Cambodia



លោកអគ្គនាយក AIEA អះអាងពីសារៈសំខាន់ដែលត្រូវ​​​តែ​មានយន្តការត្រួតពិនិត្យ​​នុយក្លេអ៊ែរ​អ៊ីរ៉ង់

លោករ៉ាហ្វាអ៊ែល ហ្ក្រូស៊ី អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បាន​លើកឡើងថាកិច្ចព្រមព្

លោកអគ្គនាយក AIEA អះអាងពីសារៈសំខាន់ដែលត្រូវ​​​តែ​មានយន្តការត្រួតពិនិត្យ​​នុយក្លេអ៊ែរ​អ៊ីរ៉ង់

លោករ៉ាហ្វាអ៊ែល ហ្ក្រូស៊ី អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បាន​លើកឡើងថាកិច្ចព្រមព្រៀងបឋម ដែល​សហរដ្ឋអាមេរិក​បានចុះហត្ថលេខាជាមួយអ៊ីរ៉ង់​ កាលពីសប្តាហ៍​កន្លងទៅ បាន ប្រគល់តួនាទីត្រួតពិនិត្យ​នុយក្លេអ៊ែរអ៊ីរ៉ង់ មក​ឲ្យ​ស្ថាប័នរបស់លោក។ លោក​អគ្គនាយក AIEA បានគូសបញ្ជាក់ថា ដូច្នេះដើម្បី​ឲ្យ​ច្បាស់ថាអ៊ីរ៉ង់​នឹងគ្មានអាវុធនុយក្លេអ៊ែរ គឺត្រូវតែមាន​យន្តការតាមដានត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់បំផុត​។​

លោក ហ៊ុន សែន ស្នើឲ្យក្រុមហ៊ុនចិនយកចិត្តទុកដាក់លើគម្រោងព្រែកជីហ្វូណន និងផ្លូវល្បឿនលឿន

ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុនចិនយកចិត

លោក ហ៊ុន សែន ស្នើឲ្យក្រុមហ៊ុនចិនយកចិត្តទុកដាក់លើគម្រោងព្រែកជីហ្វូណន និងផ្លូវល្បឿនលឿន

ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុនចិនយកចិត្តទុកដាក់លើគម្រោងនានាដែលកំពុងអនុវត្តដោយក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជា។ សំណើរបស់លោក ហ៊ុន សែនដូចនេះធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោកក្នុងប្រទេសចិនពីថ្ងៃទី២៥ ដល់ ២៧ ខែមិថុនា ឆ្នាំ២០២៦។ លោក ហ៊ុន សែនបានជួបជាមួយប្រធានក្រុមហ៊ុន CCCC ដែលទទួលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មានដូចជាព្រែកជីកហ្វូណន និងផ្លូវល្បឿនលឿនជាដើម។

លោក ជា ធីរិទ្ធ៖ លោក ហ៊ុន សែន ចាត់ទុកចិនជាមិត្តពិតប្រាកដរបស់កម្ពុជា

  នៅក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉

លោក ជា ធីរិទ្ធ៖ លោក ហ៊ុន សែន ចាត់ទុកចិនជាមិត្តពិតប្រាកដរបស់កម្ពុជា

  នៅក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា មិត្តភាពរវាងកម្ពុជា និងចិនមិនប្រែប្រួលឡើយ ទោះជាស្ថានភាពពិភពលោកប្រែប្រួលយ៉ាងណាក៏ដោយ។ នេះបើតាមការឲ្យដឹងបឋមពីលោក ជា ធីរិទ្ធ អ្នកនាំពាក្យលោក ហ៊ុន សែន។ ការបញ្ជាក់របស់លោក ហ៊ុន សែន ដូចនេះជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ស៊ី ជីនពីង ដែលចាត់ទុក លោក ហ៊ុន សែន ជាស្ថាបនិកដ៏សំខាន់មួយរូប ដែលរួមចំណែកកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ឲ្យរឹងមាំមកដល់បច្ចុប្បន្ន។បើតាមលោក ជា ធីរិទ្ធ លោក ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់នៅចំពោះមុខ លោក ស៊ី ជីនពីង ដែរថា ចិនជាមិត្តចាស់ និងជាមិត្តពិតប្រាកដដែលជាទីទុកចិត្តរបស់កម្ពុជា។ ក្រៅពីការបញ្ជាក់ពីជំហរគ្នាទៅវិញ ទៅមក ជំនួបរវាងលោក ហ៊ុន សែន និងលោក ស៊ី ជីនពីង ក៏បានលើកឡើងនូវចំណុចសំខាន់ៗជាច្រើនទៀត ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ ការគាំទ្ររបស់ចិនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ការពិភាក្សា និងការគាំទ្រគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងជជែកគ្នានៅក្នុងក្របខណ្ឌរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្តចិន៕

នូវែលសេឡង់​ព្រួយបារម្ភ អំពី​សកម្មភាព​លុកលុយដោយ​មិនគោរពរបស់​កងទ័ពចិន

សកម្មភាពរបស់កងទ័ពចិន កាន់តែខ្លាំងឡើង​​ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង កំពុងតែធ្វើ​ឲ្យ​ប

នូវែលសេឡង់​ព្រួយបារម្ភ អំពី​សកម្មភាព​លុកលុយដោយ​មិនគោរពរបស់​កងទ័ពចិន

សកម្មភាពរបស់កងទ័ពចិន កាន់តែខ្លាំងឡើង​​ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង កំពុងតែធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់នេះព្រួយបារម្ភ​។ ​ឯកសារ​ផ្ទៃក្នុងមួយ​​របស់នូវែសសេឡង់ បានទាញសញ្ញាអាសន្ន ស្តីពីសកម្មភាពលុកលុយដោយមិនគោរព កាន់តែញឹកញាប់ របស់កងទ័ពជើងទឹកចិន នៅក្នុងតំបន់​ដែលជាដែនយុទ្ធសាស្ត្ររបស់នូវែសេឡង់​។ ក្រៅពីវត្តមាននាវាចម្បាំងចិនច្រើនគ្រឿង នូវែលសេឡង់ព្រួយបារម្ភអំពីការបាញ់សាកល្បងមីស៊ីល​បាលីស្ទីក​របស់​ចិន​ផងដែរ​។​

អ.ស.ប. ព្រមានពីកំណើនគ្រឿងញៀនសំយោគប្រភេទថ្មីដែលមានឥទ្ធិពលខ្លាំង និងគ្រោះថ្នាក់ជាងមុន

ការិយាល័យប្រឆាំងឧក្រិដ្ឋកម្ម និងគ្រឿងញៀនរបស់អង្គការសហប្រជាជាតិហៅកាត់ជាភាសាអង់គ្លេស UNODC បា

អ.ស.ប. ព្រមានពីកំណើនគ្រឿងញៀនសំយោគប្រភេទថ្មីដែលមានឥទ្ធិពលខ្លាំង និងគ្រោះថ្នាក់ជាងមុន

ការិយាល័យប្រឆាំងឧក្រិដ្ឋកម្ម និងគ្រឿងញៀនរបស់អង្គការសហប្រជាជាតិហៅកាត់ជាភាសាអង់គ្លេស UNODC បានព្រមានពីការជួញដូរគ្រឿងញៀនសំយោគប្រភេទថ្មីដែលកំពុងកើនឡើងគួរឲ្យព្រួយបារម្ភនៅទូទាំងពិភពលោក។ របាយការណ៍ថ្មីរបស់ UNODC ចេញផ្សាយថ្ងៃសុក្រ ទី ២៦ មិថុនាបញ្ជាក់ថា គ្រឿងញៀនសំយោគថ្មីច្រើនប្រភេទមានឥទ្ធិពលខ្លាំង និងគ្រោះថ្នាក់ជាងមុន។ នាយិកា UNODC លោកស្រី Monica Juma បានអំពាវនាវឲ្យពិភពលោកយកចិត្តទុកលើបញ្ហាដ៏គួរឲ្យព្រួយបារម្ភនេះ ព្រោះវាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

ឥណ្ឌាកំពុងបារម្ភពីនាវិករបស់ខ្លួនជាច្រើនពាន់នាក់ ដែលកំពុងជាប់គាំងនៅច្រកសមុទ្រអកមូហ្ស

ក្រោយពីសង្រ្គាម និងការរង់ចាំនៅលើសមុទ្រអស់រយៈពេលជាច្រើនខែមក ការជម្លៀសនាវាដែលជាប់គាំងនៅច្

ឥណ្ឌាកំពុងបារម្ភពីនាវិករបស់ខ្លួនជាច្រើនពាន់នាក់ ដែលកំពុងជាប់គាំងនៅច្រកសមុទ្រអកមូហ្ស

ក្រោយពីសង្រ្គាម និងការរង់ចាំនៅលើសមុទ្រអស់រយៈពេលជាច្រើនខែមក ការជម្លៀសនាវាដែលជាប់គាំងនៅច្រកសមុទ្រអកមូហ្ស បានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃពុធ ទី ២៤ មិថុនា ដោយមាននាវិកជាង ១១ ០០០នាក់។ ឥណ្ឌាជាប្រទេសមាននាវិកធ្វើការច្រើនជាងគេនៅក្នុងតំបន់។ បច្ចុប្បន្ន មាននាវិកឥណ្ឌាចំនួន ១៥ ០០០នាក់កំពុងជាប់កុននៅលើកប៉ាល់ដែលកំពុងជាប់គាំងនៅច្រកសមុទ្រអកមូហ្ស។ រដ្ឋាភិបាលទីក្រុងញូដែលីកំពុងតាមដានប្រតិបត្តិការជម្លៀសកប៉ាល់ពេលនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

HRW រិះគន់ IFC ក្រោយបដិសេធលទ្ធផលស៊ើបអង្កេតរបស់ខ្លួនស្តីពីផលប៉ះពាល់កម្ចីមីក្រូហិរញ្ញវត្ថុនៅ​កម្ពុជា

អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ​បានរិះគន់ការសម្រេចរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (IFC

HRW រិះគន់ IFC ក្រោយបដិសេធលទ្ធផលស៊ើបអង្កេតរបស់ខ្លួនស្តីពីផលប៉ះពាល់កម្ចីមីក្រូហិរញ្ញវត្ថុនៅ​កម្ពុជា

អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ​បានរិះគន់ការសម្រេចរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ធនាគារពិភពលោក​ដែលបានបដិសេធលទ្ធផលស៊ើបអង្កេតរបស់ការិយាល័យត្រួតពិនិត្យឯករាជ្យរបស់ខ្លួន ពាក់ព័ន្ធនឹងផលប៉ះពាល់ពីការវិនិយោគក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា។ HRW យល់​​ថា ការសម្រេចនេះបានធ្វើឲ្យអ្នកខ្ចីប្រាក់រាប់លាននាក់ដែលរងផលប៉ះពាល់ បាត់បង់ឱកាសទទួលបានការដោះស្រាយ។ 

សន្និសីទជួយកសាងអ៊ុយក្រែនឆ្នាំ​នេះ​​ ត្រូវរំខានដោយ​វិបត្តិការទូតរវាងប៉ូឡូញនិងអ៊ុយក្រែន

ប៉ូឡូញបានធ្វើជាម្ចាស់ផ្ទាល់ រៀបចំសន្និសីទលើកទី​៥ ​ស្តីពីការជួយកសាងអ៊ុយក្រែនឡើងវិញ។ តែ​លោ

សន្និសីទជួយកសាងអ៊ុយក្រែនឆ្នាំ​នេះ​​ ត្រូវរំខានដោយ​វិបត្តិការទូតរវាងប៉ូឡូញនិងអ៊ុយក្រែន

ប៉ូឡូញបានធ្វើជាម្ចាស់ផ្ទាល់ រៀបចំសន្និសីទលើកទី​៥ ​ស្តីពីការជួយកសាងអ៊ុយក្រែនឡើងវិញ។ តែ​លោកហ្សេឡេនស្គីមិនបានទៅចូលរួមទេ បន្ទាប់ពី​មាន​បញ្ហា​ថ្នាំងថ្នាក់ចិត្ត​ផ្នែកការទូត រវាងអ៊ុយក្រែននិងប៉ូឡូញ។​ យ៉ាងណាក៏ដោយ​ នៅក្នុងឱកាសសន្និសីទនេះ សហភាពអឺរ៉ុប​បានប្រកាស ចាប់ផ្តើម​ប្រគល់​ប្រាក់ឲ្យ​អ៊ុយក្រែន នៅក្របខណ្ឌប្រាក់កម្ចី ចំនួន​៩០ពាន់​លានអឺរ៉ូ។

ឥណ្ឌាកំពុងបារម្ភពីនាវិករបស់ខ្លួនជាច្រើនពាន់នាក់ ដែលកំពុងជាប់គាំងនៅច្រកសមុទ្រអកមូស្ស

ក្រោយពីសង្រ្គាម និងការរង់ចាំនៅលើសមុទ្រអស់រយៈពេលជាច្រើនខែមក ការជម្លៀសនាវាដែលជាប់គាំងនៅច្

ឥណ្ឌាកំពុងបារម្ភពីនាវិករបស់ខ្លួនជាច្រើនពាន់នាក់ ដែលកំពុងជាប់គាំងនៅច្រកសមុទ្រអកមូស្ស

ក្រោយពីសង្រ្គាម និងការរង់ចាំនៅលើសមុទ្រអស់រយៈពេលជាច្រើនខែមក ការជម្លៀសនាវាដែលជាប់គាំងនៅច្រកសមុទ្រអកមូស្សបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃពុធ ទី ២៤ មិថុនា ដោយមាននាវិកជាង ១១ ០០០នាក់។ ឥណ្ឌាជាប្រទេសមាននាវិកធ្វើការច្រើនជាងគេនៅក្នុងតំបន់។ បច្ចុប្បន្ន មាននាវិកឥណ្ឌាចំនួន ១៥ ០០០នាក់កំពុងជាប់កុននៅលើកប៉ាល់ដែលកំពុងជាប់គាំងនៅច្រកសមុទ្រអកមូស្ស។ រដ្ឋាភិបាលទីក្រុងញូដែលីកំពុងតាមដានប្រតិបត្តិការជម្លៀសកប៉ាល់ពេលនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

មនុស្សស្លាប់និងរបួសច្រើនរយនាក់ ដោយគ្រោះរញ្ជួយដីពីរដងផ្ទួនៗគ្នានៅវ៉េណេស៊ុយអេឡា

មានមនុស្សស្លាប់យ៉ាងហោចណាស់ ១៦៤នាក់ និងរបួសជាង ១០០០នាក់ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏កំណ

មនុស្សស្លាប់និងរបួសច្រើនរយនាក់ ដោយគ្រោះរញ្ជួយដីពីរដងផ្ទួនៗគ្នានៅវ៉េណេស៊ុយអេឡា

មានមនុស្សស្លាប់យ៉ាងហោចណាស់ ១៦៤នាក់ និងរបួសជាង ១០០០នាក់ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏កំណាចពីរលើកផ្ទួនៗគ្នា ដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡា នៅយប់ថ្ងៃពុធ ទី ២៤ ខែមិថុនា។ គ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរនេះ បានបណ្តាលឲ្យអគារជាច្រើនបាក់រល។ អាកាសយានដ្ឋានអន្តរជាតិវ៉េណេស៊ុយអេឡា ត្រូវបានបិទជាបណ្តោះអាសន្ន បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

អង្គការអប់រំអន្តរជាតិអំពាវនាវឱ្យកម្ពុជាលុបចោលការរឹតត្បិតសិទ្ធិរបស់លោក រ៉ុង ឈុន

អង្គការអប់រំអន្តរជាតិ Education International (EI) បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលការរឹតត្បិតសិទ្ធិស

អង្គការអប់រំអន្តរជាតិអំពាវនាវឱ្យកម្ពុជាលុបចោលការរឹតត្បិតសិទ្ធិរបស់លោក រ៉ុង ឈុន

អង្គការអប់រំអន្តរជាតិ Education International (EI) បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលការរឹតត្បិតសិទ្ធិសាធារណៈ និងសកម្មភាពសហជីពរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ទន្ទឹមគ្នានេះ អង្គការដដែលក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលកម្ពុជាដែលដាក់កំហិតការធ្វើដំណើរ ការចូលរួមសកម្មភាពសាធារណៈ និងសិទ្ធិនយោបាយរបស់លោក រ៉ុង ឈុន។ 

តើសេចក្តីព្រមានរបស់ក្រសួងមហាផ្ទៃមានបង្កប់អត្ថន័យអ្វីខ្លះសម្រាប់គណបក្សប្រឆាំងនៅកម្ពុជា?

នៅថ្ងៃពុធទី២៤ មិថុនា គណបក្សក្នុងសម្ព័ន្ធឆ្ពោះទៅអនាគតដែលមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែ

តើសេចក្តីព្រមានរបស់ក្រសួងមហាផ្ទៃមានបង្កប់អត្ថន័យអ្វីខ្លះសម្រាប់គណបក្សប្រឆាំងនៅកម្ពុជា?

នៅថ្ងៃពុធទី២៤ មិថុនា គណបក្សក្នុងសម្ព័ន្ធឆ្ពោះទៅអនាគតដែលមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបតេយ្យជឿនលឿនបានបញ្ជាក់ជំហរភ្លាមៗថា ខ្លួនតែងធ្វើសកម្មភាពនយោបាយស្របទៅតាមរដ្ឋធមនុញ្ញ និងច្បាប់នានាក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់ដូចនេះធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃចេញសេចក្តីព្រមានទុកជាមុនថា គណបក្សនយោបាយណាដែលហ៊ានទទួលហិរញ្ញប្បទានពីរដ្ឋបរទេស និងធ្វើសកម្មភាពតាមការបង្គាប់បញ្ជារបស់រដ្ឋបរទេសអាចប្រឈមនឹងការរំលាយចោល។ ការព្រមានរបស់ក្រសួងមហាផ្ទៃដូចនេះធ្វើឡើង បន្ទាប់ពីកាសែតឥណ្ឌាមួយបានចុះផ្សាយថា អាមេរិកត្រៀមផ្តល់ជំនួយ ២លានដុល្លារដល់គណបក្សក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរចំនួន៥ សម្រាប់ធ្វើសកម្មភាពចូលរួមបោះឆ្នោតខាងមុខ។ អ្នកឃ្លាំមើលនយោបាយយល់ថា ប្រតិកម្មរបស់ក្រសួងមហាផ្ទៃដូចនេះហាក់លឿនជ្រុល និងថា ការព្រមានរបស់ក្រសួងមហាផ្ទៃនេះអាចជាសញ្ញាណនៃការប្រើប្រព័ន្ធច្បាប់ដើម្បីឈានទៅរំលាយបក្សប្រឆាំងថែមទៀត។

បក្សប្រឆាំងនៅកម្ពុជាអំពាវនាវឲ្យមានការប្រកួតប្រជែងនយោបាយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចេញមកអំពាវនាវដល់គ្រប់

បក្សប្រឆាំងនៅកម្ពុជាអំពាវនាវឲ្យមានការប្រកួតប្រជែងនយោបាយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចេញមកអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ងាកមកផ្តោតលើការពង្រឹងការប្រកួតប្រជែងនយោបាយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ការអំពាវនាវរបស់គណបក្សប្រឆាំងទាំងពីរ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤មិថុនាដែរ ពាក់ព័ន្ធនឹងសារព័ត៌មានឥណ្ឌា The Sunday Guardian ដែលបានចុះផ្សាយអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុពីភាគីបរទេសចំពោះគណបក្សនយោបាយនៅកម្ពុជា។

ហេតុអ្វីភ្ញៀវទេសចរមកកម្ពុជាធ្លាក់ចុះខ្លាំងនៅដើមឆ្នាំ ២០២៦?

រយៈពេល ៥ខែដើមឆ្នាំ២០២៦ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៥ លាននាក់។ ចំនួននេះបានធ្ល

ហេតុអ្វីភ្ញៀវទេសចរមកកម្ពុជាធ្លាក់ចុះខ្លាំងនៅដើមឆ្នាំ ២០២៦?

រយៈពេល ៥ខែដើមឆ្នាំ២០២៦ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៥ លាននាក់។ ចំនួននេះបានធ្លាក់ចុះ ៤៧,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានជាង ២,៩លាននាក់។ នេះបើតាមទិន្នន័យផ្សព្វផ្សាយដោយក្រសួងទេសចរណ៍នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ អ្នកជំនាញកត់សម្គាល់ឃើញថា វិបត្តិសកល ឧក្រិដ្ឋកម្មអនឡញនៅកម្ពុជា និងជម្លោះព្រំដែនកម្ពុជា ថៃសុទ្ធសឹងជាមូលហេតុដែលរារាំងភ្ញៀវទេសចរអន្តរជាតិមិនមកលេងកម្ពុជានៅដើមឆ្នាំ២០២៦៕

កម្ពុជាតវ៉ាចំពោះការវាស់វែង​​ និងការបោះបង្គោលព្រំដីពីភាគី​​ថៃនៅភូមិ​​ជោគជ័យ

ក្រសួងការបរ​ទេសកម្ពុជាបានចេញមក​ប្រកាសតវ៉ាជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាព​​វាស់វែង និងបោះប

កម្ពុជាតវ៉ាចំពោះការវាស់វែង​​ និងការបោះបង្គោលព្រំដីពីភាគី​​ថៃនៅភូមិ​​ជោគជ័យ

ក្រសួងការបរ​ទេសកម្ពុជាបានចេញមក​ប្រកាសតវ៉ាជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាព​​វាស់វែង និងបោះបង្គោលព្រំ​ដីរបស់​​ក្រុមការងារវាស់វែងដីធ្លី និង​​ពលរដ្ឋថៃ​​ នៅតំបន់ភូមិជោគជ័យ​​​ ខេត្តបន្ទាយមានជ័យ។ ​​ក្នុងសេចក្តីប្រកាស​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជា​បានទាមទារ​ឱ្យថៃបញ្ឈប់សកម្មភាពខុសច្បាប់​ទាំងនេះ និងត្រូវ​ងាកទៅរក​ដំណោះ​ស្រាយតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់វិញ​​​។ 

លោក​ ហ៊ុន​ ម៉ា​ណែត​៖​ ទីផ្សារ​គ្រឿងញៀន​​នៅកម្ពុជាថយចុះ ព្រោះយុវជន​យល់​ដឹង​ពីវិនាសកម្មរបស់វា

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ ម៉ា​ណែត​ ​បាន​អះ​អាង​ថា​ ទីផ្សារ​​គ្រឿងញៀន​​នៅកម្ពុជា​ត្រូវ​ប

លោក​ ហ៊ុន​ ម៉ា​ណែត​៖​ ទីផ្សារ​គ្រឿងញៀន​​នៅកម្ពុជាថយចុះ ព្រោះយុវជន​យល់​ដឹង​ពីវិនាសកម្មរបស់វា

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ ម៉ា​ណែត​ ​បាន​អះ​អាង​ថា​ ទីផ្សារ​​គ្រឿងញៀន​​នៅកម្ពុជា​ត្រូវ​បាន​កាត់​បន្ថយ។​ កាត់​បន្ថយ​ក៏​ដោយ​សារតែ​យុវជនចាប់ផ្តើមយល់ដឹងពី​ឥទ្ធិពលអាក្រក់របស់​គ្រឿង​ញៀន​។​ នេះ​បើ​តាម​សារលិខិត​ក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​ ​ថ្ងៃទី២៦​មិថុនា​ ឆ្នាំ២០២៦ និងថា​ ​គ្រឿងញៀនដែលបាន​ចរាចរនៅកម្ពុជា​មានតែប្រមាណ ២០% ខណៈ​ ៨០%​ផ្សេង​ទៀត​ជា​គ្រឿងញៀន​ដែលរត់​ឆ្លងកាត់​ ដើម្បី​ចែក​ចាយ​បន្ត​នៅ​ប្រទេស​ទី ៣។​

បារាំងមានអ្នក​​ឆ្លងជំងឺអេបូឡាករណីទី១ ជាគ្រូពេទ្យ​ត្រឡប់​មកពី​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ

ជាលើកដំបូង ករណីជំងឺអេបូឡា ត្រូវបានរកឃើញនៅលើទឹកដីប្រទេសបារាំង លើវេជ្ជបណ្ឌិតម្នាក់ដែលទើបតែ

បារាំងមានអ្នក​​ឆ្លងជំងឺអេបូឡាករណីទី១ ជាគ្រូពេទ្យ​ត្រឡប់​មកពី​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ

ជាលើកដំបូង ករណីជំងឺអេបូឡា ត្រូវបានរកឃើញនៅលើទឹកដីប្រទេសបារាំង លើវេជ្ជបណ្ឌិតម្នាក់ដែលទើបតែត្រឡប់ មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (RDC)។ គឺទីនោះហើយ ដែល​បច្ចុប្បន្នកំពុងប្រឈមមុខនឹងការឆ្លង​​រាតត្បាតជំងឺអេបូឡា​​​។ អាជ្ញាធរសុខាភិបាលបារាំង ដែល​ប្រកាសដំណឹងនេះ​​ នៅរសៀល​ថ្ងៃពុធទី​២៤មិថុនា​ បានអះអាងថាអ្នកជំងឺកំពុងស្ថិតក្នុងចត្តាឡីស័ក យ៉ាងប្រុងប្រយ័ត្នបំផុត​។

អាជ្ញាធរចិនចាប់ខ្លួនជនជាតិជប៉ុន ២នាក់ពីបទរត់ពន្ធទំនិញខុសច្បាប់

ជនជាតិជប៉ុន ២នាក់ត្រូវបានរដ្ឋអំណាចចិនចាប់ខ្លួនក្នុងប្រទេសចិនកាលពីខែឧសភា។ អ្នកនាំពាក្យរដ

អាជ្ញាធរចិនចាប់ខ្លួនជនជាតិជប៉ុន ២នាក់ពីបទរត់ពន្ធទំនិញខុសច្បាប់

ជនជាតិជប៉ុន ២នាក់ត្រូវបានរដ្ឋអំណាចចិនចាប់ខ្លួនក្នុងប្រទេសចិនកាលពីខែឧសភា។ អ្នកនាំពាក្យរដ្ឋាភិបាលចិនបានឲ្យដឹងក្នុងថ្ងៃពុធ ទី២៤ មិថុនាថា ជនជាតិជប៉ុនទាំង ២នាក់បានជាប់ចោទពីបទបានព្យាយាមនាំចេញផលិតផលដែលពាក់ព័ន្ធនឹងរ៉ែកម្រ។ អ្វីជាការកត់សម្គាល់ ការចាប់ខ្លួនជនជាតិជប៉ុនពីសំណាក់រដ្ឋអំណាចចិននេះធ្វើឡើង ស្របដែលទំនាក់ទំនងរវាងជប៉ុន និងចិនកំពុងមានភាពតានតឹងខ្លាំង។ រដ្ឋាភិបាលចិនបានចាប់ផ្តើមគ្រប់គ្រងតឹងរឹងលើពាណិជ្ជកម្មលោហៈសំខាន់ៗ និងសម្ភារៈបច្ចេកវិទ្យា។

ក.ប.ប បន្តស៊ើបអង្កេតប្រភពចែកចាយ ក្រោយផ្ទុះ​ភាព​ចម្រូងចម្រាស​រឿង​លក់​ត្រីសាល់ម៉ុន

អគ្គនាយកដ្ឋាន ក.ប.ប. កំពុងបន្តស្រាវជ្រាវរកប្រភពចែកចាយប្រភេទត្រី ឬគ្រឿងសមុទ្រធំៗដើម្បីបង្កា

ក.ប.ប បន្តស៊ើបអង្កេតប្រភពចែកចាយ ក្រោយផ្ទុះ​ភាព​ចម្រូងចម្រាស​រឿង​លក់​ត្រីសាល់ម៉ុន

អគ្គនាយកដ្ឋាន ក.ប.ប. កំពុងបន្តស្រាវជ្រាវរកប្រភពចែកចាយប្រភេទត្រី ឬគ្រឿងសមុទ្រធំៗដើម្បីបង្ការ និងបង្ក្រាបការក្លែងបន្លំមុខទំនិញមួយនេះ។ ប្រតិបត្តិការបន្តការស៊ើបអង្កេតនេះធ្វើឡើង ក្រោយមន្ត្រីក.ប.ប.បានរកឃើញថា ហាង «ចរណៃ» បាន​ធ្វើឲ្យអ្នកប្រើប្រាស់មានការភាន់ច្រលំរវាងផលិតផលត្រីសាល់ម៉ុន និងត្រីត្រោត។

ក្រសួងមហាផ្ទៃព្រមានរំលាយបក្សនយោបាយណាដែលហ៊ានទទួលជំនួយពីបរទេស

នៅថ្ងៃអង្គារ ទី២៣ មិថុនា ក្រសួងមហាផ្ទៃបានចេញព្រមានទុកជាមុនចំពោះគណបក្សនយោបាយណាដែលហ៊ានទទួល

ក្រសួងមហាផ្ទៃព្រមានរំលាយបក្សនយោបាយណាដែលហ៊ានទទួលជំនួយពីបរទេស

នៅថ្ងៃអង្គារ ទី២៣ មិថុនា ក្រសួងមហាផ្ទៃបានចេញព្រមានទុកជាមុនចំពោះគណបក្សនយោបាយណាដែលហ៊ានទទួលហិរញ្ញប្បទានពីរដ្ឋបរទេស។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយរបស់កាសែតឥណ្ឌាមួយដែលថា អាមេរិកត្រៀមផ្តល់ជំនួយ ២លានដុល្លារដល់គណបក្សក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរចំនួន៥ ដើម្បីធ្វើសកម្មភាពសម្រាប់ការចូលរួមបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។

លោក គីម ជុងអ៊ុនប្រកាសពីគម្រោងបំពាក់​អាវុធ​នុយក្លេអ៊ែរ​ឲ្យកងទ័ព​ជើងទឹក

នៅកូរ៉េខាងជើង មេដឹកនាំលោក គីម ជុងអ៊ុនបានបញ្ជាក់ពីគម្រោងបំពាក់អាវុធ​នុយក្លេអ៊ែរនៅលើនាវាចម

លោក គីម ជុងអ៊ុនប្រកាសពីគម្រោងបំពាក់​អាវុធ​នុយក្លេអ៊ែរ​ឲ្យកងទ័ព​ជើងទឹក

នៅកូរ៉េខាងជើង មេដឹកនាំលោក គីម ជុងអ៊ុនបានបញ្ជាក់ពីគម្រោងបំពាក់អាវុធ​នុយក្លេអ៊ែរនៅលើនាវាចម្បាំងរបស់កងទ័ពជើងទឹក។ នេះបើតាមព័ត៌មានចុះផ្សាយដោយកាសែតផ្លូវការកូរ៉េខាងជើង KCNA នាថ្ងៃពុធ ទី២៤ មិថុនា ដោយបន្ថែមថា លោក គីម ជុងអ៊ុនក៏បានប្រាប់ឲ្យដឹងពីគម្រោងសាងសង់នាវាចម្បាំងយុទ្ធសាស្រ្តថ្មីទៀតដែលមានទម្ងន់រហូតដល់ ១ម៉ឺនតោនដើម្បីពង្រឹងសមត្ថភាពយោធាកូរ៉េខាងជើងនៅលើដែនសមុទ្រ។

អ៊ីរ៉ង់​និងអាមេរិកបន្តប្រកាសជំហរ​ខុសគ្នាស្រឡះ សឹងគ្រប់​ចំណុច នៅក្នុង​ការចរចា

ប៉ាគីស្ថានបានឲ្យដឹងថាការចរចារវាងអ៊ីរ៉ង់​និងអាមេរិក នឹងបន្តឡើងវិញនៅសប្តាហ៍​ក្រោយ​។ តែយ៉ា

អ៊ីរ៉ង់​និងអាមេរិកបន្តប្រកាសជំហរ​ខុសគ្នាស្រឡះ សឹងគ្រប់​ចំណុច នៅក្នុង​ការចរចា

ប៉ាគីស្ថានបានឲ្យដឹងថាការចរចារវាងអ៊ីរ៉ង់​និងអាមេរិក នឹងបន្តឡើងវិញនៅសប្តាហ៍​ក្រោយ​។ តែយ៉ាងណាគិតត្រឹមពេលនេះ គេសង្កេតឃើញថា អាមេរិកនិងអ៊ីរ៉ង់ ​បន្តប្រកាសគោលជំហរខុសគ្នាស្រឡះ សឹងគ្រប់ចំណុច ជាក់ស្តែងបញ្ហា​បើកច្រកសមុទ្រអកមូហ្ស​ បញ្ហាប្រាក់​បង្កក និង​សំណុំរឿងនុយក្លេអ៊ែរជាដើម​។ សម្រាប់អ៊ីរ៉ង់ ចរាចរណ៍ឆ្លងកាត់​​​ច្រកអូកមូហ្ស នឹងមិនអាចត្រឡប់ទៅរកស្ថានការណ៍ដូច​​​មុនសង្គ្រាមវិញបានឡើយ! ពោលគឺអ៊ីរ៉ង់ នឹងរៀបចំយន្តការដើម្បីយកប្រាក់ថ្ងៃឆ្លងកាត់​។

លោក គីម ជុងអ៊ុនប្រកាសពីគម្រោងបំពាក់អាវុធនុយក្លេអ៊ែរឲ្យកងទ័ពជើងទឹក

នៅកូរ៉េខាងជើង មេដឹកនាំលោក គីម ជុងអ៊ុនបានបញ្ជាក់ពីគម្រោងបំពាក់អាវុធ​នុយក្លេអ៊ែរនៅលើនាវាចម

លោក គីម ជុងអ៊ុនប្រកាសពីគម្រោងបំពាក់អាវុធនុយក្លេអ៊ែរឲ្យកងទ័ពជើងទឹក

នៅកូរ៉េខាងជើង មេដឹកនាំលោក គីម ជុងអ៊ុនបានបញ្ជាក់ពីគម្រោងបំពាក់អាវុធ​នុយក្លេអ៊ែរនៅលើនាវាចម្បាំងរបស់កងទ័ពជើងទឹក។ នេះបើតាមព័ត៌មានចុះផ្សាយដោយកាសែតផ្លូវការកូរ៉េខាងជើង KCNA នាថ្ងៃពុធ ទី២៤ មិថុនា ដោយបន្ថែមថា លោក គីម ជុងអ៊ុនក៏បានប្រាប់ឲ្យដឹងពីគម្រោងសាងសង់នាវាចម្បាំងយុទ្ធសាស្រ្តថ្មីទៀតដែលមានទម្ងន់រហូតដល់ ១ម៉ឺនតោនដើម្បីពង្រឹងសមត្ថភាពយោធាកូរ៉េខាងជើងនៅលើដែនសមុទ្រ។

អាមេរិកបន្ថែមទណ្ឌកម្មលើបណ្តាញ​ ព្រីនស៍គ្រុប ដែលដាក់គោលដៅឆបោកពលរដ្ឋអាមេរិកាំង

នៅថ្ងៃទី២៣មិថុនា ក្រសួងសេដ្ឋកិច្ចអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល៩នាក់ និងអង្គភាព២៦ដែលមាន

អាមេរិកបន្ថែមទណ្ឌកម្មលើបណ្តាញ​ ព្រីនស៍គ្រុប ដែលដាក់គោលដៅឆបោកពលរដ្ឋអាមេរិកាំង

នៅថ្ងៃទី២៣មិថុនា ក្រសួងសេដ្ឋកិច្ចអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល៩នាក់ និងអង្គភាព២៦ដែលមានទំនាក់ទំនងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែនព្រីនស៍គ្រុប ឬ Prince Group TCO។ ថ្នាក់ដឹកនាំរបស់អង្គការឧក្រិដ្ឋកម្មឆ្លងដែននេះព្រមទាំងបណ្តាញរកស៊ីពាក់ព័ន្ធផ្សេងៗទៀតក៏បានរងទណ្ឌកម្មថ្មីនេះដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចអាមេរិក។

ប៉ូលិសហ្វីលីពីនថា ការបាញ់ប្រហារលើសិស្សវិទ្យាល័យត្រូវបានរៀបចំទុកជាមុន

នៅក្នុងប្រទេសហ្វីលីពីន ប៉ូលិសបានប្រកាសឲ្យដឹងក្នុងថ្ងៃអង្គារ ទី២៣ មិថុនាថា ការបាញ់ប្រហារនៅ

ប៉ូលិសហ្វីលីពីនថា ការបាញ់ប្រហារលើសិស្សវិទ្យាល័យត្រូវបានរៀបចំទុកជាមុន

នៅក្នុងប្រទេសហ្វីលីពីន ប៉ូលិសបានប្រកាសឲ្យដឹងក្នុងថ្ងៃអង្គារ ទី២៣ មិថុនាថា ការបាញ់ប្រហារនៅក្នុងវិទ្យាល័យ San Jose National High School នៃទីក្រុង Tacloban គឺជាផែនការដែលបានរៀបចំទុកជាមុន។ កាលពីថ្ងៃចន្ទ ទី២២ មិថុនា កូនសិស្សចំនួន ២នាក់បានបើកការបាញ់ប្រហារសំដៅលើសិស្សសាលាដោយបណ្តាលឲ្យស្លាប់សិស្ស ៣នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ បើតាមប៉ូលិស ខ្មាន់កាំភ្លើងម្នាក់ក្នុងចំណោមទាំង ២នាក់ធ្លាប់បានហ្វឹកហាត់បាញ់កាំភ្លើងនៅទីលានបាញ់កាំភ្លើង។

រុស្ស៊ីបន្តវាយប្រហារដោយដ្រូនលើអ៊ុយក្រែន ខណៈ ៥ប្រទេសអឺរ៉ុបគ្រោងជួបគ្នានាថ្ងៃពុធ ទី២៤ មិថុនា

នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន រដ្ឋអំណាច​បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ​ចន្ទ ទី២២ មិថុនា​ថា ការ​វា

រុស្ស៊ីបន្តវាយប្រហារដោយដ្រូនលើអ៊ុយក្រែន ខណៈ ៥ប្រទេសអឺរ៉ុបគ្រោងជួបគ្នានាថ្ងៃពុធ ទី២៤ មិថុនា

នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន រដ្ឋអំណាច​បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ​ចន្ទ ទី២២ មិថុនា​ថា ការ​វាយប្រហារ​ដោយ​ដ្រូន​ពី​សំណាក់​កងទ័ព​រុស្ស៊ី​លើ​ប៉ែក​ខាងត្បូង និង​ប៉ែក​ឦសាន​ប្រទេស​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៦នាក់។ ប្រទេស​អ៊ីតាលី​បាន​ប្រកាស​ថា ថ្នាក់ដឹកនាំ​អឺរ៉ុប​ចំនួន ៥ប្រទេស​ដែល​ជា​មហាអំណាច​យោធា​គ្រោង​ជួប​គ្នា​នា​ថ្ងៃ​ពុធ ទី២៤ មិថុនា​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។ គម្រោង​ជំនួប​នេះ​ធ្វើ​ឡើង ខណៈ​ដែល​អឺរ៉ុប​កំពុង​ព្យាយាម​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឈាន​ទៅ​បិទបញ្ចប់​សង្រ្គាម​អ៊ុយក្រែន​ដែល​បាន​អូសបន្លាយ​តាំង​ពី​ជាង ៤ឆ្នាំ​កន្លង​មក។

លោក គីម ជុងអ៊ុនប្តេជ្ញាពង្រឹងសមត្ថភាពការពារជាតិប្រឈមនឹងហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ

នៅកូរ៉េខាងជើង មេដឹកនាំ លោក គីម ជុងអ៊ុនបានសន្យាពង្រឹង និងពន្លឿនសមត្ថភាពការពារជាតិ និងកម្លាំ

លោក គីម ជុងអ៊ុនប្តេជ្ញាពង្រឹងសមត្ថភាពការពារជាតិប្រឈមនឹងហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ

នៅកូរ៉េខាងជើង មេដឹកនាំ លោក គីម ជុងអ៊ុនបានសន្យាពង្រឹង និងពន្លឿនសមត្ថភាពការពារជាតិ និងកម្លាំងយោធាឲ្យកាន់តែខ្លាំងជាងមុន ដោយផ្អែក​លើបច្ចេកវិទ្យានុយក្លេអ៊ែរ។ នេះបើតាមព័ត៌មានចុះផ្សាយដោយកាសែតផ្លូវការកូរ៉េខាងជើង KCNA ក្នុងថ្ងៃអង្គារ ទី២៣ មិថុនា។ បើតាម KCNA ការប្តេជ្ញាដូចនេះរបស់មនុស្សខ្លាំងកូរ៉េខាងជើងធ្វើឡើងដោយលោក គីម ជុងអ៊ុនបានមើលឃើញថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាន និងកំពុងបង្កើនការធ្វើទំនើបកម្មកងទ័ពដែលអាចរុញស្ថានការណ៍នៅឧបទី្វបកូរ៉េឲ្យខិតទៅរកហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានថ្លែងដូចនេះនៅក្នុងសុន្ទរកថាបិទបញ្ចប់កិច្ចប្រជុំរយៈពេល ៣ថ្ងៃរបស់គណបក្សពលករ។

ក្រុមអ្នកតាក់តែងច្បាប់ ១៣៤នាក់ អំពាវនាវឲ្យអាស៊ានស្វះស្វែងឲ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី

ក្រុមតំណាងរាស្ត្រ និងអតីតតំណាងរាស្ត្រចំនួន​ ១៣៤នាក់ តាមរយៈលិខិតចំហមួយបានទាមទារឲ្យរដ្ឋជាស

ក្រុមអ្នកតាក់តែងច្បាប់ ១៣៤នាក់ អំពាវនាវឲ្យអាស៊ានស្វះស្វែងឲ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី

ក្រុមតំណាងរាស្ត្រ និងអតីតតំណាងរាស្ត្រចំនួន​ ១៣៤នាក់ តាមរយៈលិខិតចំហមួយបានទាមទារឲ្យរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ទាមទារឲ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី។ លោកស្រី អ៊ុងសាន ស៊ូជី ជាអតីតប្រមុខដឹកនាំប្រជាធិបតេយ្យភូមា តែត្រូវបានរបបសឹកភូមាផ្តន្ទាទោសឲ្យជាប់ពន្ធនាគារសរុបជាង ៣០ឆ្នាំ ក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១។ មេដឹកនាំគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សប្រឆាំងមួយនៅក្នុងប្រទេសកម្ពុជា ក៏បានចុះហត្ថលេខានៅក្នុងលិខិតចំហនេះដែរ។

HRW ចោទរដ្ឋាភិបាលកម្ពុជាថា បានបង្ខំសកម្មជនឲ្យសារភាពកំហុស និងចុះចូលគណបក្សកាន់អំណាច

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា កំពុងប្រើប្

HRW ចោទរដ្ឋាភិបាលកម្ពុជាថា បានបង្ខំសកម្មជនឲ្យសារភាពកំហុស និងចុះចូលគណបក្សកាន់អំណាច

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា កំពុងប្រើប្រាស់ការចោទប្រកាន់បែបព្រហ្មទណ្ឌ ការឃុំខ្លួន និងការបង្ខំឲ្យសារភាពជាសាធារណៈ ដើម្បីបង្ក្រាបសកម្មជននយោបាយ និងសមាជិកគណបក្សប្រឆាំង។ តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា វិធានការច្បាប់ធ្វើឡើងចំពោះតែអ្នកប្រព្រឹត្តបទល្មើស និងថាការចូលរួមជាមួយគណបក្សកាន់អំណាចគឺជាជម្រើសដោយសេរីរបស់បុគ្គលម្នាក់ៗ។

ប៉ូលិសជប៉ុនចាប់ខ្លួនមេក្លោងឧក្រិដ្ឋកម្មអនឡាញមួយរូប ដែលពាក់ព័ន្ធនឹងលោក ចេន ហ្ស៊ី

ប៉ូលិសជប៉ុនបានចាប់ខ្លួនមេក្លោងឧក្រិដ្ឋកម្មឆបោកអនឡាញមួយរូប ដែលជានាយកប្រតិបត្តិជាន់ខ្ពស់ន

ប៉ូលិសជប៉ុនចាប់ខ្លួនមេក្លោងឧក្រិដ្ឋកម្មអនឡាញមួយរូប ដែលពាក់ព័ន្ធនឹងលោក ចេន ហ្ស៊ី

ប៉ូលិសជប៉ុនបានចាប់ខ្លួនមេក្លោងឧក្រិដ្ឋកម្មឆបោកអនឡាញមួយរូប ដែលជានាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន ព្រីនស៍ គ្រុប។ មេក្លោងឧក្រិដ្ឋកម្មឆបោកអនឡាញជាជនជាតិចិន ឈ្មោះ Hu Xiaowei ត្រូវប៉ូលិសជប៉ុនចាប់ខ្លួនពីការប្រើប្រាស់ឯកសារក្លែងក្លាយ ដើម្បីបានសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសជប៉ុន។ នេះបើតាមកាសែតជប៉ុន The Asahi Shimbun នាថ្ងៃទី២២មិថុនា។

តើការដឹកកសិផលកម្ពុជាទៅកាន់ទីផ្សារចិន តាមច្រកឡាវនឹងជួយឲ្យកម្ពុជាចំណេញយ៉ាងណា?

នៅថ្ងៃទី២២ ខែមិថុនា ២០២៦ កម្ពុជា និងឡាវ បានធ្វើពិធីសម្ពោធជាផ្លូវកា​​រដើម្បីបើកច្រកថ្មី ដែល

តើការដឹកកសិផលកម្ពុជាទៅកាន់ទីផ្សារចិន តាមច្រកឡាវនឹងជួយឲ្យកម្ពុជាចំណេញយ៉ាងណា?

នៅថ្ងៃទី២២ ខែមិថុនា ២០២៦ កម្ពុជា និងឡាវ បានធ្វើពិធីសម្ពោធជាផ្លូវកា​​រដើម្បីបើកច្រកថ្មី ដែលកម្ពុជាអាច​ដឹក​កសិផលរបស់ខ្លួនឆ្លងកាត់តាមប្រទេសឡាវ​ទៅកាន់ទីផ្សារចិន។ តាមអ្នកនាំពាក្យក្រសួងកសិកម្ម ការនាំកសិផលរបស់កម្ពុជា ទៅចិនដោយ​ឆ្លងកាត់ឡាវ ជួយកាត់បន្ថយពេលវេលាបានពាក់កណ្តាល ព្រោះកន្លងមកការដឹកជញ្ជូននេះ ត្រូវចំណាយពេលពី១៥ ទៅ ២០ថ្ងៃ។ កសិផលខ្មែរ ដែលត្រូវដឹក ទៅចិន ដោយឆ្លងកាត់ឡាវ រួមមាន ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និង​ទុរេន។ តើការដឹកកសិផលកម្ពុជាទៅកាន់ទីផ្សារចិន តាមច្រកឡាវ នឹងជួយឲ្យកម្ពុជាចំណេញយ៉ាងណា?

កងឆ្មាំបដិវត្ដន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអ្នកទទួលផលច្រើនបំផុត​​ នៅពេល​អាមេរិកដកទណ្ឌកម្មពីអ៊ីរ៉ង់

កងកម្លាំងឆ្មាំ​បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចជាអ្នកដែល​ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកិ

កងឆ្មាំបដិវត្ដន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអ្នកទទួលផលច្រើនបំផុត​​ នៅពេល​អាមេរិកដកទណ្ឌកម្មពីអ៊ីរ៉ង់

កងកម្លាំងឆ្មាំ​បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចជាអ្នកដែល​ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកិច្ចព្រមព្រៀងរវាង​​សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ គឺកងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់នេះហើយ ដែលជា​រៀបចំ​បណ្តាញ កូនចៅ​ពេញតំបន់ដើមបូព៌ា មិនថានៅស៊ីរី នៅអ៊ីរ៉ាក់ នៅយេម៉ែន និងនៅ​ហ្កាហ្សា។ ក្រៅពីក្តោបក្តាប់អំណាច​សន្តិសុខ​នៅអ៊ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់កាន់កាប់​ចរន្តសេដ្ឋកិច្ច​សឹងទាំងស្រុង។ ប្រាក់ច្រើនពាន់លានដុល្លារ​ដែលអាមេរិកសន្យាព្រលែងមកឲ្យអ៊ីរ៉ង់វិញ គឺនឹងចូលក្នុងហោប៉ៅ​ក្រុមឆ្មាំបដិវត្តអ៊ីរ៉ង់​។

Get more results via ClueGoal