តើកម្ពុជាអាចធ្វើអ្វីខ្លះដើម្បីបង្អង់ល្បឿនថៃដែលបន្តសង់សំណង់តាមព្រំដែនដោយបំពានកម្ពុជា?
newsare.net
ទោះបីកម្ពុជាបានចេញកំណត់ទូតតវ៉ាយ៉ាងណា ភាគីថៃនៅតែបន្តសង់របងព្រំដែនរឹងមាំត្រង់ចន្លោះបង្គោលតើកម្ពុជាអាចធ្វើអ្វីខ្លះដើម្បីបង្អង់ល្បឿនថៃដែលបន្តសង់សំណង់តាមព្រំដែនដោយបំពានកម្ពុជា?
ទោះបីកម្ពុជាបានចេញកំណត់ទូតតវ៉ាយ៉ាងណា ភាគីថៃនៅតែបន្តសង់របងព្រំដែនរឹងមាំត្រង់ចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៤ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រៅពីសំណង់របងនេះ ភាគីថៃបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតលើទីតាំងក្នុងទឹកដីកម្ពុជា ដែលកម្លាំងយោធាខ្លួនវាយដណ្តើមកាន់កាប់បាន កាលពីខែធ្នូឆ្នាំ២០២៥។ អ្នកឃ្លាំមើលនយោបាយមួយចំនួនយល់ថា កម្ពុជាត្រូវប្រឹងប្រែងតវ៉ាប្រឆាំង តាមយន្តការការទូតបន្ថែមទៀត ដើម្បីទប់ស្កាត់ការរំលោភបំពានរបស់ថៃ ទោះជាត្រូវប្រើពេលវេលាយូរក៏ដោយ។ ប៉ុន្តែ អ្នកនយោបាយជំទាស់ និងអ្នកវិភាគខ្លះយល់ថា កម្ពុជាត្រូវប្រើសិទ្ធិការពារខ្លួនចំពោះការរំលោភពីរដ្ឋដទៃ ដូចករណីអ៊ុយក្រែន ដែលកំពុងប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ី។ សំណួរសួរថា តើក្នុងកាលៈទេសៈនេះ កម្ពុជាអាចធ្វើអ្វីបានខ្លះទៀត ដើម្បីទប់ស្កាត់សកម្មភាពរំលោភបំពានរបស់ថៃមកលើកម្ពុជាជាបន្តបន្ទាប់? Read more














