Cambodia



Govt to reduce electricity consumption across its facilities amid impact of Middle East crisis

The Government is taking the lead to conserve energy and contribute towards Singapore's energy resilience amidst global fuel supply chains being disrupted by the Middle East conflict.«All ministries, departments, organs of state and statutory boards hav

ការចរចាអាមេរិក-អ៊ីរ៉ង់ នៅប៉ាគីស្ថានចាប់​ស្រពិចស្រពិល បន្ទាប់ពីអ៊ីស្រាអែល​វាយប្រហារលើលីបង់

នៅតែមួយថ្ងៃទៀតប៉ុណ្ណោះ ភាគីជម្លោះអាមេរិក និងអ៊ីរ៉ង់​ត្រូវជួបចរចា នៅទីក្រុង​អ៊ីស្លាម៉ាបាដ

ការចរចាអាមេរិក-អ៊ីរ៉ង់ នៅប៉ាគីស្ថានចាប់​ស្រពិចស្រពិល បន្ទាប់ពីអ៊ីស្រាអែល​វាយប្រហារលើលីបង់

នៅតែមួយថ្ងៃទៀតប៉ុណ្ណោះ ភាគីជម្លោះអាមេរិក និងអ៊ីរ៉ង់​ត្រូវជួបចរចា នៅទីក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន ដើម្បី​ចុះកិច្ចព្រមព្រៀង​សន្តិភាព។ ក្នុង​នាមជា​ម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ប៉ាគីស្ថាន​បាន​រឹតបន្តឹង​សន្តិសុខ បិទផ្លូវ និង​សម្រេច​ឲ្យ​មន្រ្តីរដ្ឋការ​ឈប់​សម្រាក​ពីរថ្ងៃ តាំង​ពីថ្ងៃ​ព្រហស្បតិ៍​ទី​៩​មេសា។ លោកដូណាល់ ត្រាំ​បាន​និយាយ​ប្រាប់ទូរទស្សន៍​អាមេរិក​ពីក្តីសុទិដ្ឋិនិយមរបស់លោកថា នឹងអាច​ឈាន​ទៅ​ចុះកិច្ចព្រមព្រៀង​សន្តិភាពជាមួយអ៊ីរ៉ង់ ប៉ុន្តែ តេហេរ៉ង់​វិញ​មិន​បាន​បង្ហាញ​សញ្ញាវិជ្ជមាន​ច្រើននោះទេ បន្ទាប់ពី​អ៊ីស្រាអែល​បើកការវាយប្រហារដ៏ចាស់ដៃ ទៅលើ​លីបង់ ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច ៣០០នាក់។ ទាំងប៉ាគីស្ថាន និង​អ៊ីរ៉ង់​សុទ្ធតែ​អះអាងថា អ៊ីស្រាអែល​បាន​រំលោភបទឈប់បាញ់ ព្រោះថា លីបង់មាន​ឈ្មោះនៅក្នុង​បទឈប់បាញ់​បណ្តោះអាសន្ន រវាង​អាមេរិក និងអ៊ីរ៉ង់។ 

អង្គការសហប្រជាជាតិ ប្រកាស​អាសន្ន​ខ្វះស្បៀងនៅលីបង់ ព្រោះតែផលវិបាក​​ពី​សង្គ្រាម​អ៊ីរ៉ង់

អង្គការ​សហប្រជាជាតិ បាន​ប្រកាសអាសន្នអំពី​បញ្ហា​អសន្តិសុខស្បៀង​​ ក្នុង​ប្រទេស​លីបង់ ព្រោះ

អង្គការសហប្រជាជាតិ ប្រកាស​អាសន្ន​ខ្វះស្បៀងនៅលីបង់ ព្រោះតែផលវិបាក​​ពី​សង្គ្រាម​អ៊ីរ៉ង់

អង្គការ​សហប្រជាជាតិ បាន​ប្រកាសអាសន្នអំពី​បញ្ហា​អសន្តិសុខស្បៀង​​ ក្នុង​ប្រទេស​លីបង់ ព្រោះតែផលវិបាកបណ្តាល​មក​ពីសង្គ្រាមអ៊ីរ៉ង់។ សង្គ្រាមអ៊ីរ៉ង់ ដែល​ឆេះរាលដាល​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​ផ្ទុះចម្បាំង​​កាន់តែ​ធ្ងន់​ធ្ងរ​នៅភាគខាងត្បូង​​លីបង់ ដោយសារ​តែ​ការវាយប្រហារ​របស់​អ៊ីស្រាអែល ប្រឆាំងទល់​​នឹង​ក្រុម​ប្រដាប់អាវុធ​ហេសបូឡា​លីបង់​។​ 

ប៉ាគីស្ថាន​ធ្វើយ៉ាងដូចម្តេច​ដើម្បីបញ្ចុះបញ្ចូលឲ្យ​​អាមេរិកនិង​អ៊ីរ៉ង់​យល់ព្រមធ្វើបទឈប់បាញ់ និង​ចូលតុចរចា?

បើសិន​គ្មានអ្វីប្រែប្រួល ប៉ាគីស្ថាន​នឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួល​នៅក្នុង​ការចរចា​រវា

ប៉ាគីស្ថាន​ធ្វើយ៉ាងដូចម្តេច​ដើម្បីបញ្ចុះបញ្ចូលឲ្យ​​អាមេរិកនិង​អ៊ីរ៉ង់​យល់ព្រមធ្វើបទឈប់បាញ់ និង​ចូលតុចរចា?

បើសិន​គ្មានអ្វីប្រែប្រួល ប៉ាគីស្ថាន​នឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួល​នៅក្នុង​ការចរចា​រវាង​អាមេរិក និងអ៊ីរ៉ង់ ដើម្បី​ស្វែងក​កិច្ចព្រមព្រៀង​បញ្ចប់សង្រ្គាម​នៅដើម​បូព៌ា។ វត្តមាន​របស់​គណៈប្រតិភូអាមេរិក និង​អ៊ីរ៉ង់​នៅ​រដ្ឋធានី​អ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១​មេសា ជា​លទ្ធផល​នៃការប្រឹងប្រែង​របស់​ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូត​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​ជម្លោះ​អ៊ីរ៉ង់ និង​អាមេរិក យល់​ព្រមធ្វើបទឈប់បាញ់​រយៈពេល១៥ថ្ងៃ។ ប៉ាគីស្ថាន​បាន​ចូលខ្លួន​មក​ធ្វើជា​អន្តរការី​សម្របសម្រួល​ឲ្យមាន​កិច្ចព្រមព្រៀង​សន្តិភាព​ដើម្បី​ស្តារសេដ្ឋកិច្ច​ពិភពលោក ដែល​រងគ្រោះ ព្រោះតែ​វិបត្តិ​ប្រេងឥន្ធនៈ​ឡើងថ្លៃ។ ប៉ាគីស្ថាន​បាន​ចូលខ្លួន​មក​ធ្វើជា​អន្តរការី​នៅក្នុង​សំណុំរឿងមួយដ៏ស្មុគស្មាញ ដែល​អ្នកការទូតខ្លះវាយតម្លៃថា ជា​បេសកកម្ម​ដែល​មិនអាច​ទៅរួច ដោយ​មើលទៅជំហរ​របស់អាមេរិក និងអ៊ីរ៉ង់​ដែលជា​សត្រូវ​សួពូជនឹងគ្នា។ តើ​ប៉ាគីស្ថាន​ធ្វើយ៉ាងដូចម្តេច​ដើម្បី​អាច​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​រវាង​អាមេរិក និងអ៊ីរ៉ង់?

ចិន៖ កាដូនាវាចម្បាំង ជាកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា និងមិនមែនជាការគំរាមភាគីណាមួយឡើយ

ការផ្តល់កាដូ​នាវាចម្បាំងឲ្យកម្ពុជា ជាកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងរដ្ឋាភិបាលកម្ព

ចិន៖ កាដូនាវាចម្បាំង ជាកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា និងមិនមែនជាការគំរាមភាគីណាមួយឡើយ

ការផ្តល់កាដូ​នាវាចម្បាំងឲ្យកម្ពុជា ជាកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលចិន​។ នេះជាការថ្លែងបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang នៅថ្ងៃព្រហស្បតិ៍ទី៩ខែមេសា។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីចិនបានប្រគល់កាដូនាវាចម្បាំងមួយគ្រឿងប្រភេទ 056C ឱ្យ​រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៨ខែមេសា។ តែ​ព័ត៌មាននេះមិនត្រូវបានបញ្ជាក់ ឬផ្សព្វផ្សាយដោយរដ្ឋាភិបាលកម្ពុជា​ជាសាធារណៈនោះ​ឡើយ។

ថៃចោទកូនមន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ថាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកជាង ២០០លានដុល្លារ

ការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃបានប្រកាសនៅថ្ងៃទី៩ ខែមេសាពីការរឹបអូស និងបង្កកទ្រព្

ថៃចោទកូនមន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ថាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកជាង ២០០លានដុល្លារ

ការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃបានប្រកាសនៅថ្ងៃទី៩ ខែមេសាពីការរឹបអូស និងបង្កកទ្រព្យសម្បត្តិដែលតម្លៃជាង ២០០លានដុល្លារអាមេរិករបស់បណ្តាញឧក្រិដ្ឋជនឆបោកអនឡាញ​​។ នៅក្នុងប្រតិបត្តិការនេះ ការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃក៏បានរកឃើញថា កូនប្រុសមន្ត្រីជាន់ខ្ពស់កម្ពុជាមួយរូបមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកមួយ​នេះ។

កម្ពុជាថា បារាំង​នឹងផ្តល់​ឯក​សា​រ​បច្ចេក​ទេ​ស​ និ​ង​ប្រវត្តិសាស្ត្រក្នុង​ការ​ដោះ​ស្រាយជម្លោះ​ព្រំដែន​ជាមួយ​ថៃ

ប្រធានា​ធិប​តីបារាំង ​លោក​ ​អេម៉ា​នុយ​អែល​ ម៉ា​ក្រុង បញ្ជាក់ថា ​បារាំង​បាន​ត្រៀម​ខ្លួន​រួ

កម្ពុជាថា បារាំង​នឹងផ្តល់​ឯក​សា​រ​បច្ចេក​ទេ​ស​ និ​ង​ប្រវត្តិសាស្ត្រក្នុង​ការ​ដោះ​ស្រាយជម្លោះ​ព្រំដែន​ជាមួយ​ថៃ

ប្រធានា​ធិប​តីបារាំង ​លោក​ ​អេម៉ា​នុយ​អែល​ ម៉ា​ក្រុង បញ្ជាក់ថា ​បារាំង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុងការ​សម្រប​សម្រួល​ផ្តល់​ឯក​សារ​បច្ចេក​ទេស​ និង​ប្រវត្ដិសាស្ត្រ​ពាក់​ព័ន្ធ​នឹង​ព្រំ​ដែនខ្មែរ​-ថៃ​ឱ្យ​មក​កម្ពុជា​ ដើម្បីឱ្យ​ប្រទេស​ជិត​ខាង​ទាំង​ ២ ​​ឈាន​ទៅដល់​ការ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។​ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា​​ស្តីពីលទ្ធផលនៃ​ទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្រ្ដីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ​នៅប្រទេសបារាំង​​។​ គួ​រដឹងថា​ ក្រសួង​ការ​បរទេស​កម្ពុជាបាន​ស្នើឱ្យ​បារាំងពិចារណាផ្តល់ឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងព្រំដែនខ្មែរ-ថៃ កាល​ពី​អំឡុង​ខែ​កុម្ភៈ​ ដើម្បីយក​ធ្វើ​ជា​តឹក​តាង​ក្នុងការ​ដោះ​ស្រាយ​ជម្លោះព្រំ​ដែន​ដ៏តាន​តឹង​ជាមួយ​ថៃ។​ 

ថ្លែងប្រាប់​​មេបក្ស​ប្រឆាំង​តៃវ៉ាន់ លោក ស៊ី ជីនពីន ជឿជាក់​មុតមាំ​ថា នឹង​បង្រួបបង្រួម​ចិនតែមួយ

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីន​ បាន​ថ្លែង​ក្តី​សង្ឃឹម យ៉ាង​ជឿជាក់​ថា​ តៃវ៉ាន់ និង​ចិន នឹ

ថ្លែងប្រាប់​​មេបក្ស​ប្រឆាំង​តៃវ៉ាន់ លោក ស៊ី ជីនពីន ជឿជាក់​មុតមាំ​ថា នឹង​បង្រួបបង្រួម​ចិនតែមួយ

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីន​ បាន​ថ្លែង​ក្តី​សង្ឃឹម យ៉ាង​ជឿជាក់​ថា​ តៃវ៉ាន់ និង​ចិន នឹង​រួបរួមគ្នា ​ជាគ្រួសារ​តែមួយ​ នៅពេល​អនាគត។​ នេះបើតាម​ប្រសាសន៍​ប្រមុខរដ្ឋចិន ដែល​ថ្លែងប្រាប់​ លោកស្រី ចឹង លីវ័ន ​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​ដ៏ធំជាងគេ​របស់​តៃវ៉ាន់ ក្នុង​​ជំនួបទ្វេភាគី នៅរដ្ឋធានី​ប៉េកាំង។ ជាង​១០ឆ្នាំចុងក្រោយ​នេះ​ គ្មាន​មេដឹកនាំ​បក្សប្រឆាំងតៃវ៉ាន់ណាម្នាក់ ធ្វើ​ដំណើរ​​ទៅ​ជាន់​ទឹកដី​ចិន​ទេ។ ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ចឹង លីវ័ន នៅ​ប៉េកាំង​លើកនេះ មា​នគោល​បំណងធំ ​ដើម្បី​ «​បញ្ជៀស​សង្គ្រាម»។ 

ព្រះរាជសារ៖ ព្រះមហាក្សត្រខ្មែរមានព្រះរោគមហារីកនៅក្រពេញប្រូស្តាត

នៅរសៀលថ្ងៃទី១០ មេសានេះ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រ

ព្រះរាជសារ៖ ព្រះមហាក្សត្រខ្មែរមានព្រះរោគមហារីកនៅក្រពេញប្រូស្តាត

នៅរសៀលថ្ងៃទី១០ មេសានេះ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រទានព្រះរាជសារថា ព្រះអង្គទ្រង់មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត។ ព្រះរោគរបស់ព្រះមហាក្សត្រកម្ពុជាទើបត្រូវបានបញ្ជាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ប្រទេសចិន។

ខឹង​អឺរ៉ុប​មិន​ជួយ​ធ្វើ​សង្គ្រាមនៅ​អ៊ីរ៉ង់ លោក​ដូណាល់ត្រាំនឹង​​ដើរ​ចេញ​​អង្គការ​អូតង់?

គ្មាន​សប្តាហ៍​ណា​ដែល​លោក​ដូណាល់​ត្រាំមិន​រក​រឿង​សម្ព័ន្ធមិត្ត​អូតង់​ទេ។ ប្រធានធិបតី​អាម

ខឹង​អឺរ៉ុប​មិន​ជួយ​ធ្វើ​សង្គ្រាមនៅ​អ៊ីរ៉ង់ លោក​ដូណាល់ត្រាំនឹង​​ដើរ​ចេញ​​អង្គការ​អូតង់?

គ្មាន​សប្តាហ៍​ណា​ដែល​លោក​ដូណាល់​ត្រាំមិន​រក​រឿង​សម្ព័ន្ធមិត្ត​អូតង់​ទេ។ ប្រធានធិបតី​អាមេរិក​ បាន​​ជះ​កំហឹង​ជា​ថ្មី​ដាក់​អូតង់ និង​ព្រលយ​អំពីលទ្ធភាព​អាមេរិក​ចង់​ដើរ​ចេញ​ពី​អង្គការ​សម្ព័ន្ធ​អាត្លង់ទិកនេះ​ទៀត​ផង។ បន្ទាប់​ពី​បាន​​​បន្ទោស និង​រិះគន់​​សមាជិក​អង្គការ​អូតង់ ថា​បាន​បែ​រ​ខ្នង​ដាក់​អាមេរិក ដោយ​មិន​គាំទ្រសង្គ្រាម​នៅ​អ៊ីរ៉ង់ លោក​ប្រធានាធិបតី​អាមេរិក​បាន​​ទទួល​ជួប​ប្រមុខ​អង្គការ​អូតង់​នៅ​​សេតវិមាន​។ តើ​ជា​ជំនួប​ដើម្បី​និយាយ​អំពី​ការ​លែង​លះគ្នា​ឬ?

ចិន​បិទដែនអាកាសនៅត្រង់ឆ្នេរសមុទ្រ​​សៀងហៃ រយៈពេល​៤០ថ្ងៃ ដោយគ្មានប្រាប់មូលហេតុ

ចិន​បិទ​ដែនអាកាស​របស់​ខ្លួន រយៈពេល​៤០ថ្ងៃ មិន​ឲ្យ​យន្តហោះស៊ីវិល​ហោះចូល​ក្នុងដែនអាកាសរបស

ចិន​បិទដែនអាកាសនៅត្រង់ឆ្នេរសមុទ្រ​​សៀងហៃ រយៈពេល​៤០ថ្ងៃ ដោយគ្មានប្រាប់មូលហេតុ

ចិន​បិទ​ដែនអាកាស​របស់​ខ្លួន រយៈពេល​៤០ថ្ងៃ មិន​ឲ្យ​យន្តហោះស៊ីវិល​ហោះចូល​ក្នុងដែនអាកាសរបស់ខ្លួន​រហូត​ដល់ ថ្ងៃទី​៦​ឧសភា។ ប៉េកាំង​មិនបាន​ប្រកាស​ដំណឹងនេះ ជាសាធារណៈ​ទេ។ គឺ​រដ្ឋបាលអាកាសចរណ៍សហព័ន្ធ​អាមេរិក​ដែល​ជាអ្នក​បង្ហោះផ្សាយ​សារ​របស់​ភាគីចិន​ដែល ផ្ញើ​ទៅកាន់​ក្រុមហ៊ុន​អាកាសចរណ៍ស៊ីវិល មុននឹងត្រូវ​កាសែត​អន្តរជាតិ​ដកស្រង់យកមកចុះផ្សាយ​ កាលពីថ្ងៃព្រហស្បតិ៍ទី ៩​មេសា។ ដែនអាកាសដែល​ចិន​បិទ តាំងពី​ចុងខែ​មីនា រហូត​ដល់​ដើម​ខែ​ឧសភា លាតសន្ធឹង​ពីលើ​ឆ្នេរសមុទ្រ​សៀងហៃ ចម្ងាយ​ប៉ុន្មានរយគីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​កោះតៃវ៉ាន់។ អ្នកជំនាញ​ខាងអាកាសចរណ៍ស៊ីវិល​បាន​ចោទសួរ​ពី​ចេតនា​របស់ចិន ដែល​សម្រេច​បិទដែនអាកាស​របស់ខ្លួន ភ្លាមៗ និង​ក្នុងរយៈពេល​យូរ​មិន​ធ្លាប់​មាន​យ៉ាងដូច្នេះ?

តើ​ការ​ចិញ្ចឹមសត្វជាមិត្ត មាន​អត្ថប្រយោជន៍​យ៉ាងណា​ចំពោះ​សុខភាព?

ចិញ្ចឹម​​ឆ្កែ ឆ្មា ធ្វើ​ជាមិត្ត​ រស់​នៅក្នុង​ផ្ទះជាមួយ​ ឬ​មាន​កូន​អាង​ចិញ្ចឹម​ត្រី​ អាច​ប

តើ​ការ​ចិញ្ចឹមសត្វជាមិត្ត មាន​អត្ថប្រយោជន៍​យ៉ាងណា​ចំពោះ​សុខភាព?

ចិញ្ចឹម​​ឆ្កែ ឆ្មា ធ្វើ​ជាមិត្ត​ រស់​នៅក្នុង​ផ្ទះជាមួយ​ ឬ​មាន​កូន​អាង​ចិញ្ចឹម​ត្រី​ អាច​ប្តូរផ្លាស់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​បាន។ តើសត្វ​អាច​មាន​ទំនាក់ទំនង​យ៉ាងណាជាមួយ​មនុស្ស? តើការសត្វ​ចិញ្ចឹមជាមិត្តផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?

អាជីវ​ករ​តាម​ចិញ្ចើម​ផ្លូវ​បន្សាំ​ខ្លួន​នឹង​ការ​លក់​ដូរ​ ក្រោម​កម្តៅ​​ខែ​ចេត្រ

ប៉ុន្មានថ្ងៃចុងក្រោយនេះ​​ ធាតុ​អាកាស​នៅកម្ពុជាបាន​ឡើង​ដល់​ ៣៨​អង្សា​រ​ ឬ​ក្បែរ​ ៤០​អង្សារ

អាជីវ​ករ​តាម​ចិញ្ចើម​ផ្លូវ​បន្សាំ​ខ្លួន​នឹង​ការ​លក់​ដូរ​ ក្រោម​កម្តៅ​​ខែ​ចេត្រ

ប៉ុន្មានថ្ងៃចុងក្រោយនេះ​​ ធាតុ​អាកាស​នៅកម្ពុជាបាន​ឡើង​ដល់​ ៣៨​អង្សា​រ​ ឬ​ក្បែរ​ ៤០​អង្សារ​នៅតាម​តំបន់​ខ្លះ​​ដែ​ល​នាំ​ឱ្យ​មាន​ផល​វិបាក​សម្រាប់ការ​រស់​នៅ​ និង​ប្រកប​របរ​រក​ស៊ីប្រចាំថ្ងៃ​​​របស់​ពល​រដ្ឋ។​ នៅរាជធានីភ្នំពេញ អ្នក​លក់​ដូរ​នៅ​តាម​ដង​ផ្លូវនៅតែបន្ត​​ប្រកប​របររបស់​ខ្លួន។ ទោះបី​ជា​មានការ​លំបាក​មែន​ ​អ្នក​លក់​ដូរ​ទាំង​នោះថា​ខ្លួនអាច​បន្ស៊ាំ​​ជីវិត​រក​ស៊ី​ក្រោមកណ្តាល​​ថ្ងៃ​ក្តៅបាន​​​​​។

មន្ត្រីជាន់ខ្ពស់កម្ពុជាថា កម្ពុជាមិនត្រូវការឱ្យបារាំងជួយក្នុងជម្លោះព្រំដែនជាមួយថៃ

នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំងក្នុងទីក្រុងប៉ារីសនារសៀលថ្ងៃទី៨ មេសា  លោកនាយករដ្ឋមន្ត

មន្ត្រីជាន់ខ្ពស់កម្ពុជាថា កម្ពុជាមិនត្រូវការឱ្យបារាំងជួយក្នុងជម្លោះព្រំដែនជាមួយថៃ

នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំងក្នុងទីក្រុងប៉ារីសនារសៀលថ្ងៃទី៨ មេសា  លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត មិនបានសុំឱ្យបារាំងជួយដោះស្រាយជម្លោះព្រំដែនជាមួយថៃទេ តែបានស្នើឱ្យបារាំងពង្រឹងការគាំទ្រការគោរពច្បាប់អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទ​សារព័ត៌មានស្តីពីលទ្ធផលដំណើរទស្សនកិច្ចការងារនៅបារាំងនារសៀលថ្ងៃទី៩ ខែមេសានេះ។ តាមមន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះដដែល ការដែលកម្ពុជាមិនសុំការគាំទ្រពីបារាំងដោយសារកន្លងមក អាស៊ាន អាមេរិក និងចិនបានចូលអន្តរាគមន៍ ដោយសម្រេចបាននូវបទឈប់បាញ់ចំនួន ២លើកជាមួយថៃ។

កូរ៉េខាង​ជើង​សាកល្បង​មីស៊ីល​​ពាំ​គ្រាប់​​ចង្កោម​ដែល​អាច​កម្ទេច​ស៊ីប​ក្នុងក្រឡា​ផ្ទៃ​​៧​ហិចតា

ក្នុង​រយៈ​ពេល​បី​ថ្ងៃ​កន្លងមក​នេះ កូរ៉េខាង​ជើង​បាន​សាកល្បងប្រព័ន្ធ​សព្វាវុធ​ជា​ច្រើន​ប្

កូរ៉េខាង​ជើង​សាកល្បង​មីស៊ីល​​ពាំ​គ្រាប់​​ចង្កោម​ដែល​អាច​កម្ទេច​ស៊ីប​ក្នុងក្រឡា​ផ្ទៃ​​៧​ហិចតា

ក្នុង​រយៈ​ពេល​បី​ថ្ងៃ​កន្លងមក​នេះ កូរ៉េខាង​ជើង​បាន​សាកល្បងប្រព័ន្ធ​សព្វាវុធ​ជា​ច្រើន​ប្រភេទ មាន​ជាអាទិ៍​មីស៊ីល​បាលីស្ទិក​រយៈ​ខ្លី មីស៊ីល​បាលីស្ទិក​ពាំគ្រាប់​បែក​ចង្កោម​ ឬ មីស៊ីល​បាញ់​ដោយ​ប្រព័ន្ធ​អេឡិចត្រូម៉ាញេទិក (អ៊ីពែរសូនិក)។ នេះ​បើ​តាម​សេចក្តីជូន​ដំណឹង​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង នៅថ្ងៃ​ព្រហស្បតិ៍ ទី​៩ មេសា​២០២៦។

បទឈប់បាញ់កាន់តែផុយស្រួយ បន្ទាប់ពី​អ៊ីស្រាអែលបាញ់ជញ្រ្ជំលើលីបង់ ស្លាប់មនុស្ស​ជិត​២០០នាក់

ទើបចាប់អនុវត្ត​បាន​តែ​២ថ្ងៃ បទឈប់បាញ់រវាង​អាមេរិក និង​អ៊ីរ៉ង់ ចាប់ផ្តើម​ផុយស្រួយខ្លាំង បន

បទឈប់បាញ់កាន់តែផុយស្រួយ បន្ទាប់ពី​អ៊ីស្រាអែលបាញ់ជញ្រ្ជំលើលីបង់ ស្លាប់មនុស្ស​ជិត​២០០នាក់

ទើបចាប់អនុវត្ត​បាន​តែ​២ថ្ងៃ បទឈប់បាញ់រវាង​អាមេរិក និង​អ៊ីរ៉ង់ ចាប់ផ្តើម​ផុយស្រួយខ្លាំង បន្ទាប់ពី អ៊ីរ៉ង់​ដំឡើងសំឡេង​គំរាមវាយប្រហារ​សងសឹកវិញ បើសិន​អ៊ីស្រាអែលនៅតែបន្ត​បាញ់ជញ្រ្ជំ​លើទឹកដីលីបង់​ដែលជា​មិត្ត​របស់អ៊ីរ៉ង់។ អះអាងថា លីបង់មិនត្រូវ​បាន​រាប់បញ្ចូល​ក្នុងបទឈប់បាញ់ អ៊ីរ៉ង់ និងអាមេរិក អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​ផ្លូវអាកាស​ទ្រង់ទ្រាយ​ធំ កាលពីថ្ងៃពុធ​ទី ៨​មេសា ទៅលើទឹកដីលីបង់។ ការវាយប្រហារ​គ្រាប់ប្លោង​របស់​អ៊ីស្រាអែល ក្នុងរយៈពេល​តែមួយ​ថ្ងៃ​ពុធទី៨ មេសា បាន​សម្លាប់​មនុស្ស​ជិត​២០០នាក់ និង​របួស​ជាង​៨០០​នាក់។ លើកលែង​តែ​សហរដ្ឋអាមេរិក បណ្តាប្រទេស​ធំៗ​នៅអឺរ៉ុប និងនៅអាស៊ី ដូចជា​ចិន​បាន​ថ្កោលទោស​ការវាយប្រហារ​ដែលបាន​សម្លាប់ជីវិត​ប្រជាជន​ស៊ីវិល និង​រំលោភ​ដែនអធិបតេយ្យភាព​របស់លីបង់។

សហមេធាវី៖ លោក កឹម សុខា នឹងថ្លែងសារចុងក្រោយពីភាពស្អាតស្អំរបស់លោកទៅកាន់អង្គសវនាការ

នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ សាលាឧទ្ធរណ៍ភ្នំពេញបន្តសវនាការលើសំណុំរឿងលោក កឹម សុខាដែល

សហមេធាវី៖ លោក កឹម សុខា នឹងថ្លែងសារចុងក្រោយពីភាពស្អាតស្អំរបស់លោកទៅកាន់អង្គសវនាការ

នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ សាលាឧទ្ធរណ៍ភ្នំពេញបន្តសវនាការលើសំណុំរឿងលោក កឹម សុខាដែលអនុញ្ញាតឲ្យមេធាវីការពារចុងចោទធ្វើសេចក្តីសន្និដ្ឋាន។ លោក ផែង ហេង សហមេធាវីការពារក្តីលោក កឹម សុខា បញ្ជាក់ប្រាប់អ្នកកាសែតនៅក្រៅសវនាការថា មេធាវីបានបដិសេធទាំងស្រុងទៅលើអង្គហេតុនៃសាលក្រមរបស់សាលាដំបូងដោយលើកហេតុផលថា លោក កឹម សុខា គ្មានជាប់ពាក់ព័ន្ធនឹងសកម្មភាព ឬចេតនាប្រព្រឹត្តិបទល្មើស «សន្ទិដ្ឋិភាពជាមួយបរទេស» នោះឡើយ។ ទោះជាយ៉ាងណា សវនាការដែលបានបន្តនៅម៉ោង ២រសៀលថ្ងៃដដែលនេះ ភាគីខាងព្រះរាជអាជ្ញា និងមេធាវីដើមចោទធ្វើនីតិវិធីតប ក្នុងនោះលោក កឹម សុខា ក៏ត្រូវថ្លែងសារចុងក្រោយទៅកាន់អង្គសវនាការ។ ស៊ឹម ចាន់សំណាង រាយការណ៍ផ្ទាល់ពីមុខសាលាឧទ្ធរណ៍ភ្នំពេញ

សហគមន៍មូលដ្ឋានថា បទល្មើសកាប់ឈើខុសច្បាប់កំពុងកើនឡើងខ្លាំងក្នុងដែនជម្រកសត្វព្រៃព្រះរការ

សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ បានរាយការណ៍ពីការកើនឡើងខ្លាំងនៃ​បទល្មើសកាប់បំផ្លាញព

សហគមន៍មូលដ្ឋានថា បទល្មើសកាប់ឈើខុសច្បាប់កំពុងកើនឡើងខ្លាំងក្នុងដែនជម្រកសត្វព្រៃព្រះរការ

សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ បានរាយការណ៍ពីការកើនឡើងខ្លាំងនៃ​បទល្មើសកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកការពារសត្វព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ។ តាមសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ តំបន់អូរស្កាច និងតំបន់ស្រុកជាំក្សាន្តបានក្លាយជាទីតាំងកាប់ឈើយ៉ាង​អនាធិបតេយ្យពីសំណាក់ក្រុមទុច្ចរិត​។ ជុំវិញ​ការរកឃើញបទល្មើសកាប់​ឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃព្រះរការនេះ​  ក្រសួងបរិស្ថាននៅមិនទាន់​បានឆ្លើយតបយ៉ាងណានៅឡើយទេ​។

លោក ហ៊ុន ម៉ាណែត មកជួបប្រមុខរដ្ឋបារាំង ​លោកម៉ាក្រុង នៅ​ប៉ារីស ដើម្បីរៀបរាប់ពី​បញ្ហា​ព្រំដែន​ខ្មែរ-ថៃ

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន

លោក ហ៊ុន ម៉ាណែត មកជួបប្រមុខរដ្ឋបារាំង ​លោកម៉ាក្រុង នៅ​ប៉ារីស ដើម្បីរៀបរាប់ពី​បញ្ហា​ព្រំដែន​ខ្មែរ-ថៃ

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅអេលីហ្សេ វិមានប្រធានាធិបតី ក្នុងទីក្រុងប៉ារីស  នៅរសៀលថ្ងៃពុធ ទី ៨ មេសា។​ បើតាម​ប្រភពពីមន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ដែល​អមដំណើរគណៈប្រតិភូ ​ជំនួបទ្វេភាគី​រយៈពេល​ប្រមាណ​ ១ ម៉ោងនេះ ផ្តោតទៅលើសំណុំ​រឿង​សំខាន់ពីរ។ ​ទី១ បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ហើយ​​ទី២ ការ​រៀបចំ​កិច្ចប្រជុំកំពូល​ប្រទេស​និយាយភាសា​បារាំង​ ឡា ហ្វ្រង់កូហ្វូននី នៅភ្នំពេញ ចុងឆ្នាំ​នេះ។

សហមេធាវី៖ លោក កឹម សុខា កំពុងរង់ចាំការចរចានយោបាយដោយសង្ឃឹមរួចទោស

នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦នេះ សាលាឧទ្ធរណ៍ភ្នំពេញបានបន្តសវនាការលើសេចក្តីសន្និដ្ឋានផ្ទា

សហមេធាវី៖ លោក កឹម សុខា កំពុងរង់ចាំការចរចានយោបាយដោយសង្ឃឹមរួចទោស

នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦នេះ សាលាឧទ្ធរណ៍ភ្នំពេញបានបន្តសវនាការលើសេចក្តីសន្និដ្ឋានផ្ទាល់មាត់ក្នុងសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ សហមេធាវីការពារក្តីឲ្យលោក កឹម សុខា បញ្ជាក់ថា សាលាឧទ្ធរណ៍នឹងបន្តធ្វើជំនុំជម្រះរយៈពេល ១ថ្ងៃពេញ។ នៅក្នុងសវនាការនាព្រឹកថ្ងៃពុធ ទី៨ មេសានេះ ព្រះរាជអាជ្ញាបានស្នើឲ្យអង្គជំនុំជម្រះដាក់ទោសទណ្ឌធ្ងន់ ដកហូតសិទ្ធិនយោបាយ និងបញ្ចូនលោក កឹម សុខាទៅឃុំខ្លួននៅពន្ធនាគារ។ ចំណែកសវនាការដែលកំពុងបន្តនៅម៉ោង ២រសៀលនេះអនុញ្ញាតឲ្យមេធាវីដើមចោទ និងចុងចោទធ្វើសន្និដ្ឋានលើសំណុំរឿង។ ស៊ឹម ចាន់សំណាង រាយការណ៍ផ្ទាល់ពីមុខសាលាឧទ្ធរណ៍ភ្នំពេញ៕

សំណុំរឿង ស្រី ស៊ីណា៖ ក្រុមគ្រួសារជនរងគ្រោះមិនទាន់ទទួលបានសំណងនៅឡើយ

ក្រុមគ្រួសារជនរងគ្រោះក្នុងសំណុំរឿង ស្រី ស៊ីណា បានអះអាងថា ពួកគេនៅមិនទាន់ទទួលបានសំណងអ្វីឡើ

សំណុំរឿង ស្រី ស៊ីណា៖ ក្រុមគ្រួសារជនរងគ្រោះមិនទាន់ទទួលបានសំណងនៅឡើយ

ក្រុមគ្រួសារជនរងគ្រោះក្នុងសំណុំរឿង ស្រី ស៊ីណា បានអះអាងថា ពួកគេនៅមិនទាន់ទទួលបានសំណងអ្វីឡើយ ថ្វីបើតុលាការកំពូលបានប្រកាសតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល​កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ តាមរយៈបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ Rfi នៅរសៀលថ្ងៃទី៨ មេសានេះ ម្តាយស្ត្រីរងគ្រោះបានឱ្យដឹងថា មេធាវីការពារក្តីឱ្យភាគីជនរងគ្រោះបានអូសបន្លាយពេលវេលាស្នើសុំការអនុវត្តសាលក្រមជាង ៧ខែដែលជាហេតុធ្វើឱ្យនីតិវិធីទាមទារសំណងមានភាពយឺតយ៉ាវ។ បើតាមម្តាយជនរងគ្រោះ ភាពយឺតយ៉ាវនេះហើយ ទើបធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះព្យាយាមស្វះស្វែងរកអ្នកច្បាប់ដើម្បីជួយរៀបចំនីតិវិធីស្នើសុំការអនុវត្តសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។

លោក ឆាំង យុ ថា កម្ពុជានៅតែរក្សាជំហរទប់ស្កាត់កុំឲ្យមានការប៉ះទង្គិចរវាងកម្ពុជា-ថៃ​ ជាលើកទី៣

នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ នៅថ្ងៃអង្គារទី៧មេសា​យល់​ថា កម្ពុជានៅតែរក្សាជំហរទប់ស

លោក ឆាំង យុ ថា កម្ពុជានៅតែរក្សាជំហរទប់ស្កាត់កុំឲ្យមានការប៉ះទង្គិចរវាងកម្ពុជា-ថៃ​ ជាលើកទី៣

នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ នៅថ្ងៃអង្គារទី៧មេសា​យល់​ថា កម្ពុជានៅតែរក្សាជំហរទប់ស្កាត់ មិនឲ្យមានការប៉ះទង្គិចព្រំដែនរវាងកម្ពុជា និងថៃជាលើកទី៣។ ការលើកឡើងបែបនេះរបស់លោក ឆាំង យុ​ គឺ​បន្ទាប់ពីមានការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិថៃថ្មីអំពីលទ្ធភាពនៃការប៉ះ​ទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃជាលើកទី៣ ដែល​អាចជាការប៉ះទង្គិចទ្រង់ទ្រាយធំ។

អ៊ីរ៉ង់ យល់ព្រម​ឲ្យ​អតីត​អ្នក​ទោស ជនជាតិ​បារាំង​២នាក់​ ចាកចេញពីប្រទេស

​ជនជាតិ​បារាំង​២នាក់​ ដែលត្រូវ​រដ្ឋអំណាច​អ៊ីរ៉ង់ចាប់ឃុំខ្លួន​ជាង​៣ឆ្នាំ បាន​ចាកចេញពី​ទឹ

អ៊ីរ៉ង់ យល់ព្រម​ឲ្យ​អតីត​អ្នក​ទោស ជនជាតិ​បារាំង​២នាក់​ ចាកចេញពីប្រទេស

​ជនជាតិ​បារាំង​២នាក់​ ដែលត្រូវ​រដ្ឋអំណាច​អ៊ីរ៉ង់ចាប់ឃុំខ្លួន​ជាង​៣ឆ្នាំ បាន​ចាកចេញពី​ទឹកដី​អ៊ីរ៉ង និង​​វិញត្រឡប់​មកប្រទេស​បារាំង។ ប្រជាជាតិបារាំងត្រេកអរ ហើយ ក្រុម​អ្នកនយោបាយ​ មិនថាមកពីគណ​បក្សប្រឆាំងនិងបក្សក្នុងជួររដ្ឋាភិបាលនោះទេ សុទ្ធតែថ្លែងសារអបអរសាទរ និងកោតសរសើរចំពោះ​ក្រុម​មន្ត្រីទូត​ ដែល​បាន​ជួយ​សម្របសម្រួល​ ក្នុង​កិច្ចការ​នេះ​។​​

សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ ប្រកាស​ជោគជ័យ​រៀងៗ​ខ្លួន ក្រោយ​សម្រេចបាន​​បទ​ឈប់​បាញ់

សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​ប្រកាស​សម្រេច​បាន “​បទ​ឈប់​បាញ់​​” រយៈ​ពេល​ពីរ​សប្តាហ៍ ជា​ថ្ន

សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ ប្រកាស​ជោគជ័យ​រៀងៗ​ខ្លួន ក្រោយ​សម្រេចបាន​​បទ​ឈប់​បាញ់

សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​ប្រកាស​សម្រេច​បាន “​បទ​ឈប់​បាញ់​​” រយៈ​ពេល​ពីរ​សប្តាហ៍ ជា​ថ្នូរ​នឹង​ការ​បើក​​ច្រក​សមុទ្ទ​អកមូហ្ស​ឡើង​វិញនៅ​​ថ្ងៃ​ពុធ​ទី​៨មេសា​ ​​​មុន​ផុត​ឱសានវាទរបស់​លោក​ត្រាំដែល​គំរាម​កម្ទេច​អ៊ីរ៉ង់​និង​អរិយធម៌​ពែក្សឱ្យ​ខ្ទេចបន្តិច។ ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ក៏​បាន​បញ្ជាក់​អំពី​ការព្រមព្រៀង​ឈប់​បាញ់ និង​ការ​​ធានា​សុវត្ថិភាព​ចរាចរណ៍​នៅ​ច្រក​អកមូហ្ស​ ដែល​ជា​ប្រភព​ឆ្លង​កាត់​ប្រេង​ឆៅ​២០%​​នៃ​សេចក្តី​ត្រូវ​ការ​ពិភពលោក កាលពី​ពេល​មុន​សង្គ្រាម។ តើ​បទ​ឈប់​បាញ់​​នេះ​ជា​ជោគជ័យ​របស់​នរណា?

កម្ពុជាបន្តធ្វើកំណត់ទូតឱ្យថៃចូលរួមកិច្ច​ប្រជុំបន្ទាន់ JBC និងចុះវាស់វែងបង្គោលព្រំដែនជាច្រើនទីតាំង

កម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៧ ខែមេសាម្សិលមិញ បានធ្វើកំណត់ទូតជ

កម្ពុជាបន្តធ្វើកំណត់ទូតឱ្យថៃចូលរួមកិច្ច​ប្រជុំបន្ទាន់ JBC និងចុះវាស់វែងបង្គោលព្រំដែនជាច្រើនទីតាំង

កម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៧ ខែមេសាម្សិលមិញ បានធ្វើកំណត់ទូតជាថ្មីម្តងទៀតផ្ញើទៅកាន់ភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក និងស្នើឱ្យចាត់បញ្ចូនក្រុមវាស់វែងចម្រុះចុះវាស់វែងលើដីជាក់ស្តែង។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចព្រំដែន និងបើតាមសំណើរបស់កម្ពុជា ភាគីកម្ពុជាស្នើឱ្យរៀបចំកិច្ចប្រជុំពិសេសJBC និងការចុះវាស់វែងដីជាក់ស្តែង​ក្នុងកាលបរិច្ឆេទស្របស្រប​ណាមួយចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

សាលាឧទ្ធរណ៍ភ្នំពេញបើកសវនាការសន្និដ្ឋានលើសំណុំរឿងលោក កឹម សុខា ក្រោមការសង្កេតការណ៍អន្តរជាតិ

សាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃពុធ ទី៨មេសានេះ បានបន្តសវនាការលើសេចក្តីសន្និដ្ឋានផ្ទាល់មាត់ ក្នុង

សាលាឧទ្ធរណ៍ភ្នំពេញបើកសវនាការសន្និដ្ឋានលើសំណុំរឿងលោក កឹម សុខា ក្រោមការសង្កេតការណ៍អន្តរជាតិ

សាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃពុធ ទី៨មេសានេះ បានបន្តសវនាការលើសេចក្តីសន្និដ្ឋានផ្ទាល់មាត់ ក្នុងសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ សវនាការនាពេលនេះត្រូវបានគេរំពឹងថាអាចជាសវនាការលើកចុងក្រោយ។ នៅពីមុខសាលាឧទ្ធរណ៍ព្រឹកថ្ងៃពុធនេះ គេក៏សង្កេតឃើញមានបណ្តាអង្គទូតបរទេសរួមមាន អាមេរិក បារាំង អូស្ត្រាលី និងចក្រភពអង់គ្លេស ព្រមទាំងអង្គការសង្គមស៊ីវិលចូលរួមតាមដានសង្កេតការណ៍ផងដែរ។

អនុប្រធានាធិបតីអាមេរិក ទៅ​​គាំទ្រ​បេក្ខជននាយករដ្ឋមន្ត្រីជាតិនិយម​ហុងគ្រី ដល់​ផ្ទះ

​ថ្ងៃអង្គារ ទី​៧ ខែមេសា អនុប្រធានាធិបតីអាមេរិក លោក JD Vance បា​នអញ្ជើញ​ទៅ​ដល់​រដ្ឋធានីប៊ុយដាប៉ែ

អនុប្រធានាធិបតីអាមេរិក ទៅ​​គាំទ្រ​បេក្ខជននាយករដ្ឋមន្ត្រីជាតិនិយម​ហុងគ្រី ដល់​ផ្ទះ

​ថ្ងៃអង្គារ ទី​៧ ខែមេសា អនុប្រធានាធិបតីអាមេរិក លោក JD Vance បា​នអញ្ជើញ​ទៅ​ដល់​រដ្ឋធានីប៊ុយដាប៉ែស ​​ ដែល​ ហុងគ្រី ត្រូវ​រៀបចំការ​បោះឆ្នោត​សភា នៅថ្ងៃអាទិត្យ ទី​១២មេសា។ វត្តមាន​របស់អនុប្រធានាធិបតីអាមេរិក​នេះ ​បង្ហាញអំពី​ស្មារតីគាំទ្រ​យ៉ាងពេញទំហឹង​​របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​ ចំពោះ​អ្នក​នយោ​បាយ​​ជាតិនិយមជ្រុល លោក វិកទ័រ អកបាន។ ក្នុង​សន្និសីទសារព័ត៌មាន​ជាមួយនាយករដ្ឋមន្ត្រីហុងគ្រី ​ លោក JD Vance ឆ្លៀត​ព្រមាន​សហភាព​អឺរ៉ុប កុំឲ្យ​លូកដៃ​ក្នុងការបោះឆ្នោត​ហុងគ្រី។ ​

ហេតុអ្វីចិនមិនសូវប៉ះពាល់ខ្លាំងដោយវិបត្តិប្រេងឥន្ធនៈកើតចេញពីសង្រ្គាមនៅអ៊ីរ៉ង់?

សង្គ្រាម​នៅ​មជ្ឈិមបូព៌ា បាន​អង្រួន​ពិភពលោក​ទាំងមូល ឱ្យធ្លាក់​​​ក្នុងវិបត្តិ​​​ថាមពល​ឡើង

ហេតុអ្វីចិនមិនសូវប៉ះពាល់ខ្លាំងដោយវិបត្តិប្រេងឥន្ធនៈកើតចេញពីសង្រ្គាមនៅអ៊ីរ៉ង់?

សង្គ្រាម​នៅ​មជ្ឈិមបូព៌ា បាន​អង្រួន​ពិភពលោក​ទាំងមូល ឱ្យធ្លាក់​​​ក្នុងវិបត្តិ​​​ថាមពល​ឡើង​ថ្លៃ វិបត្តិ​ភូមិសាស្ត្រ​នយោបាយ និង​វិបត្តិ​សេដ្ឋកិច្ច​គ្មាន​កំណើន។ល។ ប៉ុន្តែចិន​ហាក់​ត្រៀម​លក្ខណៈ​បាន​ល្អ​ជាង​គេ និង​បន្ត​រំកិល​យុទ្ធសាស្ត្រ​​របស់​ខ្លួន​ទៅមុខ ដោយ​សន្សឹមៗ​ តែ​យ៉ាង​ប្រាកដ​ប្រជា។​

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីអូសកថៃឲ្យទទួលខុសត្រូវចំពោះការប្រើគ្រាប់បែកចង្កោមលើទឹកដីខ្មែរ?

អង្គភាពស៊ីម៉ាក់កម្ពុជាបានបញ្ជាក់ថា ផ្ទៃដីកម្ពុជាជាង ២ ៣០០គីឡូម៉ែត្រ​ការ៉េបានស្ថិតក្នុងចំ

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីអូសកថៃឲ្យទទួលខុសត្រូវចំពោះការប្រើគ្រាប់បែកចង្កោមលើទឹកដីខ្មែរ?

អង្គភាពស៊ីម៉ាក់កម្ពុជាបានបញ្ជាក់ថា ផ្ទៃដីកម្ពុជាជាង ២ ៣០០គីឡូម៉ែត្រ​ការ៉េបានស្ថិតក្នុងចំណុចវាយប្រហារដោយគ្រាប់បែកចង្កោមរបស់ថៃក្នុងសង្គ្រាមកាលពីឆ្នាំ២០២៥។ ថៃបានប្រើគ្រាប់បែកចង្កោមទម្លាក់លើទីតាំងជនស៊ីវិលកម្ពុជា តំបន់ក្បែរប្រាសាទបុរាណ និងតំបន់ផ្សេងៗទៀតនៅតាមព្រំដែនខ្មែរ-ថៃ។ បើតាមលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ថៃមានផែនការធ្វើឲ្យខូចខាតសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែងតាមរយៈការប្រើគ្រាប់បែកចង្កោមដែលខុសនឹងច្បាប់អន្តរជាតិ(អនុសញ្ញាអូតាវ៉ា)។ តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីអាចនាំថៃឲ្យទទួលខុសត្រូវចំពោះការប្រើគ្រាប់បែកចង្កោមលើជនស៊ីវិលកម្ពុជា?

កម្ពុជាទទួលបានវត្ថុបុរាណ ២០រូបមកវិញពីអ្នកកាន់កាប់សមុច្ច័យឯកជននៅតំបន់អាស៊ី

ទីបំផុត និងបន្ទាប់ពីមានការទាមទាររបស់ក្រសួងវប្បធម៌ អ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស

កម្ពុជាទទួលបានវត្ថុបុរាណ ២០រូបមកវិញពីអ្នកកាន់កាប់សមុច្ច័យឯកជននៅតំបន់អាស៊ី

ទីបំផុត និងបន្ទាប់ពីមានការទាមទាររបស់ក្រសួងវប្បធម៌ អ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ីបានប្រគល់ឲ្យកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន ២០រូប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរទាំង ២០រូបបានមកដល់ប្រទេស​កម្ពុជាហើយ។ បើតាមក្រសួងវប្បធម៌ វត្ថុបុរាណទាំង ២០រូបដែលជាបដិមាសម័យបាយ័នត្រូវបានគេជឿជាក់ថាមានប្រភពមកពីក្រុងអង្គរធំ។

កម្ពុជាប្រទេស​តូច បេះដូងធំ ចូលរួម​នៅក្នុង​កិច្ចប្រជុំកំពូលស្តីពី សុខភាពតែមួយ នៅបារាំង

នៅ​៤ថ្ងៃក្រោយ​រៀបចំ​ព្រឹត្តិការណ៍​សុខភាពតែមួយ​នៅទីក្រុង​ភ្នំពេញ គណៈប្រតិភូកម្ពុជា ដឹកនា

កម្ពុជាប្រទេស​តូច បេះដូងធំ ចូលរួម​នៅក្នុង​កិច្ចប្រជុំកំពូលស្តីពី សុខភាពតែមួយ នៅបារាំង

នៅ​៤ថ្ងៃក្រោយ​រៀបចំ​ព្រឹត្តិការណ៍​សុខភាពតែមួយ​នៅទីក្រុង​ភ្នំពេញ គណៈប្រតិភូកម្ពុជា ដឹកនាំ​ដោយ​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ​បានធ្វើដំណើរ​ទៅដល់​ប្រទេស​បារាំង ដើម្បីចូលរួម​ក្នុង​ជំនួបកំពូលស្តីពីសុខភាពតែមួយ​ដែលត្រូវ​ប្រព្រឹត្តទៅ នៅទីក្រុងលីយ៉ុងភាគខាងត្បូងប្រទេស​បារាំង ​នៅថ្ងៃអង្គារ ទី​៧មេសា។ តើ​ជំនួបកំពូល​ស្តីពីសុខភាពតែមួយ​មាន ប្រយោជន៍អ្វី? យើងស្តាប់ ឈាង បុប្ផា​រាយការណ៍ព័ត៌មាននេះផ្ទាល់ពីមជ្ឈមណ្ឌល​កុងក្រេទីក្រុងលីយ៉ុង។

ប្រមុខ​បក្ស​ប្រឆាំង​តៃវ៉ាន់​ផ្តើម​​បំពេញ​ទស្សនកិច្ចនៅ​ចិន ជា​លើក​ទីមួយ

លោកស្រី ចឹង​ លីវ័ន ប្រមុខ​បក្ស​ប្រឆាំង​តៃវ៉ាន់ (គួមីងតាង) បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ចិន​ នៅ​

ប្រមុខ​បក្ស​ប្រឆាំង​តៃវ៉ាន់​ផ្តើម​​បំពេញ​ទស្សនកិច្ចនៅ​ចិន ជា​លើក​ទីមួយ

លោកស្រី ចឹង​ លីវ័ន ប្រមុខ​បក្ស​ប្រឆាំង​តៃវ៉ាន់ (គួមីងតាង) បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ចិន​ នៅ​ថ្ងៃ​អង្គារ​ទី​៧​មេសា​នេះ ដើម្បី​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​ប៉េកាំង។ ក្នុង​រយៈ​ពេល​៦ថ្ងៃ​​នៃ​​​ទស្សនកិច្ច​ដ៏​កម្រ និង​ជា​លើកទីមួយ​គិត​ចាប់​តាំងពី​ឆ្នាំ​២០១៦មក​ លោកស្រី ចឹង​លីវ័ន​ សង្ឃឹម​ថា​នឹង​អាច​ចូល​ជួប​​ប្រធានាធិបតី​ចិន លោក​ ស៊ីជីនពីង ដោយ​ផ្ទាល់​ផង។

លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តសង្គម​វៀតណាម ឡើងធ្វើ​ជា​ ប្រធានាធិបតី

សភាប្រជាជន​​វៀតណាម បាន​បោះឆ្នោតតែងតាំង​ អគ្គលេខាធិការបក្សកុម្មុយនិស្តសង្គមនិយមវៀតណា​ម ​ ល

លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តសង្គម​វៀតណាម ឡើងធ្វើ​ជា​ ប្រធានាធិបតី

សភាប្រជាជន​​វៀតណាម បាន​បោះឆ្នោតតែងតាំង​ អគ្គលេខាធិការបក្សកុម្មុយនិស្តសង្គមនិយមវៀតណា​ម ​ លោក តូ ឡឹម ឲ្យធ្វើ​ជា​ ប្រធានាធិបតី។ ការក្តោប​ក្តាប់​មុខ​តំណែង​កំពូល​ ​​២ តែម្នាក់​ឯង​យ៉ាងដូច្នេះ​ ពុំ​ដែល​ធ្លាប់​មានទេ ​ក្នុង​ប្រវត្តិសាស្ត្រ​វៀតណាម ហើយប្រការ​​នេះ ក៏ជាការ​យកគំរូ​តាម​បក្ស​កុម្មុយនិស្តចិន ​ក្បែរខាង។​

Get more results via ClueGoal