មេធាវី ជូង ជូងី៖ យើងត្រូវចងសម្ព័ន្ធភាពជាមួយបក្សប្រជាធិបតេយ្យទាំងអស់ ដោយមើលគំរូគណបក្សសង្គ្រោះជាតិ
newsare.net
មេធាវីការពារក្តីឱ្យគណបក្ស និងអ្នកនយោបាយប្រឆាំងនៅកម្ពុជា លោក ជូង ជូងី បានប្រកាសចង់បង្កើតគណមេធាវី ជូង ជូងី៖ យើងត្រូវចងសម្ព័ន្ធភាពជាមួយបក្សប្រជាធិបតេយ្យទាំងអស់ ដោយមើលគំរូគណបក្សសង្គ្រោះជាតិ
មេធាវីការពារក្តីឱ្យគណបក្ស និងអ្នកនយោបាយប្រឆាំងនៅកម្ពុជា លោក ជូង ជូងី បានប្រកាសចង់បង្កើតគណបក្សនយោបាយថ្មីមួយ ដែលមានឆន្ទៈជួយជាតិពិតប្រាកដ។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ លោកមេធាវី ជូង ជូងី បញ្ជាក់ថាការគ្រោងបង្កើតគណបក្សនយោបាយរបស់លោក គឺដោយសារលោកសង្កេតឃើញថាអ្នកនយោបាយនៅក្នុងគណបក្សក្រៅរដ្ឋាភិបាលបច្ចុប្បន្នមិនបានដាក់គោលដៅជួយជាតិពិតប្រាកដទេ។ មួយវិញទៀត លោកថាគណបក្សក្រៅរដ្ឋាភិបាលកន្លងមក មិនសម្រេចអ្វីបានទេ ដោយសារមិនមានការសម្រិតសម្រាំងបេក្ខជន ដែលត្រូវឈរឲ្យគេបោះឆ្នោតប្រកបដោយសីលធម៌ និងគុណធម៌។ តាមលោក ជូង ជូងី គណបក្សដែលលោកគ្រោងបង្កើតឡើង នឹងត្រូវមានសម្ព័ន្ធភាពជាមួយគណបក្សប្រជាធិបតេយ្យឯទៀត ដោយយកគណបក្សសង្គ្រោះជាតិជាគំរូ។ Read more














