Cambodia



Logements étudiants à l'UOB : le Pr Charles Edgar Mombo concrétise la réouverture des pavillons

Soulagement et fierté se lisaient sur les visages de nombreux étudiants, ce lundi 20 avril 2026 à l'Université Omar Bongo (UOB), lors de la remise officielle des clés de chambres à environ 700 bénéficiaires. À l'issue d'un processus d'attribution tra

ចិន​សរសើរ​ក្រុម​ប្រទេស​អាហ្វ្រិក​ ដែល​បាន​បង្អាក់​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​តៃវ៉ាន់

តើ​ចិន​អាច​ពង្រីក​ឥទ្ធិពល​ដល់​ណា? នៅ​លើក​នេះ ចិន​បាន​​​ដាក់​សម្ពាធ​​ដល់ទើស​មេឃ​តែម្តង។ ប្

ចិន​សរសើរ​ក្រុម​ប្រទេស​អាហ្វ្រិក​ ដែល​បាន​បង្អាក់​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​តៃវ៉ាន់

តើ​ចិន​អាច​ពង្រីក​ឥទ្ធិពល​ដល់​ណា? នៅ​លើក​នេះ ចិន​បាន​​​ដាក់​សម្ពាធ​​ដល់ទើស​មេឃ​តែម្តង។ ប្រធានាធិបតី​តៃវ៉ាន់ លោក ឡៃ ឈិនទឿ បាន​បង្ខំ​ចិត្ត​លុប​ចោល​ទស្សនកិច្ច​ផ្លូវការ​នៅអាហ្វ្រិក បន្ទាប់​ពី​បណ្តា​​ប្រទេសកូន​កោះ​ក្បែរ​​ទ្វីប​អាហ្វ្រិក​ជា​ច្រើន​មិន​ឱ្យ​យន្តហោះ​ប្រធានាធិបតី​ហោះ​ឆ្លង​កាត់។ នេះ​ជា​ហេតុការណ៍​ដ៏​កម្រ​ ដែល​បញ្ជាក់​អំពី​សមត្ថភាព​ដាក់​គំនាប​ដោយ​ជាក់ស្តែង​ លើ​សេចក្តី​សម្រេចចិត្ត​របស់​ប្រទេស​មួយ​ផ្សេង។

អង្គការសហប្រជាជាតិទាញសញ្ញាអាសន្នស្តីពីទោសប្រហារជីវិត នៅសិង្ហបុរី

អង្គការសហប្រជាជាតិបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ពីចំនួនមនុស្សដែលត្រូវបានកាត់ទោសប្រហារជ

អង្គការសហប្រជាជាតិទាញសញ្ញាអាសន្នស្តីពីទោសប្រហារជីវិត នៅសិង្ហបុរី

អង្គការសហប្រជាជាតិបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ពីចំនួនមនុស្សដែលត្រូវបានកាត់ទោសប្រហារជីវិតនៅប្រទេសសិង្ហបុរី។ ការដាក់ទោសដោយប្រហារជីវិត ភាគច្រើនត្រូវបានអនុវត្តលើករណីប្រព្រឹត្តបទល្មើសទាក់ទងនឹងគ្រឿងញៀន។ នៅថ្ងៃពុធទី ២២មេសា ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានអំពាវនាវឲ្យសិង្ហបុរីបញ្ឈប់ការអនុវត្តទោសផ្តាច់ជីវិតនេះ ក្នុងហេតុផលថា វាប្រឆាំងសិទ្ធិរស់រានមានជីវិត និងមិនសមស្របទៅនឹងសេចក្តីថ្លៃថ្នូររបស់មនុស្សឡើយ។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផាទាត់ចោលព័ត៌មានដែលថា មន្ទីរពេទ្យកំពុងខ្វះខាតឈាម

ប្រធានមន្ទីរពេទ្យគន្ធបុប្ផាទីក្រុងភ្នំពេញ លោក គី សង់ទី បានចេញមុខបដិសេធព័ត៌មានតាមបណ្តាញសង្

ប្រធានមន្ទីរពេទ្យគន្ធបុប្ផាទាត់ចោលព័ត៌មានដែលថា មន្ទីរពេទ្យកំពុងខ្វះខាតឈាម

ប្រធានមន្ទីរពេទ្យគន្ធបុប្ផាទីក្រុងភ្នំពេញ លោក គី សង់ទី បានចេញមុខបដិសេធព័ត៌មានតាមបណ្តាញសង្គម ដែលបានលើកឡើងថា មន្ទីរពេទ្យគន្ធបុប្ផាកំពុងខ្វះខាតឈាម សម្រាប់ព្យាបាលកុមារ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានអះអាងថា បច្ចុប្បន្ន មន្ទីរពេទ្យមានប្រភពឈាមគ្រប់គ្រាន់សម្រាប់ព្យាបាលកុមារ ជាប្រចាំថ្ងៃ។ ទោះយ៉ាងណា លោក គី សង់ទី ក៏មិនភ្លេចអំពាវនាវឲ្យប្រជាពលរដ្ឋស្ម័គ្រចិត្ត ជួយបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះកុមារកម្ពុជា។

កម្ពុជាដាក់លិខិតតវ៉ាទៅ WSJ ឲ្យលុបពាក្យ «Scambodia» ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃពុធទី២២ ខ

កម្ពុជាដាក់លិខិតតវ៉ាទៅ WSJ ឲ្យលុបពាក្យ «Scambodia» ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់សារព័ត៌មានអាមេរិក The Wall Street Journal(WSJ) និងស្នើឱ្យស្ថាប័ននេះពិនិត្យ និងលុបពាក្យក្នុងចំណងជើងអត្ថបទមួយ ដែលនិយាយពីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ។ ចំពោះ កម្ពុជា ការប្រើប្រាស់ពាក្យ «Scambodia» នៅក្នុងចំណងជើងរបស់អត្ថបទ មានន័យស្មើនឹងការមាក់ងាយ ប៉ះពាល់ដល់កិត្តិយសប្រទេស និងប្រជាជនកម្ពុជា។ 

តើកម្ពុជាគួរមានប្រតិកម្មយ៉ាងណាចំពោះ The Wall Street Journal រឿងហៅកម្ពុជាថា «Scambodia»?

កាសែតអាមេរិកដ៏ល្បីល្បាញ The Wall Street Journal កាលពីពេលថ្មីៗនេះ បានចុះផ្សាយពីវត្តមាននៃបណ្តាញឧក្រិដ្ឋជន

តើកម្ពុជាគួរមានប្រតិកម្មយ៉ាងណាចំពោះ The Wall Street Journal រឿងហៅកម្ពុជាថា «Scambodia»?

កាសែតអាមេរិកដ៏ល្បីល្បាញ The Wall Street Journal កាលពីពេលថ្មីៗនេះ បានចុះផ្សាយពីវត្តមាននៃបណ្តាញឧក្រិដ្ឋជនឆបោកអនឡាញ ដោយប្រើពាក្យ«Scambodia»នៅលើចំណងជើងរបស់ខ្លួន។ អ្នកជំនាញសារព័ត៌មាននៅកម្ពុជានានា បានរិះគន់ចំពោះការចុះផ្សាយរបស់​សារព័ត៌មាននេះថា មិនគោរពទៅតាម​ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ មិនគោរពក្រមសីលធម៌ដោយសារការប្រើពាក្យ«Scambodia» នេះមានចរិតជាការចំអក និងមាក់ងាយដល់ប្រទេសមួយ។ ទន្ទឹមគ្នានេះ ក៏មានអ្នកវិភាគខ្លះទៀត មានហេតុផលផ្សេងពីនេះ និងមិនបានប្រតិកម្មខ្លាំងក្លានោះទេ។ តើកម្ពុជាគួរមានការឆ្លើយតបបែបណាទៅកាសែត ​The Wall Street Journal?

លោកត្រាំ​ប្រកាស​បន្ត​បទ​ឈប់​បាញ់ នៅអ៊ីរ៉ង់ ដោយ​គ្មាន​កំណត់រយៈ​ពេល និង​ជា​លក្ខណៈ​ឯកតោ​ភាគី

ស្ថានភាពទូទៅ​​នៅ​អ៊ីរ៉ង់​និង​ក្នុង​តំបន់​ឈូង​សមុទ្ទពែក្ស​ ហាក់​មាន​សភាព​ស្ងប់​ស្ងាត់ល្

លោកត្រាំ​ប្រកាស​បន្ត​បទ​ឈប់​បាញ់ នៅអ៊ីរ៉ង់ ដោយ​គ្មាន​កំណត់រយៈ​ពេល និង​ជា​លក្ខណៈ​ឯកតោ​ភាគី

ស្ថានភាពទូទៅ​​នៅ​អ៊ីរ៉ង់​និង​ក្នុង​តំបន់​ឈូង​សមុទ្ទពែក្ស​ ហាក់​មាន​សភាព​ស្ងប់​ស្ងាត់ល្អ ក្នុង​ព្រឹក​ថ្ងៃពុធ​ទី​២២​មេសា​នេះ។ នៅយប់​មិញ ​​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់​ត្រាំ បាន​ប្រកាស​បន្ត​បទ​ឈប់​បាញ់​នៅ​អ៊ីរ៉ង់ ដោយ​គ្មាន​កំណត់រយៈ​ពេល ដើម្បី​ទុក​ពេល​ឱ្យ​អ៊ីរ៉ង់​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​និង​ពិចារណា​រក​សំណើ​ចរចា​ថ្មី។ ប៉ុន្តែ​អាមេរិក​នៅ​តែ​បន្ត​រក្សា​ការ​បិទ​ខ្ទប់​កំពង់​ផែ​អ៊ីរ៉ង់​ដដែល។ ផ្ទុយ​ពីសំឡេង​ភាគ​ច្រើន​ដែល​អបអរ ចិន​បាន​ចាត់​ទុក​ការ​ពន្យារ​បទ​ឈប់បាញ់​នៅ​អ៊ីរ៉ង់​​ជាវេលា​​គួរ​ព្រួយ​បារម្ភ។ ​

លោកម៉ាក្រុងទទួលជួបនាយករដ្ឋមន្រ្តីលីបង់ ដែលកំពុងត្រូវការជំនួយ ៥០០ លានអឺរ៉ូ

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុងបានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីលីបង់លោក ណាវ៉ាហ្

លោកម៉ាក្រុងទទួលជួបនាយករដ្ឋមន្រ្តីលីបង់ ដែលកំពុងត្រូវការជំនួយ ៥០០ លានអឺរ៉ូ

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុងបានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីលីបង់លោក ណាវ៉ាហ្វា សាឡាម នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី ២១មេសា។ វត្តមានរបស់ប្រមុខរដ្ឋាភិបាលលីបង់វិមានអេលីហ្សេធ្វើឡើង នៅក្នុងខណៈពេលដែលលីបង់កំពុងអំពាវនាវស្វែងរកជំនួយបន្ទាន់ចំនួន ៥០០ លានអឺរ៉ូ ដើម្បីដោះស្រាយវិបត្តិ បង្កឡើងសង្រ្គាមវាយប្រហាររបស់អ៊ីស្រាអែល។ ជំនួបរវាងមេដឹកនាំបារាំងនិងលីបង់ផ្តោតផងដែរទៅលើការរក្សាបទឈប់បាញ់រវាងលីបង់ជាមួយអ៊ីស្រាអែល និងបើកផ្លូវទៅរកការចរចារសន្តិភាព។

ក្រុមអ្នកជំនាញកម្ពុជា-ថៃ ទៅចិន ដើម្បីពិភាក្សាពីជម្លោះព្រំដែនប្រទេសទាំងពីរ

ក្រុមអ្នកជំនាញរបស់កម្ពុជា និងថៃ បានជួបគ្នានៅឯប្រទេសចិន កាលពីថ្ងៃចន្ទទី២០មេសាកន្លងទៅ ដើម្ប

ក្រុមអ្នកជំនាញកម្ពុជា-ថៃ ទៅចិន ដើម្បីពិភាក្សាពីជម្លោះព្រំដែនប្រទេសទាំងពីរ

ក្រុមអ្នកជំនាញរបស់កម្ពុជា និងថៃ បានជួបគ្នានៅឯប្រទេសចិន កាលពីថ្ងៃចន្ទទី២០មេសាកន្លងទៅ ដើម្បីពិភាក្សាពីការរក្សាបទឈប់បាញ់រវាងកម្ពុជា-ថៃ ឲ្យបានយូរអង្វែង។ កិច្ចពិភាក្សាដែលធ្វើឡើងនៅឯប្រទេសចិននេះ បានបើកឱកាសឲ្យក្រុមអ្នកជំនាញរបស់កម្ពុជា និងថៃ ជជែកគ្នាអំពីការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ការបន្តពាណិជ្ជកម្មឆ្លងដែនឡើងវិញ និងកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈរវាងប្រទេសទាំងពីរ។

ACU នឹងបញ្ជូនមន្ត្រីនគរបាលជាន់ខ្ពស់ ២នាក់ទៅតុលាការ ក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយ

មន្ត្រីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ACU នឹងបញ្ជូនអគ្គនាយករងអន្តោរប្រវេសន៍

ACU នឹងបញ្ជូនមន្ត្រីនគរបាលជាន់ខ្ពស់ ២នាក់ទៅតុលាការ ក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយ

មន្ត្រីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ACU នឹងបញ្ជូនអគ្គនាយករងអន្តោរប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញម្នាក់ទៅតុលាការនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងករណីស៊ីសំណូកពីក្រុមឆបោកអនឡាញ និងសម្អាតប្រាក់។ ក្រៅពីនេះ ACU ក៏នឹងបញ្ជូនជនសង្ស័យ ដែលជាប់ពាក់ព័ន្ធ ២នាក់ផ្សេងទៀតទៅតុលាការ ក្នុងករណីសង្ស័យដូចគ្នាដែរ។

ក្រុមប្រឹក្សាសន្តិសុខជាតិថៃ​ នឹងបើកកិច្ចប្រជុំពិភាក្សាពីលទ្ធភាពលុបចោល MOU ២០០១ ជាមួយកម្ពុជា

ក្រុមប្រឹក្សាសន្តិសុខជាតិថៃ គ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក

ក្រុមប្រឹក្សាសន្តិសុខជាតិថៃ​ នឹងបើកកិច្ចប្រជុំពិភាក្សាពីលទ្ធភាពលុបចោល MOU ២០០១ ជាមួយកម្ពុជា

ក្រុមប្រឹក្សាសន្តិសុខជាតិថៃ គ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីលទ្ធភាពលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬMOU ២០០១ ស្តីពីការដោះស្រាយតំបន់ដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា។ រដ្ឋាភិបាលកម្ពុជាធ្លាប់បានអះអាងថា MOU ឆ្នាំ២០០១នេះ គឺមានអត្ថន័យពិសេសចំពោះប្រទេសជិតខាងទាំង ២ ព្រោះវាឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយរួមក្នុងការកំណត់តំបន់ដែនសមុទ្រត្រួតស៊ីគ្នា។ 

ឥណ្ឌានិងកូរ៉េខាងត្បូង មានមហិច្ឆតាបង្កើនទំហំដោះដូរពាណិជ្ជកម្មឲ្យបានទ្វេដង នៅឆ្នាំ២០៣០

ប្រធានាធិបតីកូរ៉េខាងត្បូងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌាដើម្បីបើកទំព័រថ្មីនៃទំនា

ឥណ្ឌានិងកូរ៉េខាងត្បូង មានមហិច្ឆតាបង្កើនទំហំដោះដូរពាណិជ្ជកម្មឲ្យបានទ្វេដង នៅឆ្នាំ២០៣០

ប្រធានាធិបតីកូរ៉េខាងត្បូងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌាដើម្បីបើកទំព័រថ្មីនៃទំនាក់ទំនងជាដៃគូ រវាងប្រទេសទាំងពីរ។ នៅក្នុងអំឡុងទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់ប្រមុខដឹកនាំកូរ៉េខាងត្បូងនៅញូវដេលី ដែលបានបិទបញ្ចប់នៅថ្ងៃអង្គារទី ២១មេសា កូរ៉េខាងត្បូង និងឥណ្ឌា សន្យារួមគ្នាថា នឹងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល រ៉ែសំខាន់ៗ ការសាងសង់នាវា ឧស្សាហកម្មបន្ទះឈីប (semiconductors)។ ជារួម កូរ៉េខាងត្បូង និងឥណ្ឌាសន្យាបង្កើនការដោះដូរពាណិជ្ជកម្មរវាងគ្នាទ្វេដង ឲ្យដល់ទំហំទឹកប្រាក់ ប្រមាណ ៥០ ពាន់លានដុល្លារ នៅឆ្នាំ២០៣០។

អាមេរិកនិងអ៊ីរ៉ង់គំរាមដាក់​​គ្នាកាន់​តែ​ខ្លាំង អ៊ីស្រាអែលឆ្លៀតពង្រីកតំបន់កាន់កាប់នៅភាគខាងត្បូងលីបង់

បទ​ឈប់​បាញ់​អាមេរិក-អ៊ីរ៉ង់ នឹង​ត្រូវ​អស់​សុពលភាព​នៅ​យប់​​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃពុធ​

អាមេរិកនិងអ៊ីរ៉ង់គំរាមដាក់​​គ្នាកាន់​តែ​ខ្លាំង អ៊ីស្រាអែលឆ្លៀតពង្រីកតំបន់កាន់កាប់នៅភាគខាងត្បូងលីបង់

បទ​ឈប់​បាញ់​អាមេរិក-អ៊ីរ៉ង់ នឹង​ត្រូវ​អស់​សុពលភាព​នៅ​យប់​​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃពុធ​ទី ២២​មេសា ម៉ោង​នៅ​អ៊ីរ៉ង់​។ រហូត​មក​ទល់​នឹង​ព្រឹក​ថ្ងៃអង្គារ​ទី​២១​មេសា​នេះ គ្មាន​សញ្ញា​ច្បាស់​លាស់​​ណាមួយ​បញ្ជាក់​អំពីលទ្ធភាព​បើក​ការ​ចរចាជុំ​ទីពីរ​​ទេ ឮ​តែ​​អាមេរិក​និង​អ៊ីរ៉ង់បន្ត​គំរាម​គ្នា​ទៅ​វិញ​ទៅមក​កាន់​តែ​ខ្លាំង។ ចំណែក​នៅ​លីបង់​វិញ យោធា​អ៊ីស្រាអែលបន្ត​រំលោភ​បទ​ឈប់​បាញ់ ​ដោយកម្ទេច​ភូមិឋាន​ប្រជាជន ដើម្បី​​ឆ្លៀត​ពង្រីក​តំបន់​កាន់កាប់​​នៅ​ភាគ​ខាង​ត្បូង​លីបង់​​។

ជប៉ុនលុបចោលបម្រាមស្តីពីការនាំចេញអាវុធទៅបរទេស

រដ្ឋាភិបាលជប៉ុនបានផ្លាស់ប្តូរជំហរសន្តិនិយមរបស់ខ្លួន ដោយសម្រេចលុបចោលបម្រាមស្តីពីការលក់នា

ជប៉ុនលុបចោលបម្រាមស្តីពីការនាំចេញអាវុធទៅបរទេស

រដ្ឋាភិបាលជប៉ុនបានផ្លាស់ប្តូរជំហរសន្តិនិយមរបស់ខ្លួន ដោយសម្រេចលុបចោលបម្រាមស្តីពីការលក់នាំចេញអាវុធ ដែលមានអាយុកាល ជាច្រើនទសវត្សរ៍មកហើយ។ ការផ្លាស់ប្តូរជំហររបស់ជប៉ុន នៅថ្ងៃអង្គារទី ២១មេសា មានគោលបំណងពង្រឹងសមត្ថភាពការពារជាតិ ជំរុញកំណើនសេដ្ឋកិច្ច និង ការឈានជើងរបស់ឧស្សាហកម្មយោធារបស់ជប៉ុន ទៅកាន់ទីផ្សាអាវុធអន្តរជាតិ។ ប៉េកាំងនៅថ្ងៃនេះដែរបានប្រតិកម្មព្រមានពីទង្វើធ្វេសប្រហែសរបស់យោធាជប៉ុន។

អាកាសធាតុក្ដៅហួតហែងគំរាមកំហែង ការដាំស្ដារគម្របព្រៃលិចទឹកឡើងវិញ

ការដាំស្ដារព្រៃលិចទឹកឡើងវិញលើផ្ទៃដីព្រៃលិចទឹករេចរឹលដោយភ្លើងឆេះព្រៃ នៅសហគមន៍នេសាទអូរតាប្

អាកាសធាតុក្ដៅហួតហែងគំរាមកំហែង ការដាំស្ដារគម្របព្រៃលិចទឹកឡើងវិញ

ការដាំស្ដារព្រៃលិចទឹកឡើងវិញលើផ្ទៃដីព្រៃលិចទឹករេចរឹលដោយភ្លើងឆេះព្រៃ នៅសហគមន៍នេសាទអូរតាប្រុក ខេត្តពោធិ៍សាត់ ជារឿងដ៏សំខាន់ ដើម្បីពង្រឹងប្រព័ន្ធការពារធនធានជីវៈចម្រុះ នៅតំបន់ដីសើមនៃបឹងទន្លេសាប។ តែប្រជានេសាទសហគមន៍អូរតាប្រុកបានមើលឃើញថា ការស្ដារព្រៃលិចទឹកមិនងាយស្រួលទេ ហើយលទ្ធផលក៏មិនដូចការរំពឹងទុកដែរ។ កូនឈើដាំថ្មីៗ ងាយងាប់ច្រើនជាងរស់ ក៏ព្រោះតែបញ្ហាអាកាសធាតុក្ដៅហួតហែង ភ្លើងឆេះព្រៃ និងកង្វះការថែទាំជាដើម៕

តើកម្ពុជាគួរធ្វើអ្វីទៀតដើម្បីទប់ស្កាត់សកម្មភាពបន្តឈ្លានពានរបស់ភាគីថៃមកលើទឹកដីកម្ពុជា?

កម្ពុជាបានចេញកំណត់ទូតតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងសកម្មភាពពង្រីកការកាន់កាប់ដោយខុសច្បាប់រ

តើកម្ពុជាគួរធ្វើអ្វីទៀតដើម្បីទប់ស្កាត់សកម្មភាពបន្តឈ្លានពានរបស់ភាគីថៃមកលើទឹកដីកម្ពុជា?

កម្ពុជាបានចេញកំណត់ទូតតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងសកម្មភាពពង្រីកការកាន់កាប់ដោយខុសច្បាប់របស់កម្លាំងយោធាថៃមកលើទឹកដីកម្ពុជា ពោលគឺតាំងពីមានបទឈប់បាញ់រវាងប្រទេសទាំងពីរ កាលពីចុងឆ្នាំ២០២៥។ តែភាគីថៃនៅតែបន្តសកម្មភាពឈ្លានពានទឹកដីកម្ពុជាមិនឈប់ឈរ។ ការឈ្លានពានរបស់ថៃបានកើនឡើងដល់ជាង២០ទីតាំង រាប់ទាំង៦ទីតាំងថ្មី ចុងក្រោយ ដែលកងទ័ពថៃបានពង្រីកការកាន់កាប់ កាលពីថ្ងៃទី១៨ខែមេសាឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។ ក្រៅពីការតវ៉ាតាមកំណត់ទូតផ្លូវការ តើកម្ពុជាគួរធ្វើអ្វីទៀតដើម្បីទប់ស្កាត់សកម្មភាពបន្តឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជា?

ពលរដ្ឋមកពីឃុំចំនួនពីរនៅខេត្តព្រះវិហារចេញតវ៉ា ស្វែងរកដំណោះស្រាយបញ្ហាដីធ្លី

ប្រជាពលរដ្ឋរាប់សិបនាក់នៅឃុំ រួសរាន់ និងឃុំរីករាយ ក្នុងស្រុករវៀង ខេត្តព្រះវិហារបានលើកគ្នាទ

ពលរដ្ឋមកពីឃុំចំនួនពីរនៅខេត្តព្រះវិហារចេញតវ៉ា ស្វែងរកដំណោះស្រាយបញ្ហាដីធ្លី

ប្រជាពលរដ្ឋរាប់សិបនាក់នៅឃុំ រួសរាន់ និងឃុំរីករាយ ក្នុងស្រុករវៀង ខេត្តព្រះវិហារបានលើកគ្នាទៅដាក់ញតិ្តនៅសាលាខេត្តព្រះវិហារដើម្បីសើ្នសុំឲ្យអភិបាលខេត្តអន្តរាគម ជួយដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុន គ្លូប៊ល ហ្រ្គីន ខេមបូឌា។ នេះបើតាមការបញ្ជាក់របស់តំណាងប្រជាពលរដ្ឋ និងអង្គការការពារសិទ្ធិមនុស្សក្នុងស្រុក។ ចាប់ផ្តើមគម្រោងវិនិយោគរុករករ៉ែដែក តាំងពីខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន គ្លូប៊ល ហ្រ្គីន (ខេមបូឌា) ត្រូវតំណាងប្រជាពលរដ្ឋអះអាងថា ជាក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងកូនប្រុសរបស់អ្នកឧកញ៉ា ទ្រី ភាព គឺឧកញ៉ា ទ្រី ដាលុច។

មន្រ្តីយោធាកម្ពុជាថា ករណីបាត់ដងទង់ជាតិថៃ កើតចេញមកពីគ្រោះធម្មជាតិ និងគ្មានពាក់ព័ន្ធជាមួយកម្ពុជា

មន្រ្តីយោធាជាន់ខ្ពស់កម្ពុជាដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្

មន្រ្តីយោធាកម្ពុជាថា ករណីបាត់ដងទង់ជាតិថៃ កើតចេញមកពីគ្រោះធម្មជាតិ និងគ្មានពាក់ព័ន្ធជាមួយកម្ពុជា

មន្រ្តីយោធាជាន់ខ្ពស់កម្ពុជាដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអង្គារទី ២១មេសានេះថា ហេតុការណ៍បាត់ដងទង់ជាតិថៃ នៅតំបន់រាងអក្សរ U ក្បែរព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តចន្ទបុរី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ គឺបណ្តាលមកពីភ្លៀងធ្លាក់ និងខ្យល់កន្រ្ទាក់ខ្លាំង នៅក្នុងរយៈពេលនោះ។ ភាគីកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីយោធាថៃបានព្រមានចាត់វិធានការប្រឆាំងកម្ពុជា ប្រសិនបើរកឃើញថា មានកងកម្លាំងកម្ពុជាចូលទៅដកទង់ជាតិ នៅទឹកដីថៃ។ បើតាមមន្រ្តីកម្ពុជា ហេតុការណ៍កើតឡើងទាំងស្រុងនៅក្នុងទឹកដីថៃ ពោលគឺមិនជាប់ពាក់ព័ន្ធនឹងភាគីកម្ពុជាឡើយ។ យ៉ាងណាក៏ដោយ ក្រុមការងារកម្ពុជាកំពុងបន្តប្រមូលព័ត៌មានជាក់ស្តែង ដើម្បីឆ្លើយតបនឹងការចោទប្រកាន់ពីភាគីថៃ។ 

អាជ្ញាធររុស្ស៊ី ចាប់ខ្លួនស្ត្រីជនជាតិអាល្លឺម៉ង់ម្នាក់ ដែលគ្រោងប្រព្រឹត្តភេរវកម្មនៅរុស្ស៊ី

ថ្ងៃ ចន្ទ ទី ២០ ខែមេសា ទីភ្នាក់ងារសន្តិសុខរុស្ស៊ី FSB ប្រកាសចាប់បានស្ត្រីជនជាតិអាល្លឺម៉ង់ម្នា

អាជ្ញាធររុស្ស៊ី ចាប់ខ្លួនស្ត្រីជនជាតិអាល្លឺម៉ង់ម្នាក់ ដែលគ្រោងប្រព្រឹត្តភេរវកម្មនៅរុស្ស៊ី

ថ្ងៃ ចន្ទ ទី ២០ ខែមេសា ទីភ្នាក់ងារសន្តិសុខរុស្ស៊ី FSB ប្រកាសចាប់បានស្ត្រីជនជាតិអាល្លឺម៉ង់ម្នាក់ ក្រោយពីពួកគេបានរកឃើញគ្រាប់បែកច្នៃ លាក់ទុកក្នុងកាបូបស្ពាយពីក្រោយខ្នង របស់នារីម្នាក់នោះ ។ ទីភ្នាក់ងារសន្តិសុខ FSB រុស្ស៊ី បញ្ជក់ថា គម្រោងប្រព្រឹត្តអំពើភេរវកម្មនេះ គឺជាការរៀបចំឡើង ដោយអ៊ុយក្រែន ។

លោកស៊ី ជីនពីង ថា ច្រកសមុទ្រ​អកមូហ្ស​ត្រូវតែ​បើក​ឲ្យ​ចរាចរ ជាធម្មតា

ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីថ្ងៃចន្ទទី ២០មេសា បាន​ចេញមុខ​ដោយ​កម្រ​មកនិយាយ​ពី​ច្រក​សមុ

លោកស៊ី ជីនពីង ថា ច្រកសមុទ្រ​អកមូហ្ស​ត្រូវតែ​បើក​ឲ្យ​ចរាចរ ជាធម្មតា

ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីថ្ងៃចន្ទទី ២០មេសា បាន​ចេញមុខ​ដោយ​កម្រ​មកនិយាយ​ពី​ច្រក​សមុទ្រ​អកមូហ្ស ដែល​អ៊ីរ៉ង់​បិទ​ចាប់តាំងពីរងការវាយប្រហារ​របស់អាមេរិក និងអ៊ីស្រាអែល។ នៅក្នុង​ការសន្ទនាតាមទូរស័ព្ទ ជាមួយ​រាជបុត្រ​ស្នងរាជ្យ អារ៉ាប៊ី សាអូឌីត កាលពីថ្ងៃចន្ទទី ២០មេសា ប្រមុខដឹកនាំ​ចិន​បាននិយាយ​ថា ច្រកសមុទ្រ​អកមូហ្ស​ត្រូវតែបើក​ឲ្យដំណើរការ ចរាចរធម្មតា ដើម្បី​ប្រយោជន៍​របស់​ប្រទេស​ក្នុងតំបន់ និង​សហគមន៍អន្តរជាតិ។ បន្ទាប់ពីប្រកាសបើក​ឲ្យដំណើរការ​បានប៉ុន្មានម៉ោង​ប៉ុណ្ណោះ កាលពីថ្ងៃសុក្រទី ១៧មេសា អ៊ីរ៉ង់​បាន​សម្រេច​បិទច្រកសមុទ្រ​អកមូហ្សវិញ នៅព្រឹកថ្ងៃសៅរ៍ទី ១៨មេសា ក្នុងហេតុផល​ថា អាមេរិក​រំលោភបទឈប់បាញ់ ដោយ​នៅតែបន្ត​បិទខ្ទប់​កំពង់​ផែ​អ៊ីរ៉ង់។

«ម-១៣» ពីគុកសម្ងាត់របស់ពួកខ្មែរក្រហមទៅជាបូជនីយដ្ឋានចងចាំនៃកម្ពុជា

ម-១៣ គឺជាមន្ទីរឃុំឃាំងអ្នកទោសក្នុងចលនា​តស៊ូខ្មែរក្រហមពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៥។ កាលពីថ្ងៃទ

«ម-១៣» ពីគុកសម្ងាត់របស់ពួកខ្មែរក្រហមទៅជាបូជនីយដ្ឋានចងចាំនៃកម្ពុជា

ម-១៣ គឺជាមន្ទីរឃុំឃាំងអ្នកទោសក្នុងចលនា​តស៊ូខ្មែរក្រហមពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៥។ កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២៥ អង្គការយូណេស្កូបានសម្រេចបញ្ចូលអតីតមន្ទីរឃុំឃាំង ម-១៣ ជា «បូជនីយដ្ឋានចងចាំនៃកម្ពុជា»។ ក្រោយមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានរៀបចំអភិរក្ស និងអភិវឌ្ឍអតីតមន្ទីរឃុំឃាំងម១៣ ជាទីតាំងទេសចរប្រវត្តិសាស្ត្រ និងជាកន្លែងចងចាំពីអំពើប្រល័យពូជសាសន៍របស់ប៉ុលពតនៅកម្ពុជា។

ស្ត្រីម្នាក់ប្រឈមនឹងការជាប់ទោស ព្រោះតែបើកម៉ូតូធ្វេសប្រហែស បណ្តាលឲ្យអ្នកជិះពីក្រោយស្លាប់

នៅថ្ងៃសុក្រទី១៧ខែមេសាឆ្នាំ២០២៦ តុលាការខេត្តព្រះវិហារបានសម្រេចចោទប្រកាន់នារីម្នាក់ពីបទ«ប

ស្ត្រីម្នាក់ប្រឈមនឹងការជាប់ទោស ព្រោះតែបើកម៉ូតូធ្វេសប្រហែស បណ្តាលឲ្យអ្នកជិះពីក្រោយស្លាប់

នៅថ្ងៃសុក្រទី១៧ខែមេសាឆ្នាំ២០២៦ តុលាការខេត្តព្រះវិហារបានសម្រេចចោទប្រកាន់នារីម្នាក់ពីបទ«បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់អ្នកដទៃ»ទៅតាមមាត្រា៨៥នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីនារីរូបនោះបានបើកម៉ូតូឌុបមនុស្សប្រុសម្នាក់ក្នុងល្បឿនលឿន ហើយធ្លាក់គ្រលុកតាមផ្លូវ បណ្តាលឲ្យដួលម៉ូតូ ស្លាប់បុរសដែលជិះនៅពីខាងក្រោយ។ ការចោទប្រកាន់របស់តុលាការខេត្តព្រះវិហាបានបណ្តាលឲ្យមានការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គម។

លោក​ ហ៊ុន​ ម៉ា​ណែត៖​ រដ្ឋ​នឹង​ប្រែក្លាយព្រលានយន្តហោះពោធិ៍ចិនតុងឱ្យ​ទៅ​ជា​សួនលំហែសាធារ​ណ:

អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង នឹងក្លាយទៅជាសួនលំហែសាធារណ:នា

លោក​ ហ៊ុន​ ម៉ា​ណែត៖​ រដ្ឋ​នឹង​ប្រែក្លាយព្រលានយន្តហោះពោធិ៍ចិនតុងឱ្យ​ទៅ​ជា​សួនលំហែសាធារ​ណ:

អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង នឹងក្លាយទៅជាសួនលំហែសាធារណ:នាពេលខាងមុខ។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ លោកហ៊ុន ម៉ាណែត បានអះអាងពីការមិនលក់ព្រលានយន្តហោះចំណាស់នេះទៅឱ្យក្រុមហ៊ុនឯកជន ហើយនឹងយកទីតាំងនេះជាព្រលានយន្តហោះបម្រុង និងទុកឱ្យពលរដ្ឋចូលកម្សាន្ត ឬហាត់កីឡាដោយសេរី។ ចំពោះអ្នកតាមដានសង្គម រដ្ឋាភិបាលគួរពិចារណាកែប្រែទីតាំងខាងលើនេះជាមជ្ឈមណ្ឌលទេសចរណ៍ធំមួយនៅទីក្រុងភ្នំពេញ។

ទោះរវល់នឹងសង្រ្គាមនៅអ៊ីរ៉ង់ អាមេរិកធ្វើ​សមយុទ្ធ​ជាមួយហ្វីលីពីន និង​ជប៉ុន ដើម្បី​ធានាសម្ព័ន្ធមិត្ត

បន្ទាប់ពីអាក់ខាន​អស់ប៉ុន្មានឆ្នាំ ជប៉ុន​បាន​បញ្ជូន​កងទ័ព​មួយ​កងពល​ទៅចូលរួម​ក្នុងសមយុទ្ធ

ទោះរវល់នឹងសង្រ្គាមនៅអ៊ីរ៉ង់ អាមេរិកធ្វើ​សមយុទ្ធ​ជាមួយហ្វីលីពីន និង​ជប៉ុន ដើម្បី​ធានាសម្ព័ន្ធមិត្ត

បន្ទាប់ពីអាក់ខាន​អស់ប៉ុន្មានឆ្នាំ ជប៉ុន​បាន​បញ្ជូន​កងទ័ព​មួយ​កងពល​ទៅចូលរួម​ក្នុងសមយុទ្ធអាមេរិក និងហ្វីលីពីន ដែល​ត្រូវ​ប្រព្រឹត្តទៅ ពីថ្ងៃចន្ទ ទី ២០មេសា។ នៅក្នុង​សមយុទ្ធយោធា​ដែលមានឈ្មោះជា​ភាសា​ហ្វីលីពីនថា Balikatan ដែលមានន័យថា ស្មាកៀកស្មា កងទ័ព​របស់ប្រទេស​ទាំងបី ហ្វីលីពីន អាមេរិក និងជប៉ុន​សរុប​ចំនួន​១៧០០០នាក់ នឹង​ហាត់សម​រួមគ្នា​តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ សមយុទ្ធនេះ​រៀបចំ​ឡើង​នៅ​ភាគខាងជើង​ប្រទេស​ហ្វីលីពីន នៅចំពីមុខ​កោះតៃវ៉ាន់។

កូរ៉េខាង​ជើង​សាកល្បង​មីស៊ីសបាលីស្ទិក​បែប​ដៅ​លើ​កូរ៉េខាង​ត្បូង​និង​មូលដ្ឋាន​ទ័ព​​អាមេរិក

នៅ​ថ្ងៃ​ចន្ទទី​២០មេសា​នេះ កូរ៉េខាង​ជើង​បាន​ប្រកាស​បញ្ជាក់​អំពី​ការ​សាកល្បង​មីស៊ីល​​បាលី

កូរ៉េខាង​ជើង​សាកល្បង​មីស៊ីសបាលីស្ទិក​បែប​ដៅ​លើ​កូរ៉េខាង​ត្បូង​និង​មូលដ្ឋាន​ទ័ព​​អាមេរិក

នៅ​ថ្ងៃ​ចន្ទទី​២០មេសា​នេះ កូរ៉េខាង​ជើង​បាន​ប្រកាស​បញ្ជាក់​អំពី​ការ​សាកល្បង​មីស៊ីល​​បាលីស្ទិក​តាកទិក ដែល​មាន​បំពាក់ក្បាលគ្រាប់ ជា​គ្រាប់​បែក​ចង្កោម។ ការ​បាញ់​សាកល្បង​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ទី​១៩មេសា​ម្សិលមិញ។ បើ​តាមអ្នក​វិភាគ ព្យុងយ៉ាង​សម្ញែង​​អាវុធ​ប្រភេទ​នេះ​ ​ក្នុង​ទិសដៅ ជា​ចម្បង​ដំបូង​គេ ​គឺ​គំរាម​កូរ៉េខាង​ត្បូង​និង​ទាហាន​អាមេរិក​ឈរ​ជើង​នៅក្នុង​ទឹក​ដី​កូរ៉េខាង​ត្បូង។

កម្ពុជាតវ៉ាជាថ្មីប្រឆាំងនឹងការពង្រីកកាន់កាប់ទឹកដីកម្ពុជាបន្ថែមទៀតដោយកងកម្លាំងថៃ

នៅថ្ងៃទី១៩ខែមេសា​ឆ្នាំ​២០២៦ កម្ពុជាបានតវ៉ាជាថ្មីទៀត ប្រឆាំង​នឹងសកម្មភាព​របស់​កងកម្លាំងយ

កម្ពុជាតវ៉ាជាថ្មីប្រឆាំងនឹងការពង្រីកកាន់កាប់ទឹកដីកម្ពុជាបន្ថែមទៀតដោយកងកម្លាំងថៃ

នៅថ្ងៃទី១៩ខែមេសា​ឆ្នាំ​២០២៦ កម្ពុជាបានតវ៉ាជាថ្មីទៀត ប្រឆាំង​នឹងសកម្មភាព​របស់​កងកម្លាំងយោធាថៃ ដែលនៅតែបន្តពង្រីកការកាន់កាប់​ដោយ​ខុស​ច្បាប់ រំលោភលើ​អធិបតេយ្យភាពកម្ពុជា។ តាមក្រសួង​ការបរទេសកម្ពុជា នៅថ្ងៃទី១៨​ខែមេសា កងកម្លាំងប្រដាប់អាវុធថៃ​ បានពង្រីកការកាន់កាប់​ទឹកដីកម្ពុជា​បន្ថែមទៀត នៅតំបន់មួយចំនួន ក្នុងខេត្តចំនួន​៣របស់​កម្ពុជា គឺក្នុងឃុំ​ស្រអែម ខេត្ត​ព្រះវិហារ នៅស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល​ ខេត្ត​ឧត្តរមានជ័យ និងនៅឃុំ​ថ្មដា ក្នុង​ខេត្ត​ពោធិ៍សាត់។

លោក ហ៊ុន សែន៖ ការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រកម្ពុជាបានទទួលជោគជ័យ

នៅថ្ងៃទី២០មេសានេះ ប្រធានព្រឹទ្ធសភាកម្ពុជា លោក​ ហ៊ុន​ សែន​​ ដែលបានទៅដល់ទីក្រុងប៉េកាំង ប្រទេ

លោក ហ៊ុន សែន៖ ការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រកម្ពុជាបានទទួលជោគជ័យ

នៅថ្ងៃទី២០មេសានេះ ប្រធានព្រឹទ្ធសភាកម្ពុជា លោក​ ហ៊ុន​ សែន​​ ដែលបានទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន​តាំងពីថ្ងៃទី១៧មេសា ឆ្នាំ ២០២៦ បានប្រកាសតាមបណ្តាញសង្គមថា ការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានទទួលជោគជ័យ។ នៅពេលនេះ និងបើតាមលោកហ៊ុន សែន គ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវឌ្ឍប្រែប្រួល ក្រោយការវះកាត់នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង។

អង់គ្លេសចង់ដោះដៃពីអាមេរិក មកស្រវាឱបអឺរ៉ុបវិញ

សង្រ្គាមនៅអ៊ីរ៉ង់បានធ្វើឲ្យទំនាក់ រវាងអង់គ្លេសនិងអាមេរិកប្រេះឆា ហើយអង់គ្លេសចង់ងាកទៅរកអឺ

អង់គ្លេសចង់ដោះដៃពីអាមេរិក មកស្រវាឱបអឺរ៉ុបវិញ

សង្រ្គាមនៅអ៊ីរ៉ង់បានធ្វើឲ្យទំនាក់ រវាងអង់គ្លេសនិងអាមេរិកប្រេះឆា ហើយអង់គ្លេសចង់ងាកទៅរកអឺរ៉ុបវិញ។ រដ្ឋាភិបាលក្រុងឡុងដ៏នឹងប្រកាសគម្រោងច្បាប់ ស្តីពីការផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែស្អិតល្មួតជាមួយសភាពអឺរ៉ុប នៅខែក្រោយ។ នាយករដ្ឋមន្រ្តីអង់គ្លេស លោក គៀរ ស្តារមឺ ថាសំណើគម្រោងច្បាប់នេះ ត្រូវបញ្ជូនទៅសុំការអនុម័តពីរដ្ឋសភាជាមុនសិន។ ចំណែក ប្រធានគណបក្សកំណែទម្រង់អង់គ្លេសបានរិះគន់លោក គៀរ ស្តារមឺ ថាចង់ចូលកៀកកិតអឺរ៉ុប អំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ។ គម្រោងច្បាប់នេះបានដើរផ្ទុះពីឆន្ទះរបស់ប្រជាជនអង់គ្លេស ដែលបានបោះឆ្នោតប្រជាមតិ ចាកចេញពីអឺរ៉ុប កាលពីខែមិថុនា ឆ្នាំ២០១៦។

សង្គ្រាម​​អ៊ីរ៉ង់៖ តើត្រូវដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់យ៉ាងដូចម្តេច?

នៅថ្ងៃសុក្រទី ១៧​មេសា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បាន​អះអាង​ថា​កិច្ចព្រមព្រៀង​សន

សង្គ្រាម​​អ៊ីរ៉ង់៖ តើត្រូវដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់យ៉ាងដូចម្តេច?

នៅថ្ងៃសុក្រទី ១៧​មេសា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បាន​អះអាង​ថា​កិច្ចព្រមព្រៀង​សន្តិភាព​អាមេរិក-​អ៊ីរង់ ដែល​មាន​បូក​​កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផង ជិត​កើត​ចេញ​ជា​រូប​រាង​ហើយ។ បើ​តាម​លោក​ត្រាំ ​អ៊ីរ៉ង់ បាន​យល់​ព្រម​ផ្ទេរ​ស្តុក​សារធាតុ​អ៊ុយរ៉ានីញ៉ូម ​ឱ្យ​អាមេរិកទៀត​ផង។​ តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​អ៊ីរ៉ង់​បាន​ច្រាន​ចោល​ទាំង​ស្រុង។ ការ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម ពោលគឺ​ការ​អភិវឌ្ឍ​កម្ម​វិធី​នុយក្លេអ៊ែរ មាន​តម្លៃ​ដូច​ជា​បូរណភាពដែនដី​​មួយដែរ​សម្រាប់​អ៊ីរ៉ង់ និង​ជា​ប្រធានបទដែល​ធ្លាប់​ខ្ទាស់​កិច្ចចរចា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​តើ​គេ​​អាច​មាន​ជម្រើស​អ្វី​ខ្លះ​ ក្នុង​​ដោះស្រាយ​បញ្ហាអ៊ុយរ៉ានីញ៉ូម ដើម្បី​ឱ្យ​អ៊ីរ៉ង់អាច​ទទួល​យក​បាន​​?

អ៊ីរ៉ង់​និង​អាមេរិក​ប្រកាស​ផ្ទុយ​គ្នាពី​ការ​ស្វែង​រក​សន្តិភាព ឯ​ច្រក​អូកមូហ្ស​នៅ​តែបិទ​ជិត

នៅ​បី​ថ្ងៃ​មុនបទឈប់​បាញ់​​​ផុត​ឱសានវាទ ភាព​តាន​តឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់ បានស្ទុះ​ឡើ

អ៊ីរ៉ង់​និង​អាមេរិក​ប្រកាស​ផ្ទុយ​គ្នាពី​ការ​ស្វែង​រក​សន្តិភាព ឯ​ច្រក​អូកមូហ្ស​នៅ​តែបិទ​ជិត

នៅ​បី​ថ្ងៃ​មុនបទឈប់​បាញ់​​​ផុត​ឱសានវាទ ភាព​តាន​តឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់ បានស្ទុះ​ឡើង​ប៉ោង​ខ្លាំង។ ​ច្រក​អកមូហ្សនៅ​តែ​បិទ​ជិត​ ក្រោម​ការ​ត្រួត​ពិនិត្យ​ដ៏​តឹង​តែង​របស់​អ៊ីរ៉ង់ ដែល​ប្រកាស​ថា​ រាល់​ការ​​ប៉ុន​ប៉ងបើក​​ឆ្លង​កាត់​ច្រកអកមូហ្ស នឹង​ត្រូវ​ចាត់​ទុក​ជាប្រតិបត្តិការ​របស់​សត្រូវ​។ ដូច្នេះ​ នាវា​នោះ​​នឹងក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​បាញ់​ប្រហារ​ភ្លាម។ ដោយ​ព្រមាន​កុំ​ឱ្យ​អ៊ីរ៉ង់ប្រើ​ល្បិច​ខូច ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ត្រាំ នៅ​តែ​​អះអាង​ថា​ ការ​ចរចា​សន្តិភាព​​កំពុងមាន​ដំណើរការ​ល្អ​​ទៅមុខ។

ស្លាប់ ៦នាក់ នៅក្នុងហេតុការណ៍បាញ់រះ បែបភេរវកម្ម នៅទីក្រុងកៀវ

នៅអ៊ុយក្រែន មនុស្សយ៉ាងហោច ៦នាក់ ស្លាប់ និង ជាង១០នាក់ រងរបួស ក្នុងហេតុការណ៍បាញ់រះ នាថ្ងៃសៅរ៍

ស្លាប់ ៦នាក់ នៅក្នុងហេតុការណ៍បាញ់រះ បែបភេរវកម្ម នៅទីក្រុងកៀវ

នៅអ៊ុយក្រែន មនុស្សយ៉ាងហោច ៦នាក់ ស្លាប់ និង ជាង១០នាក់ រងរបួស ក្នុងហេតុការណ៍បាញ់រះ នាថ្ងៃសៅរ៍ ទី១៨ មេសា។ បើផ្អែកតាមអាជ្ញាធរអ៊ុយក្រែន ខ្មាន់កាំភ្លើងម្នាក់បានបាញ់រះ នៅតាមដងផ្លូវ មុនចូលចាប់មនុស្សធ្វើជាចំណាប់ខ្មាំង ក្នុងផ្សារទំនើបមួយកន្លែង ដែលស្ថិតនៅភាគខាងត្បូងទីក្រុងកៀវ។ ប៉ូលិសបានបាញ់សម្លាប់ជនដៃដល់ នៅនឹងកន្លែងកើតហេតុ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេឡេនស្គី បានចេញបញ្ជាឲ្យបើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលនៅពីក្រោយការបាញ់ប្រហារនេះ។

ហេតុអ្វីសេវាផ្ញើអីវ៉ាន់តាមប្រៃសណីយ៍កម្ពុជាក្លាយជាបញ្ហាចម្រូងចម្រាស?

ថ្មីៗនេះ មានការជជែកវែកញែកនៅលើបណ្តាញសង្គមទាក់ទិននឹងសេវាផ្ញើអីវ៉ាន់នៅប្រៃសណីយ៍កម្ពុជា។ អ្

ហេតុអ្វីសេវាផ្ញើអីវ៉ាន់តាមប្រៃសណីយ៍កម្ពុជាក្លាយជាបញ្ហាចម្រូងចម្រាស?

ថ្មីៗនេះ មានការជជែកវែកញែកនៅលើបណ្តាញសង្គមទាក់ទិននឹងសេវាផ្ញើអីវ៉ាន់នៅប្រៃសណីយ៍កម្ពុជា។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានលើកឡើងពីការមិនពេញចិត្តចំពោះការយកសេវាបញ្ញើខ្ពស់ហួសហេតុ និងថែមទាំងបានរិះគន់ចំពោះអាកប្បកិរិយាមិនសមរម្យរបស់បុគ្គលិកមួយចំនួនផងដែរ។ បន្ទាប់ពីរងប្រតិកម្មបែបនេះ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជាបានចេញមុខពន្យល់ថា ការកំណត់ និងវាយតម្លៃពន្ធបញ្ញើគឺជាតួនាទីរបស់ស្ថាប័នគយ និងថា ប្រៃសណីយ៍កម្ពុជាមានតួនាទីជាអ្នកដឹកជញ្ជូនបញ្ញើចេញចូលក្រៅប្រទេស និងក្នុងប្រទេសប៉ុណ្ណោះ។ អ្នកឃ្លាំមើលសង្គមមួយចំនួនយល់ឃើញថា ដើម្បីបញ្ចៀសប្រតិកម្មរិះគន់របស់ពលរដ្ឋ អង្គភាពរដ្ឋដែលផ្តល់សេវាកម្មផ្សេងៗជូនពលរដ្ឋគួរពិនិត្យឡើងវិញនូវចំណុចចន្លោះប្រហោងដែលកើតឡើងនៅស្ថាប័នរបស់ខ្លួន ឬក៏មានចំណាត់ការលើមន្ត្រីដែលបានធ្វើទង្វើឆ្គាំឆ្គងចំពោះពលរដ្ឋ៕

រយៈពេល ៣ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរមានអគ្គិភ័យកើតឡើង ១៤លើក កើនឡើងជាងឆ្នាំមុន

ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅកម

រយៈពេល ៣ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរមានអគ្គិភ័យកើតឡើង ១៤លើក កើនឡើងជាងឆ្នាំមុន

ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅកម្ពុជាមានអគ្គិភ័យបានកើតឡើងចំនួន ១៤លើក។ ចំនួនអគ្គិភ័យនេះមានការកើនឡើងជាងឆ្នាំ២០២៥ ចំនួន៣លើក។ នេះបើតាមនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ទូតខ្មែរនៅបារាំងបដិសេធការចោទប្រកាន់ថាមានការរើសអើង លោក សម រង្ស៊ី

នៅថ្ងៃទី១៨ ខែ​មេសា ​ឆ្នាំ​២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង​បានចេញសេចក្តី​

ទូតខ្មែរនៅបារាំងបដិសេធការចោទប្រកាន់ថាមានការរើសអើង លោក សម រង្ស៊ី

នៅថ្ងៃទី១៨ ខែ​មេសា ​ឆ្នាំ​២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង​បានចេញសេចក្តី​បំភ្លឺចំពោះការមិនអនុញ្ញាតឲ្យ​ លោក សម រង្ស៊ី ចូលរួមក្នុងកម្ម​វិធី​មួយនៅរដ្ឋសភាបារាំង កាលពីថ្ងៃទី១៦ ​ខែមេសា ​ឆ្នាំ​២០២៦។ តាមស្ថានឯកអគ្គរាជទូតកម្ពុជា ការ​មិន​អនុញ្ញាតឲ្យ​ប្រមុខបក្សប្រឆាំងរូបនេះ​ចូលរួមកម្មវិធី​ដែលមានវត្តមានរបស់ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង គឺជាឆន្ទានុសិទ្ធិ​របស់តំណាងរាស្ត្របារាំងដែល​ជា​ម្ចាស់​កម្ម​វិធី។

Get more results via ClueGoal