នៅក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៦ ក្រសួងព័ត៌មានកម្ពុជាបានរៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាមស៊ីវិលនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត ភក្រ្តា បានលើកសរសើរតួនាទីអ្នកសារព័ត៌មាន ដែលបានរាយការណ៍ និងកត់ត្រាការពិតពីស្ថានភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។
ពលរដ្ឋមួយចំនួនដែលរស់នៅតាមផ្លូវថ្មើរជើងចតុមុខ(Walk Streat) បានត្អូញត្អែរពីការរំខានដោយសំឡេងខ្លាំងៗ ខណៈមានការប្រគុំតន្ត្រីនៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ១១យប់។ ពលរដ្ឋអះអាងថា សំឡេងខ្លាំងៗចេញពីឆាកតន្ត្រីនោះ បានប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សចាស់ និងកូនក្មេងដែលមានផ្ទះនៅតំបន់នោះ ដោយពួកគេមិនអាចទទួលទានដំណេកបាន។
ប្រឈមនឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃខ្លាំង ដែលបង្កឡើងដោយសង្រ្គាមនៅមជ្ឈិមបូព៌ា ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Spirit Airlines បានប្រកាសនៅថ្ងៃសៅរ៍ ទី២ ឧសភា លុបជើងហោះហើរទាំងអស់ និងចាប់ផ្តើមផ្អាកសកម្មភាពការងារជាបណ្តើរៗភ្លាម។ ប្រសិនបើច្រកសមុទ្រអកមូហ្សនៅបន្តបិទខ្ទប់យូរទៀត នោះក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ក៏អាចប្រឈមនឹងការបិទទ្វារ ដែរ។
លោកដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសុក្រ ទី១ ឧសភា មិ្សលមិញ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម ទៅលើគុយបា និងបានគំរាមវាយយកគុយបា។ នៅថ្ងៃដដែល ប្រជាជនគុយបាច្រើនម៉ឺននាក់បានចុះផ្លូវដើរដង្ហែក្បួន នៅទីក្រុងឡាហាវ៉ាន ដើម្បីបង្ហាញសាមគ្គីភាព និងការការពារមាតុភូមិ។ ប្រជាជានគុយបាក៏បានបរិហារចំពោះការគំរាមឈ្លានពានដែនអធិបតេយ្យភាពរបស់គុយបា ពីសំណាក់កងទ័ពអាមេរិក។ ប្រតិកម្មនឹងទណ្ឌកម្មថ្មីរបស់ក្រុងវ៉ាស៊ីនតោន ក្រុងឡាហាវ៉ានបានចាត់ទុកវិធានការនេះ ថាជាអំពើខុសច្បាប់ និងបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើច្បាប់អន្តរជាតិ។
ក្រសួងព័ត៌មានបានកត់សម្គាល់ឃើញមួយរយៈចុងក្រោយនេះ នូវសកម្មភាពមិនរៀបរយ និងសកម្មភាពអសណ្តាប់ធ្នាប់របស់អ្នកកាសែតក្នុងការបំពេញកិច្ចការរបស់ខ្លួន ដែលបានបង្កផលប៉ះពាល់ដល់គុណតម្លៃ និងកិត្យានុភាពនៃវិជ្ជាជីវៈសារព័ត៌មានទាំងមូល។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ដោយបានបន្ថែមថា អ្នកសារព័ត៌មានមានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ។
ក្នុងឱកាសបំពេញទស្សនកិច្ចជាលើកទីមួយ នៅប្រទេសវៀតណាម នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ីឈិ បានចុះកិច្ចព្រមព្រៀងជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខថាមពលនិងទំនើបកម្ម។ ក្នុងសុន្ទរកថាផ្នែកនយោបាយការបរទេសពីទីក្រុងហាណូយដដែល លោកស្រីនាយករដ្ឋមន្ត្រីបានសន្យាដើរតួនាទីកាន់តែសកម្មខ្លាំងបន្ថែមទៀត ដើម្បីធានាប្រែក្លាយអាស៊ីប៉ាស៊ីហ្វិកឱ្យក្លាយជាតំបន់សេរីនិងបើកចំហ។ តែសម្រាប់ប៉េកាំង គំនិតផ្តួចផ្តើមរបស់លោកស្រីប្រមុខរដ្ឋាភិបាលជប៉ុន គឺជាការពន្យុះឱ្យមានភាពប្រឈមដាក់គ្នា។
ក្នុងពេលដែលការដោះស្រាយជម្លោះជាមួយអ៊ីរ៉ង់ត្រូវគាំងស្តូក ហើយលោកត្រាំបានប្រាប់សភាអាមេរិកថាអរិភាពជាមួយអ៊ីរ៉ង់បានចប់ តែអ៊ីរ៉ង់ថាសង្គ្រាមនឹងអាចផ្ទុះឡើងវិញ ប្រធានាធិបតីអាមេរិកបានងាកមករករឿងសម្ព័ន្ធមិត្តចាស់ គឺអឺរ៉ុប។ ក្រៅពីប្រើវិធីគំរាមដំឡើងពន្ធនាំចូល ក្រសួងការពារជាតិអាមេរិកបានប្រកាសនៅថ្ងៃសុក្រទី១ឧសភា ដកទ័ពប្រមាណ៥ពាន់នាក់ចេញពីអាល្លឺម៉ង់ ដោយប្រើពេលយ៉ាងយូរ១ឆ្នាំ។
ជនសង្ស័យក្នុងបទវាយប្រហារដោយកាំបិត ទៅលើបុរសជនជាតិជ្វីហ្វពីរនាក់ នៅភាគខាងជើងទីក្រុងឡុងដ៏ បានបង្ហាញខ្លួននៅមុខចៅក្រម នៅថ្ងៃទី ០១ ខែឧសភា។ រដ្ឋាភិបាលអង់គ្លេសចាត់ទុកការវាយប្រហារនេះ ជាទង្វើប្រកាន់ពូជសាសន៍ ហើយសន្យាថានឹងពង្រឹងការការពារសន្តិសុខនៅតាមតំបន់សហគមន៍ជ្វីហ្វ។
ផែនការរបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលត្រៀមលុបអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MOU២០០១) ត្រូវបានបញ្ញវន្តថៃមួយចំនួនលើកយកមកវិភាគអំពីការខាតបង់ និងផលចំណេញដល់ប្រទេសថៃ។ ប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន បានបង្ហាញការគោរពចំពោះយោបល់របស់អ្នកវិភាគ និងបញ្ញវន្តថៃជាច្រើនរូប ដែលបានផ្តល់ជាមតិថា រដ្ឋាភិបាលថៃមិនគួរលុប MOU២០០១ នេះឡើយ។ ក្នុងចំណោមបញ្ញវន្តថៃទាំងនោះ យោបល់របស់លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ត្រូវបានលោក ហ៊ុន សែន លើកយកមករំលេចតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
តុលាការក្រុងភ្នំពេញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានចោទប្រកាន់លើអតិថិជនធនាគារហួយវ័នផេ ២នាក់ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងរាំងស្ទះចរាចរណ៍សាធារណៈ។ ការចោទប្រកាន់នេះ ធ្វើឡើងក្រោយពេលដែលអ្នកទាំង២ បានដឹកនាំការតវ៉ានៅពីមុខធនាគារជាតិកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីទាមទាជាថ្មីឱ្យធនាគារជាតិរកដំណោះស្រាយជូនអតិថិជនហួយវ័នទាំងអស់ លើបញ្ហាទូទាត់ប្រាក់របស់ក្រុមហ៊ុន។
បញ្ញវន្តថៃខ្លះបានចេញមុខអះអាងថា ប្រសិនបើលុបចោលអនុស្សរណៈនៃការយោគយល់ MOU២០០១(MoU44) ទាក់ទងទៅនឹងតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ នោះនឹងធ្វើឲ្យថៃជាអ្នកខាតបង់ធ្ងន់ធ្ងរ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសំដែងការសោកស្តាយចំពោះភាគីថៃ ដែលចង់លុបចោលMOUនេះ និងចាត់ទុកការលុបMOUនេះ នឹងប៉ះពាល់ដល់ដំណើរការដោះស្រាយបញ្ហានៅតំបន់ខ្ពង់រាបក្នុងបាតសមុទ្រនៃប្រទេសទាំងពីរ។ តើភាគីណាជាអ្នកខាត និងចំណេញពិតប្រាកដ ប្រសិនបើលុប MOU២០០១(MoU44) រវាងកម្ពុជា និងថៃ?
សហរដ្ឋអាមេរិក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញក្តីបារម្ភទៅនឹងការតម្កល់ទោសលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។ សម្រាប់អាមេរិក ការចោទប្រកាន់ថា អាមេរិកមានពាក់ព័ន្ធនឹងលោក កឹម សុខា ក្នុងសំណុំរឿងប្រឆាំងរដ្ឋាភិបាលកម្ពុជា គឺមិនពិត និងជាការចោទប្រកាន់ដោយគ្មានទំនួលខុសត្រូវ។ ប្រតិកម្មរបស់អាមេរិក ធ្វើឡើងក្រោយគេបង្អស់ បន្ទាប់ពីបណ្តាប្រទេសសេរីជាច្រើន បានប្រតិកម្មទៅនឹងសាលាឧទ្ធរណ៍ ដែលតម្កល់សាលក្រមសាលាដំបូងផ្តន្ទាទោសលោក កឹម សុខា ថាជាការធ្វើឲ្យលំហប្រជាធិបតេយ្យកម្ពុជាដើរថយក្រោយ។
ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦នេះ ក្រុមសង្គមស៊ីវិលផ្នែកការងារ សហជីព និងកម្មករប្រមាណជាង ២០០នាក់បានជួបជុំគ្នានៅលើសួនច្បារខាងមុខស្ថានទូតបារាំង ដើម្បីដង្ហែរញត្តិទៅកាន់ស្ថានទូតលោកខាងលិចនានា និងទៅកាន់ស្ថាប័នរដ្ឋាភិបាលមួយចំនួន។ ខ្លឹមសារញត្តិត្រូវបានមេដឹកនាំសហជីពផ្ដោតលើប្រធានបទ «ស្តារឡើងវិញ និងកែទម្រង់ឧបសគ្គនានារារាំងដល់ការអនុវត្តសេរីភាពសហជីព»។ តែក្រសួងការងារអះអាងថា ក្រសួងតែងយកចិត្តទុកដាក់ពីកង្វល់របស់កម្មករនិយោជិត និងស្វែងរកដំណោះស្រាយពិតប្រាកដសម្រាប់ពួកគេ៕
ធ្លាប់រងការគំរាមកំហែងភេរវកម្មបែបអ៊ីស្លាមជ្រុលនិយម ពេលនេះសិង្ហបុរីកំពុងតានដាននិងទប់ស្កាត់ចរន្តភេរវកម្មបែបជាតិនិយមជ្រុលរបស់ក្រុមយុវជនផ្តាច់ខ្លួន។ នៅប៉ុន្មានឆ្នាំចុងក្រោយមកនេះ សិង្ហបុរី ក៏ដូចជាបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួន បានកម្ចាត់ផែនការវាយប្រហារដោយក្រុមយុវជនផ្តាច់ខ្លួនធ្វើជាជនជ្រុលនិយម បានជាច្រើនករណី។ តើចរន្តជ្រុលនិយមរបស់យុវជនសិង្ហបុរីជាអ្វី?
ជនសង្ស័យក្នុងបទវាយប្រហារដោយកាំបិត ទៅលើបុរសជនជាតិជ្វីហ្វពីរនាក់ នៅភាគខាងជើងទីក្រុងឡុងដ៏ បានបង្ហាញខ្លួននៅមុខចៅក្រម នៅថ្ងៃទី ០១ ខែឧសភា។ រដ្ឋាភិបាលអង់គ្លេសចាត់ទុកការវាយប្រហារនេះ ជាទង្វើប្រកាន់ពូជសាសន៍ ហើយសន្យាថានឹងពង្រឹងការការពារសន្តិសុខនៅតាមតំបន់សហគមន៍ជ្វីហ្វ។
ជនបរទេសចំនួន ៤០នាក់ ដែលភាគច្រើនជាជនជាតិចិនត្រូវបានសាលាដំបូងខេត្តព្រះសីហនុឃុំខ្លួនជាបណ្តោះអាសន្ន ក្រោយរកឃើញថាពួកគេមានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងខេត្តព្រះសីហនុចោទប្រកាន់ជនបរទេសទាំងនោះពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងប៉ុនប៉ងដោយមានក្រុមចាត់តាំង រៀបចំ។ ចំណែកនៅខេត្តស្វាយរៀង តុលាការក៏បានចាត់វិធានការលើជនជាតិខ្មែរ និងវៀតណាមចំនួន ១៨នាក់ពាក់ព័ន្ធនឹងបទល្មើសដូចគ្នា។
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ អង្គការអ្នកយកការណ៍គ្មានព្រំដែន ហៅកាត់ RSF បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីសេរីភាពសារព័ត៌មានក្នុងលោក។ របាយការណ៍បានបង្ហាញថា ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ ២០២៦ បានឡើងចំនួន ១០លេខ ពោលពីចំណាត់ថ្នាក់ទី ១៦១ មកចំណាត់ថ្នាក់ទី ១៥១ ក្នុងចំណោម ១៨០ប្រទេស។
ថ្មីៗនេះ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ឬ AMRO បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នេះមកនៅត្រឹម ៤,៣%។ ការទម្លាក់អត្រាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នេះត្រូវបានAMRO លើកយកហេតុផលមកពន្យល់ថា គឺដោយសារការកើនឡើងតម្លៃប្រេងឥន្ទនៈដែលប៉ះពាល់ដល់វិស័យជាច្រើន ពិសេសច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់។ តាមពិតទៅ ការព្យាករណ៍របស់ AMRO ក៏មិនសូវខុសគ្នាពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួនដែរ។ អ្នកជំនាញសេដ្ឋកិច្ចនានាបានជំរុញឱ្យរដ្ឋាភិបាលត្រៀមឆ្លើយតបនឹងការវិវត្តនៃស្ថានការណ៍ពិភពលោក និងបន្តដាក់ចេញនូវគោលនយោបាយថ្មីៗបន្ថែមទៀត។ តើរដ្ឋាភិបាលគួរមានវិធានការអ្វីបន្ថែមដើម្បីស្តារកំណើនសេដ្ឋកិច្ចនៅក្នុងបរិបទពិភពលោកសព្វថ្ងៃ?
នៅក្នុងប្រទេសចិន រដ្ឋអំណាចហាមមិនឲ្យលក់ ឬនាំចេញ នាំចូលដ្រូនក្នុងទីក្រុងប៉េកាំង ហើយអ្នកដែលមានដ្រូនត្រូវសុំការអនុញ្ញាតជាមុនសិនទើបអាចបង្ហោះដ្រូននៅក្នុងលំហអាកាសទីក្រុងប៉េកាំងបាន។ វិធានការថ្មីនេះចាប់ចូលជាធរមាននៅថ្ងៃទី ០១ ឧសភា ដោយរដ្ឋអំណាចពន្យល់ពីហេតុផលសន្តិសុខជាតិ។
នៅថ្ងៃសុក្រទី១ឧសភានេះ ជាគម្រប់៦០ថ្ងៃគត់នៃសង្គ្រាមអាមេរិក-អ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់។ បើតាមរដ្ឋធម្មនុញ្ញអាមេរិក លោកដូណាល់ត្រាំ ត្រូវសុំការអនុញ្ញាតពីសភា ទើបអាចបន្តធ្វើសង្គ្រាមនៅអ៊ីរ៉ង់បានទៀត។ ប៉ុន្តែលោកប្រធានាធិបតីអាមេរិកទំនងមិនខ្វល់នឹងច្បាប់ក្បួននេះទេ។ ចំណែក អ៊ីរ៉ង់ ក៏បានបើកឱ្យដំណើរការប្រព័ន្ធការពារអាកាសឡើងវិញដែរ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី ៣០មេសាម្សិលមិញ។
នៅក្នុងពិធីអបអរខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ឧសភានេះ នៅឯកំពង់ផែស្វយ័តក្រុងព្រះសីហនុលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ឡើងវិញថា រដ្ឋគ្មានគោលការណ៍បង្កើតច្បាប់ថ្មី ដើម្បីបញ្ចូនក្មេងទំនើងឱ្យធ្វើជាទាហាននៅសមរភូមិមុខទេ។ លោកនាយករដ្ឋមន្ត្រីបន្តថា ការបញ្ជូនក្មេងទំនើងទៅសមរភូមិ គឺគ្រាន់តែឱ្យពួកគេធ្វើសកម្មភាពមួយចំនួន ពោលមិនមែនឱ្យឈរជើង ឬកាន់កាំភ្លើងតតាំងសត្រូវឡើយ។ ការបញ្ជាក់ជាថ្មីរបស់លោកនាយករដ្ឋមន្រ្តីនាពេលនេះ គឺដើម្បីជម្រះមន្ទិលរបស់គណបក្សក្រៅរដ្ឋាភិបាលមួយ និងការរិះគន់របស់មហាជនមួយចំនួន ដែលស្នើឱ្យរដ្ឋាភិបាលពិចារណាកុំយកក្មេងទំនើងទៅបម្រើក្នុងជួរកងទ័ព៕
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ ទូរទស្សន៍ដ៏ធំមួយក្នុងប្រទេសកម្ពុជា គឺ PNN បានសម្រេចបញ្ចប់ការផ្សាយរបស់ខ្លួន ក្រោយដំណើរការមកជាង ១ទសវត្សរ៍។ ស្ថានីយ៍ទូរទស្សន៍ PNN មិនបានបញ្ចេញសេចក្តីថ្លែងការណ៍ណាមួយ អំពីហេតុផលនៃការបិទដំណើរការឡើយ។ ក៏ប៉ុន្តែតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មូលហេតុចម្បងនៃការបិទដំណើរការស្ថានីយ៍ទូរទស្សន៍ដ៏ធំមួយនេះ គឺដោយសារតែបញ្ហាហិរញ្ញវត្ថុ។
នៅថ្ងៃសុក្រទី១ឧសភានេះ ជាគម្រប់៦០ថ្ងៃគត់នៃសង្គ្រាមអាមេរិក-អ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់។ បើតាមរដ្ឋធម្មនុញ្ញអាមេរិក លោកដូណាល់ត្រាំ ត្រូវសុំការអនុញ្ញាតពីសភា ទើបអាចបន្តធ្វើសង្គ្រាមនៅអ៊ីរ៉ង់បានទៀត។ ប៉ុន្តែលោកប្រធានាធិបតីអាមេរិកទំនងមិនខ្វល់នឹងច្បាប់ក្បួននេះទេ។ ចំណែក អ៊ីរ៉ង់ ក៏បានបើកឱ្យដំណើរការប្រព័ន្ធការពារអាកាសឡើងវិញដែរ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី ៣០មេសាម្សិលមិញ។
កងនាវាជំនួយមនុស្សធម៌ « Flottille pour Gaza » ដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្កាហ្សាត្រូវបានអ៊ីស្រាអែលឃាត់ នៅសមុទ្រក្រិក ក្នុងថ្ងៃទី៣០ខែមេសា។ សកម្មជនប្រមាណ១៧៥នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ១៥នាក់ជាជនជាតិបារាំង។ បណ្តាប្រទេសអឺរ៉ុបរងការរិះគន់ទង្វើរបស់អ៊ីស្រាអែលនេះ ថាជាបទល្មើសច្បាប់អន្តរជាតិ និងទាមទារឲ្យមានការដោះលែងក្រុមសកម្មជនដែលត្រូវបានចាប់ខ្លួនទាំងអស់។
ការចរចាស្វែងរកវិធីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់កំពុងជាប់គាំងស្តូក តែសង្គ្រាមពាក្យសំដី នៅតែបន្តផុសផុលខ្លាំង។ នៅថ្ងៃព្រហស្បតិ៍ទី ៣០មេសានេះ ក្នុងពេលដែលអ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេរិកលើកឡើងអំពីលទ្ធភាពបន្តវិធានការឈប់បាញ់ និងបិទខ្ទប់ច្រកសមុទ្ទអកមូហ្ស រាប់ខែទៅមុខទៀត អគ្គមគ្គុទេសក៍អ៊ីរ៉ង់បានអះអាងថាអាមេរិកកំពុងចាញ់សង្គ្រាមយ៉ាងអាម៉ាស។ ភាពតានតឹងថ្មីនេះ បានធ្វើឱ្យប្រេងឆៅឡើងថ្លៃខ្ពស់ខ្លាំង ដល់១២៦ដុល្លារក្នុងមួយធុងបារីល។ “ពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ”នេះបើតាមប្រសាសន៍របស់លោកនាយកទីភ្នាក់ងារថាមពលអន្តរជាតិ។ ចំណែកប្រធានសន្និសីទអាកាសធាតុអង្គការសហប្រជាជាតិ COP៣១ ថាត្រូវពន្លឿនវឌ្ឍនភាពថាមពលកកើតឡើងវិញ។
នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ សាលាឧទ្ធរណ៍បានប្រកាសសាលដីកាដោយតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការទាក់ទងនឹងទោសក្បត់ជាតិរបស់លោក កឹម សុខា។ លើសពីនេះ សាលាឧទ្ធរណ៍បានបន្ថែមទោសមិនឲ្យមេដឹកនាំអតីតបក្សប្រឆាំងរូបនេះចេញពីប្រទេសរយៈពេល ៥ឆ្នាំ។ អ្នកតាមដាននយោបាយស្រុកខ្មែរយល់ថា ការតម្កល់ទោសក្បត់ជាតិរបស់លោក កឹម សុខានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ ខាងមុខ។ ផលប៉ះពាល់ដែលសហគមន៍អន្តរជាតិមួយចំនួននឹងអាចចាត់ទុកថា ដំណើរការប្រជាធិបតេយ្យកម្ពុជាកាន់តែដើរថយក្រោយថែមទៀត។
នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទ នៅថ្ងៃពុធ ទី ២៩ ខែ មេសា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងប្រាប់ទៅសមភាគី លោក ដូណាល់ ត្រាំ ឲ្យប្រុងប្រយ័ត្នពីក្តីវិនាសអន្តរាយ ប្រសិនអាមេរិកបើកការវាយប្រហារជាថ្មី ទៅលើអ៊ីរ៉ង់ ។ លោក ពូទីន ក៏បានបញ្ជាក់ម្តងទៀតអំពីជំហររបស់រស្ស៊ី ដែលត្រៀមខ្លួនរួមជាស្រេច ដើម្បីជួយអន្តរាគមន៍ ដោះស្រាយ ជម្លោះនៅមជ្ឈិមបូព៌ា ។
នៅឆ្នាំ២០២៥ នៅតែមានអ្នកកាសែតរងការធ្វើឃាត អ្នកកាសែតជាប់ក្នុងពន្ធនាគារ ... សេរីភាពសារព័ត៌មាន នៅលើពិភពលោក បានធ្លាក់ចុះដល់កំរិតដ៏ទាបបំផុត មិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០០២មក។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ របស់អង្គការអ្នកយកការណ៍គ្មានព្រំដែន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣០មេសា២០២៦។
នៅថ្ងៃទី៣០ មេសា អាជ្ញាធរកូរ៉េខាងជើង តាមរយៈទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានប្រាប់ឲ្យដឹងពីស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងប្រទេស។ បើតាម KCNA គ្រោះរាំងស្ងួតដែលកូរ៉េខាងជើងទើបជួបប្រទះពេលនេះជាគ្រោះរាំងស្ងួតដែលប្រទេសឯកោមួយនេះមិនធ្លាប់ជួបពីឆ្នាំមុនៗមកទេ និងថា ប្រជាកសិករនៅតាមតំបន់ដែលកំពុងជួបគ្រោះរាំងស្ងួតកំពុងប្រឹងប្រែងការពារដំណាំ និងដាំដើមឈើបន្ថែមដើម្បីការពារ និងទប់ទល់ពីផលប៉ះពាល់លើដំណាំកសិកម្មរបស់ខ្លួន។
បណ្តាអង្គទូតបរទេសប្រចាំកម្ពុជារួមមានសហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ សាធារណរដ្ឋឆែក អូស្ត្រាលី អង់គ្លេស និងកាណាដាជាដើម បានចេញសេចក្តីថ្លែងការណ៍ខកចិត្ត ចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ក្នុងការតម្កល់ការផ្តន្ទាទេសមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា។ បណ្តាអង្គទូតលោកខាងលិចទាំងនេះ បានអំពាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា ដើម្បីធានាដល់ការគោរពនីតិរដ្ឋ ពង្រីកលំហនយោបាយ សេរីភាពស៊ីវិល និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សាលាឧទ្ធរណ៍ភ្នំពេញនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងករណីសំណុំរឿងលោក កឹម សុខា និងបន្ថែមទោសហាមឃាត់មិនឲ្យចាកចេញពីប្រទេសរយៈពេល ៥ឆ្នាំ។ សហមេធាវីការពារក្តីឲ្យលោក កឹម សុខា និងអង្គការសង្គមស៊ីវិលមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍។ ទន្ទឹមគ្នានេះ ក្រុមមេធាវី និងសង្គមស៊ីវិល ក៏បានអំពាវនាវឲ្យមានការសន្ទនា និងផ្សះផ្សាជាតិ ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។ ពីមុខសាលាឧទ្ធរណ៍ភ្នំពេញ សូមទស្សនាសេចក្តីរាយការណ៍ផ្ទាល់របស់ ស៊ឹម ចាន់សំណាង៕
នៅថ្ងៃទី២៩ ខែមេសា ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រកាសថា រដ្ឋាភិបាលជប៉ុននឹងបេ្តជ្ញាបន្តខិតខំប្រឹងប្រែង ជួយជំរុញការអនុវត្តឱ្យពិតប្រាកដនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ការអះអាងជួយសម្របសម្រួលបន្ថែមទៀតរបស់ជប៉ុនដូចនេះ ធ្វើឡើងក្រោយពេលដែលអនុព័ន្ធយោធា និងប្រធានផ្នែកកិច្ចការនយោបាយជប៉ុនបានចូលរួមសកម្មភាពចុះពិនិត្យទីតាំងតាមព្រំដែនក្នុងខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ និងបន្ទាប់ពីទាហានថៃផ្ទុះអាវុធ ៩គ្រាប់ក្នុងតំបន់អូរស្មាច់នៅថ្ងៃទី២៩ ខែមេសា។
ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តទៅ កម្ពុជាបានសម្រេចលុបចោលកម្រៃ «ស្កេនកុងតឺទ័រ»ដើម្បីកាត់បន្ថយបន្ទុកថ្លៃភស្តុភារកម្ម(Logistics)ខណៈដែលតម្លៃប្រេងឥន្ធនៈនៅមានតម្លៃខ្ពស់។ នេះជាការបញ្ជាក់របស់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ អ្នកជំនាញបានកត់សំគាល់ថា តម្លៃដឹកជញ្ជូននៅកម្ពុជា បានហក់ឡើងចន្លោះពី២៥% ទៅ ៣០% ចាប់តាំងពីមានការឡើងថ្លៃប្រេងឥន្ធនៈ ដោយសារសង្គ្រាមនៅមជ្ឈឹមបូព៌ា។ កំណើនថ្លៃដឹកជញ្ជូននេះ បានជះផលប៉ះពាល់ធ្ងន់ធ្ងរទៅលើពលរដ្ឋជាអ្នកប្រើប្រាស់ចុងក្រោយ។ តើថ្លៃដឹកជញ្ជូននៅកម្ពុជាអាចនឹងចុះមកវិញទេ នៅពេលដែលរដ្ឋសម្រេចលុបចោលកម្រៃ «ស្កេនកុងតឺទ័រ»?