចង់បាន។
គ្រាន់តែសង្គ្រោះអ្នកបើកយន្តហោះចម្បាំងដែលបាត់ខ្លួនអស់ពីរ-បីថ្ងៃ បានភ្លាម លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានដាក់ឱសានវាទថ្មីសំឡុតអ៊ីរ៉ង់ដោយប្រើពាក្យដ៏អសុរស។ ប៉ុន្តែដោយគ្មានញញើត អ៊ីរ៉ង់បានព្រមានតបវិញ ថានឹងបាញ់បំផ្លាញអ៊ីស្រាអែលព្រមទាំងក្រុមប្រទេសនៅតំបន់ឈូងសមុទ្ទពែក្សឱ្យហិនហោច បើអាមេរិកពិតជាហ៊ានធ្វើដូចពាក្យគំរាមមែន។
លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទ ទី៦ មេសានេះថា ក្រោយមានការវាយប្រហារចំនួន ២ដងកាលពីឆ្នាំ ២០២៥ ការសង្គ្រោះប្រាសាទព្រះវិហារកុំឲ្យខូចខាតបន្តទៀតអាចប្រើពេលពី ៥ ទៅ ១០ឆ្នាំ។ បន្ទាប់មក និងបើតាមអគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហាររូបនេះដដែល គេត្រូវការពេលវេលាបន្ថែមយ៉ាងតិច ២០ឆ្នាំ និងថវិកាចន្លោះពី ៦០ ទៅ ៧០លានដុល្លារដើម្បីធ្វើការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារឡើងវិញ។ ការលើកឡើងរបស់លោក គង់ ពុទ្ធិការដូចនេះធ្វើឡើង ក្រោយមន្ត្រីអង្គការយូណេស្កូបានចុះទៅពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារកាលពីដើមខែមីនាកន្លងទៅ។
អង្គការសិទ្ធិមនុស្សក្នុងស្រុកសម្តែងក្តីបារម្ភពីការកើនឡើងនៃការចាប់ខ្លួនពលរដ្ឋ និងព្រះសង្ឃជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះពីបទញុះញង់ក្នុងរឿងព្រំដែន។ ជាក់ស្តែងនាប៉ុន្មានថ្ងៃកន្លងទៅនេះ មានការចាប់ខ្លួនព្រះសង្ឃមួយអង្គនៅខេត្តបាត់ដំបង និងការចាប់ខ្លួនកម្មការិនីរោងចក្រម្នាក់ បន្ទាប់ពីអ្នកទាំងនោះបានរិះគន់រដ្ឋាភិបាលកម្ពុជានៅក្នុងជម្លោះព្រំដែនជាមួយថៃ។
ក្នុងបរិបទភ្លើងសង្គ្រាមកំពុងតែឆាបឆេះក្តៅគគុកនៅតំបន់មជ្ឈិមបូព៌ា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារដំឡើងកញ្ចប់ថវិកាការពារជាតិ ចំនួនជិត ៥០% បន្ថែមទៀត។ បើតាមសំណើរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចៅហ្វាយសេតវិមានទាមទារឲ្យសភាខុនហ្គ្រេស អនុម័តដំឡើងកញ្ចប់ថវិកាយោធា ១ ៥០០ ពាន់លានដុល្លារ សម្រាប់ឆ្នាំថ្មី។
ទោះរវល់ជាប់ដៃក្នុងសង្គ្រាមទប់ទល់នឹង អាមេរិក-អ៊ីស្រាអែល យ៉ាងណាក៏ដោយ ក៏រដ្ឋអំណាចអ៊ីរ៉ង់ នៅតែបន្តធ្វើទុក្ខបុកម្នេញចំពោះអ្នកប្រឆាំងរដ្ឋាភិបាល។ ជាក់ស្តែង ថ្ងៃអាទិត្យ ទី៥មេសានេះ អាជ្ញាធរអ៊ីរ៉ង់ បានប្រហារជីវិតដោយព្យួរកបុរស២នាក់ ហើយក្នុងសប្តាហ៍នេះ រដ្ឋអំណាចអ៊ីរ៉ង់ ក៏បានចាប់ខ្លួនមេធាវីដ៏ល្បីល្បាញ និងជាជ័យលាភីរង្វាន់សិទ្ធិមនុស្សអឺរ៉ុប ថែមទៀតផង។ បារាំង បានចេញមុខថ្កោលទោសជាខ្លាំងចំពោះការចាប់ខ្លួនមេធាវីអ៊ីរ៉ង់។
អតិថិជនរបស់ហួយវ័នផេ (H.Pay) មួយចំនួនបានបង្ហាញក្តីអស់សង្ឃឹម បន្ទាប់ពីធនាគារជាតិនៃកម្ពុជាតម្រូវឱ្យអតិថិជនរងគ្រោះទាំងនោះស្វែងរកដំណោះស្រាយតាមផ្លូវតុលាការដោយខ្លួនឯងវិញ។ ការតម្រូវរបស់ធនាគារជាតិយ៉ាងដូច្នេះ ដោយសម្អាងថា ក្រុមហ៊ុនហួយវ័នផេត្រូវបានដកអាជ្ញាប័ណ្ណតាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងថា អតិថិជនរបស់ក្រុមហ៊ុនហួយវ័នផេទាំងនោះ មិនមានភាពស្របច្បាប់នោះទេ។ លោក ស៊ុន សុវណ្ណថៃ អតិថិជនរបស់ហួយវ័នផេ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ Rfi នៅព្រឹកថ្ងៃទី៤ ខែមេសានេះថា ក្រុមអតិថិជន ពុំដែលទទួលដំណឹងណាមួយថា ក្រុមហ៊ុនហួយវ័នផេត្រូវបានធនាគារជាតិដកអាជ្ញាបណ្ណឡើយ និងថា អតិថិជនក៏មិនចង់ដាក់ពាក្យបណ្តឹងអ្វីឡើយ ពីព្រោះត្រូវចំណាយពេលយូរ។
រយៈពេលចុងក្រោយនេះ សកម្មភាពក្មេងទំនើងដែលបង្កការគំរាមកំហែងដល់អសន្តិសុខសង្គមហាក់ចាប់កក្រើកជាថ្មី បើទោះបីជាអាជ្ញាធរកំពុងដុតដៃដុតជើងចុះប្រតិបត្តិការបង្ក្រាបយ៉ាងណាក្តី។ ជាក់ស្តែងនៅរាជធានីភ្នំពេញ កាលពីយប់អាធ្រាត្រ ថ្ងៃសៅរ៍ទី៤មេសា ក្មេងទំនើងរាប់សិបនាក់បានវាយប្រតាយប្រតប់គ្នា នៅម្តុំស្ថានីយចាក់ប្រេងកាល់តិច ស្តុបពេទ្យចិន។ អ្នកឃ្លាំមើលសង្គមមួយចំនួនបានកត់សម្គាល់ឃើញការវិលមកវិញនូវវត្តមានក្មេងទំនើងទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ ប្រឈមនឹងបញ្ហានេះ អ្នកឃ្លាំមើលសង្គមមួយចំនួនបានស្នើឲ្យអាជ្ញាធរពិនិត្យវិធីសាស្ត្រនៃការដោះស្រាយបញ្ហាក្មេងទំនើងនេះឡើងវិញ។ អ្នកឃ្លាំមើលសង្គមខ្លះទៀតបានបង្ហាញក្តីបារម្ភចំពោះការធ្លាក់ចុះសីលធម៌សង្គម និងវប្បធម៌និទណ្ឌភាព ដែលជាកត្តារួមផ្សំនាំឲ្យកើតមានក្មេងទំនើង។
កាលពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានសម្ពោធរូបសំណាកវីរកណ្តុរ Magawa ដំបូងគេបង្អស់លើពិភពលោក នៅខេត្តសៀមរាប ដើម្បីគោរពដល់សត្វតូចមួយដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើនពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅប្រទេសកម្ពុជា។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាចាត់ទុកការងាររបស់កណ្តុរហិតមីន Magawa ជាការចូលរួមចំណែកដល់ការកសាងដីដែលមានសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
នៅថ្ងៃទី៥ ខែមេសានេះ នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន ៣គ្រឿងនឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ វត្តមានរបស់នាវាចម្បាំងរុស្ស៊ីលើដែនសមុទ្រកម្ពុជានាពេលនេះត្រូវបានអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយនៅកម្ពុជាសម្លឹងឃើញពីឱកាសមាសក្នុងការកសាង និងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ ពិសេសលើវិស័យការពារជាតិ។
រុស្ស៊ី តាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេសបានរិះគន់ខ្លាំងៗ អាមេរិក និងអ៊ីស្រាអែលថា បានមើលស្រាល ប្រមាថជីវិតមនុស្ស ដោយការវាយប្រហារទៅលើរោងចក្រផលិតអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ Bouchehr ដែលស្ថិតនៅភាគខាងត្បូងប្រទេស។ នៅថ្ងៃសៅរ៍ទី ៤មេសា រុស្ស៊ីបានប្រកាសជម្លៀសជនជាតិរបស់ខ្លួន ចេញពីរោងចក្រនុយក្លេអ៊ែរBouchehr។ ការដៅវាយប្រហារលើរោងចក្រនុយក្លេអ៊ែរស៊ីវិល នឹងបង្កឲ្យមានហានិភ័យ លេចធ្លាយសារធាតុវិទ្យុសកម្ម ដែលគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតមនុស្ស។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានព្រមានហើយថា គ្រោះមហន្តរាយ ដែលបណ្តាលមកពីការរីកសាយភាយសារធាតុវិទ្យុសកម្ម គ្រោះថ្នាក់មុនដំបូងគេដល់សម្ព័ន្ធមិត្តរបស់អាមេរិកដូចជាបារ៉ែន កាតា និងកូវ៉ែតជាដើម ដែលស្ថិតនៅជិតរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ជាងប្រជាជនអ៊ីរ៉ង់ដែលជាម្ចាស់ផ្ទះ។
ប្រតិមាព្រះសិវៈរាំ កម្ពស់ ៥ ម៉ែត្រ មកពីប្រាសាទក្រហម នៅតំបន់កោះកេរ ចាប់មានជីវិតជាថ្មី បន្ទាប់ពីក្រុមអ្នកជំនាញខ្មែរ និង បារាំង បានជួសជុល និង ផ្គុំឡើងវិញ បានដោយជោគជ័យ ។ នៅក្នុងសតវត្សរ៍ទី១៤ នៃគ្រិស្តសករាជ ប្រតិមាដ៏ធំមហិមានេះ បានដួលរលំបាក់បែកជាច្រើនបំណែក ។ ក្រោយមកទៀត នៅក្នុងសម័យដែលប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ជនឧក្រិដ្ឋមួយចំនួន បានចូលមកវាយបំបែកប្រតិមានេះ ដើម្បីយកទៅជួញដូរដោយខុសច្បាប់ ។ ជាលទ្ធផល រូបចម្លាក់ទេពជាទីសក្ការៈ ដែលមានអាយុជាង ១ ពាន់ឆ្នាំនេះ បានបែកខ្ចាត់ខ្ចាយជាង ១ ម៉ឺនបំណែក ។ លោក អេរ៉ិច បួកដូណូ (Éric Bourdonneau) សាស្ត្រាចារ្យរងនៅសាលាបារាំងចុងបូព៌ា និង ជាប្រធានបេសសកម្មនៃគម្រោងជួសជុសប្រតិមានេះ ចាត់ទុកដំណើររស់ឡើងវិញនៃប្រតិមាព្រះសិវៈរាំ ជាការផ្សាភា្ជប់ចំណងរវាងប្រជាជនខ្មែរ និង បុព្វបុរស ពីសម័យបុរាណ ។ បច្ចុប្បន្ននេះ រូបចម្លាក់ទេពព្រហ្មញ្ញសាសនា កំពុងស្ថិតនៅក្រោមការថែទាំខ្ពស់ និងត្រៀមតម្កល់ទុកនៅកន្លែងជាក់លាក់ណាមួយក្នុងពេលដ៏ឆាប់ខាងមុខ។
កាលពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានសម្ពោធរូបសំណាកវីរកណ្តុរ Magawa ដំបូងគេបង្អស់លើពិភពលោក នៅខេត្តសៀមរាប ដើម្បីគោរពដល់សត្វតូចមួយដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅប្រទេសកម្ពុជា។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាចាត់ទុកការងាររបស់កណ្តុរហិតមីន Magawa ជាការចូលរួមចំណែកដល់ការកសាងដីដែលមានសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃខ្លាំង និងធ្វើឱ្យប្រជាពលរដ្ឋស្ទើរទូទាំងពិភពលោករងផលរំខាន។ ប៉ុន្តែក៏មានដែរករណីអ្នកបានទទួលផលចំណេញច្រើនលើសប្រក្រតី ដោយសារសង្គ្រាមនេះ។ ហេតុដូច្នេះហើយបានជា អេស្ប៉ាញនិងប្រទេសបួនទៀត បានអំពាវនាវឱ្យសហភាពអឺរ៉ុបចេញច្បាប់យកពន្ធពិសេសពីក្រុមហ៊ុនថាមពលណាដែលទទួលប្រាក់ចំណេញខ្លាំង ដោយការឡើងថ្លៃនៃប្រេងឥន្ធនៈ។
រុស្ស៊ី តាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេសបានរិះគន់ខ្លាំងៗ អាមេរិក និងអ៊ីស្រាអែលថា បានមើលស្រាល ប្រមាថជីវិតមនុស្ស ដោយការវាយប្រហារទៅលើរោងចក្រផលិតអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ Bouchehr ដែលស្ថិតនៅភាគខាងត្បូងប្រទេស។ នៅថ្ងៃសៅរ៍ទី ៤មេសា រុស្ស៊ីបានប្រកាសជម្លៀសជនជាតិរបស់ខ្លួន ចេញពីរោងចក្រនុយក្លេអ៊ែរBouchehr។ ការដៅវាយប្រហារលើរោងចក្រនុយក្លេអ៊ែរស៊ីវិល នឹងបង្កឲ្យមានហានិភ័យ លេចធ្លាយសារធាតុវិទ្យុសកម្ម ដែលគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតមនុស្ស។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានព្រមានហើយថា គ្រោះមហន្តរាយ ដែលបណ្តាលមកពីការរីកសាយភាយសារធាតុវិទ្យុសកម្ម គ្រោះថ្នាក់មុនដំបូងគេដល់សម្ព័ន្ធមិត្តរបស់អាមេរិកដូចជាបារ៉ែន កាតា និងកូវ៉ែតជាដើម ដែលស្ថិតនៅជិតរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ជាងប្រជាជនអ៊ីរ៉ង់ដែលជាម្ចាស់ផ្ទះ។
ប្រឈមនឹងវិបត្តិប្រេងឥន្ធនៈដែលបន្តឡើងថ្លៃជាលំដាប់ រដ្ឋាភិបាលនៃប្រទេសនីមួយៗ ព្យាយាមរកមធ្យោបាយសម្រាលបន្ទុកអ្នកប្រើប្រាស់។ ប្រទេសខ្លះបានសម្រេចបញ្ចុះពន្ធប្រេង ប្រទេសខ្លះទៀតដូចយ៉ាងប៉ាគីស្ថាន សម្រេចមិនយកថ្លៃសេវាដឹកជញ្ជូនសាធារណៈក្នុងក្រុង។ ចំណែកនៅប្រទេសថៃ នាយករដ្ឋមន្ត្រីបានចោទថាមានក្រុមលួចស្តុកប្រេង និងលួចនាំទៅលក់ឱ្យប្រទេសក្រៅ ទើបធ្វើឱ្យប្រេងក្នុងស្រុកឡើងថ្លៃ។
ក្រសួងបរិស្ថានបានឲ្យដឹងនៅថ្ងៃសៅរ៍ទី៤មេសានេះថា នៅក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំ ២០២៦នេះ គុណភាពខ្យល់នៅទូទាំងប្រទេសកម្ពុជាស្ថិតក្នុងកម្រិតល្អ តាមស្តង់ដារគុណភាពខ្យល់សាធារណៈ។ ពោលគឺ កម្រិតភាគល្អិតនិចល PM2.5 មានការកើនឡើងតិចតួចនៅក្នុងត្រីមាសទី១នេះ។
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានព្រឹទ្ធសភាកម្ពុជាបោះឆ្នោតអនុម័ត កាលពីថ្ងៃសុក្រទី០៣ ខែមេសា ឆ្នាំ២០២៦។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ការបង្រ្កាបបទល្មើសឆបោកអនឡាញនៅកម្ពុជា មិនមែនជារូបភាពនយោបាយឡើយ តែជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពការបង្ក្រាបបទល្មើសដ៏ក្តៅគកុកមួយនេះ។ អ្នកតាមដានសង្គមយល់ថា កម្ពុជាត្រូវតែអនុវត្តច្បាប់ប្រឆាំងអំពើឆបោកអនឡាញនេះឲ្យតឹងរ៉ឹងជាទីបំផុត ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាព ក្នុងការស្តារមុខមាត់របស់ប្រទេសជាតិឡើងវិញ។
ព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃចន្ទទី ៣០មីនា ដើមសប្តាហ៍នេះ បានបោះឆ្នោតអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់ដែលនិយាយពីការបោះឆ្នោតសមាជិកព្រឹទ្ធសភា។ សមាជិកព្រឹទ្ធសភា ៣រូបមកពីគណបក្សឆន្ទៈខ្មែរគឺលោក សេង ម៉ារឌី លោក សុខ ហាច និងលោក គង់ មុនីកា បានអះអាងថា ពួកលោកពុំគាំទ្រលើការកែប្រែច្បាប់នេះទេ។ លោក គង់ មុនីកា សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាអគ្គលេខាធិការបក្សឆន្ទៈខ្មែរបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសៅរ៍ ទី៤មេសាថា លោកមិនយល់ស្របជាមួយសេចក្តីស្នើឲ្យមានការកែប្រែច្បាប់ស្តីពីការបោះឆ្នោតព្រឹទ្ធសភា ពីព្រោះលោកបារម្ភថា ច្បាប់បោះឆ្នោតព្រឹទ្ធសភាថ្មីនឹងអាចធ្វើឲ្យគណបក្សក្រៅរដ្ឋាភិបាល តួយ៉ាងគណបក្សឆន្ទៈខ្មែរខនខាន មិនទទួលបានអាសនៈ នៅក្នុងការបោះឆ្នោតនៅអាណត្តិក្រោយ។
តាំងពីថ្ងៃសុក្រទី ៣មេសា ឈានចូលដល់ថ្ងៃសៅរ៍ទី ៤មេសា កងទ័ពអាមេរិកបានបើកប្រតិបត្តិការតាមរកអ្នកបើកយន្តហោះចម្បាំង១នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពី កងទ័ពអ៊ីរ៉ង់អះអាងបាញ់ទម្លាក់ក្នុងទឹកដីអ៊ីរ៉ង់។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសផ្តល់រង្វាន់ដល់ប្រជាជនរបស់ខ្លួន ដែលតាមរក និងនាំខ្លួនអ្នកបើកយន្តហោះចម្បាំងអាមេរិកមកឲ្យអាជ្ញាធរ។ នៅក្នុងសង្រ្គាមអ៊ីរ៉ង់៥សប្តាហ៍ ដែលអាមេរិក និងអ៊ីស្រាអែលបានបញ្ឆេះឡើង នេះជាលើកទី១ ដែលយន្តហោះចម្បាំងរបស់អាមេរិកត្រូវអ៊ីរ៉ង់បាញ់ទម្លាក់បានយ៉ាងដូច្នេះ។ តើវាអាចទៅផ្លាស់ប្តូរល្បឿន យុទ្ធសាស្រ្តសង្រ្គាមរបស់ប្រធានាធិបតីអាមេរិកដែរឬទេ។ សង្រ្គាមអ៊ីរ៉ង់ដែលបង្កឲ្យវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរ ក្នុងពិភពលោក គ្មានប្រជាប្រិយភាពទេនៅទឹកដីអាមេរិក។
បន្ទាប់ពីបើកកិច្ចប្រជុំមួយជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានឲ្យដឹងអំពីចំណាត់ការរបស់រដ្ឋាភិបាលមួយចំនួនដើម្បីឆ្លើយតបនឹងវិបត្តិនៃការកើនឡើងតម្លៃប្រេងឥន្ធនៈ។ ក្នុងនោះមានគម្រោងដាក់ឲ្យដំណើរការឡើងវិញនូវរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ការកែច្នៃសំរាមធ្វើជា ថាមពល និងការពិនិត្យលទ្ធភាពឲ្យអ្នករត់ម៉ូតូកង់បី ងាកមកប្រើថាមពលអគ្គិសនីជំនួសឲ្យប្រេងឥន្ធនៈ ក៏ដូចជាផ្តល់ការគាំទ្រដល់ក្រុមគ្រួសាររបស់ពួកគេដែរ។ បន្ថែមពីនេះ និងបើតាមលោក កែវ រតនៈ រដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី បានពិភាក្សាគ្នាផងដែរអំពីការកៀរគរហិរញ្ញប្បទានតាមធនាគារក្នុងស្រុក ដើម្បីវិនិយោគលើការបង្កើតថាមពលបៃតងនៅកម្ពុជា៕
ក្រសួងមហាផ្ទៃនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានប្រកាសទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញរបស់គណបក្សកម្លាំងជាតិដែលបានជ្រើសរើសលោក ជា មុនី និងលោក សុខគឹមសេង ជាក្បាលម៉ាស៊ីនរបស់គណបក្សកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។ លោក សុខ គឹមសេង ដែលមានតួនាទីជាអនុប្រធានបក្សបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤មេសានេះថា ការសម្រេចរបស់ក្រសួងមហាផ្ទៃនឹងបើកផ្លូវឱ្យគណបក្សរបស់លោកចូលរួមការបោះឆ្នោតសកលនាពេលខាងមុខ។
ក្នុងបរិបទភ្លើងសង្គ្រាមកំពុងតែឆេះក្តៅគគុកនៅតំបន់មជ្ឈិមបូព៌ា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានសម្រេចដកតំណែងអគ្គមេបញ្ជាការទ័ពជើងគោក។ ដំណឹងស្តីពីការដកតំណែងមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិអាមេរិកនេះ ត្រូវបណ្តាញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបស្ចិមលោក ចុះផ្សាយព្រោងព្រាត និងដោយនៅតែបន្តចោទសួរអំពីមូលហេតុ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះថា ការចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬសេរីភាពបញ្ចេញមតិទេ។ សូមជម្រាបជូនថា អតីតសង្ឃ ជា វុទ្ធីត្រូវបានចាប់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រៅពីបទចោទប្រកាន់មួយនេះ សមត្ថកិច្ចក៏បានបញ្ចេញភស្តុតាងមួយចំនួនទៀតទាក់ទងនឹងការប្រព្រឹត្តអំពើមិនគប្បីរបស់លោក ជា វុទ្ធី ជាមួយមនុស្សស្រី ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃសាសនា។