Only Russian victory will guarantee justice for Odessa massacre victims – Moscow
newsare.net
Read Full Article at RT.comOnly Russian victory will guarantee justice for Odessa massacre victims – Moscow
Read Full Article at RT.com Read more
Read Full Article at RT.com Read more
កាលពីសប្តាហ៍កន្លងទៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលជាប្រទេសផលិតប្រេងមួយដ៏សំខាន់ បានបង្កឲ្យមានការផ្ញាក់ផ្អើល តាមរយៈការប្រកាសចាកចេញពីអង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថា OPEP និង OPEP+។ តើមានមូលហេតុអ្វី នៅពីក្រោយការសម្រេចចិត្តនេះ? យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម បានអះអាងនៅថ្ងៃចន្ទទី៤ឧសភា ថាការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្តដើម្បីប្រយោជន៍ជាតិ មិនមែនដើម្បីប្រឆាំង ឬជំទាស់នឹងប្រទេសសមាជិកផ្សេងទៀតណាមួយឡើយ។
ប្រទេសឥណ្ឌូណេស៊ីបានប្រកាសឲ្យដឹងក្នុងថ្ងៃចន្ទ ទី៤ ឧសភាថា រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូណេស៊ី និងសមភាគីជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីវិស័យការពារ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យមួយនេះត្រូវបានក្រុងហ្សាការតាចាត់ទុកជារឿងចាំបាច់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ប្រឈមនឹងពិភពលោកមួយដែលកំពុងស្គាល់ភាពស្មុគស្មាញ និងវឹកវរ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យទី៣ឧសភា ថាកងទ័ពអាមេរិកនឹងបើកប្រតិបត្តិការចាប់ពីថ្ងៃចន្ទនេះទៅ ដើម្បីអមការពារ នាវាដែលជាប់ក្នុងឈូងសមុទ្រពែក្ស ឲ្យអាចបើកចេញតាមច្រកសមុទ្រអកមូហ្ស។ លោកដូណាល់ ត្រាំ អះអាងថាប្រតិបត្តិការនេះ គឺជាកាយវិការមនុស្សធម៌ និងចេតនាល្អរបស់សហរដ្ឋអាមេរិក។ តែយ៉ាងណា អ៊ីរ៉ង់បានប្រកាសថា វត្តមានរបស់កងទ័ពអាមេរិកនៅក្នុងច្រកសមុទ្រអកមូហ្ស នឹងត្រូវក្លាយជាផ្ទាំងស៊ីបវាយប្រហាររបស់អ៊ីរ៉ង់។
ទីភ្នាក់ងារសន្តិសុខថៃជាច្រើនវិភាគថា ការដែលរដ្ឋាភិបាលកម្ពុជាផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ហៅកាត់ UNCLOS គឺជាយុទ្ធសាស្ត្រដើម្បីឆ្លើយតបនឹងផែនការលុបចោលអនុស្សរណៈយោគយល់ឆ្នាំ ២០០១ (MOU២០០១) របស់ភាគីថៃ និងជាការត្រៀមទុកក្នុងការតតាំងតាមផ្លូវច្បាប់អន្តរជាតិដើម្បីទាមទារដែនទឹកដែលកម្ពុជាកំពុងមានជម្លោះជាមួយវៀតណាម។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation ចុះផ្សាយកាលពីថ្ងៃទី៣ ឧសភា។ ការលើកឡើងបែបនេះត្រូវបានមន្ត្រីកម្ពុជាបន្តបកស្រាយថា កម្ពុជាផ្តល់តម្លៃលើ MOU២០០១ និងមិនចង់ឃើញថៃលុបចោលឯកសារច្បាប់មួយនេះទេ។
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី តាកាអ៊ីជី សាណាអេបន្តទស្សនកិច្ចមួយជុំវិញទ្វីបអាស៊ី។ បន្ទាប់ពីប្រទេសវៀតណាមនៅចុងសប្តាហ៍កន្លងទៅ លោកស្រីបានបន្តដំណើរទស្សនកិច្ចនៅក្នុងប្រទេសអូស្រ្តាលីនាថ្ងៃចន្ទ ទី៤ ឧសភានេះ។ « វិបត្តិប្រេងឥន្ធនៈសកលបានធ្វើឲ្យប៉ះពាល់ធំធេងដល់តំបន់អាស៊ី ប៉ាស៊ីហ្វិក » នេះជាការថ្លែងរបស់លោកស្រី តាកាអ៊ីជី សាណាអេ បន្ទាប់ពីបានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក អង់តូនី អាល់បានីស៊ី។
សមយុទ្ធយោធាលើកទី២ រវាងកងទ័ពកម្ពុជា និងកងទ័ពឥណ្ឌាបានចាប់ផ្តើមក្នុងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ ភ្នំធំម្រះព្រៅ ខេត្តកំពង់ស្ពឺ។ សមយុទ្ធយោធាក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ» មានការចូលរួមពីកងទ័ពជើងគោកឥណ្ឌាចំនួន ១២០នាក់ និងកងយោធពលខេមរភូមិន្ទកម្ពុជាចំនួន ១៦០នាក់។ សមយុទ្ធយោធាកម្ពុជា-ឥណ្ឌាលើកទី២ នេះត្រូវបានឥណ្ឌាចាត់ទុកជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃកិច្ចសហការវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
លោក សឺន ជុំជួន មេធាវីការពារក្ដីឲ្យលោក ថាច់ សេដ្ឋា បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៤ឧសភា ដើម្បីតាមដានពាក្យបណ្តឹងដែលស្នើសុំឲ្យមានការដោះលែងអ្នកនយោបាយប្រឆាំងរូបនេះឲ្យមានសេរីភាពឡើងវិញ។ សំណើរបស់មេធាវីការពារក្តីយ៉ាងដូចនេះធ្វើឡើងក្នុងហេតុផលថា លោក ថាច់ សេដ្ឋា បានអនុវត្តទោសគ្រប់ចំនួនតាមច្បាប់កំណត់។
ជប៉ុនបានប្រកាសលុបចោលបម្រាមចុងក្រោយស្តីពីការនាំចេញអាវុធ។ អំណើះតទៅ ឧស្សាហកម្មអាវុធជប៉ុនអាចបញ្ចេញសក្តានុពលយ៉ាងពេញទំហឹងបាន នៅលើទីផ្សារសព្វាវុធអន្តរជាតិ។ ប៉ុន្តែជប៉ុនទំនងត្រូវការពេលវេលាបន្តិច ដើម្បីរៀបចំផែនការឱ្យបានច្បាស់លាស់និងពង្រឹងសមត្ថភាព។
អ៊ីស្រាអែលបានអនុម័តលើកិច្ចសន្យា ក្នុងទំហំទឹកប្រាក់ ជាច្រើនពាន់លានដុល្លារ ទិញយន្តហោះចម្បាំងអាមេរិកទំនើបចុងក្រោយ ប្រភេទ F-35 និង F-15IA បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកងទ័ពអាកាស។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអ៊ីស្រាអែល នៅថ្ងៃអាទិត្យ ទី៣ ឧសភា។
សកម្មជនពីរនាក់នៃកងនាវាមនុស្សធម៌សម្រាប់ហ្កាហ្សា បានបង្ហាញខ្លួននៅតុលាការអ៊ីស្រាអែល នៅព្រឹកថ្ងៃអាទិត្យ ទី៣ ឧសភា។ បើផ្អែកតាមអង្គការក្រៅរដ្ឋាភិបាលគំាព៌ាសិទ្ធិមនុស្ស នៅអ៊ីស្រាអែល តុលាការបានសម្រេចបន្តឃុំខ្លួនសកម្មជនទាំងពីរនាក់ ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងអង្គការភេរវនិយម។ ចំណែក សកម្មជនមនុស្សធម៌ផ្សេងទៀតត្រូវកងទ័ពអ៊ីស្រាអែលដោះលែង និងបញ្ជូនតាមកប៉ាល់ ទៅឲ្យអាជ្ញាធរក្រិក។
បន្ទាប់ពីច្រានចោលសំណើថ្ងៃសុក្រទី១ឧសភា លោកប្រធានាធិបតីអាមេរិក បានប្រកាសនៅល្ងាចថ្ងៃសៅរ៍ទី២ឧសភាថានឹងពិនិត្យមើលផែនការសន្តិភាពថ្មីដែលអ៊ីរ៉ង់ទើបដាក់ស្នើមកទៀតតាមរយៈប៉ាគីស្ថាន។ បើតាមសារព័ត៌មានផ្លូវការអ៊ីរ៉ង់ ផែនការសន្តិភាពថ្មីមាន១៤ចំណុច និងអាចបិទបញ្ចប់ជម្លោះក្នុងរយៈពេល៣០ថ្ងៃ។
នៅថ្ងៃអាទិត្យទី៣ ខែឧសភានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ចេញលទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ដោយបានឃាត់ខ្លួនជនបរទេសចំនួនជាង ៤ពាន់នាក់ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។ តាមអគ្គស្នងការនគរបាលជាតិ នេះជាប្រតិបត្តិការចុងក្រោយប្រកបដោយភាពស្មុគស្មាញ ខណៈមានជនជាតិចិនជាង ១០០នាក់ បាននាំគ្នារត់គេច នៅថ្ងៃទី២ខែ ឧសភាកន្លងទៅ តែត្រូវបានឃាត់ខ្លួនមកវិញ។
នៅក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៦ ក្រសួងព័ត៌មានកម្ពុជាបានរៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាមស៊ីវិលនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត ភក្រ្តា បានលើកសរសើរតួនាទីអ្នកសារព័ត៌មាន ដែលបានរាយការណ៍ និងកត់ត្រាការពិតពីស្ថានភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។
ពលរដ្ឋមួយចំនួនដែលរស់នៅតាមផ្លូវថ្មើរជើងចតុមុខ(Walk Streat) បានត្អូញត្អែរពីការរំខានដោយសំឡេងខ្លាំងៗ ខណៈមានការប្រគុំតន្ត្រីនៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ១១យប់។ ពលរដ្ឋអះអាងថា សំឡេងខ្លាំងៗចេញពីឆាកតន្ត្រីនោះ បានប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សចាស់ និងកូនក្មេងដែលមានផ្ទះនៅតំបន់នោះ ដោយពួកគេមិនអាចទទួលទានដំណេកបាន។
ប្រឈមនឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃខ្លាំង ដែលបង្កឡើងដោយសង្រ្គាមនៅមជ្ឈិមបូព៌ា ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Spirit Airlines បានប្រកាសនៅថ្ងៃសៅរ៍ ទី២ ឧសភា លុបជើងហោះហើរទាំងអស់ និងចាប់ផ្តើមផ្អាកសកម្មភាពការងារជាបណ្តើរៗភ្លាម។ ប្រសិនបើច្រកសមុទ្រអកមូហ្សនៅបន្តបិទខ្ទប់យូរទៀត នោះក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ក៏អាចប្រឈមនឹងការបិទទ្វារ ដែរ។
លោកដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសុក្រ ទី១ ឧសភា មិ្សលមិញ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម ទៅលើគុយបា និងបានគំរាមវាយយកគុយបា។ នៅថ្ងៃដដែល ប្រជាជនគុយបាច្រើនម៉ឺននាក់បានចុះផ្លូវដើរដង្ហែក្បួន នៅទីក្រុងឡាហាវ៉ាន ដើម្បីបង្ហាញសាមគ្គីភាព និងការការពារមាតុភូមិ។ ប្រជាជានគុយបាក៏បានបរិហារចំពោះការគំរាមឈ្លានពានដែនអធិបតេយ្យភាពរបស់គុយបា ពីសំណាក់កងទ័ពអាមេរិក។ ប្រតិកម្មនឹងទណ្ឌកម្មថ្មីរបស់ក្រុងវ៉ាស៊ីនតោន ក្រុងឡាហាវ៉ានបានចាត់ទុកវិធានការនេះ ថាជាអំពើខុសច្បាប់ និងបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើច្បាប់អន្តរជាតិ។
ក្រសួងព័ត៌មានបានកត់សម្គាល់ឃើញមួយរយៈចុងក្រោយនេះ នូវសកម្មភាពមិនរៀបរយ និងសកម្មភាពអសណ្តាប់ធ្នាប់របស់អ្នកកាសែតក្នុងការបំពេញកិច្ចការរបស់ខ្លួន ដែលបានបង្កផលប៉ះពាល់ដល់គុណតម្លៃ និងកិត្យានុភាពនៃវិជ្ជាជីវៈសារព័ត៌មានទាំងមូល។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ដោយបានបន្ថែមថា អ្នកសារព័ត៌មានមានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ។
ក្នុងឱកាសបំពេញទស្សនកិច្ចជាលើកទីមួយ នៅប្រទេសវៀតណាម នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ីឈិ បានចុះកិច្ចព្រមព្រៀងជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខថាមពលនិងទំនើបកម្ម។ ក្នុងសុន្ទរកថាផ្នែកនយោបាយការបរទេសពីទីក្រុងហាណូយដដែល លោកស្រីនាយករដ្ឋមន្ត្រីបានសន្យាដើរតួនាទីកាន់តែសកម្មខ្លាំងបន្ថែមទៀត ដើម្បីធានាប្រែក្លាយអាស៊ីប៉ាស៊ីហ្វិកឱ្យក្លាយជាតំបន់សេរីនិងបើកចំហ។ តែសម្រាប់ប៉េកាំង គំនិតផ្តួចផ្តើមរបស់លោកស្រីប្រមុខរដ្ឋាភិបាលជប៉ុន គឺជាការពន្យុះឱ្យមានភាពប្រឈមដាក់គ្នា។
ក្នុងពេលដែលការដោះស្រាយជម្លោះជាមួយអ៊ីរ៉ង់ត្រូវគាំងស្តូក ហើយលោកត្រាំបានប្រាប់សភាអាមេរិកថាអរិភាពជាមួយអ៊ីរ៉ង់បានចប់ តែអ៊ីរ៉ង់ថាសង្គ្រាមនឹងអាចផ្ទុះឡើងវិញ ប្រធានាធិបតីអាមេរិកបានងាកមករករឿងសម្ព័ន្ធមិត្តចាស់ គឺអឺរ៉ុប។ ក្រៅពីប្រើវិធីគំរាមដំឡើងពន្ធនាំចូល ក្រសួងការពារជាតិអាមេរិកបានប្រកាសនៅថ្ងៃសុក្រទី១ឧសភា ដកទ័ពប្រមាណ៥ពាន់នាក់ចេញពីអាល្លឺម៉ង់ ដោយប្រើពេលយ៉ាងយូរ១ឆ្នាំ។
ជនសង្ស័យក្នុងបទវាយប្រហារដោយកាំបិត ទៅលើបុរសជនជាតិជ្វីហ្វពីរនាក់ នៅភាគខាងជើងទីក្រុងឡុងដ៏ បានបង្ហាញខ្លួននៅមុខចៅក្រម នៅថ្ងៃទី ០១ ខែឧសភា។ រដ្ឋាភិបាលអង់គ្លេសចាត់ទុកការវាយប្រហារនេះ ជាទង្វើប្រកាន់ពូជសាសន៍ ហើយសន្យាថានឹងពង្រឹងការការពារសន្តិសុខនៅតាមតំបន់សហគមន៍ជ្វីហ្វ។
ផែនការរបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលត្រៀមលុបអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MOU២០០១) ត្រូវបានបញ្ញវន្តថៃមួយចំនួនលើកយកមកវិភាគអំពីការខាតបង់ និងផលចំណេញដល់ប្រទេសថៃ។ ប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន បានបង្ហាញការគោរពចំពោះយោបល់របស់អ្នកវិភាគ និងបញ្ញវន្តថៃជាច្រើនរូប ដែលបានផ្តល់ជាមតិថា រដ្ឋាភិបាលថៃមិនគួរលុប MOU២០០១ នេះឡើយ។ ក្នុងចំណោមបញ្ញវន្តថៃទាំងនោះ យោបល់របស់លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ត្រូវបានលោក ហ៊ុន សែន លើកយកមករំលេចតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
តុលាការក្រុងភ្នំពេញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានចោទប្រកាន់លើអតិថិជនធនាគារហួយវ័នផេ ២នាក់ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងរាំងស្ទះចរាចរណ៍សាធារណៈ។ ការចោទប្រកាន់នេះ ធ្វើឡើងក្រោយពេលដែលអ្នកទាំង២ បានដឹកនាំការតវ៉ានៅពីមុខធនាគារជាតិកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីទាមទាជាថ្មីឱ្យធនាគារជាតិរកដំណោះស្រាយជូនអតិថិជនហួយវ័នទាំងអស់ លើបញ្ហាទូទាត់ប្រាក់របស់ក្រុមហ៊ុន។
បញ្ញវន្តថៃខ្លះបានចេញមុខអះអាងថា ប្រសិនបើលុបចោលអនុស្សរណៈនៃការយោគយល់ MOU២០០១(MoU44) ទាក់ទងទៅនឹងតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ នោះនឹងធ្វើឲ្យថៃជាអ្នកខាតបង់ធ្ងន់ធ្ងរ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសំដែងការសោកស្តាយចំពោះភាគីថៃ ដែលចង់លុបចោលMOUនេះ និងចាត់ទុកការលុបMOUនេះ នឹងប៉ះពាល់ដល់ដំណើរការដោះស្រាយបញ្ហានៅតំបន់ខ្ពង់រាបក្នុងបាតសមុទ្រនៃប្រទេសទាំងពីរ។ តើភាគីណាជាអ្នកខាត និងចំណេញពិតប្រាកដ ប្រសិនបើលុប MOU២០០១(MoU44) រវាងកម្ពុជា និងថៃ?
សហរដ្ឋអាមេរិក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញក្តីបារម្ភទៅនឹងការតម្កល់ទោសលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។ សម្រាប់អាមេរិក ការចោទប្រកាន់ថា អាមេរិកមានពាក់ព័ន្ធនឹងលោក កឹម សុខា ក្នុងសំណុំរឿងប្រឆាំងរដ្ឋាភិបាលកម្ពុជា គឺមិនពិត និងជាការចោទប្រកាន់ដោយគ្មានទំនួលខុសត្រូវ។ ប្រតិកម្មរបស់អាមេរិក ធ្វើឡើងក្រោយគេបង្អស់ បន្ទាប់ពីបណ្តាប្រទេសសេរីជាច្រើន បានប្រតិកម្មទៅនឹងសាលាឧទ្ធរណ៍ ដែលតម្កល់សាលក្រមសាលាដំបូងផ្តន្ទាទោសលោក កឹម សុខា ថាជាការធ្វើឲ្យលំហប្រជាធិបតេយ្យកម្ពុជាដើរថយក្រោយ។
ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦នេះ ក្រុមសង្គមស៊ីវិលផ្នែកការងារ សហជីព និងកម្មករប្រមាណជាង ២០០នាក់បានជួបជុំគ្នានៅលើសួនច្បារខាងមុខស្ថានទូតបារាំង ដើម្បីដង្ហែរញត្តិទៅកាន់ស្ថានទូតលោកខាងលិចនានា និងទៅកាន់ស្ថាប័នរដ្ឋាភិបាលមួយចំនួន។ ខ្លឹមសារញត្តិត្រូវបានមេដឹកនាំសហជីពផ្ដោតលើប្រធានបទ «ស្តារឡើងវិញ និងកែទម្រង់ឧបសគ្គនានារារាំងដល់ការអនុវត្តសេរីភាពសហជីព»។ តែក្រសួងការងារអះអាងថា ក្រសួងតែងយកចិត្តទុកដាក់ពីកង្វល់របស់កម្មករនិយោជិត និងស្វែងរកដំណោះស្រាយពិតប្រាកដសម្រាប់ពួកគេ៕
ធ្លាប់រងការគំរាមកំហែងភេរវកម្មបែបអ៊ីស្លាមជ្រុលនិយម ពេលនេះសិង្ហបុរីកំពុងតានដាននិងទប់ស្កាត់ចរន្តភេរវកម្មបែបជាតិនិយមជ្រុលរបស់ក្រុមយុវជនផ្តាច់ខ្លួន។ នៅប៉ុន្មានឆ្នាំចុងក្រោយមកនេះ សិង្ហបុរី ក៏ដូចជាបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួន បានកម្ចាត់ផែនការវាយប្រហារដោយក្រុមយុវជនផ្តាច់ខ្លួនធ្វើជាជនជ្រុលនិយម បានជាច្រើនករណី។ តើចរន្តជ្រុលនិយមរបស់យុវជនសិង្ហបុរីជាអ្វី?
ជនសង្ស័យក្នុងបទវាយប្រហារដោយកាំបិត ទៅលើបុរសជនជាតិជ្វីហ្វពីរនាក់ នៅភាគខាងជើងទីក្រុងឡុងដ៏ បានបង្ហាញខ្លួននៅមុខចៅក្រម នៅថ្ងៃទី ០១ ខែឧសភា។ រដ្ឋាភិបាលអង់គ្លេសចាត់ទុកការវាយប្រហារនេះ ជាទង្វើប្រកាន់ពូជសាសន៍ ហើយសន្យាថានឹងពង្រឹងការការពារសន្តិសុខនៅតាមតំបន់សហគមន៍ជ្វីហ្វ។
ជនបរទេសចំនួន ៤០នាក់ ដែលភាគច្រើនជាជនជាតិចិនត្រូវបានសាលាដំបូងខេត្តព្រះសីហនុឃុំខ្លួនជាបណ្តោះអាសន្ន ក្រោយរកឃើញថាពួកគេមានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងខេត្តព្រះសីហនុចោទប្រកាន់ជនបរទេសទាំងនោះពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងប៉ុនប៉ងដោយមានក្រុមចាត់តាំង រៀបចំ។ ចំណែកនៅខេត្តស្វាយរៀង តុលាការក៏បានចាត់វិធានការលើជនជាតិខ្មែរ និងវៀតណាមចំនួន ១៨នាក់ពាក់ព័ន្ធនឹងបទល្មើសដូចគ្នា។
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ អង្គការអ្នកយកការណ៍គ្មានព្រំដែន ហៅកាត់ RSF បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីសេរីភាពសារព័ត៌មានក្នុងលោក។ របាយការណ៍បានបង្ហាញថា ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ ២០២៦ បានឡើងចំនួន ១០លេខ ពោលពីចំណាត់ថ្នាក់ទី ១៦១ មកចំណាត់ថ្នាក់ទី ១៥១ ក្នុងចំណោម ១៨០ប្រទេស។
ថ្មីៗនេះ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ឬ AMRO បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នេះមកនៅត្រឹម ៤,៣%។ ការទម្លាក់អត្រាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នេះត្រូវបានAMRO លើកយកហេតុផលមកពន្យល់ថា គឺដោយសារការកើនឡើងតម្លៃប្រេងឥន្ទនៈដែលប៉ះពាល់ដល់វិស័យជាច្រើន ពិសេសច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់។ តាមពិតទៅ ការព្យាករណ៍របស់ AMRO ក៏មិនសូវខុសគ្នាពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួនដែរ។ អ្នកជំនាញសេដ្ឋកិច្ចនានាបានជំរុញឱ្យរដ្ឋាភិបាលត្រៀមឆ្លើយតបនឹងការវិវត្តនៃស្ថានការណ៍ពិភពលោក និងបន្តដាក់ចេញនូវគោលនយោបាយថ្មីៗបន្ថែមទៀត។ តើរដ្ឋាភិបាលគួរមានវិធានការអ្វីបន្ថែមដើម្បីស្តារកំណើនសេដ្ឋកិច្ចនៅក្នុងបរិបទពិភពលោកសព្វថ្ងៃ?
នៅក្នុងប្រទេសចិន រដ្ឋអំណាចហាមមិនឲ្យលក់ ឬនាំចេញ នាំចូលដ្រូនក្នុងទីក្រុងប៉េកាំង ហើយអ្នកដែលមានដ្រូនត្រូវសុំការអនុញ្ញាតជាមុនសិនទើបអាចបង្ហោះដ្រូននៅក្នុងលំហអាកាសទីក្រុងប៉េកាំងបាន។ វិធានការថ្មីនេះចាប់ចូលជាធរមាននៅថ្ងៃទី ០១ ឧសភា ដោយរដ្ឋអំណាចពន្យល់ពីហេតុផលសន្តិសុខជាតិ។
នៅថ្ងៃសុក្រទី១ឧសភានេះ ជាគម្រប់៦០ថ្ងៃគត់នៃសង្គ្រាមអាមេរិក-អ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់។ បើតាមរដ្ឋធម្មនុញ្ញអាមេរិក លោកដូណាល់ត្រាំ ត្រូវសុំការអនុញ្ញាតពីសភា ទើបអាចបន្តធ្វើសង្គ្រាមនៅអ៊ីរ៉ង់បានទៀត។ ប៉ុន្តែលោកប្រធានាធិបតីអាមេរិកទំនងមិនខ្វល់នឹងច្បាប់ក្បួននេះទេ។ ចំណែក អ៊ីរ៉ង់ ក៏បានបើកឱ្យដំណើរការប្រព័ន្ធការពារអាកាសឡើងវិញដែរ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី ៣០មេសាម្សិលមិញ។