Cambodia



ឥណ្ឌូណេស៊ី និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីវិស័យការពារ

ប្រទេសឥណ្ឌូណេស៊ីបានប្រកាសឲ្យដឹងក្នុងថ្ងៃចន្ទ ទី៤ ឧសភាថា រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូ

មន្ត្រីបក្សប្រឆាំង ថាថៃកំពុងសាងសង់របងរឹងមាំនៅខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជាក្នុងខេត្តបាត់ដំបង

អ្នកនយោបាយដែលមាននិន្នាការផ្ទុយនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញ លោក អ៊ុំ សំអាន បានអះអាងថា ថៃកំព

មន្ត្រីបក្សប្រឆាំង ថាថៃកំពុងសាងសង់របងរឹងមាំនៅខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជាក្នុងខេត្តបាត់ដំបង

អ្នកនយោបាយដែលមាននិន្នាការផ្ទុយនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញ លោក អ៊ុំ សំអាន បានអះអាងថា ថៃកំពុងសាងសង់របងថ្មរឹងមាំនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា ក្នុងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបង។ ទាក់ទងនឹងការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់ចេញមកបញ្ជាក់ប្រាប់មហាជនយ៉ាងណានៅឡើយទេ។ តែកន្លងមកក្រសួងការបរទេសកម្ពុជា ធ្លាប់ដាក់លិខិតតវ៉ាទៅកាន់រដ្ឋាភិបាលថៃ អំពីគម្រោងសាងសង់របងព្រំដែននៅចន្លោះបង្គោលលេខ៥២ ដល់បង្គោលលេខ៥៤។

អេស្ប៉ាញបើកប្រតិបត្តិការពិសេស ជម្លៀសអ្នកដំណើរពីនាវាទេសចរណ៍ដែលមានផ្ទុះវីរុស « Hantavirus »

ប្រតិបត្តិការជម្លៀសអ្នកដំណើរ និង បុគ្គលិកជាងមួយរយនាក់ ចេញពីនាវាទេសចរណ៍ HV Hondius ដែលមានការផ្ទុះ

អេស្ប៉ាញបើកប្រតិបត្តិការពិសេស ជម្លៀសអ្នកដំណើរពីនាវាទេសចរណ៍ដែលមានផ្ទុះវីរុស « Hantavirus »

ប្រតិបត្តិការជម្លៀសអ្នកដំណើរ និង បុគ្គលិកជាងមួយរយនាក់ ចេញពីនាវាទេសចរណ៍ HV Hondius ដែលមានការផ្ទុះករណីឆ្លងមេរោគ « Hantavirus » ចាប់ផ្តើម នៅថ្ងៃអាទិត្យ ទី ១០ ឧសភា។ ប្រតិបត្តិការនេះធ្វើឡើងនៅកោះ Tenerife នៃប្រជុំកោះកាណារី ប្រទេសអេស្ប៉ាញ។ អាជ្ញាធរអេស្ប៉ាញ និង អង្គការសុខភាពពិភពលោក (WHO) បានចាត់វិធានការសុខាភិបាលយ៉ាងតឹងរ៉ឹង ដើម្បីធានាថា ការជម្លៀសមនុស្សចេញពីនាវា នឹងមិនបង្កហានិភ័យដល់ប្រជាជនក្នុងតំបន់។

តើកម្ពុជាអាចធ្វើអ្វីខ្លះដើម្បីបង្អង់ល្បឿនថៃដែលបន្តសង់សំណង់តាមព្រំដែនដោយបំពានកម្ពុជា?

ទោះបីកម្ពុជាបានចេញកំណត់ទូតតវ៉ាយ៉ាងណា ភាគីថៃនៅតែបន្តសង់របងព្រំដែនរឹងមាំត្រង់ចន្លោះបង្គោល

តើកម្ពុជាអាចធ្វើអ្វីខ្លះដើម្បីបង្អង់ល្បឿនថៃដែលបន្តសង់សំណង់តាមព្រំដែនដោយបំពានកម្ពុជា?

ទោះបីកម្ពុជាបានចេញកំណត់ទូតតវ៉ាយ៉ាងណា ភាគីថៃនៅតែបន្តសង់របងព្រំដែនរឹងមាំត្រង់ចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៤ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រៅពីសំណង់របងនេះ ភាគីថៃបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតលើទីតាំងក្នុងទឹកដីកម្ពុជា ដែលកម្លាំងយោធាខ្លួនវាយដណ្តើមកាន់កាប់បាន កាលពីខែធ្នូឆ្នាំ២០២៥។ អ្នកឃ្លាំមើលនយោបាយមួយចំនួនយល់ថា កម្ពុជាត្រូវប្រឹងប្រែងតវ៉ាប្រឆាំង តាមយន្តការការទូតបន្ថែមទៀត ដើម្បីទប់ស្កាត់ការរំលោភបំពានរបស់ថៃ ទោះជាត្រូវប្រើពេលវេលាយូរក៏ដោយ។ ប៉ុន្តែ អ្នកនយោបាយជំទាស់ និងអ្នកវិភាគខ្លះយល់ថា កម្ពុជាត្រូវប្រើសិទ្ធិការពារខ្លួនចំពោះការរំលោភពីរដ្ឋដទៃ ដូចករណីអ៊ុយក្រែន ដែលកំពុងប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ី។ សំណួរសួរថា តើក្នុងកាលៈទេសៈនេះ កម្ពុជាអាចធ្វើអ្វីបានខ្លះទៀត ដើម្បីទប់ស្កាត់សកម្មភាពរំលោភបំពានរបស់ថៃមកលើកម្ពុជាជាបន្តបន្ទាប់?

កម្ពុជាចាត់ទុកករណីថៃចាប់ជនជាតិចិន ដែលកាន់លិខិតឆ្លងដែនកម្ពុជាថាជារឿងប្រឌិត

នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៦ នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានបញ្ជាឲ្យមានការស៊ើបអង

កម្ពុជាចាត់ទុកករណីថៃចាប់ជនជាតិចិន ដែលកាន់លិខិតឆ្លងដែនកម្ពុជាថាជារឿងប្រឌិត

នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៦ នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានបញ្ជាឲ្យមានការស៊ើបអង្កេតទូលំទូលាយ ករណីដែលសមត្ថកិច្ចខេត្តឈុនបូរីរបស់ថៃ ចាប់បានជនជាតិចិនម្នាក់កាលពីថ្ងៃសុក្រទី៨ឧសភា និងដែលថៃអះអាងថា មានកាន់លិខិតឆ្លងដែនកម្ពុជា។ អាជ្ញាធរថៃបានចោទប្រកាន់បុរសចិនអាយុ ៣១ឆ្នាំ រូបនោះថា ជាបណ្តាញអង្គរក្ស លោក ហ៊ុន សែន ដែលបាននាំចូលអាវុធ និងគ្រឿងផ្ទុះទៅក្នុងទឹកដីថៃប៉ុនប៉ងធ្វើភេរវកម្ម។ ប៉ុន្តែអ្នកនាំ​ពាក្យព្រឹទ្ធសភាកម្ពុជា ចាត់ទុកថា នេះជារឿងអសន្តិសុខដែលបានកើតឡើងនៅប្រទេសថៃ ហើយថៃគ្រប់គ្រងមិនបាន តែបែរជាមកប្រឌិតរឿងចោទប្រកាន់ថ្នាក់ដឹកនាំកម្ពុជាទៅវិញ។

ជនបរទេសជាច្រើននាក់ រត់ប្រសាចក្នុងខេត្តព្រះសីហនុ ដើម្បីគេចពីការបង្រ្កាបបទល្មើសឆបោកអនឡាញ

ជនបរទេសជាច្រើនរយនាក់ បានរត់ប្រសាចពេញដងផ្លូវនៅក្នុងខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្

ជនបរទេសជាច្រើននាក់ រត់ប្រសាចក្នុងខេត្តព្រះសីហនុ ដើម្បីគេចពីការបង្រ្កាបបទល្មើសឆបោកអនឡាញ

ជនបរទេសជាច្រើនរយនាក់ បានរត់ប្រសាចពេញដងផ្លូវនៅក្នុងខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីគេចចេញពីការចាប់ឃាត់ខ្លួនរបស់សមត្ថកិច្ច។ ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានសម្រុកចូលបង្ក្រាបទីតាំងកាស៊ីណូមួយកន្លែង ដែលអាជ្ញាធរសង្ស័យថា ជាទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញយ៉ាងសកម្ម។

វីរុសហាន់តា៖ ក្រសួងសុខាភិបាលណែនាំឱ្យពលរដ្ឋបង្កើនការរក្សាអនាម័យ និងមិនត្រូវប៉ះពាល់ប្រភេទសត្វកកេរ

ក្រសួងសុខាភិបាលកម្ពុជា ក្រើនរំលឹកឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងការពារខ្លួនឱ្យបានខ្ពស់ច

វីរុសហាន់តា៖ ក្រសួងសុខាភិបាលណែនាំឱ្យពលរដ្ឋបង្កើនការរក្សាអនាម័យ និងមិនត្រូវប៉ះពាល់ប្រភេទសត្វកកេរ

ក្រសួងសុខាភិបាលកម្ពុជា ក្រើនរំលឹកឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងការពារខ្លួនឱ្យបានខ្ពស់ចំពោះការឆ្លងវីរុសហាន់តា (Hantavirus) ថ្វីបើកម្ពុជាមិនទាន់រកឃើញករណីឆ្លងវីរុសនេះលើមនុស្សនៅឡើយក៏ដោយ។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាល ប្រកាសឲ្យពលរដ្ឋបង្កើនការរក្សាអនាម័យ និងជៀសវាងការប៉ះពាល់ទឹកនោម​ លាមក និងទឹកមាត់របស់ប្រភេទសត្វកកេរ ពិសេសសត្វកណ្តុរ និងមិនត្រូវឱ្យក្រុមប្រភេទទាំងនេះខាំ ឬខ្វាចឡើយ។

ថៃគ្រោងដំឡើងកម្រិតមន្ត្រីការទូតជាមួយកម្ពុជា ដើម្បីស្តារទំនាក់ទំនងកម្ពុជា-ថៃ ឡើងវិញ

ប្រមុខការទូតថៃ លោក ស៊ីហាស័ក្ត ភួងកេតកែវ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ថៃមានគម្

ថៃគ្រោងដំឡើងកម្រិតមន្ត្រីការទូតជាមួយកម្ពុជា ដើម្បីស្តារទំនាក់ទំនងកម្ពុជា-ថៃ ឡើងវិញ

ប្រមុខការទូតថៃ លោក ស៊ីហាស័ក្ត ភួងកេតកែវ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ថៃមានគម្រោងបញ្ជូនភារធារីរបស់ខ្លួន ឲ្យត្រលប់មកធ្វើការនៅស្ថានទូតថៃនាទីក្រុងភ្នំពេញឡើងវិញ ដើម្បីស្តារទំនាក់ទំនង និងទំនុកចិត្តជាមួយកម្ពុជា។ ការបញ្ជាក់របស់ប្រមុខការទូតថៃយ៉ាងដូច្នេះ គឺបន្ទាប់ពីមេដឹកនាំកម្ពុជា-ថៃ បានអះអាងរួមគ្នាអំពីការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រោយការប៉ះទង្គិចគ្នាដោយអាវុធជុំវិញបញ្ហាជម្លោះព្រំដែន។

កម្ពុជាស្នើឲ្យពន្លឿនការផ្តល់សច្ចាប័ន និងការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន ស្តីពីសន្តិសុខប្រេងឥន្ធនៈ

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងពីជំហររបស់កម្ពុជា ដែលចង់ឲ្យពន្លឿនការផ្តល់ស

កម្ពុជាស្នើឲ្យពន្លឿនការផ្តល់សច្ចាប័ន និងការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន ស្តីពីសន្តិសុខប្រេងឥន្ធនៈ

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងពីជំហររបស់កម្ពុជា ដែលចង់ឲ្យពន្លឿនការផ្តល់សច្ចាប័ន និងការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីសន្តិសុខប្រេងឥន្ធនៈ។ ការបញ្ជាក់នេះ ធ្វើឡើងអំឡុងពេលប្រមុខរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ឧសភា ឆ្នាំ២០២៦។

ចលនាមាតាធម្មជាតិចោទសួរមន្ត្រីខ្មែរ ពីភាពមិនប្រក្រតីនៃការនាំចូលមាសពីថៃ ក្នុងអំឡុងជម្លោះព្រំដែន

ចន្លោះខែមករា និងខែតុលា ឆ្នាំ២០២៥ កម្ពុជាបាននាំចូលមាសពីថៃប្រមាណ ២៤តោន គិតជាទឹកប្រាក់សរុបជា

ចលនាមាតាធម្មជាតិចោទសួរមន្ត្រីខ្មែរ ពីភាពមិនប្រក្រតីនៃការនាំចូលមាសពីថៃ ក្នុងអំឡុងជម្លោះព្រំដែន

ចន្លោះខែមករា និងខែតុលា ឆ្នាំ២០២៥ កម្ពុជាបាននាំចូលមាសពីថៃប្រមាណ ២៤តោន គិតជាទឹកប្រាក់សរុបជាង២,៥ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយថៃ ដែលក្រុមចលនាមាតាធម្មជាតិយកមកផ្សព្វផ្សាយបន្ត នៅថ្ងៃសុក្រទី៨ ខែឧសភា ឆ្នាំ២០២៦។ ក្រុមចលនាមាតាធម្មជាតិបានលើកជាសំណួរ និងសង្ស័យអំពីភាពមិនប្រក្រតី ចំពោះការនាំចូលមាសដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសថៃ នៅចំអំឡុងពេលដែលកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ។ មន្ត្រីកម្ពុជានៅមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទៅនឹងការលើកឡើងរបស់ក្រុមចលនាមាតាធម្មជាតិ។

នាយករដ្ឋមន្រ្តីថ្មីរបស់ហុងគ្រីសន្យាបម្រើប្រជាជន ប៉ុន្តែមិនគ្រប់គ្រងអំណាច

លោក​ ភីធ័រ ម៉ាកចារបានស្បថចូលកាន់តំណែងជា​នាយករដ្ឋមន្រ្តីហុងគ្រី ជាផ្លូវការ កាលពីថ្ងៃសៅរ៍ទ

នាយករដ្ឋមន្រ្តីថ្មីរបស់ហុងគ្រីសន្យាបម្រើប្រជាជន ប៉ុន្តែមិនគ្រប់គ្រងអំណាច

លោក​ ភីធ័រ ម៉ាកចារបានស្បថចូលកាន់តំណែងជា​នាយករដ្ឋមន្រ្តីហុងគ្រី ជាផ្លូវការ កាលពីថ្ងៃសៅរ៍ទី ៩​ឧសភា បន្ទាប់ពីរដ្ឋសភា​បោះឆ្នោតជ្រើសតាំង​ ជាមួយ​សំឡេងគាំទ្រ ចំនួន​១៤០ ក្នុងចំណោម​សំឡេងសរុប​របស់រដ្ឋសភា​ចំនួន​១៩៩។ នាយករដ្ឋមន្រ្តី​ថ្មី​របស់​ហុងគ្រី​បាន​សន្យាផ្លាស់ប្តូររបប​ដឹកនាំដើម្បី​ឈានទៅបិទបញ្ចប់អំពើពុករលួយ និងការ​រំលោភសិទ្ធិសេរីភាព ដែលធ្លាប់​មាន​នៅក្នុង​អាណត្តិដឹកនាំ​១៦ឆ្នាំ របស់​លោកវិចទ័រ អកបាន។ ភាគីអឺរ៉ុបទទួលស្វាគមន៍សាជាថ្មី នាយករដ្ឋមន្រ្តីហុងគ្រី​ដែលមានទំនោរមកខាងអឺរ៉ុប។ នៅមុនការប្រកាសចូលកាន់តំណែង​របស់​នាយករដ្ឋមន្រ្តី សភាហុងគ្រី​បាន​អនុម័ត​យល់​ព្រម​ឲ្យ​លើកទង់​ជាតិអឺរ៉ុប​នៅរដ្ឋសភាសាជាថ្មី បន្ទាប់ពីអាក់ខាន អស់​១២ឆ្នាំ។ ចំពោះប្រធានគណៈកម្មការអឺរ៉ុប នេះជា​សញ្ញាលើកទឹកចិត្តដ៏សំខាន់​មួយ​នៅក្នុង​កាលៈទេសៈលំបាកដូចសព្វថ្ងៃ។

អ្នកនេសាទចាត់ទុក ការអភិរក្សនិងដាំស្ដារព្រៃលិចទឹកឡើងវិញ ជាការរក្សាឆ្នាំងបាយពួកគេ

ស្ថិតនៅតាមដៃបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ សហគមន៍នេសាទ«ស្រីចឹក» ជាតំបន់ដែលពលរដ្ឋប្រកបរបរ

អ្នកនេសាទចាត់ទុក ការអភិរក្សនិងដាំស្ដារព្រៃលិចទឹកឡើងវិញ ជាការរក្សាឆ្នាំងបាយពួកគេ

ស្ថិតនៅតាមដៃបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ សហគមន៍នេសាទ«ស្រីចឹក» ជាតំបន់ដែលពលរដ្ឋប្រកបរបរនេសាទត្រីដ៏សំខាន់មួយតាំងពីយូរលង់ណាស់មកហើយ។ ពលរដ្ឋ​រស់នៅ​លើបឹង​ទន្លេសាប​ ​តែង​ហៅ​ខ្លួនឯង​ថា​ជា«អ្នកទន្លេ» បានចាត់ទុកបឹងទន្លេសាប ជាដីស្រែ ឬជាឆ្នាំងបាយរបស់ពួកគេ។ ចំណែកព្រៃលិចទឹក ក៏ប្រៀបបាននឹងជីវិតអ្នកនេសាទដែរ ពោល បើបាត់បង់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប គឺស្មើនឹងបាត់បង់ប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគេ៕

រុស្ស៊ីនិង​អ៊ុយក្រែន​ផ្អាកការប្រយុទ្ធ​៣ថ្ងៃ ខណៈរុស្ស៊ីប្រារព្ធទិវាជ័យជំនះ ក្នុងទ្រង់ទ្រាយ​តូចបំផុត

លោកដូណាល់ ត្រាំ បានប្រកាស​កាលពីល្ងាចថ្ងៃទី​៨​ឧសភា ថា​លោក​បានសម្របសម្រួល ឲ្យអ៊ុយក្រែន​និងរ

រុស្ស៊ីនិង​អ៊ុយក្រែន​ផ្អាកការប្រយុទ្ធ​៣ថ្ងៃ ខណៈរុស្ស៊ីប្រារព្ធទិវាជ័យជំនះ ក្នុងទ្រង់ទ្រាយ​តូចបំផុត

លោកដូណាល់ ត្រាំ បានប្រកាស​កាលពីល្ងាចថ្ងៃទី​៨​ឧសភា ថា​លោក​បានសម្របសម្រួល ឲ្យអ៊ុយក្រែន​និងរុស្ស៊ី​សុខចិត្តផ្អាកការប្រយុទ្ធរយៈពេល​៣ថ្ងៃ និងប្តូរអ្នកទោសគ្នា១ពាន់នាក់។​ បទឈប់បាញ់​បណ្តោះអាសន្ន​នេះ គឺធ្វើឡើងស្របពេល​ដែល​រុស្ស៊ី​ បានរៀបចំប្រារព្ធ “ទិវាជ័យជំនះ” លើអាល្លឺម៉ង់ណាស៊ី កាលពីជំនាន់សង្គ្រាមលោកលើកទី​២​។ ជាការកត់សំគាល់ ការប្រារព្ធពិធីនៅម៉ូស្គូ​​ឆ្នាំនេះ គឺមានលក្ខណៈតូចតាចជាងឆ្នាំមុនៗឆ្ងាយ ។ ព័ត៌មានជាច្រើនបានអះអាងថា គឺ​លោកពូទីនខ្លាចក្រែងអ៊ុយក្រែន បញ្ជាដ្រូនមកវាយប្រហារធ្វើឲ្យ​បាក់​មុខ​។

មនុស្ស​យន្តដំបូងគេ ត្រូវគេ​បំបួសជា​សង្ឃពុទ្ធសាសនានៅកូរ៉េខាងត្បូង

នៅកូរ៉េខាងត្បូង បច្ចេកវិទ្យាទំនើបមិនត្រឹមតែបាន​បោះជំហានចូលក្នុងផ្ទះប៉ុណ្ណោះទេ តែ​​កំពុង

មនុស្ស​យន្តដំបូងគេ ត្រូវគេ​បំបួសជា​សង្ឃពុទ្ធសាសនានៅកូរ៉េខាងត្បូង

នៅកូរ៉េខាងត្បូង បច្ចេកវិទ្យាទំនើបមិនត្រឹមតែបាន​បោះជំហានចូលក្នុងផ្ទះប៉ុណ្ណោះទេ តែ​​កំពុងតែបោះជំហាន ឈានចូលក្នុង​វត្តអារាម​ពុទ្ធសាសនាថែមទៀត​​។ មនុស្ស​យន្តទីមួយឈ្មោះ GABI ត្រូវបាន​គេបំបួស ឲ្យ​ក្លាយ​ជាសាមណេរ នៅទីក្រុងសេអ៊ូល កាលពី​ថ្ងៃទី​៦​ឧសភា។ ក្នុងទឹកមុខ​សប្បាយរំភើប លាយឡំដោយ​ការភ្ញាក់ផ្អើល ព្រះសង្ឃពុទ្ធសាសនាកូរ៉េខាងត្បូង បានរៀបចំ​សូត្រធម៌ស្វាគមន៍​មនុស្សយន្តសាមណេរថ្មីនេះ​​ យ៉ាងរីករាយ​។

ប៉ូលិសថៃបើកការស៊ើបអង្កេតលើជនជាតិចិនម្នាក់ដែលស្តុកទុកអាវុធយោធា

កងកម្លាំងប៉ូលិសថៃបាននិងកំពុងស៊ើបអង្កេតលើការរក្សាទុកគ្រឿងសព្វាវុធយោធាជាច្រើនដោយបុរសជនជា

ប៉ូលិសថៃបើកការស៊ើបអង្កេតលើជនជាតិចិនម្នាក់ដែលស្តុកទុកអាវុធយោធា

កងកម្លាំងប៉ូលិសថៃបាននិងកំពុងស៊ើបអង្កេតលើការរក្សាទុកគ្រឿងសព្វាវុធយោធាជាច្រើនដោយបុរសជនជាតិចិនម្នាក់ នៅតំបន់រមណីយដ្ឋានសមុទ្រប៉ាតាយ៉ាក្នុងខេត្តឈុនបុរី ប្រទេសថៃ។ បុរសចិនរូបនេះ ត្រូវបានសមត្ថកិច្ចថៃចោទប្រកាន់ពីបទកាន់កាប់អាវុធដោយខុសច្បាប់ និងអាចប្រឈមនឹងទោសជាប់ពន្ធនាគារដល់១០ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃសៅរ៍ទី ៩ឧសភា។

មេដឹកនាំថៃលោក អនុធិន​ ឆានវីរៈគូន ថា កោះគុតជារបស់ថៃទាំងស្រុង ក្រោយលុប MOU2001

នាយករដ្ឋមន្ត្រីថៃ លោក​ អនុធិន ឆានវីរៈគូន បានគូសបញ្ជាក់តាមប្រព័ន្ធទំនាក់ទំនងសង្គមពីប្រទេសហ

មេដឹកនាំថៃលោក អនុធិន​ ឆានវីរៈគូន ថា កោះគុតជារបស់ថៃទាំងស្រុង ក្រោយលុប MOU2001

នាយករដ្ឋមន្ត្រីថៃ លោក​ អនុធិន ឆានវីរៈគូន បានគូសបញ្ជាក់តាមប្រព័ន្ធទំនាក់ទំនងសង្គមពីប្រទេសហ្វីលីពីនថា កោះគុតនៅតែជាផ្នែកមួយនៃដែនដីរបស់ថៃ នៅពេលដែលរដ្ឋាភិបាលទីក្រុងបាងកកលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ជាមួយកម្ពុជា។ នេះបើតាមកាសែតថៃ The Nation។ តែមន្ត្រីកម្ពុជាថា កម្ពុជានៅបន្តដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ តាមច្បាប់អន្តរជាតិ។ ជាការដោះស្រាយតាមរយៈយន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)។

អឺរ៉ុបអះអាងថាមិនទាន់ខ្វះសាំងយន្តហោះទេ តែ​កំពុងគិត​​ចង់ប្រើប្រាស់សាំងយន្តហោះផលិត​នៅសហរដ្ឋអាមេរិក

វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងតែធ្វើ​ឲ្យ​វិស័យអាកាសចរណ៍ស៊ីវីល ព្រួយ​បារម្ភ ទាក់ទិននឹ

អឺរ៉ុបអះអាងថាមិនទាន់ខ្វះសាំងយន្តហោះទេ តែ​កំពុងគិត​​ចង់ប្រើប្រាស់សាំងយន្តហោះផលិត​នៅសហរដ្ឋអាមេរិក

វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងតែធ្វើ​ឲ្យ​វិស័យអាកាសចរណ៍ស៊ីវីល ព្រួយ​បារម្ភ ទាក់ទិននឹងបញ្ហាតម្លៃខ្ពស់ និងបញ្ហា​​​ខ្វះសាំងយន្តហោះ។ នៅអឺរ៉ុបក្រុមហ៊ុនអាកាសចរណ៍​តូចៗ​មួយចំនួន​ បានលុបជើងហោះហើរ និងខ្លះបានបិទទ្វារតែម្តង។ ទោះបី​​យ៉ាងណា សហភាពអឺរ៉ុប បានអះអាងនៅថ្ងៃទី ៨​ឧសភា​​ ថាសម្រាប់ពេលនេះ​ ពុំទាន់មាន​បញ្ហា​ខ្វះ​សាំងយន្តហោះនោះទេ។ តែទន្ទឹមនឹងនេះ​​ ​អឺរ៉ុបកំពុង​ពិចារណា ងាកទៅទិញសាំងយន្តហោះផលិត​នៅអាមេរិក បើទោះបីវាមានស្តង់ដារ ខុសពីសាំងយន្តហោះដែលអឺរ៉ុបធ្លាប់ប្រើជាទូទៅ​។

ឥណ្ឌូណេស៊ី​ក្រសោប​ចាប់​ជន​បរទេស​នៃ​បណ្តាញ​ឆបោក​អនឡាញ​ជាង​២១០នាក់

ក្នុង​ពេល​តែ​មួយសប្តាហ៍ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់​ខ្លួន​ជន​បរទេស​បាន​ចំនួន ២១០​នាក់ ពី​បទ

ឥណ្ឌូណេស៊ី​ក្រសោប​ចាប់​ជន​បរទេស​នៃ​បណ្តាញ​ឆបោក​អនឡាញ​ជាង​២១០នាក់

ក្នុង​ពេល​តែ​មួយសប្តាហ៍ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់​ខ្លួន​ជន​បរទេស​បាន​ចំនួន ២១០​នាក់ ពី​បទ​​ជាប់​ពាក់ព័ន្ធ​នឹង​​​បណ្តាញ​ឆបោក​អនឡាញ​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃសុក្រ​ទី​៨​ឧសភា ដោយ​បន្ថែម​ថា ជន​ជាប់​សង្ស័យភាគច្រើន មានសញ្ជាតិចិន និង​​វៀតណាម។

ពល​រដ្ឋ​សាទរ​ចំណាត់ការ​ហាម​ឃាត់ការផ្តល់​​រង្វាន់​ផលិតផលស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំង

ចាប់ពីថ្ងៃ​ទី​១​ ​ខែ​តុលា​ ឆ្នាំ​២០២៦តទៅ​​ រដ្ឋាភិ​បាល​កម្ពុជានឹង​បិទទាំងស្រុងនូវ​ការផ្ត

ពល​រដ្ឋ​សាទរ​ចំណាត់ការ​ហាម​ឃាត់ការផ្តល់​​រង្វាន់​ផលិតផលស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំង

ចាប់ពីថ្ងៃ​ទី​១​ ​ខែ​តុលា​ ឆ្នាំ​២០២៦តទៅ​​ រដ្ឋាភិ​បាល​កម្ពុជានឹង​បិទទាំងស្រុងនូវ​ការផ្តល់រង្វាន់លើក្រវិលកំប៉ុង ឬគម្របផលិតផលស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំង។​ បើតាម​​សេចក្តីប្រកាស​ដែលចេញ​ផ្សាយ​ដោយ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី៦ឧសភា វិធានការនេះមានគោលដៅពង្រឹងការប្រកួតប្រជែងដោយស្មើភាព។​ ពលរដ្ឋមួយ​ចំនួន​​ក្នុងភូមិ​សាស្ត្រ​រាជធានីភ្នំពេញ​បាន​បង្ហាញ​ការ​សាទរ​ចំពោះ​វិធានការ​នេះ។​ តែយ៉ាងណា ​ពល​រដ្ឋ​ទាំង​នោះ​សង្ឃឹម​ថា​ វិធានការ​នេះ​នឹង​មាន​ប្រសិទ្ធ​ភាព​យូរ​អង្វែង​៕ ​

ជំងឺ​កញ្ជ្រិលកំពុង​រាតត្បាត​ ខ្លាំង​មិនធ្លាប់​មាន នៅ​​បង់ក្លាដែស

បង់ក្លាដែស កំពុងរងការ​​​រាតត្បាត​នៃជំងឺ​កញ្ជ្រិល​ ​​យ៉ាង​ខ្លាំង ​និង​គ្មាន​សញ្ញា​ចុះ​ថម​

ជំងឺ​កញ្ជ្រិលកំពុង​រាតត្បាត​ ខ្លាំង​មិនធ្លាប់​មាន នៅ​​បង់ក្លាដែស

បង់ក្លាដែស កំពុងរងការ​​​រាតត្បាត​នៃជំងឺ​កញ្ជ្រិល​ ​​យ៉ាង​ខ្លាំង ​និង​គ្មាន​សញ្ញា​ចុះ​ថម​ថយ​ទេ។​ ចំនួន​កុមារ​រងគ្រោះ​​បាន​កើន​ឡើង​​ជាង​៥ម៉ឺន​ករណី និង​ស្លាប់​យ៉ាង​ហោច​៣២០​នាក់ គិត​ត្រឹម​ថ្ងៃ​ចន្ទ​​ទី​៤​ឧសភា២០២៦។ នេះ​ជា​ការ​រាតត្បាត​ដ៏ធ្ងន់ធ្ងរ​ខ្លាំង​មិន​ធ្លាប់​មាន​ ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ នៅ​ក្នុង​ប្រទេស​​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ផុយ​ស្រួយ​ខ្លាំង​នៅឡើយ។

តើកម្ពុជា និងថៃគួរប្រកាន់ជំហរបែបណាដើម្បីអាចស្តារទំនុកចិត្តគ្នាឡើងវិញបាន?

កម្ពុជា និងថៃព្រមព្រៀងកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តរវាងគ្នាដើម្បីធ្វើឱ្យទំនាក់ទំ

តើកម្ពុជា និងថៃគួរប្រកាន់ជំហរបែបណាដើម្បីអាចស្តារទំនុកចិត្តគ្នាឡើងវិញបាន?

កម្ពុជា និងថៃព្រមព្រៀងកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តរវាងគ្នាដើម្បីធ្វើឱ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញ។ នេះបើតាមខ្លឹមសារនៃសុន្ទរកថារបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅក្នុងសន្និសីទសារព័ត៌មានរួមរវាងភាគីកម្ពុជា ហ្វីលីពីន និងថៃនាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ អ្នកតាមកិច្ចការនយោបាយក្នុងតំបន់យល់ថា ការកសាងទំនុកចិត្តរវាងភាគីកម្ពុជា និងថៃទំនងជាត្រូវប្រើពេលរាប់សិបទស្សវត្សរ៍ ព្រោះជម្លោះព្រំដែនលើកនេះបានចាក់ចំស្នាមរបួសប្រវត្តិសាស្ត្រដោយបានបង្កឲ្យមានភាពឈឺចាប់របស់ប្រជាជននៃប្រទេសជិតខាងទាំងពីរ។ តែអ្នកជំនាញភូមិសាស្ត្រនយោបាយនៅតែមើលឃើញច្រកចេញដើម្បីស្តារទំនាក់ទំនងនៃប្រទេសទាំងពីរឡើងវិញ។ តើកម្ពុជា និងថៃគួរប្រកាន់ជំហរបែបណាដើម្បីអាចស្តារទំនុកចិត្តគ្នាឡើងវិញបាន?

លោកត្រាំ អះអាងថាបទឈប់បាញ់ជាមួយអ៊ីរ៉ង់ នៅតែមានសុពលភាពរឹងមាំ ទោះបីមាន​ការផ្ទុះអាវុធ​ដាក់គ្នា

ថ្ងៃព្រហស្បតិ៍ទី​៧ឧសភា កងទ័ពអាមេរិកនិងអ៊ីរ៉ង់បានផ្ទុះអាវុធដាក់គ្នាសាជាថ្មី នៅតំបន់ច្រកស

លោកត្រាំ អះអាងថាបទឈប់បាញ់ជាមួយអ៊ីរ៉ង់ នៅតែមានសុពលភាពរឹងមាំ ទោះបីមាន​ការផ្ទុះអាវុធ​ដាក់គ្នា

ថ្ងៃព្រហស្បតិ៍ទី​៧ឧសភា កងទ័ពអាមេរិកនិងអ៊ីរ៉ង់បានផ្ទុះអាវុធដាក់គ្នាសាជាថ្មី នៅតំបន់ច្រកសមុទ្រអកមូហ្ស។​ កងទ័ពអាមេរិក​បានបាញ់​ប្លោងគ្រាប់ កម្ទេចមូលដ្ឋាន​បាញ់មីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់បាន​ប៉ុនប៉ងវាយ​ប្រហារ​មកលើនាវាកងទ័ពអាមេរិក។ អ៊ីរ៉ង់អះអាងថា អាមេរិក​បានរំលោភបទឈប់បាញ់ តែយ៉ាងណា លោកដូណាល់ ត្រាំ បានអះអាងថា បទឈប់បាញ់នៅតែមានសុពលភាពរឹងមាំ​។

ការដាក់ដំណើរការសេវាសាធារណៈរហ័សរបស់ក្រសួងដែនដីទទួលបានការសាទរ និងមានការបារម្ភខ្លះ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសផ្តល់សេវាសាធ

ការដាក់ដំណើរការសេវាសាធារណៈរហ័សរបស់ក្រសួងដែនដីទទួលបានការសាទរ និងមានការបារម្ភខ្លះ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសផ្តល់សេវាសាធារណៈរហ័ស (Express Service) ជាលើកដំបូងនៅរដ្ឋបាលកណ្តាលរបស់ក្រសួង។ យន្តការផ្តល់សេវាសាធារណៈរហ័សនេះត្រូវបានក្រសួងរៀបចំដែនដីបញ្ជាក់ថា ដើម្បីសម្រួលដល់ពលរដ្ឋ និងធុរជន។ មន្ត្រីនៃអង្គការសង្គមស៊ីវិលបានគាំទ្រចំពោះយន្តការដែលបង្កើតឡើងដោយក្រសួងរៀបចំដែនដីនេះ តែក៏​​​មានការបារម្ភខ្លះ ចំពោះពលរដ្ឋមួយចំនួនដែលមិនសូវមានការយល់ដឹងពីបច្ចេកវិទ្យា។

ឈ្មួញ​នាំ​ចូល​ទុរេនពីថៃ​​ និង​បក្ខពួក​រងការ​ចោទប្រកាន់ពីបទ​នាំ​ចូល​ទំនិញ​គេច​ពន្ធ

តុលាការ​ខេត្ត​បាត់​ដំបងបាន​សម្រេច​ចោទប្រកាន់អ្នក​នាំ​ចូល​ទុរេនពីប្រទេស​ថៃ​​ និងបក្ខពួក

ឈ្មួញ​នាំ​ចូល​ទុរេនពីថៃ​​ និង​បក្ខពួក​រងការ​ចោទប្រកាន់ពីបទ​នាំ​ចូល​ទំនិញ​គេច​ពន្ធ

តុលាការ​ខេត្ត​បាត់​ដំបងបាន​សម្រេច​ចោទប្រកាន់អ្នក​នាំ​ចូល​ទុរេនពីប្រទេស​ថៃ​​ និងបក្ខពួក​ ពី​បទ​លួច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ខណៈ​ជន​សង្ស័យ​ម្នាក់ទៀតដែល​ជា​អ្នក​ទទួ​ល​ទិញបាន​រត់គេច​ខ្លួន​។ បើ​តាមសេចក្តីប្រកាសរបស់សាលា​ដំបូង​ខេត្ត​បាត់​ដំបងចេញផ្សាយ​នៅ​ថ្ងៃទី៧​ ខែ​ឧសភា ឆ្នាំ២០២៦ រាល់ទុរេន​ថៃ​ដែល​នាំ​ចូល​មកកម្ពុជា​​គឺ​សុទ្ធតែ​មាន​ការ​លាក់​បាំង​ គ្មាន​ការ​អនុញ្ញាត ​និង​គ្មាន​ការ​បង់​ពន្ធ​អ្វី​ទាំង​អស់​។​ តែ​ការណ៍នេះ​បាន​ក្លាយ​ជា​ចម្ងល់ចំពោះ​ពលរដ្ឋមួយចំនួន​​​ថា​តើ​ឈ្មួញ​ខាង​លើ​អាច​នាំ​ចូល​ទុរេន​ដើម្បី​យក​មក​លក់​ក្នុងទីផ្សា​រខ្មែរ​​បែប​ណា​ ប្រសិន​បើ​គ្មាន​ការ​បើក​ដៃ​ពីមន្ត្រីគយ។​ 

អាស៊ានចាប់ផ្តើមបើកទ្វារស្វាគមន៍ការចូលរួមរបស់ភូមានៅក្នុងប្លុកឡើងវិញ

បន្ទាប់ពីផ្តាច់ភូមាចេញពីកិច្ចប្រជុំកំពូលអាស៊ានអស់ពេលជាច្រើនឆ្នាំ ក្រុមប្រទេសអាស៊ានមួយចំ

អាស៊ានចាប់ផ្តើមបើកទ្វារស្វាគមន៍ការចូលរួមរបស់ភូមានៅក្នុងប្លុកឡើងវិញ

បន្ទាប់ពីផ្តាច់ភូមាចេញពីកិច្ចប្រជុំកំពូលអាស៊ានអស់ពេលជាច្រើនឆ្នាំ ក្រុមប្រទេសអាស៊ានមួយចំនួនបាន​បង្ហាញ​ពីសញ្ញាបើកទ្វារទទួលស្វាគមន៍​​​ភូមាត្រលប់​មក​វិញ។ កម្ពុជា តាមរយៈមន្រ្តីការទូតជាន់ខ្ពស់ បានចាត់ទុកការដោះលែងអ្នកទោស និងការបន្ធូរបន្ថយទោស​លើលោកស្រី អ៊ុង សានស៊ូជី ជាជំហានវិជ្ជមានសម្រាប់ការស្តារទំនាក់ទំនងឡើងវិញជាមួយអាស៊ាន។ ទោះយ៉ាងណា អាស៊ាននៅមិនទាន់ឈានដល់ការឯកភាពគ្នា ក្នុងការទទួលស្គាល់លទ្ធផលបោះឆ្នោតនៅភូមានៅឡើយទេ។ 

សូកូ ផៃ៖​ពួកខ្មែរក្រហមមិនអាច​កម្ទេច​លុបចោល​បំបាត់ដានឧក្រិដ្ឋកម្មរបស់ខ្លួន ដ្បិតតែស្នាដៃរបស់សិល្បករ

រូបគំនូរមនុស្ស​ត្រូវគេរុំភ្នែក ចាប់ចងអូសបណ្តើរជាខ្សែចូល​មន្ទីរឃុំឃាំង​ទាំងយប់​ងងឹត។ ឌុច

សូកូ ផៃ៖​ពួកខ្មែរក្រហមមិនអាច​កម្ទេច​លុបចោល​បំបាត់ដានឧក្រិដ្ឋកម្មរបស់ខ្លួន ដ្បិតតែស្នាដៃរបស់សិល្បករ

រូបគំនូរមនុស្ស​ត្រូវគេរុំភ្នែក ចាប់ចងអូសបណ្តើរជាខ្សែចូល​មន្ទីរឃុំឃាំង​ទាំងយប់​ងងឹត។ ឌុច អតីត​មេគុកទួលស្លែង​បាន​ពន្យល់​នៅមុខ​កាមេរ៉ា​របស់​សមិទ្ធិករ ប៉ាន់ រិទ្ធី​ដើម្បីពន្យល់​ពីដំណើរការ​សួរចម្លើយអ្នកទោស។ រូបគំនូររបស់​វ៉ាន់ណាត អ្នករួចរស់ជីវិត​ពីគុកទួលស្លែង និងខ្សែភាពយន្ត​ឯកសារ​របស់​ប៉ាន់រិទ្ធឈ្មោះ​  ឌុច គ្រូលត់ដំ​នៅឋាននរក មិនមែន​គ្រាន់តែ​រូបភាព សាច់រឿងកុន​ដែលគេ​មើល​រួចហើយចប់នោះទេ ប៉ុន្តែ វា​ជា​សក្ខីកម្ម​លាតត្រដាង​​អំពើឃោឃៅ​ ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​ក្នុង​របបខ្មែរក្រហម។ លោកស្រី សូកូ ផៃ សាស្រា្តចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត​សិល្បៈនៅ​សកលវិទ្យាល័យ ប៉ារីស៍ ទី​៨ ​បាន​ចំណាយពេល​សិក្សា ស្រាវជ្រាវ​១៨ឆ្នាំ អំពី​ការងារ​របស់​សិល្បៈនៅចំពោះមុខ​អំពើព្រៃផ្សៃ ដែល​ខ្មែរក្រហម​ព្យាយាម​លុបបំបាត់​ចោល​មិនឲ្យគេពឃើញដាន។ កម្ពុជា សិល្បៈនៅចំពោះមុខ​អំពើព្រៃផ្សៃ ពីលោកប៉ាន់ រិទ្ធី​រហូត​ដល់​យុវជន​ជំនាន់ក្រោយ ជាសៀវភៅ​ដែលលោកស្រី​សូកូ ផៃ​ទើប​សរសេរចប់ និងបោះពុម្ពផ្សាយ​កាលពី​ខែ​មេសា។

អូស្រ្តាលីនឹងរក្សាទុកឧស្ម័ន ២០ភាគរយសម្រាប់ប្រើប្រាស់ក្នុងប្រទេស

នៅក្នុងប្រទេសអូស្រ្តាលី រដ្ឋមន្ត្រីក្រសួងថាមពលបានប្រកាសក្នុងព្រហស្បតិ៍ ទី០៧ ឧសភាថា អូស្ត្

អូស្រ្តាលីនឹងរក្សាទុកឧស្ម័ន ២០ភាគរយសម្រាប់ប្រើប្រាស់ក្នុងប្រទេស

នៅក្នុងប្រទេសអូស្រ្តាលី រដ្ឋមន្ត្រីក្រសួងថាមពលបានប្រកាសក្នុងព្រហស្បតិ៍ ទី០៧ ឧសភាថា អូស្ត្រាលីនឹងចាត់វិធានការថ្មីដោយបង្ខំឲ្យក្រុមហ៊ុនឧស្ម័នធំៗទុកឧស្ម័ន ២០% សម្រាប់ប្រើប្រាស់ក្នុងស្រុក។ វិធានការថ្មីរបស់ក្រុងកង់បេរ៉ាពេលនេះធ្វើឡើងស្របពេលដែលពិភពលោកកំពុងជួបវិបត្តិថាមពលដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។

ក្រុមហ៊ុន Samsung ចំណេញកាន់តែខ្លាំង បុគ្គលិកស្រែកសុំបែងចែកផលកាន់តែខ្លាំង

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung នៅលើទីផ្សារមូលប័ត្របានកើនឡើងខ្ពស់លើស ១០០០ពាន់លានដុល្លារជាលើ

ក្រុមហ៊ុន Samsung ចំណេញកាន់តែខ្លាំង បុគ្គលិកស្រែកសុំបែងចែកផលកាន់តែខ្លាំង

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung នៅលើទីផ្សារមូលប័ត្របានកើនឡើងខ្ពស់លើស ១០០០ពាន់លានដុល្លារជាលើកទីមួយក្នុងប្រវត្តិរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនផលិតសឺមីកុងឌុចទ័រដ៏ធំបំផុតនៅលើពិភពលោកមួយនេះបានទទួលផលចំណេញខ្លាំងពីកំណើននៃតម្រូវការផ្នែកបន្ទះឈីបក្នុងសេវាកម្មបញ្ញាសិប្បនិម្មិត។ ប៉ុន្តែនៅចំពោះមុខភាពរីកចម្រើនខ្លាំងផ្នែកហិរញ្ញវត្ថុ បុគ្គលិកបានគំរាមធ្វើកូដកម្ម ទាមទារសុំដំឡើងប្រាក់ខែ ប្រាក់​បៀវត្សរ៍ និងសុំមានចំណែកទទួលផលចំណេញដែរ។

តើជម្រើសយន្តការផ្សះផ្សាដោយបង្ខំអាចជួយដោះស្រាយបញ្ហាព្រំដែនទឹកកម្ពុជា-ថៃបានដែរ ឬទេ?

ក្រោយថៃបានប្រកាសលុបចោលអនុស្សារណៈយោគយល់កម្ពុជា-ថៃ លើការកំណត់ព្រំដែនសមុទ្រ (MOU44) ជាឯកតោភាគីមក

តើជម្រើសយន្តការផ្សះផ្សាដោយបង្ខំអាចជួយដោះស្រាយបញ្ហាព្រំដែនទឹកកម្ពុជា-ថៃបានដែរ ឬទេ?

ក្រោយថៃបានប្រកាសលុបចោលអនុស្សារណៈយោគយល់កម្ពុជា-ថៃ លើការកំណត់ព្រំដែនសមុទ្រ (MOU44) ជាឯកតោភាគីមក កម្ពុជាបានសម្តែងការសោកស្តាយជាខ្លាំង។ តែដើម្បីបន្តដោះស្រាយបញ្ហាស្តីពីការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ កម្ពុជាបានប្រកាសជំហរជ្រើសយកការប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) តាមរយៈមធ្យោបាយផ្សះផ្សាដោយបង្ខំជាមួយភាគីថៃ។ អ្វីជាយន្តការផ្សះផ្សាដោយបង្ខំ និងថា តើកម្ពុជា និងថៃអាចដោះស្រាយបញ្ហាព្រំដែនសមុទ្រដោយប្រើយន្តការអន្តរជាតិមួយនេះយ៉ាងដូចម្តេច?

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅហ្វីលីពីនបើកធ្វើនៅក្នុងបរិបទនៃសង្រ្គាមនៅមជ្ឈិមបូព៌ា

ប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ រយៈពេល ២ថ្ងៃដោយចាប់ផ្

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅហ្វីលីពីនបើកធ្វើនៅក្នុងបរិបទនៃសង្រ្គាមនៅមជ្ឈិមបូព៌ា

ប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ រយៈពេល ២ថ្ងៃដោយចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី៧ ឧសភានេះក្នុងទីក្រុងសេប៊ូ។ វិបត្តិសេដ្ឋកិច្ច វិបត្តិថាមពល និងបញ្ហាសមុទ្រចិនខាងត្បូងត្រូវបានគេមើលឃើញជាប្រធានបទធំៗនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នេះ។

ស្រីលង្កា ចាប់ខ្លួនជនបរទេស ២៣១នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ

នៅថ្ងៃព្រហស្បតិ៍ ទី ០៧ឧសភា អាជ្ញាធរស្រីលង្កា ប្រកាសចាត់វិធានការបង្រ្កាបក្រុមល្មើស អនឡាញខុ

ស្រីលង្កា ចាប់ខ្លួនជនបរទេស ២៣១នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ

នៅថ្ងៃព្រហស្បតិ៍ ទី ០៧ឧសភា អាជ្ញាធរស្រីលង្កា ប្រកាសចាត់វិធានការបង្រ្កាបក្រុមល្មើស អនឡាញខុសច្បាប់ ដោយបានឃាត់ខ្លួនជនបរទេសចំនួន ២៣១នាក់ នៅទីក្រុងកូឡុំបូ។ ជនសង្ស័យភាគច្រើនជាជនជាតិចិន និង វៀតណាម។ ការចាប់ខ្លួននេះធ្វើឡើងស្របពេល ដែលប្រទេសស្រីលង្កា កំពុងក្លាយជាទីតាំងថ្មី របស់ក្រុមបណ្តាញបោកប្រាស់តាមអ៊ីនធ័រនែតអន្តរជាតិ (ឧក្រិដ្ឋកម្មឆបោកអនឡាញពីបរទេស)។

លោកដូណាល់​ ​ត្រាំ​ ថា​ជិត​សម្រេច​​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់

កិច្ចព្រមព្រៀង​សន្តិភាព​​ទំនង​ជា​នឹង​អាច​កើត​ចេញ​ជា​រូប​រាង​បាន។ ជម្លោះ​ជាមួយ​អ៊ីរ៉ង់​ន

លោកដូណាល់​ ​ត្រាំ​ ថា​ជិត​សម្រេច​​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់

កិច្ចព្រមព្រៀង​សន្តិភាព​​ទំនង​ជា​នឹង​អាច​កើត​ចេញ​ជា​រូប​រាង​បាន។ ជម្លោះ​ជាមួយ​អ៊ីរ៉ង់​នឹង​ត្រូវ​ដោះស្រាយ​​បាន​ក្នុង​ពេល​ឆាប់ៗ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ល្ងាច​ថ្ងៃពុធ​ទី​៦​ឧសភា​ម្សិលមិញ ក្រោយ​ពី​អ៊ីរ៉ង់​ព្រម​សិក្សា​សំណើ​កិច្ចព្រមព្រៀង​​បិទ​បញ្ចប់​សង្គ្រាម​នៅ​ម​ជ្ឈិមបូព៌ា ដែល​​គ្មាន​​បញ្ជាក់​អំពី​​ដំណោះស្រាយ​ជុំ​វិញ​សំណុំ​រឿង​នុយក្លេអ៊ែរ និង​ការ​បើក​ច្រក​អកមូហ្ស ​ភ្លាម​ទេ។

Get more results via ClueGoal