Cambodia



Peaky Blinders' new lead Jamie Bell unveils his drastic new haircut as he is seen on set for the first time after his role in the acclaimed gangster drama was revealed

The actor, 40, was confirmed to be playing Tommy Shelby's son Duke in a story set ten years after the events of Peaky Blinders: The Immortal Man.

អាមេរិក​ប្រកាស​ធ្វើ​ជា​ដៃគូ​ការពារ​ជាតិ​ជាមួយ​ឥណ្ឌូណេស៊ី ដើម្បី​ស្ថិរភាពឥណ្ឌូប៉ាស៊ីហ្វិក

នៅថ្ងៃចន្ទ ទី១៣ មេសា រដ្ឋមន្ត្រីការពារជាតិអាមេរិកបានប្រកាសធ្វើជាដៃគូចម្បងក្នុងវិស័យការពា

អាមេរិក​ប្រកាស​ធ្វើ​ជា​ដៃគូ​ការពារ​ជាតិ​ជាមួយ​ឥណ្ឌូណេស៊ី ដើម្បី​ស្ថិរភាពឥណ្ឌូប៉ាស៊ីហ្វិក

នៅថ្ងៃចន្ទ ទី១៣ មេសា រដ្ឋមន្ត្រីការពារជាតិអាមេរិកបានប្រកាសធ្វើជាដៃគូចម្បងក្នុងវិស័យការពារជាតិជាមួយឥណ្ឌូណេស៊ីដើម្បីជួយធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពយោធារបស់ឥណ្ឌូណេស៊ី។ តែទន្ទឹមគ្នានេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប្រ៊ីយ៉ាតូបានធ្វើដំណើរទៅជួបប្រធានាធិបតីរុស្ស៊ីលោក ពូទីនដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកថាមពល និងធនធានរ៉ែ។

កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះភាគីថៃដែលកាន់កាប់តំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០២៦ ក្រសួងវប្បធម៌កម្ពុជា​ បានប្រកាសតវ៉ាយ៉ាងដាច់អហង្ការចំពោះការកា

កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះភាគីថៃដែលកាន់កាប់តំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០២៦ ក្រសួងវប្បធម៌កម្ពុជា​ បានប្រកាសតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ មកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ ការតវ៉ាជាថ្មី​របស់​កម្ពុជា ដោយសារតែ ភាគីថៃ បានយកទីតាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មួយចំនួនទៀត ​ដែលយោធាថៃដណ្តើមកាន់កាប់បាននៅក្រោយ​បទឈប់​បាញ់ ទៅរៀបចំ​កម្មវិធីសង្ក្រានអបអរឆ្នាំថ្មី និងបើក​ឲ្យអ្នកទេសចរចូលទៅលេងអំឡុងពេលបុណ្យចូលឆ្នាំនៅទីតាំងទាំងនោះ។

អាមេរិកផ្ញើសារជូនពរឆ្នាំថ្មីដល់ពលរដ្ឋខ្មែរ និងសរសើរពីចំណងមិត្តភាពប្រទេសទាំង២

សហរដ្ឋអាមេរិកតាមរយៈរដ្ឋមន្រ្តីការបរទេសលោក ម៉ារកូ រ៉ូប៊ីយ៉ូ បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋ

អាមេរិកផ្ញើសារជូនពរឆ្នាំថ្មីដល់ពលរដ្ឋខ្មែរ និងសរសើរពីចំណងមិត្តភាពប្រទេសទាំង២

សហរដ្ឋអាមេរិកតាមរយៈរដ្ឋមន្រ្តីការបរទេសលោក ម៉ារកូ រ៉ូប៊ីយ៉ូ បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។ លោក រ៉ូប៊ីយ៉ូ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ដោយបញ្ជាក់ថា ចំណងមិត្តភាពអាមេរិក និងកម្ពុជានឹងរីកចម្រើនបន្ថែមទៀតនៅពេលអនាគត។ ការផ្ញើសារជូនពររបស់ប្រមុខការទូតអាមេរិកធ្វើឡើងខណៈដែលពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៦។ 

គណបក្ស​ក្រៅ​រដ្ឋាភិបាល​យក​ឱកាស​ឆ្នាំថ្មី​អំពាវនាវ​ឲ្យ​រួមគ្នា​ការពារ​ទឹកដី​ខ្មែរ

សារជូនពរក្នុងឱកាសចូលឆ្នាំថ្មីនេះបានធ្លាក់មកជាបន្តបន្ទាប់ រាប់ចាប់ពីប្រមុខរដ្ឋាភិបាល អ្ន

គណបក្ស​ក្រៅ​រដ្ឋាភិបាល​យក​ឱកាស​ឆ្នាំថ្មី​អំពាវនាវ​ឲ្យ​រួមគ្នា​ការពារ​ទឹកដី​ខ្មែរ

សារជូនពរក្នុងឱកាសចូលឆ្នាំថ្មីនេះបានធ្លាក់មកជាបន្តបន្ទាប់ រាប់ចាប់ពីប្រមុខរដ្ឋាភិបាល អ្នកនយោបាយខ្មែរ និងគណបក្សនៅក្រៅរដ្ឋាភិបាល។ តែអ្វីដែលគួរឲ្យកត់សំគាល់ គណបក្សក្រៅរដ្ឋាភិបាលបានយកឱកាសជូនពរឆ្នាំថ្មីដើម្បីដាស់ស្មារតីពលរដ្ឋខ្មែរឲ្យរួមគ្នាការពារទឹកដី និងដោះលែងអ្នកទោសមនសិកាទាំងអស់ក្នុងគ្រាដែលកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃ។

ទេវតាឆ្នាំចាស់ថ្លែងពីការរីកចម្រើនរបស់កម្ពុជា តែជួបគ្រោះអកុសលដោយមានការឈ្លានពានពីថៃ

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែរទូទាំងប្រទេសបានចាប់ផ្តើមប្រារព្ធពិធីបុណ្យចូលឆ្

ទេវតាឆ្នាំចាស់ថ្លែងពីការរីកចម្រើនរបស់កម្ពុជា តែជួបគ្រោះអកុសលដោយមានការឈ្លានពានពីថៃ

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែរទូទាំងប្រទេសបានចាប់ផ្តើមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃទី១ ដែលជាថ្ងៃមហាសង្ក្រាន្ត និងជាថ្ងៃទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្យសាទេវី» ដែលជារាជបុត្រីទី៣នៃកបិលមហាព្រហ្ម។ នៅក្នុងពិធីជានិមិត្តរូបដែលផលិតឡើងដោយទូរទស្សន៍ជាតិកម្ពុជា (ទទក) ទេវតាឆ្នាំចាស់ព្រះនាម «គោរាគៈទេវី» ដែលជារាជបុត្រីទី២ នៃកបិលមហាព្រហ្មបានប្រាប់ទេវតាឆ្នាំថ្មីថា ប្រទេសកម្ពុជានារយៈពេល ១ឆ្នាំកន្លងទៅមានការរីកចម្រើនជាលំដាប់ ហើយប្រជារាស្ត្រមានសេចក្តីសុខ មានសាមគ្គីភាព សម្បូរសប្បាយ។ តែទេវតាឆ្នាំចាស់មិនភ្លេចលើកឡើងពីគ្រោះអកុសលដែលបណ្តាលមកពីការឈ្លានពានរបស់ប្រទេសជិតខាង(ថៃ) ទេ និងថាការឈ្លានពាននេះបានបណ្តាលឲ្យពលរដ្ឋនៅតាមខេត្តជាប់ព្រំដែនរងទុក្ខ វេទនា។ តែបញ្ហាមួយនេះត្រូវបានយកចិត្តទុកដាក់ពីរដ្ឋាភិបាល រួមទាំងមហាជនខ្មែរទូទាំងប្រទេស៕

សម្តេច​ប៉ាប​ឡេអុង​១៤​ ថា​មិន​ខ្លាច និង​មិន​ចង់ឈ្លោះ​​​ជាមួយ​​លោក​ដូណាល់ ត្រាំ

ទន្ទឹមនឹងសង្គ្រាមវាយប្រហារដោយគ្រាប់មីស៊ីលលើអ៊ីរ៉ង់ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបា

សម្តេច​ប៉ាប​ឡេអុង​១៤​ ថា​មិន​ខ្លាច និង​មិន​ចង់ឈ្លោះ​​​ជាមួយ​​លោក​ដូណាល់ ត្រាំ

ទន្ទឹមនឹងសង្គ្រាមវាយប្រហារដោយគ្រាប់មីស៊ីលលើអ៊ីរ៉ង់ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបានធ្វើសង្គ្រាមប្លោងពាក្យសំដីធ្ងន់ៗដាក់សម្តេចប៉ាប ឡេងអុង១៤ នៅថ្ងៃអាទិត្យ ទី១២ មេសា។ តែសម្តេចប៉ាបបានឆ្លើយតបតាមសម្រួលវិញថា ព្រះអង្គមិនត្រូវការតតាំងជាមួយប្រធានាធិបតីអាមេរិកទេ ព្រោះព្រះអង្គរវល់បំពេញទស្សនកិច្ចផ្សព្វផ្សាយសន្តិភាព។ ហេតុអ្វីលោកដូណាល់ ត្រាំរករឿងសម្តេចប៉ាប?

NGO៖ អ៊ីរ៉ង់បានប្រហារជីវិតអ្នកទោសជាង ១ ៦០០នាក់ ក្នុងឆ្នាំ២០២៥

អង្គការក្រៅរដ្ឋាភិបាលចំនួនពីរនៅអឺរ៉ុប បានចេញផ្សាយរបាយការណ៍នៅថ្ងៃចន្ទ ទី១៣ មេសា ស្តីពីការអ

NGO៖ អ៊ីរ៉ង់បានប្រហារជីវិតអ្នកទោសជាង ១ ៦០០នាក់ ក្នុងឆ្នាំ២០២៥

អង្គការក្រៅរដ្ឋាភិបាលចំនួនពីរនៅអឺរ៉ុប បានចេញផ្សាយរបាយការណ៍នៅថ្ងៃចន្ទ ទី១៣ មេសា ស្តីពីការអនុវត្តទោសប្រហារជីវិតនៅអ៊ីរ៉ង់។ បើតាមរបាយការណ៍ អាជ្ញាធរអ៊ីរ៉ង់បានប្រហារជីវិតអ្នកទោស ជាង១៦០០នាក់ នៅឆ្នាំ២០២៥។ នេះជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន បើគិតតាំងពីឆ្នាំ ១៩៨៩។ កំណើនចំនួនអ្នកទោសប្រហារជីវិតនេះ ទំនងជាជាប់ពាក់ព័ន្ធនឹងសង្រ្គាម ជាមួយអ៊ីស្រាអែលនិងអាមេរិក។

ហុងគ្រីបិទទំព័រសករាជ អកបាន ដោយជ្រើសយកអ្នកដឹកនាំថ្មីដែលមានទំនោររកអឺរ៉ុប

ហុងគ្រីបានបើកទំព័រសករាជថ្មីដោយជ្រើសរើសយកអឺរ៉ុប។ សហភាពអឺរ៉ុបបានធូរស្បើយចិត្តដោយសារនាយករដ

ហុងគ្រីបិទទំព័រសករាជ អកបាន ដោយជ្រើសយកអ្នកដឹកនាំថ្មីដែលមានទំនោររកអឺរ៉ុប

ហុងគ្រីបានបើកទំព័រសករាជថ្មីដោយជ្រើសរើសយកអឺរ៉ុប។ សហភាពអឺរ៉ុបបានធូរស្បើយចិត្តដោយសារនាយករដ្ឋមន្ត្រីជាតិនិយម លោក អកបានដែលស្អប់អឺរ៉ុប ស្និទ្ធនឹងលោកដូណាល់ត្រាំ និងលោកពូទីនបានទទួលបរាជ័យនៅក្នុងការបោះឆ្នោតសភាថ្ងៃទី ១២ មេសា ២០២៦។ ជាមួយនឹងជោគជ័យយ៉ាងត្រចះត្រចង់ ប្រមុខបក្សកណ្តាលនិយម លោក ពីទ័រ ម៉ាកឌ្យ៉ា ដែលទើបចូលប្រលូកនយោបាយនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីហុងគ្រី។ តើលោក ពីទ័រ ម៉ាកឌ្យ៉ា ជានរណា?

ហ្វីលីពីនចោទចិនពីបទបានចាក់សារធាតុគីមីពុល​ចូលក្នុងដែនទឹកដែលមានជម្លោះ

នៅថ្ងៃទី១៣ មេសានេះ ប្រទេសហ្វីលីពីនបានចោទអ្នកនេសាទចិនពីបទបានចាក់សារធាតុគីមីពុល(ស្យានីត) ទៅ

ហ្វីលីពីនចោទចិនពីបទបានចាក់សារធាតុគីមីពុល​ចូលក្នុងដែនទឹកដែលមានជម្លោះ

នៅថ្ងៃទី១៣ មេសានេះ ប្រទេសហ្វីលីពីនបានចោទអ្នកនេសាទចិនពីបទបានចាក់សារធាតុគីមីពុល(ស្យានីត) ទៅក្នុងទឹកសមុទ្រនៅម្តុំទីប្រជុំកោះ Spratly ក្នុងសមុទ្រចិនខាងត្បូងដែលជាតំបន់ប្រទាញប្រទង់គ្នាខ្លាំងរវាងចិន និងហ្វីលីពីន។

អាមេរិកប្រកាសបិទច្រកសមុទ្រអកមូហ្ស និងកំពង់ផែអ៊ីរ៉ង់ តែអ៊ីរ៉ង់ប្រកាសមិននៅស្ងៀម

ក្រោយជំនួបចរចាសន្តិភាពជាមួយអ៊ីរ៉ង់បរាជ័យ សហរដ្ឋអាមេរិកបានប្រកាសបិទមិនឲ្យនាវាទាំងអស់ ចេញ

អាមេរិកប្រកាសបិទច្រកសមុទ្រអកមូហ្ស និងកំពង់ផែអ៊ីរ៉ង់ តែអ៊ីរ៉ង់ប្រកាសមិននៅស្ងៀម

ក្រោយជំនួបចរចាសន្តិភាពជាមួយអ៊ីរ៉ង់បរាជ័យ សហរដ្ឋអាមេរិកបានប្រកាសបិទមិនឲ្យនាវាទាំងអស់ ចេញចូលកំពង់ផែ និងឆ្នេរសមុទ្រអ៊ីរ៉ង់ ឆ្លងកាត់តាមច្រកសមុទ្រអកមូហ្ស។ វិធានការនេះចាប់ផ្តើមអនុវត្ត នៅថ្ងៃចន្ទ ទី១៣ មេសា នេះតទៅ។ ឆ្លើយតបនឹងអាមេរិក អ៊ីរ៉ង់មិនចុះញមចំពោះរាល់ការគំរាមកំហែងណាមួយ។ ការប្រកាសបិទខ្ទប់កំពង់ផែនិងឆ្នេរសមុទ្រអ៊ីរ៉ង់ បានធ្វើឲ្យតម្លៃប្រេងហក់ឡើងសាជាថ្មី។

អង្គការសិទ្ធិមនុស្សអំពាវនាវឲ្យដោះលែងសកម្មជនសង្គមនាឱកាសបុណ្យចូលឆ្នាំថ្មី

អង្គការសិទ្ធិមនុស្ស លីកាដូ បានអំពាវនាវតាមរយៈបណ្តាញសង្គមរបស់ខ្លួនឲ្យដោះលែងសកម្មជនសង្គម និ

អង្គការសិទ្ធិមនុស្សអំពាវនាវឲ្យដោះលែងសកម្មជនសង្គមនាឱកាសបុណ្យចូលឆ្នាំថ្មី

អង្គការសិទ្ធិមនុស្ស លីកាដូ បានអំពាវនាវតាមរយៈបណ្តាញសង្គមរបស់ខ្លួនឲ្យដោះលែងសកម្មជនសង្គម និងសកម្មជនបរិស្ថាន ខណៈដែលប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស កំពុងរៀបចំពិធីបុណ្យចូលឆ្នាំថ្មី និងជួបជុំគ្រួសារយ៉ាងកក់ក្តៅ។ តាមអង្គការសិទ្ធិមនុស្សក្នុង​ស្រុកមួយនេះ នៅមានអ្នកការពារសិទិ្ធមនុស្ស និងសកម្មជនការពារបរិស្ថានចំនួន ៧រូប បន្តជាប់ឃុំក្នុងពន្ធនាគារតាមបណ្តាខេត្តនៅទូទាំងប្រទេស ដែលចាកឆ្ងាយពីក្រុមគ្រួសារដ៏កក់ក្តៅរបស់ពួកគេ។

អ្នកឃ្លាំមើលសង្គម៖ ការបង្ក្រាបបទល្មើសឆបោកអនឡាញជាយុទ្ធនាការសង្គ្រោះមុខមាត់ជាតិ និងជំនឿទុកចិត្តពីអន្តរជាតិ

សមត្ថកិច្ចកម្ពុជាទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តបានបន្ត​ប្រតិបត្តិការបង្ក្រាបបទល្

អ្នកឃ្លាំមើលសង្គម៖ ការបង្ក្រាបបទល្មើសឆបោកអនឡាញជាយុទ្ធនាការសង្គ្រោះមុខមាត់ជាតិ និងជំនឿទុកចិត្តពីអន្តរជាតិ

សមត្ថកិច្ចកម្ពុជាទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តបានបន្ត​ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញជាបន្តបន្ទាប់ ដោយបានឃាត់ខ្លួនជនសង្ស័យចម្រុះជាតិសាសន៍រាប់រយនាក់ ខណៈរដ្ឋាភិបាលបានប្តេជ្ញាសម្អាតឱ្យអស់នូវឧក្រិដ្ឋកម្មមួយនេះ។ អ្នកឃ្លាំមើលសង្គមមួយចំនួនបានសាទរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងចង់ឃើញ សមត្ថកិច្ចនាំយកអ្នកនៅពីក្រោយឧក្រិដ្ឋកម្មនេះមកផ្តន្ទាទោស ដើម្បីឈានទៅផ្ដាច់ឫសគល់នៃឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងស្តារទំនុកចិត្តរបស់អន្តរជាតិឡើងវិញ។

សហគមន៍អន្តរជាតិទទូចឲ្យអាមេរិកនិងអ៊ីរ៉ង់បន្តចរចាគ្នា ខណៈលោកត្រាំបញ្ជាឲ្យបិទច្រកសមុទ្រអកមូហ្ស

ក្រោយពីការចរចាសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ នៅប៉ាគីស្ថាន ទទួលបរាជ័យ សហគមន៍អន្តរជាតិ បានជំ

សហគមន៍អន្តរជាតិទទូចឲ្យអាមេរិកនិងអ៊ីរ៉ង់បន្តចរចាគ្នា ខណៈលោកត្រាំបញ្ជាឲ្យបិទច្រកសមុទ្រអកមូហ្ស

ក្រោយពីការចរចាសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ នៅប៉ាគីស្ថាន ទទួលបរាជ័យ សហគមន៍អន្តរជាតិ បានជំរុញឲ្យភាគីទាំងពីរបន្តពិភាក្សា និងគោរពបទឈប់បាញ់។ រីឯ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រាប់សមភាគីអ៊ីរ៉ង់ថា ក្រុងម៉ូស្គូបានសុំខ្លួនធ្វើជាអន្តរការី ជួយសម្របសម្រួល ស្វែងរកដំណោះស្រាយ ដើម្បីឈានទៅបង្កើតកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង នៅមជ្ឈិមបូព៌ា។ ចំណែក លោកដូណាល់ ត្រាំ បានបញ្ជាឲ្យទាហានជើងទឹកអាមេរិក បិទច្រកសមុទ្រអកមូហ្ស ដោយហាមមិនឲ្យនាវាទាំងអស់បើកឆ្លងកាត់ ឡើយ។

ថៃបដិសេធការពន្លឿនកិច្ចប្រជុំ JBC ជាមួយកម្ពុជា

នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ​២០២៦ រដ្ឋាភិបាលថៃ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស បានបដិសេធក

ថៃបដិសេធការពន្លឿនកិច្ចប្រជុំ JBC ជាមួយកម្ពុជា

នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ​២០២៦ រដ្ឋាភិបាលថៃ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស បានបដិសេធការពន្លឿនកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជាមួយកម្ពុជា។ ការទាត់ចោលកិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃទី៧មេសា បានធ្វើកំណត់ទូតជាថ្មីម្តងទៀតផ្ញើទៅកាន់ភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក និងស្នើឱ្យចាត់បញ្ចូនក្រុមវាស់វែងចម្រុះចុះវាស់វែងលើដីជាក់ស្តែង។

កម្ពុជាគាំទ្រលោក មីន អ៊ុងឡាំង ដែលក្លាយជាប្រធានាធិបតីភូមា

កម្ពុជាបានប្រកាសពីការគាំទ្រ លោក មីន អ៊ុងឡាំង ដែលទើបក្លាយជាប្រធានាធិបតីភូមា។ នេះបើតាមលោក ចម

កម្ពុជាគាំទ្រលោក មីន អ៊ុងឡាំង ដែលក្លាយជាប្រធានាធិបតីភូមា

កម្ពុជាបានប្រកាសពីការគាំទ្រ លោក មីន អ៊ុងឡាំង ដែលទើបក្លាយជាប្រធានាធិបតីភូមា។ នេះបើតាមលោក ចម ប្រសិទ្ធ ប្រេសិតពិសេសរបស់រដ្ឋាភិបាលកម្ពុជាដែលបានចូលជួបលោក មីន អ៊ុងឡាំង មេដឹកនាំរបបសឹកភូមា ក្នុងពីធីស្បថចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនៅថ្ងៃសុក្រទី១០ខែមេសា។

លោកស្រី ដោ សម្ផស្ស៖ សេវាឡានក្រុងសាធារណៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដំណើរការដោយគ្មានការរំខាន

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សាលារាជធានីភ្នំពេញបានដាក់ឲ្យដំណើរការរថយន

លោកស្រី ដោ សម្ផស្ស៖ សេវាឡានក្រុងសាធារណៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដំណើរការដោយគ្មានការរំខាន

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សាលារាជធានីភ្នំពេញបានដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈចំនួន ៦០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាជនដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី១២មេសានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានលើកឡើងថា ពលរដ្ឋមិនត្រូវបារម្ភពីការខ្វះជើងរថយន្តសាធារណៈសម្រាប់ធ្វើដំណើរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដោយសារតែវិបត្តិនៃការកើនឡើងតម្លៃប្រេងឥន្ធនៈនោះទេ។ បើតាមលោកស្រី ដោ សម្ផស្ស សេវាឡានក្រុងសាធារណៈនឹងដំណើរការ ដោយគ្មានការរំខាន។

កិច្ចចរចារវាងអាមេរិកនិងអ៊ីរ៉ង់ នៅប៉ាគីស្ថាន ទទួលបរាជ័យ

អាមេរិកនិងអ៊ីរ៉ង់បានជួបចរចាគ្នា នៅទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌

កិច្ចចរចារវាងអាមេរិកនិងអ៊ីរ៉ង់ នៅប៉ាគីស្ថាន ទទួលបរាជ័យ

អាមេរិកនិងអ៊ីរ៉ង់បានជួបចរចាគ្នា នៅទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ក្រោមការសម្របសម្រួលរបស់បាគីស្ថាន។ ការចរចាយ៉ាងតានតឹង អស់រយៈពេលជាច្រើនម៉ោង បានបិទបញ្ចប់នៅថ្ងៃអាទិត្យ ទី១២ មេសា ដោយគ្មានលទ្ធផលអ្វីទាំងអស់។ បើផ្អែកតាមលោក JD Vance បញ្ហាខ្វែងគំនិតគ្នា គឺអ៊ីរ៉ង់មិនព្រមបោះបង់ចោលមហិច្ឆតា ផលិតអាវុធនុយក្លេអ៊ែរ។ ចំណែក ភាគីអ៊ីរ៉ង់ថា សំណើរបស់ក្រុងវ៉ាស៊ីនតោន គឺមិនសមហេតុសមផល។  

អង្គការយូណេស្កូបាន​សន្យាផ្តល់ថវិ​កាបន្ទាន់ សម្រាប់អភិរក្សប្រាសាទព្រះវិហារ

ការខូចខាតបា្រសាទព្រះវិហារ និងនៅតំបន់ជុំវិញប្រាសាទបុរាណខ្មែរមួយនេះគឺជាក្តីបារម្ភដ៏ធំ​​រប

អង្គការយូណេស្កូបាន​សន្យាផ្តល់ថវិ​កាបន្ទាន់ សម្រាប់អភិរក្សប្រាសាទព្រះវិហារ

ការខូចខាតបា្រសាទព្រះវិហារ និងនៅតំបន់ជុំវិញប្រាសាទបុរាណខ្មែរមួយនេះគឺជាក្តីបារម្ភដ៏ធំ​​របស់រដ្ឋាភិបាលកម្ពុជាដែលតម្រូវឲ្យមានអន្តរាគមន៍បន្ថែមពី​អង្គការយូណេស្កូ។​ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងបរទេសកម្ពុជា លោក ប្រាក់ សុខុន​ ក្នុងជំនួបជាមួយអគ្គនាយកអង្គការយូណេស្កូ លោក Khalet El-Enany នៅទីក្រុងប៉ារីស កាលពីថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៦។ តាមក្រសួងការបរទេស ​លោក Khalet El-Enany​ បានបញ្ជាក់តបវិញ​​​ថា អង្គការយូណេស្កូនឹងផ្តល់​​ថវិកាបន្ទាន់មួយចំនួន​ដើម្បីបន្តអភិរក្ស​ប្រាសាទព្រះវិហារ បន្ទាប់ពី​រងការខូចខាតធ្ងន់ធ្ងរកាលពីឆ្នាំ ២០២៥។

អង្គទូតបរទេសថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជាក្រោយដឹងថា​ទ្រង់មានព្រះរោគមហារីកក្រពេញប្រូស្តាត

បណ្តាស្ថានទូតបរទេសប្រចាំនៅកម្ពុជាមួយចំនួនបានចេញសារថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជា ព្រះប

អង្គទូតបរទេសថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជាក្រោយដឹងថា​ទ្រង់មានព្រះរោគមហារីកក្រពេញប្រូស្តាត

បណ្តាស្ថានទូតបរទេសប្រចាំនៅកម្ពុជាមួយចំនួនបានចេញសារថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បន្ទាប់ពីព្រះអង្គប្រទានព្រះរាជសារថា ទ្រង់មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត និង​​ត្រូវបន្តគង់ប្រថាប់ព្យាបាលនៅប្រទេសចិន។  បណ្តាស្ថានទូតបរទេសទាំងនោះសង្ឃឹម ថា ព្រះមហាក្សត្រកម្ពុជានឹងឆាប់ជាសៈស្បើយពីព្រះរោគដ៏ឆាប់ខាងមុខនេះ។

អ្នកនយោបាយដ៏មានឥទ្ធិពលថៃមួយរូប បានប្តឹងអ្នកកាសែតជើងចាស់ពីរនាក់ ពីបទបរិហាកេរ្តិ៍

នៅប្រទេសថៃ អ្នក​កាសែតពីរ​នាក់​កំពុង​រងបណ្តឹង​​ របស់​អតីតឧបនាយករដ្ឋមន្រ្តីថៃម្នាក់ ពីបទបរ

អ្នកនយោបាយដ៏មានឥទ្ធិពលថៃមួយរូប បានប្តឹងអ្នកកាសែតជើងចាស់ពីរនាក់ ពីបទបរិហាកេរ្តិ៍

នៅប្រទេសថៃ អ្នក​កាសែតពីរ​នាក់​កំពុង​រងបណ្តឹង​​ របស់​អតីតឧបនាយករដ្ឋមន្រ្តីថៃម្នាក់ ពីបទបរិហារកេរ្តិ៍។ អ្នកទាំងពីរបានរិះគន់ និងចោទប្រកាន់លើមន្រ្តីជាន់ខ្ពស់រូបនេះ ថាបានទទួលសំណូកប្រមាណជិត ១លានដុល្លារ ពីឈ្មួញកណ្តាល ដែលបានជួញដូរយកពលករថៃជាច្រើននាក់ ទៅធ្វើការនៅប្រទេសហ្វាំងឡង់។ និពន្ធនាយកនៃសារព័ត៌មានក្នុងស្រុក បានបរិហារបណ្តឹងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ ថាជាការបំភិតបំភ័យ និងបំបិទសិទ្ធសេរីភាពសារព័ត៌មាន។

អវកាសយានិកបេសកកម្មអារតេមីសទី២ បានត្រឡប់មកដល់ផែនដីវិញ

ទីភ្នាក់ងារអវកាសណាសាបានអបអរការធ្វើដំណើរជុំវិញព្រះចន្ទដោយជោគជ័យ បន្ទាប់ពីអវកាសយានិករបស់ខ

អវកាសយានិកបេសកកម្មអារតេមីសទី២ បានត្រឡប់មកដល់ផែនដីវិញ

ទីភ្នាក់ងារអវកាសណាសាបានអបអរការធ្វើដំណើរជុំវិញព្រះចន្ទដោយជោគជ័យ បន្ទាប់ពីអវកាសយានិករបស់ខ្លួនបានវិលត្រឡប់មកដល់ផែនដីវិញ កាលពីយប់ថ្ងៃសុក្រ ទី១0 ខែមេសា ឆ្នាំ២០២៦។ បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅក្នុងយានអវកាសរបស់ទីភ្នាក់ងារណាសាដែល បានធ្លាក់ចូលក្នុងទឹកសមុទ្រជោគជ័យដូចការគ្រោងទុក នៅឆ្នេរសមុទ្ររដ្ឋកាលីហ្វ័រញ៉ា អវកាសយានិកចំនួន ៤នាក់ បាននាំយកមកជាប់តាមខ្លួននូវរូបភាពព្រះចន្ទដ៏អស្ចារ្យ។

ប្រមុខសាសនាអ៊ីស្លាមអ៊ីរ៉ង់ថ្មីលោក Mojtaba Khamenei កំពុងបន្តសម្រាកព្យាបាលរបួស

ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ថ្មី លោក Mojtaba Khamenei កំពុងបន្តសម្រាកព្យាបាលរបួស លើផ្ទៃមុខនិងជើ

ប្រមុខសាសនាអ៊ីស្លាមអ៊ីរ៉ង់ថ្មីលោក Mojtaba Khamenei កំពុងបន្តសម្រាកព្យាបាលរបួស

ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ថ្មី លោក Mojtaba Khamenei កំពុងបន្តសម្រាកព្យាបាលរបួស លើផ្ទៃមុខនិងជើងយ៉ាងធ្ងន់ធ្ងរ ដោយការវាយប្រហារផ្លូវអាកាសរបស់អាមេរិកនិងអ៊ីស្រាអែល។ នេះបើផ្អែកតាមប្រភពពីមនុស្សជំនិតរបស់លោក។ ការបញ្ចេញព័ត៌មាននេះ ធ្វើឡើងចំពេលកិច្ចប្រជុំចរចា អាមេរិកនិងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ ថ្ងៃសៅរ៍ ទី១១ មេសា ដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។ ចំណែក ទី​ភ្នាក់ងារ​ស៊ើប​ការ​ណ៍សម្ងាត់​អាមេរិក និងអ៊ីស្រាអែល បដិសេធមិនផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងបញ្ហានេះ។

ប្រធានាធិបតីកូរ៉េខាងត្បូងប៉ះទង្គិចជាមួយអ៊ីស្រាអែលជុំវិញបញ្ហាសិទ្ធិមនុស្ស និងព័ត៌មានក្លែងក្លាយ

  នៅថ្ងៃសៅរ៍ ទី១១មេសានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម៉្យុង (Lee Jae Myung) បានថ្លែងចោទប្រកាន់

ប្រធានាធិបតីកូរ៉េខាងត្បូងប៉ះទង្គិចជាមួយអ៊ីស្រាអែលជុំវិញបញ្ហាសិទ្ធិមនុស្ស និងព័ត៌មានក្លែងក្លាយ

  នៅថ្ងៃសៅរ៍ ទី១១មេសានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម៉្យុង (Lee Jae Myung) បានថ្លែងចោទប្រកាន់អ៊ីស្រាអែលចំៗថា​បានបរាជ័យក្នុងការបំភ្លឺរាល់ការចោទប្រកាន់នានាអំពីការរំលោភសិទ្ធិមនុស្សដែលបង្កដោយកងកម្លាំងរបស់អ៊ីស្រាអែល។ ការថ្លែងចោទប្រកាន់អ៊ីស្រាអែលដោយប្រធានាធិបតីកូរ៉េខាងត្បូង កើតឡើងក្រោយមានការផ្សព្វផ្សាយឃ្លីបវីដេអូលើបណ្តាញ​សង្គម ដែលបានបង្ហាញឲ្យឃើញពីទាហានអ៊ីស្រាអែលធ្វើទារុណកម្ម និងរុញច្រានក្មេងដែលជាជនជាតិប៉ាឡេស្ទីនម្នាក់ធ្លាក់ពីដំបូលផ្ទះ។​ ឃ្លីបវីដេអូនោះត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គមក្នុង​សប្តាហ៍នេះ។

លោក ហ៊ុន ម៉ាណែត ថា កម្ពុជានៅតែប្រើយន្តការកាទូតដោះស្រាយជម្លោះជាមួយថៃ ទោះមានសង្ឃឹមតែ១ភាគរយ

ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅតែមានសង្ឃឹមលើការ​ដោះស្

លោក ហ៊ុន ម៉ាណែត ថា កម្ពុជានៅតែប្រើយន្តការកាទូតដោះស្រាយជម្លោះជាមួយថៃ ទោះមានសង្ឃឹមតែ១ភាគរយ

ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅតែមានសង្ឃឹមលើការ​ដោះស្រាយ​ជម្លោះ​ព្រំដែនជាមួយភាគីថៃ តាម​រយៈ ​«យន្តការកាទូត» បើទោះជាបីជាយន្តការនេះ​នៅមានសង្ឃឹមតិចតួចក៏ដោយ។ តាម​នាយក​រដ្ឋមន្ត្រីកម្ពុជា បើទោះជាយន្តការកាទូតនៅមានសង្ឃឹមតែ១ភាគរយ​ក៏កម្ពុជា​សុខចិត្តជ្រើសរើស​យន្តការនេះជំនួសឲ្យការ​ប្រើប្រាស់​កម្លាំងយោធា។

ធនាគារជាតិបន្តស្នើឱ្យម្ចាស់បំណុលក្រុមហ៊ុន​ ហួយវ័ន ផេ រកដំណោះស្រាយ​តាមប្រព័ន្ធតុលាការ

ជាថ្មីម្តងទៀត ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១០ ខែមេសា បានណែនាំឱ្យពលរដ្ឋដែលអះអាងថា ជាម្ចាស់បំ

ធនាគារជាតិបន្តស្នើឱ្យម្ចាស់បំណុលក្រុមហ៊ុន​ ហួយវ័ន ផេ រកដំណោះស្រាយ​តាមប្រព័ន្ធតុលាការ

ជាថ្មីម្តងទៀត ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១០ ខែមេសា បានណែនាំឱ្យពលរដ្ឋដែលអះអាងថា ជាម្ចាស់បំណុលរបស់ក្រុមហ៊ុន ហួយ វ័នផេ ហើយមិនទាន់ត្រូវបានទូទាត់ប្រាក់ ត្រូវបន្តដោះស្រាយតាមផ្លូវតុលាការវិញ។ ការណែនាំរបស់ធនាគារជាតិយ៉ាងដូចនេះ ធ្វើឡើងក្រោយពលរដ្ឋប្រមាណ ២០០នាក់ដែលជាអតិថិជន(ម្ចាស់បំណុល) របស់ក្រុមហ៊ុន ហួយ វ័នផេ កាលពីថ្ងៃទី៧ ខែមេសា បានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការធនាគារជាតិ ដើម្បីទាមទារឱ្យក្រុមហ៊ុនសងប្រាក់ត្រឡប់មកវិញ។

កម្ពុជាតវ៉ាយ៉ាងដាច់អហិង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃមកលើទឹកដីកម្ពុជា

នៅថ្ងៃទី១០ ​ខែមេសា ​ឆ្នាំ​២០២៦ កម្ពុជាបានតវ៉ាយ៉ាងដាច់អហិង្ការចំពោះសកម្មភាពខុសច្បាប់របស់យ

កម្ពុជាតវ៉ាយ៉ាងដាច់អហិង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃមកលើទឹកដីកម្ពុជា

នៅថ្ងៃទី១០ ​ខែមេសា ​ឆ្នាំ​២០២៦ កម្ពុជាបានតវ៉ាយ៉ាងដាច់អហិង្ការចំពោះសកម្មភាពខុសច្បាប់របស់យោធាថៃនៅតំបន់ព្រំដែនដែលថៃបានដណ្តើមកាន់កាប់​នៅក្រោយ​បទឈប់​បាញ់ ​កាលពីចុងឆ្នាំ​២០២៥។ ការតវ៉ាជាថ្មីរបស់កម្ពុជា ក៏ដោយសារតែភាគីថៃ បានលើកដងទង់ជាតិថៃ នៅលើខ្នងទំនប់ខាងកើត នៃអូរទីពីរក្នុងស្រុកអូរស្មាច់ ការសាងសង់របងព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៤ និងការចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត ក្នុងសណ្ឋាគារពីរកន្លែង ក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

តើប៉ាគីស្ថានមានសមត្ថភាពអីទើបអាច​បញ្ចុះបញ្ចូលឲ្យ​​អាមេរិកនិង​អ៊ីរ៉ង់ផ្អាកសង្រ្គាម និង​ចូលតុចរចា?

បើសិន​គ្មានអ្វីប្រែប្រួល ប៉ាគីស្ថាន​នឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួល​នៅក្នុង​ការចរចា​រវា

តើប៉ាគីស្ថានមានសមត្ថភាពអីទើបអាច​បញ្ចុះបញ្ចូលឲ្យ​​អាមេរិកនិង​អ៊ីរ៉ង់ផ្អាកសង្រ្គាម និង​ចូលតុចរចា?

បើសិន​គ្មានអ្វីប្រែប្រួល ប៉ាគីស្ថាន​នឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួល​នៅក្នុង​ការចរចា​រវាង​អាមេរិក និងអ៊ីរ៉ង់ ដើម្បី​ស្វែងក​កិច្ចព្រមព្រៀង​បញ្ចប់សង្រ្គាម​នៅដើម​បូព៌ា។ វត្តមាន​របស់​គណៈប្រតិភូអាមេរិក និង​អ៊ីរ៉ង់​នៅ​រដ្ឋធានី​អ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១​មេសា ជា​លទ្ធផល​នៃការប្រឹងប្រែង​របស់​ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូត​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​ជម្លោះ​អ៊ីរ៉ង់ និង​អាមេរិក យល់​ព្រមធ្វើបទឈប់បាញ់​រយៈពេល១៥ថ្ងៃ។ ប៉ាគីស្ថាន​បាន​ចូលខ្លួន​មក​ធ្វើជា​អន្តរការី​សម្របសម្រួល​ឲ្យមាន​កិច្ចព្រមព្រៀង​សន្តិភាព​ដើម្បី​ស្តារសេដ្ឋកិច្ច​ពិភពលោក ដែល​រងគ្រោះ ព្រោះតែ​វិបត្តិ​ប្រេងឥន្ធនៈ​ឡើងថ្លៃ។ ប៉ាគីស្ថាន​បាន​ចូលខ្លួន​មក​ធ្វើជា​អន្តរការី​នៅក្នុង​សំណុំរឿងមួយដ៏ស្មុគស្មាញ ដែល​អ្នកការទូតខ្លះវាយតម្លៃថា ជា​បេសកកម្ម​ដែល​មិនអាច​ទៅរួច ដោយ​មើលទៅជំហរ​របស់អាមេរិក និងអ៊ីរ៉ង់​ដែលជា​សត្រូវ​សួពូជនឹងគ្នា។ តើ​ប៉ាគីស្ថាន​ធ្វើយ៉ាងដូចម្តេច​ដើម្បី​អាច​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​រវាង​អាមេរិក និងអ៊ីរ៉ង់?

ការចរចាអាមេរិក-អ៊ីរ៉ង់ នៅប៉ាគីស្ថានចាប់​ស្រពិចស្រពិល បន្ទាប់ពីអ៊ីស្រាអែល​វាយប្រហារលើលីបង់

នៅតែមួយថ្ងៃទៀតប៉ុណ្ណោះ ភាគីជម្លោះអាមេរិក និងអ៊ីរ៉ង់​ត្រូវជួបចរចា នៅទីក្រុង​អ៊ីស្លាម៉ាបាដ

ការចរចាអាមេរិក-អ៊ីរ៉ង់ នៅប៉ាគីស្ថានចាប់​ស្រពិចស្រពិល បន្ទាប់ពីអ៊ីស្រាអែល​វាយប្រហារលើលីបង់

នៅតែមួយថ្ងៃទៀតប៉ុណ្ណោះ ភាគីជម្លោះអាមេរិក និងអ៊ីរ៉ង់​ត្រូវជួបចរចា នៅទីក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន ដើម្បី​ចុះកិច្ចព្រមព្រៀង​សន្តិភាព។ ក្នុង​នាមជា​ម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ប៉ាគីស្ថាន​បាន​រឹតបន្តឹង​សន្តិសុខ បិទផ្លូវ និង​សម្រេច​ឲ្យ​មន្រ្តីរដ្ឋការ​ឈប់​សម្រាក​ពីរថ្ងៃ តាំង​ពីថ្ងៃ​ព្រហស្បតិ៍​ទី​៩​មេសា។ លោកដូណាល់ ត្រាំ​បាន​និយាយ​ប្រាប់ទូរទស្សន៍​អាមេរិក​ពីក្តីសុទិដ្ឋិនិយមរបស់លោកថា នឹងអាច​ឈាន​ទៅ​ចុះកិច្ចព្រមព្រៀង​សន្តិភាពជាមួយអ៊ីរ៉ង់ ប៉ុន្តែ តេហេរ៉ង់​វិញ​មិន​បាន​បង្ហាញ​សញ្ញាវិជ្ជមាន​ច្រើននោះទេ បន្ទាប់ពី​អ៊ីស្រាអែល​បើកការវាយប្រហារដ៏ចាស់ដៃ ទៅលើ​លីបង់ ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច ៣០០នាក់។ ទាំងប៉ាគីស្ថាន និង​អ៊ីរ៉ង់​សុទ្ធតែ​អះអាងថា អ៊ីស្រាអែល​បាន​រំលោភបទឈប់បាញ់ ព្រោះថា លីបង់មាន​ឈ្មោះនៅក្នុង​បទឈប់បាញ់​បណ្តោះអាសន្ន រវាង​អាមេរិក និងអ៊ីរ៉ង់។ 

អង្គការសហប្រជាជាតិ ប្រកាស​អាសន្ន​ខ្វះស្បៀងនៅលីបង់ ព្រោះតែផលវិបាក​​ពី​សង្គ្រាម​អ៊ីរ៉ង់

អង្គការ​សហប្រជាជាតិ បាន​ប្រកាសអាសន្នអំពី​បញ្ហា​អសន្តិសុខស្បៀង​​ ក្នុង​ប្រទេស​លីបង់ ព្រោះ

អង្គការសហប្រជាជាតិ ប្រកាស​អាសន្ន​ខ្វះស្បៀងនៅលីបង់ ព្រោះតែផលវិបាក​​ពី​សង្គ្រាម​អ៊ីរ៉ង់

អង្គការ​សហប្រជាជាតិ បាន​ប្រកាសអាសន្នអំពី​បញ្ហា​អសន្តិសុខស្បៀង​​ ក្នុង​ប្រទេស​លីបង់ ព្រោះតែផលវិបាកបណ្តាល​មក​ពីសង្គ្រាមអ៊ីរ៉ង់។ សង្គ្រាមអ៊ីរ៉ង់ ដែល​ឆេះរាលដាល​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​ផ្ទុះចម្បាំង​​កាន់តែ​ធ្ងន់​ធ្ងរ​នៅភាគខាងត្បូង​​លីបង់ ដោយសារ​តែ​ការវាយប្រហារ​របស់​អ៊ីស្រាអែល ប្រឆាំងទល់​​នឹង​ក្រុម​ប្រដាប់អាវុធ​ហេសបូឡា​លីបង់​។​ 

ប៉ាគីស្ថាន​ធ្វើយ៉ាងដូចម្តេច​ដើម្បីបញ្ចុះបញ្ចូលឲ្យ​​អាមេរិកនិង​អ៊ីរ៉ង់​យល់ព្រមធ្វើបទឈប់បាញ់ និង​ចូលតុចរចា?

បើសិន​គ្មានអ្វីប្រែប្រួល ប៉ាគីស្ថាន​នឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួល​នៅក្នុង​ការចរចា​រវា

ប៉ាគីស្ថាន​ធ្វើយ៉ាងដូចម្តេច​ដើម្បីបញ្ចុះបញ្ចូលឲ្យ​​អាមេរិកនិង​អ៊ីរ៉ង់​យល់ព្រមធ្វើបទឈប់បាញ់ និង​ចូលតុចរចា?

បើសិន​គ្មានអ្វីប្រែប្រួល ប៉ាគីស្ថាន​នឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួល​នៅក្នុង​ការចរចា​រវាង​អាមេរិក និងអ៊ីរ៉ង់ ដើម្បី​ស្វែងក​កិច្ចព្រមព្រៀង​បញ្ចប់សង្រ្គាម​នៅដើម​បូព៌ា។ វត្តមាន​របស់​គណៈប្រតិភូអាមេរិក និង​អ៊ីរ៉ង់​នៅ​រដ្ឋធានី​អ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១​មេសា ជា​លទ្ធផល​នៃការប្រឹងប្រែង​របស់​ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូត​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​ជម្លោះ​អ៊ីរ៉ង់ និង​អាមេរិក យល់​ព្រមធ្វើបទឈប់បាញ់​រយៈពេល១៥ថ្ងៃ។ ប៉ាគីស្ថាន​បាន​ចូលខ្លួន​មក​ធ្វើជា​អន្តរការី​សម្របសម្រួល​ឲ្យមាន​កិច្ចព្រមព្រៀង​សន្តិភាព​ដើម្បី​ស្តារសេដ្ឋកិច្ច​ពិភពលោក ដែល​រងគ្រោះ ព្រោះតែ​វិបត្តិ​ប្រេងឥន្ធនៈ​ឡើងថ្លៃ។ ប៉ាគីស្ថាន​បាន​ចូលខ្លួន​មក​ធ្វើជា​អន្តរការី​នៅក្នុង​សំណុំរឿងមួយដ៏ស្មុគស្មាញ ដែល​អ្នកការទូតខ្លះវាយតម្លៃថា ជា​បេសកកម្ម​ដែល​មិនអាច​ទៅរួច ដោយ​មើលទៅជំហរ​របស់អាមេរិក និងអ៊ីរ៉ង់​ដែលជា​សត្រូវ​សួពូជនឹងគ្នា។ តើ​ប៉ាគីស្ថាន​ធ្វើយ៉ាងដូចម្តេច​ដើម្បី​អាច​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​រវាង​អាមេរិក និងអ៊ីរ៉ង់?

ចិន៖ កាដូនាវាចម្បាំង ជាកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា និងមិនមែនជាការគំរាមភាគីណាមួយឡើយ

ការផ្តល់កាដូ​នាវាចម្បាំងឲ្យកម្ពុជា ជាកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងរដ្ឋាភិបាលកម្ព

ចិន៖ កាដូនាវាចម្បាំង ជាកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា និងមិនមែនជាការគំរាមភាគីណាមួយឡើយ

ការផ្តល់កាដូ​នាវាចម្បាំងឲ្យកម្ពុជា ជាកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលចិន​។ នេះជាការថ្លែងបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang នៅថ្ងៃព្រហស្បតិ៍ទី៩ខែមេសា។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីចិនបានប្រគល់កាដូនាវាចម្បាំងមួយគ្រឿងប្រភេទ 056C ឱ្យ​រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៨ខែមេសា។ តែ​ព័ត៌មាននេះមិនត្រូវបានបញ្ជាក់ ឬផ្សព្វផ្សាយដោយរដ្ឋាភិបាលកម្ពុជា​ជាសាធារណៈនោះ​ឡើយ។

ថៃចោទកូនមន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ថាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកជាង ២០០លានដុល្លារ

ការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃបានប្រកាសនៅថ្ងៃទី៩ ខែមេសាពីការរឹបអូស និងបង្កកទ្រព្

ថៃចោទកូនមន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ថាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកជាង ២០០លានដុល្លារ

ការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃបានប្រកាសនៅថ្ងៃទី៩ ខែមេសាពីការរឹបអូស និងបង្កកទ្រព្យសម្បត្តិដែលតម្លៃជាង ២០០លានដុល្លារអាមេរិករបស់បណ្តាញឧក្រិដ្ឋជនឆបោកអនឡាញ​​។ នៅក្នុងប្រតិបត្តិការនេះ ការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃក៏បានរកឃើញថា កូនប្រុសមន្ត្រីជាន់ខ្ពស់កម្ពុជាមួយរូបមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកមួយ​នេះ។

Get more results via ClueGoal