Cambodia



British jets authorized to attack Russian drones – NATO member

British warplanes in Romania were cleared to attack Russian drones as they flew over Ukraine, though no shots were fired Read Full Article at RT.com

ប្រទេសកូឡុំប៊ីអំពាវនាវឲ្យពិភពលោកឈប់ពឹងផ្អែកលើប្រេង និងធ្យូងថ្ម

ថ្ងៃពុធ ទី២៩ មេសានេះជាថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃសន្និសីទអន្តរជាតិស្តីពីអនាគតថាមពលហ្វូស៊

ប្រទេសកូឡុំប៊ីអំពាវនាវឲ្យពិភពលោកឈប់ពឹងផ្អែកលើប្រេង និងធ្យូងថ្ម

ថ្ងៃពុធ ទី២៩ មេសានេះជាថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃសន្និសីទអន្តរជាតិស្តីពីអនាគតថាមពលហ្វូស៊ីលរៀបចំនៅក្នុងប្រទេសកូឡុំប៊ី។ កម្មវត្ថុនៃសន្និសីទនេះគឺដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរពីថាមពលបានមកពីប្រេងឥន្ធនៈ និងធ្យូងថ្មដែលបំពុលបរិយាកាសទៅជាថាមពលស្អាត ឬថាមពលកកើតឡើងវិញ។ នៅក្នុងន័យនេះ ប្រធានាធិបតីកូឡុំប៊ីលោក ហ្គូស្តាវ៉ូ ប៉េត្រូក្នុងនាមជាម្ចាស់ផ្ទះរៀបចំសន្និសីទបានឲ្យអំពាវនាវឲ្យពន្លឿនការប្រើប្រាស់ថាមពលស្អាតក្នុងពេលដែលពិភពលោកកំពុងកំពុងជួបវិបត្តិប្រេងឥន្ធនៈដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។

កិច្ចចរចាអាមេរិក-អ៊ីរ៉ង់ ទំនងជានៅជាប់គាំង ខណៈលោកត្រាំបញ្ជាឲ្យត្រៀមបន្តបិទច្រកសមុទ្រអកមូហ្ស

ការចរចាអាមេរិក-អ៊ីរ៉ង់ ដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ហាក់បានដើរមកដល់ចំណុចទាល

កិច្ចចរចាអាមេរិក-អ៊ីរ៉ង់ ទំនងជានៅជាប់គាំង ខណៈលោកត្រាំបញ្ជាឲ្យត្រៀមបន្តបិទច្រកសមុទ្រអកមូហ្ស

ការចរចាអាមេរិក-អ៊ីរ៉ង់ ដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ហាក់បានដើរមកដល់ចំណុចទាល់ច្រក។ លោក ដូណាល់ ត្រាំ បានគំរាមថា អាមេរិកឈប់ប្រើធម៌ត្រជាក់ទៀតហើយ និងបានបញ្ជាឲ្យត្រៀមបន្តបិទច្រកសមុទ្រអកមូហ្ស។ ចំណែក អ៊ីរ៉ង់បានប្រាប់ក្រុងវ៉ាស៊ីនតោនឲ្យបញ្ឈប់នូវសកម្មភាពខុសច្បាប់ និងការទាមទារជ្រុលហួសហេតុ ហើយថា អាមេរិកក៏គ្មានសិទ្ធិមកបង្គាប់បញ្ជាឲ្យអ៊ីរ៉ង់ដែលជារដ្ឋឯករាជ្យធ្វើអ្វីតាមដែលខ្លួនចង់បានដែរ។ ទន្ទឹមគ្នានេះ អ៊ីរ៉ង់ថាខ្លួនអាចបន្តកំដរសង្គ្រាមទល់នឹងអាមេរិក និងអ៊ីស្រាអែលបានយូរតទៅមុខទៀត។

ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានសរុប ៣០០លានដុល្លា ដើម្បីពង្រឹងបណ្តាញផ្លូវដឹកជញ្ជូននៅកម្ពុជា

ធនាគារពិភពលោក(World Bank) កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានសម្រេចផ្តល់ហិរញ្ញប្បទានសរុប ៣០០លានដុល

ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានសរុប ៣០០លានដុល្លា ដើម្បីពង្រឹងបណ្តាញផ្លូវដឹកជញ្ជូននៅកម្ពុជា

ធនាគារពិភពលោក(World Bank) កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានសម្រេចផ្តល់ហិរញ្ញប្បទានសរុប ៣០០លានដុល្លារ ដល់ប្រទេសកម្ពុជា ដើម្បីពង្រឹងបណ្តាញផ្លូវដឹកជញ្ជូន និងភស្តុភារកម្ម(Logistic)។ ការផ្តល់ហិរញ្ញប្បទាននេះគឺជាផ្នែកមួយនៃកម្មវិធីកែលម្អការតភ្ជាប់តំបន់ក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើនឱកាសការងារ ពង្រីកទីផ្សារ និងសេវាកម្ម និងជំរុញការវិនិយោគឯកជនក្នុងវិស័យភស្តុភារកម្ម កសិឧស្សាហកម្ម សេវាកម្មដឹកជញ្ជូន និងទេសចរណ៍។

រុស្ស៊ី ចង់ឲ្យស្ថានការណ៍នៅប្រទេសម៉ាលី វិលមករកស្ថិរភាពឡើងវិញយ៉ាងឆាប់បំផុត

ថ្ងៃ អង្គារ ទី ២៨ ខែ មេសា វិមានក្រេមឡាំង បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា រដ្ឋាភិបាលរ

រុស្ស៊ី ចង់ឲ្យស្ថានការណ៍នៅប្រទេសម៉ាលី វិលមករកស្ថិរភាពឡើងវិញយ៉ាងឆាប់បំផុត

ថ្ងៃ អង្គារ ទី ២៨ ខែ មេសា វិមានក្រេមឡាំង បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីចង់ឃើញស្ថានការណ៍ នៅក្នុងប្រទេសម៉ាលី វិលមករកភាពស្ងប់ស្ងាត់ជាធម្មតាវិញ ក្នុងពេលយ៉ាងឆាប់បំផុត ។ កាលពីចុងសប្តាហ៍មុន ពួកឧទ្ទាមប្រដាប់អាវុធ ក្នុងប្រទេសម៉ាលី បានបើកការវាយប្រហារ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និង រងរបួស ជាច្រើននាក់ ។

បុរសមានពិការភាព ភុន យុទ្ធ ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១៨ខែ ជាថ្មីពីបទញុះញង់

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងខេត្តតាកែវ បានសម្រេចផ្តន្ទាទោសលោក ភុ​ន​ ​យុទ្ធ​ ​​ដែលជ

បុរសមានពិការភាព ភុន យុទ្ធ ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១៨ខែ ជាថ្មីពីបទញុះញង់

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងខេត្តតាកែវ បានសម្រេចផ្តន្ទាទោសលោក ភុ​ន​ ​យុទ្ធ​ ​​ដែលជាសកម្ម​ជន​នយោបាយ​ ដោយ​ដាក់​ពន្ធ​នាគា​រ​កំណត់​ចំនួន​ ​១​៨​​ខែ​ ​ពីបទ​ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ​និង​បទ​ «​ការ​មិន​រាងចាល​ក្នុង​បទមជ្ឈិម​បន្ទាប់ពី​ការ​ផ្តន្ទាទោស​បទមជ្ឈិម​»។ ការសម្រេចរបស់សាលាដំបូងខេត្តតាកែវដូចនេះ ធ្វើឡើង​បន្ទាប់ពីបុរសមានពិការភាពរូបនេះ ត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​​ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ កាលពីពេលកន្លងទៅនេះ។ ​ ​

NGO៖ កូរ៉េខាងជើងបានបង្កើនការកាត់ទោសប្រហារជីវិតតាំងពីកូវីដ-១៩

របាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលមួយនៅកូរ៉េខាងត្បូងឈ្មោះ Transitional Justice Working Group ឬហៅកាត់ TJWG ចេញផ្សាយ

NGO៖ កូរ៉េខាងជើងបានបង្កើនការកាត់ទោសប្រហារជីវិតតាំងពីកូវីដ-១៩

របាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលមួយនៅកូរ៉េខាងត្បូងឈ្មោះ Transitional Justice Working Group ឬហៅកាត់ TJWG ចេញផ្សាយនៅថ្ងៃអង្គារ ទី២៨ មេសាបានបង្ហាញថា កូរ៉េខាងជើងបានបានបង្កើនការកាត់ទោសប្រហារជីវិតតាំងពីកូវីដ-១៩។ បើតាម TJWG អ្នកដែលជាប់ចោទពីបទឧក្រិដ្ឋកម្មនយោបាយ និងមានទំនោររកវប្បធម៌បរទេស ដូចជាការមើលកុនកូរ៉េខាងត្បូង ឬស្តាប់បទចម្រៀង K-pop ត្រូវទទួលទោសប្រហារជីវិត។ 

អូស្រ្តាលីនិងជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល

ជិត២ខែមកហើយ ដែលច្រកសមុទ្រអកមូហ្សត្រូវបិទខ្ទប់ទាំងស្រុង។ ប្រឈមនឹងតម្លៃប្រេងឥន្ទនៈឡើងថ្លៃ

អូស្រ្តាលីនិងជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល

ជិត២ខែមកហើយ ដែលច្រកសមុទ្រអកមូហ្សត្រូវបិទខ្ទប់ទាំងស្រុង។ ប្រឈមនឹងតម្លៃប្រេងឥន្ទនៈឡើងថ្លៃខ្ពស់យ៉ាងដូច្នេះ រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី លោកស្រី ប៉េនី វង់ បានធ្វើដំណើរទស្សនកិច្ចនៅជប៉ុន។ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអូស្ត្រាលីនៅជប៉ុនលើកនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យថាមពល។ បន្ទាប់មក លោកស្រី ប៉េនី វង់ នឹងបន្តដំណើរទៅចិន និងកូរ៉េខាងត្បូង។

អ.ស.ប. បើកសន្និសីទស្តីពីសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ

ប្រឈមនឹងស្ថានការណ៍តានតឹងរវាងមហាអំណាចនុយក្លេអ៊ែរ ប្រទេសហត្ថលេខីនៃសន្ធិសញ្ញាស្តីពីការមិនស

អ.ស.ប. បើកសន្និសីទស្តីពីសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ

ប្រឈមនឹងស្ថានការណ៍តានតឹងរវាងមហាអំណាចនុយក្លេអ៊ែរ ប្រទេសហត្ថលេខីនៃសន្ធិសញ្ញាស្តីពីការមិនសាយភាយនុយក្លេអ៊ែរបានជួបប្រជុំគ្នាក្នុងថ្ងៃចន្ទ ទី២៧ មេសា នៅទីស្នាក់ការអង្គការសហប្រជាតិក្រុងញូយ៉ក។ កម្មវត្ថុសំខាន់នៃសន្និសីទលើកនេះ គឺផ្តោតលើការពិនិត្យឡើងវិញនូវច្បាប់ទប់ស្កាត់ការផលិត និងរឹតបន្តឹងការសាកល្បងគ្រាប់បែកបរិមាណូ។ ក្រៅពីនេះ ប្រទេសសមាជិកក៏នឹងត្រូវពិភាក្សាគ្នាពីហនិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត ក្នុងការគ្រប់គ្រងប្រព័ន្ធបញ្ជាអាវុធនុយក្លេអ៊ែរ នាពេលអនាគតដែរ។

ជនបាញ់ប្រហារក្នុងពិធីជួបជុំអ្នកសារព័ត៌មាន ជាប់ចោទពីបទប៉ុនប៉ងធ្វើឃាត លោក ដូណាល់ ត្រាំ

ជនដៃដល់ដែលបានបាញ់ប្រហារនៅក្នុងពិធីជួបជុំក្រុមអ្នកសារព័ត៌មាន ត្រូវបានតុលាការក្រុងវ៉ាស៊ីន

ជនបាញ់ប្រហារក្នុងពិធីជួបជុំអ្នកសារព័ត៌មាន ជាប់ចោទពីបទប៉ុនប៉ងធ្វើឃាត លោក ដូណាល់ ត្រាំ

ជនដៃដល់ដែលបានបាញ់ប្រហារនៅក្នុងពិធីជួបជុំក្រុមអ្នកសារព័ត៌មាន ត្រូវបានតុលាការក្រុងវ៉ាស៊ីនតោនចោទប្រកាន់នៅថ្ងៃចន្ទ ទី២៧ មេសា ពីបទប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ។ ជាមួយនឹងបទចោទប្រកាន់នេះ ជនដៃដល់អាចប្រឈមនឹងទោសជាប់ក្នុងពន្ធនាគារអស់មួយជីវិត។ 

តើធនាគារជាតិកម្ពុជាគួរបញ្ចប់បញ្ហារបស់អតិថិជនក្រុមហ៊ុន Huione Pay ដោយរបៀបណា?

នៅថ្ងៃទី២៧ មេសា អតិថិជនក្រុមហ៊ុន Huione Pay ដែលភាគច្រើនមានចម្រុះជនជាតិបាននាំគ្នាតវ៉ាជាថ្មីនៅពីម

តើធនាគារជាតិកម្ពុជាគួរបញ្ចប់បញ្ហារបស់អតិថិជនក្រុមហ៊ុន Huione Pay ដោយរបៀបណា?

នៅថ្ងៃទី២៧ មេសា អតិថិជនក្រុមហ៊ុន Huione Pay ដែលភាគច្រើនមានចម្រុះជនជាតិបាននាំគ្នាតវ៉ាជាថ្មីនៅពីមុខធនាគារជាតិកម្ពុជា។ អ្វីជាការកត់សម្គាល់ ការតវ៉ាលើកនេះបានបង្កឲ្យមានអំពើហិង្សារហូតបណ្តាលឲ្យជនជាតិចិន២នាក់រងរបួស។ គួរបញ្ជាក់ជូនថា អតិថិជនក្រុមហ៊ុន Huione Pay កំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីធនាគារជាតិកម្ពុជាដើម្បីឲ្យពួកគេអាចទទួលបានប្រាក់ដែលបានតម្កល់ទុកក្នុងគណនីក្រុមហ៊ុន Huione Pay ដែលលែងដំណើរការនោះមកវិញ។ សេដ្ឋវិទូក្នុងស្រុកមួយចំនួនយល់ថា ស្ថាប័នពាក់ព័ន្ធគួរជួយរកវិធីបញ្ចប់រឿងរ៉ាវមួយនេះដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យធនាគារ ឬប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា។ តើធនាគារជាតិកម្ពុជាគួរបញ្ចប់បញ្ហារបស់អតិថិជនក្រុមហ៊ុន Huione Pay ដោយរបៀបណា?

បណ្ឌិត សុខ ទូច អំពាវនាវឲ្យរួមគ្នាថែរក្សាធនធានធម្មជាតិនៅតំបន់ឧទ្យានជាតិឫស្សីត្រឹប

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានអំពាវនាវជាថ្មីឲ្យរួមគ្នាថែរក្សាធនធានធម្មជា

បណ្ឌិត សុខ ទូច អំពាវនាវឲ្យរួមគ្នាថែរក្សាធនធានធម្មជាតិនៅតំបន់ឧទ្យានជាតិឫស្សីត្រឹប

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានអំពាវនាវជាថ្មីឲ្យរួមគ្នាថែរក្សាធនធានធម្មជាតិនៅតំបន់ឧទ្យានជាតិឫស្សីត្រឹប ខណៈមានមនុស្សមួយក្រុមបានយកគ្រឿងចក្រទៅឈូសឆាយដីព្រៃតំបន់នោះដើម្បីយកដីធ្វើជាកម្មសិទ្ធិ។ ការអំពាវនាវដូចនេះធ្វើឡើង បន្ទាប់ពីលោកបានចុះល្បាតព្រៃនៅក្នុងស្រុកឆែប ខេត្តព្រះវិហារកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ និងបានជួបមនុស្សមួយក្រុមដែលមកយកគ្រឿងចក្ររបស់ពួកគេទៅវិញ ក្រោយពីអ្នកអភិរក្សឧទ្យានជាតិឫស្សីត្រឹបរឹបអូសបាន។

ប្រមុខការទូតអ៊ីរ៉ង់ ចោទអាមេរិកថា ជាអ្នកធ្វើឲ្យបរាជ័យ កិច្ចចរចាបញ្ចប់សង្គ្រាមអាមេរិក-អ៊ីរ៉ង់

ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Saint-Petersbourg ប្រទេសរុស្ស៊ី រដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បា

ប្រមុខការទូតអ៊ីរ៉ង់ ចោទអាមេរិកថា ជាអ្នកធ្វើឲ្យបរាជ័យ កិច្ចចរចាបញ្ចប់សង្គ្រាមអាមេរិក-អ៊ីរ៉ង់

ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Saint-Petersbourg ប្រទេសរុស្ស៊ី រដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្លែងចោទក្រុង វ៉ាស៊ីនតោន ថា ជាអ្នកធ្វើឲ្យបរាជ័យ កិច្ចចរចាសន្តិភាព រវាងអាមេរិក និង អ៊ីរ៉ង់ ។ ការចោទប្រកាន់នេះ បន្លឺឡើង នៅក្នុងក្របខណ្ឌនៃ បេសកកម្មការទូតថ្មីមួយ របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដែលកំពុងពង្រីកសម្ព័​ន្ធភាព និង ការគាំទ្រ ពីសំណាក់ប្រទេសជាដៃគូ ។

ក្រុមប្រដាប់អាវុធហេសបូឡាបានបដិសេធយ៉ាងដាច់អហង្ការ មិនចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល

មេដឹកនាំ​ចលនា​ក្រុមហេសបូឡាបានបញ្ជាក់សាជាថ្មីនៅថ្ងៃចន្ទ ទី២៧ មេសា ថាមិនព្រមចរចាដោយផ្ទាល់ជ

ក្រុមប្រដាប់អាវុធហេសបូឡាបានបដិសេធយ៉ាងដាច់អហង្ការ មិនចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល

មេដឹកនាំ​ចលនា​ក្រុមហេសបូឡាបានបញ្ជាក់សាជាថ្មីនៅថ្ងៃចន្ទ ទី២៧ មេសា ថាមិនព្រមចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ជាដាច់ខាត ហើយក៏បានបដិសេធមិនគាំទ្រឲ្យលីបង់ចរចាជាមួយអ៊ីស្រាអែលដែរ។ ប្រមុខដឹកនាំហេសបូឡាថែមទាំងបានដាស់តឿនលីបង់ថា ការចរចានៅពេលនេះ នឹងនាំឲ្យប្រទេសលីបង់ ធ្លាក់ចូលក្នុងភាពវឹកវរ និងអស្ថិរភាព។ ចំណែក ប្រធានាធិបតីលីបង់បានសង្កត់ធ្ងន់ថា ការចរចាជាមួយអ៊ីស្រាអែល គឺដើម្បីបិទបញ្ចប់សង្រ្គាមនៅលីបង់។ ប្រមុខដឹកនាំលីបង់បានចាត់ទុកទង្វើរបស់ក្រុមហេសបូឡា ថាជាចេតនាមិនស្មោះត្រង់ ដែលនឹងអូសបន្លាយសង្គ្រាមនេះ បន្តយូរទៅមុខទៀត។

របកគំហើញថ្មី៖ កម្ពុជាធ្លាប់មានតុលាការធម្មនុញ្ញនៅក្នុងសម័យសាធារណរដ្ឋខ្មែរ

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ អ្នកជំនាញច្បាប់នៅក្រុម​ប្រឹក្សាធម្មនុញ្ញ បានប្រកាសពីការរកឃើញន

របកគំហើញថ្មី៖ កម្ពុជាធ្លាប់មានតុលាការធម្មនុញ្ញនៅក្នុងសម័យសាធារណរដ្ឋខ្មែរ

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ អ្នកជំនាញច្បាប់នៅក្រុម​ប្រឹក្សាធម្មនុញ្ញ បានប្រកាសពីការរកឃើញនូវរបក​គំហើញថ្មីមួយទាក់ទងនឹងស្ថាប័នពិនិត្យធម្មនុញ្ញភាពនៅកម្ពុជា។ ជារបកគំឃើញថ្មីដែលក្រុម​អ្នកច្បាប់បានបញ្ជាក់ថា កម្ពុជា​ធ្លាប់​មានតុលាការ​ធម្មនុញ្ញ នៅក្នុងសម័យសាធារណរដ្ឋខ្មែរអំឡុងឆ្នាំ១៩៧២។ នេះជាការលើកឡើងរបស់ លោក តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ។

ក្រសួង​កសិកម្ម៖​ កូន​ផ្សោត​ទី​ ៦​ត្រូវបានប្រទះ​ឃើញ​នៅ​អន្លង់ផ្សោតកាំពី នៅដើមឆ្នាំ ២០២៦

នៅ​ថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០២៦​ កូន​ផ្សោត ១​ក្បាលទៀត​ត្រូវ​បាន​ប្រទះឃើញក្នុង​អន្លង់ផ្សោតក

ក្រសួង​កសិកម្ម៖​ កូន​ផ្សោត​ទី​ ៦​ត្រូវបានប្រទះ​ឃើញ​នៅ​អន្លង់ផ្សោតកាំពី នៅដើមឆ្នាំ ២០២៦

នៅ​ថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០២៦​ កូន​ផ្សោត ១​ក្បាលទៀត​ត្រូវ​បាន​ប្រទះឃើញក្នុង​អន្លង់ផ្សោតកាំពី ខេត្តក្រចេះ។ នេះបើ​តាមក្រសួង​កសិកម្មនៅ​ថ្ងៃទី២៨​មេសា​ និង​ថា​ នេះជា​កូន​ផ្សោត​ទី​ ៦​ហើយ​ ដែល​ក្រុមការងារស្រាវជ្រាវរក​ឃើញនៅ​ដើម​ឆ្នាំ ២០២៦​នេះ​។​ តាម​ក្រសួង​កសិកម្ម កូន​ផ្សោត​ថ្មី​​នេះបាន​ធ្វើ​ឱ្យ​ចំនួន​ផ្សោត​សរុប​នៅអាង​ទន្លេ​មេគង្គ​កើន​ដល់​ ១១៨ក្បាល។

ប្រមុខទូតកម្ពុជាទាមទារឲ្យថៃ មានការប្តេជ្ញាចិត្តពិតប្រាកដក្នុងការដោះស្រាយជម្លោះព្រំដែន

នៅអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅប្រទេសប្រ៊ុយណេ នាថ្ងៃទ

ប្រមុខទូតកម្ពុជាទាមទារឲ្យថៃ មានការប្តេជ្ញាចិត្តពិតប្រាកដក្នុងការដោះស្រាយជម្លោះព្រំដែន

នៅអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅប្រទេសប្រ៊ុយណេ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ប្រមុខការបរទេសកម្ពុជា និងថៃបានជួបពិភាក្សាការងារជាមួយគ្នាក្រៅផ្លូវការ។ បើតាមក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរបានផ្តោតលើស្ថានភាពព្រំដែន ការកសាងទំនុកចិត្តឡើងវិញ និងការបន្តដោះស្រាយជម្លោះដោយសន្តិវិធី ទោះបីស្ថានការណ៍នៅតែមានភាពតានតឹង ជាពិសេសពាក់ព័ន្ធនឹងគម្រោងលុបចោលកិច្ចព្រមព្រៀង MOU ដែនសមុទ្ររវាងប្រទេសទាំងពីរ។ 

បណ្ឌិត សុខ ទូច អំពាវនាវឲ្យរួមគ្នាថែរក្សាធនធានធម្មជាតិនៅតំបន់ឧទ្យានជាតិឬស្សីត្រឹប

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានអំពាវនាវជាថ្មីឲ្យរួមគ្នាថែរក្សាធនធានធម្មជា

បណ្ឌិត សុខ ទូច អំពាវនាវឲ្យរួមគ្នាថែរក្សាធនធានធម្មជាតិនៅតំបន់ឧទ្យានជាតិឬស្សីត្រឹប

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានអំពាវនាវជាថ្មីឲ្យរួមគ្នាថែរក្សាធនធានធម្មជាតិនៅតំបន់ឧទ្យានជាតិឬស្សីត្រឹប ខណៈមានមនុស្សមួយក្រុមបានយកគ្រឿងចក្រទៅឈូសឆាយដីព្រៃតំបន់នោះដើម្បីយកដីធ្វើជាកម្មសិទ្ធិ។ ការអំពាវនាវដូចនេះធ្វើឡើង បន្ទាប់ពីលោកបានចុះល្បាតព្រៃនៅក្នុងស្រុកឆែប ខេត្តព្រះវិហារកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ និងបានជួបមនុស្សមួយក្រុមដែលមកយកគ្រឿងចក្ររបស់ពួកគេទៅវិញ ក្រោយពីអ្នកអភិរក្សឧទ្យានជាតិឬស្សីត្រឹបរឹបអូសបាន។

ប្រទេសឥណ្ឌា និងនូវែលសេឡង់ចុះកិច្ចព្រមព្រៀងដោះដូរសេរីរវាងគ្នា

ឥណ្ឌា និងនូវែលសេឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូរសេរីរវាងគ្នានៅថ្ងៃទី២៧ មេសា។ កិច្

ប្រទេសឥណ្ឌា និងនូវែលសេឡង់ចុះកិច្ចព្រមព្រៀងដោះដូរសេរីរវាងគ្នា

ឥណ្ឌា និងនូវែលសេឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូរសេរីរវាងគ្នានៅថ្ងៃទី២៧ មេសា។ កិច្ចព្រមព្រៀងមួយនេះនឹងអនុញ្ញាតឲ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបង្កើនការនាំចេញ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានភាពច្របូកច្របល់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។

ក្រុមប្រដាប់អាវុធហេសបូឡាបានបដិសេធយ៉ាងដាច់អហង្កា មិនចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល

មេដឹកនាំ​ចលនា​ក្រុមហេសបូឡាបានបញ្ជាក់សាជាថ្មីនៅថ្ងៃចន្ទ ទី២៧ មេសា ថាមិនព្រមចរចាដោយផ្ទាល់ជ

ក្រុមប្រដាប់អាវុធហេសបូឡាបានបដិសេធយ៉ាងដាច់អហង្កា មិនចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល

មេដឹកនាំ​ចលនា​ក្រុមហេសបូឡាបានបញ្ជាក់សាជាថ្មីនៅថ្ងៃចន្ទ ទី២៧ មេសា ថាមិនព្រមចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ជាដាច់ខាត ហើយក៏បានបដិសេធមិនគាំទ្រឲ្យលីបង់ចរចាជាមួយអ៊ីស្រាអែលដែរ។ ប្រមុខដឹកនាំហេសបូឡាថែមទាំងបានដាស់តឿនលីបង់ថា ការចរចានៅពេលនេះ នឹងនាំឲ្យប្រទេសលីបង់ ធ្លាក់ចូលក្នុងភាពវឹកវរ និងអស្ថេរភាព។ ចំណែក ប្រធានាធិបតីលីបង់បានសង្កត់ធ្ងន់ថា ការចរចាជាមួយអ៊ីស្រាអែល គឺដើម្បីបិទបញ្ចប់សង្រ្គាមនៅលីបង់។ ប្រមុខដឹកនាំលីបង់បានចាត់ទុកទង្វើរបស់ក្រុមហេសបូឡា ថាជាចេតនាមិនស្មោះត្រង់ ដែលនឹងអូសបន្លាយសង្គ្រាមនេះ បន្តយូរទៅមុខទៀត។

ទីក្រុងព្យុងយ៉ាងប្រកាសជំហរបន្តគាំទ្រទីក្រុងម៉ូស្គូនៅក្នុងសង្គា្រមឈា្លនពានអ៊ុយក្រែន

មេដឹកនាំកូរ៉េខាងជើង លោក គីមជុង អ៊ុន ប្រកាសជំហរបន្តគាំទ្ររុស្សីនៅក្នុងសង្រ្គាមអ៊ុយក្រែន និ

ទីក្រុងព្យុងយ៉ាងប្រកាសជំហរបន្តគាំទ្រទីក្រុងម៉ូស្គូនៅក្នុងសង្គា្រមឈា្លនពានអ៊ុយក្រែន

មេដឹកនាំកូរ៉េខាងជើង លោក គីមជុង អ៊ុន ប្រកាសជំហរបន្តគាំទ្ររុស្សីនៅក្នុងសង្រ្គាមអ៊ុយក្រែន និងសន្យាជួយរុស្ស៊ីដើម្បីយកឈ្នះសង្គ្រាមមួយនេះ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង​KCNA ចុះផ្សាយនៅថ្ងៃទី ២៧ មេសា។ លោក គីម ជុងអ៊ុនបានបញ្ជាក់ជំហរនេះនៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Andreï Belooussov ក្នុងទីក្រុងព្យុងយ៉ាង នាថ្ងៃអាទិត្យ ទី២៦ មេសា។

SIPRI៖ នៅឆ្នាំ២០២៥ ពិភពលោកបានចំណាយប្រាក់ ជិត៣ទ្រីលានដុល្លារ លើវិស័យយោធា

នៅថ្ងៃចន្ទ ទី២៧ មេសានេះ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិហៅកាត់ SIPRI បានចេញផ្សាយរបាយការ

SIPRI៖ នៅឆ្នាំ២០២៥ ពិភពលោកបានចំណាយប្រាក់ ជិត៣ទ្រីលានដុល្លារ លើវិស័យយោធា

នៅថ្ងៃចន្ទ ទី២៧ មេសានេះ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិហៅកាត់ SIPRI បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីការចំណាយក្នុងវិស័យយោធាលើលោក។ បើតាមរបាយការណ៍ការចំណាយក្នុងវិស័យយោធាបានបន្តកើនឡើងក្នុងឆ្នាំ ២០២៥ ពោលមានទឹកប្រាក់ជិត ២ ៩០០ពាន់លានដុល្លារ ក្នុងនោះ មាន ៣ ប្រទេសគឺអាមេរិក ចិន និងរុស្ស៊ីបានស្រូបយកពាក់កណ្តាលនៃការចំណាយសរុបក្នុងលោក។ របាយការណ៍របស់ SIPRI បានបញ្ជាក់ថា កំណើននៃការចំណាយលើវិស័យយោធារយៈពេល ១១ឆ្នាំជាប់គ្នា បណ្តាលមកពីសង្គ្រាមបានផ្ទុះឡើងស្ទើរតែគ្រប់ទិសទី។

អ្នកវិភាគ៖ រដ្ឋាភិបាលត្រូវមានច្បាប់ដើម្បីរក្សាកន្លែងការងាររបស់យុវជនដែលបំពេញកាតព្វកិច្ចយោធា

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនឯកជ

អ្នកវិភាគ៖ រដ្ឋាភិបាលត្រូវមានច្បាប់ដើម្បីរក្សាកន្លែងការងាររបស់យុវជនដែលបំពេញកាតព្វកិច្ចយោធា

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនឯកជនត្រូវរក្សាកន្លែងការងារសម្រាប់យុវជនដែលទៅបំពេញកាតព្វកិច្ចយោធាដោយពួកគេនឹងអាចបន្តធ្វើការងារក្នុងតួនាទីដដែលនៅក្នុងក្រុមហ៊ុនដដែល បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា។ បើតាមលោកនាយករដ្ឋមន្ត្រី អំឡុងពេលបំពេញកាតព្វកិច្ចយោធា រដ្ឋាភិបាលនឹងគិតគូរលើការបណ្តុះបណ្តាល សេវាសុខាភិបាល ការស្នាក់នៅបរិភោគ របបឯកសណ្ឋាន និងគ្រឿងបំពាក់ ព្រមទាំងប្រាក់ឧបត្ថម្ភ តែពួកគេនឹងមិនទទួលបានប្រាក់បៀវត្សរ៍ឡើយ។ អ្នកវិភាគសង្គមមួយចំនួនយល់ស្របតាមការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត តែទាមទារឲ្យមានការធានាច្បាស់លាស់ តាមរយៈការចែងនៅក្នុងច្បាប់។

លោក ហ៊ុន ម៉ាណែត៖ កម្មករ និយោជិតសរុបកើនដល់ ២,៣លាននាក់ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ ចំនួនក្រុមហ៊ុន សហគ្រាស រោងចក្របានកើនដល់ ៤៧ ០២៩ ចំណែកចំនួនក

លោក ហ៊ុន ម៉ាណែត៖ កម្មករ និយោជិតសរុបកើនដល់ ២,៣លាននាក់ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ ចំនួនក្រុមហ៊ុន សហគ្រាស រោងចក្របានកើនដល់ ៤៧ ០២៩ ចំណែកចំនួនកម្មករ និយោជិតបានកើនដល់ប្រមាណ ២,៣លាននាក់។ នេះបើតាមការគូសបញ្ជាក់នៅក្នុងសារលិខិតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរទិវាពលកម្មអន្តរជាតិ ១ឧសភា ២០២៦។ អ្វីជាការកត់សម្គាល់ មួយចំណែកនៃកំណើនចំនួនកម្មករ និយោជិតនៅកម្ពុជាពេលនេះបានមកពីការវិលត្រឡប់របស់អតីតពលករខ្មែរនៅប្រទេសថៃដោយសារតែជម្លោះព្រំដែននៃប្រទេសទាំងពីរ។

ពលរដ្ឋកោះមាសបន្តស្វែងរកកិច្ចអន្តរាគមន៍នៅរដ្ឋសភាលើសំណើសុំបណ្ណកម្មសិទ្ធិដីធ្លី

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ពលរដ្ឋរស់នៅតំបន់កោះមាសបានប្រមូលផ្តុំគ្នាដាក់ញតិ្តទៅក

ពលរដ្ឋកោះមាសបន្តស្វែងរកកិច្ចអន្តរាគមន៍នៅរដ្ឋសភាលើសំណើសុំបណ្ណកម្មសិទ្ធិដីធ្លី

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ពលរដ្ឋរស់នៅតំបន់កោះមាសបានប្រមូលផ្តុំគ្នាដាក់ញតិ្តទៅកាន់ប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី ដើម្បីស្នើឲ្យមានកិច្ចអន្តរាគមន៍លើសំណើសុំបណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋកោះមាសទាំង ១៦៨គ្រួសារ។ ការស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់ប្រធានរដ្ឋសភាពេលនេះដោយពលរដ្ឋយល់ថា អនុក្រឹត្យចំនួន២ របស់ទីស្តីការគណៈរដ្ឋមន្ត្រីជាការរំលោភសិទ្ធិកាន់កាប់ និងអាស្រ័យផលរបស់ពួកគេ។

លោក អូលីវីយេ រីឆា៖ ជម្លោះព្រំដែនខ្មែរ-ថៃជាប្រធានបទដែលបារាំងកំពុងតាមដានយ៉ាងដិតដល់

គិតចាប់តាំងពីឆ្នាំ ១៩៩១ មក លោក អូលីវីយេ រីឆា(Olivier Richard) គឺជាឯកអគ្គរដ្ឋទូតបារាំងទី១១ ប្រចាំកម្ពុជ

លោក អូលីវីយេ រីឆា៖ ជម្លោះព្រំដែនខ្មែរ-ថៃជាប្រធានបទដែលបារាំងកំពុងតាមដានយ៉ាងដិតដល់

គិតចាប់តាំងពីឆ្នាំ ១៩៩១ មក លោក អូលីវីយេ រីឆា(Olivier Richard) គឺជាឯកអគ្គរដ្ឋទូតបារាំងទី១១ ប្រចាំកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ លោក អូលីវីយេ រីឆា បានបញ្ជាក់ថា ការងារអាទិភាពរបស់លោក ក្នុងនាមជាឯកអគ្គរដ្ឋទូតបារាំងពេលនេះ គឺគិតគូរអំពីកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា។ ទន្ទឹមគ្នានេះ លោក រីឆា ក៏បានលើកឡើងពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងនៅកម្ពុជានាឱកាសដែលកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅចុងឆ្នាំ២០២៦ នេះ។ ទាក់ទងនឹងជម្លោះព្រំដែនខ្មែរ-ថៃត្រូវបានលោក អូលីវីយេ រីឆា បញ្ជាក់ថា បារាំងកំពុងតាមដានយ៉ាងដិតដល់ និងត្រៀមផ្តល់រាល់ឯកសារប្រវត្តិសាស្ត្រឲ្យភាគីជម្លោះទាំងពីរដែលត្រូវការ៕

កម្ពុជាបានបិទទ្វារកាស៊ីណូ ៩១កន្លែង និងនាំខ្លួនជនល្មើសរាប់រយនាក់មកផ្តន្ទាទោស

កម្ពុជាបានបិទទីតាំងកាស៊ីណូចំនួន ៩១ កន្លែង ក្នុងប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡា

កម្ពុជាបានបិទទ្វារកាស៊ីណូ ៩១កន្លែង និងនាំខ្លួនជនល្មើសរាប់រយនាក់មកផ្តន្ទាទោស

កម្ពុជាបានបិទទីតាំងកាស៊ីណូចំនួន ៩១ កន្លែង ក្នុងប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា និងថា អាជ្ញាធរកម្ពុជាបានបញ្ជូនសំណុំរឿងចំនួន ១១២ករណីទៅតុលាការដែលមានជាប់ពាក់ព័ន្ធនឹងជនសង្ស័យចម្រុះជាតិសាសន៍ជាង ១ពាន់នាក់។ អ្នកឃ្លាំមើលសង្គម ចង់ឃើញរដ្ឋាភិបាលធ្វើយ៉ាងណាកាត់ផ្តាច់មន្ត្រីមិនឲ្យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ ដើម្បីឲ្យការបង្ក្រាបមានប្រសិទ្ធភាពខ្ពស់  និងឈានទៅកម្ចាត់ចោលបណ្តាញពួកឧក្រិដ្ឋជនទាំងស្រុង។

ស្ថានភាពព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរបានប្រសើរជាងមុនបន្តិច

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថា ស្ថានភាពព្រះរាជសុខភាពរបស់ព្រ

ស្ថានភាពព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរបានប្រសើរជាងមុនបន្តិច

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថា ស្ថានភាពព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រសើរជាងមុនបន្តិច បន្ទាប់ពីបានគង់ប្រថាប់ក្នុងមន្ទីរពេទ្យទីក្រុងប៉េកាំងអស់រយៈពេលមួយសប្តាហ៍មកនេះ។ ព្រះមហាក្សត្រខ្មែរដែលបានទទួលការព្យាបាលដោយវះកាត់ ព្រះរោគមហារីក នៅក្រពេញប្រូស្តាត ចាប់តាំងពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦មកម៉្លេះ។

ខួប​៤០​ឆ្នាំនៃ​មហន្តរាយ​ឈែរណូប៊ីល៖ លោក​ហ្សេឡេនស្គី​ ចោទ​រុស្ស៊ី​ជាប្រទេស​ភេរវនិយម​នុយក្លេអ៊ែរ

ក្នុង​យប់​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ​ទី​២៦​មេសា​នេះ ដែល​​ជា​គម្រប់​ខួប​៤០​ឆ្នាំគត់​នៃ​មហន្តរ

ខួប​៤០​ឆ្នាំនៃ​មហន្តរាយ​ឈែរណូប៊ីល៖ លោក​ហ្សេឡេនស្គី​ ចោទ​រុស្ស៊ី​ជាប្រទេស​ភេរវនិយម​នុយក្លេអ៊ែរ

ក្នុង​យប់​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ​ទី​២៦​មេសា​នេះ ដែល​​ជា​គម្រប់​ខួប​៤០​ឆ្នាំគត់​នៃ​មហន្តរាយ​នុយក្លេអ៊ែរ​ឈែរណូប៊ីល​ អ៊ុយក្រែន​រង​ការ​វាយប្រហារយ៉ាងធ្ងន់ធ្ងរជា​ថ្មី។ ដ្រូន​អត្តឃាត​រុស្ស៊ី​មិន​តិច​ជាង​១៤៤​គ្រឿង​បាន​ធ្លាក់​បំផ្លាញ​ការ​ខូត​ខាត​នៅ​ជា​ច្រើន​ក្នុង​កន្លែង​ក្នុង​ផ្ទៃ​ប្រទេស ជាពិសេស​នៅ ឈែនីហ៊ីល និ​ងអូដេសា។ ក្នុងឱកាស​នេះ លោកប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី បាន​ចោទ​ប្រកាន់​រុស្ស៊ី ថា​ជា “​ប្រទេស​ភេរវនិយម​នុយក្លេអ៊ែរ”។

ម៉ាលី៖ ក្រុមឧទ្ទាមវាយប្រហារចូលទីក្រុងធំៗ ស្លាប់រដ្ឋមន្រ្តីការពារជាតិ និងរបួសមនុស្សជាច្រើននាក់

នៅប្រទេសម៉ាលី ក្រុមឧទ្ទាម Touaregs និងកងកម្លាំងរដ្ឋាភិបាល បន្តប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង នៅថ្ង

ម៉ាលី៖ ក្រុមឧទ្ទាមវាយប្រហារចូលទីក្រុងធំៗ ស្លាប់រដ្ឋមន្រ្តីការពារជាតិ និងរបួសមនុស្សជាច្រើននាក់

នៅប្រទេសម៉ាលី ក្រុមឧទ្ទាម Touaregs និងកងកម្លាំងរដ្ឋាភិបាល បន្តប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង នៅថ្ងៃអាទិត្យ ទី២៦ មេសា។ ការវាយប្រហារភេរវកម្មនេះបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ នៅក្នុងនោះ មានរដ្ឋមន្រ្តីការពារជាតិម៉ាលី។ ក្រុមឧទ្ទាមបានអះអាង ថាបានចូលកាន់កាប់ដែនដី នៅភាគខាងជើងប្រទេស។ ចំណែក អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការវាយប្រហារភេរវកម្មរបស់ក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម។

ក្រោយហេតុការណ៍​ប៉ុន​ប៉ង​បាញ់​ប្រហារ​ លោក​ដូណាល់ត្រាំ​ប្រកាស​មិន​ដក​ថយ​​ក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ង់

ពីរ​បី​ម៉ោង​ក្រោយការ​ប៉ុន​ប៉ង​បាញ់​ប្រហារ​លោកប្រធានាធិបតីអាមេរិក​​ ​នៅ​ក្នុង​កម្មវិធីជួ

ក្រោយហេតុការណ៍​ប៉ុន​ប៉ង​បាញ់​ប្រហារ​ លោក​ដូណាល់ត្រាំ​ប្រកាស​មិន​ដក​ថយ​​ក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ង់

ពីរ​បី​ម៉ោង​ក្រោយការ​ប៉ុន​ប៉ង​បាញ់​ប្រហារ​លោកប្រធានាធិបតីអាមេរិក​​ ​នៅ​ក្នុង​កម្មវិធីជួប​ជុំ​ប្រចាំ​ឆ្នាំ​​របស់​​ក្រុម​អ្នក​សារព័ត៌មាន​ លោក​ដូណាល់ត្រាំ​បាន​អះអាង​នៅ​យប់​​ថ្ងៃ​សោរ៍​ទី ២៥​មេសា​ថា ហេតុការណ៍នេះ​មិន​បាន​ធ្វើ​ឱ្យ​លោក​ប្តូរ​ចិត្ត​​ ក្នុង​ការ​យក​ឈ្នះ​សង្គ្រាម​នៅ​អ៊ីរ៉ង់​ទេ។ ​​តើ​ខ្មាន់​កាំភ្លើង​​ជា​នរណា? មាន​ចេតនា​អ្វី​ឱ្យ​ប្រាកដ? ហេតុការណ៍​បាញ់​រះ​ក្នុង​កម្មវិធី​ជួប​ជុំ​ក្រោម​វត្តមាន​ប្រធានាធិបតី​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

អាល្លឺម៉ង់ត្រៀមបញ្ជូននាវាចម្បាំង៣គ្រឿងទៅដោះមីន នៅច្រកសមុទ្រអកមូហ្ស

ក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសនៅថ្ងៃសៅរ៍ ទី២៥ មេសា បញ្ជូននាវាចម្បាំង ៣គ្រឿង រួមជាមួយ

អាល្លឺម៉ង់ត្រៀមបញ្ជូននាវាចម្បាំង៣គ្រឿងទៅដោះមីន នៅច្រកសមុទ្រអកមូហ្ស

ក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសនៅថ្ងៃសៅរ៍ ទី២៥ មេសា បញ្ជូននាវាចម្បាំង ៣គ្រឿង រួមជាមួយនាវិកជិត ៥០នាក់ ជំនាញខាងដោះមីន ទៅច្រកសមុទ្រអកមូហ្ស។ នាវាទាំង៣គ្រឿងនេះនឹងធ្វើដំណើរឆ្លងកាត់សមុទ្រម៉េឌីទែរ៉ាណេ ឆ្ពោះទៅតំបន់ក្បែរច្រកសមុទ្រអកមូហ្ស ដើម្បីត្រៀមបើកប្រតិបត្តិការដោះមីនរួមគ្នាជាមួយសម្ព័ន្ធមិត្តអូតង់។

ចិន និងភូមាប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសន្តិសុខឲ្យកាន់តែច្រើនឡើង

ប្រទេសចិន និងភូមា បានសន្យាពង្រីកចំណងទាក់ទងពាណិជ្ជកម្ម និងសន្តិសុខ ដែលផ្តោតជាសំខាន់នៅក្នុង

ចិន និងភូមាប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសន្តិសុខឲ្យកាន់តែច្រើនឡើង

ប្រទេសចិន និងភូមា បានសន្យាពង្រីកចំណងទាក់ទងពាណិជ្ជកម្ម និងសន្តិសុខ ដែលផ្តោតជាសំខាន់នៅក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ​។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងអំឡុលពេលនៃការពិភាក្សាគ្នារវាងលោក មីន អ៊ុងឡាំង ប្រធានាធិបតីភូមា និងមន្ត្រីការទូតកំពូលៗរបស់ប្រទេសទាំងពីរនៅក្នុងប្រទេសនៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ អ្នកវិភាគយល់ថា មេដឹកនាំរបបយោធាភូមានៅបន្តពង្រឹងការក្តោបក្តាប់អំណាច តាមរយៈការខិតខំរឹតចំណងទាក់ទងជាមួយទីក្រុងប៉េកាំង។

Get more results via ClueGoal