How to force the House to do what you want
newsare.net
The Washington Post’s essential guide to power and influence in D.C.How to force the House to do what you want
The Washington Post’s essential guide to power and influence in D.C. Read more
The Washington Post’s essential guide to power and influence in D.C. Read more
ប្រឈមនឹងការពង្រីកឥទ្ធិពលយោធាចិន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អូស្ត្រាលីនិងជប៉ុនបានចុះកិច្ចសន្យា នៅថ្ងៃសៅរ៍ ទី១៨ មេសា ដើម្បីពន្លឿនការសាងសង់នាវាចម្បាំងជប៉ុន។ នៅក្នុងកិច្ចសន្យានេះ ជប៉ុនត្រូវប្រគល់នាវាចម្បាំងបំបាំងកាយដ៏ទំនើបចុងក្រោយ ៣គ្រឿងដំបូង ឲ្យកងទ័ពជើងទឹកអូស្ត្រាលី នៅចុងឆ្នាំ២០២៩។ នេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងការពារជាតិ ដែលអូស្រ្តាលីបានបញ្ជាទិញនាវាចម្បាំង ចំនួន១១គ្រឿង ពីជប៉ុន ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៦ពាន់លានដុល្លារ កាលពីឆ្នាំមុន។
ទន្ទឹមនឹងការប្រកាសសេចក្តីប្រកាសដ៏ចម្រូងចម្រាស ទាក់ទងនឹងការបិទបើកច្រកសមុទ្ទអកមូហ្ស សកម្មភាពការទូតក៏កំពុងប្រញឹកដែរ មិនថាជាសកម្មភាពរបស់អឺរ៉ុប ឬអន្តរការីប៉ាគីស្ថានទេ។ ប៉ាគីស្ថានជាអន្តរការីបានប្រកាសសម្រេចកម្មវត្ថុការងារបាន ៨០%។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន ដែលអំពាវនាវឱ្យអាមេរិកនិងអ៊ីរ៉ង់ប្រឹងបន្ទន់ឥរិយាបថបន្តិច។ ចំណែកសម្ព័ន្ធមិត្តអឺរ៉ុប ដឹកនាំដោយបារាំងនិងអង់គ្លេស បានជួបប្រជុំគ្នាដើម្បីរៀបចំបេសកកម្មការពារសុវត្ថិភាពច្រកអកមូហ្ស។
ចរាចរណ៍នៅច្រកអកមូហ្សមានសកម្មភាពមិនទាន់បានមួយថ្ងៃផង អ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្ទអកមូហ្សវិញ នៅព្រឹកថ្ងៃសៅរ៍ទី១៨មេសា ដោយពន្យល់ថា អ៊ីរ៉ង់ខំមានចេតនាល្អព្រមឱ្យនាវាស៊ីវិលធ្វើចរាចរណ៍ឆ្លងកាត់ច្រកអកមូហ្សឡើងវិញ តែអាមេរិកបែរជារំលោភពាក្យសន្យា។ អាមេរិកបន្តបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ដដែល។
លោកឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានទាមទារឲ្យភូមាដោះលែងលោកស្រីអ៊ុងសាន ស៊ូជី ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ការអំពាវនាវរបស់លោក Volker Türk ធ្វើឡើងបន្ទាប់ពីរបបសឹកភូមាបានប្រកាសនៅថ្ងៃសុក្រទី១៧ មេសា បន្ធូរបន្ថយទោសរបស់លោកស្រី និងដោះលែងលោក Win Myint ដែលមនុស្សជំនិតរបស់លោកស្រី។ រីឯ អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានទទូចឲ្យ ដោះលែងអ្នកទោសផ្សេងទៀត ដែលត្រូវអាជ្ញាធរភូមាចាប់ឃុំខ្លួនដោយខុសច្បាប់។
បទឈប់បាញ់អ៊ីស្រាអែល-លីបង់ចូលជាធរមានបានពីរថ្ងៃ យោធាអ៊ីស្រាអែលបានប្រកាសគូសបន្ទាត់បែងចែកទឹកដី បង្កើតជាតំបន់យោធាហាមឃាត់ មិនឱ្យប្រជាពលរដ្ឋលីបង់ដើរចេញចូល ដូចអ្វីដែលអ៊ីស្រាអែលបានធ្វើនៅក្នុងតំបន់ហ្កាហ្សា។ ជនណាហ៊ានដើរមកក្បែរគំនូសហាមឃាត់នេះ នឹងត្រូវចាត់ទុកជាភេរវជន និងរងវាយប្រហារភ្លាម ពីសំណាក់យោធាអ៊ីស្រាអែល។
កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ លោក អួន ប៊ុនឡឺត អតីតសមាជិកកងការពារមេដឹកនាំអាមេរិកបានអំពាវនាវឲ្យលោក ដូណាល់ ត្រំា ជួយបញ្ឈប់ការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ។ ការវាយប្រយុទ្ធដែលបានធ្វើឲ្យពលរដ្ឋរាប់រយពាន់នាក់បម្លាស់ទីចេញពីផ្ទះសំបែង។ គួរជ្រាបថា លោក អួន ប៊ុនឡឺត បានចាប់កំណើតលើទឹកដីកម្ពុជាក្នុងសម័យវាលពិឃាត និងបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨៣ និងជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរដំបូងគេដែលបានក្លាយជាសមាជិកនៃកងការពារប្រធានាធិបតីអាមេរិក។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានស្នើសុំឱ្យពលរដ្ឋរស់នៅក្បែរទីតាំងរៀបចំកម្មវិធីនគរសង្ក្រាន្ត ពិសេសជិតតំបន់មានឆាកប្រគំតន្ត្រីមានការយោគយល់ចំពោះផលរំខាន ដ្បិតថា កម្មវិធីទាំងមូលនឹងបញ្ចប់នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ការសុំក្តីអនុគ្រោះយ៉ាងដូចនេះធ្វើឡើងបន្ទាប់ពីមានពលរដ្ឋមួយចំនួនដែលរស់នៅក្បែរទីតាំងប្រគំតន្ត្រី តាមបណ្តោយទន្លេចតុមុខបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ព្រោះតែសំឡេងរំខានពីការប្រគុំតន្ត្រីរហូតដល់ម៉ោង ១១យប់ ស្ទើរពេញមួយសប្តាហ៍។ សម្រាប់លោកស្រី ដោ សម្ផស្ស ក្នុងករណីនេះរដ្ឋបាលរាជធានីភ្នំពេញបានសម្របសម្រួលជាមួយក្រុមការងាររៀបចំកម្មវិធី ដើម្បីបន្ថយសំឡេង និងបិទនៅម៉ោង១០ និង៣០នាទីយប់វិញ។
នាអំឡុងពេលបុណ្យឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ មានករណីក្មេងទំនើងជាច្រើនក្រុមបានវាយកាប់ចាក់គ្នា និងវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅតាមផ្លូវសាធារណៈ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ករណីវាយក្មេងទំនើងវាយរថយន្តមួយគ្រឿងដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នគរបាលជាតិបានបង្ក្រាបក្មេងទំនើង ១៦ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ ៨៤នាក់បញ្ជូនទៅតុលាការ។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ ហេតុអ្វីមួយរយៈចុងក្រោយនេះ សកម្មភាពរបស់ក្មេងទំនើងហាក់ដូចជាកម្រើកឡើងវិញ?
របាយការណ៍របស់បណ្តាញដែលផ្តល់ដំណឹងស្តីពីការវិភាគភូមិសាស្ត្រនយោបាយស៊ីជម្រៅ ហៅកាត់ GISវាយតម្លៃថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គ្មានសមត្ថភាពនៅក្នុងការរកដំណោះស្រាយដល់ជម្លោះដែលកើតឡើងក្នុងចំណោមសមាជិករបស់ខ្លួនបានឡើយ។ ជាក់ស្តែង ការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃកាលពីឆ្នាំ២០២៥ ត្រូវបានរបាយការណ៍នេះមើលឃើញថានឹងមិនអាចបញ្ឈប់បានងាយឡើយ បើសិនគ្មានអន្តរាគមន៍ពីប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក និងចិន។
ច្រកសមុទ្រអកមូហ្ស ដែលជាទីឆ្លងកាត់របស់កប៉ាល់ដឹកប្រេង ប្រមាណ២០% របស់ពិភពលោកត្រូវបើកឲ្យដំណើរការ ចរាចរណ៍ទាំងស្រុង រហូតដល់ថ្ងៃចប់បទឈប់បាញ់ រវាងអាមេរិក និងអ៊ីរ៉ង់។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកអាបាស អារ៉ាឈី បានប្រកាសដំណឹងនេះ កាលពីល្ងាចថ្ងៃសុក្រទី ១៧មេសា បន្ទាប់ពី ប្រធានាធិបតីអាមេរិកប្រកាសបទឈប់បាញ់រយៈពេល១០ថ្ងៃ រវាងអ៊ីស្រាអែល និងលីបង់។ លោកត្រាំបានសរសេរពាក្យអរគុណ ប៉ុន្តែ បញ្ជាក់ថា អាមេរិកនៅតែបន្តបិទខ្ទប់កប៉ាល់របស់អ៊ីរ៉ង់ រហូតដល់ថ្ងៃមានកិច្ចព្រមព្រៀងសន្តិភាព អាមេរិក-អ៊ីរ៉ង់។ ប្រតិកម្មភ្លាមៗទៅនឹងដំណឹងដ៏ល្អនេះ តម្លៃប្រេងនៅទីផ្សារអន្តរជាតិបានធ្លាក់ចុះប្រមាណ១០% មកនៅត្រឹម៨៩,១១ដុល្លារ ក្នុង១ធុងបារីល នៅក្រោយការប្រកាសរបស់អ៊ីរ៉ង់។
នៅប្រទេសរុស្ស៊ី លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីនបានសម្តែងក្តីព្រួយបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ចតាំងពីដើមឆ្នាំ ២០២៦ នេះមក។ ការធ្លាក់ចុះដែលបណ្តាលមកពីការចំណាយដ៏ច្រើនសម្បើមសម្រាប់បន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន និងដោយសារតែរុស្ស៊ីកំពុងស្ថិតក្នុងគំនាបទណ្ឌកម្មសេដ្ឋកិច្ចរបស់បស្ចិមលោកដោយការឈ្លានពានអ៊ុយក្រែន។
ច្រកសមុទ្រអកមូហ្ស ដែលជាទីឆ្លងកាត់របស់កប៉ាល់ដឹកប្រេង ប្រមាណ២០% របស់ពិភពលោកត្រូវបើកឲ្យដំណើរការ ចរាចរណ៍ទាំងស្រុង រហូតដល់ថ្ងៃចប់បទឈប់បាញ់ រវាងអាមេរិក និងអ៊ីរ៉ង់។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកអាបាស អារ៉ាឈី បានប្រកាសដំណឹងនេះ កាលពីថ្ងៃល្ងាចថ្ងៃសុក្រទី ១៧មេសា បន្ទាប់ពី ប្រធានាធិបតីអាមេរិកប្រកាសបទឈប់បាញ់រយៈពេល១០ថ្ងៃ រវាងអ៊ីស្រាអែល និងលីបង់។ លោកត្រាំបានសរសេរពាក្យអរគុណ ប៉ុន្តែ បញ្ជាក់ថា អាមេរិកនៅតែបន្តបិទខ្ទប់កប៉ាល់របស់អ៊ីរ៉ង់ រហូតដល់ថ្ងៃមានកិច្ចព្រមព្រៀងសន្តិភាព អាមេរិក-អ៊ីរ៉ង់។ ភ្លាមៗ តម្លៃប្រេងនៅទីផ្សារអន្តរជាតិបានធ្លាក់ចុះប្រមាណ១០% មកនៅត្រឹម៨៩,១១ដុល្លារ ក្នុង១ធុងបារីល នៅក្រោយការប្រកាសរបស់អ៊ីរ៉ង់។
១៧ មេសា ១៩៧៥ - ១៧ មេសា ២០២៦ ថ្ងៃនេះជាខួប ៥១ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមនៅកម្ពុជា។ តែទោះជាង ៥០ឆ្នាំបានកន្លងហួសទៅមែនក៏ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មៅងងឹងមួយនេះនៅតែត្រូវបានគេចងចាំ និងរម្លឹកដោយមិនដែលអាក់ខានឡើយ។ អ្វីជាការកត់សម្គាល់ ខួប ៥១ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមក្នុងឆ្នាំ ២០២៦ នេះមិនត្រូវបានប្រារព្ធឡើងធំដុំទេ ក្រៅពីការបង្ហោះសារ និងរូបភាព ស-ខ្មៅ របស់បញ្ញវន្ត គណបក្សនយោបាយ និងពលរដ្ឋខ្មែរនៅលើបណ្តាញសង្គម។ ញឹម សុផល៖
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងតាមរយៈសំណេរលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នេះថា កម្មវិធីបុណ្យចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃបានប្រព្រឹត្តទៅដោយរលូននៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានសម្តែងការដឹងគុណដល់កងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ខណៈជម្លោះព្រំដែនជាមួយថៃនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយ។
ក្រោយផ្ទុះហេតុការណ៍ក្មេងទំនើងវាយកម្ទេចរថយន្តមួយគ្រឿងកាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានសរសេរសារគំរាមឱ្យយុវជនទាំងនោះចូលខ្លួន សារភាព បើមិនដូច្នោះទេ ពួកគេនឹងត្រូវប្រឈមផ្លូវច្បាប់ដោយគ្មានការលើកលែង។ ទន្ទឹមគ្នានេះ លោក ជួន ណារិន្ទបានផ្តាំទៅអាណាព្យាបាលរបស់ក្មេងទំនើងទាំងនោះឱ្យនាំកូនមកសារភាព បើសិនដឹងថាពួកគេមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានប្រកាសបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ ដែលបានចូលជាធរមាន តាំងពីយប់ថ្ងៃព្រហស្បតិ៍ទី ១៦មេសា។ បើតាមលោកត្រាំ ដើម្បីឈានឆ្ពោះទៅរកសន្តិភាពរវាងគ្នា មេដឹកនាំអ៊ីស្រាអែល និងលីបង់យល់ព្រមអនុវត្តបទឈប់បាញ់រយៈពេល១០ថ្ងៃ គិតចាប់តាំងពីម៉ោង ១២យប់ថ្ងៃព្រហស្បតិ៍។ ប៉ុន្តែ នៅព្រឹកថ្ងៃសុក្រនេះ លីបង់ចោទអ៊ីស្រាអែលថា បានរំលោភភ្លាមភ្លែត បទឈប់បាញ់ ប្រកាសដោយប្រធានាធិបតីអាមេរិក ព្រោះថា អ៊ីស្រាអែលនៅតែបន្តបាញ់ប្លោងចូលទឹកដីភាគីខាងត្បូងរបស់លីបង់។
ប្រមុខការទូតថៃ លោក ស៊ីហាស័ក ភួងកេតកែវ នៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា ថៃបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាបញ្ហាព្រំដែនជាមួយកម្ពុជា។ តែប្រមុខការទូតថៃរូបនេះបានរិះគន់ ដោយចាត់ទុកការស្នើសុំពន្លឿនកិច្ចប្រជុំគណៈកម្មការ JBC ពីភាគីកម្ពុជាជាការដាក់សម្ពាធទៅលើភាគីថៃ។
មានមនុស្សរាប់រយនាក់បានស្លាប់នៅក្រោមការធ្វើទារុណកម្មនៅក្នុងមន្ទីរសន្តិសុខភូមិភាគពិសេស ម-១៣ ក្នុងខេត្តកំពង់ស្ពឺ ដែលគ្រប់គ្រងដោយ កាំង ហ្គេចអ៊េវ ហៅ ឌុច ចន្លោះឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៥។ អ្នកដែលរួចរស់ជីវិតពីមន្ទីរ ម១៣ មានតែ ១០នាក់ប៉ុណ្ណោះ។ លោក ស អូន (ឬលោក ភឿង អូន) អ្នករួចជីវិតម្នាក់ពី ម១៣ បានរម្លឹកពីការចាប់ខ្លួន នៅឃុំអមលាំង ការធ្វើទារុណកម្មសួរចម្លើយ និងស្ថានភាពអ្នកទោសនៅ ម១៣៕
បណ្តារាជធានី-ខេត្តក្នុងប្រទេសកម្ពុជាបានរៀបចំទីតាំងសម្រាប់ការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ រាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍នគរសង្រ្កាន្ត ដែលបានទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យដើរកម្សាន្តជាង ១លាននាក់។ អ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញថា ទោះបីកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងការឈ្លានពានរបស់ថៃក៏ដោយក៏ការរៀបចំពិធីជួបជុំនានាក្នុងពេលបុណ្យចូលឆ្នាំថ្មីបានជួយមួយផ្នែកដល់កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
រុស្ស៊ីបាញ់មីស៊ីល និងដ្រូនច្រើនរាប់រយទៅលើទឹកដីអ៊ុយក្រែន កាលពីថ្ងៃយប់ថ្ងៃពុធ ឈានចូលដល់ថ្ងៃព្រហស្បតិ៍។ ការវាយប្រហាររបស់រុស្ស៊ីនៅទូទាំងអ៊ុយក្រែន ទាំងកណ្តាលយប់អាធ្រាត្រ បានសម្លាប់មនុស្សយ៉ាងតិច ១៩នាក់ និងរបួសជាង១០០នាក់។ មានវត្តមាននៅប្រទេសហូឡង់ដើម្បីទទួលរង្វាន់សេរីភាព ប្រធានាធិបតីអ៊ុយក្រែនបានថ្កោលទោសការវាយប្រហារដ៏ងងឹតងងល់របស់រុស្ស៊ី ដែលបានសម្លាប់ប្រជាជនស៊ីវិលស្លូតត្រង់នៅអ៊ុយក្រែន។
នាវិកអ៊ីរ៉ង់ជាង២០០នាក់ ដែលជាប់គាំង នៅស្រីលង្កា ព្រោះតែកប៉ាល់ចម្បាំងត្រូវនាវាមុជអាមេរិកបាញ់ពន្លិច កាលពីដើមខែមីនា បានធ្វើដំណើរត្រឡប់ចូលប្រទេសវិញ។ នៅថ្ងៃពុធទី ១៥ មេសា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិស្រីលង្កាបានប្រកាសថា ស្រីលង្កាបានបញ្ជូននាវិកអ៊ីរ៉ង់ ចំនួន២៣៨នាក់ ទៅប្រទេសកំណើតរបស់ពួកគេវិញ បន្ទាប់ពីសម្រាកព្យាបាល និងស្នាក់នៅស្រីលង្កាអស់រយៈពេលជាង១ខែ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីលោក Richard Marles បានប្រកាសនៅថ្ងៃទី១៦ ខែមេសានេះថា អូស្ត្រាលីនឹងបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យដល់ ៣%នៃផលិតផលសរុបក្នុងស្រុក (GDP) នៅឆ្នាំ២០៣៣។ ហេតុផលដែលបានជំរុញឲ្យអូស្រ្តាលីបង្កើនកញ្ចប់ថវិកាយោធានេះក៏ព្រោះតែការផ្ទុះសង្គ្រាមស្ទើរពាសពេញពិភពលោក និងបន្ទាប់ពីរដ្ឋាភិបាលក្រុងកង់បេរ៉ាបានរងសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានព្រមានឲ្យបញ្ឈប់ជាបន្ទាន់ចំពោះអ្នកទាំងឡាយណាដែលនាំទំនិញថៃចូល។ ការបញ្ជាក់របស់លោក ហ៊ុន សែន ដូចនេះធ្វើឡើង បន្ទាប់ពីសារព័ត៌មានថៃនានាបានផ្សព្វផ្សាយថា កម្ពុជាស្នើបើកច្រកព្រំដែនឡើងវិញ។ តែនៅក្នុងសារជាសំឡេងឆ្លើយតបទៅលោកបណ្ឌិត សេង សារី យប់ថ្ងៃទី១៥ មេសា លោក ហ៊ុន សែន បានច្រានចោលនូវព័ត៌មានរបស់ថៃ។ ប្រមុខរដ្ឋស្តីទីក៏បានលើកឡើងដែរថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតទំនិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ព្រមទាំងជំរុញឲ្យពលរដ្ឋខ្មែរគាំទ្រផលិតផលក្នុងស្រុក និងទំនិញនាំចូលពីប្រទេសផ្សេងខុសពីថៃ។
ពលរដ្ឋខ្មែររាប់ពាន់នាក់នៅក្រៅប្រទេស ដូចជាកូរ៉េ ជប៉ុន និងម៉ាឡេស៊ីបាន និងកំពុងអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការងារនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ សម្រាប់ក្រសួងការងារ ការចូលរួមនេះបង្ហាញពីសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរដើម្បីបន្តរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិ ទោះបីជាស្ថិតនៅក្រៅប្រទេស។
នាវិកអ៊ីរ៉ង់ជាង២០០នាក់ ដែលជាប់គាំង នៅស្រីលង្កា ព្រោះតែកប៉ាល់ចម្បាំងត្រូវនាវាមុជអាមេរិកបាញ់ពន្លិច កាលពីដើមខែមីនា បានធ្វើដំណើរត្រឡប់ចូលប្រទេសវិញ។ នៅថ្ងៃពុធទី ១៥ មេសា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិស្រីលង្កាបានប្រកាសថា ស្រីលង្កាបានបញ្ជូននាវិកអ៊ីរ៉ង់ ចំនួន២៣៨នាក់ ទៅប្រទេសកំណើតរបស់ពួកគេវិញ បន្ទាប់ពីសម្រាកព្យាបាល និងស្នាក់នៅស្រីលង្កាអស់រយៈពេលជាង១ខែ។
នៅក្នុងឱកាសចូលឆ្នាំថ្មី ២០២៦ នេះ ពលរដ្ឋខ្មែរចំណាយប្រាក់សម្រាប់កម្មវិធីផ្សេងៗជាច្រើន ទោះស្ថានភាពសេដ្ឋកិច្ចនៅក្នុងគ្រួសារមួយចំនួនកំពុងប្រឈមនឹងបញ្ហាខ្លះក៏ដោយ ពិសេសក្នុងគ្រាដែលប្រេងឥន្ធនៈមានតម្លៃខ្ពស់។ តែទោះជាយ៉ាងណា សេដ្ឋវិទូយល់ឃើញថា ការចំណាយរបស់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរជាចំណែកមួយចូលរួមផ្តល់សន្ទុះសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីមានបញ្ហាខ្លះដោយសារតែជម្លោះព្រំដែនជាមួយថៃ។
ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ខ្លួនមិនបានបង្កកសាច់ប្រាក់ ឬបិទធនាគារណាមួយដូចការលើកឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយនោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។ ការចេញមកបញ្ជាក់របស់ធនាគារជាតិកម្ពុជានាពេលនេះនៅក្រោយមានការផ្សព្វផ្សាយលើបណ្តាញសង្គមដោយប្រាប់ពលរដ្ឋឱ្យនាំគ្នាទៅដកប្រាក់នៅធនាគារ ដោយសារតែធនាគារទាំងនោះនឹងប្រឈមការបិទទ្វារ ឬបង្កកសាច់ប្រាក់ពីធនាគារជាតិ។
ក្រសួងបរិស្ថាននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានអះអាងពីការបន្តស្រាវជ្រាវករណីចេញលិខិតអនុញ្ញាតដឹកជញ្ជូនឈើពីតំបន់ការពារធម្មជាតិ «ព្រៃឡង់» ក្នុងខេត្តកំពង់ធំ។ ការស្រាវជ្រាវនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា លិខិតនោះត្រូវបានចេញដោយមេឃុំសុចិត្រ ឈ្មោះ ប្រាក់ មិន ដែលអាចពាក់ព័ន្ធនឹងការដឹកឈើដោយខុសច្បាប់។
នៅក្នុងដំណោះស្រាយជម្លោះព្រំដែនជាមួយថៃ ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនទាត់ចោលទេនូវលទ្ធភាពដែលនឹងត្រូវស្នើទៅសហប្រធានសន្និសីទនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូច្នេះជាការឆ្លើយតបទៅកាន់លោកបណ្ឌិត សេង សារី ដែលជាអ្នកវិភាគនយោបាយមួយរូប បន្ទាប់ពីអ្នកវិភាគរូបនេះផ្តល់យោបល់ឲ្យរដ្ឋាភិបាលកម្ពុជាប្រើប្រាស់មធ្យោបាយកងទ័ពវាយប្រហារថៃ ដើម្បីដណ្តើមទឹកដីកម្ពុជាមកវិញ។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានពីផលវិបាកសេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរ ប្រសិនបើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបន្តអូសបន្លាយ។ គួរជ្រាបថា សង្គ្រាមនៅមជ្ឈិមបូព៌ាមិនទាន់មានសញ្ញាថានឹងអាចបញ្ចប់បាននៅឡើយ ខណៈតម្លៃថាមពលបន្តកើនឡើងខ្ពស់ដែលជាកម្រិតហានិភ័យនៃអតិផរណា នាំឱ្យតម្លៃម្ហូបអាហារកាន់តែឡើងខ្ពស់។
ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ លោកស្រី ម៉ាលី សុជាតា បញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១៥ មេសានេះថា កម្ពុជាមិនបានស្នើឱ្យថៃបើកច្រកព្រំដែនដើម្បីដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់ទេ។ ដោយឡែក អ្នកនាំពាក្យកងទ័ពជើងទឹកភូមិន្ទថៃក៏ចេញមុខបដិសេធលើព័ត៌មានចុះផ្សាយដោយកាសែតថៃដែលថា មានការស្នើសុំក្រៅផ្លូវការពីកម្ពុជាឱ្យបើកច្រកព្រំដែនជាមួយថៃក្នុងខេត្តច័ន្ទបុរី និងខេត្តត្រាតឡើងវិញ។
ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី។ ខុសពីឆ្នាំមុនៗ ពិធីនគរសង្រ្កាន្តឆ្នាំនេះបានរៀបចំធ្វើនៅក្នុងទីក្រុងភ្នំពេញ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៥ មេសានេះថា ក្នុងថ្ងៃទី១៤ មេសាដែលជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៩៨ម៉ឺននាក់បានមកចូលរួមព្រឹត្តិការណ៍កម្សាន្តនានានៅទីក្រុងភ្នំពេញ។ បើតាមលោកស្រី ដោ សម្ផស្ស ការកម្សាន្តរបស់ប្រជាជនខ្មែរ និងភ្ញៀវអន្តរជាតិបានប្រព្រឹត្តទៅដោយគ្មានបញ្ហាអសន្តិសុខធំដុំកើតឡើងទេ ព្រោះមានការរៀបចំចាត់ចែងយ៉ាងហ្មត់ចត់របស់អភិបាលរាជធានីភ្នំពេញ។