Cambodia



South Africa: Govt Declares National Disaster Over Severe Weather

[allAfrica] South Africa has declared a national disaster in response to a wave of severe weather that has battered several provinces over the past week.

ឥណ្ឌាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេស BRICS

នៅទីក្រុងញូវដេលី ឥណ្ឌាបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសដែលមានសេ

ឥណ្ឌាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេស BRICS

នៅទីក្រុងញូវដេលី ឥណ្ឌាបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង ហៅកាត់ BRICS ដោយមានវត្តមានអ៊ីរ៉ង់ និងរុស្ស៊ី។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ឧសភា ដែលជាថ្ងៃនៃជំនួបរវាងប្រធានាធិបតីចិន លោកស៊ី ជីនពីង និងសមភាគីអាមេរិក លោកដូណាល់ ត្រាំ នៅទីក្រុងប៉េកាំង។ កម្មវត្ថុនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រទេស BRICS ផ្តោតសំខាន់លើវិបត្តិថាមពល ដោយសារការបិទខ្ទប់ច្រកសមុទ្រអកមូសហ្សអស់ជាច្រើនខែកន្លងមកនេះ។

WFP៖ ស្រ្តី និងកុមារអាហ្វហ្កានីស្ថានរាប់លាននាក់កំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភ

លោក Carl Skau នាយករងប្រតិបត្តិនៃអង្គការស្បៀងអាហារពិភពលោកហៅកាត់ជាភាសាអង់គ្លេស WFP បានថ្លែងប្រាប់ AFP

WFP៖ ស្រ្តី និងកុមារអាហ្វហ្កានីស្ថានរាប់លាននាក់កំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភ

លោក Carl Skau នាយករងប្រតិបត្តិនៃអង្គការស្បៀងអាហារពិភពលោកហៅកាត់ជាភាសាអង់គ្លេស WFP បានថ្លែងប្រាប់ AFP នៅថ្ងៃទី១៤ ឧសភាថា មានស្រ្តី និងកុមារអាហ្វហ្កានីស្ថានរាប់លាននាក់កំពុងប្រឈមនឹងភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ។ បើតាមលោក Skau បើគ្មានជម្លោះរវាងប្រទេសអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន រួមទាំងសង្រ្គាមនៅអ៊ីរ៉ង់ទេ ម្ល៉េះ WFP អាចផ្តល់ជួយចិញ្ចឹមកុមារអាហ្វហ្កានីស្ថានបានចំនួនមួយលាននាក់បន្ថែមទៀត។

មេធាវីលោក ថាច់ សេដ្ឋា ថា ការអនុវត្តច្បាប់គ្មានភាពយុត្តិធម៌សម្រាប់កូនក្តីលោក

សហមេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនចាត់ទុកការបដិសេធរបស់តុលាការច

មេធាវីលោក ថាច់ សេដ្ឋា ថា ការអនុវត្តច្បាប់គ្មានភាពយុត្តិធម៌សម្រាប់កូនក្តីលោក

សហមេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនចាត់ទុកការបដិសេធរបស់តុលាការចំពោះសំណើសុំដោះលែងកូនក្តីរបស់ខ្លួនថា ជាអំពើអយុត្តិធម៌ និងមានហេតុផលនយោបាយច្រើនជាងការអនុវត្តច្បាប់ពិតប្រាកដ។ តែខាងតំណាងអយ្យការអមសាលាដំបូងថា ការអនុវត្តទោសរបស់លោក ថាច់ សេដ្ឋា មិនទាន់បញ្ចប់ឡើយទេ ពោលត្រូវបន្តជាប់ក្នុងពន្ធនាគាររហូតដល់ខែកក្កដា ឆ្នាំ២០២៧។

កម្ពុជាដឹកនាំប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានហ្វីលីពីនទៅប្រាសាទព្រះវិហារ

កម្ពុជា តាមរយៈក្រុមអ្នកសម្របសម្រួល (CLG) បានដឹកនាំប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AO

កម្ពុជាដឹកនាំប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានហ្វីលីពីនទៅប្រាសាទព្រះវិហារ

កម្ពុជា តាមរយៈក្រុមអ្នកសម្របសម្រួល (CLG) បានដឹកនាំប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ទៅកាន់ប្រាសាទព្រះវិហារជាលើកដំបូងក្នុងអាណត្តិដែលហ្វីលីពីនធ្វើជាប្រធានប្តូរវេនអាស៊ាន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នេះឲ្យដឹងថា ការចុះសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ពេលនេះជាការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា និងថៃ។ 

តើសារព្រមានរបស់លោក ហ៊ុន សែន លើមន្ត្រី ក.ប.ប. អាចធ្វើឲ្យមន្ត្រីខិលខូចផ្សេងរាងចាល ឬទេ?

ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន តាមរយៈអ្នកនាំពាក្យលោក ជា ធីរិទ្ធ បានឲ្យដឹងនៅថ្ងៃទី១៤ ឧសភានេះថ

តើសារព្រមានរបស់លោក ហ៊ុន សែន លើមន្ត្រី ក.ប.ប. អាចធ្វើឲ្យមន្ត្រីខិលខូចផ្សេងរាងចាល ឬទេ?

ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន តាមរយៈអ្នកនាំពាក្យលោក ជា ធីរិទ្ធ បានឲ្យដឹងនៅថ្ងៃទី១៤ ឧសភានេះថា លោក ហ៊ុន សែន បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូល(ក.ប.ប.) ដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានដល់មន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន។ អ្នកតាមដានសង្គម និងអ្នកនយោបាយនានាមើលឃើញថា ការព្រមានរបស់លោក ហ៊ុន សែន របៀបនេះមិនមែនធ្វើឡើងជាលើកទី១ទេ តែមន្ត្រី ដែលបានរាយការណ៍កុហកថ្នាក់លើខ្លះភ័យខ្លាច និងខ្លះទៀតក៏នៅតែឆ្លៀតឱកាសដដែល។ តើសារព្រមានរបស់លោក ហ៊ុន សែន លើមន្ត្រី ក.ប.ប. ពេលនេះ អាចកែប្រែឥរិយាបទមន្ត្រីខិលខូចបានកម្រិតណាដែរ?

ជំនួបកំពូលចិន-អាមេរិក៖ លោកស៊ី ជីនពីងព្រមានលោកដូណាល់ ត្រាំពីហានិភ័យនៃជម្លោះក្នុងសំណុំរឿងកោះតៃវ៉ាន់

ជំនួបពិភាក្សារវាងលោកស៊ី ជីនពីង និងលោកដូណាល់ត្រាំ បានបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី១៤ ឧសភា វេលាម

ជំនួបកំពូលចិន-អាមេរិក៖ លោកស៊ី ជីនពីងព្រមានលោកដូណាល់ ត្រាំពីហានិភ័យនៃជម្លោះក្នុងសំណុំរឿងកោះតៃវ៉ាន់

ជំនួបពិភាក្សារវាងលោកស៊ី ជីនពីង និងលោកដូណាល់ត្រាំ បានបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី១៤ ឧសភា វេលាម៉ោង១២ ថ្ងៃត្រង់។ កិច្ចពិភាក្សាដ៏តានតឹងរវាងប្រមុខដឹកនាំចិននិងអាមេរិក ជាង២ម៉ោង ផ្តោតលើការដោះដូរពាណិជ្ជកម្ម សង្រ្គាមនៅមជ្ឈិមបូព៌ានិងអ៊ុយក្រែន ស្ថានការណ៍នៅឧបទ្វីបកូរ៉េ ជាពិសេសសំណុំរឿងកោះតៃវ៉ាន់។ លោកស៊ីបានព្រមានលោកត្រាំ កុំឲ្យលូកដៃចូលក្នុងសំណុំរឿងតៃវ៉ាន់ បើមិនចង់ឲ្យប្រទេសទាំងពីរមានជម្លោះនឹងគ្នា។

លោក ហ៊ុន សែន ស្នើឱ្យមានវិធានការច្បាប់ជាជាងអនុវត្តន៍វិន័យលើមន្ត្រី ក.ប.ប នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើឱ្យមន្ត្រីពាក់ព័ន្ធចាត់វិធ

លោក ហ៊ុន សែន ស្នើឱ្យមានវិធានការច្បាប់ជាជាងអនុវត្តន៍វិន័យលើមន្ត្រី ក.ប.ប នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើឱ្យមន្ត្រីពាក់ព័ន្ធចាត់វិធានការច្បាប់ចំពោះមន្ត្រីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) ខេត្តបាត់ដំបងដែលអះអាងថាគ្មានការនាំចូលទុរេនពីថៃ។ ចំពោះលោក ហ៊ុន សែន ការធ្វើបែបនេះ គឺដើម្បីព្រមានដល់មន្ត្រីដទៃទៀតកុំឱ្យភូតភរថ្នាក់ដឹកនាំ និងបោកបញ្ឆោតពលរដ្ឋ។ ភ្លាមៗ ក្រោយមានសំណើពីលោក ហ៊ុន សែន អគ្គនាយកដ្ឋាន ក.ប.ប ក៏បានបញ្ចេញលិខិតមួយដែលបញ្ជាក់ពីការដកប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង។ 

រុស្ស៊ីនឹងព្រមចរចាសន្តិភាពជាមួយអ៊ុយក្រែន តែក្រុងកៀវត្រូវដកទ័ព ចេញពីតំបន់ដុនបាសជាមុនសិន

ថ្ងៃ ពុធ ទី ១៣ ខែ ឧសភា វិមានក្រេមឡាំង បានច្រានចោល លទ្ធភាពនៃការចរចាសន្តិភាពពិតប្រាកដមួយ ជាមួយ

រុស្ស៊ីនឹងព្រមចរចាសន្តិភាពជាមួយអ៊ុយក្រែន តែក្រុងកៀវត្រូវដកទ័ព ចេញពីតំបន់ដុនបាសជាមុនសិន

ថ្ងៃ ពុធ ទី ១៣ ខែ ឧសភា វិមានក្រេមឡាំង បានច្រានចោល លទ្ធភាពនៃការចរចាសន្តិភាពពិតប្រាកដមួយ ជាមួយក្រុងកៀវ ដរាបណាកងទ័ពអ៊ុយក្រែនមិនព្រមដកខ្លួនចេញ ពីតំបន់ដុនបាស ដែលមួយផ្នែកកំពុងស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី ។ គួរបញ្ជាក់ថា ការស្វែងរកផ្លូវបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលអូសបន្លាយមកជាង​៤ ឆ្នាំ ដោយមានអាមេរិកធ្វើជាអន្តរការី​ ត្រូវជាប់គាំងបន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា បានផ្ទុះឡើង កាលពីចុងខែកុម្ភៈ កន្លងទៅ ។

កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃជុំវិញការបាញ់ ១១គ្រាប់នៅព្រំដែនអូរស្មាច់

ក្រសួងការពារជាតិកម្ពុជានៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានបដិសេធទាំងស្រុងចំពោះការចោទប្រកា

កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃជុំវិញការបាញ់ ១១គ្រាប់នៅព្រំដែនអូរស្មាច់

ក្រសួងការពារជាតិកម្ពុជានៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីថៃដែលអះអាងថា ទាហានកម្ពុជាបានបាញ់កាំភ្លើងចំនួន ១១គ្រាប់នៅតំបន់ព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។ កម្ពុជាចាត់ទុកការលើកឡើងដូច្នេះ​​របស់ភាគីថៃជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ ក្នុងបរិបទនៃភាពតា​នតឹងតាមព្រំដែននៃប្រទេសទាំង ២នៅតែបន្តមាន​។ ​

ចម្រើនព្រះជន្មព្រះមហាក្សត្រ៖ ថ្នាក់ដឹកនាំជាតិ បក្សក្រៅរដ្ឋាភិបាលនិងទូតបរទេសកោតសរសើរការលះបង់របស់ទ្រង់

ស្ថាប័នកំពូលៗ និងថ្នាក់ដឹកនាំសំខាន់ៗរបស់ជាតិ បក្សក្រៅរដ្ឋាភិបាល រួមនឹងបណ្តាអង្គទូតបរទេសប

ចម្រើនព្រះជន្មព្រះមហាក្សត្រ៖ ថ្នាក់ដឹកនាំជាតិ បក្សក្រៅរដ្ឋាភិបាលនិងទូតបរទេសកោតសរសើរការលះបង់របស់ទ្រង់

ស្ថាប័នកំពូលៗ និងថ្នាក់ដឹកនាំសំខាន់ៗរបស់ជាតិ បក្សក្រៅរដ្ឋាភិបាល រួមនឹងបណ្តាអង្គទូតបរទេសប្រចាំនៅកម្ពុជាមួយចំនួនបានថ្វាយសារជូនព្រះពរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា។ ក្នុងឱកាសនេះ សារថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជា​​បានធ្លាក់មកជាបន្តបន្ទាប់ ដោយ​បួងសួង​​ឱ្យព្រះអង្គ ទ្រង់​មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រខ្មែរ។​

តើ​គួរ​ភ័យ​ខ្លាច​មាន​ការ​​រាតត្បាត​សកលបង្កឡើង​ដោយ​ ហាន់តាវីរុសដែរឬទេ?

អង្គការ​សុខភាពពិភពលោក​បាន​ប្រកាស​នៅ​ថ្ងៃទី ៣​ឧសភា​ អំពី​ករណី​ស្លាប់​បី​នាក់ ដោយមេរោគ​ផ្ល

តើ​គួរ​ភ័យ​ខ្លាច​មាន​ការ​​រាតត្បាត​សកលបង្កឡើង​ដោយ​ ហាន់តាវីរុសដែរឬទេ?

អង្គការ​សុខភាពពិភពលោក​បាន​ប្រកាស​នៅ​ថ្ងៃទី ៣​ឧសភា​ អំពី​ករណី​ស្លាប់​បី​នាក់ ដោយមេរោគ​ផ្លូវ​ដង្ហើម​​អង់តាវីរ៉ុស នៅក្នុង​នាវា​ទេសចរណ៍​ Hondius។ មក​ទល់​ពេល​នេះ អង្គការ​សុខភាពពិភពលោក​ បាន​ចាត់​ទុក​អង់តាវីរុស​ថា​មាន​លក្ខណៈ​គំរាម​កំហែង​តិច​តួច ប៉ុន្តែ​តើ​ហាន់តាវីរុស​ជា​មេរោគ​អ្វី? ពិភពលោក​កំពុង​ប្រឈម​នឹង​គ្រោះ​មាន​ជំងឺរាតត្បាត​សកលដោយ​ហាន់តាវីរុស ​ដូច​កូវីដ​១៩​ទៀត​ឬ​យ៉ាងណា? តើ​មាន​ថ្នាំ​បង្ការ និង​ព្យាបាល​ជំងឺ​បង្ក​ឡើង​ដោយ​ ហាន់តាវីរុសដែរឬទេ?

លោក​ដូណាល់ត្រាំ​ផ្តើម​ទស្សនកិច្ច​នៅចិន ក្នុង​ជំហរ​ចាញ់​​ប្រៀប​​លោក​ស៊ីជីនពីង?

បន្ទាប់​ពី​លើក​ពេល​ម្តង​កាលពី​ខែមីនា​ លោកប្រធានាធិបតី​អាមេរិក ដូណាល់ត្រាំ បានអញ្ជើញទៅ​ដល

លោក​ដូណាល់ត្រាំ​ផ្តើម​ទស្សនកិច្ច​នៅចិន ក្នុង​ជំហរ​ចាញ់​​ប្រៀប​​លោក​ស៊ីជីនពីង?

បន្ទាប់​ពី​លើក​ពេល​ម្តង​កាលពី​ខែមីនា​ លោកប្រធានាធិបតី​អាមេរិក ដូណាល់ត្រាំ បានអញ្ជើញទៅ​ដល់ប្រទេស​ចិន​នៅរសៀល​​​​ថ្ងៃពុធ​ទី ១៣​ឧសភា​នេះ ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​ រហូត​ដល់​ថ្ងៃ​ទី​១៥​ឧសភា ២០២៦។ ជា​ទស្សនកិច្ច​ដែល​គ្រប់​គ្នា​ទន្ទឹងតាម​ដាន​​បំផុត ព្រោះមហាអំណាច​​ទាំងពីរ ត្រូវ​ប្រឹងស្វះស្វែងស្ថាបនា​​​​​ទំនាក់ទំនងប្រាកដ​ប្រជា​មួយ​ ​​ក្នុង​បរិបទ​នៃ​សង្គ្រាម​ពាណិជ្ជកម្មផង ​បញ្ហា​តៃវ៉ាន់​ផង និង​សង្គ្រាមនៅ​អ៊ីរ៉ង់ទៀត។

តួកគី និងអាមេនីភ្ជាប់ឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្មរវាង បន្ទាប់ពីបានផ្អាកអស់ ៣៣ឆ្នាំ

ប្រទេសតួកគី តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោក Oncu Keceli បានប្រកាសឲ្យដឹងនៅថ្ងៃពុធ ទី១៣ ឧសភាថា

តួកគី និងអាមេនីភ្ជាប់ឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្មរវាង បន្ទាប់ពីបានផ្អាកអស់ ៣៣ឆ្នាំ

ប្រទេសតួកគី តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោក Oncu Keceli បានប្រកាសឲ្យដឹងនៅថ្ងៃពុធ ទី១៣ ឧសភាថា តួកគី និងអាមេនីនឹងភ្ជាប់ឡើងវិញជាផ្លូវការនូវទំនាក់ទំនងរវាងគ្នា បន្ទាប់ពីបានផ្អាកអស់រយៈពេល ៣៣ឆ្នាំ។ គម្រោងភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មមួយធ្វើឡើងនៅក្នុងក្របខណ្ឌនៃការរំកិលរកគ្នារវាងប្រទេសទាំងពីរ។

តើក្រោយពេល​ចេញពីមន្ទីរឃុំឃាំង លោកថាក់ស៊ីន នឹងបន្តទាញខ្សែញាក់នយោបាយថៃឬយ៉ាងណា?

លោកថាក់ស៊ីន តួអង្គដ៏សំខាន់ម្នាក់​នៃឆាកនយោបាយថៃ ដែល​ត្រូវតុលាការផ្តន្ទាទោស​ជាប់ពន្ធនាគារ

តើក្រោយពេល​ចេញពីមន្ទីរឃុំឃាំង លោកថាក់ស៊ីន នឹងបន្តទាញខ្សែញាក់នយោបាយថៃឬយ៉ាងណា?

លោកថាក់ស៊ីន តួអង្គដ៏សំខាន់ម្នាក់​នៃឆាកនយោបាយថៃ ដែល​ត្រូវតុលាការផ្តន្ទាទោស​ជាប់ពន្ធនាគារ​១ឆ្នាំនោះ ទើបតែត្រូវបានដោះលែង​ឲ្យ​នៅក្រៅឃុំវិញ កាលពីដើមសប្តាហ៍នេះ​។ លោកនឹងត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយស្ថិតនៅក្នុងផ្ទះរយៈពេល​៤ខែ ដើម្បីអនុវត្តទោស​ឲ្យ​បានចប់សព្វគ្រប់។ ទោះយ៉ាងណា នេះគឺជាករណីអនុគ្រោះ ឬអាចហៅថាជាការទទួលបាន​ការ​អភ័យ​ឯកសិទ្ធិពិសេស ពីប្រព័ន្ធតុលាការ។ សំណួរត្រូវបានចោទសួរ ថាតើស្រមោល​របស់​​​លោក​ថាក់ស៊ីន នឹងបន្តគ្របឥទ្ធិពល​លើនយោបាយ​ថៃទៀត ឬយ៉ាងណា?

កម្ពុជា និងវៀតណាមបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសន្តិសុខព្រំដែន

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីកម្ពុជាបានទទ

កម្ពុជា និងវៀតណាមបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសន្តិសុខព្រំដែន

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីកម្ពុជាបានទទួលជួបលោក ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ជំនួបនេះផ្តោតលើការរឹតចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរឹងមាំ ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សន្តិសុខព្រំដែន និងទំនាក់ទំនងប្រជាជន និងប្រជាជន។

ក្រសួង​​ការបរទេស៖ កម្ពុជាប្តេជ្ញាបន្តដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី

នៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោកស្រី Allison Hooker អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោក ប្រាក

ក្រសួង​​ការបរទេស៖ កម្ពុជាប្តេជ្ញាបន្តដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី

នៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោកស្រី Allison Hooker អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ជំនួបរវាងលោកស្រី Allison Hooker និងលោក ប្រាក់ សុខុន ក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាគ្រប់លើវិស័យដែរ។ 

ឧកញ៉ា តែ តាំងប៉៖ យុទ្ធនាការ «ថៃជួយថៃ» មិនប៉ះពាល់ដល់ការធ្វើពហិការទំនិញថៃពីពលរដ្ឋខ្មែរ

ថ្មីៗនេះ មេដឹកនាំថៃបានបង្ហាញរូបភាពយុទ្ធនាការ«ថៃជួយថៃ» ដើម្បីជួយគាំទ្រពលរដ្ឋថៃក្នុងការសម្

ឧកញ៉ា តែ តាំងប៉៖ យុទ្ធនាការ «ថៃជួយថៃ» មិនប៉ះពាល់ដល់ការធ្វើពហិការទំនិញថៃពីពលរដ្ឋខ្មែរ

ថ្មីៗនេះ មេដឹកនាំថៃបានបង្ហាញរូបភាពយុទ្ធនាការ«ថៃជួយថៃ» ដើម្បីជួយគាំទ្រពលរដ្ឋថៃក្នុងការសម្រួលដល់ការរស់នៅរបស់ពួកគេ ដោយសារទំនិញឡើងថ្លៃ និងអាចមកពីការបិទព្រំដែនជាមួយកម្ពុជា។ សកម្មភាពរបស់មេដឹកនាំថៃធ្វើឡើង ស្របពេលពលរដ្ឋកម្ពុជាកំពុងបន្តពហិការទំនិញថៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(Fasmec) បានបញ្ជាក់ថា ទីផ្សារខ្មែរបច្ចុប្បន្នបានគ្របដណ្តប់ដោយទំនិញខ្មែរចំនួន ៣០%។ បើតាមលោកឧកញ៉ា តែ តាំងប៉ យុទ្ធនាការ «ថៃជួយថៃ» ដែលបង្កើតឡើងដោយមេដឹកនាំថៃគ្មានឥទ្ធិពលអ្វីលើការធ្វើពហិការទំនិញថៃពីពលរដ្ឋខ្មែរទេ៕

ប្រមុខរដ្ឋបារាំង៖ យើងត្រូវតែទទួលបានការបើកច្រកសមុទ្រអកមូហ្សដោយគ្មានលក្ខខណ្ឌ

កិច្ចប្រជុំកំពូល​អាហ្រ្វិក បារាំង « Africa Forward » បាន​បិទបញ្ចប់​នៅ​យប់​ថ្ងៃ​អង្គារ ទី១២ ឧសភា​ក្នុ

ប្រមុខរដ្ឋបារាំង៖ យើងត្រូវតែទទួលបានការបើកច្រកសមុទ្រអកមូហ្សដោយគ្មានលក្ខខណ្ឌ

កិច្ចប្រជុំកំពូល​អាហ្រ្វិក បារាំង « Africa Forward » បាន​បិទបញ្ចប់​នៅ​យប់​ថ្ងៃ​អង្គារ ទី១២ ឧសភា​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។ កិច្ចប្រជុំកំពូល​នេះ​បាន​ចូលរួម​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ជា​ច្រើន​រូប ក្នុង​នោះ​ក៏​មាន​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង​ម្នាក់​ដែរ។ នៅ​ក្រោយ​កិច្ចប្រជុំកំពូល លោក​ម៉ាក្រុង​បាន​ផ្តល់​បទសម្ភាសផ្តាច់មុខ​ឲ្យ​វិទ្យុបារាំង​អន្តរជាតិ RFI ទូរទស្សន៍ France24 និង​ទូរទស្សន៍ TV5 Monde។ នៅ​ក្នុង​បទសម្ភាស លោក ម៉ាក្រុង​បាន​លើក​ឡើង​នូវ​ប្រធានបទ​ជា​ច្រើន​ដែល​លោក​បាន​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​អាហ្រ្វិក ក្នុង​នោះ​ក៏​មាន​ទាក់ទង​នឹង​ច្រកសមុទ្រ​អកមូហ្ស​ដែល​កំពូង​បន្ត​បិទខ្ទប់​ដែរ។ លោក ម៉ាក្រុង​មើល​ឃើញ​ថា ការ​បិទខ្ទប់​ច្រក​សមុទ្រ​យុទ្ធសាស្រ្ត​មួយ​នេះ​បាន​ផ្តល់​ផលប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អាហ្រ្វិក ពិសេស​កង្វះ​ជីកសិកម្ម។ ដូច្នេះ​សម្រាប់​លោក ម៉ាក្រុង គេ​ត្រូវ​តែ​ទទួល​បាន​ការ​បើក​ច្រកសមុទ្រ​អកមូហ្ស​ឡើង​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ។

សមាជិកព្រឹទ្ធសភាហ្វីលីពីនម្នាក់ព្យាយាមគេចពីដីកាចាប់ខ្លួនរបស់ ICC ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នៅហ្វីលីពីន អតីតមេប៉ូលីសជាតិ និងជាសមាជិកព្រឹទ្ធសភា លោក Ronald Dela Rosa បានអំពាវនាវឲ្យមានគាំទ្រពីមិត

សមាជិកព្រឹទ្ធសភាហ្វីលីពីនម្នាក់ព្យាយាមគេចពីដីកាចាប់ខ្លួនរបស់ ICC ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នៅហ្វីលីពីន អតីតមេប៉ូលីសជាតិ និងជាសមាជិកព្រឹទ្ធសភា លោក Ronald Dela Rosa បានអំពាវនាវឲ្យមានគាំទ្រពីមិត្តរួមអាជីពដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលឲ្យបញ្ឈប់ការតាមចាប់ខ្លួនលោកតាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្រុងឡាអេកាលពីខែវិច្ចិកា ឆ្នាំ ២០២៥។ ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃពុធ ទី ១៣ ឧសភា បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីនចាប់ផ្តើមអនុវត្តដីកា ICC តាមចាប់ខ្លួនលោក Dela Rosa ទៅឲ្យ ICC ដែលចោទលោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដោយរួមដៃជាមួយអតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌុយទែរតេនៅក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀន។

លោក Martin Aerne៖ ស្ថាបត្យកម្មជាសោភ័ណភាព និងជាការរចនាសម្រាប់ការរស់នៅកាន់តែប្រសើរ

នៅក្នុងបរិបទនៃការផ្លាស់ប្តូរទីក្រុងយ៉ាងឆាប់រហ័ស គេសង្កេតឃើញថា ស្ថាបត្យកម្មនៅកម្ពុជាបច្ច

លោក Martin Aerne៖ ស្ថាបត្យកម្មជាសោភ័ណភាព និងជាការរចនាសម្រាប់ការរស់នៅកាន់តែប្រសើរ

នៅក្នុងបរិបទនៃការផ្លាស់ប្តូរទីក្រុងយ៉ាងឆាប់រហ័ស គេសង្កេតឃើញថា ស្ថាបត្យកម្មនៅកម្ពុជាបច្ចុប្បន្នត្រូវប្រឈមនឹងការគិតគូរជាថ្មីទៅលើបញ្ហាសំខាន់ៗជាច្រើន ដូចជាបញ្ហាអាកាសធាតុក្តៅខ្លាំងក្នុងតំបន់ត្រូពិក ការកើនឡើងនៃចំនួនប្រជាជននៅក្នុងទីក្រុង ការវិវត្តនៃរបៀបរស់នៅផ្សេងៗពីគ្នា ពិសេសគឺការហូរចូលបេតិកភណ្ឌបែបទំនើបកម្ម។ លោក Martin Aerne ស្ថាបត្យករជនជាតិស្វីស និងអ្នកជំនាញខាងការរចនាសំណង់អាគារដ៏លេចធ្លោម្នាក់ដែលមានមូលដ្ឋាននៅកម្ពុជាតាំងពីឆ្នាំ២០០២ ធ្លាប់បានចូលរួមចំណែកនៅក្នុងគម្រោងស្ថាបត្យកម្ម និងការវាយតម្លៃលើស្នាដៃនៃការប្រកួតប្រជែងរបស់សិស្ស-និស្សិតជាច្រើននៅកម្ពុជា។ សម្រាប់លោក Martin Aerne ស្ថាបត្យកម្មមិនមែនត្រឹមតែជាការសាងសង់អាគារដែលមានសោភ័ណភាពប៉ុណ្ណោះទេ តែក៏ជាការរចនាសម្រាប់ការរស់នៅឲ្យកាន់តែប្រសើរដែរ។

កម្ពុជាទាមទារឱ្យថៃលុបចោលការដាក់​​​​ប្រាសាទបុរាណខ្មែរ និងតំបន់បុរាណស្ថានផ្សេងទៀតក្នុង​​បញ្ជីជាតិរបស់ថៃ

ក្រសួងវប្បធម៌កម្ពុជាបាន​ប្រកាសតវ៉ាយ៉ាងដាច់អហង្ការ​ចំពោះការសម្រេចចិត្តរបស់នាយកដ្ឋានវិចិ

កម្ពុជាទាមទារឱ្យថៃលុបចោលការដាក់​​​​ប្រាសាទបុរាណខ្មែរ និងតំបន់បុរាណស្ថានផ្សេងទៀតក្នុង​​បញ្ជីជាតិរបស់ថៃ

ក្រសួងវប្បធម៌កម្ពុជាបាន​ប្រកាសតវ៉ាយ៉ាងដាច់អហង្ការ​ចំពោះការសម្រេចចិត្តរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃ ក្នុងការដាក់​ប្រាសាទបុរាណ​ខ្មែររួមមាន ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់បុរាណស្ថានផ្សេងៗទៀតទៅក្នុងបញ្ជីជាតិនៃបុរាណស្ថានរបស់ថៃ។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែឧសភា ក្រសួងវប្បធម៌កម្ពុជាចាត់ទុកទង្វើបែបនេះរបស់ថៃជាអំពើខុសច្បាប់ និង​គ្មានន័យផ្លូវច្បាប់អ្វីឡើយ។

ជនភៀសខ្លួនក្នុងស្រុក​ដោយ​សារ​ជម្លោះហិង្សា-សង្គ្រាម បាន​កើនឡើង​៦០%ក្នុងឆ្នាំ​២០២៥

នៅក្នុងឆ្នាំ​២០២៥ ជនភៀសខ្លួនក្នុងស្រុកដោយសារតែសង្គ្រាម​ និងជម្លោះហិង្សា មាន​ចំនួន​ដល់ទៅ​

ជនភៀសខ្លួនក្នុងស្រុក​ដោយ​សារ​ជម្លោះហិង្សា-សង្គ្រាម បាន​កើនឡើង​៦០%ក្នុងឆ្នាំ​២០២៥

នៅក្នុងឆ្នាំ​២០២៥ ជនភៀសខ្លួនក្នុងស្រុកដោយសារតែសង្គ្រាម​ និងជម្លោះហិង្សា មាន​ចំនួន​ដល់ទៅ​៣២លាននាក់ ដែលភាគច្រើនលើសលុប គឺមាននៅ​អ៊ីរ៉ង់ និង​សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ចំនួននេះ បានកើនឡើងដល់ទៅ​​​៦០% បើ​ប្រៀបធៀបទៅឆ្នាំមុន​។ ផ្អែកតាមរបាយការណ៍​បូកសរុបចុងក្រោយ​​ វាគឺ​ជាលើកទី១ដែល​ចំនួនជនភៀសខ្លួន​ក្នុងស្រុក​ដោយសារជម្លោះហិង្សា មានច្រើនជាងជនភៀសខ្លួនដោយ​សារតែគ្រោះ​មហន្តរាយ​ធម្មជាតិ​​។

អ.ស.ប៖ ស្លាប់កុមារប៉ាឡេស្ទីន ៧០នាក់តាំងពីអ៊ីស្រាអែលផ្តើមប្រតិបត្តិការនៅស៊ីហ្សកដានី

អង្គការយូនីសេហ្វ (Unicef) បានថ្កោលទោសនៅថ្ងៃអង្គារ ទី ១២ឧសភានេះលើកំណើនអំពើហិង្សា ពិសេសលើកុមារប៉ា

អ.ស.ប៖ ស្លាប់កុមារប៉ាឡេស្ទីន ៧០នាក់តាំងពីអ៊ីស្រាអែលផ្តើមប្រតិបត្តិការនៅស៊ីហ្សកដានី

អង្គការយូនីសេហ្វ (Unicef) បានថ្កោលទោសនៅថ្ងៃអង្គារ ទី ១២ឧសភានេះលើកំណើនអំពើហិង្សា ពិសេសលើកុមារប៉ាឡេស្ទីននៅតំបន់ស៊ីហ្សកដានី និងទីក្រុងហ្សេរុយសាឡិមខាងកើតដែលអ៊ីស្រាអែលកាន់កាប់។ បើយោងតាមអង្គការយូនីសេហ្វ ប្រតិបត្តិការយោធាអ៊ីស្រាអែលតាំងពីដើមឆ្នាំ ២០២៥ នៅតំបន់ស៊ីហ្សកដានី និងទីក្រុងហ្សេរុយសាឡិមខាងកើតបានបណ្តាលឲ្យស្លាប់កុមារប៉ាឡេស្ទីនចំនួន ៧០នាក់ ក្នុងនោះ មានជាង ៦០នាក់ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែល។

៣ថ្ងៃមុនលោកត្រាំទៅជួបលោកស៊ី ជីនពីង អាមេរិក​​ប្រកាសវិធានការទប់ស្កាត់ការលក់​ប្រេង​​អ៊ីរ៉ង់​ឲ្យចិន

ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃទី​១១ឧសភា នូវវិធានការទណ្ឌកម្មមួយចំនួន ដើម្

៣ថ្ងៃមុនលោកត្រាំទៅជួបលោកស៊ី ជីនពីង អាមេរិក​​ប្រកាសវិធានការទប់ស្កាត់ការលក់​ប្រេង​​អ៊ីរ៉ង់​ឲ្យចិន

ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃទី​១១ឧសភា នូវវិធានការទណ្ឌកម្មមួយចំនួន ដើម្បី​រារាំង​ការ​នាំចេញប្រេង​របស់អ៊ីរ៉ង់​ លក់ទៅ​ឲ្យចិន​។ យ៉ាងហាចណាស់ ​មានមនុស្ស​​មានអំណាច​​១២នាក់ នៃរបប​ផ្តាច់ការអ៊ីរ៉ង់​ ព្រមទាំង​ក្រុមហ៊ុននៅឌូបៃនិង​នៅហុងកុង ដែលជាប់​ក្នុងបញ្ជីខ្មៅ​​​។ គួរកត់​ថា ការប្រកាសទណ្ឌកម្មនេះ គឺ​ត្រូវ​បានធ្វើ​ឡើង ស្របពេល​ដែលលោក​ដូណាល់ ត្រាំ​នឹងទៅជួប​លោកស៊ី ជីនពីង នៅ​ប្រមាណ​៣ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។

លោក គង់ មុនីកា៖ សកម្មភាពនយោបាយរបស់បក្សជំទាស់បន្តស្ថិតក្រោមការរឹតត្បិតរបស់អាជ្ញាធរ

សកម្មភាពនានារបស់គណបក្សប្រឆាំងបន្តជាកម្មវត្ថុនៃការឃ្លាំមើលរបស់អាជ្ញាធរមូលដ្ឋានដែលបង្ហាញ

លោក គង់ មុនីកា៖ សកម្មភាពនយោបាយរបស់បក្សជំទាស់បន្តស្ថិតក្រោមការរឹតត្បិតរបស់អាជ្ញាធរ

សកម្មភាពនានារបស់គណបក្សប្រឆាំងបន្តជាកម្មវត្ថុនៃការឃ្លាំមើលរបស់អាជ្ញាធរមូលដ្ឋានដែលបង្ហាញឲ្យឃើញពីការរឹតត្បិតលើសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ​របស់គណបក្សប្រឆាំង។ នេះជាការលើកឡើងរបស់លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរនៅក្នុងជំនួបជាមួយតំណាងក្រសួងមហាផ្ទៃនារសៀលថ្ងៃទី១១ ឧសភា។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃទី១២ ឧសភានេះ លោក គង់ មុនីកា បានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរក៏បានលើកឡើងអំពីបញ្ហាប្រឈមផ្សេងៗទៀត ដូចជាការបំភិតបំភ័យខាងនយោបាយលើសកម្មជន និងការបង្កឧបសគ្គរបស់អាជ្ញាធរនៅពេលមានការលើកស្លាកគណបក្ស​ជំទាស់ជាដើម។

លោក ហ៊ុន ម៉ាណែត៖ ច្បាប់ស្តីពីកាតព្វកិច្ចយោធាមានភាពចាំបាច់ដើម្បីការពារជាតិ ​និងពង្រឹងវិន័យពលរដ្ឋ

ក្នុង​បទអន្តរាគមន៍នៅសភាជាតិនៅព្រឹកថ្ងៃទី១២ឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែ

លោក ហ៊ុន ម៉ាណែត៖ ច្បាប់ស្តីពីកាតព្វកិច្ចយោធាមានភាពចាំបាច់ដើម្បីការពារជាតិ ​និងពង្រឹងវិន័យពលរដ្ឋ

ក្នុង​បទអន្តរាគមន៍នៅសភាជាតិនៅព្រឹកថ្ងៃទី១២ឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែងថា ​ច្បាប់ស្តីពីកាតព្វកិច្ចយោធាមានភាពចាំបាច់ដើម្បីរក្សា និងការពារអធិបតេយ្យភាពជាតិ និងកសាងធនធានមនុស្សប្រកបដោយវិន័យ សីលធម៌ និងមនសិការស្នេហាជាតិខ្ពស់ ។ តាមលោក ហ៊ុន ម៉ាណែត ទន្ទឹមនឹងការអនុម័ត​ច្បាប់ថ្មីនេះ​​ រដ្ឋាភិបាលកម្ពុជា​ក៏បានគិតគូរដល់ផលលំបាកផ្សេងៗដែលអាចកើតឡើងចំពោះយុវជនដែលគ្រប់អាយុត្រូវចូលបម្រើកាតព្វកិច្ចយោធា។

អ.ស.ប៖ ស្លាប់ជនស៊ីវិលអាហ្វហ្កានីស្ថានជាង ៣៧០នាក់ក្នុងរយៈពេល ៣ខែនៃជម្លោះជាមួយប៉ាគីស្ថាន

របាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយនៅថ្ងៃអង្គារ ទី១២ ឧសភាបង្ហាញថា ជម្លោះរវាងអាហ្វហ្ក

អ.ស.ប៖ ស្លាប់ជនស៊ីវិលអាហ្វហ្កានីស្ថានជាង ៣៧០នាក់ក្នុងរយៈពេល ៣ខែនៃជម្លោះជាមួយប៉ាគីស្ថាន

របាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយនៅថ្ងៃអង្គារ ទី១២ ឧសភាបង្ហាញថា ជម្លោះរវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានបានបណ្តាលឲ្យមានស្លាប់ និងរបួសយ៉ាងច្រើនក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦ នេះ។ បើតាមរបាយការណ៍ ក្នុងចំណោមជនស៊ីវិលអាហ្វហ្កានីស្ថានស្លាប់ចំនួន ៣៧២នាក់ពីថ្ងៃទី១ មករាដល់ថ្ងៃទី៣១ មីនា មានជាងពាក់កណ្តាលបានស្លាប់ដោយការវាយប្រហារតាមអាកាសរបស់កងទ័ពប៉ាគីស្ថានទៅលើមន្ទីរពេទ្យមួយក្នុងទីក្រុងកាប៊ុល។

សារមន្ទីរទួលស្លែងប្រមូលអដ្ឋិធាតុជនរងគ្រោះសម័យខ្មែរក្រហមនៅ​វាលពិឃាតកោះគដើម្បីអភិរក្ស

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានមនុស្សចំនួន ៧០០០នាក់ត្រូវបានសម្លាប់ និងកប់នៅក្នុងរណ្ដៅ

សារមន្ទីរទួលស្លែងប្រមូលអដ្ឋិធាតុជនរងគ្រោះសម័យខ្មែរក្រហមនៅ​វាលពិឃាតកោះគដើម្បីអភិរក្ស

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានមនុស្សចំនួន ៧០០០នាក់ត្រូវបានសម្លាប់ និងកប់នៅក្នុងរណ្ដៅសាកសពវាលពិឃាតកោះគ ស្រុកស្អាង ខេត្តកណ្ដាល។ ក្រុមការងារសារមន្ទីរទួលស្លែងបានចុះប្រមូលអដ្ឋិធាតុជនរងគ្រោះបាន ២២២៦បំណែក និងសម្លៀកបំពាក់ប្រហែល ២០០០បំណែកពីវាលពិឃាតមួយនេះចន្លោះពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។ ការប្រមូលអដ្ឋិធាតុនេះត្រូវបានមន្ត្រីសារមន្ទីរទួលស្លែងបញ្ជាក់ថា គឺដើម្បីអភិរក្ស និងយកទៅតម្កល់ក្នុងចេតិយនៅវត្តឈូងលៀបសម្រាប់គោរពវិញ្ញាណក្ខន្ធ៕

អាជ្ញាធរកោះហៅតំណាងសហគមន៍ដីធ្លីឫស្សីស្រុក ក្រោយផ្តល់បទសម្ភាសន៍រឿងវិវាទដីធ្លី

តំណាងសហគមន៍ការពារដីធ្លីឫស្សីស្រុក លោក ឡុំ សែ ត្រូវបានអធិការដ្ឋាននគរបាលស្រុករវៀង ខេត្តព្រះ

អាជ្ញាធរកោះហៅតំណាងសហគមន៍ដីធ្លីឫស្សីស្រុក ក្រោយផ្តល់បទសម្ភាសន៍រឿងវិវាទដីធ្លី

តំណាងសហគមន៍ការពារដីធ្លីឫស្សីស្រុក លោក ឡុំ សែ ត្រូវបានអធិការដ្ឋាននគរបាលស្រុករវៀង ខេត្តព្រះវិហារ កោះហៅទៅសាកសួរ ក្រោយលោកបានផ្តល់បទសម្ភាសន៍ពាក់ព័ន្ធនឹងការហាមឃាត់មិនឲ្យសហគមន៍រៀបចំវេទិកាសាធារណៈស្តីពីវិវាទដីធ្លី។ នេះបើតាមការចុះផ្សាយរបស់អង្គការសិទ្ធិមនុស្សលីកាដូនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ លីកាដូបានអះអាងថា អាជ្ញាធរបានដាក់សម្ពាធឱ្យលោក ឡុំ សែ ផ្តិតមេដៃបញ្ឈប់សកម្មភាព​តវ៉ា និង​​ព្រមានចាត់វិធានការច្បាប់ ប្រសិនបើ​តំ​ណាងសហគមន៍ការពារដីធ្លីឫស្សីស្រុករូបនេះនៅបន្តសកម្មភាព។ 

អាជ្ញា​ធរ​ជាតិ​អប្សរារម្លឹក​ឱ្យភ្ញៀវ​ទេសចរ​ប្រុង​ប្រយ័ត្នពេល​កម្សាន្ត​នៅ​តំបន់អង្គរអំឡុង​រដូវវស្សា

ជា​ថ្មី​ម្តងទៀត អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​ណែ​នាំ​ឱ្យ​​ទេសច​រ​ជាតិ និង​អន្តរជាតិ​​​ដែល​ធ

អាជ្ញា​ធរ​ជាតិ​អប្សរារម្លឹក​ឱ្យភ្ញៀវ​ទេសចរ​ប្រុង​ប្រយ័ត្នពេល​កម្សាន្ត​នៅ​តំបន់អង្គរអំឡុង​រដូវវស្សា

ជា​ថ្មី​ម្តងទៀត អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​ណែ​នាំ​ឱ្យ​​ទេសច​រ​ជាតិ និង​អន្តរជាតិ​​​ដែល​ធ្វើ​ដំណើរ​ ឬ​ឆ្លងកាត់​រមណី​ដ្ឋាន​អង្គរត្រូវអនុវត្ត​វិធានការ​សុវត្ថិ​ភាព​ អំឡុង​ពេល​កម្សាន្តនា​រដូវ​វស្សា​។​ ក្នុង​សេចក្តី​ប្រកាស​ចេញផ្សាយ​​ថ្ងៃ​ទី​១១​ ខែ​ឧសភា ឆ្នាំ២០២៦ អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​រំឭក​ឱ្យ​ទេសចរ​ប្រុង​ប្រយ័ត្ន​ពី​ហានិភ័យ​ដែល​អាច​កើត​មាន​ តួយ៉ាង​បាតុភូត​ធម្ម​ជាតិ​ និង​គ្រោះថ្នាក់​ជា​យថាហេតុ​។​

សភាកម្ពុជាបានអនុម័តជាឯកច្ឆន្ទច្បាប់ស្តីពី «កាតព្វកិច្ចយោធា»

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សមាជិករដ្ឋសភាកម្ពុជាបានបោះឆ្នោតអនុម័តច្បាប់ស្តីពី «កា

សភាកម្ពុជាបានអនុម័តជាឯកច្ឆន្ទច្បាប់ស្តីពី «កាតព្វកិច្ចយោធា»

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សមាជិករដ្ឋសភាកម្ពុជាបានបោះឆ្នោតអនុម័តច្បាប់ស្តីពី «កាត​ព្វកិច្ចយោធា» ដោយសំឡេងគាំទ្រ១១៤ លើ១១៤ នៃសមាជិករដ្ឋសភាដែលបានចូលរួម។ អ្នកវិភាគនយោបាយមើលឃើញថា ច្បាប់នេះធ្វើ​ឡើងក្នុងស្ថានភាពប្រញាប់ប្រញាល់ពេក​​ដែលអាចបង្កភាពស្មុគស្មាញនៅពេលអនុវត្តទៅលើយុវជនដែលកំពុងធ្វើការក្នុងវិស័យផ្សេងៗ។

អ្នកផ្ទុកមេរោគHantavirus ត្រូវបាន​ដឹកយកទៅតាមប្រទេសរៀងៗខ្លួន ខណៈមានការព្រួយ​បារម្ភពីការឆ្លងរាលដាល

ការរំដោះអ្នកដំណើរចេញពីនាវា​ទេសចរណ៍​ ដែល​មានករណីឆ្លង​មេរោគHantavirus ត្រូវបាន​ធ្វើឡើងដោយ​ប្រុងប

អ្នកផ្ទុកមេរោគHantavirus ត្រូវបាន​ដឹកយកទៅតាមប្រទេសរៀងៗខ្លួន ខណៈមានការព្រួយ​បារម្ភពីការឆ្លងរាលដាល

ការរំដោះអ្នកដំណើរចេញពីនាវា​ទេសចរណ៍​ ដែល​មានករណីឆ្លង​មេរោគHantavirus ត្រូវបាន​ធ្វើឡើងដោយ​ប្រុងប្រយ័ត្នបំផុត ដោយ​មានការ​ត្រួតពិនិត្យតាមដាន ពីអង្គការសុខភាពពិភពលោក​។​ គិតត្រឹមពេលនេះ​​ មានប្រទេសចំនួន​៦ដែលពាក់​ព័ន្ធដោយសារតែមានជនជាតិ​ខ្លួន ជាអ្នកដំណើរលើនាវានេះ បាន​ឆ្លងមេរោគឬជាករណីប៉ះពាល់ជាមួយអ្នកឆ្លង​។ អង្គការសុខភាពពិភពលោក បានចេញអនុសាសន៍ ឲ្យ​មានការពិនិត្យតាមដាន និងធ្វើចត្តាឡីស័ក៤២ថ្ងៃ​​ នៅពេលអ្នកដំណើរទាំងនោះ ត្រឡប់ទៅដល់​ប្រទេសរៀងៗខ្លួន​វិញ។

លោក ម៉ាក្រុង៖ អាហ្វ្រិកត្រូវការវិនិយោគដើម្បីក្លាយជាទ្វីបដែលមានអធិបតេយ្យភាពសេដ្ឋកិច្ច

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសេដ្ឋកិ

លោក ម៉ាក្រុង៖ អាហ្វ្រិកត្រូវការវិនិយោគដើម្បីក្លាយជាទ្វីបដែលមានអធិបតេយ្យភាពសេដ្ឋកិច្ច

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសេដ្ឋកិច្ចបារាំង-អាហ្វ្រិកនៅក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ានាថ្ងៃចន្ទ ទី១១ ខែឧសភា។ កម្មវត្ថុនៃកិច្ចប្រជុំរយៈពេល ២ថ្ងៃ គឺដើម្បីការពារតួនាទីរបស់សហភាពអឺរ៉ុបនៅទ្វីបអាហ្រ្វិក ពិសេសស្តារទំនាក់ទំនងរវាងបារាំង និងទ្វីបអាហ្រ្វិកឡើងវិញ ក្រោយពីមានភាពតានតឹងអស់ជាច្រើនឆ្នាំ។

Get more results via ClueGoal