ជប៉ុនបន្តប្តេជ្ញាជួយជំរុញឱ្យកម្ពុជា-ថៃ អនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងបទឈប់បាញ់
newsare.net
នៅថ្ងៃទី២៩ ខែមេសា ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រកាសថា រដ្ឋាភិបាលជប៉ុននឹងបេ្តជ្ញាបន្តខិជប៉ុនបន្តប្តេជ្ញាជួយជំរុញឱ្យកម្ពុជា-ថៃ អនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងបទឈប់បាញ់
នៅថ្ងៃទី២៩ ខែមេសា ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រកាសថា រដ្ឋាភិបាលជប៉ុននឹងបេ្តជ្ញាបន្តខិតខំប្រឹងប្រែង ជួយជំរុញការអនុវត្តឱ្យពិតប្រាកដនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ការអះអាងជួយសម្របសម្រួលបន្ថែមទៀតរបស់ជប៉ុនដូចនេះ ធ្វើឡើងក្រោយពេលដែលអនុព័ន្ធយោធា និងប្រធានផ្នែកកិច្ចការនយោបាយជប៉ុនបានចូលរួមសកម្មភាពចុះពិនិត្យទីតាំងតាមព្រំដែនក្នុងខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ និងបន្ទាប់ពីទាហានថៃផ្ទុះអាវុធ ៩គ្រាប់ក្នុងតំបន់អូរស្មាច់នៅថ្ងៃទី២៩ ខែមេសា។ Read more














