ការបរិភោគអាហារដែលមានដាក់ល័ក្ត និងសារធាតុរក្សាទុកបានយូរអាចបង្កើនហានិភ័យនៃជំងឺមហារីក ទឹកនោមផ្អែម សរសៃឈាមបេះដូង និងជំងឺលើសឈាម។ នេះបើយោងតាមលទ្ធផលនៃការសិក្សាថ្មីរបស់បារាំងចំនួន ៣ នៅក្នុងទស្សនាវដ្តី Diabetes Care European Journal of Epidemiology និង European Heart Journal ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី ២១ ឧសភា។ សេចក្តីប្រកាសព័ត៌មានវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាព និងវេជ្ជសាស្ត្របារាំងបានបញ្ជាក់ថា លទ្ធផលនៃការសិក្សានេះមានកម្មវត្ថុដាស់តឿនរដ្ឋអំណាចឲ្យពិនិត្យមើលបន្ថែមអំពីផលវិបាកដល់សុខភាពសាធារណៈពីការប្រើល័ក្ត និងសារធាតុរក្សាទុកបានយូរនៅក្នុងចំណីអាហារ។
សកម្មជនគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាបានលើកឡើងពីការលំបាកក្នុងការលើកផ្លាកគណបក្សនយោបាយនៅតាមតំបន់មួយចំនួន។ ការត្អូញត្អែរនេះបានកើតឡើង បន្ទាប់ពីអាជ្ញាធរស្រុកពារាំង ខេត្តព្រៃវែង និងអាជ្ញាធរស្រុកឈូក ខេត្តកំពត កាលពីពេលថ្មីៗនេះ បានរារាំងចំពោះសំណើមួយចំនួនដែលតំណាងគណបក្សឆន្ទៈខ្មែរស្នើសុំលើកផ្លាកគណបក្ស។
រដ្ឋាភិបាលកម្ពុជាបានប្រកាសពីការតែងតាំងមន្ត្រីស៊ីវិលឡើងវិញក្នុងរចនាសម្ព័ន្ធថ្មី ដោយលុប ឬបញ្ជូលអង្គភាពផ្សេងៗចូលជាអង្គភាពតែមួយ។ សេចក្តីណែនាំរបស់រដ្ឋាភិបាលកម្ពុជាចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការកែសម្រួលនេះធ្វើឡើងស្របតាមអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក» ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ធនធានមនុស្ស និងកាត់បន្ថយការចំណាយថវិកាជាតិ។
នៅសហរដ្ឋអាមេរិក អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងការពារជាតិអាមេរិកបានឲ្យដឹងក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ឧសភាថា ការបញ្ជូនអាវុធទៅឲ្យកោះតៃវ៉ាន់ដែលមានចែងក្នុងកិច្ចសន្យាលក់កាលពីដំណាច់ឆ្នាំ ២០២៥ ត្រូវបានព្យួរបណ្តោះអាសន្ន។ ការព្យួរនេះត្រូវបានអ្នកទទួលខុសត្រូវអាមេរិកពន្យល់ថា គឺដោយសារតែអាមេរិកត្រូវការអាវុធសម្រាប់ធ្វើសង្រ្គាមនៅមជ្ឈិមបូព៌ា។ តែតៃវ៉ាន់ តាមរយៈប្រធានាធិបតីបានបញ្ចេញប្រតិកម្មភ្លាមៗក្នុងថ្ងៃសុក្រ ទី២២ ឧសភានេះថា លោកមិនបានទទួលព័ត៌មានអ្វីទាំងអស់ទាក់ទងនឹងអាមេរិកព្យួរកុងត្រាលក់អាវុធឲ្យតៃវ៉ាន់នេះ។
រដ្ឋមន្ត្រីការបរទេស នៃប្រទេសសមាជិកអង្គការអូតង់ឬណាតូ ត្រូវជួបប្រជុំគ្នានៅប្រទេសស៊ុយអែត នៅថ្ងៃសុក្រ ទី២២ឧសភា។ ជាកិច្ចប្រជុំដែលធ្វើឡើងក្នុងបរិបទមួយដ៏តានតឹង បន្ទាប់ពីលោកដូណាល់ ត្រាំ រិះគន់អង្គការអូតង់ ប្រកាសដកទ័ពចេញពីអឺរ៉ុប ព្រមទាំងបានគំរាមដកខ្លួនសហរដ្ឋអាមេរិក ចេញពីសម្ព័ន្ធមិត្តនេះទៀតផង។ ក៏ប៉ុន្តែប៉ុន្មានម៉ោងមុនកិច្ចប្រជុំ ស្រាប់តែលោកដូណាល់ ត្រាំ ប្រកាសយល់ព្រមបន្ថែមកម្លាំងទ័ព ចំនួន៥ពាន់នាក់នៅប្រទេសប៉ូឡូញ ធ្វើឲ្យសមាជិកអូតង់ មានការភ្ញាក់ផ្អើលជាខ្លាំង។
ទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំគោលការណ៍កំណត់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិបន្តវេនស្របតាមមុខតំណែងនីមួយៗ ក្នុងរចនាសម្ព័ន្ធអគ្គស្នងការនគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល។ ការកំណត់ឋានន្តរសក្តិសម្រាប់មន្ត្រីនគរបាលបន្តវេននេះត្រូវបានអ្នកតាមដានសង្គមសាទរ និងស្នើឲ្យកំណែទម្រង់នេះ ដំណើរការទៅមុខប្រកបដោយភាពច្បាស់លាស់។
នៅឆ្នាំ២០២៧ខាងមុខ រដ្ឋនឹងកាត់បន្ថយការចំណាយលើវិស័យអប់រំ និងសុខាភិបាលដើម្បីយកទៅបន្ថែមក្នុងវិស័យការពារជាតិ។ បើតាមសារាចរស្តីពីការរៀបចំផែនការថវិកាឆ្នាំ២០២៧-២០២៩ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ២០២៧ រដ្ឋគ្រោងចាយ ៦៩០លានដុល្លារអាមេរិកលើវិស័យអប់រំ ៤៣៣លានដុល្លារលើវិស័យសុខាភិបាល និង៩០០លានដុល្លារលើវិស័យការពារជាតិ។
ថ្លៃងក្នុងសភាថៃនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ មេដឹកនាំគណបក្សប្រឆាំងថៃ លោក ណាថាភុង រឿងបញ្ញាវុធ បានជំរុញឲ្យនាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន អញ្ជើញប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បំពេញទស្សនកិច្ចនៅប្រទេសថៃ មុនធ្វើដំណើរមកកម្ពុជា។ មេបក្សប្រឆាំងថៃរូបនេះជឿថា វត្តមានប្រធានាធិបតីបារាំងនៅក្នុងប្រទេសថៃនឹងជួយសម្រួលដល់កិច្ចពិភាក្សាពាក់ព័ន្ធបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។
សង្គ្រាមនិងវិបត្តិប្រេងឡើងថ្លៃខ្លាំង បានមកបាំងបិទសំណុំរឿងអាកាសធាតុ ឱ្យក្លាយជាប្រធានបទបន្ទាប់បន្សំ។ ប៉ុន្តែជាដំណឹងល្អ មហាសន្និបាតអង្គការសហប្រជាជាតិ ថ្ងៃទី ២០ឧសភា បានអនុម័ត សេចក្តីសម្រេចចិត្ត ពង្រឹងកាតព្វកិច្ចអាកាសធាតុរបស់រដ្ឋជាសមាជិកនីមួយៗ។ ជាងនេះទៅទៀត បើតាមរបាយការណ៍របស់អង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OCDE ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ២១ឧសភា ការប្រមូលជំនួយហិរញ្ញវត្ថុពីក្រុមប្រទេសអ្នកមានទៅជួយក្រុមប្រទេសក្រីក្រ បានសម្រេចលើសកម្មវត្ថុកំណត់ ក្នុងរយៈពេលបីឆ្នាំជាប់គ្នា។
នៅក្នុងប្រទេសអង់គ្លេស ការិយាល័យស្ថិតិជាតិបានប្រកាសឲ្យដឹងក្នុងថ្ងៃទី២១ ឧសភាថា ចំនួនជនអន្តោប្រវេសន៍បានធ្លាក់ចុះ ១៧១ ០០០នាក់ក្នុងឆ្នាំ ២០២៥ ដែលជាតួលេខទាបបំផុតគិតតាំងពីឆ្នាំ ២០២១។ មូលហេតុចម្បងនៃការធ្លាក់ចុះចំនួនជនអន្តោប្រវេសន៍នេះ គឺការកាត់បន្ថយការផ្តល់ទិដ្ឋាការ ការងារឲ្យជនបរទេសក្រៅពីតំបន់អឺរ៉ុប។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក គៀរ ស្តារមឺ បានបញ្ចេញប្រតិកម្មសាទរចំពោះការធ្លាក់ចុះចំនួនជនអន្តោប្រវេសន៍នេះដោយបានបញ្ជាក់បន្ថែមថា កម្មវត្ថុដែលលោកបានសន្យាបានសម្រេចហើយ។
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានប្រកាសថា ទណ្ឌិតជាអនីតិជន ដែលជាប់ពាក់ព័ន្ធនឹងករណីក្មេងទំនើងជាបុរសចំនួន ៧៩០នាក់ ត្រូវបានផ្ទេរដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ពីរាជធានី និងខេត្តមួយចំនួនទៅកាន់ខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ។ ក្នុងចំណោមទណ្ឌិតជិត ៨០០នាក់ខាងលើ ៦៥១នាក់ ត្រូវបានផ្ទេរទៅពន្ធនាគារខេត្តពោធិ៍ធិសាត់ ដើម្បីអនុវត្តទោសបន្ត រួមទាំងបំពាក់បំប៉នបន្ថែមលើមុខជំនាញកសិកម្ម រួមមានការដាំបន្លែ និងការចិញ្ចឹមសត្វ។ ចំណែក ១៣៩នាក់ផ្ទេរទៅពន្ធនាគារខេត្តឧត្តរមានជ័យ ដើម្បីអនុវត្តទោសបន្ត រួមទាំងបណ្តុះបណ្តាលបន្ថែមលើជំនាញសំណង់។ តែលោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ មិនភ្លេចបញ្ជាក់បន្ថែមថា ការផ្ទេរអ្នកទោសពីពន្ធនាគារភ្នំពេញ និងតាមខេត្តមួយចំនួនទៅកាន់ពន្ធនាគារក្នុងខេត្តពោធិ៍ធិសាត់ និងឧត្តរមានជ័យក៏ព្រោះតែភាពចង្អៀតណែន និងងាយស្រួលផ្តល់ការគ្រប់គ្រងជំនាញដល់ទណ្ឌិត ពិសេស ជំនាញសំណង់ចាក់គម្របលេណដ្ឋាននៅខេត្តឧត្តរមានជ័យ។
នៅក្នុងប្រទេសអ៊ីស្រាអែល រូបភាពនៅវីដេអូដែលបង្ហោះដោយរដ្ឋមន្រ្តីសន្តិសុខជាតិស្តាំនិយមជ្រុល លោក អ៊ីតាម៉ារ បិនវារ នៅលើបណ្តាញសង្គម X កំពុងបង្កឲ្យមានប្រតិកម្មរិះគន់យ៉ាងព្រោងព្រាត។ នៅក្នុងវីដេអូនោះ គេឃើញសកម្មជននៃនាវាមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សាត្រូវបានគេចងស្លាបសេក បង្ខំឲ្យលុតជង្គង់ និងក្រាបក្បាលដល់ដី។ លើសពីនេះ រូបលោករដ្ឋមន្រ្តីសន្តិសុខជាតិស្តាំនិយមជ្រុលក៏មានវត្តមាននៅក្នុងរូបភាពវីដេអូនោះដែរ។ បណ្តាប្រទេសអឺរ៉ុបនិងអង្គការមនុស្សធម៌ជាច្រើនបានបញ្ចេញប្រតិកម្មរិះគន់ខ្លាំងៗ និងទាមទារឲ្យមានការដោះលែងក្រុមសកម្មជនមនុស្សធម៌ទាំងអស់ជាបន្ទាន់។ ប្រតិកម្មក៏មានដែរពីសំណាក់ថ្នាក់ដឹកនាំអ៊ីស្រាអែលគ្នាឯង។
លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ទើបបញ្ចប់ទស្សនកិច្ចពីរថ្ងៃនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២០ឧសភាម្សិលមិញ។ ក្នុងបរិបទនៃស្ថានភាពអន្តរជាតិមិនជាក់លាក់ ប្រមុខដឹកនាំប្រទេសទាំងពីរ បានប្តេជ្ញារឹតចំណងទំនាក់ទំនងរវាងគ្នា ដោយប្រកាសឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខនិងថាមពល។
បណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគតិចភូមានៅជំរំក្នុងប្រទេសបង់ក្លាដែស កំពុងប្រឈមនឹងការខ្វះថវិកាចំនួន ៦១០លានដុល្លារ។ បើគ្មានទឹកប្រាក់ជំនួយនេះទេ ជីវិតរបស់ជនភៀសខ្លួនទាំងនោះនឹងអាចប្រឈមគ្រោះថ្នាក់ នេះជាការព្រមានរបស់អ.ស.បនៅថ្ងៃពុធ ទី ២០ ឧសភា។
អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានសុខភាពសត្វបានសម្រេចក្នុងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឲ្យក្រុមហ៊ុនចំនួន ៥ ថែមទៀតនាំចូលសាច់បង្កកមកលក់នៅកម្ពុជា។ ការសម្រេចថ្មីនេះបានធ្វើឲ្យចំនួនក្រុមហ៊ុននាំចូលសាច់បង្កកកើនឡើងដល់ប្រមាណជាង ៥០ក្រុមហ៊ុន។ តំណាងអ្នកចិញ្ចឹមសត្វបារម្ភថា កំណើនក្រុមហ៊ុននាំចូលសាច់បង្កកពេលនេះនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងបង្កើនការចិញ្ចឹមសត្វក្នុងស្រុក បន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ។
អ្នកជំនាញសត្វព្រៃបានព្រលែងក្រពើភ្នំចំនួន ១០ក្បាលចូលទៅដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីបានវាយតម្លៃ និងរៀបចំផែនការអភិរក្សអស់រយៈពេលជាច្រើនឆ្នាំ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចេញដែលផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ ការព្រលែងក្រពើភ្នំចូលដែនធម្មជាតិវិញនាពេលនេះ គឺជាការសហការគ្នារវាងក្រសួងបរិស្ថាន អង្គការ WWF អង្គការ Fauna & Flora International និងរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងគោលបំណងអភិរក្ស និងពង្រឹងប្រព័ន្ធអេកូឡូស៊ីទឹកសាបក្នុងតំបន់ខ្ពស់រាបភាគខាងកើតប្រទេសកម្ពុជា។
រដ្ឋាភិបាលកម្ពុជាកំពុងបន្តជំរុញកំណែទម្រង់ស្ថាប័នរដ្ឋ តាមរយៈគម្រោងកែសម្រួល និងកាត់បន្ថយអគ្គនាយកដ្ឋាន និងនាយកដ្ឋានមួយចំនួននៅតាមក្រសួងស្ថាប័នផ្សេងៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយការចំណាយថវិកាជាតិ និងឆ្លើយតបទៅនឹងវិវត្តសង្គមឌីជីថល។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
ការវាយសម្លាប់សត្វព្រៃនៅកម្ពុជា មិនថាសត្វកាច ឬសត្វស្លូតតែងកើតឡើងជាបន្តបន្ទាប់ ក្រោយពីសត្វព្រៃទាំងនោះវង្វេងហ្វូងរត់ចូលភូមិឋានប្រជាជន។ ថ្មីចុងក្រោយនេះ មានករណីវាយសម្លាប់ពីរផ្ទួនៗគ្នាលើសត្វប្រើស និងក្តាន់។ អង្គការអភិរក្សសត្វព្រៃនានាក៏ដូចជាក្រសួងបរិស្ថាន បានសម្តែងការសោកស្តាយ ចំពោះការសម្លាប់សត្វព្រៃជិតផុតពូជដោយសារជំនឿ និងមូលហេតុផ្សេងៗ និងថា មហាជនគួរជ្រើសរើសដំណោះស្រាយផ្សេង ក្រៅពីការវាយសម្លាប់។
បណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគតិចភូមានៅជំរំក្នុងប្រទេសបង់ក្លាដែស កំពុងប្រឈមនឹងការខ្វះថវិកាចំនួន ៦១០លានដុល្លារ។ បើគ្មានទឹកប្រាក់ជំនួយនេះទេ ជីវិតរបស់ជនភៀសខ្លួនទាំងនោះនឹងអាចប្រឈមគ្រោះថ្នាក់ នេះជាការព្រមានរបស់អ.ស.បនៅថ្ងៃពុធ ទី ២០ ឧសភា។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោកប្រាបូវ៉ូ ស៊ូប្រ៊ីយ៉ាតូ បានប្រកាសនៅថ្ងៃពុធទី២០ឧសភានេះ ពង្រឹងវិធានការត្រួតពិនិត្យការនាំចេញវត្ថុធាតុដើម ដូចយ៉ាង ធ្យូងថ្ម ឬប្រេងដូង។ សេចក្តីសម្រេចនេះ ធ្វើឡើងក្នុងខណៈដែលប្រទេសកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច បង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។
បន្ទាប់ពីប្រធានាធិបតីអាមេរិកដូណាល់ត្រាំ នៅថ្ងៃពុធទី២០ឧសភានេះ ប្រធានាធិបតីចិនលោកស៊ីជីនពីង បានទទួលស្វាគមន៍សមភាគីរុស្ស៊ីលោកវ្លាឌីមៀ ពូទីន ម្តង។ ពីទីក្រុងប៉េកាំង ប្រមុខរដ្ឋចិននិងរុស្ស៊ីបានបង្ហាញអំពីទំនាក់ទំនងដ៏រឹងមាំ នៃមហាអំណាចពីរនៅចំពោះស្ថានការណ៍អន្តរជាតិច្របូកច្របល់។
នៅក្នុងប្រទេសភូមា របបសឹកបានបញ្ជាក់ក្នុងថ្ងៃទី២០ ឧសភានេះពីការវាយដណ្តើមកាន់កាប់បានវិញនូវស្រុកមួយជាប់ព្រំដែនថៃពីក្រុមប្រឆាំងប្រដាប់អាវុធជនជាតិភាគតិច។ តែទំរាំទទួលបានជោគជ័យមួយនេះ កងទ័ពភូមាបានចំណាយពេលត តាំងផ្លូវអាវុធទល់នឹងក្រុមប្រឆាំងរយៈពេល ២សប្តាហ៍ដែលបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់។
អ្នកប្រើប្រាស់បណ្តាញសង្គម និងមហាជនជាច្រើនបាននាំគ្នាបញ្ចេញប្រតិកម្មចំពោះភាពអនាធិបតេយ្យតាមដងផ្លូវដែលបង្កឡើងដោយក្រុមម៉ូតូធំ តាមរយៈការជិះបង្ហោះ និងវ៉ាជែងមិនគោរពច្បាប់ចរាចរណ៍។ ទន្ទឹមគ្នានេះ ពលរដ្ឋថែមទាំងបានរិះគន់អាជ្ញាធរដែលមិនព្រមចាត់វិធានការលើក្រុមម៉ូតូធំទាំងនោះ ដូចដែលបានអនុវត្តទៅលើក្រុមក្មេងទំនើង។ អ្នកសិក្សាស្រាវជ្រាវសង្គមក៏យល់ឃើញដូច្នេះដែរ និងទទូចឱ្យសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងតម្លាភាព។ តើអាជ្ញាធរគួរមានវិធានការអ្វីខ្លះលើបុគ្គល ឬក្រុមជិះម៉ូតូគ្មានសណ្តាប់ធ្នាប់លើដងផ្លូវ?
ថ្ងៃ អង្គារ ទី ១៩ ខែ ឧសភា កងទ័ពរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធយោធា ដោយប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ។ មានរយៈពេល ៣ ថ្ងៃ លំហាត់សឹកនេះ បានប្រមូលផ្តុំ ទាហានរុស្ស៊ី រាប់ម៉ឺននាក់ មកពីទូទាំងប្រទេស ។ គួរគូសបញ្ជាក់ដែរថា ប្រតិបត្តិការសម្ញែងគ្រឿងសព្វាវុធខាងលើ ធ្វើឡើងចំពេល ដែលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានទៅធ្វើទស្សនកិច្ច នៅក្នុងប្រទេសចិន ។
គណបក្សប្រជាជនកម្ពុជានឹងមិនអនុញ្ញាតឲ្យចូលរួមក្នុងសម័្ពន្ធភាពទៀតទេសម្រាប់រាល់គណបក្សនយោបាយបង្កើតថ្មីណាដែលកើតចេញពីសមាជិកបក្សនយោបាយមានក្នុងសម្ព័ន្ធភាពស្រាប់។ នេះជាការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ បើតាមលោក ជា ធីរិទ្ធ ការធ្វើដូចនេះគឺដើម្បីជៀសវាងការបង្កើតគណបក្សនយោបាយច្រើន។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះដដែលបានបន្ថែមថា ជំនួបរវាងលោក ហ៊ុន សែន និងគណបក្សនយោបាយក្នុងសម្ព័ន្ធភាពក្នុងថ្ងៃទី២០ ឧសភានេះក៏មានការផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃដែរ៕
លោក ជេហ្វ មូន ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃរមណីយដ្ឋាន ថ្ងៃបាំងឆ័ត្រ នៅក្នុងខេត្តកែប ដែលបានមករស់នៅប្រទេសកម្ពុជារយៈពេលជាង ២០ឆ្នាំមកហើយ។ ជាសហគ្រិន និងជាអ្នកវិនិយោគជនជាតិប៊ែលហ្សិក មានសញ្ជាតិខ្មែរ លោក ជេហ្វ មូន កំពុងបង្កើតគម្រោងអភិវឌ្ឍន៍ថ្មីៗដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រែក្លាយឆ្នេរសមុទ្រកែបទៅជាវិចិត្រសាលមហាសមុទ្រអាស៊ីអាគ្នេយ៍ និងជាសារមន្ទីរក្រោមទឹកដ៏ធំបំផុតមួយនៅអាស៊ី។ សម្រាប់លោក ជេហ្វ មូន គម្រោងវិចិត្រសាលមហាសមុទ្រដ៏ធំបំផុតនៅអាស៊ី គឺជាគម្រោងគោលដៅទេសចរណ៍សិល្បៈ និងអេកូឡូស៊ីលំដាប់ខ្ពស់ ដែលផ្តោតលើការថែរក្សាបរិស្ថាន សុខុមាលភាព និងវប្បធម៌ជាចម្បង។
ពលរដ្ឋមួយចំនួននៅក្រុងសៀមរាបបានសម្តែងការព្រួយបារម្ភចំពោះការបំពុលដោយសំឡេងដែលពួកគេអះអាងថា កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅប្រចាំថ្ងៃ សុខភាព និងអាជីវកម្មទេសចរណ៍ ជាពិសេសទៅលើភ្ញៀវទេសចរ។ តាមលិខិតមួយដែលវិទ្យុបារាំងអន្តរជាតិ RFI ទើបទទួលបានពីពលរដ្ឋដែលសុំមិនបញ្ចេញអត្តសញ្ញាណ ការរំខានដោយសំឡេងនៅពេលរាត្រី និងនៅពេលព្រឹកព្រលឹមនៅតែបន្តកើតមាន ទោះបីអាជ្ញាធរខេត្តបានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងសំឡេងរំខានក៏ដោយ។
នៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦នេះ លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិត្រូវបានព្រះរាជអាជ្ញាអនុញ្ញាតឲ្យទៅជួបសួរសុខទុក្ខម្តាយរបស់លោកដែលកំពុងមានវ័យចាស់ជរា។ ការអនុញ្ញាតនេះគឺបន្ទាប់ពីលោក កឹម សុខា បានសរសេរលិខិតស្នើសុំទៅកាន់ព្រះរាជអាជ្ញាសាលាដំបូងក្រុងភ្នំពេញឲ្យរូបលោកបានទៅជួបសួរសុខទុក្ខអ្នកម្តាយដែលកំពុងដេកសម្រាកស្តាប់ព្រះធម៌។
រដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយរយៈពេលស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពី ៩០ប្រទេស។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃបានអះអាងថា វិធានការថ្មីដែលសម្រេចនៅថ្ងៃទី ១៩ ឧសភានេះមានគោលដៅទប់ស្កាត់ការកើនឡើងនៃបទល្មើសផ្សេងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងក្លាយជាកង្វល់សម្រាប់រដ្ឋាភិបាល។
សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាពនិងការឃោសនា ក៏ជាមធ្យោបាយមួយដែរ ដែលភាគីទាំង២បានប្រើ ដើម្បីគំរាម និងសើចចំអកដាក់គ្នាទៅវិញទៅមក។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំបានបង្ហោះរូបថត និងវីដេអូ បង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បង្ហាញឲ្យឃើញលោក ត្រៀមចុចប៊ូតុងក្រហម បញ្ជាគ្រាប់បែកបរមាណូកម្ទេចអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ មិនថានៅតាមទីសាធារណៈឬតាមទូរទស្សន៍រដ្ឋ របបអ៊ីរ៉ង់បានផ្សព្វផ្សាយឃោសនា នូវជ័យជំនះរបស់អ៊ីរ៉ង់ ក៏ដូចជាការសាមគ្គីជាធ្លុងមួយរបស់ប្រជាជនអ៊ីរ៉ង់ នៅពីក្រោយថ្នាក់ដឹកនាំ។
រដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយរយៈពេលស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពី ៩០ប្រទេស។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃបានអះអាងថា វិធានការថ្មីដែលសម្រេចនៅថ្ងៃទី ១៩ ឧសភានេះមានគោលដៅទប់ស្កាត់ការកើនឡើងនៃបទល្មើសផ្សេងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងក្លាយជាកង្វល់សម្រាប់រដ្ឋាភិបាល។
អង្គការសុខភាពពិភពលោកហៅកាត់ជាភាសាអង់គ្លេស WHO បានបើក មហាសន្និបាតលើកទី៧៩ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីសនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ អគ្គនាយក WHO បានលើកឡើងដោយទាញសញ្ញាអាសន្ននៅក្នុងមហាសន្និបាតថា ការផ្ទុះឡើងនូវជំងឺអេបូឡានៅប្រទេសកុងហ្គោ និងហាន់តាវីរុសនៅលើនាវាទេសចរណ៍ MV Hondius គឺជាសញ្ញាដែលបង្ហាញថា ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់កាន់តែខ្លាំង។
មួយថ្ងៃបន្ទាប់ពីគំរាមថានឹងទម្លាក់គ្រាប់បែកសាជាថ្មី ដើម្បីកម្ទេចអ៊ីរ៉ង់ឲ្យរលាយក្លាយជាឆេះ នៅទីបំផុត លោកដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃចន្ទទី១៨ឧសភា ថាលោកបានសម្រេចផ្អាកប្រតិបត្តិការនេះវិញ ព្រោះប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្សបានស្នើសុំ។ ជាថ្មីម្តងទៀត លោកដូណាល់ ត្រាំ បានអះអាងថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការទៅយ៉ាងល្អ ហើយលោកជឿជាក់ថាអាចនឹងមានកិច្ចព្រមព្រៀងឆាប់ៗ។