Cambodia



Mamata Banerjee vs Suvendu Adhikari: TMC leading in Bhabanipur in trends

West Bengal's high-stakes political battle intensifies as Mamata Banerjee and Suvendu Adhikari face off in Bhabanipur. While Banerjee has a strong history in the constituency, a significant number of Muslim voters are under scrutiny, potentially impacting th

កម្ពុជា និងវៀតណាមបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសន្តិសុខព្រំដែន

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីកម្ពុជាបានទទ

កម្ពុជា និងវៀតណាមបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសន្តិសុខព្រំដែន

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីកម្ពុជាបានទទួលជួបលោក ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ជំនួបនេះផ្តោតលើការរឹតចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរឹងមាំ ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សន្តិសុខព្រំដែន និងទំនាក់ទំនងប្រជាជន និងប្រជាជន។

ក្រសួង​​ការបរទេស៖ កម្ពុជាប្តេជ្ញាបន្តដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី

នៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោកស្រី Allison Hooker អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោក ប្រាក

ក្រសួង​​ការបរទេស៖ កម្ពុជាប្តេជ្ញាបន្តដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី

នៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោកស្រី Allison Hooker អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ជំនួបរវាងលោកស្រី Allison Hooker និងលោក ប្រាក់ សុខុន ក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាគ្រប់លើវិស័យដែរ។ 

ឧកញ៉ា តែ តាំងប៉៖ យុទ្ធនាការ «ថៃជួយថៃ» មិនប៉ះពាល់ដល់ការធ្វើពហិការទំនិញថៃពីពលរដ្ឋខ្មែរ

ថ្មីៗនេះ មេដឹកនាំថៃបានបង្ហាញរូបភាពយុទ្ធនាការ«ថៃជួយថៃ» ដើម្បីជួយគាំទ្រពលរដ្ឋថៃក្នុងការសម្

ឧកញ៉ា តែ តាំងប៉៖ យុទ្ធនាការ «ថៃជួយថៃ» មិនប៉ះពាល់ដល់ការធ្វើពហិការទំនិញថៃពីពលរដ្ឋខ្មែរ

ថ្មីៗនេះ មេដឹកនាំថៃបានបង្ហាញរូបភាពយុទ្ធនាការ«ថៃជួយថៃ» ដើម្បីជួយគាំទ្រពលរដ្ឋថៃក្នុងការសម្រួលដល់ការរស់នៅរបស់ពួកគេ ដោយសារទំនិញឡើងថ្លៃ និងអាចមកពីការបិទព្រំដែនជាមួយកម្ពុជា។ សកម្មភាពរបស់មេដឹកនាំថៃធ្វើឡើង ស្របពេលពលរដ្ឋកម្ពុជាកំពុងបន្តពហិការទំនិញថៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(Fasmec) បានបញ្ជាក់ថា ទីផ្សារខ្មែរបច្ចុប្បន្នបានគ្របដណ្តប់ដោយទំនិញខ្មែរចំនួន ៣០%។ បើតាមលោកឧកញ៉ា តែ តាំងប៉ យុទ្ធនាការ «ថៃជួយថៃ» ដែលបង្កើតឡើងដោយមេដឹកនាំថៃគ្មានឥទ្ធិពលអ្វីលើការធ្វើពហិការទំនិញថៃពីពលរដ្ឋខ្មែរទេ៕

ប្រមុខរដ្ឋបារាំង៖ យើងត្រូវតែទទួលបានការបើកច្រកសមុទ្រអកមូហ្សដោយគ្មានលក្ខខណ្ឌ

កិច្ចប្រជុំកំពូល​អាហ្រ្វិក បារាំង « Africa Forward » បាន​បិទបញ្ចប់​នៅ​យប់​ថ្ងៃ​អង្គារ ទី១២ ឧសភា​ក្នុ

ប្រមុខរដ្ឋបារាំង៖ យើងត្រូវតែទទួលបានការបើកច្រកសមុទ្រអកមូហ្សដោយគ្មានលក្ខខណ្ឌ

កិច្ចប្រជុំកំពូល​អាហ្រ្វិក បារាំង « Africa Forward » បាន​បិទបញ្ចប់​នៅ​យប់​ថ្ងៃ​អង្គារ ទី១២ ឧសភា​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។ កិច្ចប្រជុំកំពូល​នេះ​បាន​ចូលរួម​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ជា​ច្រើន​រូប ក្នុង​នោះ​ក៏​មាន​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង​ម្នាក់​ដែរ។ នៅ​ក្រោយ​កិច្ចប្រជុំកំពូល លោក​ម៉ាក្រុង​បាន​ផ្តល់​បទសម្ភាសផ្តាច់មុខ​ឲ្យ​វិទ្យុបារាំង​អន្តរជាតិ RFI ទូរទស្សន៍ France24 និង​ទូរទស្សន៍ TV5 Monde។ នៅ​ក្នុង​បទសម្ភាស លោក ម៉ាក្រុង​បាន​លើក​ឡើង​នូវ​ប្រធានបទ​ជា​ច្រើន​ដែល​លោក​បាន​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​អាហ្រ្វិក ក្នុង​នោះ​ក៏​មាន​ទាក់ទង​នឹង​ច្រកសមុទ្រ​អកមូហ្ស​ដែល​កំពូង​បន្ត​បិទខ្ទប់​ដែរ។ លោក ម៉ាក្រុង​មើល​ឃើញ​ថា ការ​បិទខ្ទប់​ច្រក​សមុទ្រ​យុទ្ធសាស្រ្ត​មួយ​នេះ​បាន​ផ្តល់​ផលប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អាហ្រ្វិក ពិសេស​កង្វះ​ជីកសិកម្ម។ ដូច្នេះ​សម្រាប់​លោក ម៉ាក្រុង គេ​ត្រូវ​តែ​ទទួល​បាន​ការ​បើក​ច្រកសមុទ្រ​អកមូហ្ស​ឡើង​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ។

សមាជិកព្រឹទ្ធសភាហ្វីលីពីនម្នាក់ព្យាយាមគេចពីដីកាចាប់ខ្លួនរបស់ ICC ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នៅហ្វីលីពីន អតីតមេប៉ូលីសជាតិ និងជាសមាជិកព្រឹទ្ធសភា លោក Ronald Dela Rosa បានអំពាវនាវឲ្យមានគាំទ្រពីមិត

សមាជិកព្រឹទ្ធសភាហ្វីលីពីនម្នាក់ព្យាយាមគេចពីដីកាចាប់ខ្លួនរបស់ ICC ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នៅហ្វីលីពីន អតីតមេប៉ូលីសជាតិ និងជាសមាជិកព្រឹទ្ធសភា លោក Ronald Dela Rosa បានអំពាវនាវឲ្យមានគាំទ្រពីមិត្តរួមអាជីពដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលឲ្យបញ្ឈប់ការតាមចាប់ខ្លួនលោកតាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្រុងឡាអេកាលពីខែវិច្ចិកា ឆ្នាំ ២០២៥។ ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃពុធ ទី ១៣ ឧសភា បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីនចាប់ផ្តើមអនុវត្តដីកា ICC តាមចាប់ខ្លួនលោក Dela Rosa ទៅឲ្យ ICC ដែលចោទលោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដោយរួមដៃជាមួយអតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌុយទែរតេនៅក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀន។

លោក Martin Aerne៖ ស្ថាបត្យកម្មជាសោភ័ណភាព និងជាការរចនាសម្រាប់ការរស់នៅកាន់តែប្រសើរ

នៅក្នុងបរិបទនៃការផ្លាស់ប្តូរទីក្រុងយ៉ាងឆាប់រហ័ស គេសង្កេតឃើញថា ស្ថាបត្យកម្មនៅកម្ពុជាបច្ច

លោក Martin Aerne៖ ស្ថាបត្យកម្មជាសោភ័ណភាព និងជាការរចនាសម្រាប់ការរស់នៅកាន់តែប្រសើរ

នៅក្នុងបរិបទនៃការផ្លាស់ប្តូរទីក្រុងយ៉ាងឆាប់រហ័ស គេសង្កេតឃើញថា ស្ថាបត្យកម្មនៅកម្ពុជាបច្ចុប្បន្នត្រូវប្រឈមនឹងការគិតគូរជាថ្មីទៅលើបញ្ហាសំខាន់ៗជាច្រើន ដូចជាបញ្ហាអាកាសធាតុក្តៅខ្លាំងក្នុងតំបន់ត្រូពិក ការកើនឡើងនៃចំនួនប្រជាជននៅក្នុងទីក្រុង ការវិវត្តនៃរបៀបរស់នៅផ្សេងៗពីគ្នា ពិសេសគឺការហូរចូលបេតិកភណ្ឌបែបទំនើបកម្ម។ លោក Martin Aerne ស្ថាបត្យករជនជាតិស្វីស និងអ្នកជំនាញខាងការរចនាសំណង់អាគារដ៏លេចធ្លោម្នាក់ដែលមានមូលដ្ឋាននៅកម្ពុជាតាំងពីឆ្នាំ២០០២ ធ្លាប់បានចូលរួមចំណែកនៅក្នុងគម្រោងស្ថាបត្យកម្ម និងការវាយតម្លៃលើស្នាដៃនៃការប្រកួតប្រជែងរបស់សិស្ស-និស្សិតជាច្រើននៅកម្ពុជា។ សម្រាប់លោក Martin Aerne ស្ថាបត្យកម្មមិនមែនត្រឹមតែជាការសាងសង់អាគារដែលមានសោភ័ណភាពប៉ុណ្ណោះទេ តែក៏ជាការរចនាសម្រាប់ការរស់នៅឲ្យកាន់តែប្រសើរដែរ។

កម្ពុជាទាមទារឱ្យថៃលុបចោលការដាក់​​​​ប្រាសាទបុរាណខ្មែរ និងតំបន់បុរាណស្ថានផ្សេងទៀតក្នុង​​បញ្ជីជាតិរបស់ថៃ

ក្រសួងវប្បធម៌កម្ពុជាបាន​ប្រកាសតវ៉ាយ៉ាងដាច់អហង្ការ​ចំពោះការសម្រេចចិត្តរបស់នាយកដ្ឋានវិចិ

កម្ពុជាទាមទារឱ្យថៃលុបចោលការដាក់​​​​ប្រាសាទបុរាណខ្មែរ និងតំបន់បុរាណស្ថានផ្សេងទៀតក្នុង​​បញ្ជីជាតិរបស់ថៃ

ក្រសួងវប្បធម៌កម្ពុជាបាន​ប្រកាសតវ៉ាយ៉ាងដាច់អហង្ការ​ចំពោះការសម្រេចចិត្តរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃ ក្នុងការដាក់​ប្រាសាទបុរាណ​ខ្មែររួមមាន ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់បុរាណស្ថានផ្សេងៗទៀតទៅក្នុងបញ្ជីជាតិនៃបុរាណស្ថានរបស់ថៃ។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែឧសភា ក្រសួងវប្បធម៌កម្ពុជាចាត់ទុកទង្វើបែបនេះរបស់ថៃជាអំពើខុសច្បាប់ និង​គ្មានន័យផ្លូវច្បាប់អ្វីឡើយ។

ជនភៀសខ្លួនក្នុងស្រុក​ដោយ​សារ​ជម្លោះហិង្សា-សង្គ្រាម បាន​កើនឡើង​៦០%ក្នុងឆ្នាំ​២០២៥

នៅក្នុងឆ្នាំ​២០២៥ ជនភៀសខ្លួនក្នុងស្រុកដោយសារតែសង្គ្រាម​ និងជម្លោះហិង្សា មាន​ចំនួន​ដល់ទៅ​

ជនភៀសខ្លួនក្នុងស្រុក​ដោយ​សារ​ជម្លោះហិង្សា-សង្គ្រាម បាន​កើនឡើង​៦០%ក្នុងឆ្នាំ​២០២៥

នៅក្នុងឆ្នាំ​២០២៥ ជនភៀសខ្លួនក្នុងស្រុកដោយសារតែសង្គ្រាម​ និងជម្លោះហិង្សា មាន​ចំនួន​ដល់ទៅ​៣២លាននាក់ ដែលភាគច្រើនលើសលុប គឺមាននៅ​អ៊ីរ៉ង់ និង​សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ចំនួននេះ បានកើនឡើងដល់ទៅ​​​៦០% បើ​ប្រៀបធៀបទៅឆ្នាំមុន​។ ផ្អែកតាមរបាយការណ៍​បូកសរុបចុងក្រោយ​​ វាគឺ​ជាលើកទី១ដែល​ចំនួនជនភៀសខ្លួន​ក្នុងស្រុក​ដោយសារជម្លោះហិង្សា មានច្រើនជាងជនភៀសខ្លួនដោយ​សារតែគ្រោះ​មហន្តរាយ​ធម្មជាតិ​​។

អ.ស.ប៖ ស្លាប់កុមារប៉ាឡេស្ទីន ៧០នាក់តាំងពីអ៊ីស្រាអែលផ្តើមប្រតិបត្តិការនៅស៊ីហ្សកដានី

អង្គការយូនីសេហ្វ (Unicef) បានថ្កោលទោសនៅថ្ងៃអង្គារ ទី ១២ឧសភានេះលើកំណើនអំពើហិង្សា ពិសេសលើកុមារប៉ា

អ.ស.ប៖ ស្លាប់កុមារប៉ាឡេស្ទីន ៧០នាក់តាំងពីអ៊ីស្រាអែលផ្តើមប្រតិបត្តិការនៅស៊ីហ្សកដានី

អង្គការយូនីសេហ្វ (Unicef) បានថ្កោលទោសនៅថ្ងៃអង្គារ ទី ១២ឧសភានេះលើកំណើនអំពើហិង្សា ពិសេសលើកុមារប៉ាឡេស្ទីននៅតំបន់ស៊ីហ្សកដានី និងទីក្រុងហ្សេរុយសាឡិមខាងកើតដែលអ៊ីស្រាអែលកាន់កាប់។ បើយោងតាមអង្គការយូនីសេហ្វ ប្រតិបត្តិការយោធាអ៊ីស្រាអែលតាំងពីដើមឆ្នាំ ២០២៥ នៅតំបន់ស៊ីហ្សកដានី និងទីក្រុងហ្សេរុយសាឡិមខាងកើតបានបណ្តាលឲ្យស្លាប់កុមារប៉ាឡេស្ទីនចំនួន ៧០នាក់ ក្នុងនោះ មានជាង ៦០នាក់ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែល។

៣ថ្ងៃមុនលោកត្រាំទៅជួបលោកស៊ី ជីនពីង អាមេរិក​​ប្រកាសវិធានការទប់ស្កាត់ការលក់​ប្រេង​​អ៊ីរ៉ង់​ឲ្យចិន

ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃទី​១១ឧសភា នូវវិធានការទណ្ឌកម្មមួយចំនួន ដើម្

៣ថ្ងៃមុនលោកត្រាំទៅជួបលោកស៊ី ជីនពីង អាមេរិក​​ប្រកាសវិធានការទប់ស្កាត់ការលក់​ប្រេង​​អ៊ីរ៉ង់​ឲ្យចិន

ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃទី​១១ឧសភា នូវវិធានការទណ្ឌកម្មមួយចំនួន ដើម្បី​រារាំង​ការ​នាំចេញប្រេង​របស់អ៊ីរ៉ង់​ លក់ទៅ​ឲ្យចិន​។ យ៉ាងហាចណាស់ ​មានមនុស្ស​​មានអំណាច​​១២នាក់ នៃរបប​ផ្តាច់ការអ៊ីរ៉ង់​ ព្រមទាំង​ក្រុមហ៊ុននៅឌូបៃនិង​នៅហុងកុង ដែលជាប់​ក្នុងបញ្ជីខ្មៅ​​​។ គួរកត់​ថា ការប្រកាសទណ្ឌកម្មនេះ គឺ​ត្រូវ​បានធ្វើ​ឡើង ស្របពេល​ដែលលោក​ដូណាល់ ត្រាំ​នឹងទៅជួប​លោកស៊ី ជីនពីង នៅ​ប្រមាណ​៣ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។

លោក គង់ មុនីកា៖ សកម្មភាពនយោបាយរបស់បក្សជំទាស់បន្តស្ថិតក្រោមការរឹតត្បិតរបស់អាជ្ញាធរ

សកម្មភាពនានារបស់គណបក្សប្រឆាំងបន្តជាកម្មវត្ថុនៃការឃ្លាំមើលរបស់អាជ្ញាធរមូលដ្ឋានដែលបង្ហាញ

លោក គង់ មុនីកា៖ សកម្មភាពនយោបាយរបស់បក្សជំទាស់បន្តស្ថិតក្រោមការរឹតត្បិតរបស់អាជ្ញាធរ

សកម្មភាពនានារបស់គណបក្សប្រឆាំងបន្តជាកម្មវត្ថុនៃការឃ្លាំមើលរបស់អាជ្ញាធរមូលដ្ឋានដែលបង្ហាញឲ្យឃើញពីការរឹតត្បិតលើសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ​របស់គណបក្សប្រឆាំង។ នេះជាការលើកឡើងរបស់លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរនៅក្នុងជំនួបជាមួយតំណាងក្រសួងមហាផ្ទៃនារសៀលថ្ងៃទី១១ ឧសភា។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃទី១២ ឧសភានេះ លោក គង់ មុនីកា បានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរក៏បានលើកឡើងអំពីបញ្ហាប្រឈមផ្សេងៗទៀត ដូចជាការបំភិតបំភ័យខាងនយោបាយលើសកម្មជន និងការបង្កឧបសគ្គរបស់អាជ្ញាធរនៅពេលមានការលើកស្លាកគណបក្ស​ជំទាស់ជាដើម។

លោក ហ៊ុន ម៉ាណែត៖ ច្បាប់ស្តីពីកាតព្វកិច្ចយោធាមានភាពចាំបាច់ដើម្បីការពារជាតិ ​និងពង្រឹងវិន័យពលរដ្ឋ

ក្នុង​បទអន្តរាគមន៍នៅសភាជាតិនៅព្រឹកថ្ងៃទី១២ឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែ

លោក ហ៊ុន ម៉ាណែត៖ ច្បាប់ស្តីពីកាតព្វកិច្ចយោធាមានភាពចាំបាច់ដើម្បីការពារជាតិ ​និងពង្រឹងវិន័យពលរដ្ឋ

ក្នុង​បទអន្តរាគមន៍នៅសភាជាតិនៅព្រឹកថ្ងៃទី១២ឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែងថា ​ច្បាប់ស្តីពីកាតព្វកិច្ចយោធាមានភាពចាំបាច់ដើម្បីរក្សា និងការពារអធិបតេយ្យភាពជាតិ និងកសាងធនធានមនុស្សប្រកបដោយវិន័យ សីលធម៌ និងមនសិការស្នេហាជាតិខ្ពស់ ។ តាមលោក ហ៊ុន ម៉ាណែត ទន្ទឹមនឹងការអនុម័ត​ច្បាប់ថ្មីនេះ​​ រដ្ឋាភិបាលកម្ពុជា​ក៏បានគិតគូរដល់ផលលំបាកផ្សេងៗដែលអាចកើតឡើងចំពោះយុវជនដែលគ្រប់អាយុត្រូវចូលបម្រើកាតព្វកិច្ចយោធា។

អ.ស.ប៖ ស្លាប់ជនស៊ីវិលអាហ្វហ្កានីស្ថានជាង ៣៧០នាក់ក្នុងរយៈពេល ៣ខែនៃជម្លោះជាមួយប៉ាគីស្ថាន

របាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយនៅថ្ងៃអង្គារ ទី១២ ឧសភាបង្ហាញថា ជម្លោះរវាងអាហ្វហ្ក

អ.ស.ប៖ ស្លាប់ជនស៊ីវិលអាហ្វហ្កានីស្ថានជាង ៣៧០នាក់ក្នុងរយៈពេល ៣ខែនៃជម្លោះជាមួយប៉ាគីស្ថាន

របាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយនៅថ្ងៃអង្គារ ទី១២ ឧសភាបង្ហាញថា ជម្លោះរវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានបានបណ្តាលឲ្យមានស្លាប់ និងរបួសយ៉ាងច្រើនក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦ នេះ។ បើតាមរបាយការណ៍ ក្នុងចំណោមជនស៊ីវិលអាហ្វហ្កានីស្ថានស្លាប់ចំនួន ៣៧២នាក់ពីថ្ងៃទី១ មករាដល់ថ្ងៃទី៣១ មីនា មានជាងពាក់កណ្តាលបានស្លាប់ដោយការវាយប្រហារតាមអាកាសរបស់កងទ័ពប៉ាគីស្ថានទៅលើមន្ទីរពេទ្យមួយក្នុងទីក្រុងកាប៊ុល។

សារមន្ទីរទួលស្លែងប្រមូលអដ្ឋិធាតុជនរងគ្រោះសម័យខ្មែរក្រហមនៅ​វាលពិឃាតកោះគដើម្បីអភិរក្ស

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានមនុស្សចំនួន ៧០០០នាក់ត្រូវបានសម្លាប់ និងកប់នៅក្នុងរណ្ដៅ

សារមន្ទីរទួលស្លែងប្រមូលអដ្ឋិធាតុជនរងគ្រោះសម័យខ្មែរក្រហមនៅ​វាលពិឃាតកោះគដើម្បីអភិរក្ស

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានមនុស្សចំនួន ៧០០០នាក់ត្រូវបានសម្លាប់ និងកប់នៅក្នុងរណ្ដៅសាកសពវាលពិឃាតកោះគ ស្រុកស្អាង ខេត្តកណ្ដាល។ ក្រុមការងារសារមន្ទីរទួលស្លែងបានចុះប្រមូលអដ្ឋិធាតុជនរងគ្រោះបាន ២២២៦បំណែក និងសម្លៀកបំពាក់ប្រហែល ២០០០បំណែកពីវាលពិឃាតមួយនេះចន្លោះពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។ ការប្រមូលអដ្ឋិធាតុនេះត្រូវបានមន្ត្រីសារមន្ទីរទួលស្លែងបញ្ជាក់ថា គឺដើម្បីអភិរក្ស និងយកទៅតម្កល់ក្នុងចេតិយនៅវត្តឈូងលៀបសម្រាប់គោរពវិញ្ញាណក្ខន្ធ៕

អាជ្ញាធរកោះហៅតំណាងសហគមន៍ដីធ្លីឫស្សីស្រុក ក្រោយផ្តល់បទសម្ភាសន៍រឿងវិវាទដីធ្លី

តំណាងសហគមន៍ការពារដីធ្លីឫស្សីស្រុក លោក ឡុំ សែ ត្រូវបានអធិការដ្ឋាននគរបាលស្រុករវៀង ខេត្តព្រះ

អាជ្ញាធរកោះហៅតំណាងសហគមន៍ដីធ្លីឫស្សីស្រុក ក្រោយផ្តល់បទសម្ភាសន៍រឿងវិវាទដីធ្លី

តំណាងសហគមន៍ការពារដីធ្លីឫស្សីស្រុក លោក ឡុំ សែ ត្រូវបានអធិការដ្ឋាននគរបាលស្រុករវៀង ខេត្តព្រះវិហារ កោះហៅទៅសាកសួរ ក្រោយលោកបានផ្តល់បទសម្ភាសន៍ពាក់ព័ន្ធនឹងការហាមឃាត់មិនឲ្យសហគមន៍រៀបចំវេទិកាសាធារណៈស្តីពីវិវាទដីធ្លី។ នេះបើតាមការចុះផ្សាយរបស់អង្គការសិទ្ធិមនុស្សលីកាដូនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ លីកាដូបានអះអាងថា អាជ្ញាធរបានដាក់សម្ពាធឱ្យលោក ឡុំ សែ ផ្តិតមេដៃបញ្ឈប់សកម្មភាព​តវ៉ា និង​​ព្រមានចាត់វិធានការច្បាប់ ប្រសិនបើ​តំ​ណាងសហគមន៍ការពារដីធ្លីឫស្សីស្រុករូបនេះនៅបន្តសកម្មភាព។ 

អាជ្ញា​ធរ​ជាតិ​អប្សរារម្លឹក​ឱ្យភ្ញៀវ​ទេសចរ​ប្រុង​ប្រយ័ត្នពេល​កម្សាន្ត​នៅ​តំបន់អង្គរអំឡុង​រដូវវស្សា

ជា​ថ្មី​ម្តងទៀត អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​ណែ​នាំ​ឱ្យ​​ទេសច​រ​ជាតិ និង​អន្តរជាតិ​​​ដែល​ធ

អាជ្ញា​ធរ​ជាតិ​អប្សរារម្លឹក​ឱ្យភ្ញៀវ​ទេសចរ​ប្រុង​ប្រយ័ត្នពេល​កម្សាន្ត​នៅ​តំបន់អង្គរអំឡុង​រដូវវស្សា

ជា​ថ្មី​ម្តងទៀត អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​ណែ​នាំ​ឱ្យ​​ទេសច​រ​ជាតិ និង​អន្តរជាតិ​​​ដែល​ធ្វើ​ដំណើរ​ ឬ​ឆ្លងកាត់​រមណី​ដ្ឋាន​អង្គរត្រូវអនុវត្ត​វិធានការ​សុវត្ថិ​ភាព​ អំឡុង​ពេល​កម្សាន្តនា​រដូវ​វស្សា​។​ ក្នុង​សេចក្តី​ប្រកាស​ចេញផ្សាយ​​ថ្ងៃ​ទី​១១​ ខែ​ឧសភា ឆ្នាំ២០២៦ អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​រំឭក​ឱ្យ​ទេសចរ​ប្រុង​ប្រយ័ត្ន​ពី​ហានិភ័យ​ដែល​អាច​កើត​មាន​ តួយ៉ាង​បាតុភូត​ធម្ម​ជាតិ​ និង​គ្រោះថ្នាក់​ជា​យថាហេតុ​។​

សភាកម្ពុជាបានអនុម័តជាឯកច្ឆន្ទច្បាប់ស្តីពី «កាតព្វកិច្ចយោធា»

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សមាជិករដ្ឋសភាកម្ពុជាបានបោះឆ្នោតអនុម័តច្បាប់ស្តីពី «កា

សភាកម្ពុជាបានអនុម័តជាឯកច្ឆន្ទច្បាប់ស្តីពី «កាតព្វកិច្ចយោធា»

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សមាជិករដ្ឋសភាកម្ពុជាបានបោះឆ្នោតអនុម័តច្បាប់ស្តីពី «កាត​ព្វកិច្ចយោធា» ដោយសំឡេងគាំទ្រ១១៤ លើ១១៤ នៃសមាជិករដ្ឋសភាដែលបានចូលរួម។ អ្នកវិភាគនយោបាយមើលឃើញថា ច្បាប់នេះធ្វើ​ឡើងក្នុងស្ថានភាពប្រញាប់ប្រញាល់ពេក​​ដែលអាចបង្កភាពស្មុគស្មាញនៅពេលអនុវត្តទៅលើយុវជនដែលកំពុងធ្វើការក្នុងវិស័យផ្សេងៗ។

អ្នកផ្ទុកមេរោគHantavirus ត្រូវបាន​ដឹកយកទៅតាមប្រទេសរៀងៗខ្លួន ខណៈមានការព្រួយ​បារម្ភពីការឆ្លងរាលដាល

ការរំដោះអ្នកដំណើរចេញពីនាវា​ទេសចរណ៍​ ដែល​មានករណីឆ្លង​មេរោគHantavirus ត្រូវបាន​ធ្វើឡើងដោយ​ប្រុងប

អ្នកផ្ទុកមេរោគHantavirus ត្រូវបាន​ដឹកយកទៅតាមប្រទេសរៀងៗខ្លួន ខណៈមានការព្រួយ​បារម្ភពីការឆ្លងរាលដាល

ការរំដោះអ្នកដំណើរចេញពីនាវា​ទេសចរណ៍​ ដែល​មានករណីឆ្លង​មេរោគHantavirus ត្រូវបាន​ធ្វើឡើងដោយ​ប្រុងប្រយ័ត្នបំផុត ដោយ​មានការ​ត្រួតពិនិត្យតាមដាន ពីអង្គការសុខភាពពិភពលោក​។​ គិតត្រឹមពេលនេះ​​ មានប្រទេសចំនួន​៦ដែលពាក់​ព័ន្ធដោយសារតែមានជនជាតិ​ខ្លួន ជាអ្នកដំណើរលើនាវានេះ បាន​ឆ្លងមេរោគឬជាករណីប៉ះពាល់ជាមួយអ្នកឆ្លង​។ អង្គការសុខភាពពិភពលោក បានចេញអនុសាសន៍ ឲ្យ​មានការពិនិត្យតាមដាន និងធ្វើចត្តាឡីស័ក៤២ថ្ងៃ​​ នៅពេលអ្នកដំណើរទាំងនោះ ត្រឡប់ទៅដល់​ប្រទេសរៀងៗខ្លួន​វិញ។

លោក ម៉ាក្រុង៖ អាហ្វ្រិកត្រូវការវិនិយោគដើម្បីក្លាយជាទ្វីបដែលមានអធិបតេយ្យភាពសេដ្ឋកិច្ច

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសេដ្ឋកិ

លោក ម៉ាក្រុង៖ អាហ្វ្រិកត្រូវការវិនិយោគដើម្បីក្លាយជាទ្វីបដែលមានអធិបតេយ្យភាពសេដ្ឋកិច្ច

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសេដ្ឋកិច្ចបារាំង-អាហ្វ្រិកនៅក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ានាថ្ងៃចន្ទ ទី១១ ខែឧសភា។ កម្មវត្ថុនៃកិច្ចប្រជុំរយៈពេល ២ថ្ងៃ គឺដើម្បីការពារតួនាទីរបស់សហភាពអឺរ៉ុបនៅទ្វីបអាហ្រ្វិក ពិសេសស្តារទំនាក់ទំនងរវាងបារាំង និងទ្វីបអាហ្រ្វិកឡើងវិញ ក្រោយពីមានភាពតានតឹងអស់ជាច្រើនឆ្នាំ។

លោកដូណាល់ ត្រាំក្តៅចិត្តនឹងចម្លើយរបស់អ៊ីរ៉ង់ ក្តីរំពឹងបើកច្រកសមុទ្រអកមូហ្សត្រូវរសាត់ឆ្ងាយ

បន្ទាប់ពីបានគិតច្រើន​ថ្ងៃ ចំពោះ​លក្ខខណ្ឌ​បញ្ចប់សង្គ្រាម​ស្នើដោយសហរដ្ឋអាមេរិក​ នៅទីបំផុត

លោកដូណាល់ ត្រាំក្តៅចិត្តនឹងចម្លើយរបស់អ៊ីរ៉ង់ ក្តីរំពឹងបើកច្រកសមុទ្រអកមូហ្សត្រូវរសាត់ឆ្ងាយ

បន្ទាប់ពីបានគិតច្រើន​ថ្ងៃ ចំពោះ​លក្ខខណ្ឌ​បញ្ចប់សង្គ្រាម​ស្នើដោយសហរដ្ឋអាមេរិក​ នៅទីបំផុត ភាគីអ៊ីរ៉ង់​បានឆ្លើយ​តបវិញ កាលពីថ្ងៃអាទិត្យ​ទី​១០​ឧសភា​។ អ៊ីរ៉ង់​បាន​ស្នើត្រឡប់ទៅ​វិញ​​ ​នូវ​​លក្ខខណ្ឌ​ដែល​ខ្លួនចង់​បាន​ ហើយ​បានធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ ក្តៅចិត្ត​ និងមិនអាចទទួលយកបាន​ជាដាច់​ខាត​។ នេះគឺជាដំណឹងអាក្រក់មួយ ចំពោះ​ក្តីរំពឹងដែល​​ចង់​ឲ្យ​​​ច្រកសមុទ្រអកមូហ្សអាចបើកឡើងវិញឆាប់ៗ។ ស្ថានការណ៍​វិបត្តិអូសបន្លាយ​នេះ បានធ្វើ​ឲ្យ​តម្លៃប្រេងឆៅស្ទុះហក់ឡើងមួយរំពេច នៅព្រឹកថ្ងៃចន្ទនេះ។

ចិនកំពុងពន្លឿនព័ត៌មាន និងរកការពិតលើករណីជនជាតិចិនកាន់លិខិតឆ្លងដែនកម្ពុជាដែលថៃចាប់ខ្លួន

អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ថៃ បានបញ្ជាក់នៅថ្ងៃទី១០ខែឧសភាថា ភ្នាក់ងារពាក់ព

ចិនកំពុងពន្លឿនព័ត៌មាន និងរកការពិតលើករណីជនជាតិចិនកាន់លិខិតឆ្លងដែនកម្ពុជាដែលថៃចាប់ខ្លួន

អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ថៃ បានបញ្ជាក់នៅថ្ងៃទី១០ខែឧសភាថា ភ្នាក់ងារពាក់ព័ន្ធ​របស់​ចិន ​កំពុង​ដំណើរការ​ពន្លឿន​ព័ត៌មាន និង​រកការពិតពី​អ្នក​ពាក់ព័ន្ធ ករណីថៃចាប់​ខ្លួនបុរសជនជាតិចិន​ម្នាក់ដែល​កាន់​លិខិត​ឆ្លងដែនកម្ពុជា។ បុរសចិនអាយុ ៣១ឆ្នាំ​រូបនេះត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅថ្ងៃទី៨ ខែឧសភា ​ឆ្នាំ​២០២៦​ ពីបទនាំចូលអាវុធ និងគ្រឿងផ្ទុះខុសច្បាប់ទៅក្នុងទឹកដីថៃ ប៉ុនប៉ងធ្វើភេរវកម្ម។

The Jakarta Post៖ ក្រុមឆបោកអនឡាញបង្វែរគោលដៅមកឥណ្ឌូណេស៊ី ក្រោយមានការបង្ក្រាបនៅឥណ្ឌូចិន

ប្រតិបត្តិការឆបោកតាមបណ្តាញអ៊ីនធ័រនែតដែលបានប្រមូលផ្តុំភាគច្រើននៅប្រទេសមួយចំនួនក្នុងតំបន

The Jakarta Post៖ ក្រុមឆបោកអនឡាញបង្វែរគោលដៅមកឥណ្ឌូណេស៊ី ក្រោយមានការបង្ក្រាបនៅឥណ្ឌូចិន

ប្រតិបត្តិការឆបោកតាមបណ្តាញអ៊ីនធ័រនែតដែលបានប្រមូលផ្តុំភាគច្រើននៅប្រទេសមួយចំនួនក្នុងតំបន់ឥណ្ឌូចិនដូចជា កម្ពុជា ភូមា ឡាវ និងវៀតណាមកំពុងមានវត្តមានកាន់តែច្រើនឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយរបស់កាសែតឥណ្ឌូណេស៊ី The Jakarta Post នៅថ្ងៃទី១១ ឧសភានេះដោយបន្ថែមថា លំហូរក្រុមឆបោកអនឡាញនៅឥណ្ឌូណេស៊ីកើតឡើង ក្រោយពីមាន​បើក​ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនៅក្នុងបណ្តាប្រទេសទាំងនោះ។ 

គណបក្សកម្លាំងជាតិអំពាវនាវឱ្យដោះលែងអ្នកស្រី ហែម ចន្នី ដោយគ្មានលក្ខខណ្ឌ

គណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២៦ ដោយអំពាវនាវឱ្យដោះលែ

គណបក្សកម្លាំងជាតិអំពាវនាវឱ្យដោះលែងអ្នកស្រី ហែម ចន្នី ដោយគ្មានលក្ខខណ្ឌ

គណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២៦ ដោយអំពាវនាវឱ្យដោះលែងអ្នកស្រី ហែម ចន្នី អតីតប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដោយគ្មានលក្ខខណ្ឌ។ សូមជម្រាបជូនថា អ្នកស្រី ហែម ចន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្រោយអ្នកស្រីមានជំនួបមួយជាមួយអភិបាលខេត្តកំពង់ស្ពឺ។

ថៃបដិសេធការលើកឡើងរបស់កម្ពុជាជុំវិញកិច្ចពិភាក្សាស្តីពីច្បាប់សមុទ្រ

នៅថ្ងៃទី១១ ខែឧសភានេះ ប្រទេសថៃបានបដិសេធលើរបាយការណ៍របស់កម្ពុជាដែលថា ទីក្រុងបាងកកបានយល់ព្រម

ថៃបដិសេធការលើកឡើងរបស់កម្ពុជាជុំវិញកិច្ចពិភាក្សាស្តីពីច្បាប់សមុទ្រ

នៅថ្ងៃទី១១ ខែឧសភានេះ ប្រទេសថៃបានបដិសេធលើរបាយការណ៍របស់កម្ពុជាដែលថា ទីក្រុងបាងកកបានយល់ព្រមលើការប្រើប្រាស់យន្តការ «ផ្សះផ្សាដោយបង្ខំ» នៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ជុំវិញការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។ ការចេញមុខបដិសេធរបស់ភាគីថៃធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់នៅមុខនាយករដ្ឋមន្ត្រីថៃនាជំនួបត្រីភាគីក្នុងប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុនថា កម្ពុជានឹងប្រើប្រាស់យន្តការ «ផ្សះផ្សាដោយចាប់បង្ខំ» ទាក់ទងនឹងការទាមទារ​ដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ។

តើ​មាន​មេរៀន​ផ្សះផ្សា​វិបត្តិ​នយោបាយផ្ទៃក្នុងអ្វីខ្លះដែលកម្ពុជាអាចរៀនពីប្រទេស​ជិតខាង?

នៅប្រទេសថៃ អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញន

តើ​មាន​មេរៀន​ផ្សះផ្សា​វិបត្តិ​នយោបាយផ្ទៃក្នុងអ្វីខ្លះដែលកម្ពុជាអាចរៀនពីប្រទេស​ជិតខាង?

នៅប្រទេសថៃ អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីលោកបានជាប់ក្នុងពន្ធនាគារអស់រយៈពេល ២៤៣ថ្ងៃ។ ចំណែកនៅប្រទេសភូមា លោកស្រី អ៊ុង សានស៊ូជីត្រូវបានផ្ទេរពីពន្ធនាគារទៅឃុំក្នុងផ្ទះវិញ។ អ្នកនយោបាយប្រឆាំង និងអ្នកវិភាគខ្លះយល់ថា រដ្ឋាភិបាលកម្ពុជាគួរដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុង ដើម្បីជំរុញឲ្យមានការផ្សះផ្សា និងពង្រឹងឯកភាពជាតិ។ តែអ្នកនាំពាក្យគណបក្សកាន់អំណាច លោក ជា ធីរិទ្ធបានចាត់ទុកការលើកឡើងបែបនេះថាជាការប្រៀបធៀបខុសរបៀប។ តើមានមេរៀនផ្សះផ្សាវិបត្តិនយោបាយ​ផ្ទៃក្នុងអ្វីខ្លះដែលកម្ពុជាអាចរៀនពីប្រទេសជិតខាង?

សកម្មជនបរិស្ថាន៖ អ្នកកាប់ឈើត្រូវទាមទារឲ្យបង់លុយជាថ្នូរនឹងការយករណាយន្តចូលកាប់ឈើ

លោក ម៉ា ចិត្រា សកម្មជនបរិស្ថានបានអះអាងនៅលើទំព័រហ្វេសប៊ុករបស់លោកថា ជនល្មើសកាប់ឈើនៅតំបន់ព្រ

សកម្មជនបរិស្ថាន៖ អ្នកកាប់ឈើត្រូវទាមទារឲ្យបង់លុយជាថ្នូរនឹងការយករណាយន្តចូលកាប់ឈើ

លោក ម៉ា ចិត្រា សកម្មជនបរិស្ថានបានអះអាងនៅលើទំព័រហ្វេសប៊ុករបស់លោកថា ជនល្មើសកាប់ឈើនៅតំបន់ព្រៃឡង់ក្នុងខេត្តព្រះវិហារ បានប្រាប់លោកថា ពួកគេបានបង់លុយចំនួន៣០ម៉ឺនរៀលទៅឲ្យមន្ត្រីបរិស្ថាន ជាថ្នូរនឹងការយករណាយន្តមួយគ្រឿងចូលព្រៃដើម្បីអារឈើនៅតំបន់នោះ។ លោកម៉ា ចិត្រាបានប្រទះអ្នកកាប់ព្រៃ នៅពេលលោកចុះដើរល្បាតព្រៃ នៅយប់ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់ព្រៃឡង់ក្នុងខេត្តព្រះវិហារ។

ហេតុអ្វីតួកគីបារម្ភ និងទាញសញ្ញាអាសន្នពេលលឺគម្រោងពង្រាយទាហានបារាំង នៅប្រទេសកោះស៊ីប?

ភាពតានតឹងមិនមែនមានតែនៅដើមបូព៌ា ឬនៅអឺរ៉ុបខាងកើត ព្រោះតែសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ នៅ សមុទ្រ

ហេតុអ្វីតួកគីបារម្ភ និងទាញសញ្ញាអាសន្នពេលលឺគម្រោងពង្រាយទាហានបារាំង នៅប្រទេសកោះស៊ីប?

ភាពតានតឹងមិនមែនមានតែនៅដើមបូព៌ា ឬនៅអឺរ៉ុបខាងកើត ព្រោះតែសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ នៅ សមុទ្រមេឌីទែរ៉ាណេ ប្រទេសសមាជិករបស់អូតង់ ជាពិសេសតួកគីកំពុងសម្លក់សម្លឹង មិនពេញចិត្តនឹងប្រទេសស៊ីប ក្រិក និងបារាំងដែលប្រកាសរឹតចំណងយោធាជាមួយគ្នាកាន់តែណែនតឹង។ ជាក់ស្តែង ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅប្រទេសស៊ីប កាលពីចុងខែមេសាមិនបានស្ថិតក្នុងក្រសែភ្នែកល្អរបស់អង់ការ៉ាឡើយ។ រដ្ឋាភិបាលកាន់តែមិនពេញចិត្ត និងទាញសញ្ញាអាសន្ន នៅពេលលឺគម្រោងពង្រាយទាហានបារាំង នៅលើកោះស៊ីប នោះបើទោះបីជាប្រធានាធិបតីស៊ីបអះអាងថា វត្តមានរបស់កងទ័ពបារាំងធ្វើឡើងក្នុងគោលដៅមនុស្សធម៌ក្តី។  

តុលាការស៊ីរី ចោទអតីតមន្ត្រីសន្តិសុខក្នុងរបបបាស្ហា អាល់អាសាដ ពីបទប្រព្រឹត្ត “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”

នៅថ្ងៃអាទិត្យ ទី១០ ឧសភា តុលាការស៊ីរីបានចោទប្រកាន់អតីតមន្ត្រីសន្តិសុខជាន់ខ្ពស់ក្នុងរបបលោក

តុលាការស៊ីរី ចោទអតីតមន្ត្រីសន្តិសុខក្នុងរបបបាស្ហា អាល់អាសាដ ពីបទប្រព្រឹត្ត “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”

នៅថ្ងៃអាទិត្យ ទី១០ ឧសភា តុលាការស៊ីរីបានចោទប្រកាន់អតីតមន្ត្រីសន្តិសុខជាន់ខ្ពស់ក្នុងរបបលោកបាស្ហា អាល់អាសាដ ម្នាក់ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ធ្លាប់ជាមនុស្សជំនិតរបស់មេដឹកនាំផ្តាច់ការ បាស្ហា អាល់ អាសាដ ជនជាប់ចោទAtif Najibត្រូវបានចៅក្រមប្រកាសចោទប្រកាន់ពីបទប្រព្រឹត្ត អំពើដែល “ស្មើនឹងឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” នៅក្នុងយុទ្ធនាការបង្រ្កាបបាតុកម្ម នៅទីក្រុង Daraa កាលពីឆ្នាំ ២០១១។ ការបង្រ្កាបដ៏ហិង្សាទៅលើបាតុករនៅទីក្រុងDaraa ជាចំណុចចាប់ផ្តើមនៃការបះបោរប្រឆាំងនឹងរដ្ឋាភិបាល រហូតធ្វើឲ្យស៊ីរីធ្លាក់ខ្លួនទៅក្នុងភ្លើងសង្រ្គាមស៊ីវិលជាង ១០ឆ្នាំ។

មន្ត្រីបក្សប្រឆាំង ថាថៃកំពុងសាងសង់របងរឹងមាំនៅខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជាក្នុងខេត្តបាត់ដំបង

អ្នកនយោបាយដែលមាននិន្នាការផ្ទុយនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញ លោក អ៊ុំ សំអាន បានអះអាងថា ថៃកំព

មន្ត្រីបក្សប្រឆាំង ថាថៃកំពុងសាងសង់របងរឹងមាំនៅខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជាក្នុងខេត្តបាត់ដំបង

អ្នកនយោបាយដែលមាននិន្នាការផ្ទុយនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញ លោក អ៊ុំ សំអាន បានអះអាងថា ថៃកំពុងសាងសង់របងថ្មរឹងមាំនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា ក្នុងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបង។ ទាក់ទងនឹងការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់ចេញមកបញ្ជាក់ប្រាប់មហាជនយ៉ាងណានៅឡើយទេ។ តែកន្លងមកក្រសួងការបរទេសកម្ពុជា ធ្លាប់ដាក់លិខិតតវ៉ាទៅកាន់រដ្ឋាភិបាលថៃ អំពីគម្រោងសាងសង់របងព្រំដែននៅចន្លោះបង្គោលលេខ៥២ ដល់បង្គោលលេខ៥៤។

អេស្ប៉ាញបើកប្រតិបត្តិការពិសេស ជម្លៀសអ្នកដំណើរពីនាវាទេសចរណ៍ដែលមានផ្ទុះវីរុស « Hantavirus »

ប្រតិបត្តិការជម្លៀសអ្នកដំណើរ និង បុគ្គលិកជាងមួយរយនាក់ ចេញពីនាវាទេសចរណ៍ HV Hondius ដែលមានការផ្ទុះ

អេស្ប៉ាញបើកប្រតិបត្តិការពិសេស ជម្លៀសអ្នកដំណើរពីនាវាទេសចរណ៍ដែលមានផ្ទុះវីរុស « Hantavirus »

ប្រតិបត្តិការជម្លៀសអ្នកដំណើរ និង បុគ្គលិកជាងមួយរយនាក់ ចេញពីនាវាទេសចរណ៍ HV Hondius ដែលមានការផ្ទុះករណីឆ្លងមេរោគ « Hantavirus » ចាប់ផ្តើម នៅថ្ងៃអាទិត្យ ទី ១០ ឧសភា។ ប្រតិបត្តិការនេះធ្វើឡើងនៅកោះ Tenerife នៃប្រជុំកោះកាណារី ប្រទេសអេស្ប៉ាញ។ អាជ្ញាធរអេស្ប៉ាញ និង អង្គការសុខភាពពិភពលោក (WHO) បានចាត់វិធានការសុខាភិបាលយ៉ាងតឹងរ៉ឹង ដើម្បីធានាថា ការជម្លៀសមនុស្សចេញពីនាវា នឹងមិនបង្កហានិភ័យដល់ប្រជាជនក្នុងតំបន់។

តើកម្ពុជាអាចធ្វើអ្វីខ្លះដើម្បីបង្អង់ល្បឿនថៃដែលបន្តសង់សំណង់តាមព្រំដែនដោយបំពានកម្ពុជា?

ទោះបីកម្ពុជាបានចេញកំណត់ទូតតវ៉ាយ៉ាងណា ភាគីថៃនៅតែបន្តសង់របងព្រំដែនរឹងមាំត្រង់ចន្លោះបង្គោល

តើកម្ពុជាអាចធ្វើអ្វីខ្លះដើម្បីបង្អង់ល្បឿនថៃដែលបន្តសង់សំណង់តាមព្រំដែនដោយបំពានកម្ពុជា?

ទោះបីកម្ពុជាបានចេញកំណត់ទូតតវ៉ាយ៉ាងណា ភាគីថៃនៅតែបន្តសង់របងព្រំដែនរឹងមាំត្រង់ចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៤ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រៅពីសំណង់របងនេះ ភាគីថៃបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតលើទីតាំងក្នុងទឹកដីកម្ពុជា ដែលកម្លាំងយោធាខ្លួនវាយដណ្តើមកាន់កាប់បាន កាលពីខែធ្នូឆ្នាំ២០២៥។ អ្នកឃ្លាំមើលនយោបាយមួយចំនួនយល់ថា កម្ពុជាត្រូវប្រឹងប្រែងតវ៉ាប្រឆាំង តាមយន្តការការទូតបន្ថែមទៀត ដើម្បីទប់ស្កាត់ការរំលោភបំពានរបស់ថៃ ទោះជាត្រូវប្រើពេលវេលាយូរក៏ដោយ។ ប៉ុន្តែ អ្នកនយោបាយជំទាស់ និងអ្នកវិភាគខ្លះយល់ថា កម្ពុជាត្រូវប្រើសិទ្ធិការពារខ្លួនចំពោះការរំលោភពីរដ្ឋដទៃ ដូចករណីអ៊ុយក្រែន ដែលកំពុងប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ី។ សំណួរសួរថា តើក្នុងកាលៈទេសៈនេះ កម្ពុជាអាចធ្វើអ្វីបានខ្លះទៀត ដើម្បីទប់ស្កាត់សកម្មភាពរំលោភបំពានរបស់ថៃមកលើកម្ពុជាជាបន្តបន្ទាប់?

កម្ពុជាចាត់ទុកករណីថៃចាប់ជនជាតិចិន ដែលកាន់លិខិតឆ្លងដែនកម្ពុជាថាជារឿងប្រឌិត

នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៦ នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានបញ្ជាឲ្យមានការស៊ើបអង

កម្ពុជាចាត់ទុកករណីថៃចាប់ជនជាតិចិន ដែលកាន់លិខិតឆ្លងដែនកម្ពុជាថាជារឿងប្រឌិត

នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៦ នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានបញ្ជាឲ្យមានការស៊ើបអង្កេតទូលំទូលាយ ករណីដែលសមត្ថកិច្ចខេត្តឈុនបូរីរបស់ថៃ ចាប់បានជនជាតិចិនម្នាក់កាលពីថ្ងៃសុក្រទី៨ឧសភា និងដែលថៃអះអាងថា មានកាន់លិខិតឆ្លងដែនកម្ពុជា។ អាជ្ញាធរថៃបានចោទប្រកាន់បុរសចិនអាយុ ៣១ឆ្នាំ រូបនោះថា ជាបណ្តាញអង្គរក្ស លោក ហ៊ុន សែន ដែលបាននាំចូលអាវុធ និងគ្រឿងផ្ទុះទៅក្នុងទឹកដីថៃប៉ុនប៉ងធ្វើភេរវកម្ម។ ប៉ុន្តែអ្នកនាំ​ពាក្យព្រឹទ្ធសភាកម្ពុជា ចាត់ទុកថា នេះជារឿងអសន្តិសុខដែលបានកើតឡើងនៅប្រទេសថៃ ហើយថៃគ្រប់គ្រងមិនបាន តែបែរជាមកប្រឌិតរឿងចោទប្រកាន់ថ្នាក់ដឹកនាំកម្ពុជាទៅវិញ។

ជនបរទេសជាច្រើននាក់ រត់ប្រសាចក្នុងខេត្តព្រះសីហនុ ដើម្បីគេចពីការបង្រ្កាបបទល្មើសឆបោកអនឡាញ

ជនបរទេសជាច្រើនរយនាក់ បានរត់ប្រសាចពេញដងផ្លូវនៅក្នុងខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្

ជនបរទេសជាច្រើននាក់ រត់ប្រសាចក្នុងខេត្តព្រះសីហនុ ដើម្បីគេចពីការបង្រ្កាបបទល្មើសឆបោកអនឡាញ

ជនបរទេសជាច្រើនរយនាក់ បានរត់ប្រសាចពេញដងផ្លូវនៅក្នុងខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីគេចចេញពីការចាប់ឃាត់ខ្លួនរបស់សមត្ថកិច្ច។ ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានសម្រុកចូលបង្ក្រាបទីតាំងកាស៊ីណូមួយកន្លែង ដែលអាជ្ញាធរសង្ស័យថា ជាទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញយ៉ាងសកម្ម។

Get more results via ClueGoal