Cambodia



Free Education Without Money? Secondary Schools Still Waiting for K11 Billion Funding From Treasury

The promise of free secondary education is facing a serious test after government failed to release K11 billion to schools on time—leaving many struggling just as the new term has already begun. The Ministry of Education, Science and Technology admits the m

ថៃថា កម្ពុជាផ្តល់សច្ចាប័នលើ UNCLOS ជាយុទ្ធសាស្ត្រទប់នឹងការលុបចោល MOU ២០០១

ទីភ្នាក់ងារសន្តិសុខថៃជាច្រើនវិភាគថា ការដែលរដ្ឋាភិបាលកម្ពុជាផ្តល់សច្ចាប័ន​លើអនុសញ្ញាអង្គ

ថៃថា កម្ពុជាផ្តល់សច្ចាប័នលើ UNCLOS ជាយុទ្ធសាស្ត្រទប់នឹងការលុបចោល MOU ២០០១

ទីភ្នាក់ងារសន្តិសុខថៃជាច្រើនវិភាគថា ការដែលរដ្ឋាភិបាលកម្ពុជាផ្តល់សច្ចាប័ន​លើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ហៅកាត់ UNCLOS គឺជាយុទ្ធសាស្ត្រដើម្បីឆ្លើយតបនឹងផែនការ​លុបចោលអនុស្សរណៈយោគយល់ឆ្នាំ ២០០១ (MOU២០០១) របស់ភាគីថៃ និងជាការត្រៀមទុកក្នុងការតតាំងតាមផ្លូវច្បាប់អន្តរជាតិដើម្បីទាមទារដែនទឹកដែលកម្ពុជាកំពុងមានជម្លោះជាមួយ​វៀតណាម។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation ចុះផ្សាយកាលពីថ្ងៃទី៣ ឧសភា។ ការលើកឡើងបែបនេះត្រូវបានមន្ត្រីកម្ពុជាបន្តបកស្រាយថា កម្ពុជាផ្តល់តម្លៃលើ MOU២០០១ និងមិនចង់ឃើញថៃលុបចោលឯកសារច្បាប់មួយនេះទេ។

នាយករដ្ឋមន្រ្តីជប៉ុនថា វិបត្តិប្រេងឥន្ធនៈប៉ះពាល់ធំធេងដល់តំបន់អាស៊ី ប៉ាស៊ីហ្វិក

នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី តាកាអ៊ីជី សាណាអេបន្តទស្សនកិច្ចមួយជុំវិញទ្វីបអាស៊ី។ បន្ទាប់ពី

នាយករដ្ឋមន្រ្តីជប៉ុនថា វិបត្តិប្រេងឥន្ធនៈប៉ះពាល់ធំធេងដល់តំបន់អាស៊ី ប៉ាស៊ីហ្វិក

នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី តាកាអ៊ីជី សាណាអេបន្តទស្សនកិច្ចមួយជុំវិញទ្វីបអាស៊ី។ បន្ទាប់ពីប្រទេសវៀតណាមនៅចុងសប្តាហ៍កន្លងទៅ លោកស្រីបានបន្តដំណើរទស្សនកិច្ចនៅក្នុងប្រទេសអូស្រ្តាលីនាថ្ងៃចន្ទ ទី៤ ឧសភានេះ។ « វិបត្តិប្រេងឥន្ធនៈសកលបានធ្វើឲ្យប៉ះពាល់ធំធេងដល់តំបន់អាស៊ី ប៉ាស៊ីហ្វិក » នេះជាការថ្លែងរបស់លោកស្រី តាកាអ៊ីជី សាណាអេ បន្ទាប់ពីបានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក អង់តូនី អាល់បានីស៊ី។

កម្ពុជា-ឥណ្ឌាបើកសមយុទ្ធក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ»

សមយុទ្ធយោធាលើកទី២ រវាងកងទ័ពកម្ពុជា និងកងទ័ពឥណ្ឌាបានចាប់ផ្តើមក្នុងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦

កម្ពុជា-ឥណ្ឌាបើកសមយុទ្ធក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ»

សមយុទ្ធយោធាលើកទី២ រវាងកងទ័ពកម្ពុជា និងកងទ័ពឥណ្ឌាបានចាប់ផ្តើមក្នុងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ ភ្នំធំម្រះព្រៅ ខេត្តកំពង់ស្ពឺ។ សមយុទ្ធយោធាក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ» មានការចូលរួមពីកងទ័ពជើងគោកឥណ្ឌាចំនួន ១២០នាក់ និងកងយោធពលខេមរភូមិន្ទកម្ពុជាចំនួន ១៦០នាក់។ សមយុទ្ធយោធាកម្ពុជា-ឥណ្ឌាលើកទី២ នេះត្រូវបានឥណ្ឌាចាត់ទុកជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃកិច្ចសហការវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

មេធាវីការពារក្តីស្នើឲ្យដោះលែង លោក ថាច់ សេដ្ឋា បន្ទាប់ពីបានអនុវត្តទោសតាមច្បាប់

លោក សឺន ជុំជួន មេធាវីការពារក្ដីឲ្យលោក ថាច់ សេដ្ឋា បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ង

មេធាវីការពារក្តីស្នើឲ្យដោះលែង លោក ថាច់ សេដ្ឋា បន្ទាប់ពីបានអនុវត្តទោសតាមច្បាប់

លោក សឺន ជុំជួន មេធាវីការពារក្ដីឲ្យលោក ថាច់ សេដ្ឋា បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៤ឧសភា ដើម្បីតាមដានពាក្យបណ្តឹងដែលស្នើសុំឲ្យមានការដោះលែងអ្នកនយោបាយប្រឆាំងរូបនេះឲ្យមានសេរីភាពឡើងវិញ។ សំណើរបស់មេធាវីការពារក្តីយ៉ាងដូចនេះធ្វើឡើងក្នុងហេតុផលថា លោក ថាច់ សេដ្ឋា បានអនុវត្តទោសគ្រប់ចំនួនតាមច្បាប់កំណត់។

អស់​បម្រាម​នាំ​ចេញ​អាវុធ ឧស្សាហកម្ម​សព្វាវុធជប៉ុន មាន​សក្តានុពលយ៉ាង​ណា​នៅលើ​ទីផ្សារ​​​​ពិភពលោក?

ជប៉ុន​បាន​ប្រកាស​លុប​ចោលបម្រាមចុងក្រោយ​​ស្តី​ពី​ការ​នាំចេញ​អាវុធ។ អំណើះ​តទៅ​ ​ឧស្សាហកម្

អស់​បម្រាម​នាំ​ចេញ​អាវុធ ឧស្សាហកម្ម​សព្វាវុធជប៉ុន មាន​សក្តានុពលយ៉ាង​ណា​នៅលើ​ទីផ្សារ​​​​ពិភពលោក?

ជប៉ុន​បាន​ប្រកាស​លុប​ចោលបម្រាមចុងក្រោយ​​ស្តី​ពី​ការ​នាំចេញ​អាវុធ។ អំណើះ​តទៅ​ ​ឧស្សាហកម្ម​​អាវុធ​ជប៉ុន​អាច​បញ្ចេញ​សក្តានុពល​​យ៉ាង​ពេញ​ទំហឹង​បាន​ ​នៅ​លើ​ទីផ្សារ​សព្វាវុធ​អន្តរជាតិ​​។ ប៉ុន្តែ​ជប៉ុន​ទំនង​ត្រូវ​ការ​​ពេល​វេលា​បន្តិច ដើម្បី​រៀបចំ​ផែនការ​ឱ្យ​បាន​ច្បាស់​លាស់​និង​ពង្រឹង​សមត្ថភាព​។

អ៊ីស្រាអែលអនុម័ត ទិញយន្តហោះចម្បាំងអាមេរិក ២គ្រឿងបន្ថែម ប្រភេទ F-35 និង F-15IA

អ៊ីស្រាអែលបានអនុម័តលើកិច្ចសន្យា ក្នុងទំហំទឹកប្រាក់ ជាច្រើនពាន់លានដុល្លារ ទិញយន្តហោះចម្បា

អ៊ីស្រាអែលអនុម័ត ទិញយន្តហោះចម្បាំងអាមេរិក ២គ្រឿងបន្ថែម ប្រភេទ F-35 និង F-15IA

អ៊ីស្រាអែលបានអនុម័តលើកិច្ចសន្យា ក្នុងទំហំទឹកប្រាក់ ជាច្រើនពាន់លានដុល្លារ ទិញយន្តហោះចម្បាំងអាមេរិកទំនើបចុងក្រោយ ប្រភេទ F-35 និង F-15IA បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកងទ័ពអាកាស។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអ៊ីស្រាអែល នៅថ្ងៃអាទិត្យ ទី៣ ឧសភា។

តុលាការអ៊ីស្រាអែលសម្រេចបន្តឃុំខ្លួន សកម្មជនពីររូបនៃកងនាវាមនុស្សធម៌សម្រាប់ហ្កាហ្សា

សកម្មជនពីរនាក់នៃកងនាវាមនុស្សធម៌សម្រាប់ហ្កាហ្សា បានបង្ហាញខ្លួននៅតុលាការអ៊ីស្រាអែល នៅព្រឹ

តុលាការអ៊ីស្រាអែលសម្រេចបន្តឃុំខ្លួន សកម្មជនពីររូបនៃកងនាវាមនុស្សធម៌សម្រាប់ហ្កាហ្សា

សកម្មជនពីរនាក់នៃកងនាវាមនុស្សធម៌សម្រាប់ហ្កាហ្សា បានបង្ហាញខ្លួននៅតុលាការអ៊ីស្រាអែល នៅព្រឹកថ្ងៃអាទិត្យ ទី៣ ឧសភា។ បើផ្អែកតាមអង្គការក្រៅរដ្ឋាភិបាលគំាព៌ាសិទ្ធិមនុស្ស នៅអ៊ីស្រាអែល តុលាការបានសម្រេចបន្តឃុំខ្លួនសកម្មជនទាំងពីរនាក់ ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងអង្គការភេរវនិយម។ ចំណែក សកម្មជនមនុស្សធម៌ផ្សេងទៀតត្រូវកងទ័ពអ៊ីស្រាអែលដោះលែង និងបញ្ជូនតាមកប៉ាល់ ទៅឲ្យអាជ្ញាធរក្រិក។

តើ​ផែនការ​សន្តិភាព​​អ៊ីរ៉ង់​ថ្មី​ ​​ដែល​លោក​ត្រាំ​ព្រម​សិក្សា​ មាន​ខ្លឹម​សារ​លម្អិត​ដូចម្តេច​ខ្លះ?

បន្ទាប់​ពី​ច្រាន​ចោល​សំណើថ្ងៃ​សុក្រ​ទី​១​ឧសភា លោកប្រធានាធិបតី​អាមេរិក ​បាន​ប្រកាសនៅ​ល្ង

តើ​ផែនការ​សន្តិភាព​​អ៊ីរ៉ង់​ថ្មី​ ​​ដែល​លោក​ត្រាំ​ព្រម​សិក្សា​ មាន​ខ្លឹម​សារ​លម្អិត​ដូចម្តេច​ខ្លះ?

បន្ទាប់​ពី​ច្រាន​ចោល​សំណើថ្ងៃ​សុក្រ​ទី​១​ឧសភា លោកប្រធានាធិបតី​អាមេរិក ​បាន​ប្រកាសនៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២​ឧសភា​ថា​នឹង​​ពិនិត្យ​មើល​ផែនការ​សន្តិភាពថ្មី​​ដែល​អ៊ីរ៉ង់​ទើប​ដាក់​ស្នើ​មក​ទៀតតាម​រយៈ​ប៉ាគីស្ថាន។ បើ​តាម​សារព័ត៌មាន​ផ្លូវការ​អ៊ីរ៉ង់ ផែនការ​សន្តិភាព​ថ្មី​មាន​១៤​ចំណុច និងអាច​បិទ​បញ្ចប់​ជម្លោះ​​ក្នុងរយៈ​​ពេល​៣០ថ្ងៃ។

សមត្ថកិច្ច៖ ជនបរទេសជាង ៤ពាន់នាក់ ត្រូវបានឃាត់ខ្លួន ករណីឆបោកតាមអនឡាញនៅបន្ទាយមានជ័យ

នៅថ្ងៃអាទិត្យទី៣ ខែឧសភានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ចេញលទ្ធផលនៃប្រតិបត្តិការបង្ក្រ

សមត្ថកិច្ច៖ ជនបរទេសជាង ៤ពាន់នាក់ ត្រូវបានឃាត់ខ្លួន ករណីឆបោកតាមអនឡាញនៅបន្ទាយមានជ័យ

នៅថ្ងៃអាទិត្យទី៣ ខែឧសភានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ចេញលទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ដោយបានឃាត់ខ្លួនជនបរទេសចំនួនជាង ៤ពាន់នាក់ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។ តាមអគ្គស្នងការនគរបាលជាតិ នេះជាប្រតិបត្តិការចុងក្រោយប្រកបដោយភាពស្មុគស្មាញ ខណៈមានជនជាតិចិនជាង ១០០នាក់ បាននាំគ្នារត់គេច នៅថ្ងៃទី២ខែ ឧសភាកន្លងទៅ តែត្រូវបានឃាត់ខ្លួនមកវិញ។

ទិវាសេរីភាពសារព័ត៌មាន៖ កម្ពុជារំលឹកដល់តួនាទីរបស់អ្នកកាសែតដែលស្លាប់អំឡុងសង្គ្រាមស៊ីវិល

នៅក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៦ ក្រសួងព័ត៌មានកម្ពុជាបានរៀបចំពិធីដាក

ទិវាសេរីភាពសារព័ត៌មាន៖ កម្ពុជារំលឹកដល់តួនាទីរបស់អ្នកកាសែតដែលស្លាប់អំឡុងសង្គ្រាមស៊ីវិល

នៅក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៦ ក្រសួងព័ត៌មានកម្ពុជាបានរៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាមស៊ីវិលនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត ភក្រ្តា បានលើកសរសើរតួនាទីអ្នកសារព័ត៌មាន ដែលបានរាយការណ៍ និងកត់ត្រាការពិតពីស្ថានភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។

ពលរដ្ឋមួយចំនួនរស់នៅតាមផ្លូវថ្មើរជើងចតុមុខបន្តត្អូញត្អែរពីការរំខានដោយសំឡេងខ្លាំងៗ

ពលរដ្ឋមួយចំនួនដែលរស់នៅតាមផ្លូវថ្មើរជើងចតុមុខ(Walk Streat) បានត្អូញត្អែរពីការរំខានដោយសំឡេងខ្លាំង

ពលរដ្ឋមួយចំនួនរស់នៅតាមផ្លូវថ្មើរជើងចតុមុខបន្តត្អូញត្អែរពីការរំខានដោយសំឡេងខ្លាំងៗ

ពលរដ្ឋមួយចំនួនដែលរស់នៅតាមផ្លូវថ្មើរជើងចតុមុខ(Walk Streat) បានត្អូញត្អែរពីការរំខានដោយសំឡេងខ្លាំងៗ ​ខណៈមានការប្រគុំតន្ត្រីនៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ១១យប់។ ពលរដ្ឋអះអាងថា សំឡេងខ្លាំងៗចេញពីឆាកតន្ត្រីនោះ បានប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សចាស់ និងកូនក្មេងដែលមានផ្ទះនៅតំបន់នោះ ដោយពួកគេមិនអាច​ទទួលទានដំណេកបាន។

ក្រុមហ៊ុនអាកាសចរណ៍អាមេរិកប្រកាសក្ស័យធន ដោយសារការឡើងថ្លៃនៃប្រេងឥន្ធនៈ

ប្រឈមនឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃខ្លាំង ដែលបង្កឡើងដោយសង្រ្គាមនៅមជ្ឈិមបូព៌ា ក្រុមហ៊ុនអាក

ក្រុមហ៊ុនអាកាសចរណ៍អាមេរិកប្រកាសក្ស័យធន ដោយសារការឡើងថ្លៃនៃប្រេងឥន្ធនៈ

ប្រឈមនឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃខ្លាំង ដែលបង្កឡើងដោយសង្រ្គាមនៅមជ្ឈិមបូព៌ា ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Spirit Airlines បានប្រកាសនៅថ្ងៃសៅរ៍ ទី២ ឧសភា លុបជើងហោះហើរទាំងអស់ និងចាប់ផ្តើមផ្អាកសកម្មភាពការងារជាបណ្តើរៗភ្លាម។ ប្រសិនបើច្រកសមុទ្រអកមូហ្សនៅបន្តបិទខ្ទប់យូរទៀត នោះក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ក៏អាចប្រឈមនឹងការបិទទ្វារ ដែរ។

លោកដូណាល់ ត្រាំ ប្រកាសបន្ថែមទណ្ឌកម្មសេដ្ឋកិច្ច និងគំរាមវាយយកគុយបា

លោកដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសុក្រ ទី១ ឧសភា មិ្សលមិញ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម ទៅលើគុយ

លោកដូណាល់ ត្រាំ ប្រកាសបន្ថែមទណ្ឌកម្មសេដ្ឋកិច្ច និងគំរាមវាយយកគុយបា

លោកដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសុក្រ ទី១ ឧសភា មិ្សលមិញ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម ទៅលើគុយបា និងបានគំរាមវាយយកគុយបា។ នៅថ្ងៃដដែល ប្រជាជនគុយបាច្រើនម៉ឺននាក់បានចុះផ្លូវដើរដង្ហែក្បួន នៅទីក្រុងឡាហាវ៉ាន ដើម្បីបង្ហាញសាមគ្គីភាព និងការការពារមាតុភូមិ។ ប្រជាជានគុយបាក៏បានបរិហារចំពោះការគំរាមឈ្លានពានដែនអធិបតេយ្យភាពរបស់គុយបា ពីសំណាក់កងទ័ពអាមេរិក។ ប្រតិកម្មនឹងទណ្ឌកម្មថ្មីរបស់ក្រុងវ៉ាស៊ីនតោន ក្រុងឡាហាវ៉ានបានចាត់ទុកវិធានការនេះ ថាជាអំពើខុសច្បាប់ និងបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើច្បាប់អន្តរជាតិ។

ក្រសួងព័ត៌មានស្នើឲ្យអ្នកកាសែតគោរពដែនកំណត់នៃតួនាទីរបស់ខ្លួន ក្រោយការរិះគន់ពីភាពបាត់សណ្តាប់ធ្នាប់

ក្រសួងព័ត៌មានបានកត់សម្គាល់ឃើញមួយរយៈចុងក្រោយនេះ នូវសកម្មភាពមិនរៀបរយ និងសកម្មភាពអសណ្តាប់ធ

ក្រសួងព័ត៌មានស្នើឲ្យអ្នកកាសែតគោរពដែនកំណត់នៃតួនាទីរបស់ខ្លួន ក្រោយការរិះគន់ពីភាពបាត់សណ្តាប់ធ្នាប់

ក្រសួងព័ត៌មានបានកត់សម្គាល់ឃើញមួយរយៈចុងក្រោយនេះ នូវសកម្មភាពមិនរៀបរយ និងសកម្មភាពអសណ្តាប់ធ្នាប់របស់អ្នកកាសែតក្នុងការបំពេញកិច្ចការរបស់ខ្លួន ដែលបានបង្កផលប៉ះពាល់ដល់គុណតម្លៃ និងកិត្យានុភាពនៃវិជ្ជាជីវៈសារព័ត៌មានទាំងមូល។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ដោយបានបន្ថែមថា អ្នកសារព័ត៌មានមានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ។

ជប៉ុនសន្យា​សកម្ម​ខ្លាំងបន្ថែម​ទៀត​ដើម្បីឱ្យ​​ ​អាស៊ីប៉ាស៊ីហ្វីក ក្លាយ​ជា​តំបន់​​សេរី​និ​ងបើក​ចំហ

ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ជា​លើក​ទីមួយ នៅ​ប្រទេស​វៀតណាម នាយករដ្ឋមន្ត្រី​ជប៉ុន លោកស្រី សា

ជប៉ុនសន្យា​សកម្ម​ខ្លាំងបន្ថែម​ទៀត​ដើម្បីឱ្យ​​ ​អាស៊ីប៉ាស៊ីហ្វីក ក្លាយ​ជា​តំបន់​​សេរី​និ​ងបើក​ចំហ

ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ជា​លើក​ទីមួយ នៅ​ប្រទេស​វៀតណាម នាយករដ្ឋមន្ត្រី​ជប៉ុន លោកស្រី សាណាអេ តាកាអ៊ីឈិ ​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ច្រើន​ដើម្បី​ពង្រឹង​​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​ថាមពល​និង​ទំនើប​កម្ម។ ក្នុងសុន្ទរកថា​​​ផ្នែក​នយោបាយ​ការបរទេសពី​ទីក្រុង​ហាណូយ​ដដែល លោកស្រីនាយករដ្ឋមន្ត្រី​បាន​សន្យា​ដើរ​តួនាទី​កាន់​តែ​សកម្ម​ខ្លាំង​បន្ថែម​ទៀត ដើម្បី​ធានា​​ប្រែក្លាយ​អាស៊ីប៉ាស៊ីហ្វិក​ឱ្យ​ក្លាយ​ជា​តំបន់​សេរី​និង​បើក​ចំហ។ តែសម្រាប់​ប៉េកាំង គំនិត​ផ្តួចផ្តើម​របស់​លោក​ស្រី​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន គឺ​ជាការ​​ពន្យុះ​ឱ្យ​មាន​ភាព​ប្រឈម​ដាក់​គ្នា។

សហរដ្ឋ​អាមេរិក​នឹង​ដក​ទ័ព​៥ពាន់​នាក់​ចេញ​ពី​អាល្លឺម៉ង់​ ដោយប្រើ​ពេល​យ៉ាង​យូរ​​១ឆ្នាំ

​ក្នុង​ពេលដែល​​ការ​​ដោះស្រាយ​ជម្លោះ​​ជាមួយ​អ៊ីរ៉ង់​ត្រូវ​គាំង​ស្តូក ហើយលោក​ត្រាំ​បាន​ប្

សហរដ្ឋ​អាមេរិក​នឹង​ដក​ទ័ព​៥ពាន់​នាក់​ចេញ​ពី​អាល្លឺម៉ង់​ ដោយប្រើ​ពេល​យ៉ាង​យូរ​​១ឆ្នាំ

​ក្នុង​ពេលដែល​​ការ​​ដោះស្រាយ​ជម្លោះ​​ជាមួយ​អ៊ីរ៉ង់​ត្រូវ​គាំង​ស្តូក ហើយលោក​ត្រាំ​បាន​ប្រាប់​សភា​អាមេរិក​ថាអរិភាព​ជាមួយ​អ៊ីរ៉ង់​​បាន​ចប់ តែ​​​អ៊ីរ៉ង់​ថា​សង្គ្រាមនឹងអាច​ផ្ទុះ​ឡើង​វិញ ប្រធានាធិបតី​អាមេរិក​បាន​ងាក​មក​រក​រឿង​សម្ព័ន្ធមិត្ត​ចាស់​ គឺ​អឺរ៉ុប។ ក្រៅ​ពី​ប្រើ​វិធី​គំរាម​​ដំឡើង​ពន្ធនាំចូល ក្រសួង​ការពារ​ជាតិ​​អាមេរិក​បាន​ប្រកាសនៅ​ថ្ងៃ​សុក្រ​ទី​១​ឧសភា ​ដក​ទ័ព​​ប្រមាណ​៥ពាន់​នាក់​ចេញ​ពី​អាល្លឺម៉ង់ ដោយប្រើពេល​យ៉ាងយូរ​១​ឆ្នាំ។

អង់គ្លេស៖ តុលាការចោទប្រកាន់ការវាយប្រហារជនជាតិជ្វីហ្វនៅទីក្រុងឡុងដ៏ជាទង្វើបែបរើសអើងពូជសាសន៍

ជនសង្ស័យក្នុងបទវាយប្រហារដោយកាំបិត ទៅលើបុរសជនជាតិជ្វីហ្វពីរនាក់ នៅភាគខាងជើងទីក្រុងឡុងដ៏ ប

អង់គ្លេស៖ តុលាការចោទប្រកាន់ការវាយប្រហារជនជាតិជ្វីហ្វនៅទីក្រុងឡុងដ៏ជាទង្វើបែបរើសអើងពូជសាសន៍

ជនសង្ស័យក្នុងបទវាយប្រហារដោយកាំបិត ទៅលើបុរសជនជាតិជ្វីហ្វពីរនាក់ នៅភាគខាងជើងទីក្រុងឡុងដ៏ បានបង្ហាញខ្លួននៅមុខចៅក្រម នៅថ្ងៃទី ០១ ខែឧសភា។ រដ្ឋាភិបាលអង់គ្លេសចាត់ទុកការវាយប្រហារនេះ ជាទង្វើប្រកាន់ពូជសាសន៍ ហើយសន្យាថានឹងពង្រឹងការការពារសន្តិសុខនៅតាមតំបន់សហគមន៍ជ្វីហ្វ។ 

លោក ហ៊ុន សែន បង្ហោះ​ការ​រិះគន់​របស់​បញ្ញវន្តថៃ​លើ​មេដឹកនាំខ្លួន​ជុំវិញ​ការ​លុប MOU ឆ្នាំ២០០១

ផែនការរបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលត្រៀមលុបអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MOU២០០១) ត្រូវបាន

លោក ហ៊ុន សែន បង្ហោះ​ការ​រិះគន់​របស់​បញ្ញវន្តថៃ​លើ​មេដឹកនាំខ្លួន​ជុំវិញ​ការ​លុប MOU ឆ្នាំ២០០១

ផែនការរបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលត្រៀមលុបអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MOU២០០១) ត្រូវបានបញ្ញវន្តថៃមួយចំនួនលើកយកមកវិភាគអំពីការខាតបង់ និងផលចំណេញដល់ប្រទេសថៃ។ ប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន បានបង្ហាញការគោរពចំពោះយោបល់របស់អ្នកវិភាគ និងបញ្ញវន្តថៃជាច្រើនរូប ដែលបានផ្តល់ជាមតិថា រដ្ឋាភិបាលថៃមិនគួរលុប MOU២០០១ នេះឡើយ។ ក្នុងចំណោមបញ្ញវន្តថៃទាំងនោះ យោបល់របស់លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ត្រូវបានលោក ហ៊ុន សែន លើកយកមករំលេចតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

តុលាកា​រ​​ចោទ​ប្រកាន់អតិថិជនហួយវ័នផេ ២​នាក់ពី​បទញុះញង់​ ក្នុង​សកម្មភាព​តវ៉ា​នៅពី​មុខ​ធនាគា​រជាតិ

តុលាការ​ក្រុង​ភ្នំពេ​ញនៅ​ថ្ងៃទី​៣០​ ខែមេសា​ ឆ្នាំ​២០២៦​ បានចោទប្រកាន់លើអតិថិជនធនាគារហួយវ

តុលាកា​រ​​ចោទ​ប្រកាន់អតិថិជនហួយវ័នផេ ២​នាក់ពី​បទញុះញង់​ ក្នុង​សកម្មភាព​តវ៉ា​នៅពី​មុខ​ធនាគា​រជាតិ

តុលាការ​ក្រុង​ភ្នំពេ​ញនៅ​ថ្ងៃទី​៣០​ ខែមេសា​ ឆ្នាំ​២០២៦​ បានចោទប្រកាន់លើអតិថិជនធនាគារហួយវ័នផេ ២​នាក់ ពី​បទ​ញុះ​ញង់បង្ក​ឱ្យមានភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់សន្តិសុខសង្គម​ និងរាំងស្ទះ​ចរាចរណ៍សាធារណៈ។ ការចោទប្រកាន់​នេះ ធ្វើឡើង​ក្រោយពេល​ដែល​អ្នក​ទាំង​២ ​បានដឹកនាំ​ការ​តវ៉ា​នៅ​ពី​មុខ​ធនា​គារជាតិ​កម្ពុជា​ កាលពី​ថ្ងៃទី​២៧ ខែ​មេសា​ ឆ្នាំ២០២៦ ដើម្បី​ទាមទា​ជា​ថ្មីឱ្យ​ធនាគារ​ជាតិ​រក​ដំណោះ​ស្រាយ​ជូនអតិថិជនហួយវ័នទាំងអស់ លើ​បញ្ហា​ទូទាត់​ប្រាក់​របស់​ក្រុម​ហ៊ុន​។

តើភាគីណាជាអ្នកខាត និងចំណេញពិតប្រាកដ បើលុប MOU២០០១(MoU44) រវាងកម្ពុជា និងថៃ?

បញ្ញវន្តថៃខ្លះបានចេញមុខអះអាងថា ប្រសិនបើលុបចោលអនុស្សរណៈនៃការយោគយល់ MOU២០០១(MoU44) ទាក់ទង​ទៅនឹង​ត

តើភាគីណាជាអ្នកខាត និងចំណេញពិតប្រាកដ បើលុប MOU២០០១(MoU44) រវាងកម្ពុជា និងថៃ?

បញ្ញវន្តថៃខ្លះបានចេញមុខអះអាងថា ប្រសិនបើលុបចោលអនុស្សរណៈនៃការយោគយល់ MOU២០០១(MoU44) ទាក់ទង​ទៅនឹង​តំបន់​សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ​នោះនឹងធ្វើឲ្យថៃជាអ្នកខាតបង់ធ្ងន់ធ្ងរ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសំដែងការសោកស្តាយចំពោះភាគីថៃ ដែលចង់លុបចោលMOUនេះ និងចាត់ទុកការលុបMOUនេះ នឹងប៉ះពាល់ដល់ដំណើរការដោះស្រាយបញ្ហានៅតំបន់ខ្ពង់រាបក្នុងបាតសមុទ្រនៃប្រទេសទាំងពីរ។ តើភាគីណាជាអ្នកខាត និងចំណេញពិតប្រាកដ ប្រសិនបើលុប MOU២០០១(MoU44) រវាងកម្ពុជា និងថៃ?

រឿងលោក កឹម សុខា៖ អាមេរិកថាការចោទប្រកាន់ខ្លួនចូលរួមប្រឆាំងរដ្ឋាភិបាល គឺមិនពិតនិងគ្មានទំនួលខុសត្រូវ

សហរដ្ឋអាមេរិក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញក្តីបារម្ភទៅនឹងការតម្កល់ទោសលោក កឹម សុខា ម

រឿងលោក កឹម សុខា៖ អាមេរិកថាការចោទប្រកាន់ខ្លួនចូលរួមប្រឆាំងរដ្ឋាភិបាល គឺមិនពិតនិងគ្មានទំនួលខុសត្រូវ

សហរដ្ឋអាមេរិក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញក្តីបារម្ភទៅនឹងការតម្កល់ទោសលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។ សម្រាប់អាមេរិក ការចោទប្រកាន់ថា អាមេរិកមានពាក់ព័ន្ធនឹងលោក កឹម សុខា ក្នុងសំណុំរឿងប្រឆាំងរដ្ឋាភិបាលកម្ពុជា គឺមិនពិត និងជាការចោទប្រកាន់ដោយគ្មានទំនួលខុសត្រូវ។ ប្រតិកម្មរបស់អាមេរិក ធ្វើឡើងក្រោយគេបង្អស់ បន្ទាប់ពីបណ្តាប្រទេសសេរីជាច្រើន បានប្រតិកម្មទៅនឹងសាលាឧទ្ធរណ៍ ដែលតម្កល់សាលក្រមសាលាដំបូងផ្តន្ទាទោសលោក កឹម​ សុខា ថាជាការធ្វើឲ្យលំហប្រជាធិបតេយ្យកម្ពុជាដើរថយក្រោយ។

ទិវាពលកម្មអន្តរជាតិ ២០២៦ មេដឹកនាំសហជីពបន្តស្នើឲ្យអាជ្ញាធរបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព

ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦នេះ ក្រុមសង្គមស៊ីវិលផ្នែកការងារ សហជីព និងកម្មករប្រមាណជ

ទិវាពលកម្មអន្តរជាតិ ២០២៦ មេដឹកនាំសហជីពបន្តស្នើឲ្យអាជ្ញាធរបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព

ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦នេះ ក្រុមសង្គមស៊ីវិលផ្នែកការងារ សហជីព និងកម្មករប្រមាណជាង ២០០នាក់បានជួបជុំគ្នានៅលើសួនច្បារខាងមុខស្ថានទូតបារាំង ដើម្បីដង្ហែរញត្តិទៅកាន់ស្ថានទូតលោកខាងលិចនានា និងទៅកាន់ស្ថាប័នរដ្ឋាភិបាលមួយចំនួន។ ខ្លឹមសារញត្តិត្រូវបានមេដឹកនាំសហជីពផ្ដោតលើប្រធានបទ «ស្តារឡើងវិញ និងកែទម្រង់ឧបសគ្គនានារារាំងដល់ការអនុវត្តសេរីភាពសហជីព»។ តែក្រសួងការងារអះអាងថា ក្រសួងតែងយកចិត្តទុកដាក់ពីកង្វល់របស់កម្មករនិយោជិត និងស្វែងរកដំណោះស្រាយពិតប្រាកដសម្រាប់ពួកគេ៕

សិង្ហបុរី​កំពុង​ទប់​ស្កាត់​ចរន្ត​​ជ្រុលនិយម​របស់​ក្រុមយុវជន​ក្នុង​តំបន់

ធ្លាប់​រង​ការ​គំរាមកំហែង​​ភេរវកម្ម​បែប​​អ៊ីស្លាម​ជ្រុលនិយម ពេល​នេះ​សិង្ហបុរី​កំពុង​តាន​

សិង្ហបុរី​កំពុង​ទប់​ស្កាត់​ចរន្ត​​ជ្រុលនិយម​របស់​ក្រុមយុវជន​ក្នុង​តំបន់

ធ្លាប់​រង​ការ​គំរាមកំហែង​​ភេរវកម្ម​បែប​​អ៊ីស្លាម​ជ្រុលនិយម ពេល​នេះ​សិង្ហបុរី​កំពុង​តាន​ដាន​និង​ទប់​ស្កាត់​ចរន្ត​ភេរវកម្ម​បែប​ជាតិ​និយមជ្រុល​របស់​ក្រុម​យុវជន​ផ្តាច់​ខ្លួន។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ សិង្ហបុរី ក៏​ដូច​ជា​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​ចំនួន ​បាន​កម្ចាត់​ផែនការវាយប្រហារ​ដោយ​ក្រុម​យុវជន​​ផ្តាច់​ខ្លួន​ធ្វើ​ជា​ជន​ជ្រុល​និយម​ បាន​ជា​ច្រើន​ករណី។ ​តើ​ចរន្ត​​ជ្រុលនិយមរបស់​​​យុវជនសិង្ហបុរី​ជា​អ្វី?

តុលាការអង់គ្លេសចោទប្រកាន់ការវាយប្រហារជនជាតិជ្វីហ្វនៅទីក្រុងឡុងដ៏ ជាទង្វើបែបរើសអើងពូជសាសន៍

ជនសង្ស័យក្នុងបទវាយប្រហារដោយកាំបិត ទៅលើបុរសជនជាតិជ្វីហ្វពីរនាក់ នៅភាគខាងជើងទីក្រុងឡុងដ៏ ប

តុលាការអង់គ្លេសចោទប្រកាន់ការវាយប្រហារជនជាតិជ្វីហ្វនៅទីក្រុងឡុងដ៏ ជាទង្វើបែបរើសអើងពូជសាសន៍

ជនសង្ស័យក្នុងបទវាយប្រហារដោយកាំបិត ទៅលើបុរសជនជាតិជ្វីហ្វពីរនាក់ នៅភាគខាងជើងទីក្រុងឡុងដ៏ បានបង្ហាញខ្លួននៅមុខចៅក្រម នៅថ្ងៃទី ០១ ខែឧសភា។ រដ្ឋាភិបាលអង់គ្លេសចាត់ទុកការវាយប្រហារនេះ ជាទង្វើប្រកាន់ពូជសាសន៍ ហើយសន្យាថានឹងពង្រឹងការការពារសន្តិសុខនៅតាមតំបន់សហគមន៍ជ្វីហ្វ។ 

ខេត្តព្រះសីហនុ៖ តុលាការឃុំខ្លួនជនបរទេស ៤០នាក់ពីបទពាក់ព័ន្ធនឹងបទល្មើសអនឡាញ

ជនបរទេសចំនួន ៤០នាក់ ដែលភាគច្រើនជាជនជាតិចិនត្រូវបានសាលាដំបូងខេត្តព្រះសីហនុឃុំខ្លួនជាបណ្ត

ខេត្តព្រះសីហនុ៖ តុលាការឃុំខ្លួនជនបរទេស ៤០នាក់ពីបទពាក់ព័ន្ធនឹងបទល្មើសអនឡាញ

ជនបរទេសចំនួន ៤០នាក់ ដែលភាគច្រើនជាជនជាតិចិនត្រូវបានសាលាដំបូងខេត្តព្រះសីហនុឃុំខ្លួនជាបណ្តោះអាសន្ន ក្រោយរកឃើញថាពួកគេមានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងខេត្តព្រះសីហនុចោទប្រកាន់​ជនបរទេសទាំងនោះពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងប៉ុនប៉ងដោយមានក្រុមចាត់តាំង រៀបចំ។ ចំណែកនៅខេត្តស្វាយរៀង តុលាការក៏បានចាត់វិធានការលើជនជាតិខ្មែរ និងវៀតណាមចំនួន ១៨នាក់ពាក់ព័ន្ធនឹងបទល្មើសដូចគ្នា។

RSF ដំឡើងចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ១០លេខក្នុង ឆ្នាំ២០២៦

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ អង្គការអ្នកយកការណ៍គ្មានព្រំដែន ហៅកាត់ RSF បានចេញផ្សាយរបាយការណ៍ប្

RSF ដំឡើងចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ១០លេខក្នុង ឆ្នាំ២០២៦

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ អង្គការអ្នកយកការណ៍គ្មានព្រំដែន ហៅកាត់ RSF បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីសេរីភាពសារព័ត៌មានក្នុងលោក។ របាយការណ៍បានបង្ហាញថា ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ ២០២៦ បានឡើងចំនួន ១០លេខ ពោលពីចំណាត់ថ្នាក់ទី ១៦១ មកចំណាត់ថ្នាក់ទី ១៥១ ក្នុងចំណោម ១៨០ប្រទេស។

តើរដ្ឋាភិបាលគួរធ្វើអ្វីបន្ថែមដើម្បីស្តារកំណើនសេដ្ឋកិច្ចនៅក្នុងបរិបទពិភពលោកសព្វថ្ងៃ?

ថ្មីៗនេះ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ឬ AMRO បានទម្លាក់ការព្យាករណ៍សេដ្ឋកិ

តើរដ្ឋាភិបាលគួរធ្វើអ្វីបន្ថែមដើម្បីស្តារកំណើនសេដ្ឋកិច្ចនៅក្នុងបរិបទពិភពលោកសព្វថ្ងៃ?

ថ្មីៗនេះ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ឬ AMRO បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នេះមកនៅត្រឹម ៤,៣%។ ការទម្លាក់អត្រាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នេះត្រូវបានAMRO លើកយកហេតុផលមកពន្យល់ថា គឺដោយសារការកើនឡើងតម្លៃប្រេងឥន្ទនៈដែលប៉ះពាល់ដល់វិស័យជាច្រើន ពិសេសច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់។ តាមពិតទៅ ការព្យាករណ៍របស់ AMRO ក៏មិនសូវខុសគ្នាពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួនដែរ។ អ្នកជំនាញសេដ្ឋកិច្ចនានាបានជំរុញឱ្យរដ្ឋាភិបាលត្រៀមឆ្លើយតបនឹងការវិវត្តនៃស្ថានការណ៍ពិភពលោក និងបន្តដាក់ចេញនូវគោលនយោបាយថ្មីៗបន្ថែមទៀត។ តើរដ្ឋាភិបាលគួរមានវិធានការអ្វីបន្ថែមដើម្បីស្តារកំណើនសេដ្ឋកិច្ចនៅក្នុងបរិបទពិភពលោកសព្វថ្ងៃ?

ប្រទេសចិនហាមមិនឲ្យលក់ដ្រូនក្នុងក្រុងប៉េកាំងក្រោមហេតុផលសន្តិសុខជាតិ

នៅក្នុងប្រទេសចិន រដ្ឋអំណាចហាមមិនឲ្យលក់ ឬនាំចេញ នាំចូលដ្រូនក្នុងទីក្រុងប៉េកាំង ហើយអ្នកដែលម

ប្រទេសចិនហាមមិនឲ្យលក់ដ្រូនក្នុងក្រុងប៉េកាំងក្រោមហេតុផលសន្តិសុខជាតិ

នៅក្នុងប្រទេសចិន រដ្ឋអំណាចហាមមិនឲ្យលក់ ឬនាំចេញ នាំចូលដ្រូនក្នុងទីក្រុងប៉េកាំង ហើយអ្នកដែលមានដ្រូនត្រូវសុំការអនុញ្ញាតជាមុនសិនទើបអាចបង្ហោះដ្រូននៅក្នុងលំហអាកាសទីក្រុងប៉េកាំងបាន។ វិធានការថ្មីនេះចាប់ចូលជាធរមាននៅថ្ងៃទី ០១ ឧសភា ដោយរដ្ឋអំណាចពន្យល់ពីហេតុផលសន្តិសុខជាតិ។ 

លោកដូណាល់ ត្រាំទំនងបន្តសង្គ្រាមនៅអ៊ីរ៉ង់ ដោយមិនខ្វល់សុំការអនុញ្ញាតពីសភា

នៅ​ថ្ងៃសុក្រ​ទី​១​ឧសភា​នេះ ជា​គម្រប់​៦០​ថ្ងៃ​គត់​នៃសង្គ្រាម​អាមេរិក-អ៊ីស្រាអែល​វាយប្រហា

លោកដូណាល់ ត្រាំទំនងបន្តសង្គ្រាមនៅអ៊ីរ៉ង់ ដោយមិនខ្វល់សុំការអនុញ្ញាតពីសភា

នៅ​ថ្ងៃសុក្រ​ទី​១​ឧសភា​នេះ ជា​គម្រប់​៦០​ថ្ងៃ​គត់​នៃសង្គ្រាម​អាមេរិក-អ៊ីស្រាអែល​វាយប្រហារ​លើ​អ៊ីរ៉ង់។ បើតាមរដ្ឋធម្មនុញ្ញ​​អាមេរិក​ លោក​ដូណាល់ត្រាំ ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​សភា ​​ទើប​អាច​បន្ត​ធ្វើសង្គ្រាម​នៅ​អ៊ីរ៉ង់​បាន​ទៀត។ ប៉ុន្តែ​លោកប្រធានាធិបតី​អាមេរិក​ទំនង​មិន​ខ្វល់​នឹង​ច្បាប់​ក្បួន​នេះ​ទេ។ ចំណែក ​អ៊ីរ៉ង់ ក៏បាន​បើក​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធការពារ​អាកាសឡើង​វិញ​ដែរ នៅ​​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី ៣០​មេសា​ម្សិលមិញ។

លោក​ ហ៊ុន ម៉ាណែត​៖​ ខ្ញុំមិន​យក​ក្មេង​ទំនើង​ទៅកាន់​កាំ​ភ្លើង​នៅសមរភូមិមុខ​ទេ

នៅក្នុងពិធីអបអរ​ខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃ​ទី១ឧសភានេះ នៅឯ​កំពង់ផែស្វយ័តក្រ

លោក​ ហ៊ុន ម៉ាណែត​៖​ ខ្ញុំមិន​យក​ក្មេង​ទំនើង​ទៅកាន់​កាំ​ភ្លើង​នៅសមរភូមិមុខ​ទេ

នៅក្នុងពិធីអបអរ​ខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃ​ទី១ឧសភានេះ នៅឯ​កំពង់ផែស្វយ័តក្រុងព្រះសីហនុលោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ ​ម៉ាណែត​​ បាន​បញ្ជាក់ឡើងវិញ​ថា​ រដ្ឋគ្មានគោល​ការណ៍​បង្កើត​ច្បាប់ថ្មី​ ដើម្បី​បញ្ចូន​ក្មេង​ទំនើង​ឱ្យ​ធ្វើជា​ទាហាន​នៅសមរភូមិ​មុខ​ទេ​។​ លោកនាយករដ្ឋមន្ត្រីបន្ត​ថា​ ការ​បញ្ជូន​ក្មេងទំនើង​ទៅ​សមរភូមិ​ គឺគ្រាន់តែ​ឱ្យ​ពួក​គេ​ធ្វើ​សកម្មភាពមួយ​ចំនួន​ ពោលមិន​មែន​ឱ្យ​ឈរ​ជើង ឬកាន់​កាំ​ភ្លើងតតាំង​សត្រូវ​​ឡើយ​។ ការ​បញ្ជាក់ជា​ថ្មី​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​នាពេល​នេះ​ គឺដើម្បីជម្រះមន្ទិលរបស់​គណបក្ស​ក្រៅរដ្ឋាភិ​បាលមួយ និងការរិះគន់របស់មហាជនមួយចំនួន​ ដែល​​ស្នើ​ឱ្យ​រដ្ឋា​ភិ​បាល​ពិចារណាកុំ​យក​ក្មេង​ទំនើង​ទៅ​បម្រើក្នុងជួរកងទ័ព​៕​​

ទូរទស្សន៍ PNN របស់លោក លី យ៉ុងផាត់ សម្រេចបញ្ចប់ការផ្សាយ ក្រោយដំណើរការជាង ១ទសវត្សរ៍

ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ ទូរទស្សន៍ដ៏ធំមួយក្នុងប្រទេសកម្ពុជា គឺ PNN បានសម្រេចបញ្ចប់ការផ្សា

ទូរទស្សន៍ PNN របស់លោក លី យ៉ុងផាត់ សម្រេចបញ្ចប់ការផ្សាយ ក្រោយដំណើរការជាង ១ទសវត្សរ៍

ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ ទូរទស្សន៍ដ៏ធំមួយក្នុងប្រទេសកម្ពុជា គឺ PNN បានសម្រេចបញ្ចប់ការផ្សាយរបស់ខ្លួន ក្រោយដំណើរការមកជាង ១ទសវត្សរ៍។ ស្ថានីយ៍ទូរទស្សន៍ PNN មិនបានបញ្ចេញសេចក្តីថ្លែងការណ៍ណាមួយ អំពីហេតុផលនៃការបិទដំណើរការឡើយ។ ក៏ប៉ុន្តែតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មូលហេតុចម្បងនៃការបិទដំណើរការស្ថានីយ៍ទូរទស្សន៍ដ៏ធំមួយនេះ គឺដោយសារតែបញ្ហាហិរញ្ញវត្ថុ។

ចូលដល់ថ្ងៃទី៦០នៃសង្គ្រាមនៅអ៊ីរ៉ង់ លោកត្រាំទំនងមិនខ្វល់សុំការអនុញ្ញាតពីសភាទេ

នៅ​ថ្ងៃសុក្រ​ទី​១​ឧសភា​នេះ ជា​គម្រប់​៦០​ថ្ងៃ​គត់​នៃសង្គ្រាម​អាមេរិក-អ៊ីស្រាអែល​វាយប្រហា

ចូលដល់ថ្ងៃទី៦០នៃសង្គ្រាមនៅអ៊ីរ៉ង់ លោកត្រាំទំនងមិនខ្វល់សុំការអនុញ្ញាតពីសភាទេ

នៅ​ថ្ងៃសុក្រ​ទី​១​ឧសភា​នេះ ជា​គម្រប់​៦០​ថ្ងៃ​គត់​នៃសង្គ្រាម​អាមេរិក-អ៊ីស្រាអែល​វាយប្រហារ​លើ​អ៊ីរ៉ង់។ បើតាមរដ្ឋធម្មនុញ្ញ​​អាមេរិក​ លោក​ដូណាល់ត្រាំ ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​សភា ​​ទើប​អាច​បន្ត​ធ្វើសង្គ្រាម​នៅ​អ៊ីរ៉ង់​បាន​ទៀត។ ប៉ុន្តែ​លោកប្រធានាធិបតី​អាមេរិក​ទំនង​មិន​ខ្វល់​នឹង​ច្បាប់​ក្បួន​នេះ​ទេ។ ចំណែក ​អ៊ីរ៉ង់ ក៏បាន​បើក​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធការពារ​អាកាសឡើង​វិញ​ដែរ នៅ​​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី ៣០​មេសា​ម្សិលមិញ។

Get more results via ClueGoal