Cambodia



ជំងឺ​កញ្ជ្រិលកំពុង​រាតត្បាត​ ខ្លាំង​មិនធ្លាប់​មាន នៅ​​បង់ក្លាដែស

បង់ក្លាដែស កំពុងរងការ​​​រាតត្បាត​នៃជំងឺ​កញ្ជ្រិល​ ​​យ៉ាង​ខ្លាំង ​និង​គ្មាន​សញ្ញា​ចុះ​ថម​

ឥណ្ឌូណេស៊ី​ក្រសោប​ចាប់​ជន​បរទេស​នៃ​បណ្តាញ​ឆបោក​អនឡាញ​ជាង​២១០នាក់

ក្នុង​ពេល​តែ​មួយសប្តាហ៍ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់​ខ្លួន​ជន​បរទេស​បាន​ចំនួន ២១០​នាក់ ពី​បទ

ឥណ្ឌូណេស៊ី​ក្រសោប​ចាប់​ជន​បរទេស​នៃ​បណ្តាញ​ឆបោក​អនឡាញ​ជាង​២១០នាក់

ក្នុង​ពេល​តែ​មួយសប្តាហ៍ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់​ខ្លួន​ជន​បរទេស​បាន​ចំនួន ២១០​នាក់ ពី​បទ​​ជាប់​ពាក់ព័ន្ធ​នឹង​​​បណ្តាញ​ឆបោក​អនឡាញ​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃសុក្រ​ទី​៨​ឧសភា ដោយ​បន្ថែម​ថា ជន​ជាប់​សង្ស័យភាគច្រើន មានសញ្ជាតិចិន និង​​វៀតណាម។

ពល​រដ្ឋ​សាទរ​ចំណាត់ការ​ហាម​ឃាត់ការផ្តល់​​រង្វាន់​ផលិតផលស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំង

ចាប់ពីថ្ងៃ​ទី​១​ ​ខែ​តុលា​ ឆ្នាំ​២០២៦តទៅ​​ រដ្ឋាភិ​បាល​កម្ពុជានឹង​បិទទាំងស្រុងនូវ​ការផ្ត

ពល​រដ្ឋ​សាទរ​ចំណាត់ការ​ហាម​ឃាត់ការផ្តល់​​រង្វាន់​ផលិតផលស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំង

ចាប់ពីថ្ងៃ​ទី​១​ ​ខែ​តុលា​ ឆ្នាំ​២០២៦តទៅ​​ រដ្ឋាភិ​បាល​កម្ពុជានឹង​បិទទាំងស្រុងនូវ​ការផ្តល់រង្វាន់លើក្រវិលកំប៉ុង ឬគម្របផលិតផលស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំង។​ បើតាម​​សេចក្តីប្រកាស​ដែលចេញ​ផ្សាយ​ដោយ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី៦ឧសភា វិធានការនេះមានគោលដៅពង្រឹងការប្រកួតប្រជែងដោយស្មើភាព។​ ពលរដ្ឋមួយ​ចំនួន​​ក្នុងភូមិ​សាស្ត្រ​រាជធានីភ្នំពេញ​បាន​បង្ហាញ​ការ​សាទរ​ចំពោះ​វិធានការ​នេះ។​ តែយ៉ាងណា ​ពល​រដ្ឋ​ទាំង​នោះ​សង្ឃឹម​ថា​ វិធានការ​នេះ​នឹង​មាន​ប្រសិទ្ធ​ភាព​យូរ​អង្វែង​៕ ​

តើកម្ពុជា និងថៃគួរប្រកាន់ជំហរបែបណាដើម្បីអាចស្តារទំនុកចិត្តគ្នាឡើងវិញបាន?

កម្ពុជា និងថៃព្រមព្រៀងកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តរវាងគ្នាដើម្បីធ្វើឱ្យទំនាក់ទំ

តើកម្ពុជា និងថៃគួរប្រកាន់ជំហរបែបណាដើម្បីអាចស្តារទំនុកចិត្តគ្នាឡើងវិញបាន?

កម្ពុជា និងថៃព្រមព្រៀងកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តរវាងគ្នាដើម្បីធ្វើឱ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញ។ នេះបើតាមខ្លឹមសារនៃសុន្ទរកថារបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅក្នុងសន្និសីទសារព័ត៌មានរួមរវាងភាគីកម្ពុជា ហ្វីលីពីន និងថៃនាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ អ្នកតាមកិច្ចការនយោបាយក្នុងតំបន់យល់ថា ការកសាងទំនុកចិត្តរវាងភាគីកម្ពុជា និងថៃទំនងជាត្រូវប្រើពេលរាប់សិបទស្សវត្សរ៍ ព្រោះជម្លោះព្រំដែនលើកនេះបានចាក់ចំស្នាមរបួសប្រវត្តិសាស្ត្រដោយបានបង្កឲ្យមានភាពឈឺចាប់របស់ប្រជាជននៃប្រទេសជិតខាងទាំងពីរ។ តែអ្នកជំនាញភូមិសាស្ត្រនយោបាយនៅតែមើលឃើញច្រកចេញដើម្បីស្តារទំនាក់ទំនងនៃប្រទេសទាំងពីរឡើងវិញ។ តើកម្ពុជា និងថៃគួរប្រកាន់ជំហរបែបណាដើម្បីអាចស្តារទំនុកចិត្តគ្នាឡើងវិញបាន?

លោកត្រាំ អះអាងថាបទឈប់បាញ់ជាមួយអ៊ីរ៉ង់ នៅតែមានសុពលភាពរឹងមាំ ទោះបីមាន​ការផ្ទុះអាវុធ​ដាក់គ្នា

ថ្ងៃព្រហស្បតិ៍ទី​៧ឧសភា កងទ័ពអាមេរិកនិងអ៊ីរ៉ង់បានផ្ទុះអាវុធដាក់គ្នាសាជាថ្មី នៅតំបន់ច្រកស

លោកត្រាំ អះអាងថាបទឈប់បាញ់ជាមួយអ៊ីរ៉ង់ នៅតែមានសុពលភាពរឹងមាំ ទោះបីមាន​ការផ្ទុះអាវុធ​ដាក់គ្នា

ថ្ងៃព្រហស្បតិ៍ទី​៧ឧសភា កងទ័ពអាមេរិកនិងអ៊ីរ៉ង់បានផ្ទុះអាវុធដាក់គ្នាសាជាថ្មី នៅតំបន់ច្រកសមុទ្រអកមូហ្ស។​ កងទ័ពអាមេរិក​បានបាញ់​ប្លោងគ្រាប់ កម្ទេចមូលដ្ឋាន​បាញ់មីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់បាន​ប៉ុនប៉ងវាយ​ប្រហារ​មកលើនាវាកងទ័ពអាមេរិក។ អ៊ីរ៉ង់អះអាងថា អាមេរិក​បានរំលោភបទឈប់បាញ់ តែយ៉ាងណា លោកដូណាល់ ត្រាំ បានអះអាងថា បទឈប់បាញ់នៅតែមានសុពលភាពរឹងមាំ​។

ការដាក់ដំណើរការសេវាសាធារណៈរហ័សរបស់ក្រសួងដែនដីទទួលបានការសាទរ និងមានការបារម្ភខ្លះ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសផ្តល់សេវាសាធ

ការដាក់ដំណើរការសេវាសាធារណៈរហ័សរបស់ក្រសួងដែនដីទទួលបានការសាទរ និងមានការបារម្ភខ្លះ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសផ្តល់សេវាសាធារណៈរហ័ស (Express Service) ជាលើកដំបូងនៅរដ្ឋបាលកណ្តាលរបស់ក្រសួង។ យន្តការផ្តល់សេវាសាធារណៈរហ័សនេះត្រូវបានក្រសួងរៀបចំដែនដីបញ្ជាក់ថា ដើម្បីសម្រួលដល់ពលរដ្ឋ និងធុរជន។ មន្ត្រីនៃអង្គការសង្គមស៊ីវិលបានគាំទ្រចំពោះយន្តការដែលបង្កើតឡើងដោយក្រសួងរៀបចំដែនដីនេះ តែក៏​​​មានការបារម្ភខ្លះ ចំពោះពលរដ្ឋមួយចំនួនដែលមិនសូវមានការយល់ដឹងពីបច្ចេកវិទ្យា។

ឈ្មួញ​នាំ​ចូល​ទុរេនពីថៃ​​ និង​បក្ខពួក​រងការ​ចោទប្រកាន់ពីបទ​នាំ​ចូល​ទំនិញ​គេច​ពន្ធ

តុលាការ​ខេត្ត​បាត់​ដំបងបាន​សម្រេច​ចោទប្រកាន់អ្នក​នាំ​ចូល​ទុរេនពីប្រទេស​ថៃ​​ និងបក្ខពួក

ឈ្មួញ​នាំ​ចូល​ទុរេនពីថៃ​​ និង​បក្ខពួក​រងការ​ចោទប្រកាន់ពីបទ​នាំ​ចូល​ទំនិញ​គេច​ពន្ធ

តុលាការ​ខេត្ត​បាត់​ដំបងបាន​សម្រេច​ចោទប្រកាន់អ្នក​នាំ​ចូល​ទុរេនពីប្រទេស​ថៃ​​ និងបក្ខពួក​ ពី​បទ​លួច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ខណៈ​ជន​សង្ស័យ​ម្នាក់ទៀតដែល​ជា​អ្នក​ទទួ​ល​ទិញបាន​រត់គេច​ខ្លួន​។ បើ​តាមសេចក្តីប្រកាសរបស់សាលា​ដំបូង​ខេត្ត​បាត់​ដំបងចេញផ្សាយ​នៅ​ថ្ងៃទី៧​ ខែ​ឧសភា ឆ្នាំ២០២៦ រាល់ទុរេន​ថៃ​ដែល​នាំ​ចូល​មកកម្ពុជា​​គឺ​សុទ្ធតែ​មាន​ការ​លាក់​បាំង​ គ្មាន​ការ​អនុញ្ញាត ​និង​គ្មាន​ការ​បង់​ពន្ធ​អ្វី​ទាំង​អស់​។​ តែ​ការណ៍នេះ​បាន​ក្លាយ​ជា​ចម្ងល់ចំពោះ​ពលរដ្ឋមួយចំនួន​​​ថា​តើ​ឈ្មួញ​ខាង​លើ​អាច​នាំ​ចូល​ទុរេន​ដើម្បី​យក​មក​លក់​ក្នុងទីផ្សា​រខ្មែរ​​បែប​ណា​ ប្រសិន​បើ​គ្មាន​ការ​បើក​ដៃ​ពីមន្ត្រីគយ។​ 

អាស៊ានចាប់ផ្តើមបើកទ្វារស្វាគមន៍ការចូលរួមរបស់ភូមានៅក្នុងប្លុកឡើងវិញ

បន្ទាប់ពីផ្តាច់ភូមាចេញពីកិច្ចប្រជុំកំពូលអាស៊ានអស់ពេលជាច្រើនឆ្នាំ ក្រុមប្រទេសអាស៊ានមួយចំ

អាស៊ានចាប់ផ្តើមបើកទ្វារស្វាគមន៍ការចូលរួមរបស់ភូមានៅក្នុងប្លុកឡើងវិញ

បន្ទាប់ពីផ្តាច់ភូមាចេញពីកិច្ចប្រជុំកំពូលអាស៊ានអស់ពេលជាច្រើនឆ្នាំ ក្រុមប្រទេសអាស៊ានមួយចំនួនបាន​បង្ហាញ​ពីសញ្ញាបើកទ្វារទទួលស្វាគមន៍​​​ភូមាត្រលប់​មក​វិញ។ កម្ពុជា តាមរយៈមន្រ្តីការទូតជាន់ខ្ពស់ បានចាត់ទុកការដោះលែងអ្នកទោស និងការបន្ធូរបន្ថយទោស​លើលោកស្រី អ៊ុង សានស៊ូជី ជាជំហានវិជ្ជមានសម្រាប់ការស្តារទំនាក់ទំនងឡើងវិញជាមួយអាស៊ាន។ ទោះយ៉ាងណា អាស៊ាននៅមិនទាន់ឈានដល់ការឯកភាពគ្នា ក្នុងការទទួលស្គាល់លទ្ធផលបោះឆ្នោតនៅភូមានៅឡើយទេ។ 

សូកូ ផៃ៖​ពួកខ្មែរក្រហមមិនអាច​កម្ទេច​លុបចោល​បំបាត់ដានឧក្រិដ្ឋកម្មរបស់ខ្លួន ដ្បិតតែស្នាដៃរបស់សិល្បករ

រូបគំនូរមនុស្ស​ត្រូវគេរុំភ្នែក ចាប់ចងអូសបណ្តើរជាខ្សែចូល​មន្ទីរឃុំឃាំង​ទាំងយប់​ងងឹត។ ឌុច

សូកូ ផៃ៖​ពួកខ្មែរក្រហមមិនអាច​កម្ទេច​លុបចោល​បំបាត់ដានឧក្រិដ្ឋកម្មរបស់ខ្លួន ដ្បិតតែស្នាដៃរបស់សិល្បករ

រូបគំនូរមនុស្ស​ត្រូវគេរុំភ្នែក ចាប់ចងអូសបណ្តើរជាខ្សែចូល​មន្ទីរឃុំឃាំង​ទាំងយប់​ងងឹត។ ឌុច អតីត​មេគុកទួលស្លែង​បាន​ពន្យល់​នៅមុខ​កាមេរ៉ា​របស់​សមិទ្ធិករ ប៉ាន់ រិទ្ធី​ដើម្បីពន្យល់​ពីដំណើរការ​សួរចម្លើយអ្នកទោស។ រូបគំនូររបស់​វ៉ាន់ណាត អ្នករួចរស់ជីវិត​ពីគុកទួលស្លែង និងខ្សែភាពយន្ត​ឯកសារ​របស់​ប៉ាន់រិទ្ធឈ្មោះ​  ឌុច គ្រូលត់ដំ​នៅឋាននរក មិនមែន​គ្រាន់តែ​រូបភាព សាច់រឿងកុន​ដែលគេ​មើល​រួចហើយចប់នោះទេ ប៉ុន្តែ វា​ជា​សក្ខីកម្ម​លាតត្រដាង​​អំពើឃោឃៅ​ ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​ក្នុង​របបខ្មែរក្រហម។ លោកស្រី សូកូ ផៃ សាស្រា្តចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត​សិល្បៈនៅ​សកលវិទ្យាល័យ ប៉ារីស៍ ទី​៨ ​បាន​ចំណាយពេល​សិក្សា ស្រាវជ្រាវ​១៨ឆ្នាំ អំពី​ការងារ​របស់​សិល្បៈនៅចំពោះមុខ​អំពើព្រៃផ្សៃ ដែល​ខ្មែរក្រហម​ព្យាយាម​លុបបំបាត់​ចោល​មិនឲ្យគេពឃើញដាន។ កម្ពុជា សិល្បៈនៅចំពោះមុខ​អំពើព្រៃផ្សៃ ពីលោកប៉ាន់ រិទ្ធី​រហូត​ដល់​យុវជន​ជំនាន់ក្រោយ ជាសៀវភៅ​ដែលលោកស្រី​សូកូ ផៃ​ទើប​សរសេរចប់ និងបោះពុម្ពផ្សាយ​កាលពី​ខែ​មេសា។

អូស្រ្តាលីនឹងរក្សាទុកឧស្ម័ន ២០ភាគរយសម្រាប់ប្រើប្រាស់ក្នុងប្រទេស

នៅក្នុងប្រទេសអូស្រ្តាលី រដ្ឋមន្ត្រីក្រសួងថាមពលបានប្រកាសក្នុងព្រហស្បតិ៍ ទី០៧ ឧសភាថា អូស្ត្

អូស្រ្តាលីនឹងរក្សាទុកឧស្ម័ន ២០ភាគរយសម្រាប់ប្រើប្រាស់ក្នុងប្រទេស

នៅក្នុងប្រទេសអូស្រ្តាលី រដ្ឋមន្ត្រីក្រសួងថាមពលបានប្រកាសក្នុងព្រហស្បតិ៍ ទី០៧ ឧសភាថា អូស្ត្រាលីនឹងចាត់វិធានការថ្មីដោយបង្ខំឲ្យក្រុមហ៊ុនឧស្ម័នធំៗទុកឧស្ម័ន ២០% សម្រាប់ប្រើប្រាស់ក្នុងស្រុក។ វិធានការថ្មីរបស់ក្រុងកង់បេរ៉ាពេលនេះធ្វើឡើងស្របពេលដែលពិភពលោកកំពុងជួបវិបត្តិថាមពលដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។

ក្រុមហ៊ុន Samsung ចំណេញកាន់តែខ្លាំង បុគ្គលិកស្រែកសុំបែងចែកផលកាន់តែខ្លាំង

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung នៅលើទីផ្សារមូលប័ត្របានកើនឡើងខ្ពស់លើស ១០០០ពាន់លានដុល្លារជាលើ

ក្រុមហ៊ុន Samsung ចំណេញកាន់តែខ្លាំង បុគ្គលិកស្រែកសុំបែងចែកផលកាន់តែខ្លាំង

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung នៅលើទីផ្សារមូលប័ត្របានកើនឡើងខ្ពស់លើស ១០០០ពាន់លានដុល្លារជាលើកទីមួយក្នុងប្រវត្តិរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនផលិតសឺមីកុងឌុចទ័រដ៏ធំបំផុតនៅលើពិភពលោកមួយនេះបានទទួលផលចំណេញខ្លាំងពីកំណើននៃតម្រូវការផ្នែកបន្ទះឈីបក្នុងសេវាកម្មបញ្ញាសិប្បនិម្មិត។ ប៉ុន្តែនៅចំពោះមុខភាពរីកចម្រើនខ្លាំងផ្នែកហិរញ្ញវត្ថុ បុគ្គលិកបានគំរាមធ្វើកូដកម្ម ទាមទារសុំដំឡើងប្រាក់ខែ ប្រាក់​បៀវត្សរ៍ និងសុំមានចំណែកទទួលផលចំណេញដែរ។

តើជម្រើសយន្តការផ្សះផ្សាដោយបង្ខំអាចជួយដោះស្រាយបញ្ហាព្រំដែនទឹកកម្ពុជា-ថៃបានដែរ ឬទេ?

ក្រោយថៃបានប្រកាសលុបចោលអនុស្សារណៈយោគយល់កម្ពុជា-ថៃ លើការកំណត់ព្រំដែនសមុទ្រ (MOU44) ជាឯកតោភាគីមក

តើជម្រើសយន្តការផ្សះផ្សាដោយបង្ខំអាចជួយដោះស្រាយបញ្ហាព្រំដែនទឹកកម្ពុជា-ថៃបានដែរ ឬទេ?

ក្រោយថៃបានប្រកាសលុបចោលអនុស្សារណៈយោគយល់កម្ពុជា-ថៃ លើការកំណត់ព្រំដែនសមុទ្រ (MOU44) ជាឯកតោភាគីមក កម្ពុជាបានសម្តែងការសោកស្តាយជាខ្លាំង។ តែដើម្បីបន្តដោះស្រាយបញ្ហាស្តីពីការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ កម្ពុជាបានប្រកាសជំហរជ្រើសយកការប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) តាមរយៈមធ្យោបាយផ្សះផ្សាដោយបង្ខំជាមួយភាគីថៃ។ អ្វីជាយន្តការផ្សះផ្សាដោយបង្ខំ និងថា តើកម្ពុជា និងថៃអាចដោះស្រាយបញ្ហាព្រំដែនសមុទ្រដោយប្រើយន្តការអន្តរជាតិមួយនេះយ៉ាងដូចម្តេច?

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅហ្វីលីពីនបើកធ្វើនៅក្នុងបរិបទនៃសង្រ្គាមនៅមជ្ឈិមបូព៌ា

ប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ រយៈពេល ២ថ្ងៃដោយចាប់ផ្

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅហ្វីលីពីនបើកធ្វើនៅក្នុងបរិបទនៃសង្រ្គាមនៅមជ្ឈិមបូព៌ា

ប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ រយៈពេល ២ថ្ងៃដោយចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី៧ ឧសភានេះក្នុងទីក្រុងសេប៊ូ។ វិបត្តិសេដ្ឋកិច្ច វិបត្តិថាមពល និងបញ្ហាសមុទ្រចិនខាងត្បូងត្រូវបានគេមើលឃើញជាប្រធានបទធំៗនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នេះ។

ស្រីលង្កា ចាប់ខ្លួនជនបរទេស ២៣១នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ

នៅថ្ងៃព្រហស្បតិ៍ ទី ០៧ឧសភា អាជ្ញាធរស្រីលង្កា ប្រកាសចាត់វិធានការបង្រ្កាបក្រុមល្មើស អនឡាញខុ

ស្រីលង្កា ចាប់ខ្លួនជនបរទេស ២៣១នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ

នៅថ្ងៃព្រហស្បតិ៍ ទី ០៧ឧសភា អាជ្ញាធរស្រីលង្កា ប្រកាសចាត់វិធានការបង្រ្កាបក្រុមល្មើស អនឡាញខុសច្បាប់ ដោយបានឃាត់ខ្លួនជនបរទេសចំនួន ២៣១នាក់ នៅទីក្រុងកូឡុំបូ។ ជនសង្ស័យភាគច្រើនជាជនជាតិចិន និង វៀតណាម។ ការចាប់ខ្លួននេះធ្វើឡើងស្របពេល ដែលប្រទេសស្រីលង្កា កំពុងក្លាយជាទីតាំងថ្មី របស់ក្រុមបណ្តាញបោកប្រាស់តាមអ៊ីនធ័រនែតអន្តរជាតិ (ឧក្រិដ្ឋកម្មឆបោកអនឡាញពីបរទេស)។

លោកដូណាល់​ ​ត្រាំ​ ថា​ជិត​សម្រេច​​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់

កិច្ចព្រមព្រៀង​សន្តិភាព​​ទំនង​ជា​នឹង​អាច​កើត​ចេញ​ជា​រូប​រាង​បាន។ ជម្លោះ​ជាមួយ​អ៊ីរ៉ង់​ន

លោកដូណាល់​ ​ត្រាំ​ ថា​ជិត​សម្រេច​​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់

កិច្ចព្រមព្រៀង​សន្តិភាព​​ទំនង​ជា​នឹង​អាច​កើត​ចេញ​ជា​រូប​រាង​បាន។ ជម្លោះ​ជាមួយ​អ៊ីរ៉ង់​នឹង​ត្រូវ​ដោះស្រាយ​​បាន​ក្នុង​ពេល​ឆាប់ៗ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ល្ងាច​ថ្ងៃពុធ​ទី​៦​ឧសភា​ម្សិលមិញ ក្រោយ​ពី​អ៊ីរ៉ង់​ព្រម​សិក្សា​សំណើ​កិច្ចព្រមព្រៀង​​បិទ​បញ្ចប់​សង្គ្រាម​នៅ​ម​ជ្ឈិមបូព៌ា ដែល​​គ្មាន​​បញ្ជាក់​អំពី​​ដំណោះស្រាយ​ជុំ​វិញ​សំណុំ​រឿង​នុយក្លេអ៊ែរ និង​ការ​បើក​ច្រក​អកមូហ្ស ​ភ្លាម​ទេ។

តើសេដ្ឋកិច្ច និងប្រជាជនកម្ពុជាអាចមានកំណើនលើសថៃក្នុងរយៈពេល ៧៥ឆ្នាំទៀតដែរ ឬទេ?

អតីតប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានលើកឡើងក្នុងថ្ងៃទី៦ ឧសភាថា ក្នុងរ

តើសេដ្ឋកិច្ច និងប្រជាជនកម្ពុជាអាចមានកំណើនលើសថៃក្នុងរយៈពេល ៧៥ឆ្នាំទៀតដែរ ឬទេ?

អតីតប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានលើកឡើងក្នុងថ្ងៃទី៦ ឧសភាថា ក្នុងរយៈពេល៧៥ ឆ្នាំទៀត សេដ្ឋកិច្ច និងចំនួនប្រជាជនកម្ពុជាអាចនឹងមានច្រើនជាងប្រទេសថៃ បើសិនជាកម្ពុជាអនុវត្ត​គោលនយោបាយត្រឹមត្រូវ។ បើតាមអ្នកជំនាញសេដ្ឋកិច្ចអាមេរិករូបនេះ មូលហេតុមួយដែលថៃហ៊ានឈ្លានពានកម្ពុជា គឺគម្លាតសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ តែសម្រាប់លោក Casey Barnett គម្លាតនេះកំពុងតែរួមតូចហើយ។ ទោះជាយ៉ាងណា អ្នកសេដ្ឋវិទូផ្សេងទៀតយល់ឃើញផ្ទុយទៅវិញថា កម្ពុជាពិបាកនឹងដើរទាន់ថៃ ព្រោះចំនួនប្រជាជន និងទំហំផ្ទៃដីកម្ពុជាមានទំហំតូចជាងឆ្ងាយពីថៃ៕

សមាគម​អាដហុក​៖​ វិវាទដី​ធ្លី​នៅ​តែ​បន្តមាន​ភាព​ស្មុគស្មាញ​ និងធ្ងន់​ធ្ងរ​នៅកម្ពុជា

វិវាទដី​ធ្លី​រវាង​ពល​រដ្ឋ​ និងអ្នក​មាន​អំណាច​បាន​កើន​ឡើង​ ៤៥​ករណី​នៅ​ឆ្នាំ ២០២៥​។​ នេះ​បើ

សមាគម​អាដហុក​៖​ វិវាទដី​ធ្លី​នៅ​តែ​បន្តមាន​ភាព​ស្មុគស្មាញ​ និងធ្ងន់​ធ្ងរ​នៅកម្ពុជា

វិវាទដី​ធ្លី​រវាង​ពល​រដ្ឋ​ និងអ្នក​មាន​អំណាច​បាន​កើន​ឡើង​ ៤៥​ករណី​នៅ​ឆ្នាំ ២០២៥​។​ នេះ​បើតាមក្នុង​របាយការណ៍​របស់សមាគមអាដ​ហុកដែលចេញផ្សាយ​នៅ​ថ្ងៃទី​៧​ ខែឧសភា​ ឆ្នាំ២០២៦។​ សមាគមអាដ​ហុក​កត់​សម្គាល់​ឃើញថា​ បើ​ទោះបី​ជា​កម្ពុជា​មា​ន​ច្បាប់​គ្រប់គ្រង​ដី​ធ្លី​ក៏​ដោយ​ ក៏​បញ្ហា​នេះ​នៅតែ​​មាន​ភាព​ស្មុគ​ស្មាញ​ និង​ធ្ងន់​ធ្ងរ​ទៅ។ ធ្ងន់ធ្ងរ​ដ្បិត​ថា​ វិវាទ​ទាំង​នោះមាន​ជាប់​ពាក់​ព័ន្ធនឹង​អ្នកមាន​អំណាច​ និង​មូល​ធន​។

លោក ស៊ុន ចាន់ថុល៖ កម្ពុជាបន្តចរចាពន្ធជាមួយអាមេរិក ដើម្បីរក្សាអត្រាពន្ធមិនឲ្យលើស១៩%

កម្ពុជានឹងបន្តកិច្ចចរចាជាមួយសហរដ្ឋអាមេរិកលើបញ្ហាពន្ធបដិការ ដើម្បីធានាថាអាមេរិកនឹងមិនយកព

លោក ស៊ុន ចាន់ថុល៖ កម្ពុជាបន្តចរចាពន្ធជាមួយអាមេរិក ដើម្បីរក្សាអត្រាពន្ធមិនឲ្យលើស១៩%

កម្ពុជានឹងបន្តកិច្ចចរចាជាមួយសហរដ្ឋអាមេរិកលើបញ្ហាពន្ធបដិការ ដើម្បីធានាថាអាមេរិកនឹងមិនយកពន្ធគយលើស ១៩%ពីកម្ពុជា ដូចដែលឯកភាពគ្នាក្នុងពេលចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ តាមលោក ស៊ុន ចាន់ថុល កម្ពុជាគឺជាប្រទេសទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានចុះកិច្ចព្រមព្រៀងពន្ធបដិការជាមួយសហរដ្ឋអាមេរិក។ ក្រុមការងារចរចាពន្ធបដិការកម្ពុជា-អាមេរិក នឹងបន្តកិច្ចពិភាក្សាគ្នាម្តងទៀតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ខាងមុខ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ តុលាការកំពូលអាមេរិកបានចេញសាលក្រមបញ្ជាឲ្យលុបចោលពន្ធបដិការដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់លើគ្រប់ប្រទេសក្នុងពិភពលោក ដោយរាប់ទាំងកម្ពុជាផង ក្នុងអត្រាពន្ធ១៩%។ តែភា្លមៗ លោក ដូណាល់ ត្រាំ ក៏បានប្រកាសពីការដាក់ចេញអត្រាពន្ធថ្មី១០% លើបណ្តាប្រទេសទាំងអស់ និងមានសុពលភាពរយៈពេល ១៥០ថ្ងៃ៕ សូមស្តាប់ការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ដូចតទៅ៖

អគ្គបញ្ជាការកងទ័ពកម្ពុជារំពឹងថាជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នឹងបញ្ចប់ដោយហ្វីលីពីន

អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន សង្ឃឹមថា ហ្វីលីពីននឹងកសាងប្រវត

អគ្គបញ្ជាការកងទ័ពកម្ពុជារំពឹងថាជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នឹងបញ្ចប់ដោយហ្វីលីពីន

អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន សង្ឃឹមថា ហ្វីលីពីននឹងកសាងប្រវត្តិសាស្ត្រនៃជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ និងថាបញ្ហានេះនឹងបញ្ចប់ដោយហ្វីលីពីន។ ការថ្លែងរបស់មេបញ្ជាការជាន់ខ្ពស់កម្ពុជាដូច្នេះធ្វើឡើង បន្ទាប់ពីលោកមានជំនួបមួយជាមួយនឹងប្រធានបេសកកម្មនៃក្រុមសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីនប្រចាំកម្ពុជានារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ 

ញូដេលី និងហាណូយដាក់គោលដៅពង្រីកពាណិជ្ជកម្មឲ្យដល់ ២៥ពាន់លានដុល្លារនៅឆ្នាំ ២០៣០

ប្រធានាធិបតីវៀតណាម លោក តូ ឡឹម បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌានាថ្ងៃពុធ ទី ០៦ ឧសភា។ នេះ

ញូដេលី និងហាណូយដាក់គោលដៅពង្រីកពាណិជ្ជកម្មឲ្យដល់ ២៥ពាន់លានដុល្លារនៅឆ្នាំ ២០៣០

ប្រធានាធិបតីវៀតណាម លោក តូ ឡឹម បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌានាថ្ងៃពុធ ទី ០៦ ឧសភា។ នេះជាទស្សនកិច្ចលើកទីមួយរបស់លោកនៅឥណ្ឌាក្នុងនាមជាប្រធានាធិបតី។ លោក តូ ឡឹមត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់នៅវិមានប្រធានាធិបតីដោយមានក្រាលកំរាលព្រំក្រហម និងក្បួនដង្ហែរបស់កងឆ្មាំកិត្តិយស។ កម្មវត្ថុនៃទស្សនកិច្ចរបស់លោក តូ ឡឹមនៅឥណ្ឌា គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យមួយចំនួនរវាងប្រទេសទាំងពីរ ពិសេសវិស័យពាណិជ្ជកម្ម។

អង្គការសុខភាពពិភពលោក អះអាងថា “Hantavirus” បង្កការគំរាម​តិចតួច ខុសគ្នាពីកូវីដ​១៩

ការឆ្លងរាលដាលមេរោគផ្លូវដង្ហើម « Hantavirus » នៅលើនាវាទេចរណ៍​ Hondius  ​កំពុង​ធ្វើ​ឲ្យមាន​​​ការភ័យជ្រួល

អង្គការសុខភាពពិភពលោក អះអាងថា “Hantavirus” បង្កការគំរាម​តិចតួច ខុសគ្នាពីកូវីដ​១៩

ការឆ្លងរាលដាលមេរោគផ្លូវដង្ហើម « Hantavirus » នៅលើនាវាទេចរណ៍​ Hondius  ​កំពុង​ធ្វើ​ឲ្យមាន​​​ការភ័យជ្រួលច្របល់។ តែយ៉ាងណា​​ អង្គការ​សុខភាព​ពិភពលោក បានអះអាងនៅថ្ងៃទី​៦ឧសភា ថាគិតត្រឹមពេលនេះ មេរោគ​ផ្លូវដង្ហើម« Hantavirus »  មិនបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ប្រឈម​ធ្ងន់ធ្ងរឡើយ ចំពោះសុខភាព​មនុស្ស​​។ ពោល​គឺវាខុស​ពី​មេរោគជំងឺ​Covid19។

កូរ៉េខាងជើងលុបមាត្រាស្តីពីការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងចេញពីរដ្ឋធម្មនុញ្ញរបស់ខ្លួន

នៅកូរ៉េខាងជើង របបក្រុងព្យុងយ៉ាងបានធ្វើវិសោតនកម្មច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនដោយលុបចោលមា

កូរ៉េខាងជើងលុបមាត្រាស្តីពីការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងចេញពីរដ្ឋធម្មនុញ្ញរបស់ខ្លួន

នៅកូរ៉េខាងជើង របបក្រុងព្យុងយ៉ាងបានធ្វើវិសោតនកម្មច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនដោយលុបចោលមាត្រាស្តីពីការបង្រួបបង្រួមកូរ៉េតែមួយ។ នេះបើយោងតាមឯកសារដែលទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានមើលនៅថ្ងៃពុធ ទី៦ ឧសភា។ ការធ្វើវិសោតនកម្មច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រានេះជាសក្ខីកម្មបញ្ជាក់​ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនមានឆន្ទៈចង់ប្រើនយោបាយដែលមានអរិភាពកាន់តែខ្លាំងទល់នឹងកូរ៉េខាងត្បូង។ 

មេធាវី ផែង ហេង៖ សំណុំរឿងលោក កឹម សុខា អាចឆាប់ចប់ បើមានដំណោះស្រាយតាមផ្លូវនយោបាយ

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមតុលាការក្រុងភ្នំពេញទុកជា

មេធាវី ផែង ហេង៖ សំណុំរឿងលោក កឹម សុខា អាចឆាប់ចប់ បើមានដំណោះស្រាយតាមផ្លូវនយោបាយ

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមតុលាការក្រុងភ្នំពេញទុកជាបានការចំពោះសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ទន្ទឹមគ្នានេះ សាលាឧទ្ធរណ៍ថែមទាំងបានបន្ថែមទោសដោយហាមមិនឲ្យលោក កឹម សុខាចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក ផែង ហេង សហមេធាវីការពារក្តីលោក កឹម សុខា បានថ្លែងថា លោក កឹម សុខា និងសហមេធាវីមិនទាន់អាចបញ្ជាក់បាននៅឡើយទេថាតើត្រូវបន្ត ឬមិនបន្តប្តឹងសាទុក្ខទៅតុលាការកំពូល។ តែសម្រាប់លោកមេធាវី ផែង ហេង ករណីលោក កឹម សុខា នឹងអាចឆាប់ចប់ បើសិនជាសំណុំរឿងនេះត្រូវបានដោះស្រាយតាមផ្លូវនយោបាយ៕

លោកដូណាល់ ត្រាំ ប្រកាសផ្អាកវិញ នូវ​​ប្រតិបត្តិការរំដោះនាវាតាមច្រកសមុទ្រអកមូហ្ស

ប្រកាសអនុវត្តបានតែមួយថ្ងៃ នៅទីបំផុត ​ប្រតិបត្តិការ​រំដោះនាវា​ចេញតាមច្រកសមុទ្រអកមូហ្ស ត្រ

លោកដូណាល់ ត្រាំ ប្រកាសផ្អាកវិញ នូវ​​ប្រតិបត្តិការរំដោះនាវាតាមច្រកសមុទ្រអកមូហ្ស

ប្រកាសអនុវត្តបានតែមួយថ្ងៃ នៅទីបំផុត ​ប្រតិបត្តិការ​រំដោះនាវា​ចេញតាមច្រកសមុទ្រអកមូហ្ស ត្រូវបាន​លោកដូណាល់ ត្រាំ ប្រកាសផ្អាក​វិញ​​។​ លោកដូណាក់ ត្រាំ បាន​បង្ហោះ​​សារលើបណ្តាញសង្គម ដោយ​លើកឡើងថា លោកសម្រេចផ្អាកប្រតិបត្តិការនេះមួយរយៈតូច ព្រោះថាការចរចាជាមួយអ៊ីរ៉ង់ កំពុងតែបានលទ្ធផល ជិតបាន​កិច្ចព្រមព្រៀង​ហើយ​។

លោក ហ៊ុន សែន៖«សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី»

នៅថ្ងៃទី​​៦ឧសភានេះ ​លោក​ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ពីការ​គាំទ្រ​​គោលជំហររ

លោក ហ៊ុន សែន៖«សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី»

នៅថ្ងៃទី​​៦ឧសភានេះ ​លោក​ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ពីការ​គាំទ្រ​​គោលជំហររដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នារវាងកម្ពុជា និងថៃ ក្រោយភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ ទន្ទឹមនេះ លោក ហ៊ុន សែន ​យល់ថា ​កម្ពុជា​​មិនត្រូវ​បង្កើតយន្តការ​​ទ្វេភាគី ជំនួសយន្តការ MOU 2001 នោះឡើយ។ ពោល​ គឺកម្ពុជា​ត្រូវទៅស្វែង​រកតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយបញ្ហា​បាន។

លោក ហ៊ុន តូ ទទួល​ស្គាល់​ថា​ធ្លាប់​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ហួយវ័នផេមែន តែ​បាន​បាត់បង់​សិទ្ធិ​វិញ

អ្នកឧកញ៉ា ហ៊ុន តូ បានចេញសេចក្តីបំភ្លឺជាសាធារណៈមួយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីបដិសេ

លោក ហ៊ុន តូ ទទួល​ស្គាល់​ថា​ធ្លាប់​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ហួយវ័នផេមែន តែ​បាន​បាត់បង់​សិទ្ធិ​វិញ

អ្នកឧកញ៉ា ហ៊ុន តូ បានចេញសេចក្តីបំភ្លឺជាសាធារណៈមួយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីបដិសេធចំពោះ​ការលើកឡើងដែលថា លោកជាថៅកែធំរបស់ក្រុមហ៊ុនហួយវ័នផេដែលកំពុង​​មានបញ្ហាជម្រះបញ្ជីឱ្យអតិថិជន ក្រោយធនាគារជាតិប្រកាសឱ្យ​បិទប្រតិបត្តិការ​​។ បើតាមសេចក្តីបំភ្លឺ​ កាលពីឆ្នាំ​២០២០ ​អ្នកឧកញ៉ា ហ៊ុន តូ ​ពិតជាធ្លាប់​មានភាគហ៊ុន​​៣០% ក្នុង​ក្រុមហ៊ុនហួយវ័នផេមែន​ ប៉ុន្តែ​​ត្រូវបាត់បង់សិទ្ធិ​ចាត់ចែងការងារទូទៅ​​​​ក្នុងនាមជាម្ចាស់​ភាគហ៊ុន​នោះវិញភ្លាមៗ ដោយសារ​​លោក​មិនបានអនុវត្តតាមលក្ខន្តិកៈក្រុមហ៊ុន​។ 

អាមេនីរៀបចំជំនួប​កំពូលលើក​ទី​១​ជាមួយ​សហភាពអឺរ៉ុប ដើម្បី​​រំកិលខ្លួន​ចាកឆ្ងាយ​ពីរុស្ស៊ី

ជាលើកទី​១ សហភាពអឺរ៉ុបបានរៀបចំធ្វើជំនួបកំពូលជាមួយប្រទេសអាមេនី នៅរដ្ឋធានីអេរ៉េវ៉ាន។ លើសពី​

អាមេនីរៀបចំជំនួប​កំពូលលើក​ទី​១​ជាមួយ​សហភាពអឺរ៉ុប ដើម្បី​​រំកិលខ្លួន​ចាកឆ្ងាយ​ពីរុស្ស៊ី

ជាលើកទី​១ សហភាពអឺរ៉ុបបានរៀបចំធ្វើជំនួបកំពូលជាមួយប្រទេសអាមេនី នៅរដ្ឋធានីអេរ៉េវ៉ាន។ លើសពី​ការពង្រឹងសហប្រតិបត្តិការ​លើច្រើនវិស័យ​ ជាជំនួបកំពូលនេះ​ មានកម្មវត្ថុទាក់ទាញចិត្តអាមេនី ឲ្យងាកចេញឆ្ងាយពីឥទ្ធិពលរបស់រុស្ស៊ី ដែលធ្លាប់ជាសម្ព័ន្ធមិត្ត​នឹងគ្នាជាយូរមកហើយ​។

ភូមា៖ កូនប្រុសលោកស្រី អ៊ុង សាន ស៊ូជីសម្តែងក្តីព្រួយបារម្ភពីសុខភាពម្តាយ

នៅថ្ងៃអង្គារ ទី៥ ឧសភា កូនប្រុសលោកស្រី អ៊ុង សានស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រ

ភូមា៖ កូនប្រុសលោកស្រី អ៊ុង សាន ស៊ូជីសម្តែងក្តីព្រួយបារម្ភពីសុខភាពម្តាយ

នៅថ្ងៃអង្គារ ទី៥ ឧសភា កូនប្រុសលោកស្រី អ៊ុង សានស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលជាបក្សប្រឆាំងភូមាបានស្នើសុំការគាំទ្រពីបារាំងក្នុងការទាមទារឲ្យរដ្ឋាភិបាលភូមាបញ្ជាក់ពីព័ត៌មានស្តីពីស្ថានភាពសុខភាពរបស់ម្តាយខ្លួន។ ការស្នើសុំជំនួយពីបារាំងរបស់កូនប្រុសលោកស្រីអ៊ុង សាន​ស៊ូជីដូចនេះធ្វើឡើង ក្រោយពីរដ្ឋាភិបាលភូមាបានសម្រេចសម្រាលទោស និងផ្ទេរការឃុំលោកស្រី ស៊ូជីនៅក្នុងពន្ធនាគារទៅឃុំនៅក្នុងផ្ទះដោយមានការយាមកាមយ៉ាងតឹងរឹងវិញ។

ហេតុអ្វីបារីអេឡិចត្រូនិកបាន និងកំពុងចោទជាបញ្ហានៅក្នុងសង្គមខ្មែរបច្ចុប្បន្ន?

ស្ថាប័នរដ្ឋមួយចំនួនបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ដោយ​ហាម​ជក់​បារីអេឡិចត្រូនិកនៅតាមគ្រ

ហេតុអ្វីបារីអេឡិចត្រូនិកបាន និងកំពុងចោទជាបញ្ហានៅក្នុងសង្គមខ្មែរបច្ចុប្បន្ន?

ស្ថាប័នរដ្ឋមួយចំនួនបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ដោយ​ហាម​ជក់​បារីអេឡិចត្រូនិកនៅតាមគ្រឹះស្ថានអាជីវកម្ម និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ រួមទាំងបារីអេឡិចត្រូនិក។ សេចក្តីណែនាំទាំងនេះធ្វើឡើង ក្រោយមានបញ្ជាពីនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែតឲ្យឈប់នាំចូល និងការប្រើបារីអេឡិចត្រូនិក។ អ្នកជំនាញផ្នែកសុខាភិបាល និងអ្នកឃ្លាំមើលសង្គមខ្លះយល់ថា បទបញ្ជារបស់ប្រមុខរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ស្ថាប័នរដ្ឋនៅមិនទាន់គ្រប់គ្រាន់ទេ ពោលរដ្ឋគួរមានវិធានការច្បាប់តឹងរ៉ឹងដើម្បីឆ្លើយតបនឹងបញ្ហានេះ។

អង្គការសុខភាពពិភពលោកបញ្ជាក់ករណី “Hantavirus” ចំនួន ២ករណីលើនាវាទេសចរណ៍

ថ្ងៃអង្គារ ទី ០៥ ឧសភានេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់វត្តមានជំងឺ « Hantavirus » ចំនួន ២ករណី និងក

អង្គការសុខភាពពិភពលោកបញ្ជាក់ករណី “Hantavirus” ចំនួន ២ករណីលើនាវាទេសចរណ៍

ថ្ងៃអង្គារ ទី ០៥ ឧសភានេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់វត្តមានជំងឺ « Hantavirus » ចំនួន ២ករណី និងករណីសង្ស័យចំនួន ៥ ករណីក្នុងចំណោមមនុស្សនៅលើនាវាទេសចរណ៍មួយដែលកំពុងជាប់នៅលើសមុទ្រក្នុងប្រទេសប្រជុំកោះ Cape Verde។ គិតត្រឹមថ្ងៃអង្គារ ទី០៥ ឧសភានេះ ជំងឺថ្មីមួយនេះបានសម្លាប់មនុស្ស ៣នាក់នៅលើនាវា។ បើតាម WHO មេរោគនេះអាចឆ្លងពីមនុស្សទៅមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធខ្លាំងនៅលើនាវា។

រុស្ស៊ី និង អ៊ុយក្រែន ប្រកាសបទឈប់បាញ់ជាឯកតោភាគី ខណៈពេលការចរចាបញ្ចប់សង្គ្រាមបន្តជាប់គាំង

នៅក្នុងឱកាសប្រារព្ធបុណ្យរំឭកជ័យជំនះសហភាពសូវៀត ក្នុងសង្គ្រាមលោកលើកទី ២ ដែលនឹងប្រព្រឹត្តទៅ

រុស្ស៊ី និង អ៊ុយក្រែន ប្រកាសបទឈប់បាញ់ជាឯកតោភាគី ខណៈពេលការចរចាបញ្ចប់សង្គ្រាមបន្តជាប់គាំង

នៅក្នុងឱកាសប្រារព្ធបុណ្យរំឭកជ័យជំនះសហភាពសូវៀត ក្នុងសង្គ្រាមលោកលើកទី ២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែ ឧសភា ភាគីរុស្ស៊ីបានប្រកាសផ្អាកប្រយុទ្ធគ្នាជាមួយអ៊ុយក្រែន ក្នុងអំឡុងពេល ២ ថ្ងៃ ពោលគឺថ្ងៃទី ៨ និង ៩ ខែ ឧសភា ។ ចំណែកឯអ៊ុយក្រែនវិញ ក៏បានប្រកាសជាផ្លូវការ អំពីបទឈប់បាញ់ជាឯកតោភាគីមួយ ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី ៦ ខែ ឧសភានេះតទៅ ។ 

សង្គ្រាមអ៊ីរ៉ង់​៖ បទឈប់បាញ់​កាន់តែផុយស្រួយ ក្រោយ​ការផ្ទុះអាវុធសាជាថ្មីនៅច្រក​សមុទ្រ​អកមូហ្ស

តើបទឈប់បាញ់រវាង​អ៊ីរ៉ង់​និងសហរដ្ឋអាមេរិក​ អាចនឹង​រលាយសូន្យ​បង់​ដែរឬទេ? នៅថ្ងៃទី​​៤​ឧសភា ម

សង្គ្រាមអ៊ីរ៉ង់​៖ បទឈប់បាញ់​កាន់តែផុយស្រួយ ក្រោយ​ការផ្ទុះអាវុធសាជាថ្មីនៅច្រក​សមុទ្រ​អកមូហ្ស

តើបទឈប់បាញ់រវាង​អ៊ីរ៉ង់​និងសហរដ្ឋអាមេរិក​ អាចនឹង​រលាយសូន្យ​បង់​ដែរឬទេ? នៅថ្ងៃទី​​៤​ឧសភា មាន​​ការផ្ទុះ​​អាវុធ​​រវាង​កងទ័ព​​អាមេរិក​​និង​អ៊ីរ៉ង់ ក្នុងពេលដែល​​កងទ័ពអាមេរិក ​អមដំណើរ​ការពារ រំដោះនាវា​ចេញតាមច្រកសមុទ្រអកមូហ្ស​។ ហើយនៅព្រឹកថ្ងៃអង្គារ​នេះ អ៊ីរ៉ង់​បានវាយប្រហារដោយ​មីស៊ីល និងដ្រូន​ច្រើនគ្រឿង​ មកលើស្ថានីយស្តុកប្រេង​ និងនាវាដឹកប្រេងរបស់​​​អេមីរ៉ាតអារ៉ាប់រួម។ ពីអឺរ៉ុប បណ្ដា​ថ្នាក់ដឹកនាំ បានអំពាវនាវបន្តបន្ទាប់គ្នា ឲ្យ​ភាគីជម្លោះមានការអត់ធ្មត់ និងងាកទៅចូលតុចរចា​ដើម្បី​ដោះស្រាយវិបត្តិនេះ​​ ព្រោះ​​វា​កំពុងតែធ្វើ​បាបពិភពលោកទាំងមូល​។​

Get more results via ClueGoal