ចំនួនជនរងគ្រោះបាត់បង់ជីវិត នៅវ៉េណេស៊ុយអេឡា បានកើនឡើងជាលំដាប់។ ភាពអស់សង្ឃឹមកាន់តែរីកធំ នៅចំពោះមុខសមត្ថភាពសង្គ្រោះដ៏មានកំរិតរបស់អាជ្ញាធរ។ បើតាមតុល្យការបណ្តោះអាសន្ន គិតត្រឹមព្រឹកថ្ងៃសៅរ៍ទី២៧មិថុនា គ្រោះរញ្ជួយដីមរណៈនៅវ៉េណេស៊ុយអេឡា បានផ្តាច់ជីវិតមនុស្សអស់យ៉ាងហោច៩២០នាក់ និងជាង៥ម៉ឺននាក់បាត់ខ្លួន។ ប្រជាជនប្រមាណ៨លាននាក់អាចនឹងរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ។ នៅចំពោះមុខមហន្តរាយដ៏ធំធេង សហគមន៍អន្តរជាតិទាំងមូលបានប្រមូលផ្តុំកម្លាំងនិងជំនួយសម្រាប់វ៉េណេស៊ុយអេឡា ដោយគ្មានបង្អង់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែល នីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ មន្ត្រីជាន់ខ្ពស់កសិកម្មកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃសៅរ៍ទី២៧មិថុនានេះថា ក្រសួងកសិកម្មបាន និងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការត្រៀមវិធានការអន្តរាគមន៍ទុកជាមុន ដើម្បីឆ្លើយតបនឹងគ្រោះរាំងស្ងួតដែលអាចកើតមានឡើង។
ជាលើកទីមួយ គិតចាប់តាំងពីថ្ងៃចុះហត្ថលេខាលើពិធីសារកិច្ចព្រមព្រៀងបឋមរវាងអាមេរិកនិងអ៊ីរ៉ង់ នៅថ្ងៃទី១៧មិថុនាមក ដែលមានករណីរំលោភបទឈប់បាញ់យ៉ាងដូច្នេះ។ ដោយបរិហារការវាយប្រហារអាមេរិកលើទីតាំងស្តុកមីស៊ីលនិងដ្រូនអ៊ីរ៉ង់ ថាជាការរំលោភបទឈប់បាញ់ -នៅថ្ងៃសៅរ៍ទី២៧មិថុនានេះ អ៊ីរ៉ង់បានបាញ់ប្លោងដៅតបតវិញ លើផលប្រយោជន៍អាមេរិក នៅតំបន់ឈូងសមុទ្ទពែក្យ។ ប៉ុន្តែនៅម្ខាងទៀត សហរដ្ឋអាមេរិកបានប្រកាសចុះកិច្ចព្រមព្រៀងគោល ដើម្បីឈានឆ្ពោះទៅរកសន្តិភាព និងសុវត្ថិភាព ជានិរន្តរ៍រវាង លីបង់និងអ៊ីស្រាអែល ដែលជាប្រទេសមានសង្គ្រាមនឹងគ្នា។
នៅថ្ងៃទី២៦មិថុនា ប្រធានាធីបតីចិន លោក ស៊ី ជីនពីង បានប្រាប់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថា ចិនចង់ឃើញប្រទេសកម្ពុជាឈរលើគោលការណ៍អហិង្សា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ។ នេះបើតាមការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យលោក ហ៊ុន សែននៅថ្ងៃទី២៧មិថុនានេះ។ គួរជ្រាបថា ថៃនៅតែរក្សាកងកម្លាំងយោធាខ្លួនឲ្យត្រួតត្រាទឹកដីកម្ពុជាដោយខុសច្បាប់ជាច្រើនទីតាំង គិតចាប់តាំងពីការប្រកាសបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងៗរបស់កូរ៉េខាងជើង កូរ៉េខាងត្បូងបានបង្ហាញពីមហិច្ឆតា ផលិតដ្រូនក្នុងស្រុក រហូតដល់ជាង ១០ម៉ឺនគ្រឿង ពីពេលនេះ ដល់ឆ្នាំ២០២៩។ កូរ៉េខាងត្បូងក៏គ្រោងទិញដ្រូនយោធាប្រមាណជាង ២ម៉ឺនគ្រឿង នៅឆ្នាំ២០២៦ និងបង្វឹកអ្នកបញ្ជាដ្រូន ៥០ម៉ឺននាក់។ នេះបើតាមការអះអាងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២៦ មិថុនា។ ក្រុងសេអ៊ូលក៏ត្រៀមដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស រាប់ពាន់គ្រឿង ដើម្បីស្ទាក់ចាប់ដ្រូនសត្រូវ នៅតាមព្រំដែនកូរ៉េទាំងពីរ។
នៅថ្ងៃទី២៦ ខែមិថុនា ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងដោយប្រកាសរកឃើញផលិតផលគ្រឿងសម្អាងចំនួន ៥មុខដែលកំពុងចរចាលក់នៅលើទីផ្សារមានផ្ទុកសារធាតុគីមីបារត និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច លើសកម្រិតស្តង់ដារកំណត់។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ផលិតផលគ្រឿងសម្អាងទាំង ៥មុខនោះ ពុំមានលេខប្រវេទន៍ទទួលស្គាល់ជាផ្លូវការពីក្រសួងសុខាភិបាលឡើយ។
នៅថ្ងៃសុក្រទី ២៦ មិថុនា ឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក វ៉ុលក័រ តួកបានអំពាវនាវឲ្យអាជ្ញាធរអាមេរិកបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីស្លាប់មនុស្សដែលជាប់ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសអន្តោប្រវេសន៍អាមេរិក ICE។ ចំនួនអ្នកស្លាប់បានកើនឡើងគួរឲ្យព្រួយបារម្ភ ខណៈអ្នកជាប់ឃុំជាច្រើនកំពុងប្រឈមនឹងស្ថានភាពរស់នៅ និងការថែទាំមិនសមរម្យ។ ក្នុងន័យនេះ អង្គការសហប្រជាជាតិជំរុញឲ្យសហរដ្ឋអាមេរិកពង្រឹងការត្រួតពិនិត្យមណ្ឌលឃុំឃាំង និងប្រើការឃុំខ្លួនតែក្នុងករណីចាំបាច់។
លោករ៉ាហ្វាអ៊ែល ហ្ក្រូស៊ី អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានលើកឡើងថាកិច្ចព្រមព្រៀងបឋម ដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ កាលពីសប្តាហ៍កន្លងទៅ បាន ប្រគល់តួនាទីត្រួតពិនិត្យនុយក្លេអ៊ែរអ៊ីរ៉ង់ មកឲ្យស្ថាប័នរបស់លោក។ លោកអគ្គនាយក AIEA បានគូសបញ្ជាក់ថា ដូច្នេះដើម្បីឲ្យច្បាស់ថាអ៊ីរ៉ង់នឹងគ្មានអាវុធនុយក្លេអ៊ែរ គឺត្រូវតែមានយន្តការតាមដានត្រួតពិនិត្យឲ្យបានហ្មត់ចត់បំផុត។
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុនចិនយកចិត្តទុកដាក់លើគម្រោងនានាដែលកំពុងអនុវត្តដោយក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជា។ សំណើរបស់លោក ហ៊ុន សែនដូចនេះធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោកក្នុងប្រទេសចិនពីថ្ងៃទី២៥ ដល់ ២៧ ខែមិថុនា ឆ្នាំ២០២៦។ លោក ហ៊ុន សែនបានជួបជាមួយប្រធានក្រុមហ៊ុន CCCC ដែលទទួលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មានដូចជាព្រែកជីកហ្វូណន និងផ្លូវល្បឿនលឿនជាដើម។
នៅក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា មិត្តភាពរវាងកម្ពុជា និងចិនមិនប្រែប្រួលឡើយ ទោះជាស្ថានភាពពិភពលោកប្រែប្រួលយ៉ាងណាក៏ដោយ។ នេះបើតាមការឲ្យដឹងបឋមពីលោក ជា ធីរិទ្ធ អ្នកនាំពាក្យលោក ហ៊ុន សែន។ ការបញ្ជាក់របស់លោក ហ៊ុន សែន ដូចនេះជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ស៊ី ជីនពីង ដែលចាត់ទុក លោក ហ៊ុន សែន ជាស្ថាបនិកដ៏សំខាន់មួយរូប ដែលរួមចំណែកកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ឲ្យរឹងមាំមកដល់បច្ចុប្បន្ន។បើតាមលោក ជា ធីរិទ្ធ លោក ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់នៅចំពោះមុខ លោក ស៊ី ជីនពីង ដែរថា ចិនជាមិត្តចាស់ និងជាមិត្តពិតប្រាកដដែលជាទីទុកចិត្តរបស់កម្ពុជា។ ក្រៅពីការបញ្ជាក់ពីជំហរគ្នាទៅវិញ ទៅមក ជំនួបរវាងលោក ហ៊ុន សែន និងលោក ស៊ី ជីនពីង ក៏បានលើកឡើងនូវចំណុចសំខាន់ៗជាច្រើនទៀត ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ ការគាំទ្ររបស់ចិនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ការពិភាក្សា និងការគាំទ្រគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងជជែកគ្នានៅក្នុងក្របខណ្ឌរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្តចិន៕
សកម្មភាពរបស់កងទ័ពចិន កាន់តែខ្លាំងឡើង នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង កំពុងតែធ្វើឲ្យប្រទេសក្នុងតំបន់នេះព្រួយបារម្ភ។ ឯកសារផ្ទៃក្នុងមួយរបស់នូវែសសេឡង់ បានទាញសញ្ញាអាសន្ន ស្តីពីសកម្មភាពលុកលុយដោយមិនគោរព កាន់តែញឹកញាប់ របស់កងទ័ពជើងទឹកចិន នៅក្នុងតំបន់ដែលជាដែនយុទ្ធសាស្ត្ររបស់នូវែសេឡង់។ ក្រៅពីវត្តមាននាវាចម្បាំងចិនច្រើនគ្រឿង នូវែលសេឡង់ព្រួយបារម្ភអំពីការបាញ់សាកល្បងមីស៊ីលបាលីស្ទីករបស់ចិនផងដែរ។
ការិយាល័យប្រឆាំងឧក្រិដ្ឋកម្ម និងគ្រឿងញៀនរបស់អង្គការសហប្រជាជាតិហៅកាត់ជាភាសាអង់គ្លេស UNODC បានព្រមានពីការជួញដូរគ្រឿងញៀនសំយោគប្រភេទថ្មីដែលកំពុងកើនឡើងគួរឲ្យព្រួយបារម្ភនៅទូទាំងពិភពលោក។ របាយការណ៍ថ្មីរបស់ UNODC ចេញផ្សាយថ្ងៃសុក្រ ទី ២៦ មិថុនាបញ្ជាក់ថា គ្រឿងញៀនសំយោគថ្មីច្រើនប្រភេទមានឥទ្ធិពលខ្លាំង និងគ្រោះថ្នាក់ជាងមុន។ នាយិកា UNODC លោកស្រី Monica Juma បានអំពាវនាវឲ្យពិភពលោកយកចិត្តទុកលើបញ្ហាដ៏គួរឲ្យព្រួយបារម្ភនេះ ព្រោះវាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
ក្រោយពីសង្រ្គាម និងការរង់ចាំនៅលើសមុទ្រអស់រយៈពេលជាច្រើនខែមក ការជម្លៀសនាវាដែលជាប់គាំងនៅច្រកសមុទ្រអកមូហ្ស បានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃពុធ ទី ២៤ មិថុនា ដោយមាននាវិកជាង ១១ ០០០នាក់។ ឥណ្ឌាជាប្រទេសមាននាវិកធ្វើការច្រើនជាងគេនៅក្នុងតំបន់។ បច្ចុប្បន្ន មាននាវិកឥណ្ឌាចំនួន ១៥ ០០០នាក់កំពុងជាប់កុននៅលើកប៉ាល់ដែលកំពុងជាប់គាំងនៅច្រកសមុទ្រអកមូហ្ស។ រដ្ឋាភិបាលទីក្រុងញូដែលីកំពុងតាមដានប្រតិបត្តិការជម្លៀសកប៉ាល់ពេលនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានរិះគន់ការសម្រេចរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ធនាគារពិភពលោកដែលបានបដិសេធលទ្ធផលស៊ើបអង្កេតរបស់ការិយាល័យត្រួតពិនិត្យឯករាជ្យរបស់ខ្លួន ពាក់ព័ន្ធនឹងផលប៉ះពាល់ពីការវិនិយោគក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា។ HRW យល់ថា ការសម្រេចនេះបានធ្វើឲ្យអ្នកខ្ចីប្រាក់រាប់លាននាក់ដែលរងផលប៉ះពាល់ បាត់បង់ឱកាសទទួលបានការដោះស្រាយ។
ប៉ូឡូញបានធ្វើជាម្ចាស់ផ្ទាល់ រៀបចំសន្និសីទលើកទី៥ ស្តីពីការជួយកសាងអ៊ុយក្រែនឡើងវិញ។ តែលោកហ្សេឡេនស្គីមិនបានទៅចូលរួមទេ បន្ទាប់ពីមានបញ្ហាថ្នាំងថ្នាក់ចិត្តផ្នែកការទូត រវាងអ៊ុយក្រែននិងប៉ូឡូញ។ យ៉ាងណាក៏ដោយ នៅក្នុងឱកាសសន្និសីទនេះ សហភាពអឺរ៉ុបបានប្រកាស ចាប់ផ្តើមប្រគល់ប្រាក់ឲ្យអ៊ុយក្រែន នៅក្របខណ្ឌប្រាក់កម្ចី ចំនួន៩០ពាន់លានអឺរ៉ូ។
ក្រោយពីសង្រ្គាម និងការរង់ចាំនៅលើសមុទ្រអស់រយៈពេលជាច្រើនខែមក ការជម្លៀសនាវាដែលជាប់គាំងនៅច្រកសមុទ្រអកមូស្សបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃពុធ ទី ២៤ មិថុនា ដោយមាននាវិកជាង ១១ ០០០នាក់។ ឥណ្ឌាជាប្រទេសមាននាវិកធ្វើការច្រើនជាងគេនៅក្នុងតំបន់។ បច្ចុប្បន្ន មាននាវិកឥណ្ឌាចំនួន ១៥ ០០០នាក់កំពុងជាប់កុននៅលើកប៉ាល់ដែលកំពុងជាប់គាំងនៅច្រកសមុទ្រអកមូស្ស។ រដ្ឋាភិបាលទីក្រុងញូដែលីកំពុងតាមដានប្រតិបត្តិការជម្លៀសកប៉ាល់ពេលនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
មានមនុស្សស្លាប់យ៉ាងហោចណាស់ ១៦៤នាក់ និងរបួសជាង ១០០០នាក់ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏កំណាចពីរលើកផ្ទួនៗគ្នា ដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡា នៅយប់ថ្ងៃពុធ ទី ២៤ ខែមិថុនា។ គ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរនេះ បានបណ្តាលឲ្យអគារជាច្រើនបាក់រល។ អាកាសយានដ្ឋានអន្តរជាតិវ៉េណេស៊ុយអេឡា ត្រូវបានបិទជាបណ្តោះអាសន្ន បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
អង្គការអប់រំអន្តរជាតិ Education International (EI) បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលការរឹតត្បិតសិទ្ធិសាធារណៈ និងសកម្មភាពសហជីពរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ទន្ទឹមគ្នានេះ អង្គការដដែលក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលកម្ពុជាដែលដាក់កំហិតការធ្វើដំណើរ ការចូលរួមសកម្មភាពសាធារណៈ និងសិទ្ធិនយោបាយរបស់លោក រ៉ុង ឈុន។
នៅថ្ងៃពុធទី២៤ មិថុនា គណបក្សក្នុងសម្ព័ន្ធឆ្ពោះទៅអនាគតដែលមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបតេយ្យជឿនលឿនបានបញ្ជាក់ជំហរភ្លាមៗថា ខ្លួនតែងធ្វើសកម្មភាពនយោបាយស្របទៅតាមរដ្ឋធមនុញ្ញ និងច្បាប់នានាក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់ដូចនេះធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃចេញសេចក្តីព្រមានទុកជាមុនថា គណបក្សនយោបាយណាដែលហ៊ានទទួលហិរញ្ញប្បទានពីរដ្ឋបរទេស និងធ្វើសកម្មភាពតាមការបង្គាប់បញ្ជារបស់រដ្ឋបរទេសអាចប្រឈមនឹងការរំលាយចោល។ ការព្រមានរបស់ក្រសួងមហាផ្ទៃដូចនេះធ្វើឡើង បន្ទាប់ពីកាសែតឥណ្ឌាមួយបានចុះផ្សាយថា អាមេរិកត្រៀមផ្តល់ជំនួយ ២លានដុល្លារដល់គណបក្សក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរចំនួន៥ សម្រាប់ធ្វើសកម្មភាពចូលរួមបោះឆ្នោតខាងមុខ។ អ្នកឃ្លាំមើលនយោបាយយល់ថា ប្រតិកម្មរបស់ក្រសួងមហាផ្ទៃដូចនេះហាក់លឿនជ្រុល និងថា ការព្រមានរបស់ក្រសួងមហាផ្ទៃនេះអាចជាសញ្ញាណនៃការប្រើប្រព័ន្ធច្បាប់ដើម្បីឈានទៅរំលាយបក្សប្រឆាំងថែមទៀត។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចេញមកអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ងាកមកផ្តោតលើការពង្រឹងការប្រកួតប្រជែងនយោបាយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ការអំពាវនាវរបស់គណបក្សប្រឆាំងទាំងពីរ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤មិថុនាដែរ ពាក់ព័ន្ធនឹងសារព័ត៌មានឥណ្ឌា The Sunday Guardian ដែលបានចុះផ្សាយអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុពីភាគីបរទេសចំពោះគណបក្សនយោបាយនៅកម្ពុជា។
រយៈពេល ៥ខែដើមឆ្នាំ២០២៦ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៥ លាននាក់។ ចំនួននេះបានធ្លាក់ចុះ ៤៧,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានជាង ២,៩លាននាក់។ នេះបើតាមទិន្នន័យផ្សព្វផ្សាយដោយក្រសួងទេសចរណ៍នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ អ្នកជំនាញកត់សម្គាល់ឃើញថា វិបត្តិសកល ឧក្រិដ្ឋកម្មអនឡញនៅកម្ពុជា និងជម្លោះព្រំដែនកម្ពុជា ថៃសុទ្ធសឹងជាមូលហេតុដែលរារាំងភ្ញៀវទេសចរអន្តរជាតិមិនមកលេងកម្ពុជានៅដើមឆ្នាំ២០២៦៕
ក្រសួងការបរទេសកម្ពុជាបានចេញមកប្រកាសតវ៉ាជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពវាស់វែង និងបោះបង្គោលព្រំដីរបស់ក្រុមការងារវាស់វែងដីធ្លី និងពលរដ្ឋថៃ នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។ ក្នុងសេចក្តីប្រកាសថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជាបានទាមទារឱ្យថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ និងត្រូវងាកទៅរកដំណោះស្រាយតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់វិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា ទីផ្សារគ្រឿងញៀននៅកម្ពុជាត្រូវបានកាត់បន្ថយ។ កាត់បន្ថយក៏ដោយសារតែយុវជនចាប់ផ្តើមយល់ដឹងពីឥទ្ធិពលអាក្រក់របស់គ្រឿងញៀន។ នេះបើតាមសារលិខិតក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦មិថុនា ឆ្នាំ២០២៦ និងថា គ្រឿងញៀនដែលបានចរាចរនៅកម្ពុជាមានតែប្រមាណ ២០% ខណៈ ៨០%ផ្សេងទៀតជាគ្រឿងញៀនដែលរត់ឆ្លងកាត់ ដើម្បីចែកចាយបន្តនៅប្រទេសទី ៣។
ជាលើកដំបូង ករណីជំងឺអេបូឡា ត្រូវបានរកឃើញនៅលើទឹកដីប្រទេសបារាំង លើវេជ្ជបណ្ឌិតម្នាក់ដែលទើបតែត្រឡប់ មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (RDC)។ គឺទីនោះហើយ ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការឆ្លងរាតត្បាតជំងឺអេបូឡា។ អាជ្ញាធរសុខាភិបាលបារាំង ដែលប្រកាសដំណឹងនេះ នៅរសៀលថ្ងៃពុធទី២៤មិថុនា បានអះអាងថាអ្នកជំងឺកំពុងស្ថិតក្នុងចត្តាឡីស័ក យ៉ាងប្រុងប្រយ័ត្នបំផុត។
ជនជាតិជប៉ុន ២នាក់ត្រូវបានរដ្ឋអំណាចចិនចាប់ខ្លួនក្នុងប្រទេសចិនកាលពីខែឧសភា។ អ្នកនាំពាក្យរដ្ឋាភិបាលចិនបានឲ្យដឹងក្នុងថ្ងៃពុធ ទី២៤ មិថុនាថា ជនជាតិជប៉ុនទាំង ២នាក់បានជាប់ចោទពីបទបានព្យាយាមនាំចេញផលិតផលដែលពាក់ព័ន្ធនឹងរ៉ែកម្រ។ អ្វីជាការកត់សម្គាល់ ការចាប់ខ្លួនជនជាតិជប៉ុនពីសំណាក់រដ្ឋអំណាចចិននេះធ្វើឡើង ស្របដែលទំនាក់ទំនងរវាងជប៉ុន និងចិនកំពុងមានភាពតានតឹងខ្លាំង។ រដ្ឋាភិបាលចិនបានចាប់ផ្តើមគ្រប់គ្រងតឹងរឹងលើពាណិជ្ជកម្មលោហៈសំខាន់ៗ និងសម្ភារៈបច្ចេកវិទ្យា។
អគ្គនាយកដ្ឋាន ក.ប.ប. កំពុងបន្តស្រាវជ្រាវរកប្រភពចែកចាយប្រភេទត្រី ឬគ្រឿងសមុទ្រធំៗដើម្បីបង្ការ និងបង្ក្រាបការក្លែងបន្លំមុខទំនិញមួយនេះ។ ប្រតិបត្តិការបន្តការស៊ើបអង្កេតនេះធ្វើឡើង ក្រោយមន្ត្រីក.ប.ប.បានរកឃើញថា ហាង «ចរណៃ» បានធ្វើឲ្យអ្នកប្រើប្រាស់មានការភាន់ច្រលំរវាងផលិតផលត្រីសាល់ម៉ុន និងត្រីត្រោត។
នៅថ្ងៃអង្គារ ទី២៣ មិថុនា ក្រសួងមហាផ្ទៃបានចេញព្រមានទុកជាមុនចំពោះគណបក្សនយោបាយណាដែលហ៊ានទទួលហិរញ្ញប្បទានពីរដ្ឋបរទេស។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយរបស់កាសែតឥណ្ឌាមួយដែលថា អាមេរិកត្រៀមផ្តល់ជំនួយ ២លានដុល្លារដល់គណបក្សក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរចំនួន៥ ដើម្បីធ្វើសកម្មភាពសម្រាប់ការចូលរួមបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។
នៅកូរ៉េខាងជើង មេដឹកនាំលោក គីម ជុងអ៊ុនបានបញ្ជាក់ពីគម្រោងបំពាក់អាវុធនុយក្លេអ៊ែរនៅលើនាវាចម្បាំងរបស់កងទ័ពជើងទឹក។ នេះបើតាមព័ត៌មានចុះផ្សាយដោយកាសែតផ្លូវការកូរ៉េខាងជើង KCNA នាថ្ងៃពុធ ទី២៤ មិថុនា ដោយបន្ថែមថា លោក គីម ជុងអ៊ុនក៏បានប្រាប់ឲ្យដឹងពីគម្រោងសាងសង់នាវាចម្បាំងយុទ្ធសាស្រ្តថ្មីទៀតដែលមានទម្ងន់រហូតដល់ ១ម៉ឺនតោនដើម្បីពង្រឹងសមត្ថភាពយោធាកូរ៉េខាងជើងនៅលើដែនសមុទ្រ។
ប៉ាគីស្ថានបានឲ្យដឹងថាការចរចារវាងអ៊ីរ៉ង់និងអាមេរិក នឹងបន្តឡើងវិញនៅសប្តាហ៍ក្រោយ។ តែយ៉ាងណាគិតត្រឹមពេលនេះ គេសង្កេតឃើញថា អាមេរិកនិងអ៊ីរ៉ង់ បន្តប្រកាសគោលជំហរខុសគ្នាស្រឡះ សឹងគ្រប់ចំណុច ជាក់ស្តែងបញ្ហាបើកច្រកសមុទ្រអកមូហ្ស បញ្ហាប្រាក់បង្កក និងសំណុំរឿងនុយក្លេអ៊ែរជាដើម។ សម្រាប់អ៊ីរ៉ង់ ចរាចរណ៍ឆ្លងកាត់ច្រកអូកមូហ្ស នឹងមិនអាចត្រឡប់ទៅរកស្ថានការណ៍ដូចមុនសង្គ្រាមវិញបានឡើយ! ពោលគឺអ៊ីរ៉ង់ នឹងរៀបចំយន្តការដើម្បីយកប្រាក់ថ្ងៃឆ្លងកាត់។
នៅកូរ៉េខាងជើង មេដឹកនាំលោក គីម ជុងអ៊ុនបានបញ្ជាក់ពីគម្រោងបំពាក់អាវុធនុយក្លេអ៊ែរនៅលើនាវាចម្បាំងរបស់កងទ័ពជើងទឹក។ នេះបើតាមព័ត៌មានចុះផ្សាយដោយកាសែតផ្លូវការកូរ៉េខាងជើង KCNA នាថ្ងៃពុធ ទី២៤ មិថុនា ដោយបន្ថែមថា លោក គីម ជុងអ៊ុនក៏បានប្រាប់ឲ្យដឹងពីគម្រោងសាងសង់នាវាចម្បាំងយុទ្ធសាស្រ្តថ្មីទៀតដែលមានទម្ងន់រហូតដល់ ១ម៉ឺនតោនដើម្បីពង្រឹងសមត្ថភាពយោធាកូរ៉េខាងជើងនៅលើដែនសមុទ្រ។
នៅថ្ងៃទី២៣មិថុនា ក្រសួងសេដ្ឋកិច្ចអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល៩នាក់ និងអង្គភាព២៦ដែលមានទំនាក់ទំនងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែនព្រីនស៍គ្រុប ឬ Prince Group TCO។ ថ្នាក់ដឹកនាំរបស់អង្គការឧក្រិដ្ឋកម្មឆ្លងដែននេះព្រមទាំងបណ្តាញរកស៊ីពាក់ព័ន្ធផ្សេងៗទៀតក៏បានរងទណ្ឌកម្មថ្មីនេះដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចអាមេរិក។