Cambodia



Mindich at center of fresh leaks: What do they reveal about Zelensky’s fugitive business partner?

A Ukrainian media outlet has published purported surveillance transcripts involving Tumur Mindich, a Zelensky associate suspected of graft Read Full Article at RT.com

ញូដេលី និងហាណូយដាក់គោលដៅពង្រីកពាណិជ្ជកម្មឲ្យដល់ ២៥ពាន់លានដុល្លារនៅឆ្នាំ ២០៣០

ប្រធានាធិបតីវៀតណាម លោក តូ ឡឹម បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌានាថ្ងៃពុធ ទី ០៦ ឧសភា។ នេះ

ញូដេលី និងហាណូយដាក់គោលដៅពង្រីកពាណិជ្ជកម្មឲ្យដល់ ២៥ពាន់លានដុល្លារនៅឆ្នាំ ២០៣០

ប្រធានាធិបតីវៀតណាម លោក តូ ឡឹម បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌានាថ្ងៃពុធ ទី ០៦ ឧសភា។ នេះជាទស្សនកិច្ចលើកទីមួយរបស់លោកនៅឥណ្ឌាក្នុងនាមជាប្រធានាធិបតី។ លោក តូ ឡឹមត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់នៅវិមានប្រធានាធិបតីដោយមានក្រាលកំរាលព្រំក្រហម និងក្បួនដង្ហែរបស់កងឆ្មាំកិត្តិយស។ កម្មវត្ថុនៃទស្សនកិច្ចរបស់លោក តូ ឡឹមនៅឥណ្ឌា គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យមួយចំនួនរវាងប្រទេសទាំងពីរ ពិសេសវិស័យពាណិជ្ជកម្ម។

អង្គការសុខភាពពិភពលោក អះអាងថា “Hantavirus” បង្កការគំរាម​តិចតួច ខុសគ្នាពីកូវីដ​១៩

ការឆ្លងរាលដាលមេរោគផ្លូវដង្ហើម « Hantavirus » នៅលើនាវាទេចរណ៍​ Hondius  ​កំពុង​ធ្វើ​ឲ្យមាន​​​ការភ័យជ្រួល

អង្គការសុខភាពពិភពលោក អះអាងថា “Hantavirus” បង្កការគំរាម​តិចតួច ខុសគ្នាពីកូវីដ​១៩

ការឆ្លងរាលដាលមេរោគផ្លូវដង្ហើម « Hantavirus » នៅលើនាវាទេចរណ៍​ Hondius  ​កំពុង​ធ្វើ​ឲ្យមាន​​​ការភ័យជ្រួលច្របល់។ តែយ៉ាងណា​​ អង្គការ​សុខភាព​ពិភពលោក បានអះអាងនៅថ្ងៃទី​៦ឧសភា ថាគិតត្រឹមពេលនេះ មេរោគ​ផ្លូវដង្ហើម« Hantavirus »  មិនបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ប្រឈម​ធ្ងន់ធ្ងរឡើយ ចំពោះសុខភាព​មនុស្ស​​។ ពោល​គឺវាខុស​ពី​មេរោគជំងឺ​Covid19។

កូរ៉េខាងជើងលុបមាត្រាស្តីពីការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងចេញពីរដ្ឋធម្មនុញ្ញរបស់ខ្លួន

នៅកូរ៉េខាងជើង របបក្រុងព្យុងយ៉ាងបានធ្វើវិសោតនកម្មច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនដោយលុបចោលមា

កូរ៉េខាងជើងលុបមាត្រាស្តីពីការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងចេញពីរដ្ឋធម្មនុញ្ញរបស់ខ្លួន

នៅកូរ៉េខាងជើង របបក្រុងព្យុងយ៉ាងបានធ្វើវិសោតនកម្មច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនដោយលុបចោលមាត្រាស្តីពីការបង្រួបបង្រួមកូរ៉េតែមួយ។ នេះបើយោងតាមឯកសារដែលទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានមើលនៅថ្ងៃពុធ ទី៦ ឧសភា។ ការធ្វើវិសោតនកម្មច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រានេះជាសក្ខីកម្មបញ្ជាក់​ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនមានឆន្ទៈចង់ប្រើនយោបាយដែលមានអរិភាពកាន់តែខ្លាំងទល់នឹងកូរ៉េខាងត្បូង។ 

មេធាវី ផែង ហេង៖ សំណុំរឿងលោក កឹម សុខា អាចឆាប់ចប់ បើមានដំណោះស្រាយតាមផ្លូវនយោបាយ

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមតុលាការក្រុងភ្នំពេញទុកជា

មេធាវី ផែង ហេង៖ សំណុំរឿងលោក កឹម សុខា អាចឆាប់ចប់ បើមានដំណោះស្រាយតាមផ្លូវនយោបាយ

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមតុលាការក្រុងភ្នំពេញទុកជាបានការចំពោះសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ទន្ទឹមគ្នានេះ សាលាឧទ្ធរណ៍ថែមទាំងបានបន្ថែមទោសដោយហាមមិនឲ្យលោក កឹម សុខាចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក ផែង ហេង សហមេធាវីការពារក្តីលោក កឹម សុខា បានថ្លែងថា លោក កឹម សុខា និងសហមេធាវីមិនទាន់អាចបញ្ជាក់បាននៅឡើយទេថាតើត្រូវបន្ត ឬមិនបន្តប្តឹងសាទុក្ខទៅតុលាការកំពូល។ តែសម្រាប់លោកមេធាវី ផែង ហេង ករណីលោក កឹម សុខា នឹងអាចឆាប់ចប់ បើសិនជាសំណុំរឿងនេះត្រូវបានដោះស្រាយតាមផ្លូវនយោបាយ៕

លោកដូណាល់ ត្រាំ ប្រកាសផ្អាកវិញ នូវ​​ប្រតិបត្តិការរំដោះនាវាតាមច្រកសមុទ្រអកមូហ្ស

ប្រកាសអនុវត្តបានតែមួយថ្ងៃ នៅទីបំផុត ​ប្រតិបត្តិការ​រំដោះនាវា​ចេញតាមច្រកសមុទ្រអកមូហ្ស ត្រ

លោកដូណាល់ ត្រាំ ប្រកាសផ្អាកវិញ នូវ​​ប្រតិបត្តិការរំដោះនាវាតាមច្រកសមុទ្រអកមូហ្ស

ប្រកាសអនុវត្តបានតែមួយថ្ងៃ នៅទីបំផុត ​ប្រតិបត្តិការ​រំដោះនាវា​ចេញតាមច្រកសមុទ្រអកមូហ្ស ត្រូវបាន​លោកដូណាល់ ត្រាំ ប្រកាសផ្អាក​វិញ​​។​ លោកដូណាក់ ត្រាំ បាន​បង្ហោះ​​សារលើបណ្តាញសង្គម ដោយ​លើកឡើងថា លោកសម្រេចផ្អាកប្រតិបត្តិការនេះមួយរយៈតូច ព្រោះថាការចរចាជាមួយអ៊ីរ៉ង់ កំពុងតែបានលទ្ធផល ជិតបាន​កិច្ចព្រមព្រៀង​ហើយ​។

លោក ហ៊ុន សែន៖«សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី»

នៅថ្ងៃទី​​៦ឧសភានេះ ​លោក​ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ពីការ​គាំទ្រ​​គោលជំហររ

លោក ហ៊ុន សែន៖«សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី»

នៅថ្ងៃទី​​៦ឧសភានេះ ​លោក​ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ពីការ​គាំទ្រ​​គោលជំហររដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នារវាងកម្ពុជា និងថៃ ក្រោយភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ ទន្ទឹមនេះ លោក ហ៊ុន សែន ​យល់ថា ​កម្ពុជា​​មិនត្រូវ​បង្កើតយន្តការ​​ទ្វេភាគី ជំនួសយន្តការ MOU 2001 នោះឡើយ។ ពោល​ គឺកម្ពុជា​ត្រូវទៅស្វែង​រកតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយបញ្ហា​បាន។

លោក ហ៊ុន តូ ទទួល​ស្គាល់​ថា​ធ្លាប់​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ហួយវ័នផេមែន តែ​បាន​បាត់បង់​សិទ្ធិ​វិញ

អ្នកឧកញ៉ា ហ៊ុន តូ បានចេញសេចក្តីបំភ្លឺជាសាធារណៈមួយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីបដិសេ

លោក ហ៊ុន តូ ទទួល​ស្គាល់​ថា​ធ្លាប់​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ហួយវ័នផេមែន តែ​បាន​បាត់បង់​សិទ្ធិ​វិញ

អ្នកឧកញ៉ា ហ៊ុន តូ បានចេញសេចក្តីបំភ្លឺជាសាធារណៈមួយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីបដិសេធចំពោះ​ការលើកឡើងដែលថា លោកជាថៅកែធំរបស់ក្រុមហ៊ុនហួយវ័នផេដែលកំពុង​​មានបញ្ហាជម្រះបញ្ជីឱ្យអតិថិជន ក្រោយធនាគារជាតិប្រកាសឱ្យ​បិទប្រតិបត្តិការ​​។ បើតាមសេចក្តីបំភ្លឺ​ កាលពីឆ្នាំ​២០២០ ​អ្នកឧកញ៉ា ហ៊ុន តូ ​ពិតជាធ្លាប់​មានភាគហ៊ុន​​៣០% ក្នុង​ក្រុមហ៊ុនហួយវ័នផេមែន​ ប៉ុន្តែ​​ត្រូវបាត់បង់សិទ្ធិ​ចាត់ចែងការងារទូទៅ​​​​ក្នុងនាមជាម្ចាស់​ភាគហ៊ុន​នោះវិញភ្លាមៗ ដោយសារ​​លោក​មិនបានអនុវត្តតាមលក្ខន្តិកៈក្រុមហ៊ុន​។ 

អាមេនីរៀបចំជំនួប​កំពូលលើក​ទី​១​ជាមួយ​សហភាពអឺរ៉ុប ដើម្បី​​រំកិលខ្លួន​ចាកឆ្ងាយ​ពីរុស្ស៊ី

ជាលើកទី​១ សហភាពអឺរ៉ុបបានរៀបចំធ្វើជំនួបកំពូលជាមួយប្រទេសអាមេនី នៅរដ្ឋធានីអេរ៉េវ៉ាន។ លើសពី​

អាមេនីរៀបចំជំនួប​កំពូលលើក​ទី​១​ជាមួយ​សហភាពអឺរ៉ុប ដើម្បី​​រំកិលខ្លួន​ចាកឆ្ងាយ​ពីរុស្ស៊ី

ជាលើកទី​១ សហភាពអឺរ៉ុបបានរៀបចំធ្វើជំនួបកំពូលជាមួយប្រទេសអាមេនី នៅរដ្ឋធានីអេរ៉េវ៉ាន។ លើសពី​ការពង្រឹងសហប្រតិបត្តិការ​លើច្រើនវិស័យ​ ជាជំនួបកំពូលនេះ​ មានកម្មវត្ថុទាក់ទាញចិត្តអាមេនី ឲ្យងាកចេញឆ្ងាយពីឥទ្ធិពលរបស់រុស្ស៊ី ដែលធ្លាប់ជាសម្ព័ន្ធមិត្ត​នឹងគ្នាជាយូរមកហើយ​។

ភូមា៖ កូនប្រុសលោកស្រី អ៊ុង សាន ស៊ូជីសម្តែងក្តីព្រួយបារម្ភពីសុខភាពម្តាយ

នៅថ្ងៃអង្គារ ទី៥ ឧសភា កូនប្រុសលោកស្រី អ៊ុង សានស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រ

ភូមា៖ កូនប្រុសលោកស្រី អ៊ុង សាន ស៊ូជីសម្តែងក្តីព្រួយបារម្ភពីសុខភាពម្តាយ

នៅថ្ងៃអង្គារ ទី៥ ឧសភា កូនប្រុសលោកស្រី អ៊ុង សានស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលជាបក្សប្រឆាំងភូមាបានស្នើសុំការគាំទ្រពីបារាំងក្នុងការទាមទារឲ្យរដ្ឋាភិបាលភូមាបញ្ជាក់ពីព័ត៌មានស្តីពីស្ថានភាពសុខភាពរបស់ម្តាយខ្លួន។ ការស្នើសុំជំនួយពីបារាំងរបស់កូនប្រុសលោកស្រីអ៊ុង សាន​ស៊ូជីដូចនេះធ្វើឡើង ក្រោយពីរដ្ឋាភិបាលភូមាបានសម្រេចសម្រាលទោស និងផ្ទេរការឃុំលោកស្រី ស៊ូជីនៅក្នុងពន្ធនាគារទៅឃុំនៅក្នុងផ្ទះដោយមានការយាមកាមយ៉ាងតឹងរឹងវិញ។

ហេតុអ្វីបារីអេឡិចត្រូនិកបាន និងកំពុងចោទជាបញ្ហានៅក្នុងសង្គមខ្មែរបច្ចុប្បន្ន?

ស្ថាប័នរដ្ឋមួយចំនួនបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ដោយ​ហាម​ជក់​បារីអេឡិចត្រូនិកនៅតាមគ្រ

ហេតុអ្វីបារីអេឡិចត្រូនិកបាន និងកំពុងចោទជាបញ្ហានៅក្នុងសង្គមខ្មែរបច្ចុប្បន្ន?

ស្ថាប័នរដ្ឋមួយចំនួនបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ដោយ​ហាម​ជក់​បារីអេឡិចត្រូនិកនៅតាមគ្រឹះស្ថានអាជីវកម្ម និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ រួមទាំងបារីអេឡិចត្រូនិក។ សេចក្តីណែនាំទាំងនេះធ្វើឡើង ក្រោយមានបញ្ជាពីនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែតឲ្យឈប់នាំចូល និងការប្រើបារីអេឡិចត្រូនិក។ អ្នកជំនាញផ្នែកសុខាភិបាល និងអ្នកឃ្លាំមើលសង្គមខ្លះយល់ថា បទបញ្ជារបស់ប្រមុខរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ស្ថាប័នរដ្ឋនៅមិនទាន់គ្រប់គ្រាន់ទេ ពោលរដ្ឋគួរមានវិធានការច្បាប់តឹងរ៉ឹងដើម្បីឆ្លើយតបនឹងបញ្ហានេះ។

អង្គការសុខភាពពិភពលោកបញ្ជាក់ករណី “Hantavirus” ចំនួន ២ករណីលើនាវាទេសចរណ៍

ថ្ងៃអង្គារ ទី ០៥ ឧសភានេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់វត្តមានជំងឺ « Hantavirus » ចំនួន ២ករណី និងក

អង្គការសុខភាពពិភពលោកបញ្ជាក់ករណី “Hantavirus” ចំនួន ២ករណីលើនាវាទេសចរណ៍

ថ្ងៃអង្គារ ទី ០៥ ឧសភានេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់វត្តមានជំងឺ « Hantavirus » ចំនួន ២ករណី និងករណីសង្ស័យចំនួន ៥ ករណីក្នុងចំណោមមនុស្សនៅលើនាវាទេសចរណ៍មួយដែលកំពុងជាប់នៅលើសមុទ្រក្នុងប្រទេសប្រជុំកោះ Cape Verde។ គិតត្រឹមថ្ងៃអង្គារ ទី០៥ ឧសភានេះ ជំងឺថ្មីមួយនេះបានសម្លាប់មនុស្ស ៣នាក់នៅលើនាវា។ បើតាម WHO មេរោគនេះអាចឆ្លងពីមនុស្សទៅមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធខ្លាំងនៅលើនាវា។

រុស្ស៊ី និង អ៊ុយក្រែន ប្រកាសបទឈប់បាញ់ជាឯកតោភាគី ខណៈពេលការចរចាបញ្ចប់សង្គ្រាមបន្តជាប់គាំង

នៅក្នុងឱកាសប្រារព្ធបុណ្យរំឭកជ័យជំនះសហភាពសូវៀត ក្នុងសង្គ្រាមលោកលើកទី ២ ដែលនឹងប្រព្រឹត្តទៅ

រុស្ស៊ី និង អ៊ុយក្រែន ប្រកាសបទឈប់បាញ់ជាឯកតោភាគី ខណៈពេលការចរចាបញ្ចប់សង្គ្រាមបន្តជាប់គាំង

នៅក្នុងឱកាសប្រារព្ធបុណ្យរំឭកជ័យជំនះសហភាពសូវៀត ក្នុងសង្គ្រាមលោកលើកទី ២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែ ឧសភា ភាគីរុស្ស៊ីបានប្រកាសផ្អាកប្រយុទ្ធគ្នាជាមួយអ៊ុយក្រែន ក្នុងអំឡុងពេល ២ ថ្ងៃ ពោលគឺថ្ងៃទី ៨ និង ៩ ខែ ឧសភា ។ ចំណែកឯអ៊ុយក្រែនវិញ ក៏បានប្រកាសជាផ្លូវការ អំពីបទឈប់បាញ់ជាឯកតោភាគីមួយ ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី ៦ ខែ ឧសភានេះតទៅ ។ 

សង្គ្រាមអ៊ីរ៉ង់​៖ បទឈប់បាញ់​កាន់តែផុយស្រួយ ក្រោយ​ការផ្ទុះអាវុធសាជាថ្មីនៅច្រក​សមុទ្រ​អកមូហ្ស

តើបទឈប់បាញ់រវាង​អ៊ីរ៉ង់​និងសហរដ្ឋអាមេរិក​ អាចនឹង​រលាយសូន្យ​បង់​ដែរឬទេ? នៅថ្ងៃទី​​៤​ឧសភា ម

សង្គ្រាមអ៊ីរ៉ង់​៖ បទឈប់បាញ់​កាន់តែផុយស្រួយ ក្រោយ​ការផ្ទុះអាវុធសាជាថ្មីនៅច្រក​សមុទ្រ​អកមូហ្ស

តើបទឈប់បាញ់រវាង​អ៊ីរ៉ង់​និងសហរដ្ឋអាមេរិក​ អាចនឹង​រលាយសូន្យ​បង់​ដែរឬទេ? នៅថ្ងៃទី​​៤​ឧសភា មាន​​ការផ្ទុះ​​អាវុធ​​រវាង​កងទ័ព​​អាមេរិក​​និង​អ៊ីរ៉ង់ ក្នុងពេលដែល​​កងទ័ពអាមេរិក ​អមដំណើរ​ការពារ រំដោះនាវា​ចេញតាមច្រកសមុទ្រអកមូហ្ស​។ ហើយនៅព្រឹកថ្ងៃអង្គារ​នេះ អ៊ីរ៉ង់​បានវាយប្រហារដោយ​មីស៊ីល និងដ្រូន​ច្រើនគ្រឿង​ មកលើស្ថានីយស្តុកប្រេង​ និងនាវាដឹកប្រេងរបស់​​​អេមីរ៉ាតអារ៉ាប់រួម។ ពីអឺរ៉ុប បណ្ដា​ថ្នាក់ដឹកនាំ បានអំពាវនាវបន្តបន្ទាប់គ្នា ឲ្យ​ភាគីជម្លោះមានការអត់ធ្មត់ និងងាកទៅចូលតុចរចា​ដើម្បី​ដោះស្រាយវិបត្តិនេះ​​ ព្រោះ​​វា​កំពុងតែធ្វើ​បាបពិភពលោកទាំងមូល​។​

ក្រសួងចំនួន៣ ប្តេជ្ញាចិត្តបន្តសហការ និងគាំទ្រដល់ក្រុមការងារ «កសិកម្ម-ទឹក-ជនបទ»

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រសួងចំនួន៣ គឺកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទបានប្តេជ្ញាចិត្

ក្រសួងចំនួន៣ ប្តេជ្ញាចិត្តបន្តសហការ និងគាំទ្រដល់ក្រុមការងារ «កសិកម្ម-ទឹក-ជនបទ»

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រសួងចំនួន៣ គឺកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទបានប្តេជ្ញាចិត្តរួមគ្នាបន្តសហការ និងគាំទ្រពេញទំហឹងដល់ក្រុមការងារ «កសិកម្ម-ទឹក-ជនបទ» ដើម្បីធានាប្រសិទ្ធភាពការងារ និងឧត្តមប្រយោជន៍ជាតិ។ ការប្តេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រីវិស័យលើកទី៦ រវាងរដ្ឋមន្ត្រីទាំង ៣ក្រសួងនេះ។ ចំណែកតំ​ណាងកសិករចង់ឃើញមានការអនុវត្តជាក់ស្តែងលើសពីការប្តេជ្ញាចិត្តរបស់ក្រសួងទាំង ៣។

លោក ប្រាក់ សុខុន៖ កម្ពុជាគ្មានជម្រើសផ្សេងក្រៅពីផ្សះផ្សាដោយបង្ខំដើម្បីដោះស្រាយដែនទឹកត្រួតស៊ីគ្នាជាមួយថៃ

កម្ពុជាគ្មានជម្រើសអ្វីប្រសើរជាងការផ្ដើមគំនិតជំរុញយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអ

លោក ប្រាក់ សុខុន៖ កម្ពុជាគ្មានជម្រើសផ្សេងក្រៅពីផ្សះផ្សាដោយបង្ខំដើម្បីដោះស្រាយដែនទឹកត្រួតស៊ីគ្នាជាមួយថៃ

កម្ពុជាគ្មានជម្រើសអ្វីប្រសើរជាងការផ្ដើមគំនិតជំរុញយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាងទេ។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ សុខុន នៅក្នុងសេក្តីថ្លែងការណ៍មួយនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ពោលបន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃបានអនុម័តសេចក្តីសម្រេចបញ្ចប់ MOU ឆ្នាំ២០០១ ជាមួយកម្ពុជា។ សម្រាប់លោក ប្រាក់ សុខុន ការដកខ្លួនរបស់ថៃចេញពីអនុស្សរណៈឆ្នាំ២០០១ គឺជាការដើរចេញពីឆន្ទៈនយោបាយរួមគ្នាជាមួយកម្ពុជាក្នុងការដោះស្រាយបញ្ហាត្រួតស៊ីគ្នាក្នុងដែនសមុទ្រ និងថា បញ្ហានេះនឹងមិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជាលើ​ដែន​សមុទ្រ​របស់​ខ្លួន​ឡើយ។

គ.ល.ក​ ដកហូតអាជ្ញាបណ្ណកាស៊ីណូ «អរឆីដ អូតែល និង រិច កាស៊ីណូ» ក្រោយពាក់ព័ន្ធ​បទ​ល្មើសឆបោក​អន​ឡាញ

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានប្រកាសដកហូតអាជ្ញាបណ្ណកាស៊ីណូពីក្រុមហ៊ុន ជេ

គ.ល.ក​ ដកហូតអាជ្ញាបណ្ណកាស៊ីណូ «អរឆីដ អូតែល និង រិច កាស៊ីណូ» ក្រោយពាក់ព័ន្ធ​បទ​ល្មើសឆបោក​អន​ឡាញ

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានប្រកាសដកហូតអាជ្ញាបណ្ណកាស៊ីណូពីក្រុមហ៊ុន ជេ​ ប៊ី​ អឹម​ អេ​ ឌី​វេឡុបមិន ដែលគ្រប់គ្រងកាស៊ីណូ អរ​ឆីដ​ អូតែល​ និង​ រិច​ កាស៊ី​ណូ ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ។​ តាម​រយៈ​សេចក្តីប្រកាសព័ត៌មាននៅថ្ងៃ​ទី​៤​ ខែ​ឧសភា ​ឆ្នាំ២០២៦ ក្រុមហ៊ុន​កាស៊ី​ណូនេះ​​បាន​អនុវត្ត​ផ្ទុយ​នឹង​សេចក្តី​ណែនាំ​របស់​គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម​ ដោយបាន​​ធ្វើ​ប្រតិបត្តិការឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យា​ រក្សា​ទុកអាវុធ​​ និង​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់។​ សូមរំឭក​ថា​ កាល​ពីពេល​ថ្មី​ៗ​ កម្លាំង​សមត្ថកិច្ច​កម្ពុជា​បាន​ចុះ​បង្ក្រាប​អគារ​កាស៊ី​ណូចំនួន​ ១៩កន្លែង​ និង​បាន​ឃាត់​ខ្លួន​ជន​បរទេសជាងមួយ​ពាន់​នាក់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​អនឡាញ។​​ 

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៦ត្រូវបានផ្អាក ខណៈព្រះមហាក្សត្រអវត្តមានក្នុងប្រទេស

ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័លក្នុងឆ្នាំ២០២៦នេះ​ដែលគ្រោងរៀបចំឡើងនៅខេត្តព្រៃវែង ក្រោម

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៦ត្រូវបានផ្អាក ខណៈព្រះមហាក្សត្រអវត្តមានក្នុងប្រទេស

ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័លក្នុងឆ្នាំ២០២៦នេះ​ដែលគ្រោងរៀបចំឡើងនៅខេត្តព្រៃវែង ក្រោម​ព្រះរាជាធិ​ប​តី​ភាព សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានផ្អាកដោយសារព្រះអង្គ ទ្រង់ព្រះប្រឈួន និង​កំពុងគង់ប្រថាប់ព្យាបាលនៅទីក្រុងប៉េកាំងប្រទេសចិន។ ត្បិតតែមិនមានការប្រារព្ធពិធី​ច្រត់​ព្រះនង្គ័ល​នៅឆ្នាំ​នេះ តែប្រមុខរដ្ឋាភិបាលកម្ពុជា​ និង​មន្ត្រីជាន់ខ្ពស់មួយចំនួនបានសរសេរសារ​អបអរព្រះរាជពិធីនេះលើបណ្តាញទំនាក់ទំនង​សង្គមផ្លូវការរបស់ខ្លួនជាមួយនឹងការបួងសួងឲ្យកម្ពុជាទទួលបានភោគផលកសិកម្មខ្ពស់។

អ្នកជំនាញ៖ ជម្លោះព្រំដែនខ្មែរ-ថៃ នៅតែជាប្រធានបទក្តៅកគុកក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់នឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅ

អ្នកជំនាញ៖ ជម្លោះព្រំដែនខ្មែរ-ថៃ នៅតែជាប្រធានបទក្តៅកគុកក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់នឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកោះសេប៊ូ ប្រទេសហ្វីលីពីន រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ តាមគម្រោង​ លោក ហ៊ុន ម៉ាណែត ក៏នឹងមាន​ជំនួបទ្វេភាគីជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាននៅក្រៅកិច្ចប្រជុំផងដែរ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា កិច្ចប្រជុំអាស៊ានឆ្នាំ២០២៦​​នេះនឹងត្រូវពិភាក្សាច្រើនលើបញ្ហាក្តៅគ​គុកដូចជា ជម្លោះព្រំដែនកម្ពុជា-ថៃ បញ្ហាសមុទ្រចិនខាងត្បូង វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា និងបញ្ហាអន្តរជាតិផ្សេងទៀតដែលអាចប៉ះពាល់ដល់ស្ថិរភាព និងភាពរួបរួមក្នុងតំបន់។

ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម សម្រេចចិត្តចាកចេញពីអង្គការ​ក្រុមប្រទេសផលិត​ប្រេង OPEP-OPEC?

កាលពីសប្តាហ៍​កន្លងទៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលជាប្រទេសផលិត​ប្រេងមួយ​ដ៏សំខាន់ បាន​បង្ក

ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម សម្រេចចិត្តចាកចេញពីអង្គការ​ក្រុមប្រទេសផលិត​ប្រេង OPEP-OPEC?

កាលពីសប្តាហ៍​កន្លងទៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលជាប្រទេសផលិត​ប្រេងមួយ​ដ៏សំខាន់ បាន​បង្ក​ឲ្យ​មានការផ្ញាក់​ផ្អើល តាម​រយៈការប្រកាស​ចាកចេញពី​អង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថា OPEP និង OPEP+។ តើមានមូលហេតុអ្វី​ នៅពីក្រោយ​ការសម្រេចចិត្តនេះ? យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម បានអះអាងនៅ​​ថ្ងៃចន្ទ​ទី​៤ឧសភា ថាការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្ត​ដើម្បី​ប្រយោជន៍ជាតិ មិនមែនដើម្បីប្រឆាំង ឬជំទាស់នឹងប្រទេសសមាជិក​ផ្សេងទៀតណាមួយឡើយ​។

ឥណ្ឌូណេស៊ី និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីវិស័យការពារ

ប្រទេសឥណ្ឌូណេស៊ីបានប្រកាសឲ្យដឹងក្នុងថ្ងៃចន្ទ ទី៤ ឧសភាថា រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូ

ឥណ្ឌូណេស៊ី និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីវិស័យការពារ

ប្រទេសឥណ្ឌូណេស៊ីបានប្រកាសឲ្យដឹងក្នុងថ្ងៃចន្ទ ទី៤ ឧសភាថា រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូណេស៊ី និងសមភាគីជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីវិស័យការពារ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យមួយនេះត្រូវបានក្រុងហ្សាការតាចាត់ទុកជារឿងចាំបាច់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ប្រឈមនឹងពិភពលោកមួយដែលកំពុងស្គាល់ភាពស្មុគស្មាញ និងវឹកវរ។

លោកដូណាល់ ត្រាំ ប្រកាសបើក​ប្រតិបត្តិការ “មនុស្សធម៌” ​ដើម្បី​រំដោះនាវា តាម​ច្រក​សមុទ្រ​អកមូហ្ស

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យ​ទី​៣ឧសភា ថាកងទ័ពអាម

លោកដូណាល់ ត្រាំ ប្រកាសបើក​ប្រតិបត្តិការ “មនុស្សធម៌” ​ដើម្បី​រំដោះនាវា តាម​ច្រក​សមុទ្រ​អកមូហ្ស

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យ​ទី​៣ឧសភា ថាកងទ័ពអាមេរិក​នឹងបើកប្រតិបត្តិការ​ចាប់ពីថ្ងៃចន្ទនេះទៅ ដើម្បីអម​ការពារ​ នាវាដែលជាប់ក្នុងឈូងសមុទ្រពែក្ស ឲ្យ​អាចបើកចេញតាមច្រកសមុទ្រអកមូហ្ស​។ លោកដូណាល់ ត្រាំ អះអាងថាប្រតិបត្តិការនេះ គឺជាកាយវិការ​​មនុស្សធម៌ និងចេតនា​ល្អ​របស់សហរដ្ឋអាមេរិក​។ តែយ៉ាងណា អ៊ីរ៉ង់​បាន​ប្រកាសថា វត្តមាន​​របស់កងទ័ពអាមេរិ​ក​​នៅក្នុងច្រកសមុទ្រអកមូហ្ស នឹងត្រូវក្លាយ​ជាផ្ទាំងស៊ីបវាយប្រហាររបស់អ៊ីរ៉ង់​​។

ថៃថា កម្ពុជាផ្តល់សច្ចាប័នលើ UNCLOS ជាយុទ្ធសាស្ត្រទប់នឹងការលុបចោល MOU ២០០១

ទីភ្នាក់ងារសន្តិសុខថៃជាច្រើនវិភាគថា ការដែលរដ្ឋាភិបាលកម្ពុជាផ្តល់សច្ចាប័ន​លើអនុសញ្ញាអង្គ

ថៃថា កម្ពុជាផ្តល់សច្ចាប័នលើ UNCLOS ជាយុទ្ធសាស្ត្រទប់នឹងការលុបចោល MOU ២០០១

ទីភ្នាក់ងារសន្តិសុខថៃជាច្រើនវិភាគថា ការដែលរដ្ឋាភិបាលកម្ពុជាផ្តល់សច្ចាប័ន​លើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ហៅកាត់ UNCLOS គឺជាយុទ្ធសាស្ត្រដើម្បីឆ្លើយតបនឹងផែនការ​លុបចោលអនុស្សរណៈយោគយល់ឆ្នាំ ២០០១ (MOU២០០១) របស់ភាគីថៃ និងជាការត្រៀមទុកក្នុងការតតាំងតាមផ្លូវច្បាប់អន្តរជាតិដើម្បីទាមទារដែនទឹកដែលកម្ពុជាកំពុងមានជម្លោះជាមួយ​វៀតណាម។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation ចុះផ្សាយកាលពីថ្ងៃទី៣ ឧសភា។ ការលើកឡើងបែបនេះត្រូវបានមន្ត្រីកម្ពុជាបន្តបកស្រាយថា កម្ពុជាផ្តល់តម្លៃលើ MOU២០០១ និងមិនចង់ឃើញថៃលុបចោលឯកសារច្បាប់មួយនេះទេ។

នាយករដ្ឋមន្រ្តីជប៉ុនថា វិបត្តិប្រេងឥន្ធនៈប៉ះពាល់ធំធេងដល់តំបន់អាស៊ី ប៉ាស៊ីហ្វិក

នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី តាកាអ៊ីជី សាណាអេបន្តទស្សនកិច្ចមួយជុំវិញទ្វីបអាស៊ី។ បន្ទាប់ពី

នាយករដ្ឋមន្រ្តីជប៉ុនថា វិបត្តិប្រេងឥន្ធនៈប៉ះពាល់ធំធេងដល់តំបន់អាស៊ី ប៉ាស៊ីហ្វិក

នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី តាកាអ៊ីជី សាណាអេបន្តទស្សនកិច្ចមួយជុំវិញទ្វីបអាស៊ី។ បន្ទាប់ពីប្រទេសវៀតណាមនៅចុងសប្តាហ៍កន្លងទៅ លោកស្រីបានបន្តដំណើរទស្សនកិច្ចនៅក្នុងប្រទេសអូស្រ្តាលីនាថ្ងៃចន្ទ ទី៤ ឧសភានេះ។ « វិបត្តិប្រេងឥន្ធនៈសកលបានធ្វើឲ្យប៉ះពាល់ធំធេងដល់តំបន់អាស៊ី ប៉ាស៊ីហ្វិក » នេះជាការថ្លែងរបស់លោកស្រី តាកាអ៊ីជី សាណាអេ បន្ទាប់ពីបានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក អង់តូនី អាល់បានីស៊ី។

កម្ពុជា-ឥណ្ឌាបើកសមយុទ្ធក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ»

សមយុទ្ធយោធាលើកទី២ រវាងកងទ័ពកម្ពុជា និងកងទ័ពឥណ្ឌាបានចាប់ផ្តើមក្នុងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦

កម្ពុជា-ឥណ្ឌាបើកសមយុទ្ធក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ»

សមយុទ្ធយោធាលើកទី២ រវាងកងទ័ពកម្ពុជា និងកងទ័ពឥណ្ឌាបានចាប់ផ្តើមក្នុងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ ភ្នំធំម្រះព្រៅ ខេត្តកំពង់ស្ពឺ។ សមយុទ្ធយោធាក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ» មានការចូលរួមពីកងទ័ពជើងគោកឥណ្ឌាចំនួន ១២០នាក់ និងកងយោធពលខេមរភូមិន្ទកម្ពុជាចំនួន ១៦០នាក់។ សមយុទ្ធយោធាកម្ពុជា-ឥណ្ឌាលើកទី២ នេះត្រូវបានឥណ្ឌាចាត់ទុកជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃកិច្ចសហការវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

មេធាវីការពារក្តីស្នើឲ្យដោះលែង លោក ថាច់ សេដ្ឋា បន្ទាប់ពីបានអនុវត្តទោសតាមច្បាប់

លោក សឺន ជុំជួន មេធាវីការពារក្ដីឲ្យលោក ថាច់ សេដ្ឋា បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ង

មេធាវីការពារក្តីស្នើឲ្យដោះលែង លោក ថាច់ សេដ្ឋា បន្ទាប់ពីបានអនុវត្តទោសតាមច្បាប់

លោក សឺន ជុំជួន មេធាវីការពារក្ដីឲ្យលោក ថាច់ សេដ្ឋា បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៤ឧសភា ដើម្បីតាមដានពាក្យបណ្តឹងដែលស្នើសុំឲ្យមានការដោះលែងអ្នកនយោបាយប្រឆាំងរូបនេះឲ្យមានសេរីភាពឡើងវិញ។ សំណើរបស់មេធាវីការពារក្តីយ៉ាងដូចនេះធ្វើឡើងក្នុងហេតុផលថា លោក ថាច់ សេដ្ឋា បានអនុវត្តទោសគ្រប់ចំនួនតាមច្បាប់កំណត់។

អស់​បម្រាម​នាំ​ចេញ​អាវុធ ឧស្សាហកម្ម​សព្វាវុធជប៉ុន មាន​សក្តានុពលយ៉ាង​ណា​នៅលើ​ទីផ្សារ​​​​ពិភពលោក?

ជប៉ុន​បាន​ប្រកាស​លុប​ចោលបម្រាមចុងក្រោយ​​ស្តី​ពី​ការ​នាំចេញ​អាវុធ។ អំណើះ​តទៅ​ ​ឧស្សាហកម្

អស់​បម្រាម​នាំ​ចេញ​អាវុធ ឧស្សាហកម្ម​សព្វាវុធជប៉ុន មាន​សក្តានុពលយ៉ាង​ណា​នៅលើ​ទីផ្សារ​​​​ពិភពលោក?

ជប៉ុន​បាន​ប្រកាស​លុប​ចោលបម្រាមចុងក្រោយ​​ស្តី​ពី​ការ​នាំចេញ​អាវុធ។ អំណើះ​តទៅ​ ​ឧស្សាហកម្ម​​អាវុធ​ជប៉ុន​អាច​បញ្ចេញ​សក្តានុពល​​យ៉ាង​ពេញ​ទំហឹង​បាន​ ​នៅ​លើ​ទីផ្សារ​សព្វាវុធ​អន្តរជាតិ​​។ ប៉ុន្តែ​ជប៉ុន​ទំនង​ត្រូវ​ការ​​ពេល​វេលា​បន្តិច ដើម្បី​រៀបចំ​ផែនការ​ឱ្យ​បាន​ច្បាស់​លាស់​និង​ពង្រឹង​សមត្ថភាព​។

អ៊ីស្រាអែលអនុម័ត ទិញយន្តហោះចម្បាំងអាមេរិក ២គ្រឿងបន្ថែម ប្រភេទ F-35 និង F-15IA

អ៊ីស្រាអែលបានអនុម័តលើកិច្ចសន្យា ក្នុងទំហំទឹកប្រាក់ ជាច្រើនពាន់លានដុល្លារ ទិញយន្តហោះចម្បា

អ៊ីស្រាអែលអនុម័ត ទិញយន្តហោះចម្បាំងអាមេរិក ២គ្រឿងបន្ថែម ប្រភេទ F-35 និង F-15IA

អ៊ីស្រាអែលបានអនុម័តលើកិច្ចសន្យា ក្នុងទំហំទឹកប្រាក់ ជាច្រើនពាន់លានដុល្លារ ទិញយន្តហោះចម្បាំងអាមេរិកទំនើបចុងក្រោយ ប្រភេទ F-35 និង F-15IA បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកងទ័ពអាកាស។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអ៊ីស្រាអែល នៅថ្ងៃអាទិត្យ ទី៣ ឧសភា។

តុលាការអ៊ីស្រាអែលសម្រេចបន្តឃុំខ្លួន សកម្មជនពីររូបនៃកងនាវាមនុស្សធម៌សម្រាប់ហ្កាហ្សា

សកម្មជនពីរនាក់នៃកងនាវាមនុស្សធម៌សម្រាប់ហ្កាហ្សា បានបង្ហាញខ្លួននៅតុលាការអ៊ីស្រាអែល នៅព្រឹ

តុលាការអ៊ីស្រាអែលសម្រេចបន្តឃុំខ្លួន សកម្មជនពីររូបនៃកងនាវាមនុស្សធម៌សម្រាប់ហ្កាហ្សា

សកម្មជនពីរនាក់នៃកងនាវាមនុស្សធម៌សម្រាប់ហ្កាហ្សា បានបង្ហាញខ្លួននៅតុលាការអ៊ីស្រាអែល នៅព្រឹកថ្ងៃអាទិត្យ ទី៣ ឧសភា។ បើផ្អែកតាមអង្គការក្រៅរដ្ឋាភិបាលគំាព៌ាសិទ្ធិមនុស្ស នៅអ៊ីស្រាអែល តុលាការបានសម្រេចបន្តឃុំខ្លួនសកម្មជនទាំងពីរនាក់ ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងអង្គការភេរវនិយម។ ចំណែក សកម្មជនមនុស្សធម៌ផ្សេងទៀតត្រូវកងទ័ពអ៊ីស្រាអែលដោះលែង និងបញ្ជូនតាមកប៉ាល់ ទៅឲ្យអាជ្ញាធរក្រិក។

តើ​ផែនការ​សន្តិភាព​​អ៊ីរ៉ង់​ថ្មី​ ​​ដែល​លោក​ត្រាំ​ព្រម​សិក្សា​ មាន​ខ្លឹម​សារ​លម្អិត​ដូចម្តេច​ខ្លះ?

បន្ទាប់​ពី​ច្រាន​ចោល​សំណើថ្ងៃ​សុក្រ​ទី​១​ឧសភា លោកប្រធានាធិបតី​អាមេរិក ​បាន​ប្រកាសនៅ​ល្ង

តើ​ផែនការ​សន្តិភាព​​អ៊ីរ៉ង់​ថ្មី​ ​​ដែល​លោក​ត្រាំ​ព្រម​សិក្សា​ មាន​ខ្លឹម​សារ​លម្អិត​ដូចម្តេច​ខ្លះ?

បន្ទាប់​ពី​ច្រាន​ចោល​សំណើថ្ងៃ​សុក្រ​ទី​១​ឧសភា លោកប្រធានាធិបតី​អាមេរិក ​បាន​ប្រកាសនៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២​ឧសភា​ថា​នឹង​​ពិនិត្យ​មើល​ផែនការ​សន្តិភាពថ្មី​​ដែល​អ៊ីរ៉ង់​ទើប​ដាក់​ស្នើ​មក​ទៀតតាម​រយៈ​ប៉ាគីស្ថាន។ បើ​តាម​សារព័ត៌មាន​ផ្លូវការ​អ៊ីរ៉ង់ ផែនការ​សន្តិភាព​ថ្មី​មាន​១៤​ចំណុច និងអាច​បិទ​បញ្ចប់​ជម្លោះ​​ក្នុងរយៈ​​ពេល​៣០ថ្ងៃ។

សមត្ថកិច្ច៖ ជនបរទេសជាង ៤ពាន់នាក់ ត្រូវបានឃាត់ខ្លួន ករណីឆបោកតាមអនឡាញនៅបន្ទាយមានជ័យ

នៅថ្ងៃអាទិត្យទី៣ ខែឧសភានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ចេញលទ្ធផលនៃប្រតិបត្តិការបង្ក្រ

សមត្ថកិច្ច៖ ជនបរទេសជាង ៤ពាន់នាក់ ត្រូវបានឃាត់ខ្លួន ករណីឆបោកតាមអនឡាញនៅបន្ទាយមានជ័យ

នៅថ្ងៃអាទិត្យទី៣ ខែឧសភានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ចេញលទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ដោយបានឃាត់ខ្លួនជនបរទេសចំនួនជាង ៤ពាន់នាក់ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។ តាមអគ្គស្នងការនគរបាលជាតិ នេះជាប្រតិបត្តិការចុងក្រោយប្រកបដោយភាពស្មុគស្មាញ ខណៈមានជនជាតិចិនជាង ១០០នាក់ បាននាំគ្នារត់គេច នៅថ្ងៃទី២ខែ ឧសភាកន្លងទៅ តែត្រូវបានឃាត់ខ្លួនមកវិញ។

ទិវាសេរីភាពសារព័ត៌មាន៖ កម្ពុជារំលឹកដល់តួនាទីរបស់អ្នកកាសែតដែលស្លាប់អំឡុងសង្គ្រាមស៊ីវិល

នៅក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៦ ក្រសួងព័ត៌មានកម្ពុជាបានរៀបចំពិធីដាក

ទិវាសេរីភាពសារព័ត៌មាន៖ កម្ពុជារំលឹកដល់តួនាទីរបស់អ្នកកាសែតដែលស្លាប់អំឡុងសង្គ្រាមស៊ីវិល

នៅក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៦ ក្រសួងព័ត៌មានកម្ពុជាបានរៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាមស៊ីវិលនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត ភក្រ្តា បានលើកសរសើរតួនាទីអ្នកសារព័ត៌មាន ដែលបានរាយការណ៍ និងកត់ត្រាការពិតពីស្ថានភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។

Get more results via ClueGoal