Cambodia



កម្មវិធីព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍ ទី​១៦ ខែ មេសា​ ឆ្នាំ ​២០២៦

.....

អ្នកជំនាញ៖ ការរៀបចំពិធីកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីតាមរាជធានី-ខេត្តបានទាក់ទាញភ្ញៀវទេសចរ

បណ្តារាជធានី-ខេត្តក្នុងប្រទេសកម្ពុជាបានរៀបចំទីតាំងសម្រាប់ការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរ

អ្នកជំនាញ៖ ការរៀបចំពិធីកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីតាមរាជធានី-ខេត្តបានទាក់ទាញភ្ញៀវទេសចរ

បណ្តារាជធានី-ខេត្តក្នុងប្រទេសកម្ពុជាបានរៀបចំទីតាំងសម្រាប់ការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ រាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍នគរសង្រ្កាន្ត ដែលបានទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យដើរកម្សាន្តជាង ១លាននាក់។ អ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញថា ទោះបីកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងការឈ្លានពានរបស់ថៃក៏ដោយក៏ការរៀបចំពិធីជួបជុំនានាក្នុងពេលបុណ្យចូលឆ្នាំថ្មីបានជួយមួយផ្នែកដល់កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

អ៊ុយក្រែន​រងស្រោចដោយដ្រូន និងមីស៊ីលរុស្ស៊ី ប្រធានអូតង់ប្រាប់គេកុំឲ្យភ្លេច​អ៊ុយក្រែន

រុស្ស៊ី​បាញ់មីស៊ីល និងដ្រូន​ច្រើន​រាប់រយ​ទៅលើ​ទឹកដីអ៊ុយក្រែន កាលពីថ្ងៃ​យប់ថ្ងៃពុធ ឈានចូល

អ៊ុយក្រែន​រងស្រោចដោយដ្រូន និងមីស៊ីលរុស្ស៊ី ប្រធានអូតង់ប្រាប់គេកុំឲ្យភ្លេច​អ៊ុយក្រែន

រុស្ស៊ី​បាញ់មីស៊ីល និងដ្រូន​ច្រើន​រាប់រយ​ទៅលើ​ទឹកដីអ៊ុយក្រែន កាលពីថ្ងៃ​យប់ថ្ងៃពុធ ឈានចូលដល់​ថ្ងៃព្រហស្បតិ៍។ ការវាយប្រហារ​របស់រុស្ស៊ី​នៅទូទាំងអ៊ុយក្រែន ទាំង​កណ្តាល​យប់អាធ្រាត្រ បាន​សម្លាប់មនុស្ស​យ៉ាងតិច ១៩នាក់ និងរបួស​ជាង១០០នាក់។ មានវត្តមាន​នៅ​ប្រទេស​ហូឡង់​ដើម្បីទទួលរង្វាន់​សេរីភាព ប្រធានាធិបតី​អ៊ុយក្រែន​បាន​ថ្កោលទោស​ការវាយប្រហារ​ដ៏ងងឹតងងល់​របស់រុស្ស៊ី ដែលបាន​សម្លាប់ប្រជាជនស៊ីវិល​ស្លូតត្រង់​នៅអ៊ុយក្រែន។ 

ស្រីលង្កាបញ្ជូនចេញពីប្រទេស​នូវ​ក្រុមនាវិក​របស់កប៉ាល់ចម្បាំង​អ៊ីរ៉ង់ ដែល​អាមេរិក​បាញ់ពន្លិច​ដើមខែមីនា

នាវិកអ៊ីរ៉ង់​ជាង​២០០នាក់ ដែល​ជាប់គាំង នៅ​ស្រីលង្កា ព្រោះតែ​កប៉ាល់ចម្បាំង​ត្រូវ​នាវាមុជ​អ

ស្រីលង្កាបញ្ជូនចេញពីប្រទេស​នូវ​ក្រុមនាវិក​របស់កប៉ាល់ចម្បាំង​អ៊ីរ៉ង់ ដែល​អាមេរិក​បាញ់ពន្លិច​ដើមខែមីនា

នាវិកអ៊ីរ៉ង់​ជាង​២០០នាក់ ដែល​ជាប់គាំង នៅ​ស្រីលង្កា ព្រោះតែ​កប៉ាល់ចម្បាំង​ត្រូវ​នាវាមុជ​អាមេរិក​បាញ់ពន្លិច កាលពី​ដើម​ខែ​មីនា បានធ្វើ​ដំណើរត្រឡប់ចូលប្រ​ទេសវិញ។ នៅថ្ងៃពុធទី ១៥ មេសា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ​ស្រីលង្កា​បាន​ប្រកាស​ថា ស្រីលង្កា​បាន​បញ្ជូន​នាវិក​អ៊ីរ៉ង់ ចំនួន​២៣៨នាក់ ទៅប្រទេស​កំណើត​របស់ពួកគេ​វិញ បន្ទាប់ពី​សម្រាកព្យាបាល និង​ស្នាក់នៅ​ស្រីលង្កា​អស់រយៈពេល​ជាង​១ខែ។ 

អូស្ត្រាលីត្រៀមបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យដល់ ៣%នៃGDP នៅឆ្នាំ ២០៣៣

រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីលោក Richard Marles បានប្រកាសនៅថ្ងៃទី១៦ ខែមេសានេះថា អូស្ត្រាលី

អូស្ត្រាលីត្រៀមបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យដល់ ៣%នៃGDP នៅឆ្នាំ ២០៣៣

រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីលោក Richard Marles បានប្រកាសនៅថ្ងៃទី១៦ ខែមេសានេះថា អូស្ត្រាលីនឹងបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យដល់ ៣%នៃផលិតផលសរុបក្នុងស្រុក (GDP) នៅឆ្នាំ២០៣៣។ ហេតុផលដែលបានជំរុញឲ្យអូស្រ្តាលីបង្កើនកញ្ចប់ថវិកាយោធានេះក៏ព្រោះតែការផ្ទុះសង្គ្រាមស្ទើរពាសពេញពិភពលោក និងបន្ទាប់ពីរដ្ឋាភិបាលក្រុងកង់បេរ៉ាបានរងសម្ពាធពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ 

លោក ហ៊ុន សែន ជំរុញឲ្យគាំទ្រទំនិញខ្មែរ និង ព្រមានអ្នកដែលនាំចូលទំនិញថៃ

ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានព្រមានឲ្យបញ្ឈប់ជាបន្ទាន់ចំពោះអ្នកទាំងឡាយណាដែលនាំទំនិញថៃច

លោក ហ៊ុន សែន ជំរុញឲ្យគាំទ្រទំនិញខ្មែរ និង ព្រមានអ្នកដែលនាំចូលទំនិញថៃ

ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានព្រមានឲ្យបញ្ឈប់ជាបន្ទាន់ចំពោះអ្នកទាំងឡាយណាដែលនាំទំនិញថៃចូល។ ការបញ្ជាក់របស់លោក ហ៊ុន សែន ដូចនេះធ្វើឡើង បន្ទាប់ពីសារព័ត៌មានថៃនានាបានផ្សព្វផ្សាយថា កម្ពុជាស្នើបើកច្រកព្រំដែនឡើងវិញ។ តែនៅក្នុងសារជាសំឡេងឆ្លើយតបទៅលោកបណ្ឌិត សេង សារី យប់ថ្ងៃទី១៥ មេសា លោក ហ៊ុន សែន បានច្រានចោលនូវព័ត៌មានរបស់ថៃ។ ប្រមុខរដ្ឋស្តីទីក៏បានលើកឡើងដែរថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតទំនិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ព្រមទាំងជំរុញឲ្យពលរដ្ឋខ្មែរគាំទ្រផលិតផលក្នុងស្រុក និងទំនិញនាំចូលពីប្រទេសផ្សេងខុសពីថៃ។

ក្រសួងការងារ៖ ពលរដ្ឋខ្មែររាប់ពាន់នាក់នៅក្រៅប្រទេសអបអរបុណ្យចូលឆ្នាំខ្មែរ

ពលរដ្ឋខ្មែររាប់ពាន់នាក់នៅក្រៅប្រទេស ដូចជាកូរ៉េ ជប៉ុន និងម៉ាឡេស៊ីបាន និងកំពុងអបអរបុណ្យចូលឆ

ក្រសួងការងារ៖ ពលរដ្ឋខ្មែររាប់ពាន់នាក់នៅក្រៅប្រទេសអបអរបុណ្យចូលឆ្នាំខ្មែរ

ពលរដ្ឋខ្មែររាប់ពាន់នាក់នៅក្រៅប្រទេស ដូចជាកូរ៉េ ជប៉ុន និងម៉ាឡេស៊ីបាន និងកំពុងអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការងារនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ សម្រាប់ក្រសួងការងារ ការចូលរួមនេះបង្ហាញពីសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរដើម្បីបន្តរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិ ទោះ​បីជាស្ថិតនៅក្រៅប្រទេស។ 

ស្រីលង្កា​ធ្វើមាតុភូមិនិវត្តន៍​នាវិក​របស់កប៉ាល់ចម្បាំង​អ៊ីរ៉ង់ ដែល​អាមេរិក​បាញ់ពន្លិច​ដើមខែមីនា

នាវិកអ៊ីរ៉ង់​ជាង​២០០នាក់ ដែល​ជាប់គាំង នៅ​ស្រីលង្កា ព្រោះតែ​កប៉ាល់ចម្បាំង​ត្រូវ​នាវាមុជ​អ

ស្រីលង្កា​ធ្វើមាតុភូមិនិវត្តន៍​នាវិក​របស់កប៉ាល់ចម្បាំង​អ៊ីរ៉ង់ ដែល​អាមេរិក​បាញ់ពន្លិច​ដើមខែមីនា

នាវិកអ៊ីរ៉ង់​ជាង​២០០នាក់ ដែល​ជាប់គាំង នៅ​ស្រីលង្កា ព្រោះតែ​កប៉ាល់ចម្បាំង​ត្រូវ​នាវាមុជ​អាមេរិក​បាញ់ពន្លិច កាលពី​ដើម​ខែ​មីនា បានធ្វើ​ដំណើរត្រឡប់ចូលប្រ​ទេសវិញ។ នៅថ្ងៃពុធទី ១៥ មេសា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ​ស្រីលង្កា​បាន​ប្រកាស​ថា ស្រីលង្កា​បាន​បញ្ជូន​នាវិក​អ៊ីរ៉ង់ ចំនួន​២៣៨នាក់ ទៅប្រទេស​កំណើត​របស់ពួកគេ​វិញ បន្ទាប់ពី​សម្រាកព្យាបាល និង​ស្នាក់នៅ​ស្រីលង្កា​អស់រយៈពេល​ជាង​១ខែ។ 

ការចំណាយរបស់ពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំពិតជាគ្រប់គ្រាន់ដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ច?

នៅក្នុងឱកាសចូលឆ្នាំថ្មី ២០២៦ នេះ ពលរដ្ឋខ្មែរចំណាយប្រាក់សម្រាប់កម្មវិធីផ្សេងៗជាច្រើន ទោះ

ការចំណាយរបស់ពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំពិតជាគ្រប់គ្រាន់ដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ច?

នៅក្នុងឱកាសចូលឆ្នាំថ្មី ២០២៦ នេះ ពលរដ្ឋខ្មែរចំណាយប្រាក់សម្រាប់កម្មវិធីផ្សេងៗជាច្រើន ទោះស្ថានភាពសេដ្ឋកិច្ចនៅក្នុងគ្រួសារមួយចំនួនកំពុងប្រឈមនឹងបញ្ហាខ្លះក៏ដោយ ពិសេសក្នុងគ្រាដែលប្រេងឥន្ធនៈមានតម្លៃខ្ពស់។ តែទោះជាយ៉ាងណា សេដ្ឋវិទូយល់ឃើញថា ការចំណាយរបស់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរជាចំណែកមួយចូលរួមផ្តល់សន្ទុះសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីមានបញ្ហាខ្លះដោយសារតែជម្លោះព្រំដែនជាមួយថៃ។

ធនា​គា​រជាតិកម្ពុជា​ថា​ ខ្លួន​មិន​បាន​បង្កក​សាច់​ប្រាក់​ ​ឬ​បិទ​ធនា​គារ​ដូច​ការ​ចុះ​ផ្សាយ​លើ​បណ្តាញ​សង្គម

ធនា​គា​រជាតិ​នៃកម្ពុជា​បាន​បញ្ជាក់ថា​ ខ្លួន​​មិន​បាន​បង្ក​ក​សាច់​ប្រាក់​ ឬ​បិទ​ធនាគារ​ណ

ធនា​គា​រជាតិកម្ពុជា​ថា​ ខ្លួន​មិន​បាន​បង្កក​សាច់​ប្រាក់​ ​ឬ​បិទ​ធនា​គារ​ដូច​ការ​ចុះ​ផ្សាយ​លើ​បណ្តាញ​សង្គម

ធនា​គា​រជាតិ​នៃកម្ពុជា​បាន​បញ្ជាក់ថា​ ខ្លួន​​មិន​បាន​បង្ក​ក​សាច់​ប្រាក់​ ឬ​បិទ​ធនាគារ​ណាមួយ​ដូច​ការ​លើក​ឡើង​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នោះទេ​។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែលចេញ​ផ្សាយ​​នៅថ្ងៃ​ទី​១៥​ ខែ​មេសា​ ឆ្នាំ២០២៦​។​ ការ​ចេញ​មកបញ្ជាក់​របស់​ធនាគារ​ជាតិ​កម្ពុជា​នាពេល​នេះ​នៅ​ក្រោយ​មានការ​ផ្សព្វផ្សាយលើ​បណ្តាញសង្គម​ដោយ​ប្រាប់​​ពល​រដ្ឋឱ្យ​​នាំគ្នា​ទៅ​ដក​ប្រាក់​នៅ​ធនាគារ ដោយ​សារ​តែ​ធនាគារ​ទាំង​នោះនឹង​ប្រឈម​​កា​របិទ​ទ្វារ​ ឬ​បង្កក​សាច់​ប្រាក់​ពី​ធនាគារជាតិ​​។​ 

ក្រសួងបរិស្ថានកំពុងស្រាវជ្រាវករណីមេឃុំសុចិត្រ ពីបទ​សង្ស័យ​​ពាក់ព័ន្ធនឹង​​ការដឹក​ឈើពីព្រៃឡង់

ក្រសួងបរិស្ថាននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានអះអាងពីការ​បន្តស្រាវជ្រាវករណីចេញលិខិតអនុញ្ញ

ក្រសួងបរិស្ថានកំពុងស្រាវជ្រាវករណីមេឃុំសុចិត្រ ពីបទ​សង្ស័យ​​ពាក់ព័ន្ធនឹង​​ការដឹក​ឈើពីព្រៃឡង់

ក្រសួងបរិស្ថាននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានអះអាងពីការ​បន្តស្រាវជ្រាវករណីចេញលិខិតអនុញ្ញាតដឹកជញ្ជូនឈើពីតំបន់ការពារធម្មជាតិ «ព្រៃឡង់» ក្នុងខេត្តកំពង់ធំ។ ការស្រាវជ្រាវនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា លិខិតនោះត្រូវបានចេញដោយមេឃុំសុចិត្រ ឈ្មោះ ប្រាក់ មិន ដែលអាចពាក់ព័ន្ធនឹងការដឹកឈើដោយខុសច្បាប់។

ជម្លោះព្រំដែនខ្មែរ-ថៃ៖ លោក ហ៊ុន សែន បន្តរក្សាយន្តការទ្វេភាគី និងមិនបោះបង់លទ្ធភាពកិច្ចព្រមព្រៀងទីក្រុងប៉ារីស

នៅក្នុងដំណោះស្រាយជម្លោះព្រំដែនជាមួយថៃ ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បាន​ថ្លែងថា កម្ពុជាមិន

ជម្លោះព្រំដែនខ្មែរ-ថៃ៖ លោក ហ៊ុន សែន បន្តរក្សាយន្តការទ្វេភាគី និងមិនបោះបង់លទ្ធភាពកិច្ចព្រមព្រៀងទីក្រុងប៉ារីស

នៅក្នុងដំណោះស្រាយជម្លោះព្រំដែនជាមួយថៃ ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បាន​ថ្លែងថា កម្ពុជាមិនទាត់ចោលទេនូវលទ្ធភាពដែលនឹងត្រូវស្នើទៅសហប្រធានសន្និសីទនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូច្នេះជាការឆ្លើយតបទៅកាន់លោកបណ្ឌិត សេង សារី ដែលជាអ្នកវិភាគនយោបាយមួយរូប បន្ទាប់ពីអ្នកវិភាគរូបនេះផ្តល់យោបល់ឲ្យរដ្ឋាភិបាលកម្ពុជាប្រើប្រាស់មធ្យោបាយកងទ័ពវាយប្រហារថៃ ដើម្បីដណ្តើមទឹកដីកម្ពុជាមកវិញ។

IMFព្រមានពីហានិភ័យនៃសេដ្ឋកិច្ចពិភពលោក បើសង្គ្រាមនៅមជ្ឈិមបូព៌ាមិនបញ្ចប់ឆាប់ៗ

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានពីផលវិបាកសេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរ​ ប្រសិនបើសង្គ្

IMFព្រមានពីហានិភ័យនៃសេដ្ឋកិច្ចពិភពលោក បើសង្គ្រាមនៅមជ្ឈិមបូព៌ាមិនបញ្ចប់ឆាប់ៗ

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានពីផលវិបាកសេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរ​ ប្រសិនបើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបន្តអូសបន្លាយ។ គួរជ្រាបថា ​​សង្គ្រាមនៅមជ្ឈិមបូព៌ាមិនទាន់មានសញ្ញាថានឹងអាចបញ្ចប់បាននៅឡើយ ខណៈតម្លៃថាមពលបន្តកើនឡើងខ្ពស់ដែលជា​កម្រិតហានិភ័យនៃអតិផរណា នាំឱ្យតម្លៃម្ហូបអាហារកាន់តែឡើងខ្ពស់​។​ 

ក្រសួងការពារជាតិថា កម្ពុជាមិនបានសុំឱ្យថៃបើកច្រកព្រំដែនដើម្បីដឹកទំនិញសង្គ្រោះបន្ទាន់ទេ

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ លោកស្រី ម៉ាលី សុជាតា បញ្ជាក់នៅក្នុងសេចក្តីប្រក

ក្រសួងការពារជាតិថា កម្ពុជាមិនបានសុំឱ្យថៃបើកច្រកព្រំដែនដើម្បីដឹកទំនិញសង្គ្រោះបន្ទាន់ទេ

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ លោកស្រី ម៉ាលី សុជាតា បញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១៥ មេសានេះថា កម្ពុជាមិនបានស្នើ​ឱ្យថៃបើកច្រកព្រំដែនដើម្បីដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់ទេ។ ដោយឡែក អ្នកនាំពាក្យកងទ័ពជើងទឹកភូមិន្ទថៃក៏ចេញមុខបដិសេធលើព័ត៌មានចុះផ្សាយដោយកាសែតថៃដែលថា មានការស្នើសុំក្រៅផ្លូវការពីកម្ពុជាឱ្យបើកច្រកព្រំដែនជាមួយថៃក្នុងខេត្តច័ន្ទបុរី និងខេត្តត្រាតឡើងវិញ។ 

លោកស្រី ដោ សម្ផស្ស៖ មានទេសចរជិត ១លាននាក់មកកម្សាន្តនៅទីក្រុងភ្នំពេញក្នុងថ្ងៃចូលឆ្នាំទី១

ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី។ ខុសពីឆ្នាំមុនៗ ពិធីនគរសង្រ្កាន្តឆ

លោកស្រី ដោ សម្ផស្ស៖ មានទេសចរជិត ១លាននាក់មកកម្សាន្តនៅទីក្រុងភ្នំពេញក្នុងថ្ងៃចូលឆ្នាំទី១

ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី។ ខុសពីឆ្នាំមុនៗ ពិធីនគរសង្រ្កាន្តឆ្នាំនេះបានរៀបចំធ្វើនៅក្នុងទីក្រុងភ្នំពេញ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៥ មេសានេះថា ក្នុងថ្ងៃទី១៤ មេសាដែលជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៩៨ម៉ឺននាក់បានមកចូលរួមព្រឹត្តិការណ៍កម្សាន្តនានានៅទីក្រុងភ្នំពេញ។ បើតាមលោកស្រី ដោ សម្ផស្ស ការកម្សាន្តរបស់ប្រជាជនខ្មែរ និងភ្ញៀវអន្តរជាតិបានប្រព្រឹត្តទៅដោយគ្មានបញ្ហាអសន្តិសុខធំដុំកើតឡើងទេ ព្រោះមានការរៀបចំចាត់ចែងយ៉ាងហ្មត់ចត់របស់អភិបាលរាជធានីភ្នំពេញ។

មេដឹកនាំកំពូលចិននិងវៀតណាមជួបគ្នា ដើម្បីពង្រឹង​សហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងប្រទេស​ទាំងពីរ

នៅទីក្រុងប៉េកាំង ប្រធានាធិបតីចិន​លោកស៊ី ជីនពីង​បានទទួល​ជួប​មេដឹកនាំកំពូល​របស់​វៀតណាម លោក

មេដឹកនាំកំពូលចិននិងវៀតណាមជួបគ្នា ដើម្បីពង្រឹង​សហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងប្រទេស​ទាំងពីរ

នៅទីក្រុងប៉េកាំង ប្រធានាធិបតីចិន​លោកស៊ី ជីនពីង​បានទទួល​ជួប​មេដឹកនាំកំពូល​របស់​វៀតណាម លោក​តូ ឡឹម​ នៅក្នុង​បរិបទមួយដែល​ពិភពលោក​កំពុង​ជួបវិបត្តិប្រេងឡើងថ្លៃ ព្រោះតែ​សង្រ្គាម​នៅ​ដើមបូព៌ា។ ចិន​ជា​ប្រទេស​លើកដំបូងគេ​ ដែល​លោកតូ ឡឹម​ចេញទៅបំពេញ​​ទស្សនកិច្ច គិតចាប់តាំងពីលោក​តូ ឡឹម​ត្រូវបាន​សភាវៀតណាម​បោះឆ្នោត​ជ្រើសរើសជា​ប្រធានាធិបតី បន្ថែមពីតំណែង​ អគ្គលេខាធិការបក្សកុម្មុយនិស្ត​ ដែលជា​តំណែង​កំពូល​នៅប្រទេស​វៀតណាម។ យើងស្តាប់​ឈាង បុប្ផា ​

ទីភ្នាក់ងារAIEA៖កូរ៉េខាងជើងជំរុញយ៉ាងសកម្ម​សមត្ថភាពផលិតក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង​មិនបាន​និយាយ​តែ​មាត់​ដើម្បីតាំងខ្លួនជាមហាអំណាច​នុយក្លេអ៊ែរនោះទេ។ បើតាម​ការវ

ទីភ្នាក់ងារAIEA៖កូរ៉េខាងជើងជំរុញយ៉ាងសកម្ម​សមត្ថភាពផលិតក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង​មិនបាន​និយាយ​តែ​មាត់​ដើម្បីតាំងខ្លួនជាមហាអំណាច​នុយក្លេអ៊ែរនោះទេ។ បើតាម​ការវាយតម្លៃ​របស់​​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ ហៅកាត់ថា AIEA របបព្យុងយ៉ាង​បាន​បង្កើន​សកម្មភាពជាច្រើន​នៅទីតាំង​នុយក្លេអ៊ែរយោធា។ មានវត្តមាននៅទីក្រុង​សេអ៊ូល កាលពីថ្ងៃ​ពុធទី ១៥មេសា នាយក​​ទីភ្នាក់ងារAIEAអះអាងប្រាប់អ្នកកាសែតថា កូរ៉េខាងជើង​ដឹកនាំ​ដោយ​លោកគីម ជុងអ៊ុន ​មាន​សមត្ថភាព​ផលិតបានក្បាលគ្រាប់នុយក្លេអ៊ែជាច្រើនគ្រាប់។ យើងស្តាប់សេចក្តីរាយការណ៍របស់ឈាង បុប្ផា

រដ្ឋសភាបារាំង​អនុម័តច្បាប់​ដើម្បី​សម្រួល​ការប្រគល់​វត្ថុបុរាណ​ត្រឡប់​ទៅប្រទេស​ម្ចាស់ដើម

បន្ទាប់ពីមាន​ការអំពាវនាវ ទាមទារសុំ​អស់ជាច្រើនទសវត្សរ៍ រដ្ឋសភាបារាំង​នៅទីបំផុត អនុម័ត​ច្ប

រដ្ឋសភាបារាំង​អនុម័តច្បាប់​ដើម្បី​សម្រួល​ការប្រគល់​វត្ថុបុរាណ​ត្រឡប់​ទៅប្រទេស​ម្ចាស់ដើម

បន្ទាប់ពីមាន​ការអំពាវនាវ ទាមទារសុំ​អស់ជាច្រើនទសវត្សរ៍ រដ្ឋសភាបារាំង​នៅទីបំផុត អនុម័ត​ច្បាប់ថ្មី ដើម្បី​សម្រួល​ការបញ្ជូន​វត្ថុបុរាណ​ត្រលប់ទៅប្រទេស​ដើមវិញ។ យោងតាម​សេចក្តីព្រាង​ច្បាប់​ដែល​រដ្ឋសភា​បារាំង​បាន​បោះឆ្នោត​អនុម័ត​ជាឯកច្ឆន្ទ កាលពីថ្ងៃចន្ទទី ១៣មេសា វត្ថុបុរាណ​ដែល​ប្រទេស​បារាំង​នាំយក​មក​ដោយ​ខុសច្បាប់ ឬដោយ​គ្មាន​ការយល់ព្រម​ពីម្ចាស់ដើម ក្នុង​សម័យ​អាណានិគមបារាំង នឹង​ត្រូវ​បញ្ជូនទៅ​ម្ចាស់ដើម​វិញ ដោយ​គ្រាន់តែ​មាន​ក្រឹត្យ​របស់​ក្រសួងវប្បធម៌ ពោល​គឺ​មិនចាំបាច់ត្រូវការ​ច្បាប់អនុញ្ញាត​ដូច​ពេល​សព្វថ្ងៃនេះទេ។

លោក ប្រាក់ សុខុន ស្នើឲ្យអាស៊ានពង្រឹងសន្តិសុខស្បៀងក្នុងបរិបទជម្លោះនៅមជ្ឈិមបូព៌ា

នៅក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី២ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្

លោក ប្រាក់ សុខុន ស្នើឲ្យអាស៊ានពង្រឹងសន្តិសុខស្បៀងក្នុងបរិបទជម្លោះនៅមជ្ឈិមបូព៌ា

នៅក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី២ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានស្នើឱ្យអាស៊ានត្រៀមខ្លួនកាន់តែរឹងមាំក្នុងការពង្រឹងសន្តិសុខស្បៀងនៅក្នុងបរិបទនៃជម្លោះនៅមជ្ឈិមបូព៌ា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន ក៏បានលើកឡើងពីតម្រូវការរបស់អាស៊ានក្នុងការពន្លឿនកិច្ចព្រមព្រៀងរវាងគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

តើកម្ពុជាគួរត្រៀមវិធានការអ្វីខ្លះនៅចំពោះមុខការបិទច្រកសមុទ្រអកមូហ្សទាំងស្រុង?

ក្រោយការចរចារវាងអាមេរិក និងអ៊ីរ៉ង់ទទួលបរាជ័យកាលពីថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ ប្រធានាធិ

តើកម្ពុជាគួរត្រៀមវិធានការអ្វីខ្លះនៅចំពោះមុខការបិទច្រកសមុទ្រអកមូហ្សទាំងស្រុង?

ក្រោយការចរចារវាងអាមេរិក និងអ៊ីរ៉ង់ទទួលបរាជ័យកាលពីថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបិទខ្ទប់ច្រកសមុទ្រអកមូហ្ស។ ការបិទផ្លូវនាវាចរណ៍ដ៏សំខាន់មួយនេះនឹងអាចធ្វើឲ្យតម្លៃប្រេងឥន្ធនៈហក់ឡើងកាន់តែខ្ពស់ និងធ្វើឲ្យសេដ្ឋកិច្ចសកលរងផលប៉ះពាល់បន្ថែមទៀត។ សម្រាប់កម្ពុជាដែលជាប្រទេសពឹងលើការនាំប្រេងចូល និងគ្មានប្រេងបម្រុងទុកច្រើនត្រូវបានអ្នកឃ្លាំមើលមួយចំនួនកត់សម្គាល់ថានឹងអាចរងផលប៉ះពាល់កាន់តែខ្លាំង។ តើកម្ពុជាគួរត្រៀមវិធានការអ្វីខ្លះនៅចំពោះមុខការបិទច្រកសមុទ្រអកមូហ្សទាំងស្រុង?

ចិន​ចាប់ដំឡើង​សំឡេង​រិះគន់​អាមេរិក​ដែល​បិទខ្ទប់ច្រកសមុទ្រ​អកមូហ្ស​មួយជាន់បន្ថែមទៀត

ចិនមិនមាត់កអ្វីច្រើន នៅពេល​អ៊ីរ៉ង់​បិទខ្ទប់ច្រកសមុទ្រ​អកមូហ្ស ដើម្បី​ដាក់សម្ពាធ​លើ​អាមេ

ចិន​ចាប់ដំឡើង​សំឡេង​រិះគន់​អាមេរិក​ដែល​បិទខ្ទប់ច្រកសមុទ្រ​អកមូហ្ស​មួយជាន់បន្ថែមទៀត

ចិនមិនមាត់កអ្វីច្រើន នៅពេល​អ៊ីរ៉ង់​បិទខ្ទប់ច្រកសមុទ្រ​អកមូហ្ស ដើម្បី​ដាក់សម្ពាធ​លើ​អាមេរិក ដែលរួមដៃគ្នាជាមួយអ៊ីស្រាអែល​វាយប្រហារ​លើ​របប​តេហេរ៉ង់ តាំងពីថ្ងៃទី ២៨កុម្ភៈ។ ប៉ុន្តែ ប៉េកាំង​បាន​ប្រតិកម្ម​ភ្លាមភ្លែត នៅថ្ងៃអង្គារទី ១៤​មេសានេះ បន្ទាប់ពី​អាមេរិក​ប្រកាស​បិទខ្ទប់ច្រកសមុទ្រ​អកមូហ្ស​មួយជាន់ទៀត។ ចិន​ប្រតិកម្ម​ព្រោះថា វិធានការ​បិទខ្ទប់​របស់អាមេរិក​មាន​គោលដៅសំខាន់ រារាំង​មិន​ឲ្យ​កប៉ាល់ចេញចូលកំពង់ផែ​អ៊ីរ៉ង់ ដែល​ជា​ប្រភព​នាំចេញប្រេង​ទៅ​ប្រទេសចិន។

សភាបារាំង​អនុម័តច្បាប់​ដើម្បី​សម្រួល​ការបញ្ជូន​វត្ថុបុរាណ​ត្រឡប់​ទៅប្រទេស​ម្ចាស់ដើម

បន្ទាប់ពីមាន​ការអំពាវនាវ ទាមទារសុំ​អស់ជាច្រើនទសវត្សរ៍ រដ្ឋសភាបារាំង​នៅទីបំផុត អនុម័ត​ច្ប

សភាបារាំង​អនុម័តច្បាប់​ដើម្បី​សម្រួល​ការបញ្ជូន​វត្ថុបុរាណ​ត្រឡប់​ទៅប្រទេស​ម្ចាស់ដើម

បន្ទាប់ពីមាន​ការអំពាវនាវ ទាមទារសុំ​អស់ជាច្រើនទសវត្សរ៍ រដ្ឋសភាបារាំង​នៅទីបំផុត អនុម័ត​ច្បាប់ថ្មី ដើម្បី​សម្រួល​ការបញ្ជូន​វត្ថុបុរាណ​ត្រលប់ទៅប្រទេស​ដើមវិញ។ យោងតាម​សេចក្តីព្រាង​ច្បាប់​ដែល​រដ្ឋសភា​បារាំង​បាន​បោះឆ្នោត​អនុម័ត​ជាឯកច្ឆន្ទ កាលពីថ្ងៃចន្ទទី ១៣មេសា វត្ថុបុរាណ​ដែល​ប្រទេស​បារាំង​នាំយក​មក​ដោយ​ខុសច្បាប់ ឬដោយ​គ្មាន​ការយល់ព្រម​ពីម្ចាស់ដើម ក្នុង​សម័យ​អាណានិគមបារាំង នឹង​ត្រូវ​បញ្ជូនទៅ​ម្ចាស់ដើម​វិញ ដោយ​គ្រាន់តែ​មាន​ក្រឹត្យ​របស់​ក្រសួងវប្បធម៌ ពោល​គឺ​មិនចាំបាច់ត្រូវការ​ច្បាប់អនុញ្ញាត​ដូច​ពេល​សព្វថ្ងៃនេះទេ។

ទាហាន​តៃវ៉ាន់៩នាក់​ជាប់​ចោទ​ពីបទ​ធ្វើ​ចារកិច្ច​បម្រើ​ចិន

នៅ​ថ្ងៃ​អង្គារ​ទី ១៤​មេសា​នេះ ​តុលាការ​តៃវ៉ាន់ ​បាន​ចោទប្រកាន់​​ជា​ផ្លូវការ​ ​ទាហាន​តៃវ៉ា

ទាហាន​តៃវ៉ាន់៩នាក់​ជាប់​ចោទ​ពីបទ​ធ្វើ​ចារកិច្ច​បម្រើ​ចិន

នៅ​ថ្ងៃ​អង្គារ​ទី ១៤​មេសា​នេះ ​តុលាការ​តៃវ៉ាន់ ​បាន​ចោទប្រកាន់​​ជា​ផ្លូវការ​ ​ទាហាន​តៃវ៉ាន់​ប្រមាណ​១០​នាក់ ពីបទ​ធ្វើ​ចារកិច្ច​បម្រើ​ប៉េកាំង​។ ខ្លះកំពុង​បំពេញ​តួនាទី​ ខ្លះបាន​​ចូល​និវត្តន៍​ទៅ​ហើយ ទាហាន​ជាប់​ចោទ​ទាំង​នេះ បាន​លួច​ថត​វីដេអូ និង​បញ្ជួន​ព័ត៌មាន​សម្ងាត់​យោធា​ទៅ​ឱ្យ​ចិន។ នេះ​បើ​តាម​ប្រភព​តុលាការ​តៃវ៉ាន់​ដដែល។

អាមេរិក​ប្រកាស​ធ្វើ​ជា​ដៃគូ​ការពារ​ជាតិ​ជាមួយ​ឥណ្ឌូណេស៊ី ដើម្បី​ស្ថិរភាពឥណ្ឌូប៉ាស៊ីហ្វិក

នៅថ្ងៃចន្ទ ទី១៣ មេសា រដ្ឋមន្ត្រីការពារជាតិអាមេរិកបានប្រកាសធ្វើជាដៃគូចម្បងក្នុងវិស័យការពា

អាមេរិក​ប្រកាស​ធ្វើ​ជា​ដៃគូ​ការពារ​ជាតិ​ជាមួយ​ឥណ្ឌូណេស៊ី ដើម្បី​ស្ថិរភាពឥណ្ឌូប៉ាស៊ីហ្វិក

នៅថ្ងៃចន្ទ ទី១៣ មេសា រដ្ឋមន្ត្រីការពារជាតិអាមេរិកបានប្រកាសធ្វើជាដៃគូចម្បងក្នុងវិស័យការពារជាតិជាមួយឥណ្ឌូណេស៊ីដើម្បីជួយធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពយោធារបស់ឥណ្ឌូណេស៊ី។ តែទន្ទឹមគ្នានេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប្រ៊ីយ៉ាតូបានធ្វើដំណើរទៅជួបប្រធានាធិបតីរុស្ស៊ីលោក ពូទីនដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកថាមពល និងធនធានរ៉ែ។

កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះភាគីថៃដែលកាន់កាប់តំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០២៦ ក្រសួងវប្បធម៌កម្ពុជា​ បានប្រកាសតវ៉ាយ៉ាងដាច់អហង្ការចំពោះការកា

កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះភាគីថៃដែលកាន់កាប់តំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០២៦ ក្រសួងវប្បធម៌កម្ពុជា​ បានប្រកាសតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ មកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ ការតវ៉ាជាថ្មី​របស់​កម្ពុជា ដោយសារតែ ភាគីថៃ បានយកទីតាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មួយចំនួនទៀត ​ដែលយោធាថៃដណ្តើមកាន់កាប់បាននៅក្រោយ​បទឈប់​បាញ់ ទៅរៀបចំ​កម្មវិធីសង្ក្រានអបអរឆ្នាំថ្មី និងបើក​ឲ្យអ្នកទេសចរចូលទៅលេងអំឡុងពេលបុណ្យចូលឆ្នាំនៅទីតាំងទាំងនោះ។

អាមេរិកផ្ញើសារជូនពរឆ្នាំថ្មីដល់ពលរដ្ឋខ្មែរ និងសរសើរពីចំណងមិត្តភាពប្រទេសទាំង២

សហរដ្ឋអាមេរិកតាមរយៈរដ្ឋមន្រ្តីការបរទេសលោក ម៉ារកូ រ៉ូប៊ីយ៉ូ បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋ

អាមេរិកផ្ញើសារជូនពរឆ្នាំថ្មីដល់ពលរដ្ឋខ្មែរ និងសរសើរពីចំណងមិត្តភាពប្រទេសទាំង២

សហរដ្ឋអាមេរិកតាមរយៈរដ្ឋមន្រ្តីការបរទេសលោក ម៉ារកូ រ៉ូប៊ីយ៉ូ បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។ លោក រ៉ូប៊ីយ៉ូ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ដោយបញ្ជាក់ថា ចំណងមិត្តភាពអាមេរិក និងកម្ពុជានឹងរីកចម្រើនបន្ថែមទៀតនៅពេលអនាគត។ ការផ្ញើសារជូនពររបស់ប្រមុខការទូតអាមេរិកធ្វើឡើងខណៈដែលពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៦។ 

គណបក្ស​ក្រៅ​រដ្ឋាភិបាល​យក​ឱកាស​ឆ្នាំថ្មី​អំពាវនាវ​ឲ្យ​រួមគ្នា​ការពារ​ទឹកដី​ខ្មែរ

សារជូនពរក្នុងឱកាសចូលឆ្នាំថ្មីនេះបានធ្លាក់មកជាបន្តបន្ទាប់ រាប់ចាប់ពីប្រមុខរដ្ឋាភិបាល អ្ន

គណបក្ស​ក្រៅ​រដ្ឋាភិបាល​យក​ឱកាស​ឆ្នាំថ្មី​អំពាវនាវ​ឲ្យ​រួមគ្នា​ការពារ​ទឹកដី​ខ្មែរ

សារជូនពរក្នុងឱកាសចូលឆ្នាំថ្មីនេះបានធ្លាក់មកជាបន្តបន្ទាប់ រាប់ចាប់ពីប្រមុខរដ្ឋាភិបាល អ្នកនយោបាយខ្មែរ និងគណបក្សនៅក្រៅរដ្ឋាភិបាល។ តែអ្វីដែលគួរឲ្យកត់សំគាល់ គណបក្សក្រៅរដ្ឋាភិបាលបានយកឱកាសជូនពរឆ្នាំថ្មីដើម្បីដាស់ស្មារតីពលរដ្ឋខ្មែរឲ្យរួមគ្នាការពារទឹកដី និងដោះលែងអ្នកទោសមនសិកាទាំងអស់ក្នុងគ្រាដែលកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃ។

ទេវតាឆ្នាំចាស់ថ្លែងពីការរីកចម្រើនរបស់កម្ពុជា តែជួបគ្រោះអកុសលដោយមានការឈ្លានពានពីថៃ

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែរទូទាំងប្រទេសបានចាប់ផ្តើមប្រារព្ធពិធីបុណ្យចូលឆ្

ទេវតាឆ្នាំចាស់ថ្លែងពីការរីកចម្រើនរបស់កម្ពុជា តែជួបគ្រោះអកុសលដោយមានការឈ្លានពានពីថៃ

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែរទូទាំងប្រទេសបានចាប់ផ្តើមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃទី១ ដែលជាថ្ងៃមហាសង្ក្រាន្ត និងជាថ្ងៃទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្យសាទេវី» ដែលជារាជបុត្រីទី៣នៃកបិលមហាព្រហ្ម។ នៅក្នុងពិធីជានិមិត្តរូបដែលផលិតឡើងដោយទូរទស្សន៍ជាតិកម្ពុជា (ទទក) ទេវតាឆ្នាំចាស់ព្រះនាម «គោរាគៈទេវី» ដែលជារាជបុត្រីទី២ នៃកបិលមហាព្រហ្មបានប្រាប់ទេវតាឆ្នាំថ្មីថា ប្រទេសកម្ពុជានារយៈពេល ១ឆ្នាំកន្លងទៅមានការរីកចម្រើនជាលំដាប់ ហើយប្រជារាស្ត្រមានសេចក្តីសុខ មានសាមគ្គីភាព សម្បូរសប្បាយ។ តែទេវតាឆ្នាំចាស់មិនភ្លេចលើកឡើងពីគ្រោះអកុសលដែលបណ្តាលមកពីការឈ្លានពានរបស់ប្រទេសជិតខាង(ថៃ) ទេ និងថាការឈ្លានពាននេះបានបណ្តាលឲ្យពលរដ្ឋនៅតាមខេត្តជាប់ព្រំដែនរងទុក្ខ វេទនា។ តែបញ្ហាមួយនេះត្រូវបានយកចិត្តទុកដាក់ពីរដ្ឋាភិបាល រួមទាំងមហាជនខ្មែរទូទាំងប្រទេស៕

សម្តេច​ប៉ាប​ឡេអុង​១៤​ ថា​មិន​ខ្លាច និង​មិន​ចង់ឈ្លោះ​​​ជាមួយ​​លោក​ដូណាល់ ត្រាំ

ទន្ទឹមនឹងសង្គ្រាមវាយប្រហារដោយគ្រាប់មីស៊ីលលើអ៊ីរ៉ង់ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបា

សម្តេច​ប៉ាប​ឡេអុង​១៤​ ថា​មិន​ខ្លាច និង​មិន​ចង់ឈ្លោះ​​​ជាមួយ​​លោក​ដូណាល់ ត្រាំ

ទន្ទឹមនឹងសង្គ្រាមវាយប្រហារដោយគ្រាប់មីស៊ីលលើអ៊ីរ៉ង់ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបានធ្វើសង្គ្រាមប្លោងពាក្យសំដីធ្ងន់ៗដាក់សម្តេចប៉ាប ឡេងអុង១៤ នៅថ្ងៃអាទិត្យ ទី១២ មេសា។ តែសម្តេចប៉ាបបានឆ្លើយតបតាមសម្រួលវិញថា ព្រះអង្គមិនត្រូវការតតាំងជាមួយប្រធានាធិបតីអាមេរិកទេ ព្រោះព្រះអង្គរវល់បំពេញទស្សនកិច្ចផ្សព្វផ្សាយសន្តិភាព។ ហេតុអ្វីលោកដូណាល់ ត្រាំរករឿងសម្តេចប៉ាប?

NGO៖ អ៊ីរ៉ង់បានប្រហារជីវិតអ្នកទោសជាង ១ ៦០០នាក់ ក្នុងឆ្នាំ២០២៥

អង្គការក្រៅរដ្ឋាភិបាលចំនួនពីរនៅអឺរ៉ុប បានចេញផ្សាយរបាយការណ៍នៅថ្ងៃចន្ទ ទី១៣ មេសា ស្តីពីការអ

NGO៖ អ៊ីរ៉ង់បានប្រហារជីវិតអ្នកទោសជាង ១ ៦០០នាក់ ក្នុងឆ្នាំ២០២៥

អង្គការក្រៅរដ្ឋាភិបាលចំនួនពីរនៅអឺរ៉ុប បានចេញផ្សាយរបាយការណ៍នៅថ្ងៃចន្ទ ទី១៣ មេសា ស្តីពីការអនុវត្តទោសប្រហារជីវិតនៅអ៊ីរ៉ង់។ បើតាមរបាយការណ៍ អាជ្ញាធរអ៊ីរ៉ង់បានប្រហារជីវិតអ្នកទោស ជាង១៦០០នាក់ នៅឆ្នាំ២០២៥។ នេះជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន បើគិតតាំងពីឆ្នាំ ១៩៨៩។ កំណើនចំនួនអ្នកទោសប្រហារជីវិតនេះ ទំនងជាជាប់ពាក់ព័ន្ធនឹងសង្រ្គាម ជាមួយអ៊ីស្រាអែលនិងអាមេរិក។

ហុងគ្រីបិទទំព័រសករាជ អកបាន ដោយជ្រើសយកអ្នកដឹកនាំថ្មីដែលមានទំនោររកអឺរ៉ុប

ហុងគ្រីបានបើកទំព័រសករាជថ្មីដោយជ្រើសរើសយកអឺរ៉ុប។ សហភាពអឺរ៉ុបបានធូរស្បើយចិត្តដោយសារនាយករដ

ហុងគ្រីបិទទំព័រសករាជ អកបាន ដោយជ្រើសយកអ្នកដឹកនាំថ្មីដែលមានទំនោររកអឺរ៉ុប

ហុងគ្រីបានបើកទំព័រសករាជថ្មីដោយជ្រើសរើសយកអឺរ៉ុប។ សហភាពអឺរ៉ុបបានធូរស្បើយចិត្តដោយសារនាយករដ្ឋមន្ត្រីជាតិនិយម លោក អកបានដែលស្អប់អឺរ៉ុប ស្និទ្ធនឹងលោកដូណាល់ត្រាំ និងលោកពូទីនបានទទួលបរាជ័យនៅក្នុងការបោះឆ្នោតសភាថ្ងៃទី ១២ មេសា ២០២៦។ ជាមួយនឹងជោគជ័យយ៉ាងត្រចះត្រចង់ ប្រមុខបក្សកណ្តាលនិយម លោក ពីទ័រ ម៉ាកឌ្យ៉ា ដែលទើបចូលប្រលូកនយោបាយនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីហុងគ្រី។ តើលោក ពីទ័រ ម៉ាកឌ្យ៉ា ជានរណា?

ហ្វីលីពីនចោទចិនពីបទបានចាក់សារធាតុគីមីពុល​ចូលក្នុងដែនទឹកដែលមានជម្លោះ

នៅថ្ងៃទី១៣ មេសានេះ ប្រទេសហ្វីលីពីនបានចោទអ្នកនេសាទចិនពីបទបានចាក់សារធាតុគីមីពុល(ស្យានីត) ទៅ

ហ្វីលីពីនចោទចិនពីបទបានចាក់សារធាតុគីមីពុល​ចូលក្នុងដែនទឹកដែលមានជម្លោះ

នៅថ្ងៃទី១៣ មេសានេះ ប្រទេសហ្វីលីពីនបានចោទអ្នកនេសាទចិនពីបទបានចាក់សារធាតុគីមីពុល(ស្យានីត) ទៅក្នុងទឹកសមុទ្រនៅម្តុំទីប្រជុំកោះ Spratly ក្នុងសមុទ្រចិនខាងត្បូងដែលជាតំបន់ប្រទាញប្រទង់គ្នាខ្លាំងរវាងចិន និងហ្វីលីពីន។

អាមេរិកប្រកាសបិទច្រកសមុទ្រអកមូហ្ស និងកំពង់ផែអ៊ីរ៉ង់ តែអ៊ីរ៉ង់ប្រកាសមិននៅស្ងៀម

ក្រោយជំនួបចរចាសន្តិភាពជាមួយអ៊ីរ៉ង់បរាជ័យ សហរដ្ឋអាមេរិកបានប្រកាសបិទមិនឲ្យនាវាទាំងអស់ ចេញ

អាមេរិកប្រកាសបិទច្រកសមុទ្រអកមូហ្ស និងកំពង់ផែអ៊ីរ៉ង់ តែអ៊ីរ៉ង់ប្រកាសមិននៅស្ងៀម

ក្រោយជំនួបចរចាសន្តិភាពជាមួយអ៊ីរ៉ង់បរាជ័យ សហរដ្ឋអាមេរិកបានប្រកាសបិទមិនឲ្យនាវាទាំងអស់ ចេញចូលកំពង់ផែ និងឆ្នេរសមុទ្រអ៊ីរ៉ង់ ឆ្លងកាត់តាមច្រកសមុទ្រអកមូហ្ស។ វិធានការនេះចាប់ផ្តើមអនុវត្ត នៅថ្ងៃចន្ទ ទី១៣ មេសា នេះតទៅ។ ឆ្លើយតបនឹងអាមេរិក អ៊ីរ៉ង់មិនចុះញមចំពោះរាល់ការគំរាមកំហែងណាមួយ។ ការប្រកាសបិទខ្ទប់កំពង់ផែនិងឆ្នេរសមុទ្រអ៊ីរ៉ង់ បានធ្វើឲ្យតម្លៃប្រេងហក់ឡើងសាជាថ្មី។

Get more results via ClueGoal