Cambodia



White House favors Erica Schwartz, former deputy surgeon general, to lead CDC

Schwartz would be Trump’s third nominee to lead the CDC. She left government in 2021, after the Biden administration passed her over for acting U.S. surgeon general.

អ៊ីរ៉ង់​និង​អាមេរិក​ប្រកាស​ផ្ទុយ​គ្នាពី​ការ​ស្វែង​រក​សន្តិភាព ឯ​ច្រក​អូកមូហ្ស​នៅ​តែបិទ​ជិត

នៅ​បី​ថ្ងៃ​មុនបទឈប់​បាញ់​​​ផុត​ឱសានវាទ ភាព​តាន​តឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់ បានស្ទុះ​ឡើ

អ៊ីរ៉ង់​និង​អាមេរិក​ប្រកាស​ផ្ទុយ​គ្នាពី​ការ​ស្វែង​រក​សន្តិភាព ឯ​ច្រក​អូកមូហ្ស​នៅ​តែបិទ​ជិត

នៅ​បី​ថ្ងៃ​មុនបទឈប់​បាញ់​​​ផុត​ឱសានវាទ ភាព​តាន​តឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់ បានស្ទុះ​ឡើង​ប៉ោង​ខ្លាំង។ ​ច្រក​អកមូហ្សនៅ​តែ​បិទ​ជិត​ ក្រោម​ការ​ត្រួត​ពិនិត្យ​ដ៏​តឹង​តែង​របស់​អ៊ីរ៉ង់ ដែល​ប្រកាស​ថា​ រាល់​ការ​​ប៉ុន​ប៉ងបើក​​ឆ្លង​កាត់​ច្រកអកមូហ្ស នឹង​ត្រូវ​ចាត់​ទុក​ជាប្រតិបត្តិការ​របស់​សត្រូវ​។ ដូច្នេះ​ នាវា​នោះ​​នឹងក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​បាញ់​ប្រហារ​ភ្លាម។ ដោយ​ព្រមាន​កុំ​ឱ្យ​អ៊ីរ៉ង់ប្រើ​ល្បិច​ខូច ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ត្រាំ នៅ​តែ​​អះអាង​ថា​ ការ​ចរចា​សន្តិភាព​​កំពុងមាន​ដំណើរការ​ល្អ​​ទៅមុខ។

ស្លាប់ ៦នាក់ នៅក្នុងហេតុការណ៍បាញ់រះ បែបភេរវកម្ម នៅទីក្រុងកៀវ

នៅអ៊ុយក្រែន មនុស្សយ៉ាងហោច ៦នាក់ ស្លាប់ និង ជាង១០នាក់ រងរបួស ក្នុងហេតុការណ៍បាញ់រះ នាថ្ងៃសៅរ៍

ស្លាប់ ៦នាក់ នៅក្នុងហេតុការណ៍បាញ់រះ បែបភេរវកម្ម នៅទីក្រុងកៀវ

នៅអ៊ុយក្រែន មនុស្សយ៉ាងហោច ៦នាក់ ស្លាប់ និង ជាង១០នាក់ រងរបួស ក្នុងហេតុការណ៍បាញ់រះ នាថ្ងៃសៅរ៍ ទី១៨ មេសា។ បើផ្អែកតាមអាជ្ញាធរអ៊ុយក្រែន ខ្មាន់កាំភ្លើងម្នាក់បានបាញ់រះ នៅតាមដងផ្លូវ មុនចូលចាប់មនុស្សធ្វើជាចំណាប់ខ្មាំង ក្នុងផ្សារទំនើបមួយកន្លែង ដែលស្ថិតនៅភាគខាងត្បូងទីក្រុងកៀវ។ ប៉ូលិសបានបាញ់សម្លាប់ជនដៃដល់ នៅនឹងកន្លែងកើតហេតុ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេឡេនស្គី បានចេញបញ្ជាឲ្យបើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលនៅពីក្រោយការបាញ់ប្រហារនេះ។

ហេតុអ្វីសេវាផ្ញើអីវ៉ាន់តាមប្រៃសណីយ៍កម្ពុជាក្លាយជាបញ្ហាចម្រូងចម្រាស?

ថ្មីៗនេះ មានការជជែកវែកញែកនៅលើបណ្តាញសង្គមទាក់ទិននឹងសេវាផ្ញើអីវ៉ាន់នៅប្រៃសណីយ៍កម្ពុជា។ អ្

ហេតុអ្វីសេវាផ្ញើអីវ៉ាន់តាមប្រៃសណីយ៍កម្ពុជាក្លាយជាបញ្ហាចម្រូងចម្រាស?

ថ្មីៗនេះ មានការជជែកវែកញែកនៅលើបណ្តាញសង្គមទាក់ទិននឹងសេវាផ្ញើអីវ៉ាន់នៅប្រៃសណីយ៍កម្ពុជា។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានលើកឡើងពីការមិនពេញចិត្តចំពោះការយកសេវាបញ្ញើខ្ពស់ហួសហេតុ និងថែមទាំងបានរិះគន់ចំពោះអាកប្បកិរិយាមិនសមរម្យរបស់បុគ្គលិកមួយចំនួនផងដែរ។ បន្ទាប់ពីរងប្រតិកម្មបែបនេះ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជាបានចេញមុខពន្យល់ថា ការកំណត់ និងវាយតម្លៃពន្ធបញ្ញើគឺជាតួនាទីរបស់ស្ថាប័នគយ និងថា ប្រៃសណីយ៍កម្ពុជាមានតួនាទីជាអ្នកដឹកជញ្ជូនបញ្ញើចេញចូលក្រៅប្រទេស និងក្នុងប្រទេសប៉ុណ្ណោះ។ អ្នកឃ្លាំមើលសង្គមមួយចំនួនយល់ឃើញថា ដើម្បីបញ្ចៀសប្រតិកម្មរិះគន់របស់ពលរដ្ឋ អង្គភាពរដ្ឋដែលផ្តល់សេវាកម្មផ្សេងៗជូនពលរដ្ឋគួរពិនិត្យឡើងវិញនូវចំណុចចន្លោះប្រហោងដែលកើតឡើងនៅស្ថាប័នរបស់ខ្លួន ឬក៏មានចំណាត់ការលើមន្ត្រីដែលបានធ្វើទង្វើឆ្គាំឆ្គងចំពោះពលរដ្ឋ៕

រយៈពេល ៣ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរមានអគ្គិភ័យកើតឡើង ១៤លើក កើនឡើងជាងឆ្នាំមុន

ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅកម

រយៈពេល ៣ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរមានអគ្គិភ័យកើតឡើង ១៤លើក កើនឡើងជាងឆ្នាំមុន

ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅកម្ពុជាមានអគ្គិភ័យបានកើតឡើងចំនួន ១៤លើក។ ចំនួនអគ្គិភ័យនេះមានការកើនឡើងជាងឆ្នាំ២០២៥ ចំនួន៣លើក។ នេះបើតាមនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ទូតខ្មែរនៅបារាំងបដិសេធការចោទប្រកាន់ថាមានការរើសអើង លោក សម រង្ស៊ី

នៅថ្ងៃទី១៨ ខែ​មេសា ​ឆ្នាំ​២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង​បានចេញសេចក្តី​

ទូតខ្មែរនៅបារាំងបដិសេធការចោទប្រកាន់ថាមានការរើសអើង លោក សម រង្ស៊ី

នៅថ្ងៃទី១៨ ខែ​មេសា ​ឆ្នាំ​២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង​បានចេញសេចក្តី​បំភ្លឺចំពោះការមិនអនុញ្ញាតឲ្យ​ លោក សម រង្ស៊ី ចូលរួមក្នុងកម្ម​វិធី​មួយនៅរដ្ឋសភាបារាំង កាលពីថ្ងៃទី១៦ ​ខែមេសា ​ឆ្នាំ​២០២៦។ តាមស្ថានឯកអគ្គរាជទូតកម្ពុជា ការ​មិន​អនុញ្ញាតឲ្យ​ប្រមុខបក្សប្រឆាំងរូបនេះ​ចូលរួមកម្មវិធី​ដែលមានវត្តមានរបស់ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង គឺជាឆន្ទានុសិទ្ធិ​របស់តំណាងរាស្ត្របារាំងដែល​ជា​ម្ចាស់​កម្ម​វិធី។

អាជ្ញាធរថៃបាន​បណ្តេញ​ពលរដ្ឋខ្មែរជាង ១០០នាក់ ពីបទ​លួចឆ្លងដែនខុសច្បាប់

ពលរដ្ឋខ្មែរចំនួន ១០៦នាក់​ត្រូវបានអាជ្ញាធរថៃចាប់បញ្ចូនមកប្រទេសកម្ពុជា ពី​បទរត់​ឆ្លងដែន និ

អាជ្ញាធរថៃបាន​បណ្តេញ​ពលរដ្ឋខ្មែរជាង ១០០នាក់ ពីបទ​លួចឆ្លងដែនខុសច្បាប់

ពលរដ្ឋខ្មែរចំនួន ១០៦នាក់​ត្រូវបានអាជ្ញាធរថៃចាប់បញ្ចូនមកប្រទេសកម្ពុជា ពី​បទរត់​ឆ្លងដែន និងស្នាក់នៅលើទឹកដីប្រទេសថៃដោយខុសច្បាប់ និងគ្មានលិខិតបញ្ជាក់ត្រឹមត្រូវ។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khoasod English នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ និងថា ពលរដ្ឋខ្មែរដែលខុសច្បាប់ទាំងនោះត្រូវ​អាជ្ញាធរថៃបានបញ្ចូនមកកម្ពុជា​វិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មន្ត្រីនាំពាក្យក្រសួងការងារអំពាវនាវឱ្យពលរដ្ឋខ្មែរសម្លឹងមើលឱកាសការងារក្នុងស្រុក ជាជាងប្រថុយទៅចំណាកស្រុក។

អូស្ត្រាលីនិងជប៉ុនបានចុះកិច្ចសន្យា ដើម្បីពន្លឿនការប្រគល់នាវាចម្បាំងជប៉ុនដំបូង ឲ្យអូស្ត្រាលី

ប្រឈមនឹងការពង្រីកឥទ្ធិពលយោធាចិន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អូស្ត្រាលីនិងជប៉ុនបានចុះកិច្ចសន

អូស្ត្រាលីនិងជប៉ុនបានចុះកិច្ចសន្យា ដើម្បីពន្លឿនការប្រគល់នាវាចម្បាំងជប៉ុនដំបូង ឲ្យអូស្ត្រាលី

ប្រឈមនឹងការពង្រីកឥទ្ធិពលយោធាចិន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អូស្ត្រាលីនិងជប៉ុនបានចុះកិច្ចសន្យា នៅថ្ងៃសៅរ៍ ទី១៨ មេសា ដើម្បីពន្លឿនការសាងសង់នាវាចម្បាំងជប៉ុន។ នៅក្នុងកិច្ចសន្យានេះ ជប៉ុនត្រូវប្រគល់នាវាចម្បាំងបំបាំងកាយដ៏ទំនើបចុងក្រោយ ៣គ្រឿងដំបូង ឲ្យកងទ័ពជើងទឹកអូស្ត្រាលី នៅចុងឆ្នាំ២០២៩។ នេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងការពារជាតិ ដែលអូស្រ្តាលីបានបញ្ជាទិញនាវាចម្បាំង ចំនួន១១គ្រឿង ពីជប៉ុន ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៦ពាន់លានដុល្លារ កាលពីឆ្នាំមុន។

ប៉ាគីស្ថាន​សកម្ម​ផ្នែកការ​ទូត​ដើម្បី​​​សន្តិភាព អឺរ៉ុប​រក​វិធី​ការពារ​សន្តិសុខ​​ច្រក​​អកមូហ្ស

ទន្ទឹម​នឹង​ការ​ប្រកាសសេចក្តី​ប្រកាស​ដ៏​ចម្រូង​ចម្រាស ទាក់ទង​នឹង​ការ​បិទបើក​ច្រក​សមុទ្ទ​

ប៉ាគីស្ថាន​សកម្ម​ផ្នែកការ​ទូត​ដើម្បី​​​សន្តិភាព អឺរ៉ុប​រក​វិធី​ការពារ​សន្តិសុខ​​ច្រក​​អកមូហ្ស

ទន្ទឹម​នឹង​ការ​ប្រកាសសេចក្តី​ប្រកាស​ដ៏​ចម្រូង​ចម្រាស ទាក់ទង​នឹង​ការ​បិទបើក​ច្រក​សមុទ្ទ​អកមូហ្ស សកម្មភាព​ការ​ទូត​ក៏​កំពុង​ប្រញឹក​ដែរ មិន​ថា​ជាសកម្មភាព​របស់អឺរ៉ុប ឬ​អន្តរការី​​ប៉ាគីស្ថាន​ទេ។ ប៉ាគីស្ថាន​ជា​អន្តរការី​បាន​ប្រកាស​សម្រេច​កម្មវត្ថុការងារ​បាន ​៨០%​។ នេះបើ​តាម​សេចក្តី​ប្រកាស​របស់រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប៉ាគីស្ថាន ដែល​អំពាវនាវ​ឱ្យ​អាមេរិក​និង​អ៊ីរ៉ង់​ប្រឹង​បន្ទន់​ឥរិយាបថ​បន្តិច។ ចំណែក​សម្ព័ន្ធមិត្ត​អឺរ៉ុប ដឹកនាំ​ដោយ​បារាំង​និង​អង់គ្លេស​  បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​រៀប​ចំ​បេសកកម្ម​ការពារ​សុវត្ថិភាព​ច្រក​អកមូហ្ស។

មិន​បាន​មួយ​ថ្ងៃ​ផង អ៊ីរ៉ង់​ប្រកាស​បិទច្រក​អកមូហ្ស​វិញ

ចរាចរណ៍​នៅ​ច្រក​អកមូហ្ស​មាន​សកម្មភាព​មិនទាន់​​បាន​មួយ​ថ្ងៃ​ផង អ៊ីរ៉ង់​បាន​ប្រកាស​បិទ​ច្

មិន​បាន​មួយ​ថ្ងៃ​ផង អ៊ីរ៉ង់​ប្រកាស​បិទច្រក​អកមូហ្ស​វិញ

ចរាចរណ៍​នៅ​ច្រក​អកមូហ្ស​មាន​សកម្មភាព​មិនទាន់​​បាន​មួយ​ថ្ងៃ​ផង អ៊ីរ៉ង់​បាន​ប្រកាស​បិទ​ច្រក​សមុទ្ទ​អកមូហ្ស​វិញ នៅ​ព្រឹក​ថ្ងៃសៅរ៍​ទី​១៨​មេសា ដោយ​ពន្យល់​ថា អ៊ីរ៉ង់​ខំ​​មាន​ចេតនា​ល្អ​ព្រម​ឱ្យ​នាវា​ស៊ីវិល​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​ច្រក​អកមូហ្ស​ឡើង​វិញ តែអាមេរិក​បែរ​ជា​រំលោភ​ពាក្យ​សន្យា។ អាមេរិក​​បន្ត​បិទ​ខ្ទប់​កំពង់​ផែ​អ៊ីរ៉ង់​ដដែល។

អ.ស.ប. ទាមទារឲ្យដោះលែងលោកស្រីអ៊ុងសាន ស៊ូជី ជាបន្ទាន់ ក្រោយរបបសឹកភូមាប្រកាសបន្ធូរបន្ថយទោសលោកស្រី

លោកឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានទាមទារឲ្យភូមាដោះលែងលោកស្រីអ៊ុងសាន ស៊ូជ

អ.ស.ប. ទាមទារឲ្យដោះលែងលោកស្រីអ៊ុងសាន ស៊ូជី ជាបន្ទាន់ ក្រោយរបបសឹកភូមាប្រកាសបន្ធូរបន្ថយទោសលោកស្រី

លោកឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានទាមទារឲ្យភូមាដោះលែងលោកស្រីអ៊ុងសាន ស៊ូជី ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ការអំពាវនាវរបស់លោក Volker Türk ធ្វើឡើងបន្ទាប់ពីរបបសឹកភូមាបានប្រកាសនៅថ្ងៃសុក្រទី១៧ មេសា បន្ធូរបន្ថយទោសរបស់លោកស្រី និងដោះលែងលោក Win Myint ដែលមនុស្សជំនិតរបស់លោកស្រី។ រីឯ អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានទទូចឲ្យ ដោះលែងអ្នកទោសផ្សេងទៀត ដែលត្រូវអាជ្ញាធរភូមាចាប់ឃុំខ្លួនដោយខុសច្បាប់។

យោធា​អ៊ីស្រាអែល​ប្រកាសបង្កើត​តំបន់​យោធា​ ​នៅ​ភាគ​ខាង​ត្បូង​លីបង់ តាម​គំរូ​នៅ​ហ្កាហ្សា

បទ​ឈប់​បាញ់​អ៊ីស្រាអែល-​លីបង់ចូល​​ជា​ធរមាន​បាន​ពីរ​ថ្ងៃ យោធា​អ៊ីស្រាអែល​បាន​ប្រកាស​គូស​

យោធា​អ៊ីស្រាអែល​ប្រកាសបង្កើត​តំបន់​យោធា​ ​នៅ​ភាគ​ខាង​ត្បូង​លីបង់ តាម​គំរូ​នៅ​ហ្កាហ្សា

បទ​ឈប់​បាញ់​អ៊ីស្រាអែល-​លីបង់ចូល​​ជា​ធរមាន​បាន​ពីរ​ថ្ងៃ យោធា​អ៊ីស្រាអែល​បាន​ប្រកាស​គូស​បន្ទាត់​បែងចែក​ទឹក​ដី​ បង្កើត​ជា​តំបន់​យោធា​ហាមឃាត់ មិន​ឱ្យ​ប្រជាពលរដ្ឋ​លីបង់​ដើរចេញ​ចូល ដូច​អ្វី​ដែល​អ៊ីស្រាអែល​បាន​ធ្វើ​នៅក្នុង​តំបន់​ហ្កាហ្សា។ ​​ជន​ណាហ៊ាន​ដើរ​មក​ក្បែរ​​គំនូស​ហាម​ឃាត់​នេះ នឹង​ត្រូវ​ចាត់​ទុក​ជា​ភេរវជន និង​រង​វាយប្រហារ​ភ្លាម ពី​សំណាក់​យោធា​អ៊ីស្រាអែល។

អតីតសមាជិកកងការពារមេដឹកនាំអាមេរិកស្នើឲ្យលោកត្រាំជួយរក្សាសន្តិភាពតាមព្រំដែនខ្មែរ-ថៃ

កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ លោក អួន ប៊ុនឡឺត អតីតសមាជិកកងការពារមេដឹកនាំអាមេរិកបានអំពាវ

អតីតសមាជិកកងការពារមេដឹកនាំអាមេរិកស្នើឲ្យលោកត្រាំជួយរក្សាសន្តិភាពតាមព្រំដែនខ្មែរ-ថៃ

កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ លោក អួន ប៊ុនឡឺត អតីតសមាជិកកងការពារមេដឹកនាំអាមេរិកបានអំពាវនាវ​ឲ្យលោក ដូណាល់ ត្រំា ជួយបញ្ឈប់ការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ។ ការវាយប្រយុទ្ធដែលបានធ្វើឲ្យពល​រដ្ឋ​រាប់រយពាន់នាក់បម្លាស់ទីចេញពីផ្ទះសំបែង។ គួរជ្រាបថា លោក អួន​ ប៊ុនឡឺត បានចាប់កំណើតលើទឹកដីកម្ពុជាក្នុងសម័យវាលពិឃាត និង​បានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨៣ និងជា​ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរដំបូងគេដែលបានក្លាយជាសមាជិកនៃកងការពារប្រធានាធិបតីអាមេរិក។

មន្ត្រីនាំពាក្យសាលាក្រុងសុំការយោគយល់ពីពលរដ្ឋរស់នៅក្បែរទីតាំងរៀបចំកម្មវិធីកម្សាន្តចំពោះសំឡេងរំខាន

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានស្នើសុំឱ្យពលរដ្ឋរស់នៅក្បែរទីតាំងរ

មន្ត្រីនាំពាក្យសាលាក្រុងសុំការយោគយល់ពីពលរដ្ឋរស់នៅក្បែរទីតាំងរៀបចំកម្មវិធីកម្សាន្តចំពោះសំឡេងរំខាន

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានស្នើសុំឱ្យពលរដ្ឋរស់នៅក្បែរទីតាំងរៀបចំកម្មវិធីនគរសង្ក្រាន្ត ពិសេសជិតតំបន់មានឆាកប្រគំតន្ត្រីមានការយោគយល់ចំពោះផលរំខាន ដ្បិតថា កម្មវិធីទាំងមូលនឹងបញ្ចប់នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ការសុំក្តីអនុគ្រោះយ៉ាងដូចនេះធ្វើឡើងបន្ទាប់ពីមានពលរដ្ឋមួយចំនួនដែល​​រស់នៅក្បែរទីតាំងប្រគំតន្ត្រី តាមបណ្តោយទន្លេចតុមុខ​បង្ហាញអារម្មណ៍មិនសប្បាយចិត្ត ព្រោះតែសំឡេងរំខានពីការប្រគុំតន្ត្រីរហូតដល់ម៉ោង ១១យប់ ស្ទើរពេញមួយសប្តាហ៍។ សម្រាប់លោកស្រី ដោ សម្ផស្ស ក្នុងករណីនេះរដ្ឋបាលរាជធានីភ្នំពេញបានសម្របសម្រួលជាមួយក្រុមការងាររៀបចំកម្មវិធី ដើម្បីបន្ថយសំឡេង និងបិទនៅម៉ោង១០ និង​៣០នាទីយប់វិញ​​​។ 

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីទប់ស្កាត់សកម្មភាពក្មេងទំនើងកុំឲ្យកម្រើកឡើងវិញ?

នាអំឡុងពេលបុណ្យឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ មានករណីក្មេងទំនើងជាច្រើនក្រុមបានវាយកាប់ចាក់គ្ន

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីទប់ស្កាត់សកម្មភាពក្មេងទំនើងកុំឲ្យកម្រើកឡើងវិញ?

នាអំឡុងពេលបុណ្យឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ មានករណីក្មេងទំនើងជាច្រើនក្រុមបានវាយកាប់ចាក់គ្នា និងវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅតាមផ្លូវសាធារណៈ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ករណីវាយក្មេងទំនើងវាយរថយន្តមួយគ្រឿងដោយសារតែគ្រោះថ្នាក់ចរាចរណ៍។​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នគរបាលជាតិបានបង្ក្រាបក្មេងទំនើង ១៦ករណី ដោយបាន​ឃាត់ខ្លួនជនសង្ស័យ ៨៤នាក់បញ្ជូនទៅតុលាការ។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ ហេតុអ្វីមួយរយៈចុងក្រោយនេះ សកម្ម​ភាព​​របស់​ក្មេងទំនើងហាក់ដូចជាកម្រើកឡើងវិញ?

របាយការណ៍ GIS៖ អាស៊ានមិនអាចជាក្តីរំពឹងដើម្បីដោះស្រាយជម្លោះក្នុងចំណោមប្រទេសជាសមាជិក

របាយការណ៍របស់បណ្តាញដែលផ្តល់ដំណឹងស្តីពីការវិភាគភូមិសាស្ត្រនយោបាយស៊ីជម្រៅ​ ហៅកាត់ GISវាយតម្

របាយការណ៍ GIS៖ អាស៊ានមិនអាចជាក្តីរំពឹងដើម្បីដោះស្រាយជម្លោះក្នុងចំណោមប្រទេសជាសមាជិក

របាយការណ៍របស់បណ្តាញដែលផ្តល់ដំណឹងស្តីពីការវិភាគភូមិសាស្ត្រនយោបាយស៊ីជម្រៅ​ ហៅកាត់ GISវាយតម្លៃថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​ គ្មានសមត្ថភាពនៅក្នុងការរកដំណោះស្រាយដល់ជម្លោះដែលកើតឡើងក្នុងចំណោមសមាជិករបស់ខ្លួនបានឡើយ​​។ ជាក់ស្តែង ការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃកាលពីឆ្នាំ​​២០២៥ ត្រូវបានរបាយការណ៍នេះ​មើលឃើញ​ថា​នឹងមិនអាចបញ្ឈប់បានងាយ​ឡើយ បើសិនគ្មានអន្តរាគមន៍ពីប្រទេសមហាអំណាចដូចជា​សហរដ្ឋអាមេរិក និងចិន។

អ៊ីរ៉ង់ប្រកាសបើកច្រកសមុទ្រ​អកមូហ្សទាំងស្រុង សម្រាប់ឲ្យកប៉ាល់​ស៊ីវិលចរាចរ

ច្រកសមុទ្រ​អកមូហ្ស ដែលជា​ទីឆ្លងកាត់​របស់កប៉ាល់ដឹកប្រេង ប្រមាណ​២០% របស់​ពិភពលោក​ត្រូវ​បើក​

អ៊ីរ៉ង់ប្រកាសបើកច្រកសមុទ្រ​អកមូហ្សទាំងស្រុង សម្រាប់ឲ្យកប៉ាល់​ស៊ីវិលចរាចរ

ច្រកសមុទ្រ​អកមូហ្ស ដែលជា​ទីឆ្លងកាត់​របស់កប៉ាល់ដឹកប្រេង ប្រមាណ​២០% របស់​ពិភពលោក​ត្រូវ​បើក​ឲ្យ​ដំណើរការ ចរាចរណ៍ទាំងស្រុង រហូត​ដល់​ថ្ងៃចប់​បទឈប់បាញ់ រវាង​អាមេរិក និងអ៊ីរ៉ង់។ រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់​លោក​អាបាស អារ៉ាឈី បាន​ប្រកាស​ដំណឹង​នេះ កាលពី​ល្ងាច​ថ្ងៃសុក្រទី ១៧មេសា បន្ទាប់ពី ប្រធានាធិបតី​អាមេរិក​ប្រកាស​បទឈប់បាញ់រយៈពេល​១០ថ្ងៃ រវាង​អ៊ីស្រាអែល និង​លីបង់។ លោក​ត្រាំ​បានសរសេរពាក្យ​អរគុណ ប៉ុន្តែ បញ្ជាក់ថា អាមេរិក​នៅតែ​បន្ត​បិទខ្ទប់​កប៉ាល់របស់​អ៊ីរ៉ង់ រហូត​ដល់​ថ្ងៃមាន​កិច្ចព្រមព្រៀងសន្តិភាព អាមេរិក-អ៊ីរ៉ង់។ ប្រតិកម្មភ្លាមៗទៅនឹងដំណឹងដ៏ល្អនេះ តម្លៃប្រេង​នៅទីផ្សារអន្តរជាតិ​បាន​ធ្លាក់ចុះប្រមាណ​១០% មកនៅត្រឹម​៨៩,១១​ដុល្លារ ក្នុង១ធុងបារីល នៅក្រោយ​ការប្រកាស​របស់​អ៊ីរ៉ង់។

លោកពូទីនព្រួយបារម្ភនឹងសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះតាំងពីដើមឆ្នាំ ២០២៦

នៅ​ប្រទេស​រុស្ស៊ី លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ពី​ការ​ធ

លោកពូទីនព្រួយបារម្ភនឹងសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះតាំងពីដើមឆ្នាំ ២០២៦

នៅ​ប្រទេស​រុស្ស៊ី លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​តាំង​ពី​ដើម​ឆ្នាំ ២០២៦ នេះ​មក។ ការ​ធ្លាក់​ចុះ​ដែល​បណ្តាល​មក​ពី​ការ​ចំណាយ​ដ៏​ច្រើន​សម្បើម​សម្រាប់​បន្ត​ធ្វើ​សង្រ្គាម​នៅ​អ៊ុយក្រែន និង​ដោយសារ​តែ​រុស្ស៊ី​កំពុង​ស្ថិត​ក្នុង​គំនាប​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​បស្ចិមលោក​ដោយ​ការ​ឈ្លានពាន​អ៊ុយក្រែន។

ប្រមុខការបរទេស​អ៊ីរ៉ង់ ថា ច្រកសមុទ្រ​អកមូហ្ស ត្រូវបាន​បើកឲ្យចរារណ៍ទាំងស្រុងឡើងវិញ

ច្រកសមុទ្រ​អកមូហ្ស ដែលជា​ទីឆ្លងកាត់​របស់កប៉ាល់ដឹកប្រេង ប្រមាណ​២០% របស់​ពិភពលោក​ត្រូវ​បើក​

ប្រមុខការបរទេស​អ៊ីរ៉ង់ ថា ច្រកសមុទ្រ​អកមូហ្ស ត្រូវបាន​បើកឲ្យចរារណ៍ទាំងស្រុងឡើងវិញ

ច្រកសមុទ្រ​អកមូហ្ស ដែលជា​ទីឆ្លងកាត់​របស់កប៉ាល់ដឹកប្រេង ប្រមាណ​២០% របស់​ពិភពលោក​ត្រូវ​បើក​ឲ្យ​ដំណើរការ ចរាចរណ៍ទាំងស្រុង រហូត​ដល់​ថ្ងៃចប់​បទឈប់បាញ់ រវាង​អាមេរិក និងអ៊ីរ៉ង់។ រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់​លោក​អាបាស អារ៉ាឈី បាន​ប្រកាស​ដំណឹង​នេះ កាលពីថ្ងៃ​ល្ងាច​ថ្ងៃសុក្រទី ១៧មេសា បន្ទាប់ពី ប្រធានាធិបតី​អាមេរិក​ប្រកាស​បទឈប់បាញ់រយៈពេល​១០ថ្ងៃ រវាង​អ៊ីស្រាអែល និង​លីបង់។ លោក​ត្រាំ​បានសរសេរពាក្យ​អរគុណ ប៉ុន្តែ បញ្ជាក់ថា អាមេរិក​នៅតែ​បន្ត​បិទខ្ទប់​កប៉ាល់របស់​អ៊ីរ៉ង់ រហូត​ដល់​ថ្ងៃមាន​កិច្ចព្រមព្រៀងសន្តិភាព អាមេរិក-អ៊ីរ៉ង់។ ភ្លាមៗ តម្លៃប្រេង​នៅទីផ្សារអន្តរជាតិ​បាន​ធ្លាក់ចុះប្រមាណ​១០% មកនៅត្រឹម​៨៩,១១​ដុល្លារ ក្នុង១ធុងបារីល នៅក្រោយ​ការប្រកាស​របស់​អ៊ីរ៉ង់។

កម្ពុជាបន្តរម្លឹកខួប ៥១ឆ្នាំនៃការឡើងកាន់អំណាចរបស់របបខ្មៅងងឹតខ្មែរក្រហម

១៧ មេសា ១៩៧៥ - ១៧ មេសា ២០២៦ ថ្ងៃនេះជាខួប ៥១ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមនៅកម្ពុជា។

កម្ពុជាបន្តរម្លឹកខួប ៥១ឆ្នាំនៃការឡើងកាន់អំណាចរបស់របបខ្មៅងងឹតខ្មែរក្រហម

១៧ មេសា ១៩៧៥ - ១៧ មេសា ២០២៦ ថ្ងៃនេះជាខួប ៥១ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមនៅកម្ពុជា។ តែទោះជាង ៥០ឆ្នាំបានកន្លងហួសទៅមែនក៏ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មៅងងឹងមួយនេះនៅតែត្រូវបានគេចងចាំ និងរម្លឹកដោយមិនដែលអាក់ខានឡើយ។ អ្វីជាការកត់សម្គាល់ ខួប ៥១ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមក្នុងឆ្នាំ ២០២៦ នេះមិនត្រូវបានប្រារព្ធឡើងធំដុំទេ ក្រៅពីការបង្ហោះសារ និងរូបភាព ស-ខ្មៅ របស់បញ្ញវន្ត គណបក្សនយោបាយ និងពលរដ្ឋខ្មែរនៅលើបណ្តាញសង្គម។ ញឹម សុផល៖

លោក ហ៊ុន ម៉ាណែត៖ បុណ្យចូលឆ្នាំខ្មែរប្រព្រឹត្តទៅដោយរលូននៅទូទាំងប្រទេស

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងតាមរយៈសំណេរលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៧ ខែម

លោក ហ៊ុន ម៉ាណែត៖ បុណ្យចូលឆ្នាំខ្មែរប្រព្រឹត្តទៅដោយរលូននៅទូទាំងប្រទេស

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងតាមរយៈសំណេរលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នេះថា កម្មវិធីបុណ្យចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃបានប្រព្រឹត្តទៅដោយរលូននៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានសម្តែងការដឹងគុណដល់កងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ខណៈជម្លោះព្រំដែនជាមួយថៃនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយ។ 

លោក ជួន ណារិន្ទ ព្រមានអនុវត្តច្បាប់ចំពោះកេ្មងទំនើងដែលបំផ្លាញរថយន្តនៅវត្តភ្នំ

ក្រោយផ្ទុះហេតុការណ៍ក្មេងទំនើងវាយកម្ទេចរថយន្តមួយគ្រឿងកាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោ

លោក ជួន ណារិន្ទ ព្រមានអនុវត្តច្បាប់ចំពោះកេ្មងទំនើងដែលបំផ្លាញរថយន្តនៅវត្តភ្នំ

ក្រោយផ្ទុះហេតុការណ៍ក្មេងទំនើងវាយកម្ទេចរថយន្តមួយគ្រឿងកាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានសរសេរសារគំរាមឱ្យយុវជនទាំងនោះចូលខ្លួន សារភាព បើមិនដូច្នោះទេ ពួកគេនឹងត្រូវប្រឈមផ្លូវច្បាប់ដោយគ្មានការលើកលែង។ ទន្ទឹមគ្នានេះ លោក ជួន ណារិន្ទបានផ្តាំទៅអាណាព្យាបាលរបស់ក្មេងទំនើងទាំងនោះឱ្យនាំកូនមកសារភាព បើសិនដឹងថាពួកគេមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ។ 

បទឈប់បាញ់រវាង លីបង់និងអ៊ីស្រាអែល ចាប់ផុយស្រួយ តាំងពីម៉ោង​លោកត្រាំប្រកាសចូលជាធរមាន

ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ​បាន​ប្រកាស​បទឈប់បាញ់​រវាង​អ៊ីស្រាអែល និង​លីបង់ ដែលបា

បទឈប់បាញ់រវាង លីបង់និងអ៊ីស្រាអែល ចាប់ផុយស្រួយ តាំងពីម៉ោង​លោកត្រាំប្រកាសចូលជាធរមាន

ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ​បាន​ប្រកាស​បទឈប់បាញ់​រវាង​អ៊ីស្រាអែល និង​លីបង់ ដែលបានចូលជាធរមាន តាំង​ពី​យប់​ថ្ងៃព្រហស្បតិ៍ទី ១៦មេសា។ បើតាមលោកត្រាំ ដើម្បីឈានឆ្ពោះទៅរកសន្តិភាពរវាងគ្នា មេដឹកនាំ​អ៊ីស្រាអែល និងលីបង់​យល់ព្រម​អនុវត្ត​បទឈប់បាញ់រយៈពេល​១០ថ្ងៃ គិតចាប់តាំងពីម៉ោង ១២យប់ថ្ងៃព្រហស្បតិ៍។ ប៉ុន្តែ នៅព្រឹកថ្ងៃសុក្រនេះ លីបង់ចោទ​អ៊ីស្រាអែល​ថា បាន​រំលោភភ្លាមភ្លែត បទឈប់បាញ់ ប្រកាសដោយ​ប្រធានាធិបតីអាមេរិក ព្រោះថា អ៊ីស្រាអែល​នៅតែបន្ត​បាញ់ប្លោងចូលទឹកដីភាគីខាងត្បូង​របស់​លីបង់។

ថៃចោទកម្ពុជាថាបានដាក់សម្ពាធខ្លួនឲ្យចូលតុចរចាបញ្ហាព្រំដែន

ប្រមុខការទូតថៃ លោក ស៊ីហាស័ក ភួងកេតកែវ នៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា ថៃបានត្

ថៃចោទកម្ពុជាថាបានដាក់សម្ពាធខ្លួនឲ្យចូលតុចរចាបញ្ហាព្រំដែន

ប្រមុខការទូតថៃ លោក ស៊ីហាស័ក ភួងកេតកែវ នៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា ថៃបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាបញ្ហាព្រំដែនជាមួយកម្ពុជា។ តែប្រមុខការទូតថៃរូបនេះបានរិះគន់​ ដោយចាត់ទុក​ការស្នើសុំពន្លឿនកិច្ចប្រជុំគណៈកម្មការ JBC ពីភាគីកម្ពុជាជាការដាក់សម្ពាធទៅលើភាគីថៃ។

អ្នករួចជីវិតពីសម័យខ្មែរក្រហមរម្លឹកពីសោកនាដកម្មក្នុងមន្ទីរឃុំឃាំង ម១៣ ខេត្តកំពង់ស្ពឺ

មានមនុស្សរាប់រយនាក់បានស្លាប់នៅក្រោមការធ្វើទារុណកម្មនៅក្នុងមន្ទីរសន្តិសុខភូមិភាគពិសេស ម-

អ្នករួចជីវិតពីសម័យខ្មែរក្រហមរម្លឹកពីសោកនាដកម្មក្នុងមន្ទីរឃុំឃាំង ម១៣ ខេត្តកំពង់ស្ពឺ

មានមនុស្សរាប់រយនាក់បានស្លាប់នៅក្រោមការធ្វើទារុណកម្មនៅក្នុងមន្ទីរសន្តិសុខភូមិភាគពិសេស ម-១៣ ក្នុង​ខេត្តកំពង់ស្ពឺ ដែលគ្រប់គ្រងដោយ កាំង ហ្គេចអ៊េវ ហៅ ឌុច ចន្លោះឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៥។ អ្នកដែលរួចរស់ជីវិតពីមន្ទីរ ម១៣ មានតែ ១០នាក់ប៉ុណ្ណោះ។ លោក ស អូន (ឬលោក ភឿង អូន) អ្នករួចជីវិតម្នាក់ពី ម១៣ បានរម្លឹកពីការចាប់ខ្លួន នៅឃុំអមលាំង ការធ្វើទារុណកម្មសួរចម្លើយ និងស្ថានភាពអ្នកទោសនៅ ម១៣៕

អ្នកជំនាញ៖ ការរៀបចំពិធីកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីតាមរាជធានី-ខេត្តបានទាក់ទាញភ្ញៀវទេសចរ

បណ្តារាជធានី-ខេត្តក្នុងប្រទេសកម្ពុជាបានរៀបចំទីតាំងសម្រាប់ការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរ

អ្នកជំនាញ៖ ការរៀបចំពិធីកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីតាមរាជធានី-ខេត្តបានទាក់ទាញភ្ញៀវទេសចរ

បណ្តារាជធានី-ខេត្តក្នុងប្រទេសកម្ពុជាបានរៀបចំទីតាំងសម្រាប់ការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ រាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍នគរសង្រ្កាន្ត ដែលបានទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យដើរកម្សាន្តជាង ១លាននាក់។ អ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញថា ទោះបីកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងការឈ្លានពានរបស់ថៃក៏ដោយក៏ការរៀបចំពិធីជួបជុំនានាក្នុងពេលបុណ្យចូលឆ្នាំថ្មីបានជួយមួយផ្នែកដល់កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

អ៊ុយក្រែន​រងស្រោចដោយដ្រូន និងមីស៊ីលរុស្ស៊ី ប្រធានអូតង់ប្រាប់គេកុំឲ្យភ្លេច​អ៊ុយក្រែន

រុស្ស៊ី​បាញ់មីស៊ីល និងដ្រូន​ច្រើន​រាប់រយ​ទៅលើ​ទឹកដីអ៊ុយក្រែន កាលពីថ្ងៃ​យប់ថ្ងៃពុធ ឈានចូល

អ៊ុយក្រែន​រងស្រោចដោយដ្រូន និងមីស៊ីលរុស្ស៊ី ប្រធានអូតង់ប្រាប់គេកុំឲ្យភ្លេច​អ៊ុយក្រែន

រុស្ស៊ី​បាញ់មីស៊ីល និងដ្រូន​ច្រើន​រាប់រយ​ទៅលើ​ទឹកដីអ៊ុយក្រែន កាលពីថ្ងៃ​យប់ថ្ងៃពុធ ឈានចូលដល់​ថ្ងៃព្រហស្បតិ៍។ ការវាយប្រហារ​របស់រុស្ស៊ី​នៅទូទាំងអ៊ុយក្រែន ទាំង​កណ្តាល​យប់អាធ្រាត្រ បាន​សម្លាប់មនុស្ស​យ៉ាងតិច ១៩នាក់ និងរបួស​ជាង១០០នាក់។ មានវត្តមាន​នៅ​ប្រទេស​ហូឡង់​ដើម្បីទទួលរង្វាន់​សេរីភាព ប្រធានាធិបតី​អ៊ុយក្រែន​បាន​ថ្កោលទោស​ការវាយប្រហារ​ដ៏ងងឹតងងល់​របស់រុស្ស៊ី ដែលបាន​សម្លាប់ប្រជាជនស៊ីវិល​ស្លូតត្រង់​នៅអ៊ុយក្រែន។ 

ស្រីលង្កាបញ្ជូនចេញពីប្រទេស​នូវ​ក្រុមនាវិក​របស់កប៉ាល់ចម្បាំង​អ៊ីរ៉ង់ ដែល​អាមេរិក​បាញ់ពន្លិច​ដើមខែមីនា

នាវិកអ៊ីរ៉ង់​ជាង​២០០នាក់ ដែល​ជាប់គាំង នៅ​ស្រីលង្កា ព្រោះតែ​កប៉ាល់ចម្បាំង​ត្រូវ​នាវាមុជ​អ

ស្រីលង្កាបញ្ជូនចេញពីប្រទេស​នូវ​ក្រុមនាវិក​របស់កប៉ាល់ចម្បាំង​អ៊ីរ៉ង់ ដែល​អាមេរិក​បាញ់ពន្លិច​ដើមខែមីនា

នាវិកអ៊ីរ៉ង់​ជាង​២០០នាក់ ដែល​ជាប់គាំង នៅ​ស្រីលង្កា ព្រោះតែ​កប៉ាល់ចម្បាំង​ត្រូវ​នាវាមុជ​អាមេរិក​បាញ់ពន្លិច កាលពី​ដើម​ខែ​មីនា បានធ្វើ​ដំណើរត្រឡប់ចូលប្រ​ទេសវិញ។ នៅថ្ងៃពុធទី ១៥ មេសា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ​ស្រីលង្កា​បាន​ប្រកាស​ថា ស្រីលង្កា​បាន​បញ្ជូន​នាវិក​អ៊ីរ៉ង់ ចំនួន​២៣៨នាក់ ទៅប្រទេស​កំណើត​របស់ពួកគេ​វិញ បន្ទាប់ពី​សម្រាកព្យាបាល និង​ស្នាក់នៅ​ស្រីលង្កា​អស់រយៈពេល​ជាង​១ខែ។ 

អូស្ត្រាលីត្រៀមបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យដល់ ៣%នៃGDP នៅឆ្នាំ ២០៣៣

រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីលោក Richard Marles បានប្រកាសនៅថ្ងៃទី១៦ ខែមេសានេះថា អូស្ត្រាលី

អូស្ត្រាលីត្រៀមបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យដល់ ៣%នៃGDP នៅឆ្នាំ ២០៣៣

រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីលោក Richard Marles បានប្រកាសនៅថ្ងៃទី១៦ ខែមេសានេះថា អូស្ត្រាលីនឹងបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យដល់ ៣%នៃផលិតផលសរុបក្នុងស្រុក (GDP) នៅឆ្នាំ២០៣៣។ ហេតុផលដែលបានជំរុញឲ្យអូស្រ្តាលីបង្កើនកញ្ចប់ថវិកាយោធានេះក៏ព្រោះតែការផ្ទុះសង្គ្រាមស្ទើរពាសពេញពិភពលោក និងបន្ទាប់ពីរដ្ឋាភិបាលក្រុងកង់បេរ៉ាបានរងសម្ពាធពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ 

លោក ហ៊ុន សែន ជំរុញឲ្យគាំទ្រទំនិញខ្មែរ និង ព្រមានអ្នកដែលនាំចូលទំនិញថៃ

ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានព្រមានឲ្យបញ្ឈប់ជាបន្ទាន់ចំពោះអ្នកទាំងឡាយណាដែលនាំទំនិញថៃច

លោក ហ៊ុន សែន ជំរុញឲ្យគាំទ្រទំនិញខ្មែរ និង ព្រមានអ្នកដែលនាំចូលទំនិញថៃ

ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានព្រមានឲ្យបញ្ឈប់ជាបន្ទាន់ចំពោះអ្នកទាំងឡាយណាដែលនាំទំនិញថៃចូល។ ការបញ្ជាក់របស់លោក ហ៊ុន សែន ដូចនេះធ្វើឡើង បន្ទាប់ពីសារព័ត៌មានថៃនានាបានផ្សព្វផ្សាយថា កម្ពុជាស្នើបើកច្រកព្រំដែនឡើងវិញ។ តែនៅក្នុងសារជាសំឡេងឆ្លើយតបទៅលោកបណ្ឌិត សេង សារី យប់ថ្ងៃទី១៥ មេសា លោក ហ៊ុន សែន បានច្រានចោលនូវព័ត៌មានរបស់ថៃ។ ប្រមុខរដ្ឋស្តីទីក៏បានលើកឡើងដែរថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតទំនិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ព្រមទាំងជំរុញឲ្យពលរដ្ឋខ្មែរគាំទ្រផលិតផលក្នុងស្រុក និងទំនិញនាំចូលពីប្រទេសផ្សេងខុសពីថៃ។

ក្រសួងការងារ៖ ពលរដ្ឋខ្មែររាប់ពាន់នាក់នៅក្រៅប្រទេសអបអរបុណ្យចូលឆ្នាំខ្មែរ

ពលរដ្ឋខ្មែររាប់ពាន់នាក់នៅក្រៅប្រទេស ដូចជាកូរ៉េ ជប៉ុន និងម៉ាឡេស៊ីបាន និងកំពុងអបអរបុណ្យចូលឆ

ក្រសួងការងារ៖ ពលរដ្ឋខ្មែររាប់ពាន់នាក់នៅក្រៅប្រទេសអបអរបុណ្យចូលឆ្នាំខ្មែរ

ពលរដ្ឋខ្មែររាប់ពាន់នាក់នៅក្រៅប្រទេស ដូចជាកូរ៉េ ជប៉ុន និងម៉ាឡេស៊ីបាន និងកំពុងអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការងារនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ សម្រាប់ក្រសួងការងារ ការចូលរួមនេះបង្ហាញពីសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរដើម្បីបន្តរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិ ទោះ​បីជាស្ថិតនៅក្រៅប្រទេស។ 

ស្រីលង្កា​ធ្វើមាតុភូមិនិវត្តន៍​នាវិក​របស់កប៉ាល់ចម្បាំង​អ៊ីរ៉ង់ ដែល​អាមេរិក​បាញ់ពន្លិច​ដើមខែមីនា

នាវិកអ៊ីរ៉ង់​ជាង​២០០នាក់ ដែល​ជាប់គាំង នៅ​ស្រីលង្កា ព្រោះតែ​កប៉ាល់ចម្បាំង​ត្រូវ​នាវាមុជ​អ

ស្រីលង្កា​ធ្វើមាតុភូមិនិវត្តន៍​នាវិក​របស់កប៉ាល់ចម្បាំង​អ៊ីរ៉ង់ ដែល​អាមេរិក​បាញ់ពន្លិច​ដើមខែមីនា

នាវិកអ៊ីរ៉ង់​ជាង​២០០នាក់ ដែល​ជាប់គាំង នៅ​ស្រីលង្កា ព្រោះតែ​កប៉ាល់ចម្បាំង​ត្រូវ​នាវាមុជ​អាមេរិក​បាញ់ពន្លិច កាលពី​ដើម​ខែ​មីនា បានធ្វើ​ដំណើរត្រឡប់ចូលប្រ​ទេសវិញ។ នៅថ្ងៃពុធទី ១៥ មេសា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ​ស្រីលង្កា​បាន​ប្រកាស​ថា ស្រីលង្កា​បាន​បញ្ជូន​នាវិក​អ៊ីរ៉ង់ ចំនួន​២៣៨នាក់ ទៅប្រទេស​កំណើត​របស់ពួកគេ​វិញ បន្ទាប់ពី​សម្រាកព្យាបាល និង​ស្នាក់នៅ​ស្រីលង្កា​អស់រយៈពេល​ជាង​១ខែ។ 

Get more results via ClueGoal