នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ សាលាឧទ្ធរណ៍បានប្រកាសសាលដីកាដោយតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការទាក់ទងនឹងទោសក្បត់ជាតិរបស់លោក កឹម សុខា។ លើសពីនេះ សាលាឧទ្ធរណ៍បានបន្ថែមទោសមិនឲ្យមេដឹកនាំអតីតបក្សប្រឆាំងរូបនេះចេញពីប្រទេសរយៈពេល ៥ឆ្នាំ។ អ្នកតាមដាននយោបាយស្រុកខ្មែរយល់ថា ការតម្កល់ទោសក្បត់ជាតិរបស់លោក កឹម សុខានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ ខាងមុខ។ ផលប៉ះពាល់ដែលសហគមន៍អន្តរជាតិមួយចំនួននឹងអាចចាត់ទុកថា ដំណើរការប្រជាធិបតេយ្យកម្ពុជាកាន់តែដើរថយក្រោយថែមទៀត។
នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទ នៅថ្ងៃពុធ ទី ២៩ ខែ មេសា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងប្រាប់ទៅសមភាគី លោក ដូណាល់ ត្រាំ ឲ្យប្រុងប្រយ័ត្នពីក្តីវិនាសអន្តរាយ ប្រសិនអាមេរិកបើកការវាយប្រហារជាថ្មី ទៅលើអ៊ីរ៉ង់ ។ លោក ពូទីន ក៏បានបញ្ជាក់ម្តងទៀតអំពីជំហររបស់រស្ស៊ី ដែលត្រៀមខ្លួនរួមជាស្រេច ដើម្បីជួយអន្តរាគមន៍ ដោះស្រាយ ជម្លោះនៅមជ្ឈិមបូព៌ា ។
នៅឆ្នាំ២០២៥ នៅតែមានអ្នកកាសែតរងការធ្វើឃាត អ្នកកាសែតជាប់ក្នុងពន្ធនាគារ ... សេរីភាពសារព័ត៌មាន នៅលើពិភពលោក បានធ្លាក់ចុះដល់កំរិតដ៏ទាបបំផុត មិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០០២មក។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ របស់អង្គការអ្នកយកការណ៍គ្មានព្រំដែន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣០មេសា២០២៦។
នៅថ្ងៃទី៣០ មេសា អាជ្ញាធរកូរ៉េខាងជើង តាមរយៈទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានប្រាប់ឲ្យដឹងពីស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងប្រទេស។ បើតាម KCNA គ្រោះរាំងស្ងួតដែលកូរ៉េខាងជើងទើបជួបប្រទះពេលនេះជាគ្រោះរាំងស្ងួតដែលប្រទេសឯកោមួយនេះមិនធ្លាប់ជួបពីឆ្នាំមុនៗមកទេ និងថា ប្រជាកសិករនៅតាមតំបន់ដែលកំពុងជួបគ្រោះរាំងស្ងួតកំពុងប្រឹងប្រែងការពារដំណាំ និងដាំដើមឈើបន្ថែមដើម្បីការពារ និងទប់ទល់ពីផលប៉ះពាល់លើដំណាំកសិកម្មរបស់ខ្លួន។
បណ្តាអង្គទូតបរទេសប្រចាំកម្ពុជារួមមានសហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ សាធារណរដ្ឋឆែក អូស្ត្រាលី អង់គ្លេស និងកាណាដាជាដើម បានចេញសេចក្តីថ្លែងការណ៍ខកចិត្ត ចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ក្នុងការតម្កល់ការផ្តន្ទាទេសមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា។ បណ្តាអង្គទូតលោកខាងលិចទាំងនេះ បានអំពាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា ដើម្បីធានាដល់ការគោរពនីតិរដ្ឋ ពង្រីកលំហនយោបាយ សេរីភាពស៊ីវិល និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សាលាឧទ្ធរណ៍ភ្នំពេញនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងករណីសំណុំរឿងលោក កឹម សុខា និងបន្ថែមទោសហាមឃាត់មិនឲ្យចាកចេញពីប្រទេសរយៈពេល ៥ឆ្នាំ។ សហមេធាវីការពារក្តីឲ្យលោក កឹម សុខា និងអង្គការសង្គមស៊ីវិលមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍។ ទន្ទឹមគ្នានេះ ក្រុមមេធាវី និងសង្គមស៊ីវិល ក៏បានអំពាវនាវឲ្យមានការសន្ទនា និងផ្សះផ្សាជាតិ ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។ ពីមុខសាលាឧទ្ធរណ៍ភ្នំពេញ សូមទស្សនាសេចក្តីរាយការណ៍ផ្ទាល់របស់ ស៊ឹម ចាន់សំណាង៕
នៅថ្ងៃទី២៩ ខែមេសា ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រកាសថា រដ្ឋាភិបាលជប៉ុននឹងបេ្តជ្ញាបន្តខិតខំប្រឹងប្រែង ជួយជំរុញការអនុវត្តឱ្យពិតប្រាកដនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ការអះអាងជួយសម្របសម្រួលបន្ថែមទៀតរបស់ជប៉ុនដូចនេះ ធ្វើឡើងក្រោយពេលដែលអនុព័ន្ធយោធា និងប្រធានផ្នែកកិច្ចការនយោបាយជប៉ុនបានចូលរួមសកម្មភាពចុះពិនិត្យទីតាំងតាមព្រំដែនក្នុងខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ និងបន្ទាប់ពីទាហានថៃផ្ទុះអាវុធ ៩គ្រាប់ក្នុងតំបន់អូរស្មាច់នៅថ្ងៃទី២៩ ខែមេសា។
ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តទៅ កម្ពុជាបានសម្រេចលុបចោលកម្រៃ «ស្កេនកុងតឺទ័រ»ដើម្បីកាត់បន្ថយបន្ទុកថ្លៃភស្តុភារកម្ម(Logistics)ខណៈដែលតម្លៃប្រេងឥន្ធនៈនៅមានតម្លៃខ្ពស់។ នេះជាការបញ្ជាក់របស់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ អ្នកជំនាញបានកត់សំគាល់ថា តម្លៃដឹកជញ្ជូននៅកម្ពុជា បានហក់ឡើងចន្លោះពី២៥% ទៅ ៣០% ចាប់តាំងពីមានការឡើងថ្លៃប្រេងឥន្ធនៈ ដោយសារសង្គ្រាមនៅមជ្ឈឹមបូព៌ា។ កំណើនថ្លៃដឹកជញ្ជូននេះ បានជះផលប៉ះពាល់ធ្ងន់ធ្ងរទៅលើពលរដ្ឋជាអ្នកប្រើប្រាស់ចុងក្រោយ។ តើថ្លៃដឹកជញ្ជូននៅកម្ពុជាអាចនឹងចុះមកវិញទេ នៅពេលដែលរដ្ឋសម្រេចលុបចោលកម្រៃ «ស្កេនកុងតឺទ័រ»?
បណ្តាអង្គទូតបរទេសប្រចាំកម្ពុជារួមមានសហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ សាធារណរដ្ឋឆែក អូស្ត្រាលី អង់គ្លេស និងកាណាដាជាដើម បានចេញសេចក្តីថ្លែងការណ៍ខកចិត្ត ចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ក្នុងការតម្កល់ការផ្តន្ទាទេសមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា។ បណ្តាអង្គទូតលោកខាងលិចទាំងនេះ បានអំពាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា ដើម្បីធានាដល់ការគោរពនីតិរដ្ឋ ពង្រីកលំហនយោបាយ សេរីភាពស៊ីវិល និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ស៊ឹម ចាន់សំណាង រាយការណ៍លម្អិតព័ត៌មាននេះ៖
ចិននៅតែចញ្ចឹមចិត្តចង់ឲ្យតៃវ៉ាន់រួបរួមជាមួយខ្លួន ដោយយកគំរូគ្រប់គ្រងតាមបែបហុងកុង គឺប្រទេសមួយ ប្រព័ន្ធពីរ។ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសនៅថ្ងៃពុធ ទី២៩ មេសាថា បើសិនជាតៃវ៉ាន់សុខចិត្តរួបរួមជាមួយចិនដីគោក នោះសេដ្ឋកិច្ចរបស់តៃវ៉ាន់នឹងកាន់តែរីកចម្រើន។ តែប្រមុខដឹកនាំតៃវ៉ាន់បានបដិសេធជាថ្មីម្តងទៀត និងប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់មិនព្រមតាមការចង់បានរបស់ក្រុងប៉េកាំងទេ។
ប៉ូលិសស៊ុយអែត និងទីភ្នាក់ងារនៃកិច្ចសហប្រតិបត្តិការប៉ូលិស និងយុត្តិធម៌របស់សហភាពអឺរ៉ុបហៅកាត់ Europol បានប្រកាសឲ្យដឹងនៅថ្ងៃពុធ ទី២៩ មេសាថា ប្រតិបត្តិការអន្តរជាតិ « Grimm » ដែលដឹកនាំដោយប្រទេសស៊ុយអែត និងមានកិច្ចសហប្រតិបត្តិការពី Europol រួមទាំង ១០ប្រទេសអឺរ៉ុបបានឈានដល់ការឃាត់ខ្លួនមនុស្សជិត ៣០០នាក់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មរៀបចំទុកជាមុន។
ថ្ងៃពុធ ទី២៩ មេសានេះជាថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃសន្និសីទអន្តរជាតិស្តីពីអនាគតថាមពលហ្វូស៊ីលរៀបចំនៅក្នុងប្រទេសកូឡុំប៊ី។ កម្មវត្ថុនៃសន្និសីទនេះគឺដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរពីថាមពលបានមកពីប្រេងឥន្ធនៈ និងធ្យូងថ្មដែលបំពុលបរិយាកាសទៅជាថាមពលស្អាត ឬថាមពលកកើតឡើងវិញ។ នៅក្នុងន័យនេះ ប្រធានាធិបតីកូឡុំប៊ីលោក ហ្គូស្តាវ៉ូ ប៉េត្រូក្នុងនាមជាម្ចាស់ផ្ទះរៀបចំសន្និសីទបានឲ្យអំពាវនាវឲ្យពន្លឿនការប្រើប្រាស់ថាមពលស្អាតក្នុងពេលដែលពិភពលោកកំពុងកំពុងជួបវិបត្តិប្រេងឥន្ធនៈដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។
ការចរចាអាមេរិក-អ៊ីរ៉ង់ ដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ហាក់បានដើរមកដល់ចំណុចទាល់ច្រក។ លោក ដូណាល់ ត្រាំ បានគំរាមថា អាមេរិកឈប់ប្រើធម៌ត្រជាក់ទៀតហើយ និងបានបញ្ជាឲ្យត្រៀមបន្តបិទច្រកសមុទ្រអកមូហ្ស។ ចំណែក អ៊ីរ៉ង់បានប្រាប់ក្រុងវ៉ាស៊ីនតោនឲ្យបញ្ឈប់នូវសកម្មភាពខុសច្បាប់ និងការទាមទារជ្រុលហួសហេតុ ហើយថា អាមេរិកក៏គ្មានសិទ្ធិមកបង្គាប់បញ្ជាឲ្យអ៊ីរ៉ង់ដែលជារដ្ឋឯករាជ្យធ្វើអ្វីតាមដែលខ្លួនចង់បានដែរ។ ទន្ទឹមគ្នានេះ អ៊ីរ៉ង់ថាខ្លួនអាចបន្តកំដរសង្គ្រាមទល់នឹងអាមេរិក និងអ៊ីស្រាអែលបានយូរតទៅមុខទៀត។
ធនាគារពិភពលោក(World Bank) កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានសម្រេចផ្តល់ហិរញ្ញប្បទានសរុប ៣០០លានដុល្លារ ដល់ប្រទេសកម្ពុជា ដើម្បីពង្រឹងបណ្តាញផ្លូវដឹកជញ្ជូន និងភស្តុភារកម្ម(Logistic)។ ការផ្តល់ហិរញ្ញប្បទាននេះគឺជាផ្នែកមួយនៃកម្មវិធីកែលម្អការតភ្ជាប់តំបន់ក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើនឱកាសការងារ ពង្រីកទីផ្សារ និងសេវាកម្ម និងជំរុញការវិនិយោគឯកជនក្នុងវិស័យភស្តុភារកម្ម កសិឧស្សាហកម្ម សេវាកម្មដឹកជញ្ជូន និងទេសចរណ៍។
ថ្ងៃ អង្គារ ទី ២៨ ខែ មេសា វិមានក្រេមឡាំង បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីចង់ឃើញស្ថានការណ៍ នៅក្នុងប្រទេសម៉ាលី វិលមករកភាពស្ងប់ស្ងាត់ជាធម្មតាវិញ ក្នុងពេលយ៉ាងឆាប់បំផុត ។ កាលពីចុងសប្តាហ៍មុន ពួកឧទ្ទាមប្រដាប់អាវុធ ក្នុងប្រទេសម៉ាលី បានបើកការវាយប្រហារ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និង រងរបួស ជាច្រើននាក់ ។
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងខេត្តតាកែវ បានសម្រេចផ្តន្ទាទោសលោក ភុន យុទ្ធ ដែលជាសកម្មជននយោបាយ ដោយដាក់ពន្ធនាគារកំណត់ចំនួន ១៨ខែ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម»។ ការសម្រេចរបស់សាលាដំបូងខេត្តតាកែវដូចនេះ ធ្វើឡើងបន្ទាប់ពីបុរសមានពិការភាពរូបនេះ ត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញសង្គមជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីពេលកន្លងទៅនេះ។
របាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលមួយនៅកូរ៉េខាងត្បូងឈ្មោះ Transitional Justice Working Group ឬហៅកាត់ TJWG ចេញផ្សាយនៅថ្ងៃអង្គារ ទី២៨ មេសាបានបង្ហាញថា កូរ៉េខាងជើងបានបានបង្កើនការកាត់ទោសប្រហារជីវិតតាំងពីកូវីដ-១៩។ បើតាម TJWG អ្នកដែលជាប់ចោទពីបទឧក្រិដ្ឋកម្មនយោបាយ និងមានទំនោររកវប្បធម៌បរទេស ដូចជាការមើលកុនកូរ៉េខាងត្បូង ឬស្តាប់បទចម្រៀង K-pop ត្រូវទទួលទោសប្រហារជីវិត។
ជិត២ខែមកហើយ ដែលច្រកសមុទ្រអកមូហ្សត្រូវបិទខ្ទប់ទាំងស្រុង។ ប្រឈមនឹងតម្លៃប្រេងឥន្ទនៈឡើងថ្លៃខ្ពស់យ៉ាងដូច្នេះ រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី លោកស្រី ប៉េនី វង់ បានធ្វើដំណើរទស្សនកិច្ចនៅជប៉ុន។ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអូស្ត្រាលីនៅជប៉ុនលើកនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យថាមពល។ បន្ទាប់មក លោកស្រី ប៉េនី វង់ នឹងបន្តដំណើរទៅចិន និងកូរ៉េខាងត្បូង។
ប្រឈមនឹងស្ថានការណ៍តានតឹងរវាងមហាអំណាចនុយក្លេអ៊ែរ ប្រទេសហត្ថលេខីនៃសន្ធិសញ្ញាស្តីពីការមិនសាយភាយនុយក្លេអ៊ែរបានជួបប្រជុំគ្នាក្នុងថ្ងៃចន្ទ ទី២៧ មេសា នៅទីស្នាក់ការអង្គការសហប្រជាតិក្រុងញូយ៉ក។ កម្មវត្ថុសំខាន់នៃសន្និសីទលើកនេះ គឺផ្តោតលើការពិនិត្យឡើងវិញនូវច្បាប់ទប់ស្កាត់ការផលិត និងរឹតបន្តឹងការសាកល្បងគ្រាប់បែកបរិមាណូ។ ក្រៅពីនេះ ប្រទេសសមាជិកក៏នឹងត្រូវពិភាក្សាគ្នាពីហនិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត ក្នុងការគ្រប់គ្រងប្រព័ន្ធបញ្ជាអាវុធនុយក្លេអ៊ែរ នាពេលអនាគតដែរ។
ជនដៃដល់ដែលបានបាញ់ប្រហារនៅក្នុងពិធីជួបជុំក្រុមអ្នកសារព័ត៌មាន ត្រូវបានតុលាការក្រុងវ៉ាស៊ីនតោនចោទប្រកាន់នៅថ្ងៃចន្ទ ទី២៧ មេសា ពីបទប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ។ ជាមួយនឹងបទចោទប្រកាន់នេះ ជនដៃដល់អាចប្រឈមនឹងទោសជាប់ក្នុងពន្ធនាគារអស់មួយជីវិត។
នៅថ្ងៃទី២៧ មេសា អតិថិជនក្រុមហ៊ុន Huione Pay ដែលភាគច្រើនមានចម្រុះជនជាតិបាននាំគ្នាតវ៉ាជាថ្មីនៅពីមុខធនាគារជាតិកម្ពុជា។ អ្វីជាការកត់សម្គាល់ ការតវ៉ាលើកនេះបានបង្កឲ្យមានអំពើហិង្សារហូតបណ្តាលឲ្យជនជាតិចិន២នាក់រងរបួស។ គួរបញ្ជាក់ជូនថា អតិថិជនក្រុមហ៊ុន Huione Pay កំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីធនាគារជាតិកម្ពុជាដើម្បីឲ្យពួកគេអាចទទួលបានប្រាក់ដែលបានតម្កល់ទុកក្នុងគណនីក្រុមហ៊ុន Huione Pay ដែលលែងដំណើរការនោះមកវិញ។ សេដ្ឋវិទូក្នុងស្រុកមួយចំនួនយល់ថា ស្ថាប័នពាក់ព័ន្ធគួរជួយរកវិធីបញ្ចប់រឿងរ៉ាវមួយនេះដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យធនាគារ ឬប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា។ តើធនាគារជាតិកម្ពុជាគួរបញ្ចប់បញ្ហារបស់អតិថិជនក្រុមហ៊ុន Huione Pay ដោយរបៀបណា?
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានអំពាវនាវជាថ្មីឲ្យរួមគ្នាថែរក្សាធនធានធម្មជាតិនៅតំបន់ឧទ្យានជាតិឫស្សីត្រឹប ខណៈមានមនុស្សមួយក្រុមបានយកគ្រឿងចក្រទៅឈូសឆាយដីព្រៃតំបន់នោះដើម្បីយកដីធ្វើជាកម្មសិទ្ធិ។ ការអំពាវនាវដូចនេះធ្វើឡើង បន្ទាប់ពីលោកបានចុះល្បាតព្រៃនៅក្នុងស្រុកឆែប ខេត្តព្រះវិហារកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ និងបានជួបមនុស្សមួយក្រុមដែលមកយកគ្រឿងចក្ររបស់ពួកគេទៅវិញ ក្រោយពីអ្នកអភិរក្សឧទ្យានជាតិឫស្សីត្រឹបរឹបអូសបាន។
ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Saint-Petersbourg ប្រទេសរុស្ស៊ី រដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្លែងចោទក្រុង វ៉ាស៊ីនតោន ថា ជាអ្នកធ្វើឲ្យបរាជ័យ កិច្ចចរចាសន្តិភាព រវាងអាមេរិក និង អ៊ីរ៉ង់ ។ ការចោទប្រកាន់នេះ បន្លឺឡើង នៅក្នុងក្របខណ្ឌនៃ បេសកកម្មការទូតថ្មីមួយ របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដែលកំពុងពង្រីកសម្ព័ន្ធភាព និង ការគាំទ្រ ពីសំណាក់ប្រទេសជាដៃគូ ។
មេដឹកនាំចលនាក្រុមហេសបូឡាបានបញ្ជាក់សាជាថ្មីនៅថ្ងៃចន្ទ ទី២៧ មេសា ថាមិនព្រមចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ជាដាច់ខាត ហើយក៏បានបដិសេធមិនគាំទ្រឲ្យលីបង់ចរចាជាមួយអ៊ីស្រាអែលដែរ។ ប្រមុខដឹកនាំហេសបូឡាថែមទាំងបានដាស់តឿនលីបង់ថា ការចរចានៅពេលនេះ នឹងនាំឲ្យប្រទេសលីបង់ ធ្លាក់ចូលក្នុងភាពវឹកវរ និងអស្ថិរភាព។ ចំណែក ប្រធានាធិបតីលីបង់បានសង្កត់ធ្ងន់ថា ការចរចាជាមួយអ៊ីស្រាអែល គឺដើម្បីបិទបញ្ចប់សង្រ្គាមនៅលីបង់។ ប្រមុខដឹកនាំលីបង់បានចាត់ទុកទង្វើរបស់ក្រុមហេសបូឡា ថាជាចេតនាមិនស្មោះត្រង់ ដែលនឹងអូសបន្លាយសង្គ្រាមនេះ បន្តយូរទៅមុខទៀត។
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ អ្នកជំនាញច្បាប់នៅក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសពីការរកឃើញនូវរបកគំហើញថ្មីមួយទាក់ទងនឹងស្ថាប័នពិនិត្យធម្មនុញ្ញភាពនៅកម្ពុជា។ ជារបកគំឃើញថ្មីដែលក្រុមអ្នកច្បាប់បានបញ្ជាក់ថា កម្ពុជាធ្លាប់មានតុលាការធម្មនុញ្ញ នៅក្នុងសម័យសាធារណរដ្ឋខ្មែរអំឡុងឆ្នាំ១៩៧២។ នេះជាការលើកឡើងរបស់ លោក តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ។
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ កូនផ្សោត ១ក្បាលទៀតត្រូវបានប្រទះឃើញក្នុងអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។ នេះបើតាមក្រសួងកសិកម្មនៅថ្ងៃទី២៨មេសា និងថា នេះជាកូនផ្សោតទី ៦ហើយ ដែលក្រុមការងារស្រាវជ្រាវរកឃើញនៅដើមឆ្នាំ ២០២៦នេះ។ តាមក្រសួងកសិកម្ម កូនផ្សោតថ្មីនេះបានធ្វើឱ្យចំនួនផ្សោតសរុបនៅអាងទន្លេមេគង្គកើនដល់ ១១៨ក្បាល។
នៅអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅប្រទេសប្រ៊ុយណេ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ប្រមុខការបរទេសកម្ពុជា និងថៃបានជួបពិភាក្សាការងារជាមួយគ្នាក្រៅផ្លូវការ។ បើតាមក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរបានផ្តោតលើស្ថានភាពព្រំដែន ការកសាងទំនុកចិត្តឡើងវិញ និងការបន្តដោះស្រាយជម្លោះដោយសន្តិវិធី ទោះបីស្ថានការណ៍នៅតែមានភាពតានតឹង ជាពិសេសពាក់ព័ន្ធនឹងគម្រោងលុបចោលកិច្ចព្រមព្រៀង MOU ដែនសមុទ្ររវាងប្រទេសទាំងពីរ។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានអំពាវនាវជាថ្មីឲ្យរួមគ្នាថែរក្សាធនធានធម្មជាតិនៅតំបន់ឧទ្យានជាតិឬស្សីត្រឹប ខណៈមានមនុស្សមួយក្រុមបានយកគ្រឿងចក្រទៅឈូសឆាយដីព្រៃតំបន់នោះដើម្បីយកដីធ្វើជាកម្មសិទ្ធិ។ ការអំពាវនាវដូចនេះធ្វើឡើង បន្ទាប់ពីលោកបានចុះល្បាតព្រៃនៅក្នុងស្រុកឆែប ខេត្តព្រះវិហារកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ និងបានជួបមនុស្សមួយក្រុមដែលមកយកគ្រឿងចក្ររបស់ពួកគេទៅវិញ ក្រោយពីអ្នកអភិរក្សឧទ្យានជាតិឬស្សីត្រឹបរឹបអូសបាន។
ឥណ្ឌា និងនូវែលសេឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូរសេរីរវាងគ្នានៅថ្ងៃទី២៧ មេសា។ កិច្ចព្រមព្រៀងមួយនេះនឹងអនុញ្ញាតឲ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបង្កើនការនាំចេញ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានភាពច្របូកច្របល់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។
មេដឹកនាំចលនាក្រុមហេសបូឡាបានបញ្ជាក់សាជាថ្មីនៅថ្ងៃចន្ទ ទី២៧ មេសា ថាមិនព្រមចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ជាដាច់ខាត ហើយក៏បានបដិសេធមិនគាំទ្រឲ្យលីបង់ចរចាជាមួយអ៊ីស្រាអែលដែរ។ ប្រមុខដឹកនាំហេសបូឡាថែមទាំងបានដាស់តឿនលីបង់ថា ការចរចានៅពេលនេះ នឹងនាំឲ្យប្រទេសលីបង់ ធ្លាក់ចូលក្នុងភាពវឹកវរ និងអស្ថេរភាព។ ចំណែក ប្រធានាធិបតីលីបង់បានសង្កត់ធ្ងន់ថា ការចរចាជាមួយអ៊ីស្រាអែល គឺដើម្បីបិទបញ្ចប់សង្រ្គាមនៅលីបង់។ ប្រមុខដឹកនាំលីបង់បានចាត់ទុកទង្វើរបស់ក្រុមហេសបូឡា ថាជាចេតនាមិនស្មោះត្រង់ ដែលនឹងអូសបន្លាយសង្គ្រាមនេះ បន្តយូរទៅមុខទៀត។
មេដឹកនាំកូរ៉េខាងជើង លោក គីមជុង អ៊ុន ប្រកាសជំហរបន្តគាំទ្ររុស្សីនៅក្នុងសង្រ្គាមអ៊ុយក្រែន និងសន្យាជួយរុស្ស៊ីដើម្បីយកឈ្នះសង្គ្រាមមួយនេះ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើងKCNA ចុះផ្សាយនៅថ្ងៃទី ២៧ មេសា។ លោក គីម ជុងអ៊ុនបានបញ្ជាក់ជំហរនេះនៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Andreï Belooussov ក្នុងទីក្រុងព្យុងយ៉ាង នាថ្ងៃអាទិត្យ ទី២៦ មេសា។
នៅថ្ងៃចន្ទ ទី២៧ មេសានេះ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិហៅកាត់ SIPRI បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីការចំណាយក្នុងវិស័យយោធាលើលោក។ បើតាមរបាយការណ៍ការចំណាយក្នុងវិស័យយោធាបានបន្តកើនឡើងក្នុងឆ្នាំ ២០២៥ ពោលមានទឹកប្រាក់ជិត ២ ៩០០ពាន់លានដុល្លារ ក្នុងនោះ មាន ៣ ប្រទេសគឺអាមេរិក ចិន និងរុស្ស៊ីបានស្រូបយកពាក់កណ្តាលនៃការចំណាយសរុបក្នុងលោក។ របាយការណ៍របស់ SIPRI បានបញ្ជាក់ថា កំណើននៃការចំណាយលើវិស័យយោធារយៈពេល ១១ឆ្នាំជាប់គ្នា បណ្តាលមកពីសង្គ្រាមបានផ្ទុះឡើងស្ទើរតែគ្រប់ទិសទី។