Cambodia



Real opportunities for achieving peace in Middle East exist now — Chinese envoy to Russia

Zhang Hanhui emphasized that China supports maintaining the ceasefire and continuing negotiations

អូស្ត្រាលី​តម្រូវឲ្យ​​ម្ចាស់ភាគហ៊ុន​ដែលពាក់ព័ន្ធជាមួយ​ចិន​ ដកភាគ​​ហ៊ុនចេញពីវិស័យរ៉ែកម្រអូស្ត្រាលី

ថ្ងៃទី​១៨ឧសភា រដ្ឋាភិបាលអូស្ត្រាលី បានចេញ​សេចក្តីប្រកាស តម្រូវ​ឲ្យ​ម្ចាស់ភាគហ៊ុន​ដែល​ពាក

អូស្ត្រាលី​តម្រូវឲ្យ​​ម្ចាស់ភាគហ៊ុន​ដែលពាក់ព័ន្ធជាមួយ​ចិន​ ដកភាគ​​ហ៊ុនចេញពីវិស័យរ៉ែកម្រអូស្ត្រាលី

ថ្ងៃទី​១៨ឧសភា រដ្ឋាភិបាលអូស្ត្រាលី បានចេញ​សេចក្តីប្រកាស តម្រូវ​ឲ្យ​ម្ចាស់ភាគហ៊ុន​ដែល​ពាក់ព័ន្ធជាមួយចិន ត្រូវលក់ភាគ​​ហ៊ុន​ទាំងអស់​របស់ខ្លួន ចេញពី​ក្រុមហ៊ុន​រ៉ែកម្រ​អូស្ត្រលី Northern Minerals។ អូស្ត្រាលីអះអាងថា ខ្លួននឹងអនុវត្តច្បាប់​ដោយ​គ្មានការរើសអើង ដើម្បីការពារវវិស័យ​ឧស្សាហកម្មរ៉ែកម្រ ព្រោះវិស័យនេះគឺ​ជា​វិស័យ​យុទ្ធសាស្ត្រ​ជាតិ​។

ក្រុងអូស្លូ និងញូដែលីចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្របៃតង

នៅក្នុងដំណើរទស្សនកិច្ចមួយជុំទ្វីបអឺរ៉ុប នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌីបានផ្តើមប

ក្រុងអូស្លូ និងញូដែលីចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្របៃតង

នៅក្នុងដំណើរទស្សនកិច្ចមួយជុំទ្វីបអឺរ៉ុប នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌីបានផ្តើមបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅក្នុងប្រទេសន័រវែសដែលចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៨ ឧសភា។ ទីក្រុងអូស្លូ និងទីក្រុងញូដែលីបានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្តបៃតងដែលសំដៅលើកកម្ពស់ការធ្វើអន្តរកាលថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការប្រើបច្ចេកវិទ្យា។

Amnesty International៖ ការប្រហារជីវិតអ្នកទោសបានកើនខ្ពស់ខ្លាំងក្នុងឆ្នាំ ២០២៥ ដោយអ៊ីរ៉ង់ជាប់លេខ ១

នៅថ្ងៃចន្ទ ទី១៨ ឧសភានេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចេញផ្សាយរបាយការណ៍មួយស្តីព

Amnesty International៖ ការប្រហារជីវិតអ្នកទោសបានកើនខ្ពស់ខ្លាំងក្នុងឆ្នាំ ២០២៥ ដោយអ៊ីរ៉ង់ជាប់លេខ ១

នៅថ្ងៃចន្ទ ទី១៨ ឧសភានេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចេញផ្សាយរបាយការណ៍មួយស្តីពីចំនួនអ្នកទោសដែលត្រូវបានគេប្រហារជីវិតក្នុងឆ្នាំ ២០២៥។ បើតាមរបាយការណ៍ មានអ្នកទោសយ៉ាងតិច ២ ៧០៧នាក់ក្នុងលោកត្រូវបានគេប្រហារជីវិតក្នុងឆ្នាំ ២០២៥ ពោលកើនឡើង ៧៨% បើធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះ អ៊ីរ៉ង់តែម្នាក់ឯងបានសម្លាប់អ្នកទោសដល់ទៅជាង ២ ០០០នាក់។

លោក នេត្រ ភក្ត្រា៖ ពលរដ្ឋផ្តើមយល់ដឹងពីការផ្ទៀងផ្ទាត់ព័ត៌មាន ក្រោយកម្ពុជារងការឈ្លានពានពីថៃ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានឲ្យដឹងនៅថ្ងៃទី១៨ ឧសភានេះថានៅក្នុងយុទ្ធនាការ

លោក នេត្រ ភក្ត្រា៖ ពលរដ្ឋផ្តើមយល់ដឹងពីការផ្ទៀងផ្ទាត់ព័ត៌មាន ក្រោយកម្ពុជារងការឈ្លានពានពីថៃ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានឲ្យដឹងនៅថ្ងៃទី១៨ ឧសភានេះថានៅក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងកា្លយកាលពីឆ្នាំ២០២៥ ក្រសួងបានកត់សម្គាល់ឃើញមានព័ត៌មានក្លែងក្លាយជិត៤ពាន់ករណីដែលចេញមកពីប្រភព ២សំខាន់។ ទី១ ជាព័ត៌មានដែលផ្សាយចេញពីថៃតាមគណនីហ្វេសប៊ុកជាភាសាខ្មែរ និងទី២ ជាព័ត៌មានដែលផ្សាយចេញពីពលរដ្ឋខ្មែរពីក្រៅប្រទេសដែលមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមនៅថៃ។ ពលរដ្ឋខ្មែរទាំងនោះបានយកព័ត៌មានដែលថៃចេញផ្សាយមកបំប៉ោងបន្ថែមដើម្បីបង្កភាពចលាចល បង្កើតនូវបញ្ហា ឬក៏ទម្លាក់ការជឿទុកចិត្តមកលើរដ្ឋាភិបាលកម្ពុជា។ តែ លោក នេត្រ ភក្ត្រាមិនភ្លេចបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានរងការរំលោភបំពានពីប្រទេសថៃមក ប្រជាពលរដ្ឋខ្មែរផ្តើមមានការយល់ដឹងច្រើនពីរបៀបផ្ទៀងផ្ទាត់ព័ត៌មាន។ ការយល់ដឹងនេះទទួលបានពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងកា្លយដែលក្រសួងបានរៀបចំ។

ដ្រូនអនាមិក​វាយ​ប្រហារ​នៅ​​ក្បែរ​​ស្ថានីយ​នុយក្លេអ៊ែរ​របស់​ប្រទេស​​អេមីរ៉ាតអារ៉ាប់រួម

ថ្ងៃអាទិត្យ​ទី១៧ឧសភា ​ មានដ្រូន​អនាមិក​មួយគ្រឿង បានវាយ​ប្រហារ​និង​បង្កអគ្គីភ័យ​នៅក្បែរស្

ដ្រូនអនាមិក​វាយ​ប្រហារ​នៅ​​ក្បែរ​​ស្ថានីយ​នុយក្លេអ៊ែរ​របស់​ប្រទេស​​អេមីរ៉ាតអារ៉ាប់រួម

ថ្ងៃអាទិត្យ​ទី១៧ឧសភា ​ មានដ្រូន​អនាមិក​មួយគ្រឿង បានវាយ​ប្រហារ​និង​បង្កអគ្គីភ័យ​នៅក្បែរស្ថានីយ​នុយក្លេអ៊ែរ ប្រទេសអេមីរ៉ាតអារ៉ាប់រួម​។ គិតត្រឹមពេលនេះ​ មិនមានអ្វី​បញ្ជាក់ទេ អំពីប្រភព​ថាដ្រូននោះហោះចេញពីទីណា និងបញ្ជាដោយអ្នកណា។ យ៉ាងណា​ក៏ដោយ អាជ្ញាធរ​អេមីរ៉ាតអារ៉ាប់រួម បានដាក់ការសង្ស័យទៅ​លើអ៊ីរ៉ង់ និងកូនចៅរបស់អ៊ីរ៉ង់ ហើយ​ថាអេមីរ៉ាតអារ៉ាប់រួម សូមរក្សាសិទ្ធិ​វាយប្រហារ​ឆ្លើយតបវិញ​។

ពលរដ្ឋដែលទិញដីឡូតិ៍នៅស្រុកអូរជ្រៅចេញតវ៉ាជាថ្មីដោយសារតែមិនទាន់បានដី

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋប្រមាណ ១0០នាក់តំណាងឲ្យពលរដ្ឋជាង ៨៧០គ្រួសារដ

ពលរដ្ឋដែលទិញដីឡូតិ៍នៅស្រុកអូរជ្រៅចេញតវ៉ាជាថ្មីដោយសារតែមិនទាន់បានដី

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋប្រមាណ ១0០នាក់តំណាងឲ្យពលរដ្ឋជាង ៨៧០គ្រួសារដែល​បាន​ទិញ​ដីឡូតិ៍​ពី​គម្រោង ពៅ វណ្ណា ស្ថិតក្នុង​ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននាំគ្នាតវ៉ាមុខសាលាក្រុងប៉ោយប៉ែតដើម្បីទាមទាររកដំណោះស្រាយ។ បើតាមតំណាងអ្នកតវ៉ា ពួកគេបានទិញ​ដីឡូតិ៍​នោះជាច្រើនឆ្នាំមកហើយ តែនៅមិនទាន់បានដីពិតប្រាកដនៅឡើយ។

ក្រសួងសុខាភិបាលណែនាំឱ្យពលរដ្ឋការពារខ្លួនពីការឆ្លងជំងឺអេបូឡា

នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលកម្ពុជាបានណែនាំឱ្

ក្រសួងសុខាភិបាលណែនាំឱ្យពលរដ្ឋការពារខ្លួនពីការឆ្លងជំងឺអេបូឡា

នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលកម្ពុជាបានណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងអេបូឡាដែលជាជំងឺឆ្លងធ្ងន់ធ្ងរមួយ។ ការណែនាំនេះធ្វើឡើង បន្ទាប់ពីជំងឺមួយនេះបានផ្ទុះឡើងនៅក្នុងប្រទេសកុងហ្គោ និងអ៊ូហ្គង់ដា និងដែលក្រោយមកត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសជាភាពអាសន្នសុខភាពសាធារណៈកាលពីថ្ងៃទី ១៧ ខែឧសភា។

តើកម្ពុជាអាចពឹង និងសង្ឃឹមអ្វីខ្លះពីឯកសារបារាំងសម្រាប់ដោះស្រាយជម្លោះព្រំដែនជាមួយថៃ?

បារាំងបានយល់ព្រមផ្តល់សិទ្ធិឱ្យភាគីកម្ពុជា និងថៃចូលពិនិត្យ និងស្នើសុំប្រើប្រាស់រាល់ឯកសារ

តើកម្ពុជាអាចពឹង និងសង្ឃឹមអ្វីខ្លះពីឯកសារបារាំងសម្រាប់ដោះស្រាយជម្លោះព្រំដែនជាមួយថៃ?

បារាំងបានយល់ព្រមផ្តល់សិទ្ធិឱ្យភាគីកម្ពុជា និងថៃចូលពិនិត្យ និងស្នើសុំប្រើប្រាស់រាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងព្រំដែនរវាងប្រទេសទាំងពីរ។ នេះជាលទ្ធផលនៃជំនួបទ្វេភាគីរវាងលោក អូលីវីយេ រីស្ហា ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកាលពីថ្ងៃទី១៣ ឧសភាកន្លងទៅ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា នេះជាសញ្ញាវិជ្ជមានមួយសម្រាប់ជួយដោះស្រាយព្រំដែនកម្ពុជា-ថៃ ព្រោះវាជាការផ្តល់មូលដ្ឋានគ្រឹះគតិយុត្តិច្បាស់លាស់ និងតម្លាភាពពីរដ្ឋាភិបាលបារាំង។ តើកម្ពុជាអាចពឹង និងសង្ឃឹមអ្វីខ្លះពីឯកសារបារាំងសម្រាប់ការដោះស្រាយជម្លោះព្រំដែនជាមួយថៃ?

ប្រមុខរដ្ឋស្តីទីប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ច្បាប់​ស្តីពី​វិសោធនកម្មច្បាប់ស្តីពីការបោះ​ឆ្នោត​ជ្រើស​តាំងសមាជិក​ព្រឹទ្ធសភា ត្រូវបានប្

ប្រមុខរដ្ឋស្តីទីប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ច្បាប់​ស្តីពី​វិសោធនកម្មច្បាប់ស្តីពីការបោះ​ឆ្នោត​ជ្រើស​តាំងសមាជិក​ព្រឹទ្ធសភា ត្រូវបានប្រកាសឲ្យប្រើ​ប្រាស់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២៦ ដោយ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងដែល​វិទ្យុបារាំងអន្តរជាតិRFIទទួលបាននៅថ្ងៃទី១៨ ខែឧសភានេះ។ ច្បាប់ថ្មីនេះនឹងត្រូវយកទៅ​ប្រើ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៦ នៅឆ្នាំ២០២៩ តទៅ។ គួរឲ្យកត់សំគាល់ ច្បាប់ថ្មីនេះបានបង្កើនមណ្ឌលបោះ​ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាពី ៨មណ្ឌល ឬភូមិភាគ រហូតដល់២៥មណ្ឌល។

ការចាប់ខ្លួនក្រុមឆបោកអនឡាញនៅស្រីលង្កាកើនឡើង ក្រោយការបង្ក្រាបនៅកម្ពុជា និងភូមា

អាជ្ញាធរនៅប្រទេសស្រីលង្កាបានបង្ហាញក្តីបារម្ភចំពោះកំណើននៃការចាប់ខ្លួនជនបរទេសដែលប្រព្រឹត

ការចាប់ខ្លួនក្រុមឆបោកអនឡាញនៅស្រីលង្កាកើនឡើង ក្រោយការបង្ក្រាបនៅកម្ពុជា និងភូមា

អាជ្ញាធរនៅប្រទេសស្រីលង្កាបានបង្ហាញក្តីបារម្ភចំពោះកំណើននៃការចាប់ខ្លួនជនបរទេសដែលប្រព្រឹត្តអំពើឆបោកអនឡាញ បន្ទាប់ពីការបង្កើនវិធានការបោសសម្អាតឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះ​នៅក្នុងប្រទេសកម្ពុជា និងភូមា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលត្រូវបានផ្សព្វផ្សាយបន្តដោយសារព័ត៌មានផ្សេងៗ​ក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាជ្ញាធរស្រីលង្កាបានឲ្យដឹងទៀតថា លំហូរនៃជនបរទេសដែលពាក់ព័ន្ធនឹងអំពើ​ឆបោកអនឡាញចូលទៅប្រទេសស្រីលង្កា កំពុងប្រែក្លាយទឹកដីដែនកោះមួយនេះឲ្យក្លាយទៅជាមជ្ឈ​មណ្ឌល​សម្រាប់ប្រតិបត្តិការឆបោកអនឡាញ។

អ៊ីរ៉ង់លើកឡើងថា​មានប្រទេសអឺរ៉ុប មកនិយាយសុំសិទ្ធិឆ្លងកាត់ច្រកសមុទ្រអកមូហ្ស

ថ្ងៃសៅរ៍ ទី​១៦ឧសភា បណ្តាញព័ត៌មាន​រដ្ឋអ៊ីរ៉ង់​បានផ្សាយថា បន្ទាប់ពី​បានអនុញ្ញាតឲ្យ​នាវាប្រ

អ៊ីរ៉ង់លើកឡើងថា​មានប្រទេសអឺរ៉ុប មកនិយាយសុំសិទ្ធិឆ្លងកាត់ច្រកសមុទ្រអកមូហ្ស

ថ្ងៃសៅរ៍ ទី​១៦ឧសភា បណ្តាញព័ត៌មាន​រដ្ឋអ៊ីរ៉ង់​បានផ្សាយថា បន្ទាប់ពី​បានអនុញ្ញាតឲ្យ​នាវាប្រទេសអាស៊ីខ្លះ បានឆ្លងច្រកសមុទ្រអកមូហ្ស ពេលនេះគឺមាន​ប្រទេសអឺរ៉ុបមួយចំនួន​បាន​សុំនិយាយជាមួយអ៊ីរ៉ង់ ដើម្បីបានឆ្លងកាត់ដែរ​។ ប្រភពដដែលនេះ អះអាងទៀតថា អ៊ីរ៉ង់​កំពុងរៀបចំ​យន្តការ​មួយ​ត្រឹមត្រូវ​ ដើម្បី​បើកចរាចរណ៍ច្រកនេះ តាមរយៈការបង់​ប្រាក់ថ្លៃ​​​ឆ្លងកាត់​។

អ៊ីស្រាអែលកំណត់​​លក្ខខណ្ឌ​ “​​រំសាយ​អាវុធ​ហេសបូឡា” ជា​ថ្នូរ​នឹង​សន្តិភាព​លីបង់

បើ​ទោះ​បី​ជា​អ៊ីស្រាអែល​និង​លីបង់ បាន​ព្រម​ព្រៀង​បន្ត​បទឈប់​បាញ់​៤៥​ថ្ងៃ​ទៀត​ក៏ដោយ ក៏​​

អ៊ីស្រាអែលកំណត់​​លក្ខខណ្ឌ​ “​​រំសាយ​អាវុធ​ហេសបូឡា” ជា​ថ្នូរ​នឹង​សន្តិភាព​លីបង់

បើ​ទោះ​បី​ជា​អ៊ីស្រាអែល​និង​លីបង់ បាន​ព្រម​ព្រៀង​បន្ត​បទឈប់​បាញ់​៤៥​ថ្ងៃ​ទៀត​ក៏ដោយ ក៏​​អ៊ីស្រាអែល​នៅ​តែ​​បន្ត​​វាយប្រហារលើ​លីបង់​ទៀត។ នៅ​ថ្ងៃអាទិត្យ​ទី ១៧​ឧសភានេះ អ៊ីស្រាអែល​បាន​ដៅ​វាយ​​លើ​តំបន់​ភាគខាង​កើត​ និង​ខាង​ត្បូង​ប្រទេស​លីបង់ យ៉ាង​ខ្លាំង។ សម្រាប់​អ៊ីស្រាអែល ​លក្ខខណ្ឌធំ​បំផុត​នៃ​​សន្តិភាព​នៅ​លីបង់ គឺ​ការ​រំសាយ​អាវុធ​របស់​ចលនា​ហេសបូឡា។

អ៊ីរ៉ង់លើកឡើងថា​មានប្រទេសអឺរ៉ុប មកនិយាយសុំសិទ្ធិឆ្លងកាត់ច្រកសមុទ្រអកម៉ូហ្ស

ថ្ងៃសៅរ៍ ទី​១៦ឧសភា បណ្តាញព័ត៌មាន​រដ្ឋអ៊ីរ៉ង់​បានផ្សាយថា បន្ទាប់ពី​បានអនុញ្ញាតឲ្យ​នាវាប្រ

អ៊ីរ៉ង់លើកឡើងថា​មានប្រទេសអឺរ៉ុប មកនិយាយសុំសិទ្ធិឆ្លងកាត់ច្រកសមុទ្រអកម៉ូហ្ស

ថ្ងៃសៅរ៍ ទី​១៦ឧសភា បណ្តាញព័ត៌មាន​រដ្ឋអ៊ីរ៉ង់​បានផ្សាយថា បន្ទាប់ពី​បានអនុញ្ញាតឲ្យ​នាវាប្រទេសអាស៊ីខ្លះ បានឆ្លងច្រកសមុទ្រអកមូហ្ស ពេលនេះគឺមាន​ប្រទេសអឺរ៉ុបមួយចំនួន​បាន​សុំនិយាយជាមួយអ៊ីរ៉ង់ ដើម្បីបានឆ្លងកាត់ដែរ​។ ប្រភពដដែលនេះ អះអាងទៀតថា អ៊ីរ៉ង់​កំពុងរៀបចំ​យន្តការ​មួយ​ត្រឹមត្រូវ​ ដើម្បី​បើកចរាចរណ៍ច្រកនេះ តាមរយៈការបង់​ប្រាក់ថ្លៃ​​​ឆ្លងកាត់​។

កងទ័ពជើងគោក៖ សមយុទ្ធរួមគ្នា កម្ពុជា-ឥណ្ឌាលើកទី២ បានបិទបញ្ចប់ដោយជោគជ័យ

សមយុទ្ធទ្វេភាគី កម្ពុជា-ឥណ្ឌា លើកទី២(CINBAX II) ដែលមានរយៈពេល ២សប្តាហ៍ ត្រូវបានបិទបញ្ចប់ប្រកបដោយជោ

កងទ័ពជើងគោក៖ សមយុទ្ធរួមគ្នា កម្ពុជា-ឥណ្ឌាលើកទី២ បានបិទបញ្ចប់ដោយជោគជ័យ

សមយុទ្ធទ្វេភាគី កម្ពុជា-ឥណ្ឌា លើកទី២(CINBAX II) ដែលមានរយៈពេល ២សប្តាហ៍ ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ម្សិលមិញ។ នេះបើតាមការប្រកាសរបស់កងទ័ពជើងគោកកម្ពុជា ក្រោយកងទ័ពកម្ពុជា និងឥណ្ឌា បើកធ្វើសមយុទ្ធរួមគ្នានៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រុស្ស៊ីអះអាងថាខ្លួន​ បានរងការវាយ​ប្រហារ​ដោយ​​ដ្រូន​អ៊ុយក្រែនជិត​៦០០គ្រឿង

អាជ្ញាធររុស្ស៊ី បាន​ឲ្យដឹងថា យប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យទី​១៧ឧសភា អ៊ុយក្រែនបានបញ្ជូន​ដ្

រុស្ស៊ីអះអាងថាខ្លួន​ បានរងការវាយ​ប្រហារ​ដោយ​​ដ្រូន​អ៊ុយក្រែនជិត​៦០០គ្រឿង

អាជ្ញាធររុស្ស៊ី បាន​ឲ្យដឹងថា យប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យទី​១៧ឧសភា អ៊ុយក្រែនបានបញ្ជូន​ដ្រូន​ជិត​៦០០គ្រឿង មកវាយ​ប្រហារ​លើរុស្ស៊ី ក្នុងនោះច្រើនសិបគ្រឿងបាន​មកដល់រដ្ឋធានីម៉ូស្គូ។ យ៉ាងហោចណាស់ មានមនុស្ស​៤នាក់ បានស្លាប់ និងរបួសច្រើននាក់ទៀត​​។ គួរបញ្ជាក់ថា​ ប្រតិបត្តិការ​វាយប្រហាររបស់អ៊ុយក្រែននេះ គឺជាការ​ឆ្លើយតប បន្ទាប់ពីរុស្ស៊ីបានវាយប្រហារដោយដ្រូននិងមីស៊ីលកាលពីយប់ថ្ងៃពុធ បណ្តាល​ឲ្យស្លាប់ប្រជាជនអ៊ុយក្រែន​២៤នាក់នៅទីក្រុងកៀវ។

អង្គការ​សុខភាពពិភពលោក​៖​ ជំងឺ​រាតត្បាត​អេបូឡាបំប្លែង​ខ្លួន​ ជា​“​អាសន្ន​អន្តរជាតិ​កំរិត​ខ្ពស់​បំផុត”

នៅ​ចំពោះ​មុខ​ការ​រាតត្បាតជា​ថ្មី​​នៃ​ជំងឺ​អេបូឡា អង្គការ​សុខភាព​ពិភព​លោក​​បាន​​ប្រកាស ន

អង្គការ​សុខភាពពិភពលោក​៖​ ជំងឺ​រាតត្បាត​អេបូឡាបំប្លែង​ខ្លួន​ ជា​“​អាសន្ន​អន្តរជាតិ​កំរិត​ខ្ពស់​បំផុត”

នៅ​ចំពោះ​មុខ​ការ​រាតត្បាតជា​ថ្មី​​នៃ​ជំងឺ​អេបូឡា អង្គការ​សុខភាព​ពិភព​លោក​​បាន​​ប្រកាស នៅ​ថ្ងៃ​អាទិត្យ​ទី​១៧​ឧសភានេះ ​អាសន្ន​អន្តរជាតិ​កំរិត​ខ្ពស់​បំផុតតែ​ម្តង។ គ្មាន​ថ្នាំ​បង្ការ គ្មាន​ថ្នាំ​ព្យាបាល ​អេបូឡា​បំប្លែង​ខ្លួន​ថ្មីដែល​កំពុងចាប់ផ្តើម​​រាតត្បាត​ជា​ថ្មី​​នៅ​ប្រទេស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្កោ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មេរោគ​កំណាច​ខ្លាំង ដោយ​អាច​សម្លាប់​ជីវិត​មនុស្ស​ក្នុង​អត្រា​ដ៏​ខ្ពស់។ ​បន្ទាប់​ពី​មានស្លាប់​ជាង​៨០នាក់​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្កោ ម្នាក់​នៅ​អ៊ូហ្កង់ដា ស៊ូដង់​ខាង​ត្បូងរៀប​ផែនការ​​ត្រៀម​អាសន្ន ឯកេនយ៉ាចាប់​ពង្រឹង​ប្រតិបត្តិការ​ទប់​ទល់​​នឹងមេរោគ​​អេបូឡា។

មន្ត្រីសិទ្ធិមនុស្សបន្តចាត់ទុកការចាប់ខ្លួនសកម្មជន ខែម ស្រីមុំ ថាប៉ះពាល់សេរីភាពបញ្ចេញមតិ

មន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថា សមត្ថកិច្ចបានឆ្មក់ចូលចាប់ខ្លួន កញ្ញា ខែម ស្រីមុំ ដល់បន្ទប់

មន្ត្រីសិទ្ធិមនុស្សបន្តចាត់ទុកការចាប់ខ្លួនសកម្មជន ខែម ស្រីមុំ ថាប៉ះពាល់សេរីភាពបញ្ចេញមតិ

មន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថា សមត្ថកិច្ចបានឆ្មក់ចូលចាប់ខ្លួន កញ្ញា ខែម ស្រីមុំ ដល់បន្ទប់ជួលមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ទី១៦ ខែឧសភា ​ឆ្នាំ​២០២៦។ ដ្បិតពុំទាន់មានរបាយការណ៍ផ្លូវ​ការ​បញ្ជាក់ពីមូលហេតុនៃការចាប់​ខ្លួនសកម្មជនសង្គមរូបនេះក៏ដោយ តែមន្ត្រីសិទ្ធិមនុស្ស នៅតែយល់ថា ការ​ចាប់ខ្លួន​នេះនាំឲ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ ខណៈកញ្ញា ខែម ស្រីមុំ តែងតែ​ចែករំលែកបញ្ហាអយុត្តិធម៌សង្គម និងចុងក្រោយនេះ គឺចែករំលែកបញ្ហាព្រំដែនជាមួយថៃ។

សមត្ថកិច្ចបន្តឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញនៅអគារព្រីនស៍ ផ្លាហ្សា

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បានចុះបង្ក្រាបទីតាំងមជ្ឈមណ្ឌលព្រីស៍ ផ្លាហ្ស

សមត្ថកិច្ចបន្តឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញនៅអគារព្រីនស៍ ផ្លាហ្សា

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បានចុះបង្ក្រាបទីតាំងមជ្ឈមណ្ឌលព្រីស៍ ផ្លាហ្សា ស្ថិតនៅក្បែរអគ្គស្នងការនគរបាលជាតិ ដោយបានឃាត់ខ្លួន ជនបរទេសសរុបចំនួន ១០៤នាក់។ ស្នងការនគរបាលរាជធានីភ្នំពេញឲ្យដឹងថា ជនសង្ស័យទាំងជាង ១០០នាក់នេះ មាន ៨៣នាក់ ជាប់ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ និង២១នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា។ ក្រៅពីករណីខាងលើ សកម្មភាពបង្រ្កាបអំពើឆបោកតាមអនឡាញ ការអនុវត្តនីតិវិធីតុលាការ និងការបណ្តេញចេញជនបរទេសក៏កំពុងត្រូវបានធ្វើយ៉ាងសកម្មដែរនៅទូទាំងប្រទេស។

បន្ទាប់ពីលោក​ត្រាំគំរាម​រឿងប្រកាសឯករាជ្យ តៃវ៉ាន់ឆ្លើយអះអាងថា តៃវ៉ាន់​ជាប្រជា​​ជាតិ​ “ឯករាជ្យ”

ថ្ងៃសៅរ៍ទី​១៦​ឧសភា ក្រសួងការ​បរទេស​តៃវ៉ាន់​បានអះអាងថា តៃវ៉ាន់គឺជាជាតិ​មួយ​ឯករាជ្យ​ មានរប

បន្ទាប់ពីលោក​ត្រាំគំរាម​រឿងប្រកាសឯករាជ្យ តៃវ៉ាន់ឆ្លើយអះអាងថា តៃវ៉ាន់​ជាប្រជា​​ជាតិ​ “ឯករាជ្យ”

ថ្ងៃសៅរ៍ទី​១៦​ឧសភា ក្រសួងការ​បរទេស​តៃវ៉ាន់​បានអះអាងថា តៃវ៉ាន់គឺជាជាតិ​មួយ​ឯករាជ្យ​ មានរបបប្រជាធិបតេយ្យ និងមិនស្ថិតនៅក្រោមចំណុះ​ សាធារណរដ្ឋប្រជាមានិតចិន​ឡើយ​។ ការប្រកាសអះអាងរបស់​តៃវ៉ាន់នេះ គឺជាចម្លើយឆ្លើយតប​ចំពោះសំដីលោក​ដូណាល់ ត្រាំ ដែលបាននិយាយ​គំរាម​មិន​ឲ្យ​តៃវ៉ាន់​ប្រកាសឯករាជ្យ បន្ទាប់ពីលោក​បាន​ជួបលោកស៊ី ជីនពីង នៅទីក្រុង​ប៉េកាំង​។

តើរដ្ឋគួរលើកទឹកចិត្តអ្វីទៀតដល់កងទ័ពជួរមុខ បន្ថែមពីការផ្តល់មេដាយ និងសង់ស្តូបយុទ្ធជន?

ក្នុងពិធីអបអរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ប្រមុខ

តើរដ្ឋគួរលើកទឹកចិត្តអ្វីទៀតដល់កងទ័ពជួរមុខ បន្ថែមពីការផ្តល់មេដាយ និងសង់ស្តូបយុទ្ធជន?

ក្នុងពិធីអបអរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានណែនាំឲ្យមានការរៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធការពារបូរណភាពទឹកដីនៅក្នុងសង្គ្រាមព្រំដែនជាមួយថៃក្នុងឆ្នាំ២០២៥។ ចំណែក យុទ្ធជនដែលពលី រដ្ឋាភិបាលនឹងពិចារណា​សង់​ស្តូប ដែលមានឆ្លាក់ឈ្មោះយុទ្ធជនទាំងនោះ ដើម្បីទទួលស្គាល់ពីការលះបង់ និងជាដឹងគុណដល់ពួកគេ។ លើសពីការផ្តល់​មេដាយ និងសង់ស្តូបជូនយុទ្ធជន តើរដ្ឋគួរលើកទឹកអ្វីទៀតដល់កងទ័ពជួរមុខ?

អ្នករត់ម៉ូតូកង់បីបន្តតវ៉ាទៅក្រុមហ៊ុន Grab រឿងកម្រៃជើងសា និងទាមទារឲ្យផ្តល់កិច្ចគាំពារសង្គម

ក្រុមអ្នករត់ម៉ូតូកង់បីប្រមាណ ៥០នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នៅខាង

អ្នករត់ម៉ូតូកង់បីបន្តតវ៉ាទៅក្រុមហ៊ុន Grab រឿងកម្រៃជើងសា និងទាមទារឲ្យផ្តល់កិច្ចគាំពារសង្គម

ក្រុមអ្នករត់ម៉ូតូកង់បីប្រមាណ ៥០នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នៅខាងមុខក្រុមហ៊ុន Grab ដើម្បីទាមទារឲ្យក្រុមហ៊ុនកាត់បន្ថយការយកតម្លៃជើងសា ដំឡើងតម្លៃដឹកជញ្ជូន និងផ្តល់កិច្ចគាំពារសង្គម។ ការតវ៉ានេះធ្វើឡើងដើម្បីឲ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន Grab បញ្ចុះកម្រៃជើងសា រួមនឹងការទាមទារនូវលក្ខខណ្ឌមួយចំនួនទៀត ដែលទាក់ទងទៅនឹងកិច្ចគាំពារសង្គម។ នេះបើតាមលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)។

កម្ពុជាថ្កោលទោសភាគីថៃចំពោះការបើកប្រាសាទខ្នាររបស់ខ្មែរឲ្យភ្ញៀវចូលទស្សនា

នៅថ្ងៃសៅរ៍ទី១៦ ខែឧសភា​ ឆ្នាំ២០២៦នេះ កម្ពុជាតាមរយៈក្រសួងវប្បធម៌បានចេញមកជំទាស់យ៉ាងដាច់អហង្

កម្ពុជាថ្កោលទោសភាគីថៃចំពោះការបើកប្រាសាទខ្នាររបស់ខ្មែរឲ្យភ្ញៀវចូលទស្សនា

នៅថ្ងៃសៅរ៍ទី១៦ ខែឧសភា​ ឆ្នាំ២០២៦នេះ កម្ពុជាតាមរយៈក្រសួងវប្បធម៌បានចេញមកជំទាស់យ៉ាងដាច់អហង្ការនឹងទង្វើរបស់ភាគីថៃ ដែលបានរៀបចំព្រឹតិ្តការណ៍ និងពិធីសាសនា ព្រមទាំងការបើកប្រាសាទខ្នារឲ្យភ្ញៀវចូលទស្សនាជាសាធារណៈ ខណៈទីតាំងបេតិកភណ្ឌនេះ ស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ នេះជាការតវ៉ាថ្មីទៀតរបស់កម្ពុជា ចំពោះភាគីថៃ ដែលកន្លងមកក៏បានប្រកាសដាក់បញ្ចូលប្រាសាទបុរាណខ្មែរមួយចំនួន ជាសម្បត្តិវប្បធម៌ខ្លួន ដោយមានទាំងប្រាសាទខ្នារមួយផងដែរ។

ម៉ាឡេស៊ីបរិហារន័រវែស ចំពោះការលុបអាជ្ញាបណ្ណនាំចេញមីស៊ីល និងកិច្ចសន្យាទិញនាវាចម្បាំង

អាជ្ញាធរម៉ាឡេស៊ីបានបញ្ចេញប្រតិកម្មខ្លាំងៗដាក់ន័រវែស ចំពោះការលុបអាជ្ញាបណ្ណនាំចេញប្រព័ន្ធ

ម៉ាឡេស៊ីបរិហារន័រវែស ចំពោះការលុបអាជ្ញាបណ្ណនាំចេញមីស៊ីល និងកិច្ចសន្យាទិញនាវាចម្បាំង

អាជ្ញាធរម៉ាឡេស៊ីបានបញ្ចេញប្រតិកម្មខ្លាំងៗដាក់ន័រវែស ចំពោះការលុបអាជ្ញាបណ្ណនាំចេញប្រព័ន្ធបាញ់មីស៊ីល មកកាន់ប្រទេសម៉ាឡេស៊ី។ ម៉ាឡេស៊ីបានទាញសញ្ញាអាសន្នថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលន័រវែស អាចប៉ះពាល់ដល់ការត្រៀមលក្ខណៈការពារជាតិរបស់ម៉ាឡេស៊ី។ ចំណែក ក្រសួងការបរទេសន័រវែសបានបញ្ជាក់ ថាការសម្រចចិត្តនេះ គឺដើម្បីឆ្លើយតបនឹងបទបញ្ញតិ្តគ្រប់គ្រង និងត្រួតពិនិត្យការនាំចេញបច្ចេកវិទ្យាការពារជាតិ ទៅបរទេស។ អាជ្ញាធរន័រវែសបានសម្តែងការសោកស្តាយ ដែលបទបញ្ញត្តិនេះបានប៉ះពាល់ដល់ប្រទេសម៉ាឡេស៊ី។

សហភាពអឺរ៉ុប និង ៣៦ប្រទេសអនុម័ត បង្កើតតុលាការពិសេសដើម្បីអ៊ុយក្រែន

នៅថ្ងៃសុក្រ ទី ១៥ ឧសភា សហភាពអឺរ៉ុប និងប្រទេសចំនួន៣៦ ដែលជាសមាជិកក្រុមប្រឹក្សាអឺរ៉ុប រួមទាំងប

សហភាពអឺរ៉ុប និង ៣៦ប្រទេសអនុម័ត បង្កើតតុលាការពិសេសដើម្បីអ៊ុយក្រែន

នៅថ្ងៃសុក្រ ទី ១៥ ឧសភា សហភាពអឺរ៉ុប និងប្រទេសចំនួន៣៦ ដែលជាសមាជិកក្រុមប្រឹក្សាអឺរ៉ុប រួមទាំងប្រទេសអូស្រ្តាលី និងកូស្តារីកាបានបញ្ជាក់ពីបំណងរបស់ខ្លួនក្នុងការចូលរួមបង្កើតតុលាការពិសេសមួយប្រទេសអ៊ុយក្រែន។ ការសម្រេចនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីបរទេសនៃក្រុមប្រឹក្សាអឺរ៉ុបដែលធ្វើឡើងនៅរដ្ឋធានីឈីស៊ីណាវ (Chisinau) ប្រទេសម៉ុលដាវី។ តួនាទីរបស់តុលាការពិសេសនេះគឺដើម្បីអូស ក រុស្ស៊ីមកកាត់ទោសក្នុងបទឈ្លានពានអ៊ុយក្រែន។

កម្ពុជានឹងសង់ស្តូបយុទ្ធជនដែលបានពលីក្នុងសង្គ្រាមព្រំដែនជាមួយថៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងសង់ស្តូបមួយផ្សេងទៀត ដើម្បីរម្លឹកដល់វិ

កម្ពុជានឹងសង់ស្តូបយុទ្ធជនដែលបានពលីក្នុងសង្គ្រាមព្រំដែនជាមួយថៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងសង់ស្តូបមួយផ្សេងទៀត ដើម្បីរម្លឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ថៃ។ ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ដូចនេះធ្វើឡើងអំឡុងពេលលោកចូលរួមជាអធិបតីនៃទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នៅកោះពេជ្រ។

រដ្ឋាភិបាលភូមាស្នើច្បាប់ដាក់ទោសប្រហារជីវិតចំពោះមេខ្លោងបទល្មើសឆបោកអនឡាញ

រដ្ឋាភិបាលភូមាបានផ្សព្វផ្សាយនាថ្ងៃសុក្រ ទី១៥ ឧសភានេះនូវសេចក្តីព្រាងច្បាប់ថ្មីមួយដោយស្នើ

រដ្ឋាភិបាលភូមាស្នើច្បាប់ដាក់ទោសប្រហារជីវិតចំពោះមេខ្លោងបទល្មើសឆបោកអនឡាញ

រដ្ឋាភិបាលភូមាបានផ្សព្វផ្សាយនាថ្ងៃសុក្រ ទី១៥ ឧសភានេះនូវសេចក្តីព្រាងច្បាប់ថ្មីមួយដោយស្នើឲ្យដាក់ទោសប្រហារជីវិតលើជនណាដែលប្រើអំពើហិង្សា ឬធ្វើទារុណកម្ម ឬបង្ខំមនុស្សឲ្យធ្វើការនៅក្នុងមណ្ឌលបទល្មើសឆបោកអនឡាញ។ បណ្តាប្រទេសជិតខាងភូមា ពិសេសចិនមានការព្រួយបារម្ភខ្លាំងចំពោះច្បាប់នេះ ព្រោះមានពលរដ្ឋរបស់ខ្លួនជាច្រើននាក់បានធ្លាក់ក្នុងសំណាញ់ ឬបានចូលរួមប្រព្រឹត្តបទល្មើសឆបោកអនឡាញនេះ។

លោកដូណាល់ ត្រាំ ថាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សម្បើមជាមួយលោក ស៊ី ជីនពីង

ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់លោកដូណាល់ត្រាំនៅប្រទេសចិន បានបិទបញ្ចប់​នៅថ្ងៃសុក្រ ទី១៥ ឧស

លោកដូណាល់ ត្រាំ ថាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សម្បើមជាមួយលោក ស៊ី ជីនពីង

ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់លោកដូណាល់ត្រាំនៅប្រទេសចិន បានបិទបញ្ចប់​នៅថ្ងៃសុក្រ ទី១៥ ឧសភា។ នៅមុនពេលឡើងយន្តហោះត្រឡប់ទៅអាមេរិកវិញ លោកដូណាល់ ត្រាំបានប្រកាសពីការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមហិមាជាមួយសមភាគីចិនលោកស៊ី ជីនពីង។ បើតាមលោក ត្រាំ លោកស៊ីបានសន្យាជួយសម្រុះសម្រួលឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រអកមូហ្ស និងមិនផ្គត់ផ្គង់គ្រឿងសព្វាវុធឲ្យអ៊ីរ៉ង់។ ចំណែកលោកស៊ីជីនពីងអះអាងថា នេះជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត និងបានសាទរចំពោះការស្តារទំនាក់ទំនងរវាងមហាអំណាចដែលធ្លាប់តែជាគូប្រជែងឥទ្ធិពលគ្នា តែឥឡូវបានក្លាយជាដៃគូយុទ្ធសាស្រ្ត ប្រកបដោយស្ថិរភាព និងស្ថាបនា។

២ថ្ងៃក្រោយបទឈប់បាញ់ រុស្ស៊ីសម្រុកវាយប្រហារលើអ៊ុយក្រែន បណ្តាលឲ្យស្លាប់ ២៤ នាក់

បទឈប់បាញ់រយៈពេល​ ៣ ថ្ងៃ ទើបតែចប់ នៅយប់ថ្ងៃពុធ ឆ្លងចូលថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ ឧសភា ម្សិលមិញនេ

២ថ្ងៃក្រោយបទឈប់បាញ់ រុស្ស៊ីសម្រុកវាយប្រហារលើអ៊ុយក្រែន បណ្តាលឲ្យស្លាប់ ២៤ នាក់

បទឈប់បាញ់រយៈពេល​ ៣ ថ្ងៃ ទើបតែចប់ នៅយប់ថ្ងៃពុធ ឆ្លងចូលថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ ឧសភា ម្សិលមិញនេះ កងទ័ពរុស្ស៊ីបានបើកប្រតិបត្តិការវាយសម្រុកទ្រង់ទ្រាយធំ ទៅលើទីក្រុង កៀវ ប្រទេសអ៊ុយក្រែន ។​ បើតាមតុល្យការចុងក្រោយ យ៉ាងហោចណាស់មានមនុស្ស ២៤ នាក់ បានបាត់បង់ជីវិត ដោយក្នុងនោះមាន ៣ នាក់ ជាកូនក្មេង ។

ថៃ​បញ្ជា​ឲ្យ​កងទ័ព​ប្រុងជើងការ​តាម​ព្រំដែន បន្ទាប់​ពី​ចោទ​កម្ពុជា​ថា​បាន​បាញ់​កាំភ្លើងធំ M79

កងទ័ពភូមិន្ទថៃបាន​បញ្ជាឲ្យកងកម្លាំងខ្លួនត្រៀមជើងការប្រយុទ្ធ ក្រោមហេតុផលថា មានការបាញ់ប្រ

ថៃ​បញ្ជា​ឲ្យ​កងទ័ព​ប្រុងជើងការ​តាម​ព្រំដែន បន្ទាប់​ពី​ចោទ​កម្ពុជា​ថា​បាន​បាញ់​កាំភ្លើងធំ M79

កងទ័ពភូមិន្ទថៃបាន​បញ្ជាឲ្យកងកម្លាំងខ្លួនត្រៀមជើងការប្រយុទ្ធ ក្រោមហេតុផលថា មានការបាញ់ប្រហារកាំភ្លើងធំប្រភេទ M79 ពីភាគីកម្ពុជាចូលទីតាំងយោធាថៃក្នុងតំបន់ហួយតាម៉ារីយ៉ា នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហាររបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុង ​ដោយចាត់ទុកការចុះផ្សាយទាំង​​នេះ​ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ដែលអាចបង្កឲ្យស្ថានការណ៍ព្រំដែនកាន់តែតានតឹង។

Richard Rechtman៖ មនុស្សជំនាន់ក្រោយត្រូវស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរក្រហម​ដោយខ្លួនឯង

ចាកចេញពីកម្ពុជា​នៅអាយុ​៦ឆ្នាំ និង​បាន​ព្យាយាម​រៀនសូត្រ​នៅ​ឧត្តម​សិក្សា រហូត​ដល់​ក្លាយជា

Richard Rechtman៖ មនុស្សជំនាន់ក្រោយត្រូវស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរក្រហម​ដោយខ្លួនឯង

ចាកចេញពីកម្ពុជា​នៅអាយុ​៦ឆ្នាំ និង​បាន​ព្យាយាម​រៀនសូត្រ​នៅ​ឧត្តម​សិក្សា រហូត​ដល់​ក្លាយជា​សាស្ត្រាចារ្យផ្នែកប្រវត្តិសិល្បៈ​នៅ សកលវិទ្យាល័យបារាំង បារីសទី​៨ លោកស្រី​សូកូ ផៃ ដែលមាន​ឈ្មោះខ្មែរ​ថា ផៃ សុគន្ធា ជាអ្នកស្រាវជ្រាវដើមកំណើតខ្មែរដំបូងគេ ដែល​បាន​បង្ហាញ​ថា ស្នាដៃ​របស់​សិល្បករខ្មែរជា​ផ្នែកមួយនៃឧបសគ្គ រារាំង​មិន​ឲ្យគេ​បំភ្លេច លុបដាននៃអំពើ​ឧក្រិដ្ឋកម្ម កើតឡើង​នៅក្នុង​របបខ្មែរក្រហម។ នៅក្នុងថ្ងៃសម្ពោធ​សៀវភៅ​របស់​លោកស្រី​នៅទីក្រុង​ប៉ារីស លោកស្រី​សូកូ ផៃ​ភ្ញាក់ផ្អើល​​ដែលឃើញមាន​មនុស្ស​ច្រើន​ចាប់អារម្មណ៍មកចូលរួម​ស្តាប់​បទបង្ហាញ​សៀវភៅរបស់លោកស្រី។ សៀវភៅរបស់​លោកស្រី​សូកូផៃ ដែលមាន​​ចំណងជើងថា កម្ពុជា សិល្បៈនៅចំពោះមុខ​អំពើព្រៃផ្សៃ ពីលោកប៉ាន់ រិទ្ធី​រហូត​ដល់​យុវជន​ជំនាន់ក្រោយ ចេញផ្សាយ​ដោយ​គ្រឹះស្ថានបោះពុម្ពបារាំង Naima។

ថៃបញ្ជាកងទ័ពឲ្យប្រុងជើងការតាមព្រំដែន បន្ទាប់ពីចោទកម្ពុជាថាបានបាញ់កាំភ្លើងធំ M79

កងទ័ពភូមិន្ទថៃបាន​បញ្ជាឲ្យកងកម្លាំងខ្លួនត្រៀមជើងការប្រយុទ្ធ ក្រោមហេតុផលថា មានការបាញ់ប្រ

ថៃបញ្ជាកងទ័ពឲ្យប្រុងជើងការតាមព្រំដែន បន្ទាប់ពីចោទកម្ពុជាថាបានបាញ់កាំភ្លើងធំ M79

កងទ័ពភូមិន្ទថៃបាន​បញ្ជាឲ្យកងកម្លាំងខ្លួនត្រៀមជើងការប្រយុទ្ធ ក្រោមហេតុផលថា មានការបាញ់ប្រហារកាំភ្លើងធំប្រភេទ M79 ពីភាគីកម្ពុជាចូលទីតាំងយោធាថៃក្នុងតំបន់ហួយតាម៉ារីយ៉ា នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហាររបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុង ​ដោយចាត់ទុកការចុះផ្សាយទាំង​​នេះ​ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ដែលអាចបង្កឲ្យស្ថានការណ៍ព្រំដែនកាន់តែតានតឹង។

Get more results via ClueGoal