Cambodia



តើថ្លៃដឹកជញ្ជូននៅកម្ពុជាអាចចុះវិញទេ នៅពេលដែលរដ្ឋលុបចោលកម្រៃ «ស្កេនកុងតឺន័រ»?

ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តទៅ កម្ពុជាបានសម្រេចលុបចោលកម្រៃ «ស្កេនកុងតឺទ័រ»​ដើម្បីកាត់ប

នាយក FBI៖ អាមេរិករឹបអូសលុយកខ្វក់ជាង ១៥ពាន់លានដុល្លារពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា

ក្រោយបញ្ចប់ទស្សនកិច្ច នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង

នាយក FBI៖ អាមេរិករឹបអូសលុយកខ្វក់ជាង ១៥ពាន់លានដុល្លារពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា

ក្រោយបញ្ចប់ទស្សនកិច្ច នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់បណ្តាប្រទេសទាំងអស់នៅក្នុងការងារបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ។ ក្នុងចំណោមនោះ លោក Kash Patel បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់កម្ពុជា ព្រោះ​កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាបាននាំឲ្យអាមេរិកអាចរឹបអូសលុយកខ្វក់ជាង ១៥ពាន់លានដុល្លារពីមជ្ឈមណ្ឌលឆបោកអនឡាញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Fox News នាថ្ងៃទី២៧ខែកក្កដា។

ជនបង្កករណីបុកមនុស្ស​ម្នាក់​ស្លាប់នៅខណ្ឌ​​សែនសុខបាន​​ចូលខ្លួននៅស្នងការក្រុងភ្នំពេញ

ឪពុកម្ដាយ​ម្ចាស់​រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ដែល​ផ្តាច់ជីវិតមន្ត្រីក្រសួងសាធារណការ និងដ

ជនបង្កករណីបុកមនុស្ស​ម្នាក់​ស្លាប់នៅខណ្ឌ​​សែនសុខបាន​​ចូលខ្លួននៅស្នងការក្រុងភ្នំពេញ

ឪពុកម្ដាយ​ម្ចាស់​រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ដែល​ផ្តាច់ជីវិតមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនម្នាក់​កាលពី​យប់​ថ្ងៃ​ទី២៨​ឧសភាកន្លងទៅ​​​ នៅ​​​ខណ្ឌសែនសុខ បាននាំខ្លួន​កូនស្រី​​​ប្រគល់​ឱ្យ​សមត្ថកិច្ច​នៃ​ស្នងការរាជធានីភ្នំពេញ​ នៅ​​​វេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី​៣០កក្កដានេះ។ ការបង្ហាញ​ខ្លួន​នៅស្នងការក្រុងភ្នំពេញ​នេះធ្វើឡើង​ ក្រោយ​ជនបង្កបាន​រត់គេច​ជាង ២៤ម៉ោង និងក្រោយ​​​​ស្នងការនគរបាលរាជធានីភ្នំពេញអំពាវនាវឱ្យជនបង្កចូលខ្លួនទទួលខុសត្រូវតាមច្បាប់។ ​​គួរជ្រាបថា ​ករណីគ្រោះថ្នាក់ចរាចរណ៍មួយ​នេះបានបង្កការរិះគន់យ៉ាងខ្លាំងពីមហាជន និងជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់ដោយតម្លាភាព និងស្មើភាព។​​

កញ្ញា ភឹង សោភា៖ «ការជាប់ក្នុងពន្ធនាគារមិនអាចផ្លាស់ប្តូរឆន្ទៈ និងបេសកកម្មខ្ញុំដើម្បីជួយសង្គមទេ»

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២នាក់ គឺកញ្ញា

កញ្ញា ភឹង សោភា៖ «ការជាប់ក្នុងពន្ធនាគារមិនអាចផ្លាស់ប្តូរឆន្ទៈ និងបេសកកម្មខ្ញុំដើម្បីជួយសង្គមទេ»

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២នាក់ គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីបានអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ២ឆ្នាំជុំវិញការបញ្ចេញមតិស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កញ្ញា ភឹង សោភាអះអាងថា បទពិសោធន៍ជាប់ក្នុងចម្រឹងដែក ២ឆ្នាំកន្លងទៅមិនអាចបំផ្លាញឆន្ទៈរបស់កញ្ញាក្នុងការបន្តផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានទេ និងថា បទពិសោធន៍នេះជាការជំរុញភាពក្លាហានរបស់កញ្ញាឱ្យកាន់តែខ្លាំងជាងមុន។ 

លោក ជា សុភ័ក្ត៖ ការទទួលបានហិរញ្ញប្បទាននៅតែជាបញ្ហាប្រឈមសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម

លោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME) បានទទួលស្គាល់ថា ការទទួលបានហិរញ្ញប្បទ

លោក ជា សុភ័ក្ត៖ ការទទួលបានហិរញ្ញប្បទាននៅតែជាបញ្ហាប្រឈមសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម

លោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME) បានទទួលស្គាល់ថា ការទទួលបានហិរញ្ញប្បទាននៅតែជាបញ្ហាប្រឈមសម្រាប់សហគ្រាស ពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។ អគ្គនាយកធនាគារ SME បានលើកឡើងដូចនេះនៅក្នុងវេទិកាថ្នាក់ជាតិលើកទី១ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦នាថ្ងៃទី៣០ខែកក្កដានេះ។

រុស្ស៊ីចេញដីកាតាមចាប់ខ្លួន អគ្គនាយក Telegram ពីបទសមគំនិតប្រព្រឹត្តភេរវកម្ម

ថ្ងៃពុធទី ២៩ ខែ កក្កដា អាជ្ញាធររុស្ស៊ី បានចាប់ផ្តើមនីតិវិធីតាមចាប់ខ្លួន អគ្គនាយកលោក Telegram លោក Pa

រុស្ស៊ីចេញដីកាតាមចាប់ខ្លួន អគ្គនាយក Telegram ពីបទសមគំនិតប្រព្រឹត្តភេរវកម្ម

ថ្ងៃពុធទី ២៩ ខែ កក្កដា អាជ្ញាធររុស្ស៊ី បានចាប់ផ្តើមនីតិវិធីតាមចាប់ខ្លួន អគ្គនាយកលោក Telegram លោក Pavel Durov ពីបទចូលដៃសមគំនិត ប្រព្រឹត្តភេរវកម្ម​ប្រឆាំងរុស្ស៊ី ។ ម៉ូស្គូ អះអាងថា គឺតាមរយៈ ប្រព័ន្ធផ្ញើសារ Telegram នេះឯង ដែលភ្នាក់ងារចារកិច្ចអ៊ុយក្រែន តែងប្រើប្រាស់ដើម្បីស្វែងរកជួលយុវជនរុស្ស៊ី ឲ្យបម្រើផលប្រយោជន៍រដ្ឋាភិបាលក្រុងកៀវ ។

លោកអាន់វ៉ា អ៊ីប្រាហ៊ីម ថា​​ភូមាយល់ព្រមទទួលយកវិញ​ ជនភៀសខ្លួន៥០០០នាក់ ពីម៉ាឡេស៊ី

រដ្ឋាភិបាល​ភូមាបានយល់ព្រម​ទទួលយកទៅវិញ នូវ​ជនភៀសខ្លួនចំនួន​៥០០០នាក់ ដែល​បានរត់មកស្នាក់នៅ

លោកអាន់វ៉ា អ៊ីប្រាហ៊ីម ថា​​ភូមាយល់ព្រមទទួលយកវិញ​ ជនភៀសខ្លួន៥០០០នាក់ ពីម៉ាឡេស៊ី

រដ្ឋាភិបាល​ភូមាបានយល់ព្រម​ទទួលយកទៅវិញ នូវ​ជនភៀសខ្លួនចំនួន​៥០០០នាក់ ដែល​បានរត់មកស្នាក់នៅម៉ាឡេស៊ី។ នេះ​បើផ្អែកតាម​ការប្រកាស របស់​លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃពុធទី ២៩​កក្កដា​។ ម៉ាឡេស៊ី​បានទទួលជនភៀសខ្លួន​ប្រមាណ​ ២សែន ១ម៉ែន ៥ពាន់នាក់ ឲ្យស្នាក់នៅបណ្តោះអាសន្ន ដែល​ក្នុងនោះភាគច្រើន ជាងពាក់កណ្តាល​គឺជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា រត់មកពីភូមា​។

លោកត្រាំនិងលោកនេតាន់យ៉ាហ៊ូ ប្រកាសជំហររួមគ្នាសម្រេចកម្មវត្ថុរារាំងអ៊ីរ៉ង់មិនឲ្យមានអាវុធនុយក្លេអ៊ែរ

នៅក្នុងបរិបទសង្គ្រាមនៅអ៊ីរ៉ង់ គេសង្កេតឃើញថា ទំនាក់ទំនងរវាងលោកនេតាន់យ៉ាហ៊ូ និងលោកដូណាល់ ត្

លោកត្រាំនិងលោកនេតាន់យ៉ាហ៊ូ ប្រកាសជំហររួមគ្នាសម្រេចកម្មវត្ថុរារាំងអ៊ីរ៉ង់មិនឲ្យមានអាវុធនុយក្លេអ៊ែរ

នៅក្នុងបរិបទសង្គ្រាមនៅអ៊ីរ៉ង់ គេសង្កេតឃើញថា ទំនាក់ទំនងរវាងលោកនេតាន់យ៉ាហ៊ូ និងលោកដូណាល់ ត្រាំ ហាក់​បានរកាំរកូសគួរឲ្យ​កត់សំគាល់​ ដោយសារតែមានគោលជំហរខុសគ្នា​។ ថ្ងៃអង្គារទី​២៨កក្កដាម្សិលមិញ លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានទៅជួបជាមួយ​លោកដូណាល់ ត្រាំ នៅឯសេតវិមាន​​។ ដោយ​មិនបញ្ជាក់លម្អិត​ថាជជែកគ្នាពីអ្វីខ្លះ ភាគីទាំង​២បានអះអាងថា​ ជំនួបនេះបានលទ្ធផល​វិជ្ជមានខ្លាំងណាស់។ សហរដ្ឋអាមេរិក​និងអ៊ីស្រាអែល ប្តេជ្ញាសហការគ្នា​សម្រេចកម្មវត្ថុរួម គឺរារាំងអ៊ីរ៉ង់​មិន​​ឲ្យ​មាន​អាវុធនុយក្លេអ៊ែរ។

ក្រសួងមហាផ្ទៃទទួលស្គាល់ថា ការសម្អាតសំបុកអនឡាញពិតជាពិបាក និងស្មុគស្មាញ

ក្រសួងមហាផ្ទៃបានទទួលស្គាល់ថា យុទ្ធនាការបោសសម្អាតបទល្មើសអនឡាញនៅកម្ពុជាក្នុងរយៈពេលជិតកន្ល

ក្រសួងមហាផ្ទៃទទួលស្គាល់ថា ការសម្អាតសំបុកអនឡាញពិតជាពិបាក និងស្មុគស្មាញ

ក្រសួងមហាផ្ទៃបានទទួលស្គាល់ថា យុទ្ធនាការបោសសម្អាតបទល្មើសអនឡាញនៅកម្ពុជាក្នុងរយៈពេលជិតកន្លះឆ្នាំកន្លងទៅនេះពិតជាមានការលំបាក និងស្មុគស្មាញ។ បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃនាថ្ងៃទី២៨ ខែកក្កដា ការសម្អាតសំបុកអនឡាញនៅកម្ពុជាកំពុងជួបបញ្ហាប្រឈម ដោយសារតែការវិវត្តនៃបច្ចេកវិទ្យា ការប្តូរទម្រង់ឆបោកទ្រង់ទ្រាយធំទៅជាក្រុមតូចៗ និងមានការចល័តទីតាំងដ៏លឿនរហ័សរបស់ជនល្មើស។

រដ្ឋាភិបាលប្តេជ្ញាដោះស្រាយបញ្ហាជាប់គាំងក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ

នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចអនុគ្រោ

រដ្ឋាភិបាលប្តេជ្ញាដោះស្រាយបញ្ហាជាប់គាំងក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ

នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចអនុគ្រោះពន្ធប្រថាប់ត្រាទាំងស្រុងដល់កងទ័ព និងនគរបាលដែលបំពេញកាតព្វកិច្ចនៅសមរភូមិមុខ។ បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសដោះស្រាយបញ្ហាជាប់គាំងក្នុងការចេញបណ្ណកម្មសិទ្ធិអចលនទ្រព្យដល់ពលរដ្ឋនៅទូទាំងប្រទេស តាមរយៈការពន្លឿនសកម្មភាពរបស់មន្ត្រីក្នុងការចុះបញ្ជីបណ្ណកម្មសិទ្ធ។ 

ស្រា ប្រភេទណា ដែលបង្កគ្រោះថ្នាក់តិចជាងគេ ដល់សុខភាព ?

សុរាជាភេសជ្ជៈដែរស្ទើរ​មិនអាចខ្វះបាន នៅ​ពេល​ជួបជុំ​គ្នា​ម្តងៗ។ ហើយ​ក៏​មាន​អ្នកផឹក​ច្រើន​

ស្រា ប្រភេទណា ដែលបង្កគ្រោះថ្នាក់តិចជាងគេ ដល់សុខភាព ?

សុរាជាភេសជ្ជៈដែរស្ទើរ​មិនអាចខ្វះបាន នៅ​ពេល​ជួបជុំ​គ្នា​ម្តងៗ។ ហើយ​ក៏​មាន​អ្នកផឹក​ច្រើន​ដែរ ដែល​គិត​អំពីផលប៉ះពាល់នៃ​សុរា​ចំពោះ​​សុខភាព នៅ​ពេល​ត្រូវ​ជ្រើសរើស​ស្រា។ រវាងស្រាស ក្រហម ស្រា ទំពាំងបាយជូរ ស្រាក្រឡុក ប៊ីយ៉ែរ វីស្គី តើ​មួយ​ណា​មាន​ហានិភ័យ សម្រាប់​សុខភាព​តិច​ជាង​គេ ? បើតាមអាជ្ញាធរសុខាភិបាលបារាំង គ្មាន​សុរា​ណា​ផ្តល់​ផលល្អ ដល់សុខភាពទេ។ គ្មាន ប្រភេទ​ស្រាណាល្អជាងស្រាណាឡើយ។ ផល​ប៉ះពាល់ ចំពោះសុខភាព ខ្លាំង ឬ តិច អាស្រ័យលើ បរិមាណ នៃការទទួលទាន។

លោក ហ៊ុន ម៉ាណែត សន្យា​​ដំឡើង​​ឋានន្តរស័ក្តិឱ្យ​កងទ័ពនៅជួរមុខ

ថ្លែងនៅក្នុងឱកាសប្រគល់វិញ្ញាបនបត្រសម្គាល់​​ដីធ្លី​ឱ្យពលរដ្ឋ​នៅ​ស្រុកខ្សាច់​កណ្តាល ខេត្ត

លោក ហ៊ុន ម៉ាណែត សន្យា​​ដំឡើង​​ឋានន្តរស័ក្តិឱ្យ​កងទ័ពនៅជួរមុខ

ថ្លែងនៅក្នុងឱកាសប្រគល់វិញ្ញាបនបត្រសម្គាល់​​ដីធ្លី​ឱ្យពលរដ្ឋ​នៅ​ស្រុកខ្សាច់​កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី​២៩កក្កដានេះ ​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​បានសន្យា​ដំឡើង​ឋានរន្តរស័ក្តិ​​ ផ្តល់មេដាយសមរភូមិមុខ និងអនុគ្រោះពន្ធប្រថាប់ត្រានូវការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ ដល់កងទ័ព​នៅជួរមុខ​​​​​ តាមព្រំដែនថៃ​។ ​​លោក ហ៊ុន ម៉ាណែត អះអាងថា លោកបាន​ណែនាំនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងទ័ពកម្ពុជា រៀបចំស្រង់ឈ្មោះយោធិន ដែលឈរជើងនៅជួរមុខ ជាពិសេសយោធិន ដែលចេញប្រយុទ្ធជាមួយថៃ​ទាំង ២លើក។ ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា គឺជាការ​ធានាយុត្តិធម៌ និងការលើកទឹកចិត្តដល់កងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ដើម្បីបុព្វហេតុជាតិ៕

អាមេរិករម្លឹកកម្ពុជា និងថៃពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ

នៅថ្ងៃទី២៩ ខែកក្កដានេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ឡើងវិញអំពីសារសំខាន់នៃកិច្ច

អាមេរិករម្លឹកកម្ពុជា និងថៃពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ

នៅថ្ងៃទី២៩ ខែកក្កដានេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ឡើងវិញអំពីសារសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរដែលកម្ពុជា និងថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ការរម្លឹកបញ្ជាក់ដូចនេះរបស់ស្ថានទូត ព្រោះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ គឺមានរយៈពេល ១ឆ្នាំដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរបានចូលជាធរមាន។

គ្រោះរញ្ជួយដី​នៅ​ជប៉ុន ស្លាប់​និង​របួស​ជា​ច្រើន​នាក់ក្នុង​ការដួល​រលំអគារ​​ពាណិជ្ជកម្ម​Aeon

នៅ​ថ្ងៃអង្គារ​ទី ២៨​កក្កដា​នេះ ជប៉ុន​រងគ្រោះ​រញ្ជួយ​ដី​ ដ៏​ខ្លាំងកំណាច​បំផុត​មួយ នៅ​ភាគនិ

គ្រោះរញ្ជួយដី​នៅ​ជប៉ុន ស្លាប់​និង​របួស​ជា​ច្រើន​នាក់ក្នុង​ការដួល​រលំអគារ​​ពាណិជ្ជកម្ម​Aeon

នៅ​ថ្ងៃអង្គារ​ទី ២៨​កក្កដា​នេះ ជប៉ុន​រងគ្រោះ​រញ្ជួយ​ដី​ ដ៏​ខ្លាំងកំណាច​បំផុត​មួយ នៅ​ភាគនិរតី​នៃ​ប្រទេស។ បើ​តាមទូរទស្សន៍​ជាតិ​ជប៉ុន នៅ​ពេលដី​​​​រញ្ជួយ​ដី ​អគារជា​ច្រើន​បាន​ដួល​រលំ​ ហើយ​ផ្ទុះ​ឆេះ​ជា​អគ្គិភ័យ ដែល​បង្កឱ្យ​មាន​​ការ​បាត់​បង់​​ជីវិត​មនុស្ស​ជា​ច្រើន​នាក់ខ្លាំង​ណាស់។

បារាំង៖ ជនរងគ្រោះ​ដោយមហា​​ភ្លើងឆេះព្រៃដ៏កំណាច​​ ប្រឈមនឹងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ

ភ្លើងឆេះព្រៃនៅភាគនីរតីបារាំងប្រមាណ​ជិត​១សប្តាហ៍​មកនេះ នៅ​មិនទាន់ពន្លត់បានទាំងស្រុងនៅឡើយ

បារាំង៖ ជនរងគ្រោះ​ដោយមហា​​ភ្លើងឆេះព្រៃដ៏កំណាច​​ ប្រឈមនឹងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ

ភ្លើងឆេះព្រៃនៅភាគនីរតីបារាំងប្រមាណ​ជិត​១សប្តាហ៍​មកនេះ នៅ​មិនទាន់ពន្លត់បានទាំងស្រុងនៅឡើយទេ។ មនុស្ស​ប្រមាណ​២សែន​២ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង យ៉ាងអាសន្ននិងដោយ​ក្តីស្លន់ស្លោជាទីបំផុត​។ អណ្តាតភ្លើងដ៏កំណាចនេះ អាចបង្កឲ្យមនុស្ស​មានជម្ងឺសតិអារម្មណ៍​ បាក់ស្បាតយូរអង្វែង។ ទុក្ខសោក​ផ្លូវចិត្ត​​​របស់ជនរងគ្រោះ ដែល​ត្រូវ​ភ្លើងលេបត្របាក់ផ្ទះសំបែងអស់គ្មានសល់ កាន់តែធំធេងថែមទៀត ដែលតម្រូវឲ្យ​អាជ្ញាធរសុខាភិបាល​យកចិត្តទុកដាក់។

យុទ្ធនាការប្រឆាំងជំងឺស៊ីដាកំពុងស្ថិតក្នុងគ្រោះថ្នាក់ពិតៗ ព្រោះជំនួយហិរញ្ញវត្ថុធ្លាក់ចុះ ១ភាគ៥

នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​ជំងឺ​ស៊ីដា ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ប្រេស៊ីល

យុទ្ធនាការប្រឆាំងជំងឺស៊ីដាកំពុងស្ថិតក្នុងគ្រោះថ្នាក់ពិតៗ ព្រោះជំនួយហិរញ្ញវត្ថុធ្លាក់ចុះ ១ភាគ៥

នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​ជំងឺ​ស៊ីដា ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ប្រេស៊ីល តាំងពីថ្ងៃ​ចន្ទទី ២៧​កក្កដា​មក​ ​ ​អ្នក​ជំនាញ​បានព្រមាន​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា​កំពុង​ជួប​គ្រោះថ្នាក់ ព្រោះ​ជំនួយ​ហិរញ្ញវត្ថុ បាន​ធ្លាក់​ចុះ​អស់​មួយភាគ​ប្រាំ នៅឆ្នាំ​២០២៥។

ស៊ីម៉ាក់រកឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ៥៤១គ្រាប់ពីនាវាលិចក្នុងទន្លេ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរកឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនរយគ្រាប់ និ

ស៊ីម៉ាក់រកឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ៥៤១គ្រាប់ពីនាវាលិចក្នុងទន្លេ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរកឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនរយគ្រាប់ និងស្រង់បន្ទះដែករបស់នាវាដែលលិចក្នុងបាតទន្លេបានជាង ១ ៦០០​គីឡូក្រាម។ នេះជាលទ្ធផលដែលបានមកពីប្រតិបត្តិការបោសសម្អាតស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាដែលបានលិចនៅបាតទន្លេប្រចាំឆមាសទី១ ឆ្នាំ២០២៦។ 

ភូមាអនុម័តច្បាប់ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោកអនឡាញ ដែលអាចឈានដល់មានទោសប្រហារជីវិត

សភា​ភូមាបានបោះឆ្នោតអនុម័ត​ច្បាប់ថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្ម​ឆបោក

ភូមាអនុម័តច្បាប់ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោកអនឡាញ ដែលអាចឈានដល់មានទោសប្រហារជីវិត

សភា​ភូមាបានបោះឆ្នោតអនុម័ត​ច្បាប់ថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្ម​ឆបោកអនឡាញ ដែលកំពុងតែរីកដុះដាលយ៉ាងខ្លាំង។ ច្បាប់ថ្មីនេះ បានកំណត់ទោសដ៏ធ្ងន់ធ្ងរ អាចឈានដល់ទោសប្រហារជីវិត​ ក្នុងករណី​ដែលមាន​ជនរងគ្រោះស្លាប់ នៅតាមទីតាំង​​មណ្ឌល​ឆបោក​។

លោក កឹម សុខា៖ ខ្ញុំ​បាន​ប្រាប់​អ្នករាយការណ៍ UN ថា ពលរដ្ឋភៀសសឹ​ក​ត្រូវ​បាន​គេ​រំលោភ​សិទ្ធិធ្ងន់ធ្ងរ​ណាស់

នៅថ្ងៃទី២៨ ខែកក្កដានេះ​ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បាន​ចុះជួប​ជនភៀសសឹកនៅខេត

លោក កឹម សុខា៖ ខ្ញុំ​បាន​ប្រាប់​អ្នករាយការណ៍ UN ថា ពលរដ្ឋភៀសសឹ​ក​ត្រូវ​បាន​គេ​រំលោភ​សិទ្ធិធ្ងន់ធ្ងរ​ណាស់

នៅថ្ងៃទី២៨ ខែកក្កដានេះ​ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បាន​ចុះជួប​ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ មុនបន្តទៅជួបកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យ។ ថ្លែងពីជំរំជនភៀសសឹក «ភូមិរង់ចាំ» ​នៅព្រឹកថ្ងៃអង្គារនេះ លោក កឹម សុខា ​​ថា ​​លោកបានដឹងអំពីការលំបាករបស់ពលរដ្ឋខ្មែរ​​ដែលកំពុងជ្រកនៅក្នុងជំរំភៀសសឹកដោយសារតែជម្លោះព្រំដែន​​​កម្ពុជា-ថៃ​។ បន្ថែមពីនេះ និងបើតាម​លោក​ កឹម សុខា ​លោកក៏បាន​ប្រាប់លោក​ ថូម៉ាស អេនឌ្រូ អ្នក​រាយការណ៍ពិសេស​ទទួលបន្ទុក​ស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាថា ពលរដ្ឋភៀសសឹកខ្មែរ​​​​ត្រូវបានគេរំលោភសិទ្ធិធ្ងន់ធ្ងរណាស់។ ​វីដេអូ​ កឹម សុខា៖

ចិន​ផ្តល់ជំនួ​យ​ និងកម្ចី​សរុប​ជាង​ ៤០០លាន​ដុល្លារ​ក្នុង​​គម្រោង​ព្រែក​ជីក​ហ្វូណន

លោក​ ស៊ុន​ ចាន់ថុល​ ឧបនាយក​រដ្ឋ​មន្រ្តី​ និងជាអនុប្រធានទី១​ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍កម្ពុ

ចិន​ផ្តល់ជំនួ​យ​ និងកម្ចី​សរុប​ជាង​ ៤០០លាន​ដុល្លារ​ក្នុង​​គម្រោង​ព្រែក​ជីក​ហ្វូណន

លោក​ ស៊ុន​ ចាន់ថុល​ ឧបនាយក​រដ្ឋ​មន្រ្តី​ និងជាអនុប្រធានទី១​ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍កម្ពុជាបាន​បញ្ជាក់កាល​ពីចុង​សប្តាហ៍កន្លងទៅ​​ថា​ រដ្ឋាភិ​បាលចិន​​បានឱ្យ​​ជំនួយ និងកម្ចីសរុបជាង ៤០០លានដុល្លារបន្ថែម​ទៀត​ដើម្បី​គាំ​ទ្រ​គម្រោងព្រែកជីកហ្វូណនតេជោ​របស់​កម្ពុជា។​ ក្នុងចំណោម​កម្ចី​ និងជំនួយសរុបជាង ៤០០លានដុល្លារនោះ​​២០០​លាន​ដុល្លារ​ជា​កម្ចី ២០០​លានដុល្លារ​​ជា​ជំនួយ​​ឥត​សំណង និង​១ ០០០លានដុល្លារ​ទៀត​ជាហិរញ្ញប្បទាន៕​ 

លោក ហ៊ុន សែន៖ ជម្លោះព្រំដែនកម្ពុជា និងថៃមិនប៉ះពាល់ការវិនិយោគរបស់ជប៉ុននៅកម្ពុជាទេ

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា បញ្ហាជម្លោះព្

លោក ហ៊ុន សែន៖ ជម្លោះព្រំដែនកម្ពុជា និងថៃមិនប៉ះពាល់ការវិនិយោគរបស់ជប៉ុននៅកម្ពុជាទេ

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃដែលមានការបិទព្រំដែនជាងមួយឆ្នាំកន្លងទៅនេះមិនបានប៉ះពាល់ដល់ការធ្វើវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាទេ។ ការលើកឡើងដូចនេះរបស់ប្រមុខគណបក្សកាន់អំណាចនៅកម្ពុជា គឺស្របគ្នានឹងការលើកឡើងរបស់តំណាងក្រុមហ៊ុនធំមួយរបស់ជប៉ុនដែលកំពុងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា គឺក្រុមហ៊ុន Minebea Mitsumi។

អតីតទីប្រឹក្សាម្នាក់របស់មេដឹកនាំកំពូលកម្ពុជាប្រឈមនឹងការកាត់ទោសប្រហារជីវិតនៅចិន

មេខ្លោងឆបោកអនឡាញ លោក ចេន ហ្ស៊ី អតីតទីប្រឹក្សារបស់មេដឹកកំពូលៗរបស់​កម្ពុជា ប្រឈមនឹងការកាត់​

អតីតទីប្រឹក្សាម្នាក់របស់មេដឹកនាំកំពូលកម្ពុជាប្រឈមនឹងការកាត់ទោសប្រហារជីវិតនៅចិន

មេខ្លោងឆបោកអនឡាញ លោក ចេន ហ្ស៊ី អតីតទីប្រឹក្សារបស់មេដឹកកំពូលៗរបស់​កម្ពុជា ប្រឈមនឹងការកាត់​ទោស​ដោយ​ប្រហារជីវិតនៅចិន បន្ទាប់ពីរដ្ឋអាជ្ញាចិនសម្រេចបន្ថែមបទ​ចោទមួយទៀតលើ​បុរសអាយុ៣៨​ឆ្នាំ​រូបនេះ ពីបទបង្ករបួសស្នាមដោយចេតនា។ នេះបើតាម​ការចុះផ្សាយ​របស់សារព័ត៌មានសិង្ហបុរី CNA នៅថ្ងៃទី២៧​ខែកក្កដា​ ឆ្នាំ​២០២៦។

ប្រធានាធិបតីហ្វីលីពីន​​ លើកឡើងថា​ ដល់ពេលហើយដែលត្រូវមានថាមពលនុយក្លេអ៊ែរ

វិបត្តិសង្គ្រាម​នៅមជ្ឈិមបូព៌ា ដែល​បានធ្វើ​ឲ្យរាំងស្ទះការនាំ​ចេញប្រេង បានបង្ក​ការលំបាកជា

ប្រធានាធិបតីហ្វីលីពីន​​ លើកឡើងថា​ ដល់ពេលហើយដែលត្រូវមានថាមពលនុយក្លេអ៊ែរ

វិបត្តិសង្គ្រាម​នៅមជ្ឈិមបូព៌ា ដែល​បានធ្វើ​ឲ្យរាំងស្ទះការនាំ​ចេញប្រេង បានបង្ក​ការលំបាកជាខ្លាំងមកលើហ្វីលីពីន។ ថ្ងៃចន្ទទី​២៧​កក្កដា លោក ហ្វ៊ែរឌីណង់ ម៉ាកូស ប្រធានាធិបតី​ហ្វីលីពីន បាន​លើកឡើងថា ជាដល់ពេលវេលា​​ហើយ ដែលហ្វីលីពីនត្រូវតែពិចារណាគិតគូរ​ ដើម្បី​មាន​ចរន្តអគ្គិសនី​ដើរដោយ​ថាមពលនុយក្លេអ៊ែរ។

សហរដ្ឋ​​អាមេរិកផ្អាកលែងវាយអ៊ីរ៉ង់ ដោយអះអាងថា​​ចង់ទុក​ឱកាស​ឲ្យ​ការចរចាការទូត

គិត​ចាប់ពីថ្ងៃសុក្រមក គឺ​៣យប់ជាប់គ្នាហើយ​ ដែលកងទ័ពអាមេរិក​បានផ្អាក លែងវាយប្រហារទៅ​លើអ៊ីរ

សហរដ្ឋ​​អាមេរិកផ្អាកលែងវាយអ៊ីរ៉ង់ ដោយអះអាងថា​​ចង់ទុក​ឱកាស​ឲ្យ​ការចរចាការទូត

គិត​ចាប់ពីថ្ងៃសុក្រមក គឺ​៣យប់ជាប់គ្នាហើយ​ ដែលកងទ័ពអាមេរិក​បានផ្អាក លែងវាយប្រហារទៅ​លើអ៊ីរ៉ង់​។ ខាងអ៊ីរ៉ង់​វិញ​ ក៏ដូចគ្នាដែរ ដោយ​បាន​ផ្អាកលែង​បាញ់​ប្លោងគ្រាប់ ទៅកាន់ប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស។ អគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថាលោក​ដូណាល់ ត្រាំ ចង់ទុក​ឱកាស​ឲ្យ​ដល់ការរកដំណោះស្រាយ​ តាមផ្លូវចរចាការទូត តែទន្ទឹមនឹងនេះ​លោក​ប្រធានាធិបតី មិន​បានបោះបង់ចោល​ឡើយ នូវជំរើស​វាយប្រហារអ៊ីរ៉ង់​សាជាថ្មី​។

សាលាបារាំងខេត្តសៀមរាបលើកទឹកចិត្តសិស្សឲ្យរៀនភាសាបារាំង មុនកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី

ដើម្បីអបអរសាទរ និងត្រៀមខ្លួនជាពិសេសមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រទេសក

សាលាបារាំងខេត្តសៀមរាបលើកទឹកចិត្តសិស្សឲ្យរៀនភាសាបារាំង មុនកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី

ដើម្បីអបអរសាទរ និងត្រៀមខ្លួនជាពិសេសមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ សាលា​បារាំងខេត្តសៀមរាប ឬហៅថាសាលាអាល្លីយ៉ង់បារាំង​(Alliance Française) បាននឹងកំពុងពង្រឹងការបង្រៀនភាសាបារាំងដល់សិស្សានុសិស្សកម្ពុជាបន្ថែមទៀត។ ជាក់ស្តែង ព្រឹទ្ធសភាកម្ពុជាបានផ្តល់អំណោយជាអគារសិក្សាថ្មីមួយទៀតដល់សាលាអាល្លីយ៉ង់បារាំង​ ក្នុងខេត្ត​សៀមរាប ដើម្បីលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំង។ អគារសិក្សាថ្មីនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ 

ចិន៖ ការអភិវឌ្ឍបញ្ញាសប្បនិម្មិតជំរុញឲ្យអ្នកមានសញ្ញាបត្រខ្ពស់ត្រូវបង្ខំចិត្តធ្វើការងារតូចតាច

នៅក្នុងប្រទេសចិន វិបត្តិខ្វះការងារធ្វើបានអូសបន្លាយអស់ជាច្រើនឆ្នាំមកហើយ។ យុវជនចិនខ្វះការ

ចិន៖ ការអភិវឌ្ឍបញ្ញាសប្បនិម្មិតជំរុញឲ្យអ្នកមានសញ្ញាបត្រខ្ពស់ត្រូវបង្ខំចិត្តធ្វើការងារតូចតាច

នៅក្នុងប្រទេសចិន វិបត្តិខ្វះការងារធ្វើបានអូសបន្លាយអស់ជាច្រើនឆ្នាំមកហើយ។ យុវជនចិនខ្វះការងារធ្វើ រួមផ្សំនឹងវិបត្តិអចលនទ្រព្យ និងបំណុលសាធារណៈជាបញ្ហាចម្បងៗធំ ៣ ដែលជាបន្ទុកផលវិបាកធ្ងន់ចំពោះសេដ្ឋកិច្ចចិនតាំងពីក្រោយសម័យកូវីដ១៩។ លើសពីនេះទៀត នយោបាយសម្រុកអភិវឌ្ឍន៍បញ្ញាសប្បនិម្មិតរបស់ចិនដែលបានកាត់បន្ថយកម្លាំងពលកម្មមនុស្ស ក៏កាន់តែធ្វើឲ្យប៉ះពាល់ដល់ការងារយុវជនដែរ។ តែគេមិនត្រូវភ្លេចនិយាយទេថា នេះក៏ជារបត់ថ្មីមួយនៃសេដ្ឋកិច្ចឌីជីថល។ 

លោកស្រី ឡងឌី សាន់ណារ៉ា៖ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងការវិវត្តនៃសម័យកាល

​ក្រសួងវប្ប​ធម៌កម្ពុជា ​បាន​រៀបចំជាលើកដំបូង ​ការ​តាំង​បង្ហាញ​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ

លោកស្រី ឡងឌី សាន់ណារ៉ា៖ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងការវិវត្តនៃសម័យកាល

​ក្រសួងវប្ប​ធម៌កម្ពុជា ​បាន​រៀបចំជាលើកដំបូង ​ការ​តាំង​បង្ហាញ​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍​ខ្មែររយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦​ នៅសាលសន្និសីទ និងពិព័រណ៌ ព្រីមមៀម សែនសុខ។ កម្មវត្ថុនៃការតាំងពិព័រណ៌នេះ គឺដើម្បីអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីខ្មែរ និងផ្សព្វផ្សាយទៅកាន់​អន្តរជាតិ​។ រដ្ឋ​លេខា​ធិការ​​ និង​ជាអ្នក​ជំនាញ​ក្នុងក្រុម​ការងារ​បច្ចេក​ទេស​សម្លៀក​បំពាក់នៃ​ក្រសួង​វប្បធម៌ លោក​ស្រី​ ឡងឌី សាន់ណារ៉ា បានលើក​ទឹក​ចិត្ត​ឱ្យ​ពល​រដ្ឋ​ រួមគ្នា​ថែរក្សា​អត្តសញ្ញាណ​ជាតិ និងអំពាវនាវឲ្យពលរដ្ឋខ្មែរចងចាំពីឫស​គល់នៃប្រពៃណី​របស់​ខ្លួន បើ​ទោះបី​ជា​​បច្ចុប្បន្ន​កម្ពុជាបានឈានចូលយុគសម័យទំនើបក៏ដោយ​។​

ប្រធានធនាគារជាតិសុំលាចុះពីតំណែងចំពេលដែលប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ច

បន្ទាប់ពីបានព្យាយាមដោះស្រាយវិបត្តិសេដ្ឋកិច្ចអស់ជាច្រើនខែ អគ្គទេសាភិបាលធនាគារជាតិឥណ្ឌូណេ

ប្រធានធនាគារជាតិសុំលាចុះពីតំណែងចំពេលដែលប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ច

បន្ទាប់ពីបានព្យាយាមដោះស្រាយវិបត្តិសេដ្ឋកិច្ចអស់ជាច្រើនខែ អគ្គទេសាភិបាលធនាគារជាតិឥណ្ឌូណេស៊ីបានសុំលាចុះពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើល។ សេដ្ឋកិច្ចឥណ្ឌូណេស៊ីរងផលវិបាកជាខ្លាំងពីវិបត្តិសង្គ្រាមអ៊ីរ៉ង់ ដ្បិតថាប្រទេសអាស៊ីមួយនេះនាំចូលប្រេងដ៏ចម្បងពីតំបន់មជ្ឈិមបូព៌ា។ ការសុំចុះពីតំណែងរបស់ប្រធានធនាគារកណ្តាលរូបនេះបានបំផុសឲ្យមានក្តីបារម្ភអំពីស្ថិរភាពសេដ្ឋកិច្ច អតិផរណា និងអត្រាប្តូរប្រាក់ឥណ្ឌូណេស៊ី។

ថៃចោទកម្ពុជាថាបានប្រើតារាល្បីៗឲ្យនិយាយភូតភររឿងព្រំដែន តែកម្ពុជាបដិសេធ

មន្ត្រីជាន់ខ្ពស់កងទ័ពអាកាសថៃទទួលបន្ទុកឃ្លាំមើលស្ថានការណ៍កម្ពុជា-ថៃ បានថ្លែងបរិហារកម្ពុជ

ថៃចោទកម្ពុជាថាបានប្រើតារាល្បីៗឲ្យនិយាយភូតភររឿងព្រំដែន តែកម្ពុជាបដិសេធ

មន្ត្រីជាន់ខ្ពស់កងទ័ពអាកាសថៃទទួលបន្ទុកឃ្លាំមើលស្ថានការណ៍កម្ពុជា-ថៃ បានថ្លែងបរិហារកម្ពុជាថាបានប្រើតារាសម្តែងល្បីៗឲ្យផ្សព្វផ្សាយព័ត៌មានតែមួយជ្រុងនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ មន្ត្រីយោធាថៃយល់ថា ការធ្វើដូចនេះនឹងធ្វើឲ្យសហគមន៍អន្តរជាតិយល់ខុសស្ថានភាពជាក់ស្តែង និងថាជានិច្ចកាល ថៃបានគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥។ តែមន្ត្រីរដ្ឋាភិបាលកម្ពុជាអះអាងថា តារាល្បីៗលំដាប់ពិភពលោកមិនអាចត្រូវបានគេបញ្ជាឲ្យធ្វើរឿងអ្វីមួយបានទេ និងថា ថៃក៏ត្រូវតែគោរពតាមបទបាញ់ដូចដែលខ្លួនបានប្រកាសដែរ។

ក្រសួងសុខាភិបាល៖ អាជ្ញាធរកំពុងចាត់ការករណីក្រុមក្មេងទំនើងវាយគ្នានៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ្ឌ

នាពេលថ្មីៗនេះ មានករណីក្មេងទំនើងមួយក្រុមបានព្រួតគ្នាវាយយុវជន ២នាក់ នៅក្នុងបរិវេណមន្ទីរពេទ

ក្រសួងសុខាភិបាល៖ អាជ្ញាធរកំពុងចាត់ការករណីក្រុមក្មេងទំនើងវាយគ្នានៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ្ឌ

នាពេលថ្មីៗនេះ មានករណីក្មេងទំនើងមួយក្រុមបានព្រួតគ្នាវាយយុវជន ២នាក់ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ មន្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់នៅថ្ងៃទី២៧កក្កដានេះថា ក្រសួង​សុខាភិបាល​​កំពុងធ្វើការជាមួយអា​ជ្ញាធរខេត្តបន្ទាយ​​មានជ័យដើម្បីស្វែងរកក្រុមក្មេងទំនើង​​​​ដែលបង្កអំពើ​ហិង្សាទាំងនោះ។ មន្ត្រីសង្គមស៊ីវិលបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការសំណុំរឿងនេះឲ្យបានហ្មត់ចត់ ព្រោះបាតុភាពហិង្សានេះឆ្លុះបញ្ចាំងឲ្យឃើញទិដ្ឋភាពអសន្តិសុខនៅកន្លែងព្យាបាលអ្នកជំងឺ។

១ឆ្នាំនៃការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ៖ អាជ្ញាធរបញ្ចូនសំណុំរឿងជិត ៣០០ករណីទៅតុលាការ និងចាត់ការ​មន្រ្តីមួយចំនួន

យោងតាមរបាយការណ៍​​ ក្នុងរយៈពេល ១ឆ្នាំនេះ ​អាជ្ញាធរកម្ពុជាបានបញ្ជូនសំណុំរឿង​ពាក់ព័ន្ធនឹងកា

១ឆ្នាំនៃការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ៖ អាជ្ញាធរបញ្ចូនសំណុំរឿងជិត ៣០០ករណីទៅតុលាការ និងចាត់ការ​មន្រ្តីមួយចំនួន

យោងតាមរបាយការណ៍​​ ក្នុងរយៈពេល ១ឆ្នាំនេះ ​អាជ្ញាធរកម្ពុជាបានបញ្ជូនសំណុំរឿង​ពាក់ព័ន្ធនឹងការឆបោក​អនឡាញ​ចំនួន ២៦៨ករណីទៅកាន់តុលាការ ពាក់ព័ន្ធនឹង​​​ជនសង្ស័យជិត ៣០០០នាក់។ ក្នុងប្រតិបត្តិការ​​បោសសម្អាតបទល្មើសអនឡាញនេះ​​​ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្មីៗនេះ​បានអះអាងថា ​​​រដ្ឋាភិបាលកម្ពុជា​​ក៏​បានចាត់ការ​​មន្ត្រីមួយចំនួនដែល​ជាប់ពាក់ព័ន្ធជាមួយបណ្តាញ​ឧក្រិដ្ឋជនផងដែរ។ 

សកម្មជនការពារព្រៃឈើទទូច​​ឱ្យក្រសួងចាត់វិធានការលើបទល្មើសព្រៃឈើនៅព្រៃឡង់

សកម្ម​ជន និង​ជា​អ្នក​ការពារ​បរិស្ថាន ​លោក​ ម៉ា ​ចិត្រា ទទូច​​ឱ្យក្រសួង​បរិស្ថាន​មានចំណាត់

សកម្មជនការពារព្រៃឈើទទូច​​ឱ្យក្រសួងចាត់វិធានការលើបទល្មើសព្រៃឈើនៅព្រៃឡង់

សកម្ម​ជន និង​ជា​អ្នក​ការពារ​បរិស្ថាន ​លោក​ ម៉ា ​ចិត្រា ទទូច​​ឱ្យក្រសួង​បរិស្ថាន​មានចំណាត់​ការ​លើ​បទល្មើស​ព្រៃឈើក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់។ ជាការ​ទទូច​ជាថ្មីម្តងទៀត ​ក្រោ​យ​លោក ម៉ា ​ចិត្រា ​រក​ឃើញ​ជន​សង្ស័យ​មួយ​ក្រុមដែលគ្រោង​ដឹក​ឈើប្រភេទក្តារឈើទាលរាប់សិប​បន្ទះ​ ចេញពី​ដែន​ជម្រក​ធម្មជាតិ​កាល​ពី​យប់ថ្ងៃអាទិត្យទី២៦​ ខែកក្កដា​ ឆ្នាំ​២០២៦។ ក្រសួងបរិស្ថាន​បាន​ចេញមុ​ខ​សន្យាចាត់ការ​តាមនីតិវិធី​​ច្បាប់លើ​ជន​សង្ស័យ​។ 

ហេតុអ្វីបេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ភាគច្រើនលើសលប់ជ្រើសយកមុខវិជ្ជាវិទ្យាសាស្ត្រសង្គម?

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី១០ ខែសីហា ២០២៦ ខាងមុខ គឺមានថ្នាក់វិ

ហេតុអ្វីបេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ភាគច្រើនលើសលប់ជ្រើសយកមុខវិជ្ជាវិទ្យាសាស្ត្រសង្គម?

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី១០ ខែសីហា ២០២៦ ខាងមុខ គឺមានថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១៧៦មណ្ឌល ឬស្មើនឹង ៤ ៦៧៤បន្ទប់ ខណៈថ្នាក់វិទ្យាសាស្ត្រមានតែ ៦៨មណ្ឌល ឬស្មើនឹង ១៥៣៣បន្ទប់។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំនៅថ្ងៃទី២៦ ខែកក្កដា។ ចំនួននេះបង្ហាញថា បេក្ខជនដែលជ្រើសរើសការប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួនតិចជាងថ្នាក់វិទ្យាសាស្ត្រសង្គមរហូតដល់ទៅជាង ៣ដង។ ហេតុអ្វីបេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ភាគច្រើនលើសលប់ជ្រើសយកមុខវិជ្ជាវិទ្យាសាស្ត្រសង្គម?

Get more results via ClueGoal