នៅក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី២ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានស្នើឱ្យអាស៊ានត្រៀមខ្លួនកាន់តែរឹងមាំក្នុងការពង្រឹងសន្តិសុខស្បៀងនៅក្នុងបរិបទនៃជម្លោះនៅមជ្ឈិមបូព៌ា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន ក៏បានលើកឡើងពីតម្រូវការរបស់អាស៊ានក្នុងការពន្លឿនកិច្ចព្រមព្រៀងរវាងគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានា។
ក្រោយការចរចារវាងអាមេរិក និងអ៊ីរ៉ង់ទទួលបរាជ័យកាលពីថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបិទខ្ទប់ច្រកសមុទ្រអកមូហ្ស។ ការបិទផ្លូវនាវាចរណ៍ដ៏សំខាន់មួយនេះនឹងអាចធ្វើឲ្យតម្លៃប្រេងឥន្ធនៈហក់ឡើងកាន់តែខ្ពស់ និងធ្វើឲ្យសេដ្ឋកិច្ចសកលរងផលប៉ះពាល់បន្ថែមទៀត។ សម្រាប់កម្ពុជាដែលជាប្រទេសពឹងលើការនាំប្រេងចូល និងគ្មានប្រេងបម្រុងទុកច្រើនត្រូវបានអ្នកឃ្លាំមើលមួយចំនួនកត់សម្គាល់ថានឹងអាចរងផលប៉ះពាល់កាន់តែខ្លាំង។ តើកម្ពុជាគួរត្រៀមវិធានការអ្វីខ្លះនៅចំពោះមុខការបិទច្រកសមុទ្រអកមូហ្សទាំងស្រុង?
ចិនមិនមាត់កអ្វីច្រើន នៅពេលអ៊ីរ៉ង់បិទខ្ទប់ច្រកសមុទ្រអកមូហ្ស ដើម្បីដាក់សម្ពាធលើអាមេរិក ដែលរួមដៃគ្នាជាមួយអ៊ីស្រាអែលវាយប្រហារលើរបបតេហេរ៉ង់ តាំងពីថ្ងៃទី ២៨កុម្ភៈ។ ប៉ុន្តែ ប៉េកាំងបានប្រតិកម្មភ្លាមភ្លែត នៅថ្ងៃអង្គារទី ១៤មេសានេះ បន្ទាប់ពីអាមេរិកប្រកាសបិទខ្ទប់ច្រកសមុទ្រអកមូហ្សមួយជាន់ទៀត។ ចិនប្រតិកម្មព្រោះថា វិធានការបិទខ្ទប់របស់អាមេរិកមានគោលដៅសំខាន់ រារាំងមិនឲ្យកប៉ាល់ចេញចូលកំពង់ផែអ៊ីរ៉ង់ ដែលជាប្រភពនាំចេញប្រេងទៅប្រទេសចិន។
បន្ទាប់ពីមានការអំពាវនាវ ទាមទារសុំអស់ជាច្រើនទសវត្សរ៍ រដ្ឋសភាបារាំងនៅទីបំផុត អនុម័តច្បាប់ថ្មី ដើម្បីសម្រួលការបញ្ជូនវត្ថុបុរាណត្រលប់ទៅប្រទេសដើមវិញ។ យោងតាមសេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបារាំងបានបោះឆ្នោតអនុម័តជាឯកច្ឆន្ទ កាលពីថ្ងៃចន្ទទី ១៣មេសា វត្ថុបុរាណដែលប្រទេសបារាំងនាំយកមកដោយខុសច្បាប់ ឬដោយគ្មានការយល់ព្រមពីម្ចាស់ដើម ក្នុងសម័យអាណានិគមបារាំង នឹងត្រូវបញ្ជូនទៅម្ចាស់ដើមវិញ ដោយគ្រាន់តែមានក្រឹត្យរបស់ក្រសួងវប្បធម៌ ពោលគឺមិនចាំបាច់ត្រូវការច្បាប់អនុញ្ញាតដូចពេលសព្វថ្ងៃនេះទេ។
នៅថ្ងៃអង្គារទី ១៤មេសានេះ តុលាការតៃវ៉ាន់ បានចោទប្រកាន់ជាផ្លូវការ ទាហានតៃវ៉ាន់ប្រមាណ១០នាក់ ពីបទធ្វើចារកិច្ចបម្រើប៉េកាំង។ ខ្លះកំពុងបំពេញតួនាទី ខ្លះបានចូលនិវត្តន៍ទៅហើយ ទាហានជាប់ចោទទាំងនេះ បានលួចថតវីដេអូ និងបញ្ជួនព័ត៌មានសម្ងាត់យោធាទៅឱ្យចិន។ នេះបើតាមប្រភពតុលាការតៃវ៉ាន់ដដែល។
នៅថ្ងៃចន្ទ ទី១៣ មេសា រដ្ឋមន្ត្រីការពារជាតិអាមេរិកបានប្រកាសធ្វើជាដៃគូចម្បងក្នុងវិស័យការពារជាតិជាមួយឥណ្ឌូណេស៊ីដើម្បីជួយធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពយោធារបស់ឥណ្ឌូណេស៊ី។ តែទន្ទឹមគ្នានេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប្រ៊ីយ៉ាតូបានធ្វើដំណើរទៅជួបប្រធានាធិបតីរុស្ស៊ីលោក ពូទីនដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកថាមពល និងធនធានរ៉ែ។
នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌កម្ពុជា បានប្រកាសតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ មកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ ការតវ៉ាជាថ្មីរបស់កម្ពុជា ដោយសារតែ ភាគីថៃ បានយកទីតាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មួយចំនួនទៀត ដែលយោធាថៃដណ្តើមកាន់កាប់បាននៅក្រោយបទឈប់បាញ់ ទៅរៀបចំកម្មវិធីសង្ក្រានអបអរឆ្នាំថ្មី និងបើកឲ្យអ្នកទេសចរចូលទៅលេងអំឡុងពេលបុណ្យចូលឆ្នាំនៅទីតាំងទាំងនោះ។
សហរដ្ឋអាមេរិកតាមរយៈរដ្ឋមន្រ្តីការបរទេសលោក ម៉ារកូ រ៉ូប៊ីយ៉ូ បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។ លោក រ៉ូប៊ីយ៉ូ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ដោយបញ្ជាក់ថា ចំណងមិត្តភាពអាមេរិក និងកម្ពុជានឹងរីកចម្រើនបន្ថែមទៀតនៅពេលអនាគត។ ការផ្ញើសារជូនពររបស់ប្រមុខការទូតអាមេរិកធ្វើឡើងខណៈដែលពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៦។
សារជូនពរក្នុងឱកាសចូលឆ្នាំថ្មីនេះបានធ្លាក់មកជាបន្តបន្ទាប់ រាប់ចាប់ពីប្រមុខរដ្ឋាភិបាល អ្នកនយោបាយខ្មែរ និងគណបក្សនៅក្រៅរដ្ឋាភិបាល។ តែអ្វីដែលគួរឲ្យកត់សំគាល់ គណបក្សក្រៅរដ្ឋាភិបាលបានយកឱកាសជូនពរឆ្នាំថ្មីដើម្បីដាស់ស្មារតីពលរដ្ឋខ្មែរឲ្យរួមគ្នាការពារទឹកដី និងដោះលែងអ្នកទោសមនសិកាទាំងអស់ក្នុងគ្រាដែលកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃ។
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែរទូទាំងប្រទេសបានចាប់ផ្តើមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃទី១ ដែលជាថ្ងៃមហាសង្ក្រាន្ត និងជាថ្ងៃទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្យសាទេវី» ដែលជារាជបុត្រីទី៣នៃកបិលមហាព្រហ្ម។ នៅក្នុងពិធីជានិមិត្តរូបដែលផលិតឡើងដោយទូរទស្សន៍ជាតិកម្ពុជា (ទទក) ទេវតាឆ្នាំចាស់ព្រះនាម «គោរាគៈទេវី» ដែលជារាជបុត្រីទី២ នៃកបិលមហាព្រហ្មបានប្រាប់ទេវតាឆ្នាំថ្មីថា ប្រទេសកម្ពុជានារយៈពេល ១ឆ្នាំកន្លងទៅមានការរីកចម្រើនជាលំដាប់ ហើយប្រជារាស្ត្រមានសេចក្តីសុខ មានសាមគ្គីភាព សម្បូរសប្បាយ។ តែទេវតាឆ្នាំចាស់មិនភ្លេចលើកឡើងពីគ្រោះអកុសលដែលបណ្តាលមកពីការឈ្លានពានរបស់ប្រទេសជិតខាង(ថៃ) ទេ និងថាការឈ្លានពាននេះបានបណ្តាលឲ្យពលរដ្ឋនៅតាមខេត្តជាប់ព្រំដែនរងទុក្ខ វេទនា។ តែបញ្ហាមួយនេះត្រូវបានយកចិត្តទុកដាក់ពីរដ្ឋាភិបាល រួមទាំងមហាជនខ្មែរទូទាំងប្រទេស៕
ទន្ទឹមនឹងសង្គ្រាមវាយប្រហារដោយគ្រាប់មីស៊ីលលើអ៊ីរ៉ង់ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបានធ្វើសង្គ្រាមប្លោងពាក្យសំដីធ្ងន់ៗដាក់សម្តេចប៉ាប ឡេងអុង១៤ នៅថ្ងៃអាទិត្យ ទី១២ មេសា។ តែសម្តេចប៉ាបបានឆ្លើយតបតាមសម្រួលវិញថា ព្រះអង្គមិនត្រូវការតតាំងជាមួយប្រធានាធិបតីអាមេរិកទេ ព្រោះព្រះអង្គរវល់បំពេញទស្សនកិច្ចផ្សព្វផ្សាយសន្តិភាព។ ហេតុអ្វីលោកដូណាល់ ត្រាំរករឿងសម្តេចប៉ាប?
អង្គការក្រៅរដ្ឋាភិបាលចំនួនពីរនៅអឺរ៉ុប បានចេញផ្សាយរបាយការណ៍នៅថ្ងៃចន្ទ ទី១៣ មេសា ស្តីពីការអនុវត្តទោសប្រហារជីវិតនៅអ៊ីរ៉ង់។ បើតាមរបាយការណ៍ អាជ្ញាធរអ៊ីរ៉ង់បានប្រហារជីវិតអ្នកទោស ជាង១៦០០នាក់ នៅឆ្នាំ២០២៥។ នេះជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន បើគិតតាំងពីឆ្នាំ ១៩៨៩។ កំណើនចំនួនអ្នកទោសប្រហារជីវិតនេះ ទំនងជាជាប់ពាក់ព័ន្ធនឹងសង្រ្គាម ជាមួយអ៊ីស្រាអែលនិងអាមេរិក។
ហុងគ្រីបានបើកទំព័រសករាជថ្មីដោយជ្រើសរើសយកអឺរ៉ុប។ សហភាពអឺរ៉ុបបានធូរស្បើយចិត្តដោយសារនាយករដ្ឋមន្ត្រីជាតិនិយម លោក អកបានដែលស្អប់អឺរ៉ុប ស្និទ្ធនឹងលោកដូណាល់ត្រាំ និងលោកពូទីនបានទទួលបរាជ័យនៅក្នុងការបោះឆ្នោតសភាថ្ងៃទី ១២ មេសា ២០២៦។ ជាមួយនឹងជោគជ័យយ៉ាងត្រចះត្រចង់ ប្រមុខបក្សកណ្តាលនិយម លោក ពីទ័រ ម៉ាកឌ្យ៉ា ដែលទើបចូលប្រលូកនយោបាយនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីហុងគ្រី។ តើលោក ពីទ័រ ម៉ាកឌ្យ៉ា ជានរណា?
នៅថ្ងៃទី១៣ មេសានេះ ប្រទេសហ្វីលីពីនបានចោទអ្នកនេសាទចិនពីបទបានចាក់សារធាតុគីមីពុល(ស្យានីត) ទៅក្នុងទឹកសមុទ្រនៅម្តុំទីប្រជុំកោះ Spratly ក្នុងសមុទ្រចិនខាងត្បូងដែលជាតំបន់ប្រទាញប្រទង់គ្នាខ្លាំងរវាងចិន និងហ្វីលីពីន។
ក្រោយជំនួបចរចាសន្តិភាពជាមួយអ៊ីរ៉ង់បរាជ័យ សហរដ្ឋអាមេរិកបានប្រកាសបិទមិនឲ្យនាវាទាំងអស់ ចេញចូលកំពង់ផែ និងឆ្នេរសមុទ្រអ៊ីរ៉ង់ ឆ្លងកាត់តាមច្រកសមុទ្រអកមូហ្ស។ វិធានការនេះចាប់ផ្តើមអនុវត្ត នៅថ្ងៃចន្ទ ទី១៣ មេសា នេះតទៅ។ ឆ្លើយតបនឹងអាមេរិក អ៊ីរ៉ង់មិនចុះញមចំពោះរាល់ការគំរាមកំហែងណាមួយ។ ការប្រកាសបិទខ្ទប់កំពង់ផែនិងឆ្នេរសមុទ្រអ៊ីរ៉ង់ បានធ្វើឲ្យតម្លៃប្រេងហក់ឡើងសាជាថ្មី។
អង្គការសិទ្ធិមនុស្ស លីកាដូ បានអំពាវនាវតាមរយៈបណ្តាញសង្គមរបស់ខ្លួនឲ្យដោះលែងសកម្មជនសង្គម និងសកម្មជនបរិស្ថាន ខណៈដែលប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស កំពុងរៀបចំពិធីបុណ្យចូលឆ្នាំថ្មី និងជួបជុំគ្រួសារយ៉ាងកក់ក្តៅ។ តាមអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយនេះ នៅមានអ្នកការពារសិទិ្ធមនុស្ស និងសកម្មជនការពារបរិស្ថានចំនួន ៧រូប បន្តជាប់ឃុំក្នុងពន្ធនាគារតាមបណ្តាខេត្តនៅទូទាំងប្រទេស ដែលចាកឆ្ងាយពីក្រុមគ្រួសារដ៏កក់ក្តៅរបស់ពួកគេ។
សមត្ថកិច្ចកម្ពុជាទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តបានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញជាបន្តបន្ទាប់ ដោយបានឃាត់ខ្លួនជនសង្ស័យចម្រុះជាតិសាសន៍រាប់រយនាក់ ខណៈរដ្ឋាភិបាលបានប្តេជ្ញាសម្អាតឱ្យអស់នូវឧក្រិដ្ឋកម្មមួយនេះ។ អ្នកឃ្លាំមើលសង្គមមួយចំនួនបានសាទរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងចង់ឃើញ សមត្ថកិច្ចនាំយកអ្នកនៅពីក្រោយឧក្រិដ្ឋកម្មនេះមកផ្តន្ទាទោស ដើម្បីឈានទៅផ្ដាច់ឫសគល់នៃឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងស្តារទំនុកចិត្តរបស់អន្តរជាតិឡើងវិញ។
ក្រោយពីការចរចាសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ នៅប៉ាគីស្ថាន ទទួលបរាជ័យ សហគមន៍អន្តរជាតិ បានជំរុញឲ្យភាគីទាំងពីរបន្តពិភាក្សា និងគោរពបទឈប់បាញ់។ រីឯ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រាប់សមភាគីអ៊ីរ៉ង់ថា ក្រុងម៉ូស្គូបានសុំខ្លួនធ្វើជាអន្តរការី ជួយសម្របសម្រួល ស្វែងរកដំណោះស្រាយ ដើម្បីឈានទៅបង្កើតកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង នៅមជ្ឈិមបូព៌ា។ ចំណែក លោកដូណាល់ ត្រាំ បានបញ្ជាឲ្យទាហានជើងទឹកអាមេរិក បិទច្រកសមុទ្រអកមូហ្ស ដោយហាមមិនឲ្យនាវាទាំងអស់បើកឆ្លងកាត់ ឡើយ។
នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ រដ្ឋាភិបាលថៃ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស បានបដិសេធការពន្លឿនកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជាមួយកម្ពុជា។ ការទាត់ចោលកិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃទី៧មេសា បានធ្វើកំណត់ទូតជាថ្មីម្តងទៀតផ្ញើទៅកាន់ភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក និងស្នើឱ្យចាត់បញ្ចូនក្រុមវាស់វែងចម្រុះចុះវាស់វែងលើដីជាក់ស្តែង។
កម្ពុជាបានប្រកាសពីការគាំទ្រ លោក មីន អ៊ុងឡាំង ដែលទើបក្លាយជាប្រធានាធិបតីភូមា។ នេះបើតាមលោក ចម ប្រសិទ្ធ ប្រេសិតពិសេសរបស់រដ្ឋាភិបាលកម្ពុជាដែលបានចូលជួបលោក មីន អ៊ុងឡាំង មេដឹកនាំរបបសឹកភូមា ក្នុងពីធីស្បថចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនៅថ្ងៃសុក្រទី១០ខែមេសា។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សាលារាជធានីភ្នំពេញបានដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈចំនួន ៦០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាជនដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី១២មេសានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានលើកឡើងថា ពលរដ្ឋមិនត្រូវបារម្ភពីការខ្វះជើងរថយន្តសាធារណៈសម្រាប់ធ្វើដំណើរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដោយសារតែវិបត្តិនៃការកើនឡើងតម្លៃប្រេងឥន្ធនៈនោះទេ។ បើតាមលោកស្រី ដោ សម្ផស្ស សេវាឡានក្រុងសាធារណៈនឹងដំណើរការ ដោយគ្មានការរំខាន។
អាមេរិកនិងអ៊ីរ៉ង់បានជួបចរចាគ្នា នៅទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ក្រោមការសម្របសម្រួលរបស់បាគីស្ថាន។ ការចរចាយ៉ាងតានតឹង អស់រយៈពេលជាច្រើនម៉ោង បានបិទបញ្ចប់នៅថ្ងៃអាទិត្យ ទី១២ មេសា ដោយគ្មានលទ្ធផលអ្វីទាំងអស់។ បើផ្អែកតាមលោក JD Vance បញ្ហាខ្វែងគំនិតគ្នា គឺអ៊ីរ៉ង់មិនព្រមបោះបង់ចោលមហិច្ឆតា ផលិតអាវុធនុយក្លេអ៊ែរ។ ចំណែក ភាគីអ៊ីរ៉ង់ថា សំណើរបស់ក្រុងវ៉ាស៊ីនតោន គឺមិនសមហេតុសមផល។
ការខូចខាតបា្រសាទព្រះវិហារ និងនៅតំបន់ជុំវិញប្រាសាទបុរាណខ្មែរមួយនេះគឺជាក្តីបារម្ភដ៏ធំរបស់រដ្ឋាភិបាលកម្ពុជាដែលតម្រូវឲ្យមានអន្តរាគមន៍បន្ថែមពីអង្គការយូណេស្កូ។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងបរទេសកម្ពុជា លោក ប្រាក់ សុខុន ក្នុងជំនួបជាមួយអគ្គនាយកអង្គការយូណេស្កូ លោក Khalet El-Enany នៅទីក្រុងប៉ារីស កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ តាមក្រសួងការបរទេស លោក Khalet El-Enany បានបញ្ជាក់តបវិញថា អង្គការយូណេស្កូនឹងផ្តល់ថវិកាបន្ទាន់មួយចំនួនដើម្បីបន្តអភិរក្សប្រាសាទព្រះវិហារ បន្ទាប់ពីរងការខូចខាតធ្ងន់ធ្ងរកាលពីឆ្នាំ ២០២៥។
បណ្តាស្ថានទូតបរទេសប្រចាំនៅកម្ពុជាមួយចំនួនបានចេញសារថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បន្ទាប់ពីព្រះអង្គប្រទានព្រះរាជសារថា ទ្រង់មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត និងត្រូវបន្តគង់ប្រថាប់ព្យាបាលនៅប្រទេសចិន។ បណ្តាស្ថានទូតបរទេសទាំងនោះសង្ឃឹម ថា ព្រះមហាក្សត្រកម្ពុជានឹងឆាប់ជាសៈស្បើយពីព្រះរោគដ៏ឆាប់ខាងមុខនេះ។
នៅប្រទេសថៃ អ្នកកាសែតពីរនាក់កំពុងរងបណ្តឹង របស់អតីតឧបនាយករដ្ឋមន្រ្តីថៃម្នាក់ ពីបទបរិហារកេរ្តិ៍។ អ្នកទាំងពីរបានរិះគន់ និងចោទប្រកាន់លើមន្រ្តីជាន់ខ្ពស់រូបនេះ ថាបានទទួលសំណូកប្រមាណជិត ១លានដុល្លារ ពីឈ្មួញកណ្តាល ដែលបានជួញដូរយកពលករថៃជាច្រើននាក់ ទៅធ្វើការនៅប្រទេសហ្វាំងឡង់។ និពន្ធនាយកនៃសារព័ត៌មានក្នុងស្រុក បានបរិហារបណ្តឹងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ ថាជាការបំភិតបំភ័យ និងបំបិទសិទ្ធសេរីភាពសារព័ត៌មាន។
ទីភ្នាក់ងារអវកាសណាសាបានអបអរការធ្វើដំណើរជុំវិញព្រះចន្ទដោយជោគជ័យ បន្ទាប់ពីអវកាសយានិករបស់ខ្លួនបានវិលត្រឡប់មកដល់ផែនដីវិញ កាលពីយប់ថ្ងៃសុក្រ ទី១0 ខែមេសា ឆ្នាំ២០២៦។ បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅក្នុងយានអវកាសរបស់ទីភ្នាក់ងារណាសាដែល បានធ្លាក់ចូលក្នុងទឹកសមុទ្រជោគជ័យដូចការគ្រោងទុក នៅឆ្នេរសមុទ្ររដ្ឋកាលីហ្វ័រញ៉ា អវកាសយានិកចំនួន ៤នាក់ បាននាំយកមកជាប់តាមខ្លួននូវរូបភាពព្រះចន្ទដ៏អស្ចារ្យ។
ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ថ្មី លោក Mojtaba Khamenei កំពុងបន្តសម្រាកព្យាបាលរបួស លើផ្ទៃមុខនិងជើងយ៉ាងធ្ងន់ធ្ងរ ដោយការវាយប្រហារផ្លូវអាកាសរបស់អាមេរិកនិងអ៊ីស្រាអែល។ នេះបើផ្អែកតាមប្រភពពីមនុស្សជំនិតរបស់លោក។ ការបញ្ចេញព័ត៌មាននេះ ធ្វើឡើងចំពេលកិច្ចប្រជុំចរចា អាមេរិកនិងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ ថ្ងៃសៅរ៍ ទី១១ មេសា ដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។ ចំណែក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និងអ៊ីស្រាអែល បដិសេធមិនផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងបញ្ហានេះ។
នៅថ្ងៃសៅរ៍ ទី១១មេសានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម៉្យុង (Lee Jae Myung) បានថ្លែងចោទប្រកាន់អ៊ីស្រាអែលចំៗថាបានបរាជ័យក្នុងការបំភ្លឺរាល់ការចោទប្រកាន់នានាអំពីការរំលោភសិទ្ធិមនុស្សដែលបង្កដោយកងកម្លាំងរបស់អ៊ីស្រាអែល។ ការថ្លែងចោទប្រកាន់អ៊ីស្រាអែលដោយប្រធានាធិបតីកូរ៉េខាងត្បូង កើតឡើងក្រោយមានការផ្សព្វផ្សាយឃ្លីបវីដេអូលើបណ្តាញសង្គម ដែលបានបង្ហាញឲ្យឃើញពីទាហានអ៊ីស្រាអែលធ្វើទារុណកម្ម និងរុញច្រានក្មេងដែលជាជនជាតិប៉ាឡេស្ទីនម្នាក់ធ្លាក់ពីដំបូលផ្ទះ។ ឃ្លីបវីដេអូនោះត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គមក្នុងសប្តាហ៍នេះ។
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅតែមានសង្ឃឹមលើការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ តាមរយៈ «យន្តការកាទូត» បើទោះជាបីជាយន្តការនេះនៅមានសង្ឃឹមតិចតួចក៏ដោយ។ តាមនាយករដ្ឋមន្ត្រីកម្ពុជា បើទោះជាយន្តការកាទូតនៅមានសង្ឃឹមតែ១ភាគរយក៏កម្ពុជាសុខចិត្តជ្រើសរើសយន្តការនេះជំនួសឲ្យការប្រើប្រាស់កម្លាំងយោធា។
ជាថ្មីម្តងទៀត ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១០ ខែមេសា បានណែនាំឱ្យពលរដ្ឋដែលអះអាងថា ជាម្ចាស់បំណុលរបស់ក្រុមហ៊ុន ហួយ វ័នផេ ហើយមិនទាន់ត្រូវបានទូទាត់ប្រាក់ ត្រូវបន្តដោះស្រាយតាមផ្លូវតុលាការវិញ។ ការណែនាំរបស់ធនាគារជាតិយ៉ាងដូចនេះ ធ្វើឡើងក្រោយពលរដ្ឋប្រមាណ ២០០នាក់ដែលជាអតិថិជន(ម្ចាស់បំណុល) របស់ក្រុមហ៊ុន ហួយ វ័នផេ កាលពីថ្ងៃទី៧ ខែមេសា បានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការធនាគារជាតិ ដើម្បីទាមទារឱ្យក្រុមហ៊ុនសងប្រាក់ត្រឡប់មកវិញ។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានតវ៉ាយ៉ាងដាច់អហិង្ការចំពោះសកម្មភាពខុសច្បាប់របស់យោធាថៃនៅតំបន់ព្រំដែនដែលថៃបានដណ្តើមកាន់កាប់នៅក្រោយបទឈប់បាញ់ កាលពីចុងឆ្នាំ២០២៥។ ការតវ៉ាជាថ្មីរបស់កម្ពុជា ក៏ដោយសារតែភាគីថៃ បានលើកដងទង់ជាតិថៃ នៅលើខ្នងទំនប់ខាងកើត នៃអូរទីពីរក្នុងស្រុកអូរស្មាច់ ការសាងសង់របងព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៤ និងការចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត ក្នុងសណ្ឋាគារពីរកន្លែង ក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
បើសិនគ្មានអ្វីប្រែប្រួល ប៉ាគីស្ថាននឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួលនៅក្នុងការចរចារវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីស្វែងកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ វត្តមានរបស់គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១មេសា ជាលទ្ធផលនៃការប្រឹងប្រែងរបស់ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូតបញ្ចុះបញ្ចូលឲ្យភាគីជម្លោះអ៊ីរ៉ង់ និងអាមេរិក យល់ព្រមធ្វើបទឈប់បាញ់រយៈពេល១៥ថ្ងៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្តារសេដ្ឋកិច្ចពិភពលោក ដែលរងគ្រោះ ព្រោះតែវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីនៅក្នុងសំណុំរឿងមួយដ៏ស្មុគស្មាញ ដែលអ្នកការទូតខ្លះវាយតម្លៃថា ជាបេសកកម្មដែលមិនអាចទៅរួច ដោយមើលទៅជំហររបស់អាមេរិក និងអ៊ីរ៉ង់ដែលជាសត្រូវសួពូជនឹងគ្នា។ តើប៉ាគីស្ថានធ្វើយ៉ាងដូចម្តេចដើម្បីអាចដើរតួនាទីជាអ្នកសម្របសម្រួលរវាងអាមេរិក និងអ៊ីរ៉ង់?