Cambodia



Galaxy Gas: The legal high ruining American children’s lives

Nitrous oxide can cause severe injury, paralysis and even death. So why is it easier to get for teenagers than energy drinks or cigarettes? Read Full Article at RT.com

ប្រទេសឥណ្ឌា និងនូវែលសេឡង់ចុះកិច្ចព្រមព្រៀងដោះដូរសេរីរវាងគ្នា

ឥណ្ឌា និងនូវែលសេឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូរសេរីរវាងគ្នានៅថ្ងៃទី២៧ មេសា។ កិច្

ប្រទេសឥណ្ឌា និងនូវែលសេឡង់ចុះកិច្ចព្រមព្រៀងដោះដូរសេរីរវាងគ្នា

ឥណ្ឌា និងនូវែលសេឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូរសេរីរវាងគ្នានៅថ្ងៃទី២៧ មេសា។ កិច្ចព្រមព្រៀងមួយនេះនឹងអនុញ្ញាតឲ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបង្កើនការនាំចេញ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានភាពច្របូកច្របល់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។

ក្រុមប្រដាប់អាវុធហេសបូឡាបានបដិសេធយ៉ាងដាច់អហង្កា មិនចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល

មេដឹកនាំ​ចលនា​ក្រុមហេសបូឡាបានបញ្ជាក់សាជាថ្មីនៅថ្ងៃចន្ទ ទី២៧ មេសា ថាមិនព្រមចរចាដោយផ្ទាល់ជ

ក្រុមប្រដាប់អាវុធហេសបូឡាបានបដិសេធយ៉ាងដាច់អហង្កា មិនចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល

មេដឹកនាំ​ចលនា​ក្រុមហេសបូឡាបានបញ្ជាក់សាជាថ្មីនៅថ្ងៃចន្ទ ទី២៧ មេសា ថាមិនព្រមចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ជាដាច់ខាត ហើយក៏បានបដិសេធមិនគាំទ្រឲ្យលីបង់ចរចាជាមួយអ៊ីស្រាអែលដែរ។ ប្រមុខដឹកនាំហេសបូឡាថែមទាំងបានដាស់តឿនលីបង់ថា ការចរចានៅពេលនេះ នឹងនាំឲ្យប្រទេសលីបង់ ធ្លាក់ចូលក្នុងភាពវឹកវរ និងអស្ថេរភាព។ ចំណែក ប្រធានាធិបតីលីបង់បានសង្កត់ធ្ងន់ថា ការចរចាជាមួយអ៊ីស្រាអែល គឺដើម្បីបិទបញ្ចប់សង្រ្គាមនៅលីបង់។ ប្រមុខដឹកនាំលីបង់បានចាត់ទុកទង្វើរបស់ក្រុមហេសបូឡា ថាជាចេតនាមិនស្មោះត្រង់ ដែលនឹងអូសបន្លាយសង្គ្រាមនេះ បន្តយូរទៅមុខទៀត។

ទីក្រុងព្យុងយ៉ាងប្រកាសជំហរបន្តគាំទ្រទីក្រុងម៉ូស្គូនៅក្នុងសង្គា្រមឈា្លនពានអ៊ុយក្រែន

មេដឹកនាំកូរ៉េខាងជើង លោក គីមជុង អ៊ុន ប្រកាសជំហរបន្តគាំទ្ររុស្សីនៅក្នុងសង្រ្គាមអ៊ុយក្រែន និ

ទីក្រុងព្យុងយ៉ាងប្រកាសជំហរបន្តគាំទ្រទីក្រុងម៉ូស្គូនៅក្នុងសង្គា្រមឈា្លនពានអ៊ុយក្រែន

មេដឹកនាំកូរ៉េខាងជើង លោក គីមជុង អ៊ុន ប្រកាសជំហរបន្តគាំទ្ររុស្សីនៅក្នុងសង្រ្គាមអ៊ុយក្រែន និងសន្យាជួយរុស្ស៊ីដើម្បីយកឈ្នះសង្គ្រាមមួយនេះ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង​KCNA ចុះផ្សាយនៅថ្ងៃទី ២៧ មេសា។ លោក គីម ជុងអ៊ុនបានបញ្ជាក់ជំហរនេះនៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Andreï Belooussov ក្នុងទីក្រុងព្យុងយ៉ាង នាថ្ងៃអាទិត្យ ទី២៦ មេសា។

SIPRI៖ នៅឆ្នាំ២០២៥ ពិភពលោកបានចំណាយប្រាក់ ជិត៣ទ្រីលានដុល្លារ លើវិស័យយោធា

នៅថ្ងៃចន្ទ ទី២៧ មេសានេះ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិហៅកាត់ SIPRI បានចេញផ្សាយរបាយការ

SIPRI៖ នៅឆ្នាំ២០២៥ ពិភពលោកបានចំណាយប្រាក់ ជិត៣ទ្រីលានដុល្លារ លើវិស័យយោធា

នៅថ្ងៃចន្ទ ទី២៧ មេសានេះ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិហៅកាត់ SIPRI បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីការចំណាយក្នុងវិស័យយោធាលើលោក។ បើតាមរបាយការណ៍ការចំណាយក្នុងវិស័យយោធាបានបន្តកើនឡើងក្នុងឆ្នាំ ២០២៥ ពោលមានទឹកប្រាក់ជិត ២ ៩០០ពាន់លានដុល្លារ ក្នុងនោះ មាន ៣ ប្រទេសគឺអាមេរិក ចិន និងរុស្ស៊ីបានស្រូបយកពាក់កណ្តាលនៃការចំណាយសរុបក្នុងលោក។ របាយការណ៍របស់ SIPRI បានបញ្ជាក់ថា កំណើននៃការចំណាយលើវិស័យយោធារយៈពេល ១១ឆ្នាំជាប់គ្នា បណ្តាលមកពីសង្គ្រាមបានផ្ទុះឡើងស្ទើរតែគ្រប់ទិសទី។

អ្នកវិភាគ៖ រដ្ឋាភិបាលត្រូវមានច្បាប់ដើម្បីរក្សាកន្លែងការងាររបស់យុវជនដែលបំពេញកាតព្វកិច្ចយោធា

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនឯកជ

អ្នកវិភាគ៖ រដ្ឋាភិបាលត្រូវមានច្បាប់ដើម្បីរក្សាកន្លែងការងាររបស់យុវជនដែលបំពេញកាតព្វកិច្ចយោធា

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនឯកជនត្រូវរក្សាកន្លែងការងារសម្រាប់យុវជនដែលទៅបំពេញកាតព្វកិច្ចយោធាដោយពួកគេនឹងអាចបន្តធ្វើការងារក្នុងតួនាទីដដែលនៅក្នុងក្រុមហ៊ុនដដែល បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា។ បើតាមលោកនាយករដ្ឋមន្ត្រី អំឡុងពេលបំពេញកាតព្វកិច្ចយោធា រដ្ឋាភិបាលនឹងគិតគូរលើការបណ្តុះបណ្តាល សេវាសុខាភិបាល ការស្នាក់នៅបរិភោគ របបឯកសណ្ឋាន និងគ្រឿងបំពាក់ ព្រមទាំងប្រាក់ឧបត្ថម្ភ តែពួកគេនឹងមិនទទួលបានប្រាក់បៀវត្សរ៍ឡើយ។ អ្នកវិភាគសង្គមមួយចំនួនយល់ស្របតាមការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត តែទាមទារឲ្យមានការធានាច្បាស់លាស់ តាមរយៈការចែងនៅក្នុងច្បាប់។

លោក ហ៊ុន ម៉ាណែត៖ កម្មករ និយោជិតសរុបកើនដល់ ២,៣លាននាក់ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ ចំនួនក្រុមហ៊ុន សហគ្រាស រោងចក្របានកើនដល់ ៤៧ ០២៩ ចំណែកចំនួនក

លោក ហ៊ុន ម៉ាណែត៖ កម្មករ និយោជិតសរុបកើនដល់ ២,៣លាននាក់ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ ចំនួនក្រុមហ៊ុន សហគ្រាស រោងចក្របានកើនដល់ ៤៧ ០២៩ ចំណែកចំនួនកម្មករ និយោជិតបានកើនដល់ប្រមាណ ២,៣លាននាក់។ នេះបើតាមការគូសបញ្ជាក់នៅក្នុងសារលិខិតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរទិវាពលកម្មអន្តរជាតិ ១ឧសភា ២០២៦។ អ្វីជាការកត់សម្គាល់ មួយចំណែកនៃកំណើនចំនួនកម្មករ និយោជិតនៅកម្ពុជាពេលនេះបានមកពីការវិលត្រឡប់របស់អតីតពលករខ្មែរនៅប្រទេសថៃដោយសារតែជម្លោះព្រំដែននៃប្រទេសទាំងពីរ។

ពលរដ្ឋកោះមាសបន្តស្វែងរកកិច្ចអន្តរាគមន៍នៅរដ្ឋសភាលើសំណើសុំបណ្ណកម្មសិទ្ធិដីធ្លី

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ពលរដ្ឋរស់នៅតំបន់កោះមាសបានប្រមូលផ្តុំគ្នាដាក់ញតិ្តទៅក

ពលរដ្ឋកោះមាសបន្តស្វែងរកកិច្ចអន្តរាគមន៍នៅរដ្ឋសភាលើសំណើសុំបណ្ណកម្មសិទ្ធិដីធ្លី

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ពលរដ្ឋរស់នៅតំបន់កោះមាសបានប្រមូលផ្តុំគ្នាដាក់ញតិ្តទៅកាន់ប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី ដើម្បីស្នើឲ្យមានកិច្ចអន្តរាគមន៍លើសំណើសុំបណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋកោះមាសទាំង ១៦៨គ្រួសារ។ ការស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់ប្រធានរដ្ឋសភាពេលនេះដោយពលរដ្ឋយល់ថា អនុក្រឹត្យចំនួន២ របស់ទីស្តីការគណៈរដ្ឋមន្ត្រីជាការរំលោភសិទ្ធិកាន់កាប់ និងអាស្រ័យផលរបស់ពួកគេ។

លោក អូលីវីយេ រីឆា៖ ជម្លោះព្រំដែនខ្មែរ-ថៃជាប្រធានបទដែលបារាំងកំពុងតាមដានយ៉ាងដិតដល់

គិតចាប់តាំងពីឆ្នាំ ១៩៩១ មក លោក អូលីវីយេ រីឆា(Olivier Richard) គឺជាឯកអគ្គរដ្ឋទូតបារាំងទី១១ ប្រចាំកម្ពុជ

លោក អូលីវីយេ រីឆា៖ ជម្លោះព្រំដែនខ្មែរ-ថៃជាប្រធានបទដែលបារាំងកំពុងតាមដានយ៉ាងដិតដល់

គិតចាប់តាំងពីឆ្នាំ ១៩៩១ មក លោក អូលីវីយេ រីឆា(Olivier Richard) គឺជាឯកអគ្គរដ្ឋទូតបារាំងទី១១ ប្រចាំកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ លោក អូលីវីយេ រីឆា បានបញ្ជាក់ថា ការងារអាទិភាពរបស់លោក ក្នុងនាមជាឯកអគ្គរដ្ឋទូតបារាំងពេលនេះ គឺគិតគូរអំពីកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា។ ទន្ទឹមគ្នានេះ លោក រីឆា ក៏បានលើកឡើងពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងនៅកម្ពុជានាឱកាសដែលកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅចុងឆ្នាំ២០២៦ នេះ។ ទាក់ទងនឹងជម្លោះព្រំដែនខ្មែរ-ថៃត្រូវបានលោក អូលីវីយេ រីឆា បញ្ជាក់ថា បារាំងកំពុងតាមដានយ៉ាងដិតដល់ និងត្រៀមផ្តល់រាល់ឯកសារប្រវត្តិសាស្ត្រឲ្យភាគីជម្លោះទាំងពីរដែលត្រូវការ៕

កម្ពុជាបានបិទទ្វារកាស៊ីណូ ៩១កន្លែង និងនាំខ្លួនជនល្មើសរាប់រយនាក់មកផ្តន្ទាទោស

កម្ពុជាបានបិទទីតាំងកាស៊ីណូចំនួន ៩១ កន្លែង ក្នុងប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡា

កម្ពុជាបានបិទទ្វារកាស៊ីណូ ៩១កន្លែង និងនាំខ្លួនជនល្មើសរាប់រយនាក់មកផ្តន្ទាទោស

កម្ពុជាបានបិទទីតាំងកាស៊ីណូចំនួន ៩១ កន្លែង ក្នុងប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា និងថា អាជ្ញាធរកម្ពុជាបានបញ្ជូនសំណុំរឿងចំនួន ១១២ករណីទៅតុលាការដែលមានជាប់ពាក់ព័ន្ធនឹងជនសង្ស័យចម្រុះជាតិសាសន៍ជាង ១ពាន់នាក់។ អ្នកឃ្លាំមើលសង្គម ចង់ឃើញរដ្ឋាភិបាលធ្វើយ៉ាងណាកាត់ផ្តាច់មន្ត្រីមិនឲ្យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ ដើម្បីឲ្យការបង្ក្រាបមានប្រសិទ្ធភាពខ្ពស់  និងឈានទៅកម្ចាត់ចោលបណ្តាញពួកឧក្រិដ្ឋជនទាំងស្រុង។

ស្ថានភាពព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរបានប្រសើរជាងមុនបន្តិច

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថា ស្ថានភាពព្រះរាជសុខភាពរបស់ព្រ

ស្ថានភាពព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរបានប្រសើរជាងមុនបន្តិច

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថា ស្ថានភាពព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រសើរជាងមុនបន្តិច បន្ទាប់ពីបានគង់ប្រថាប់ក្នុងមន្ទីរពេទ្យទីក្រុងប៉េកាំងអស់រយៈពេលមួយសប្តាហ៍មកនេះ។ ព្រះមហាក្សត្រខ្មែរដែលបានទទួលការព្យាបាលដោយវះកាត់ ព្រះរោគមហារីក នៅក្រពេញប្រូស្តាត ចាប់តាំងពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦មកម៉្លេះ។

ខួប​៤០​ឆ្នាំនៃ​មហន្តរាយ​ឈែរណូប៊ីល៖ លោក​ហ្សេឡេនស្គី​ ចោទ​រុស្ស៊ី​ជាប្រទេស​ភេរវនិយម​នុយក្លេអ៊ែរ

ក្នុង​យប់​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ​ទី​២៦​មេសា​នេះ ដែល​​ជា​គម្រប់​ខួប​៤០​ឆ្នាំគត់​នៃ​មហន្តរ

ខួប​៤០​ឆ្នាំនៃ​មហន្តរាយ​ឈែរណូប៊ីល៖ លោក​ហ្សេឡេនស្គី​ ចោទ​រុស្ស៊ី​ជាប្រទេស​ភេរវនិយម​នុយក្លេអ៊ែរ

ក្នុង​យប់​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ​ទី​២៦​មេសា​នេះ ដែល​​ជា​គម្រប់​ខួប​៤០​ឆ្នាំគត់​នៃ​មហន្តរាយ​នុយក្លេអ៊ែរ​ឈែរណូប៊ីល​ អ៊ុយក្រែន​រង​ការ​វាយប្រហារយ៉ាងធ្ងន់ធ្ងរជា​ថ្មី។ ដ្រូន​អត្តឃាត​រុស្ស៊ី​មិន​តិច​ជាង​១៤៤​គ្រឿង​បាន​ធ្លាក់​បំផ្លាញ​ការ​ខូត​ខាត​នៅ​ជា​ច្រើន​ក្នុង​កន្លែង​ក្នុង​ផ្ទៃ​ប្រទេស ជាពិសេស​នៅ ឈែនីហ៊ីល និ​ងអូដេសា។ ក្នុងឱកាស​នេះ លោកប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី បាន​ចោទ​ប្រកាន់​រុស្ស៊ី ថា​ជា “​ប្រទេស​ភេរវនិយម​នុយក្លេអ៊ែរ”។

ម៉ាលី៖ ក្រុមឧទ្ទាមវាយប្រហារចូលទីក្រុងធំៗ ស្លាប់រដ្ឋមន្រ្តីការពារជាតិ និងរបួសមនុស្សជាច្រើននាក់

នៅប្រទេសម៉ាលី ក្រុមឧទ្ទាម Touaregs និងកងកម្លាំងរដ្ឋាភិបាល បន្តប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង នៅថ្ង

ម៉ាលី៖ ក្រុមឧទ្ទាមវាយប្រហារចូលទីក្រុងធំៗ ស្លាប់រដ្ឋមន្រ្តីការពារជាតិ និងរបួសមនុស្សជាច្រើននាក់

នៅប្រទេសម៉ាលី ក្រុមឧទ្ទាម Touaregs និងកងកម្លាំងរដ្ឋាភិបាល បន្តប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង នៅថ្ងៃអាទិត្យ ទី២៦ មេសា។ ការវាយប្រហារភេរវកម្មនេះបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ នៅក្នុងនោះ មានរដ្ឋមន្រ្តីការពារជាតិម៉ាលី។ ក្រុមឧទ្ទាមបានអះអាង ថាបានចូលកាន់កាប់ដែនដី នៅភាគខាងជើងប្រទេស។ ចំណែក អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការវាយប្រហារភេរវកម្មរបស់ក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម។

ក្រោយហេតុការណ៍​ប៉ុន​ប៉ង​បាញ់​ប្រហារ​ លោក​ដូណាល់ត្រាំ​ប្រកាស​មិន​ដក​ថយ​​ក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ង់

ពីរ​បី​ម៉ោង​ក្រោយការ​ប៉ុន​ប៉ង​បាញ់​ប្រហារ​លោកប្រធានាធិបតីអាមេរិក​​ ​នៅ​ក្នុង​កម្មវិធីជួ

ក្រោយហេតុការណ៍​ប៉ុន​ប៉ង​បាញ់​ប្រហារ​ លោក​ដូណាល់ត្រាំ​ប្រកាស​មិន​ដក​ថយ​​ក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ង់

ពីរ​បី​ម៉ោង​ក្រោយការ​ប៉ុន​ប៉ង​បាញ់​ប្រហារ​លោកប្រធានាធិបតីអាមេរិក​​ ​នៅ​ក្នុង​កម្មវិធីជួប​ជុំ​ប្រចាំ​ឆ្នាំ​​របស់​​ក្រុម​អ្នក​សារព័ត៌មាន​ លោក​ដូណាល់ត្រាំ​បាន​អះអាង​នៅ​យប់​​ថ្ងៃ​សោរ៍​ទី ២៥​មេសា​ថា ហេតុការណ៍នេះ​មិន​បាន​ធ្វើ​ឱ្យ​លោក​ប្តូរ​ចិត្ត​​ ក្នុង​ការ​យក​ឈ្នះ​សង្គ្រាម​នៅ​អ៊ីរ៉ង់​ទេ។ ​​តើ​ខ្មាន់​កាំភ្លើង​​ជា​នរណា? មាន​ចេតនា​អ្វី​ឱ្យ​ប្រាកដ? ហេតុការណ៍​បាញ់​រះ​ក្នុង​កម្មវិធី​ជួប​ជុំ​ក្រោម​វត្តមាន​ប្រធានាធិបតី​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

អាល្លឺម៉ង់ត្រៀមបញ្ជូននាវាចម្បាំង៣គ្រឿងទៅដោះមីន នៅច្រកសមុទ្រអកមូហ្ស

ក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសនៅថ្ងៃសៅរ៍ ទី២៥ មេសា បញ្ជូននាវាចម្បាំង ៣គ្រឿង រួមជាមួយ

អាល្លឺម៉ង់ត្រៀមបញ្ជូននាវាចម្បាំង៣គ្រឿងទៅដោះមីន នៅច្រកសមុទ្រអកមូហ្ស

ក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសនៅថ្ងៃសៅរ៍ ទី២៥ មេសា បញ្ជូននាវាចម្បាំង ៣គ្រឿង រួមជាមួយនាវិកជិត ៥០នាក់ ជំនាញខាងដោះមីន ទៅច្រកសមុទ្រអកមូហ្ស។ នាវាទាំង៣គ្រឿងនេះនឹងធ្វើដំណើរឆ្លងកាត់សមុទ្រម៉េឌីទែរ៉ាណេ ឆ្ពោះទៅតំបន់ក្បែរច្រកសមុទ្រអកមូហ្ស ដើម្បីត្រៀមបើកប្រតិបត្តិការដោះមីនរួមគ្នាជាមួយសម្ព័ន្ធមិត្តអូតង់។

ចិន និងភូមាប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសន្តិសុខឲ្យកាន់តែច្រើនឡើង

ប្រទេសចិន និងភូមា បានសន្យាពង្រីកចំណងទាក់ទងពាណិជ្ជកម្ម និងសន្តិសុខ ដែលផ្តោតជាសំខាន់នៅក្នុង

ចិន និងភូមាប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសន្តិសុខឲ្យកាន់តែច្រើនឡើង

ប្រទេសចិន និងភូមា បានសន្យាពង្រីកចំណងទាក់ទងពាណិជ្ជកម្ម និងសន្តិសុខ ដែលផ្តោតជាសំខាន់នៅក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ​។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងអំឡុលពេលនៃការពិភាក្សាគ្នារវាងលោក មីន អ៊ុងឡាំង ប្រធានាធិបតីភូមា និងមន្ត្រីការទូតកំពូលៗរបស់ប្រទេសទាំងពីរនៅក្នុងប្រទេសនៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ អ្នកវិភាគយល់ថា មេដឹកនាំរបបយោធាភូមានៅបន្តពង្រឹងការក្តោបក្តាប់អំណាច តាមរយៈការខិតខំរឹតចំណងទាក់ទងជាមួយទីក្រុងប៉េកាំង។

១៤ឆ្នាំនៃការសម្លាប់លោក ឈុត វុទ្ធី៖ ក្រុមគ្រួសារនិងសង្គមស៊ីវិលទាមទារឲ្យអាជ្ញាធរវែកមុខឃាតករនៅក្រោយខ្នង

ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ជាខួប ១៤ឆ្នាំ នៃការបាញ់សម្លាប់លើអ្នកការពារព្រៃឈើដ៏ល្បីឈ្មោះ គ

១៤ឆ្នាំនៃការសម្លាប់លោក ឈុត វុទ្ធី៖ ក្រុមគ្រួសារនិងសង្គមស៊ីវិលទាមទារឲ្យអាជ្ញាធរវែកមុខឃាតករនៅក្រោយខ្នង

ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ជាខួប ១៤ឆ្នាំ នៃការបាញ់សម្លាប់លើអ្នកការពារព្រៃឈើដ៏ល្បីឈ្មោះ គឺលោក ឈុត វុទ្ធី។ ក្នុងឆ្នាំនេះ បណ្តាអង្គការសង្គមស៊ីវិលមិនបានធ្វើពិធីជួបជុំបែបសាសនាណាមួយ ដើម្បីរម្លឹកដល់វិញ្ញាណក្ខន្ធលោក ឈុត វុទ្ធី ឡើយ។ ប៉ុន្តែពួកគេបានចេញសាររៀងៗខ្លួនតាមបណ្តាញសង្គម បន្តទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតនិងវែកមុខឃាតករនៅពីក្រោយខ្នង​នៃការបាញ់សម្លាប់លើលោក ឈុត វុទ្ធី។

ក្រោយ​រង​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត លោក​ដូណាល់ត្រាំ​ប្រកាស​មិន​ដក​ថយ​​ក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ង់

ពីរ​បី​ម៉ោង​ក្រោយការ​ប៉ុន​ប៉ង​បាញ់​ប្រហារ​លោកប្រធានាធិបតីអាមេរិក​​ ​នៅ​ក្នុង​កម្មវិធីជួ

ក្រោយ​រង​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត លោក​ដូណាល់ត្រាំ​ប្រកាស​មិន​ដក​ថយ​​ក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ង់

ពីរ​បី​ម៉ោង​ក្រោយការ​ប៉ុន​ប៉ង​បាញ់​ប្រហារ​លោកប្រធានាធិបតីអាមេរិក​​ ​នៅ​ក្នុង​កម្មវិធីជួប​ជុំ​ប្រចាំ​ឆ្នាំ​​របស់​​ក្រុម​អ្នក​សារព័ត៌មាន​ លោក​ដូណាល់ត្រាំ​បាន​អះអាង​នៅ​យប់​​ថ្ងៃ​សោរ៍​ទី ២៥​មេសា​ថា ហេតុការណ៍នេះ​មិន​បាន​ធ្វើ​ឱ្យ​លោក​ប្តូរ​ចិត្ត​​ ក្នុង​ការ​យក​ឈ្នះ​សង្គ្រាម​នៅ​អ៊ីរ៉ង់​ទេ។ ​​តើ​ខ្មាន់​កាំភ្លើង​​ជា​នរណា? មាន​ចេតនា​អ្វី​ឱ្យ​ប្រាកដ? ហេតុការណ៍​បាញ់​រះ​ក្នុង​កម្មវិធី​ជួប​ជុំ​ក្រោម​វត្តមាន​ប្រធានាធិបតី​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ ប្រសិនបើចាប់បញ្ជូនក្មេងទំនើងទៅកាន់សមរភូមិមុខ?

នៅក្នុងពិធីជួបសំណេះសំណាលជាមួយសហជីពកម្មករ ដើម្បីអបអរទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃ ទី២៦

តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ ប្រសិនបើចាប់បញ្ជូនក្មេងទំនើងទៅកាន់សមរភូមិមុខ?

នៅក្នុងពិធីជួបសំណេះសំណាលជាមួយសហជីពកម្មករ ដើម្បីអបអរទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា ករណីក្មេងទំនើងដែល​តែងតែបង្កការអុកឡុកនៅក្នុងសង្គម អាចត្រូវបានពិចារណាចាប់បញ្ជូនពួកគេទៅកាន់សមរភូមិមុខ ឲ្យធ្វើការ​ងារមួយចំនួន ដូចជា ជីកលេណដ្ឋាន ជាដើម។ អ្នកវិភាគមួយចំនួន បានគាំទ្រគំនិតនេះ តែអ្នកខ្លះទៀត ចាត់ទុកថានេះ«គ្រាន់តែនយោបាយ​ផ្គាប់ចិត្តមហាជន»។ ប្រសិនបើចាប់បញ្ជូនក្មេងទំនើងទៅកាន់សមរភូមិមុខ តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

រ៉ឺម៉កសណ្តោងនៅតែបន្តមានវត្តមាន និងជាប្រភពចំណូលសម្រាប់ពលរដ្ឋដែលប្រកបរបរដឹកអ្នកដំណើរ

រ៉ឺម៉កសណ្តោងអ្នក​ដំណើរ​ ដែលអាចដឹកមនុស្សបានច្រើនប្រហាក់ប្រហែលរថយន្តដឹកទំនិញធុនតូច ហាក់​ម

រ៉ឺម៉កសណ្តោងនៅតែបន្តមានវត្តមាន និងជាប្រភពចំណូលសម្រាប់ពលរដ្ឋដែលប្រកបរបរដឹកអ្នកដំណើរ

រ៉ឺម៉កសណ្តោងអ្នក​ដំណើរ​ ដែលអាចដឹកមនុស្សបានច្រើនប្រហាក់ប្រហែលរថយន្តដឹកទំនិញធុនតូច ហាក់​មិន​សូវ​មាន​វត្តមាន​ច្រើន​ទេ​នៅ​ទីក្រុង​ភ្នំពេញ​។ ទោះយ៉ាងណា​មធ្យោ​បាយធ្វើ​ដំណើររួម ដែលគេនិយមជិះកាលពីជាង៣០ឆ្នាំមុន ​នៅ​តែបន្តវត្តមាន​បម្រើ​ដល់​ពល​រដ្ឋ​ សិស្សសាលា​ ក្នុង​ភូមិសាស្ត្រខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ​​។ លោក ជា រដ្ឋា អ្នកបើក​​រ៉ឺម៉កសណ្តោង អះអាង​ថា​ របរ​នេះ​បាន​ផ្តល់​កម្រៃ​ឱ្យ​លោក​សម​រម្យ​ សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ។

លោក ហ៊ុន ម៉ាណែត៖ ច្បាប់កាតព្វកិច្ចយោធាត្រូវរើសតាមរូបមន្តស្ម័គ្រចិត្ត និងការចាប់បង្ខំ

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការជ្រើសរើសក

លោក ហ៊ុន ម៉ាណែត៖ ច្បាប់កាតព្វកិច្ចយោធាត្រូវរើសតាមរូបមន្តស្ម័គ្រចិត្ត និងការចាប់បង្ខំ

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការជ្រើសរើសកងទ័ព ឲ្យចូលបម្រើការងារការពារជាតិក្នុងរយៈពេល២ឆ្នាំ ត្រូវធ្វើឡើងតាមរូបមន្តស្ម័គ្រចិត្ត និងការចាប់បង្ខំ។ ការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងអំឡុងពេលលោកជួបសំណេះសំណាលជាមួយសហជីព កម្មករ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអបអរទិវាពលកម្មអន្តរជាតិ ១ឧសភា។

មេធាវី ជូង ជូងី៖ យើងត្រូវចងសម្ព័ន្ធភាពជាមួយបក្សប្រជាធិបតេយ្យទាំងអស់ ដោយមើលគំរូគណបក្សសង្គ្រោះជាតិ

មេធាវីការពារក្តីឱ្យគណបក្ស និងអ្នកនយោបាយប្រឆាំងនៅកម្ពុជា លោក ជូង ជូងី បានប្រកាសចង់បង្កើតគណ

មេធាវី ជូង ជូងី៖ យើងត្រូវចងសម្ព័ន្ធភាពជាមួយបក្សប្រជាធិបតេយ្យទាំងអស់ ដោយមើលគំរូគណបក្សសង្គ្រោះជាតិ

មេធាវីការពារក្តីឱ្យគណបក្ស និងអ្នកនយោបាយប្រឆាំងនៅកម្ពុជា លោក ជូង ជូងី បានប្រកាសចង់បង្កើតគណបក្សនយោបាយថ្មីមួយ ដែលមានឆន្ទៈជួយជាតិពិតប្រាកដ។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ លោកមេធាវី ជូង ជូងី បញ្ជាក់ថាការគ្រោងបង្កើតគណបក្សនយោបាយរបស់លោក គឺដោយសារលោកសង្កេតឃើញថាអ្នកនយោបាយនៅក្នុងគណបក្សក្រៅរដ្ឋាភិបាលបច្ចុប្បន្នមិនបានដាក់គោលដៅជួយជាតិពិតប្រាកដទេ។ មួយវិញទៀត លោកថាគណបក្សក្រៅរដ្ឋាភិបាលកន្លងមក មិនសម្រេចអ្វីបានទេ ដោយសារមិនមានការសម្រិតសម្រាំងបេក្ខជន ដែលត្រូវឈរឲ្យគេបោះឆ្នោតប្រកបដោយសីលធម៌ និងគុណធម៌។ ​​តាមលោក ជូង ជូងី គណបក្សដែលលោកគ្រោងបង្កើតឡើង នឹងត្រូវមានសម្ព័ន្ធភាពជាមួយគណបក្សប្រជាធិបតេយ្យឯទៀត ដោយយកគណបក្សសង្គ្រោះជាតិជាគំរូ។

លោក ហ៊ុន សែន ផ្តើមចុះជួបសមាជិកបក្សមូលដ្ឋាន ខណៈមេដឹកនាំបក្សប្រឆាំងកំពុងមានសកម្មភាពដូចគ្នា

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានផ្តើមបេសកកម្មចុះជួបក្រុមប្រ

លោក ហ៊ុន សែន ផ្តើមចុះជួបសមាជិកបក្សមូលដ្ឋាន ខណៈមេដឹកនាំបក្សប្រឆាំងកំពុងមានសកម្មភាពដូចគ្នា

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានផ្តើមបេសកកម្មចុះជួបក្រុមប្រឹក្សា ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋានក្នុងខេត្តកំពង់ចាម និងឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំនៅថ្ងៃអាទិត្យទី២៦មេសានេះ។ ការចុះជួបសមាជិកតាមមូលដ្ឋានរបស់ប្រធានគណបក្សកាន់អំណាចធ្វើឡើង ខណៈដែលមេដឹកនាំបក្សប្រឆាំងនៅក្នុងស្រុកកំពុងសកម្មចុះទៅជួបអ្នកគាំទ្ររបស់ខ្លួន និងលើកផ្លាកគណបក្សនៅតាមមូលដ្ឋានដែរ។ អ្នកឃ្លាំមើលសង្គមនានាយល់ឃើញថាដំណើរចុះជួបសមាជិករបស់មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆំាង ធ្វើឡើងក្នុងគោលដៅពង្រឹងកម្លាំង និងផ្តល់សារនយោបាយសំខាន់ៗ។

ប្រជាជនប៉ាឡេស្ទីនចេញទៅបោះឆ្នោតលើកដំបូង ចាប់តាំងពីផ្ទុះសង្រ្គាមនៅហ្កាហ្សា

អាជ្ញាធរប៉ាឡេស្ទីនបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់លើកទី១ បើគិតតាំងពី

ប្រជាជនប៉ាឡេស្ទីនចេញទៅបោះឆ្នោតលើកដំបូង ចាប់តាំងពីផ្ទុះសង្រ្គាមនៅហ្កាហ្សា

អាជ្ញាធរប៉ាឡេស្ទីនបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់លើកទី១ បើគិតតាំងពីសង្រ្គាមនៅហ្កាហ្សាបានផ្ទុះឡើង កាលពីឆ្នាំ២០២៣។ នៅក្នុងការបោះឆ្នោតលើកនេះ ប្រជាជនប៉ាឡេស្ទីន នៅតំបន់ស៊ីហ្សកដានី និងនៅតំបន់ហ្កាហ្សា ជាង១លាននាក់ បានចុះឈ្មោះបោះឆ្នោត។ ការបោះឆ្នោតលើកនេះ ដំណើរការយ៉ាងរលួន ដោយគ្មានការប្រឆាំងពីក្រុមប្រដាប់អាវុធហាម៉ាស ដែលជាអ្នកតែងតែជំទាស់នឹងការរៀបចំការបោះឆ្នោត។

កម្ពុជានៅតែឲ្យតម្លៃខ្ពស់ចំពោះ MOU២០០១ ខណៈថៃបន្តគំរាមលុបចោល

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្ពុជាតាមរយៈក្រសួងការបរទេសបានចាត់ទុកជំហររបស់ភាគីថៃ ដែលចង់ដកខ

កម្ពុជានៅតែឲ្យតម្លៃខ្ពស់ចំពោះ MOU២០០១ ខណៈថៃបន្តគំរាមលុបចោល

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្ពុជាតាមរយៈក្រសួងការបរទេសបានចាត់ទុកជំហររបស់ភាគីថៃ ដែលចង់ដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១(MOU២០០១) ថា​ជាការប៉ុនប៉ងមិនដោះស្រាយបញ្ហានៅតំបន់ដែនសមុទ្រត្រួតស៊ីគ្នា និងស្របតាមការព្រមព្រៀងគ្នាកន្លងមកស្តីពីការរៀបចំផ្នែកបច្ចេកទេស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ថា បើភាគីថៃពិតជា​លុបចោល MOU ឆ្នាំ២០០១នេះ ជាឯកតោភាគីមែន កម្ពុជាគ្មានជម្រើសអ្វីក្រៅពីងាកទៅរកយន្តការអន្តរជាតិតាមរយៈតុលាការយត្តិធម៌អន្តជាតិ (ICJ)នោះទេ។

ក្នុងក្រសែភ្នែកពលរដ្ឋ​អាមេរិក លោកត្រាំជាដើមហេតុនាំឱ្យប្រេងឡើងថ្លៃ

ដំណឹង​ស្តី​ពីលទ្ធភាព​មាន​កិច្ចចរចា​រវាងអាមេរិក​និងអ៊ីរ៉ង់ឡើង​វិញ បាន​ធ្វើ​ឱ្យ​ទីផ្សារ​ព

ក្នុងក្រសែភ្នែកពលរដ្ឋ​អាមេរិក លោកត្រាំជាដើមហេតុនាំឱ្យប្រេងឡើងថ្លៃ

ដំណឹង​ស្តី​ពីលទ្ធភាព​មាន​កិច្ចចរចា​រវាងអាមេរិក​និងអ៊ីរ៉ង់ឡើង​វិញ បាន​ធ្វើ​ឱ្យ​ទីផ្សារ​ពិភពលោក​រីក​រាយ​បន្តិច ប៉ុន្តែ​នៅសហរដ្ឋ​​អាមេរិកវិញ ប្រជាប្រិយភាពរបស់​លោក​ដូណាល់​ត្រាំ បាន​ធ្លាក់​ចុះខ្លាំង​ ព្រោះ​ប្រជាពលរដ្ឋយល់​ថា លោកប្រធានាធិបតី​អាមេរិក​​ជា​ដើម​ហេតុ​ធ្វើ​ឱ្យ​ប្រេង​ឡើង​ថ្លៃ។

កូឡុំប៊ីនិងវ៉េណេស៊ុយអេឡា ប្រកាសរួមគ្នាកម្ចាត់ក្រុមម៉ាហ្វីយ៉ា នៅតាមបណ្តោយព្រំដែន

លោកប្រធានាធិបតីកូឡុំប៊ី និងលោកស្រីប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា បានប្រកាសពីកិច្ចសហប្រ

កូឡុំប៊ីនិងវ៉េណេស៊ុយអេឡា ប្រកាសរួមគ្នាកម្ចាត់ក្រុមម៉ាហ្វីយ៉ា នៅតាមបណ្តោយព្រំដែន

លោកប្រធានាធិបតីកូឡុំប៊ី និងលោកស្រីប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា បានប្រកាសពីកិច្ចសហប្រតិបតិ្តការយោធា ដើម្បីបង្រ្កាបពួកម៉ាហ្វីយ៉ា និងក្រុមឧក្រិដ្ឋជន ព្រមទាំងបោសសម្អាតអំពើជួញដូរខុសច្បាប់ នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ សេចក្តីប្រកាសនេះធ្វើឡើង នៅថ្ងៃសុក្រ ទី២៤ មេសា អំឡុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកូឡុំប៊ី លោក ហ្គុស្តាវ៉ូ ប៉េត្រូ នៅក្រុងការ៉ាកាស។ ក្រៅពីនេះ ប្រមុខដឹកនាំទាំងពីរក៏បានពិភាក្សាគ្នា អំពីទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងថាមពល ដែរ។

ច្រក​សមុទ្ទ​ម៉ាឡាកា ផ្លូវ​​យុទ្ធសាស្ត្រ​មួយទៀត​នៃ​ពាណិជ្ជកម្ម​ពិភពលោក

តាំងពីផ្ទុះ​សង្គ្រាម​មក ច្រក​អកមូហ្ស​ត្រូវ​បិទ​ខ្ទប់​ស្ទើរ​ទាំង​ស្រុង​ដោយ​​អ៊ីរ៉ង់។ ក្ន

ច្រក​សមុទ្ទ​ម៉ាឡាកា ផ្លូវ​​យុទ្ធសាស្ត្រ​មួយទៀត​នៃ​ពាណិជ្ជកម្ម​ពិភពលោក

តាំងពីផ្ទុះ​សង្គ្រាម​មក ច្រក​អកមូហ្ស​ត្រូវ​បិទ​ខ្ទប់​ស្ទើរ​ទាំង​ស្រុង​ដោយ​​អ៊ីរ៉ង់។ ក្នុង​ផែនការ​សន្តិភាព១០​ចំណុចរបស់​អ៊ីរ៉ង់ ​មាន​មួយ​ជា​សំណើ​គ្រប់​គ្រង​ច្រក​សមុទ្ទអកមូហ្ស​។ ហើយ​អ៊ីរ៉ង់​មាន​បំណង​បង្កើត​ច្បាប់​បង់​ថ្លៃ​ឆ្លង​កាត់​ច្រក​សមុទ្ទ​អកមូហ្ស​នេះ​ទៀត។​ នាវា​ដឹក​ប្រេង​ណា​ចង់​ឆ្លង​កាត់ច្រក​សមុទ្ទ​អកមូហ្ស​ ត្រូវ​សុំ​​ការ​​អនុញ្ញាត និង​ត្រូវ​​បង់​ប្រាក់​​ថ្លៃឆ្លង​ច្រក​អកមូហ្ស​​ឱ្យ​អ៊ីរ៉ង់សិន។ គំនិត​នេះ​បាន​បំផុស​ឱ្យ​ប្រទេស​មាន​ច្រក​សមុទ្ទ​​ជា​យុទ្ធសាស្ត្រ​ផ្សេង​ទៀត ចង់​យក​គំរូ​តាម។​ កាលពី​ថ្ងៃពុធ​ទី ២២​​មេសា ឥណ្ឌូណេស៊ី​​បាន​បង្ហាញ​ឆន្ទៈចង់​យក​ថ្លៃ​ឆ្លងកាត់​ច្រក​សមុទ្ទម៉ាឡាកាដែរ តែ​បាន​ប្តូរ​ចិត្ត​វិញ​នៅ​ពីរ​ថ្ងៃក្រោយ។

លីកាដូ៖ នាយករងសាលារៀនម្នាក់ និងកម្មករម្នាក់ត្រូវបានចាប់ខ្លួនទាក់ទងនឹងការបញ្ចេញមតិ

នាយករងសាលាបឋមសិក្សាមួយក្នុង​ខេត្ត​សៀមរាប និងកម្មកររោងចក្រ​ម្នាក់នៅខេត្តស្វាយរៀង ត្រូវបា

លីកាដូ៖ នាយករងសាលារៀនម្នាក់ និងកម្មករម្នាក់ត្រូវបានចាប់ខ្លួនទាក់ទងនឹងការបញ្ចេញមតិ

នាយករងសាលាបឋមសិក្សាមួយក្នុង​ខេត្ត​សៀមរាប និងកម្មកររោងចក្រ​ម្នាក់នៅខេត្តស្វាយរៀង ត្រូវបានចាប់ខ្លួន នៅទីកន្លែងផ្សេងគ្នា បន្ទាប់ពីពួកគេបង្ហោះសារ​នៅលើបណ្តាញសង្គមហ្វេសប៊ុករិះគន់​រដ្ឋាភិបាល​កម្ពុជាទាក់ទងនឹងជម្លោះព្រំដែនជាមួយថៃ។ នេះជាការគូសបញ្ជាក់របស់​អង្គការសិទ្ធិមនុស្សលីកាដូនៅថ្ងៃទី២៤​ ខែ​មេសា ​ឆ្នាំ​២០២៦។ អ្នកការពារសិទ្ធិមនុស្ស ចាត់ទុកចំណាត់ការនេះថា ជាការប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ​​ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្គម។

ហេតុអ្វីបានជាអាមេរិកមិនអាច​វាយបំបែក​ការបិទខ្ទប់​របស់អ៊ីរ៉ង់​នៅច្រកអកមូហ្ស?

ដោយបិទខ្ទប់​ច្រកសមុទ្រអកមូហ្ស ដើម្បី​អូសទម្លាក់​សេដ្ឋកិច្ច​ពិភពលោក​ជា​ចំណាប់ខ្មាំង អ៊ីរ

ហេតុអ្វីបានជាអាមេរិកមិនអាច​វាយបំបែក​ការបិទខ្ទប់​របស់អ៊ីរ៉ង់​នៅច្រកអកមូហ្ស?

ដោយបិទខ្ទប់​ច្រកសមុទ្រអកមូហ្ស ដើម្បី​អូសទម្លាក់​សេដ្ឋកិច្ច​ពិភពលោក​ជា​ចំណាប់ខ្មាំង អ៊ីរ៉ង់​មិន​បាន​ប្រើ​ធនធាន មធ្យោបាយ​ទំនើបច្រើន។ ទូកល្បឿនតូចៗ គ្រប់គ្រាន់​ឲ្យ​កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ អាចធ្វើព្យុះធ្វើភ្លៀង នៅ​ច្រកសមុទ្រ​អកមូហ្ស ព្រោះវា​មាន​សមត្ថភាព​ទៅ​ឃាត់ស្ទាក់ រារាំង​មិន​ឲ្យកប៉ាល់ដឹកទំនិញ កប៉ាល់​ដឹកប្រេង​របស់​ប្រទេស​ដទៃ​អាច​ចាកចេញ​ពី​ច្រកសមុទ្រ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អ៊ីរ៉ង់។ តើអ៊ីរ៉ង់​ប្រើ​ទូកល្បឿនលឿនតូចៗ “ទូកមូស” ដើម្បីចូលទៅ​អាងយ៉ាង​នៅ ច្រកសមុទ្រអកមូហ្ស​បានយ៉ាងដូចម្តេច?

ធនាគារជាតិ ឈប់ដោះស្រាយករណីក្រុមហ៊ុន ហួយវ័ន តែបន្តជម្រះបញ្ជី ករណីក្រុមហ៊ុន អេច ផេ

ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងមួយ ក្រោយជំនួបពិភាក្ស

ធនាគារជាតិ ឈប់ដោះស្រាយករណីក្រុមហ៊ុន ហួយវ័ន តែបន្តជម្រះបញ្ជី ករណីក្រុមហ៊ុន អេច ផេ

ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងមួយ ក្រោយជំនួបពិភាក្សាជាមួយតំណាងបុគ្គល ដែលអះអាងថា ជាជនរងគ្រោះដោយសារក្រុមហ៊ុន ហួយវ័ន ផេ និងក្រុមហ៊ុន អេច ផេ។ ក្នុងសេចក្តីជូនដំណឹងតែមួយនោះ ធនាគារជាតិថា ករណីក្រុមហ៊ុន ហួយវ័ន ផេ ពុំស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិទៀតឡើយ តែសម្រាប់បុគ្គល ដែលរងគ្រោះក្នុងក្រុមហ៊ុន អេច ផេ ត្រូវទៅចុះឈ្មោះផ្តល់ព័ត៌មានជូនក្រុមហ៊ុនកំពុងជម្រះបញ្ជី។ ទោះយ៉ាងណា អតិថិជន ហួយ វ័នផេ បន្តចោទសួរហេតុអ្វីធនាគារជាតិដកអាជ្ញាបណ្ណក្រុមហ៊ុននេះរួចរាល់ តែប្រតិបត្តិការសាច់ប្រាក់នៅតែដំណើរការ រហូតមានពលរដ្ឋរាប់ពាន់នាក់រងគ្រោះ។

រដ្ឋាភិបាលបង្កើតក្រុមការងារចម្រុះថ្មីមួយឲ្យទទួលខុសត្រូវការឆបោកអនឡាញនៅតាមខេត្តមួយចំនួន

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បានសម្រេច​បង្កើត​ក្រុម​ការងារ​ចម្រុះ​ថ្មីមួយនៅថ

រដ្ឋាភិបាលបង្កើតក្រុមការងារចម្រុះថ្មីមួយឲ្យទទួលខុសត្រូវការឆបោកអនឡាញនៅតាមខេត្តមួយចំនួន

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បានសម្រេច​បង្កើត​ក្រុម​ការងារ​ចម្រុះ​ថ្មីមួយនៅថ្ងៃទី២១​ ​ខែ​មេសា ​ឆ្នាំ​២០២៦ ដើម្បីដាក់ឲ្យទទួល​ខុស​ត្រូវលើករណី​ឆបោក​តាមអនឡាញ ​នៅបណ្តាខេត្តមួយចំនួន​ក្នុង​ប្រទេស​កម្ពុជា។​ ក្រុម​ការងារចម្រុះថ្មីនេះ គឺចំណុះ​ឲ្យ​លេខាធិការដ្ឋាននៃគណៈកម្មការ​ចំពោះ​កិច្ចប្រយុទ្ធប្រឆាំងការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ឬការឆបោកតាមអនឡាញ។

WSJ ចុះផ្សាយអត្ថបទរដ្ឋមន្ត្រីព័ត៌មានកម្ពុជា តែក្រសួងបន្តរង់ចាំការកែតម្រូវពីកាសែតអាមេរិកនេះដដែល

«កម្ពុជាប្តេជ្ញាចិត្តបញ្ឈប់ឧក្រិដ្ឋកម្មតាមអ៊ិនធ័រនែត» ជាចំណងជើងធំៗនៃអត្ថបទបញ្ចេញមតិរបស់

WSJ ចុះផ្សាយអត្ថបទរដ្ឋមន្ត្រីព័ត៌មានកម្ពុជា តែក្រសួងបន្តរង់ចាំការកែតម្រូវពីកាសែតអាមេរិកនេះដដែល

«កម្ពុជាប្តេជ្ញាចិត្តបញ្ឈប់ឧក្រិដ្ឋកម្មតាមអ៊ិនធ័រនែត» ជាចំណងជើងធំៗនៃអត្ថបទបញ្ចេញមតិរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា ដែលត្រូវបានចុះផ្សាយដោយកាសែតអាមេរិកដ៏ល្បីល្បាញ The Wall Street Journal(WSJ)កាលពីថ្ងៃទី២៤មេសា ឆ្នាំ២០២៦។​ អត្ថបទនេះ ជាការឆ្លើយតបនឹងការចុះផ្សាយដ៏ចម្រូងចម្រាសរបស់កាសែត WSJ កាលពីពេលថ្មីៗនេះ ដោយមានការប្រើពាក្យ «Scambodia» នៅលើចំណងជើងរបស់ខ្លួន។ ក្រសួងព័ត៌មាន បានអះអាងថា ទោះបីជាមានការចុះផ្សាយអត្ថបទទស្សនៈខាងលើក៏ដោយ ក៏ក្រសួងនៅតែរក្សាជំហរដាច់ខាត ក្នុងការទាមទារឱ្យកាសែត WSJ ដកពាក្យ«Scambodia» ដែលមានចរិតបង្អាប់ និងបង្ខូចកិត្តិយសឈ្មោះកម្ពុជាចេញពីអត្ថបទរបស់ខ្លួន។

Get more results via ClueGoal