លោកស្រី ដោ សម្ផស្ស៖ មានទេសចរជិត ១លាននាក់មកកម្សាន្តនៅទីក្រុងភ្នំពេញក្នុងថ្ងៃចូលឆ្នាំទី១
newsare.net
ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី។ ខុសពីឆ្នាំមុនៗ ពិធីនគរសង្រ្កាន្តឆលោកស្រី ដោ សម្ផស្ស៖ មានទេសចរជិត ១លាននាក់មកកម្សាន្តនៅទីក្រុងភ្នំពេញក្នុងថ្ងៃចូលឆ្នាំទី១
ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី។ ខុសពីឆ្នាំមុនៗ ពិធីនគរសង្រ្កាន្តឆ្នាំនេះបានរៀបចំធ្វើនៅក្នុងទីក្រុងភ្នំពេញ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៥ មេសានេះថា ក្នុងថ្ងៃទី១៤ មេសាដែលជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៩៨ម៉ឺននាក់បានមកចូលរួមព្រឹត្តិការណ៍កម្សាន្តនានានៅទីក្រុងភ្នំពេញ។ បើតាមលោកស្រី ដោ សម្ផស្ស ការកម្សាន្តរបស់ប្រជាជនខ្មែរ និងភ្ញៀវអន្តរជាតិបានប្រព្រឹត្តទៅដោយគ្មានបញ្ហាអសន្តិសុខធំដុំកើតឡើងទេ ព្រោះមានការរៀបចំចាត់ចែងយ៉ាងហ្មត់ចត់របស់អភិបាលរាជធានីភ្នំពេញ។ Read more














