Cambodia



Russia cancels restrictions on flights to UAE, those going through Iranian airspace

Relevant experts continue to analyze the situation with civil aviation in the Middle East and, if necessary, will make adjustments to Russian airlines' flights in the region

ជប៉ុន​និង​កូរ៉េខាង​ត្បូង​ខិត​​រកគ្នា​កាន់តែ​ស្និទ្ធ​ នៅចំពោះ​មុខ​​ស្ថានភាព​ពិភពលោក​ពុះ​កញ្ជ្រោល

លោក​ស្រី​នាយករដ្ឋមន្ត្រី​ជប៉ុន ទើប​បញ្ចប់​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​ប្រទេ​សកូរ៉េខាង​ត្បូង

ជប៉ុន​និង​កូរ៉េខាង​ត្បូង​ខិត​​រកគ្នា​កាន់តែ​ស្និទ្ធ​ នៅចំពោះ​មុខ​​ស្ថានភាព​ពិភពលោក​ពុះ​កញ្ជ្រោល

លោក​ស្រី​នាយករដ្ឋមន្ត្រី​ជប៉ុន ទើប​បញ្ចប់​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​ប្រទេ​សកូរ៉េខាង​ត្បូង នៅ​ថ្ងៃ​ទី​២០​ឧសភា​ម្សិលមិញ។ ​ក្នុង​បរិបទ​នៃ​ស្ថានភាព​អន្តរជាតិ​មិនជាក់​លាក់ ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ បាន​ប្តេជ្ញា​​រឹត​ចំណង​ទំនាក់ទំនងរវាង​គ្នា​ ដោយ​ប្រកាស​​ឆន្ទៈ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​​ក្នុង​វិស័យ​សន្តិសុខ​និង​ថាមពល។

អ.ស.ប.ប្រកាស​ខ្វះ​ថវិកា ៦១០លានដុល្លារ​ដើម្បី​ជួយ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា

បណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគត

អ.ស.ប.ប្រកាស​ខ្វះ​ថវិកា ៦១០លានដុល្លារ​ដើម្បី​ជួយ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា

បណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគតិចភូមានៅជំរំក្នុងប្រទេសបង់ក្លាដែស កំពុងប្រឈមនឹងការខ្វះថវិកាចំនួន ៦១០លានដុល្លារ។ បើគ្មានទឹកប្រាក់ជំនួយនេះទេ ជីវិតរបស់ជនភៀសខ្លួនទាំងនោះនឹងអាចប្រឈមគ្រោះថ្នាក់ នេះជាការព្រមានរបស់អ.ស.បនៅថ្ងៃពុធ ទី ២០ ឧសភា។

កំណើនក្រុមហ៊ុននាំចូលសាច់បង្កកនឹងប៉ះពាល់ដល់ការប្រឹងប្រែងចិញ្ចឹមសត្វក្នុងស្រុក?

អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានសុខភាពសត្វបានសម្រេចក្នុងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឲ្យក្រុ

កំណើនក្រុមហ៊ុននាំចូលសាច់បង្កកនឹងប៉ះពាល់ដល់ការប្រឹងប្រែងចិញ្ចឹមសត្វក្នុងស្រុក?

អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានសុខភាពសត្វបានសម្រេចក្នុងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឲ្យក្រុមហ៊ុនចំនួន ៥ ថែមទៀតនាំចូលសាច់បង្កកមកលក់នៅកម្ពុជា។ ការសម្រេចថ្មីនេះបានធ្វើឲ្យចំនួនក្រុមហ៊ុននាំចូលសាច់បង្កកកើនឡើងដល់ប្រមាណជាង ៥០ក្រុមហ៊ុន។ តំណាងអ្នកចិញ្ចឹមសត្វបារម្ភថា កំណើនក្រុមហ៊ុននាំចូលសាច់បង្កកពេលនេះនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងបង្កើនការចិញ្ចឹមសត្វក្នុងស្រុក បន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ។

អ្នក​ជំនាញ​ព្រលែងសត្វ​ក្រពើភ្នំ​​​ជិត​ផុត​ពូជ​ ១០​ក្បាល​ចូល​ក្នុង​ទន្លេស្រែពក​ ខេត្ត​​មណ្ឌល​គិរី

អ្នក​ជំនាញ​សត្វ​ព្រៃបាន​ព្រលែង​ក្រពើ​ភ្នំចំនួន​ ១០​ក្បាល​ចូល​ទៅដែន​ជម្រក​សត្វព្រៃ​ស្រែព

អ្នក​ជំនាញ​ព្រលែងសត្វ​ក្រពើភ្នំ​​​ជិត​ផុត​ពូជ​ ១០​ក្បាល​ចូល​ក្នុង​ទន្លេស្រែពក​ ខេត្ត​​មណ្ឌល​គិរី

អ្នក​ជំនាញ​សត្វ​ព្រៃបាន​ព្រលែង​ក្រពើ​ភ្នំចំនួន​ ១០​ក្បាល​ចូល​ទៅដែន​ជម្រក​សត្វព្រៃ​ស្រែពក​ ក្នុងខេត្ត​មណ្ឌល​គិរី បន្ទាប់ពីបានវាយតម្លៃ​ និង​រៀប​ចំផែន​ការ​អភិរក្ស​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។​ នេះតាម​​​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួង​បរិស្ថានចេញដែល​ផ្សាយ​​នៅ​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ២០២៦​។​ ការ​ព្រលែង​​ក្រពើ​ភ្នំចូល​ដែន​ធម្ម​ជាតិ​វិញ​នា​ពេល​នេះ​ គឺជា​​ការ​សហ​ការគ្នារវាង​ក្រសួង​បរិស្ថាន​ អង្គការ​ WWF អង្គការ​ Fauna & Flora International និង​​រដ្ឋបាល​ខេត្ត​មណ្ឌល​គិរី​ ក្នុង​គោល​បំណង​អភិ​រក្ស និង​ពង្រឹង​ប្រព័ន្ធ​អេកូឡូ​ស៊ី​ទឹក​សាប​ក្នុង​តំបន់​ខ្ពស់​រាប​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា​។ 

លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលគ្រោងបន្ថយ ៣អគ្គនាយកដ្ឋាន និង៣០នាយកដ្ឋានក្នុងក្រសួងចំនួន១៦

រដ្ឋាភិបាលកម្ពុជាកំពុងបន្តជំរុញកំណែទម្រង់ស្ថាប័នរដ្ឋ តាមរយៈគម្រោងកែសម្រួល និងកាត់បន្ថយអ

លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលគ្រោងបន្ថយ ៣អគ្គនាយកដ្ឋាន និង៣០នាយកដ្ឋានក្នុងក្រសួងចំនួន១៦

រដ្ឋាភិបាលកម្ពុជាកំពុងបន្តជំរុញកំណែទម្រង់ស្ថាប័នរដ្ឋ តាមរយៈគម្រោងកែសម្រួល និងកាត់បន្ថយអគ្គនាយកដ្ឋាន និងនាយកដ្ឋានមួយចំនួននៅតាមក្រសួងស្ថាប័នផ្សេងៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយការចំណាយថវិកាជាតិ និងឆ្លើយតបទៅនឹងវិវត្តសង្គមឌីជីថល។ នេះជាការលើកឡើងរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ 

លោក ទ្រី ស៊ីថេង៖ មនុស្សសម្លាប់សត្វដែលវង្វេងចូលភូមិ ព្រោះចង់បានសាច់ច្រើនជាងជំនឿអកុសល

ការវាយសម្លាប់សត្វព្រៃនៅកម្ពុជា មិនថាសត្វកាច ឬសត្វស្លូតតែងកើតឡើងជាបន្តបន្ទាប់ ក្រោយពីសត្វ

លោក ទ្រី ស៊ីថេង៖ មនុស្សសម្លាប់សត្វដែលវង្វេងចូលភូមិ ព្រោះចង់បានសាច់ច្រើនជាងជំនឿអកុសល

ការវាយសម្លាប់សត្វព្រៃនៅកម្ពុជា មិនថាសត្វកាច ឬសត្វស្លូតតែងកើតឡើងជាបន្តបន្ទាប់ ក្រោយពីសត្វព្រៃទាំងនោះវង្វេងហ្វូងរត់ចូលភូមិឋានប្រជាជន។ ថ្មីចុងក្រោយនេះ មានករណីវាយសម្លាប់ពីរផ្ទួនៗគ្នាលើសត្វប្រើស និងក្តាន់។ អង្គការអភិរក្សសត្វព្រៃនានាក៏ដូចជាក្រសួងបរិស្ថាន បានសម្តែងការសោកស្តាយ ចំពោះការសម្លាប់សត្វព្រៃជិតផុតពូជដោយសារជំនឿ និងមូលហេតុផ្សេងៗ និងថា មហាជនគួរជ្រើសរើសដំណោះស្រាយផ្សេង ក្រៅពីការវាយសម្លាប់។

អ.ស.ប.ប្រកាសខ្វះថវិកា ៦១០លានដុល្លារដើម្បីជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

បណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគត

អ.ស.ប.ប្រកាសខ្វះថវិកា ៦១០លានដុល្លារដើម្បីជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

បណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគតិចភូមានៅជំរំក្នុងប្រទេសបង់ក្លាដែស កំពុងប្រឈមនឹងការខ្វះថវិកាចំនួន ៦១០លានដុល្លារ។ បើគ្មានទឹកប្រាក់ជំនួយនេះទេ ជីវិតរបស់ជនភៀសខ្លួនទាំងនោះនឹងអាចប្រឈមគ្រោះថ្នាក់ នេះជាការព្រមានរបស់អ.ស.បនៅថ្ងៃពុធ ទី ២០ ឧសភា។

ឥណ្ឌូណេស៊ី​ប្រកាសពង្រឹងវិធី​គ្រប់គ្រង​ការនាំ​ចេញ​វត្ថុ​ធាតុ​ដើម

ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​ប្រាបូវ៉ូ ស៊ូប្រ៊ីយ៉ាតូ ​បាន​ប្រកាស​នៅ​ថ្ងៃពុធទី​២០​ឧសភា​នេះ

ឥណ្ឌូណេស៊ី​ប្រកាសពង្រឹងវិធី​គ្រប់គ្រង​ការនាំ​ចេញ​វត្ថុ​ធាតុ​ដើម

ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​ប្រាបូវ៉ូ ស៊ូប្រ៊ីយ៉ាតូ ​បាន​ប្រកាស​នៅ​ថ្ងៃពុធទី​២០​ឧសភា​នេះ ​ពង្រឹង​វិធានការ​ត្រួត​ពិនិត្យ​ការ​នាំ​ចេញ​វត្ថុ​ធាតុ​ដើម​ ដូច​យ៉ាង ធ្យូង​ថ្ម ឬ​ប្រេង​ដូង។ សេចក្តីសម្រេចនេះ ធ្វើ​ឡើង​ក្នុង​ខណៈ​ដែលប្រទេស​កំពុង​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ បង្ក​ឡើង​ដោយ​សង្គ្រាមនៅមជ្ឈិមបូព៌ា។

ទស្សនកិច្ច​របស់​លោក​ពូទីន​នៅ​ប៉េកាំង បញ្ជាក់​ពី​ទំនាក់ទំនង​​គ្មាន​រង្គោះ​រង្គើ​រវាង​ចិន​និង​រុស្ស៊ី

បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​ដូណាល់ត្រាំ នៅ​ថ្ងៃ​ពុធ​ទី​២០​ឧសភា​នេះ ប្រធានាធិបតីចិន​

ទស្សនកិច្ច​របស់​លោក​ពូទីន​នៅ​ប៉េកាំង បញ្ជាក់​ពី​ទំនាក់ទំនង​​គ្មាន​រង្គោះ​រង្គើ​រវាង​ចិន​និង​រុស្ស៊ី

បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​ដូណាល់ត្រាំ នៅ​ថ្ងៃ​ពុធ​ទី​២០​ឧសភា​នេះ ប្រធានាធិបតីចិន​លោក​ស៊ីជីនពីង បាន​ទទួល​ស្វាគមន៍​សមភាគី​​រុស្ស៊ី​លោក​វ្លាឌីមៀ ពូទីន ម្តង។ ពី​ទីក្រុង​​ប៉េកាំង​ ប្រមុខ​រដ្ឋ​​ចិន​និង​រុស្ស៊ី​បាន​បង្ហាញ​​​អំពី​ទំនាក់ទំនង​ដ៏​រឹង​មាំ​​ នៃមហាអំណាច​ពីរនៅ​ចំពោះស្ថានការណ៍អន្តរជាតិ​​ច្របូក​ច្របល់​​។

កងទ័ពភូមាដណ្តើមកាន់កាប់ស្រុកមួយជាប់ព្រំដែនថៃពីក្រុមប្រឆាំងប្រដាប់អាវុធជនជាតិភាគតិច

នៅក្នុងប្រទេសភូមា របបសឹកបានបញ្ជាក់ក្នុងថ្ងៃទី២០ ឧសភានេះពីការវាយដណ្តើមកាន់កាប់បានវិញនូវស

កងទ័ពភូមាដណ្តើមកាន់កាប់ស្រុកមួយជាប់ព្រំដែនថៃពីក្រុមប្រឆាំងប្រដាប់អាវុធជនជាតិភាគតិច

នៅក្នុងប្រទេសភូមា របបសឹកបានបញ្ជាក់ក្នុងថ្ងៃទី២០ ឧសភានេះពីការវាយដណ្តើមកាន់កាប់បានវិញនូវស្រុកមួយជាប់ព្រំដែនថៃពីក្រុមប្រឆាំងប្រដាប់អាវុធជនជាតិភាគតិច។ តែទំរាំទទួលបានជោគជ័យមួយនេះ កងទ័ពភូមាបានចំណាយពេលត តាំងផ្លូវអាវុធទល់នឹងក្រុមប្រឆាំងរយៈពេល ២សប្តាហ៍ដែលបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់។

តើ​អាជ្ញាធរ​គួរ​មាន​វិធានការ​អ្វី​ខ្លះ​លើ​បុគ្គល ឬ​ក្រុម​ជិះម៉ូតូ​គ្មាន​សណ្តាប់ធ្នាប់​លើ​ដង​ផ្លូវ?

អ្នកប្រើប្រាស់បណ្តាញសង្គម និងមហាជនជាច្រើនបាននាំគ្នាបញ្ចេញប្រតិកម្មចំពោះភាពអនាធិបតេយ្យតា

តើ​អាជ្ញាធរ​គួរ​មាន​វិធានការ​អ្វី​ខ្លះ​លើ​បុគ្គល ឬ​ក្រុម​ជិះម៉ូតូ​គ្មាន​សណ្តាប់ធ្នាប់​លើ​ដង​ផ្លូវ?

អ្នកប្រើប្រាស់បណ្តាញសង្គម និងមហាជនជាច្រើនបាននាំគ្នាបញ្ចេញប្រតិកម្មចំពោះភាពអនាធិបតេយ្យតាមដងផ្លូវដែលបង្កឡើងដោយក្រុមម៉ូតូធំ តាមរយៈការជិះបង្ហោះ និងវ៉ាជែងមិនគោរពច្បាប់ចរាចរណ៍។ ទន្ទឹមគ្នានេះ ពលរដ្ឋថែមទាំងបានរិះគន់អាជ្ញាធរដែលមិនព្រមចាត់វិធានការលើក្រុមម៉ូតូធំទាំងនោះ ដូចដែលបានអនុវត្តទៅលើក្រុមក្មេងទំនើង។ អ្នកសិក្សាស្រាវជ្រាវសង្គមក៏យល់ឃើញដូច្នេះដែរ និងទទូចឱ្យសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងតម្លាភាព។ តើអាជ្ញាធរគួរមានវិធានការអ្វីខ្លះលើបុគ្គល ឬក្រុមជិះម៉ូតូគ្មានសណ្តាប់ធ្នាប់លើដងផ្លូវ?

រុស្ស៊ី ធ្វើសមយុទ្ធនុយក្លេអ៊ែរទ្រង់ទ្រាយធំ ៣ ថ្ងៃ ខណៈពេលដែល លោក ពូទីន ទៅទស្សនកិច្ចនៅចិន

ថ្ងៃ អង្គារ ទី ១៩ ខែ ឧសភា កងទ័ពរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធយោធា ដោយប្រើប្រាស់ អាវុធនុយក្ល

រុស្ស៊ី ធ្វើសមយុទ្ធនុយក្លេអ៊ែរទ្រង់ទ្រាយធំ ៣ ថ្ងៃ ខណៈពេលដែល លោក ពូទីន ទៅទស្សនកិច្ចនៅចិន

ថ្ងៃ អង្គារ ទី ១៩ ខែ ឧសភា កងទ័ពរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធយោធា ដោយប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ។ មានរយៈពេល ៣ ថ្ងៃ លំហាត់សឹកនេះ បានប្រមូលផ្តុំ ទាហានរុស្ស៊ី រាប់ម៉ឺននាក់ មកពីទូទាំងប្រទេស ។ គួរគូសបញ្ជាក់ដែរថា ប្រតិបត្តិការសម្ញែងគ្រឿងសព្វាវុធខាងលើ ធ្វើឡើងចំពេល ដែលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានទៅធ្វើទស្សនកិច្ច នៅក្នុងប្រទេសចិន ។

លោក ជា ធីរិទ្ធ៖ គណបក្សថ្មីដែលកើតពីសមាជិកសម្ព័ន្ធមិនអាចចូលរួមក្នុងសម្ព័ន្ធភាពបានទេ

គណបក្សប្រជាជនកម្ពុជានឹងមិនអនុញ្ញាតឲ្យចូលរួមក្នុងសម័្ពន្ធភាពទៀតទេសម្រាប់រាល់គណបក្សនយោបា

លោក ជា ធីរិទ្ធ៖ គណបក្សថ្មីដែលកើតពីសមាជិកសម្ព័ន្ធមិនអាចចូលរួមក្នុងសម្ព័ន្ធភាពបានទេ

គណបក្សប្រជាជនកម្ពុជានឹងមិនអនុញ្ញាតឲ្យចូលរួមក្នុងសម័្ពន្ធភាពទៀតទេសម្រាប់រាល់គណបក្សនយោបាយបង្កើតថ្មីណាដែលកើតចេញពីសមាជិកបក្សនយោបាយមានក្នុងសម្ព័ន្ធភាពស្រាប់។ នេះជាការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ បើតាមលោក ជា ធីរិទ្ធ ការធ្វើដូចនេះគឺដើម្បីជៀសវាងការបង្កើតគណបក្សនយោបាយច្រើន។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះដដែលបានបន្ថែមថា ជំនួបរវាងលោក ហ៊ុន សែន និងគណបក្សនយោបាយក្នុងសម្ព័ន្ធភាពក្នុងថ្ងៃទី២០ ឧសភានេះក៏មានការផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃដែរ៕

លោក ជេហ្វ មូន ចង់ប្រែក្លាយសមុទ្រកែបទៅជាវិចិត្រសាលមហា​សមុទ្រដ៏ធំបំផុតនៅអាស៊ី

លោក ជេហ្វ មូន ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃរមណីយដ្ឋាន ថ្ងៃបាំងឆ័ត្រ នៅក្នុងខេត្តកែប ដែលប

លោក ជេហ្វ មូន ចង់ប្រែក្លាយសមុទ្រកែបទៅជាវិចិត្រសាលមហា​សមុទ្រដ៏ធំបំផុតនៅអាស៊ី

លោក ជេហ្វ មូន ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃរមណីយដ្ឋាន ថ្ងៃបាំងឆ័ត្រ នៅក្នុងខេត្តកែប ដែលបានមករស់នៅប្រទេសកម្ពុជារយៈពេលជាង ២០ឆ្នាំមកហើយ។ ជាសហគ្រិន និងជាអ្នកវិនិយោគជនជាតិប៊ែលហ្សិក មានសញ្ជាតិខ្មែរ លោក ជេហ្វ មូន កំពុងបង្កើតគម្រោងអភិវឌ្ឍន៍ថ្មីៗដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រែក្លាយឆ្នេរសមុទ្រកែបទៅជាវិចិត្រសាលមហា​សមុទ្រអាស៊ីអាគ្នេយ៍ និងជាសារមន្ទីរក្រោមទឹកដ៏ធំបំផុតមួយនៅអាស៊ី។ សម្រាប់លោក ជេហ្វ មូន គម្រោងវិចិត្រសាលមហា​សមុទ្រដ៏ធំបំផុតនៅអាស៊ី គឺជាគម្រោងគោលដៅទេសចរណ៍សិល្បៈ និងអេកូឡូស៊ីលំដាប់ខ្ពស់ ដែលផ្តោតលើការថែរក្សាបរិស្ថាន សុខុមាលភាព និងវប្បធម៌ជាចម្បង។ 

ពលរដ្ឋមួយចំនួននៅខេត្តសៀមរាបត្អូញត្អែរពីសំឡេង​​រំខានដែលប៉ះពាល់ដល់ទេសចរ និងការរស់នៅ

ពលរដ្ឋមួយចំនួននៅក្រុងសៀមរាបបានសម្តែងការព្រួយបារម្ភចំពោះការបំពុលដោយសំឡេងដែលពួកគេអះអាងថា

ពលរដ្ឋមួយចំនួននៅខេត្តសៀមរាបត្អូញត្អែរពីសំឡេង​​រំខានដែលប៉ះពាល់ដល់ទេសចរ និងការរស់នៅ

ពលរដ្ឋមួយចំនួននៅក្រុងសៀមរាបបានសម្តែងការព្រួយបារម្ភចំពោះការបំពុលដោយសំឡេងដែលពួកគេអះអាងថា កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅប្រចាំថ្ងៃ សុខភាព និងអាជីវកម្មទេសចរណ៍ ជាពិសេសទៅលើភ្ញៀវទេសចរ។ តាមលិខិតមួយដែលវិទ្យុបារាំងអន្តរជាតិ RFI ទើប​ទទួលបានពីពលរដ្ឋដែល​សុំមិនបញ្ចេញអត្តសញ្ញាណ ការរំខានដោយសំឡេងនៅពេលរាត្រី និងនៅ​ពេលព្រឹកព្រលឹមនៅតែបន្តកើតមាន ទោះបីអាជ្ញាធរខេត្តបានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងសំឡេងរំខានក៏ដោយ។ 

លោក កឹម សុខា ត្រូវតុលាការអនុញ្ញាតឲ្យទៅជួបម្តាយដែលកំពុងស្ថិតក្នុងស្ថានភាពចុងក្រោយ

នៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦នេះ លោក កឹម​ សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិត្រូវបានព

លោក កឹម សុខា ត្រូវតុលាការអនុញ្ញាតឲ្យទៅជួបម្តាយដែលកំពុងស្ថិតក្នុងស្ថានភាពចុងក្រោយ

នៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦នេះ លោក កឹម​ សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិត្រូវបានព្រះរាជអាជ្ញាអនុញ្ញាតឲ្យទៅជួបសួរសុខទុក្ខម្តាយរបស់លោកដែលកំពុងមានវ័យចាស់ជរា។ ការអនុញ្ញាតនេះគឺបន្ទាប់ពីលោក កឹម សុខា បានសរសេរលិខិតស្នើសុំទៅកាន់ព្រះរាជអាជ្ញាសាលាដំបូងក្រុងភ្នំពេញឲ្យរូបលោកបានទៅជួបសួរសុខទុក្ខអ្នកម្តាយដែលកំពុងដេកសម្រាកស្តាប់ព្រះធម៌។

ថៃកាត់បន្ថយរយៈពេលស្នាក់នៅដោយមិនចាំបាច់សុំទិដ្ឋាការដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

រដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយរយៈពេលស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ

ថៃកាត់បន្ថយរយៈពេលស្នាក់នៅដោយមិនចាំបាច់សុំទិដ្ឋាការដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

រដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយរយៈពេលស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពី ៩០ប្រទេស។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃបានអះអាងថា វិធានការថ្មីដែលសម្រេចនៅថ្ងៃទី ១៩ ឧសភានេះមានគោលដៅទប់ស្កាត់ការកើនឡើងនៃបទល្មើសផ្សេងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងក្លាយជាកង្វល់សម្រាប់រដ្ឋាភិបាល។

លើសពីសង្គ្រាមដោយអាវុធ លោកដូណាល់ ត្រាំ​​និងអ៊ីរ៉ង់ធ្វើសង្គ្រាមដាក់គ្នា​​ដោយ​​រូបភាព​ និង​​ការឃោសនា

សង្គ្រាម​រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភា

លើសពីសង្គ្រាមដោយអាវុធ លោកដូណាល់ ត្រាំ​​និងអ៊ីរ៉ង់ធ្វើសង្គ្រាមដាក់គ្នា​​ដោយ​​រូបភាព​ និង​​ការឃោសនា

សង្គ្រាម​រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាពនិងការឃោសនា​ ក៏ជាមធ្យោបាយ​មួយដែរ ដែលភាគីទាំង២បា​នប្រើ ដើម្បី​គំរាម និងសើចចំអកដាក់គ្នាទៅវិញទៅមក​។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំ​បានបង្ហោះរូបថត និងវីដេអូ​​ បង្កើតឡើង​ដោយ​បច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត​​ បង្ហាញ​ឲ្យ​ឃើញ​លោក ​ត្រៀមចុចប៊ូតុងក្រហម​ បញ្ជាគ្រាប់បែក​បរមាណូកម្ទេចអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ មិនថានៅតាមទីសាធារណៈឬតាមទូរទស្សន៍​រដ្ឋ របបអ៊ីរ៉ង់​បានផ្សព្វផ្សាយឃោសនា​ ​នូវជ័យជំនះ​របស់អ៊ីរ៉ង់ ក៏ដូចជា​ការសាមគ្គីជាធ្លុងមួយរបស់ប្រជាជនអ៊ីរ៉ង់ នៅពីក្រោយថ្នាក់ដឹកនាំ​។

ថៃកាត់បន្ថយរយៈពេលស្នាក់នៅដោយមិនត្រូវការទិដ្ឋាការដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

រដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយរយៈពេលស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ

ថៃកាត់បន្ថយរយៈពេលស្នាក់នៅដោយមិនត្រូវការទិដ្ឋាការដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

រដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយរយៈពេលស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពី ៩០ប្រទេស។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃបានអះអាងថា វិធានការថ្មីដែលសម្រេចនៅថ្ងៃទី ១៩ ឧសភានេះមានគោលដៅទប់ស្កាត់ការកើនឡើងនៃបទល្មើសផ្សេងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងក្លាយជាកង្វល់សម្រាប់រដ្ឋាភិបាល។

ការផ្ទុះជំងឺអេបូឡា និងហាន់តាវីរុសជាសញ្ញាថាពិភពលោកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់

អង្គការសុខភាពពិភពលោកហៅកាត់ជាភាសាអង់គ្លេស WHO បានបើក មហាសន្និបាតលើកទី៧៩ នៅក្នុងទីក្រុងហ្សឺណែ

ការផ្ទុះជំងឺអេបូឡា និងហាន់តាវីរុសជាសញ្ញាថាពិភពលោកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់

អង្គការសុខភាពពិភពលោកហៅកាត់ជាភាសាអង់គ្លេស WHO បានបើក មហាសន្និបាតលើកទី៧៩ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីសនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ អគ្គនាយក WHO បានលើកឡើងដោយទាញសញ្ញាអាសន្ននៅក្នុងមហាសន្និបាតថា ការផ្ទុះឡើងនូវជំងឺអេបូឡានៅប្រទេសកុងហ្គោ និងហាន់តាវីរុសនៅលើនាវាទេសចរណ៍ MV Hondius គឺជាសញ្ញាដែលបង្ហាញថា ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់កាន់តែខ្លាំង។

លោក​ដូណាល់ ត្រាំ សម្រេចផ្អាក​ការវាយ​ប្រហារ​ជាថ្មី​​លើអ៊ីរ៉ង់​ ដោយអះអាងថាការចរចាកំពុងបានលទ្ធផល​ល្អ

មួយថ្ងៃបន្ទាប់ពីគំរាមថានឹងទម្លាក់គ្រាប់បែកសាជាថ្មី ដើម្បី​​​កម្ទេចអ៊ីរ៉ង់​ឲ្យរលាយ​ក្លាយ

លោក​ដូណាល់ ត្រាំ សម្រេចផ្អាក​ការវាយ​ប្រហារ​ជាថ្មី​​លើអ៊ីរ៉ង់​ ដោយអះអាងថាការចរចាកំពុងបានលទ្ធផល​ល្អ

មួយថ្ងៃបន្ទាប់ពីគំរាមថានឹងទម្លាក់គ្រាប់បែកសាជាថ្មី ដើម្បី​​​កម្ទេចអ៊ីរ៉ង់​ឲ្យរលាយ​ក្លាយជាឆេះ នៅទីបំផុត លោកដូណាល់ ត្រាំ បានប្រកាសនៅ​​ថ្ងៃចន្ទទី​១៨ឧសភា ថា​លោក​បានសម្រេចផ្អាកប្រតិបត្តិការ​នេះវិញ ព្រោះ​ប្រទេស​ក្នុងតំបន់ឈូងសមុទ្រពែក្សបានស្នើសុំ​។ ជាថ្មីម្តងទៀត លោកដូណាល់ ត្រាំ​ បាន​អះអាងថា ការចរចាជាមួយ​អ៊ីរ៉ង់​កំពុងដំណើរការទៅយ៉ាង​ល្អ ហើយ​​លោកជឿជាក់ថាអាចនឹងមានកិច្ចព្រមព្រៀងឆាប់ៗ​។

មហោស្រពភាពយន្តកានលើកទី​៧៩ ខ្សត់ខ្សែភាពយន្តហូលីវូដ ប៉ុន្តែ មានរឿងនិយាយ​ពីស្រុកខ្មែរ

​មហោស្រព​ភាពយន្ត​អន្តរជាតិ​កាន​បាន​វិលត្រលប់មកវិញសាជាថ្មី ​តាមទម្លាប់​ប្រចាំឆ្នាំ ដោយ​ច

មហោស្រពភាពយន្តកានលើកទី​៧៩ ខ្សត់ខ្សែភាពយន្តហូលីវូដ ប៉ុន្តែ មានរឿងនិយាយ​ពីស្រុកខ្មែរ

​មហោស្រព​ភាពយន្ត​អន្តរជាតិ​កាន​បាន​វិលត្រលប់មកវិញសាជាថ្មី ​តាមទម្លាប់​ប្រចាំឆ្នាំ ដោយ​ចាប់ផ្តើម​បើកទ្វារ​កាលពីថ្ងៃទី ១២​ឧសភា រហូត​ដល់​ថ្ងៃទី ២៣​ឧសភា។ ខុសពីឆ្នាំមុនៗ ​មហោស្រពភាពយន្តកានលើកទី​៧៩​ខ្សត់ខ្សែភាពយន្ត​ហូលីវូដ និង​សំបូរ​ដោយ​សាច់រឿងដែលនិយាយពី​បញ្ហា​ទាក់ទង​នឹង​សង្រ្គាមលោក និង​សិទ្ធិមនុស្ស​ស្រី។ ឈាង បុប្ផា​រាយការណ៍​ព័ត៌មាននេះផ្ទាល់​​ពី​ទីក្រុងកាន ក្រុង​ជាប់មាត់សមុទ្រ​ភាគខាងត្បូង​ប្រទេស​បារាំង។

អ.ស.ប. ជំរុញឲ្យអ៊ីស្រាអែលចាត់វិធានការដើម្បីបញ្ជៀសអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា

នៅថ្ងៃចន្ទ ទី១៨ ឧសភា ឧត្តមស្នងការដ្ឋានសិទ្ធិមនុស្សអន្តរជាតិបានចេញផ្សាយរបាយការណ៍ថ្មីស្តីព

អ.ស.ប. ជំរុញឲ្យអ៊ីស្រាអែលចាត់វិធានការដើម្បីបញ្ជៀសអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា

នៅថ្ងៃចន្ទ ទី១៨ ឧសភា ឧត្តមស្នងការដ្ឋានសិទ្ធិមនុស្សអន្តរជាតិបានចេញផ្សាយរបាយការណ៍ថ្មីស្តីពីស្ថានភាពសិទ្ធិមនុស្សនៅដែនដីប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា និងស៊ីហ្សកដានី។ របាយការណ៍បានលើកឡើងថា ទង្វើរបស់ទាហានអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាតាំងពីសង្រ្គាមថ្ងៃទី៧ តុលា ឆ្នាំ ២០២៣ បានបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបានជំរុញឲ្យអ៊ីស្រាអែលចាត់វិធានការគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីបញ្ជៀសអំពើប្រល័យពូជសាសន៍។

តើកម្ពុជាគួរមានយុទ្ធសាស្ត្រអ្វីទៀតដើម្បី​ពន្លឿន​ការ​បោសសម្អាត​ឧក្រិដ្ឋកម្មឆបោកអនឡាញ?

រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញឲ្យអស់នៅត្រឹមខែមេសា ឆ្នាំ២០២៦

តើកម្ពុជាគួរមានយុទ្ធសាស្ត្រអ្វីទៀតដើម្បី​ពន្លឿន​ការ​បោសសម្អាត​ឧក្រិដ្ឋកម្មឆបោកអនឡាញ?

រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញឲ្យអស់នៅត្រឹមខែមេសា ឆ្នាំ២០២៦។ តែរហូតមកដល់ខែឧសភានេះ ការបង្ក្រាបបទល្មើសមួយនេះនៅតែបន្តកើតមានមិនចេះដាច់។ នៅក្នុងករណីខ្លះ គេឃើញជនសង្ស័យជាជនបរទេសបានប្រើអាវុធតដៃជាមួយនឹងសមត្ថកិច្ចកម្ពុជាទៀតផង។ អ្នកវិភាគខ្លះមើលឃើញថា វិធានការបង្ក្រាបកន្លងមកគ្រាន់តែជាវិធីស្អំស្ថានការណ៍ និងបន្សាបប្រតិកម្មរបស់សហគមន៍អន្តរជាតិ និងអ្នកខ្លះទៀតយល់ថា អាជ្ញាធរពិតជាបានប្រឹងប្រែងប្រាកដមែន រួមទាំងបានបង្កើតច្បាប់ស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញនេះដែរ។ តើកម្ពុជាគួរមានយុទ្ធសាស្ត្រអ្វីទៀតដើម្បីពន្លឿនការបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញ?

កម្ពុជា និងឡាវ ប្តេជ្ញាបញ្ចៀសការប៉ះទង្គិចគ្នាដោយអាវុធនៅតាមព្រំដែននៃប្រទេសទាំងពីរ

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ តំណាងក្រសួងការពារជាតិ​កម្ពុជា និងឡាវបានជួបប្រជុំគ្នានៅក្នុង​ខ

កម្ពុជា និងឡាវ ប្តេជ្ញាបញ្ចៀសការប៉ះទង្គិចគ្នាដោយអាវុធនៅតាមព្រំដែននៃប្រទេសទាំងពីរ

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ តំណាងក្រសួងការពារជាតិ​កម្ពុជា និងឡាវបានជួបប្រជុំគ្នានៅក្នុង​ខេត្ត​ស្ទឹង​ត្រែងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ប្រចាំឆ្នាំ២០២៦។ យោងតាម​កំណត់​ហេតុ​ដែល​ចុះផ្សាយ​ដោយសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា ភាគីទាំងពីរបាន​ប្តេជ្ញាចិត្តរួមគ្នា ក្នុងការបញ្ចៀសឲ្យបាននូវការប៉ះទង្គិចគ្នាដោយអាវុធតាមព្រំដែននៃប្រទេសទាំងពីរ។

ថៃធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ​​តាមព្រំដែនជាប់កម្ពុជា

កងទ័ពថៃកំពុងធ្វើសមយុទ្ធយោធានៅខេត្តស្រះកែវជាប់ព្រំដែនកម្ពុជា ដោយផ្តោតលើប្រតិបត្តិការសឹក

ថៃធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ​​តាមព្រំដែនជាប់កម្ពុជា

កងទ័ពថៃកំពុងធ្វើសមយុទ្ធយោធានៅខេត្តស្រះកែវជាប់ព្រំដែនកម្ពុជា ដោយផ្តោតលើប្រតិបត្តិការសឹក ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងការឆ្លើយតបរហ័ស។ កងទ័ពភូមិភាគទី១ថៃអះអាងថា សមយុទ្ធទ្រង់ទ្រាយ​នេះមានគោលបំណងពង្រឹងសមត្ថភាពការពារអធិបតេយ្យភាព និងត្រៀមទប់ទល់នឹងការគំរាមកំហែងនានាតាមបណ្តោយព្រំដែននាពេលអនាគត។ ដោយឡែក ក្រសួងការពារជាតិកម្ពុជានៅពុំទាន់មានប្រតិកម្មយ៉ាងណានៅឡើយ។ 

អូស្ត្រាលី​តម្រូវឲ្យ​​ម្ចាស់ភាគហ៊ុន​ដែលពាក់ព័ន្ធជាមួយ​ចិន​ ដកភាគ​​ហ៊ុនចេញពីវិស័យរ៉ែកម្រអូស្ត្រាលី

ថ្ងៃទី​១៨ឧសភា រដ្ឋាភិបាលអូស្ត្រាលី បានចេញ​សេចក្តីប្រកាស តម្រូវ​ឲ្យ​ម្ចាស់ភាគហ៊ុន​ដែល​ពាក

អូស្ត្រាលី​តម្រូវឲ្យ​​ម្ចាស់ភាគហ៊ុន​ដែលពាក់ព័ន្ធជាមួយ​ចិន​ ដកភាគ​​ហ៊ុនចេញពីវិស័យរ៉ែកម្រអូស្ត្រាលី

ថ្ងៃទី​១៨ឧសភា រដ្ឋាភិបាលអូស្ត្រាលី បានចេញ​សេចក្តីប្រកាស តម្រូវ​ឲ្យ​ម្ចាស់ភាគហ៊ុន​ដែល​ពាក់ព័ន្ធជាមួយចិន ត្រូវលក់ភាគ​​ហ៊ុន​ទាំងអស់​របស់ខ្លួន ចេញពី​ក្រុមហ៊ុន​រ៉ែកម្រ​អូស្ត្រលី Northern Minerals។ អូស្ត្រាលីអះអាងថា ខ្លួននឹងអនុវត្តច្បាប់​ដោយ​គ្មានការរើសអើង ដើម្បីការពារវវិស័យ​ឧស្សាហកម្មរ៉ែកម្រ ព្រោះវិស័យនេះគឺ​ជា​វិស័យ​យុទ្ធសាស្ត្រ​ជាតិ​។

ក្រុងអូស្លូ និងញូដែលីចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្របៃតង

នៅក្នុងដំណើរទស្សនកិច្ចមួយជុំទ្វីបអឺរ៉ុប នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌីបានផ្តើមប

ក្រុងអូស្លូ និងញូដែលីចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្របៃតង

នៅក្នុងដំណើរទស្សនកិច្ចមួយជុំទ្វីបអឺរ៉ុប នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌីបានផ្តើមបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅក្នុងប្រទេសន័រវែសដែលចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៨ ឧសភា។ ទីក្រុងអូស្លូ និងទីក្រុងញូដែលីបានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្តបៃតងដែលសំដៅលើកកម្ពស់ការធ្វើអន្តរកាលថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការប្រើបច្ចេកវិទ្យា។

Amnesty International៖ ការប្រហារជីវិតអ្នកទោសបានកើនខ្ពស់ខ្លាំងក្នុងឆ្នាំ ២០២៥ ដោយអ៊ីរ៉ង់ជាប់លេខ ១

នៅថ្ងៃចន្ទ ទី១៨ ឧសភានេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចេញផ្សាយរបាយការណ៍មួយស្តីព

Amnesty International៖ ការប្រហារជីវិតអ្នកទោសបានកើនខ្ពស់ខ្លាំងក្នុងឆ្នាំ ២០២៥ ដោយអ៊ីរ៉ង់ជាប់លេខ ១

នៅថ្ងៃចន្ទ ទី១៨ ឧសភានេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចេញផ្សាយរបាយការណ៍មួយស្តីពីចំនួនអ្នកទោសដែលត្រូវបានគេប្រហារជីវិតក្នុងឆ្នាំ ២០២៥។ បើតាមរបាយការណ៍ មានអ្នកទោសយ៉ាងតិច ២ ៧០៧នាក់ក្នុងលោកត្រូវបានគេប្រហារជីវិតក្នុងឆ្នាំ ២០២៥ ពោលកើនឡើង ៧៨% បើធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះ អ៊ីរ៉ង់តែម្នាក់ឯងបានសម្លាប់អ្នកទោសដល់ទៅជាង ២ ០០០នាក់។

លោក នេត្រ ភក្ត្រា៖ ពលរដ្ឋផ្តើមយល់ដឹងពីការផ្ទៀងផ្ទាត់ព័ត៌មាន ក្រោយកម្ពុជារងការឈ្លានពានពីថៃ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានឲ្យដឹងនៅថ្ងៃទី១៨ ឧសភានេះថានៅក្នុងយុទ្ធនាការ

លោក នេត្រ ភក្ត្រា៖ ពលរដ្ឋផ្តើមយល់ដឹងពីការផ្ទៀងផ្ទាត់ព័ត៌មាន ក្រោយកម្ពុជារងការឈ្លានពានពីថៃ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានឲ្យដឹងនៅថ្ងៃទី១៨ ឧសភានេះថានៅក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងកា្លយកាលពីឆ្នាំ២០២៥ ក្រសួងបានកត់សម្គាល់ឃើញមានព័ត៌មានក្លែងក្លាយជិត៤ពាន់ករណីដែលចេញមកពីប្រភព ២សំខាន់។ ទី១ ជាព័ត៌មានដែលផ្សាយចេញពីថៃតាមគណនីហ្វេសប៊ុកជាភាសាខ្មែរ និងទី២ ជាព័ត៌មានដែលផ្សាយចេញពីពលរដ្ឋខ្មែរពីក្រៅប្រទេសដែលមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមនៅថៃ។ ពលរដ្ឋខ្មែរទាំងនោះបានយកព័ត៌មានដែលថៃចេញផ្សាយមកបំប៉ោងបន្ថែមដើម្បីបង្កភាពចលាចល បង្កើតនូវបញ្ហា ឬក៏ទម្លាក់ការជឿទុកចិត្តមកលើរដ្ឋាភិបាលកម្ពុជា។ តែ លោក នេត្រ ភក្ត្រាមិនភ្លេចបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានរងការរំលោភបំពានពីប្រទេសថៃមក ប្រជាពលរដ្ឋខ្មែរផ្តើមមានការយល់ដឹងច្រើនពីរបៀបផ្ទៀងផ្ទាត់ព័ត៌មាន។ ការយល់ដឹងនេះទទួលបានពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងកា្លយដែលក្រសួងបានរៀបចំ។

ដ្រូនអនាមិក​វាយ​ប្រហារ​នៅ​​ក្បែរ​​ស្ថានីយ​នុយក្លេអ៊ែរ​របស់​ប្រទេស​​អេមីរ៉ាតអារ៉ាប់រួម

ថ្ងៃអាទិត្យ​ទី១៧ឧសភា ​ មានដ្រូន​អនាមិក​មួយគ្រឿង បានវាយ​ប្រហារ​និង​បង្កអគ្គីភ័យ​នៅក្បែរស្

ដ្រូនអនាមិក​វាយ​ប្រហារ​នៅ​​ក្បែរ​​ស្ថានីយ​នុយក្លេអ៊ែរ​របស់​ប្រទេស​​អេមីរ៉ាតអារ៉ាប់រួម

ថ្ងៃអាទិត្យ​ទី១៧ឧសភា ​ មានដ្រូន​អនាមិក​មួយគ្រឿង បានវាយ​ប្រហារ​និង​បង្កអគ្គីភ័យ​នៅក្បែរស្ថានីយ​នុយក្លេអ៊ែរ ប្រទេសអេមីរ៉ាតអារ៉ាប់រួម​។ គិតត្រឹមពេលនេះ​ មិនមានអ្វី​បញ្ជាក់ទេ អំពីប្រភព​ថាដ្រូននោះហោះចេញពីទីណា និងបញ្ជាដោយអ្នកណា។ យ៉ាងណា​ក៏ដោយ អាជ្ញាធរ​អេមីរ៉ាតអារ៉ាប់រួម បានដាក់ការសង្ស័យទៅ​លើអ៊ីរ៉ង់ និងកូនចៅរបស់អ៊ីរ៉ង់ ហើយ​ថាអេមីរ៉ាតអារ៉ាប់រួម សូមរក្សាសិទ្ធិ​វាយប្រហារ​ឆ្លើយតបវិញ​។

ពលរដ្ឋដែលទិញដីឡូតិ៍នៅស្រុកអូរជ្រៅចេញតវ៉ាជាថ្មីដោយសារតែមិនទាន់បានដី

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋប្រមាណ ១0០នាក់តំណាងឲ្យពលរដ្ឋជាង ៨៧០គ្រួសារដ

ពលរដ្ឋដែលទិញដីឡូតិ៍នៅស្រុកអូរជ្រៅចេញតវ៉ាជាថ្មីដោយសារតែមិនទាន់បានដី

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋប្រមាណ ១0០នាក់តំណាងឲ្យពលរដ្ឋជាង ៨៧០គ្រួសារដែល​បាន​ទិញ​ដីឡូតិ៍​ពី​គម្រោង ពៅ វណ្ណា ស្ថិតក្នុង​ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននាំគ្នាតវ៉ាមុខសាលាក្រុងប៉ោយប៉ែតដើម្បីទាមទាររកដំណោះស្រាយ។ បើតាមតំណាងអ្នកតវ៉ា ពួកគេបានទិញ​ដីឡូតិ៍​នោះជាច្រើនឆ្នាំមកហើយ តែនៅមិនទាន់បានដីពិតប្រាកដនៅឡើយ។

ក្រសួងសុខាភិបាលណែនាំឱ្យពលរដ្ឋការពារខ្លួនពីការឆ្លងជំងឺអេបូឡា

នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលកម្ពុជាបានណែនាំឱ្

ក្រសួងសុខាភិបាលណែនាំឱ្យពលរដ្ឋការពារខ្លួនពីការឆ្លងជំងឺអេបូឡា

នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលកម្ពុជាបានណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងអេបូឡាដែលជាជំងឺឆ្លងធ្ងន់ធ្ងរមួយ។ ការណែនាំនេះធ្វើឡើង បន្ទាប់ពីជំងឺមួយនេះបានផ្ទុះឡើងនៅក្នុងប្រទេសកុងហ្គោ និងអ៊ូហ្គង់ដា និងដែលក្រោយមកត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសជាភាពអាសន្នសុខភាពសាធារណៈកាលពីថ្ងៃទី ១៧ ខែឧសភា។

Get more results via ClueGoal