នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានប្រកាសថា ទណ្ឌិតជាអនីតិជន ដែលជាប់ពាក់ព័ន្ធនឹងករណីក្មេងទំនើងជាបុរសចំនួន ៧៩០នាក់ ត្រូវបានផ្ទេរដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ពីរាជធានី និងខេត្តមួយចំនួនទៅកាន់ខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ។ ក្នុងចំណោមទណ្ឌិតជិត ៨០០នាក់ខាងលើ ៦៥១នាក់ ត្រូវបានផ្ទេរទៅពន្ធនាគារខេត្តពោធិ៍ធិសាត់ ដើម្បីអនុវត្តទោសបន្ត រួមទាំងបំពាក់បំប៉នបន្ថែមលើមុខជំនាញកសិកម្ម រួមមានការដាំបន្លែ និងការចិញ្ចឹមសត្វ។ ចំណែក ១៣៩នាក់ផ្ទេរទៅពន្ធនាគារខេត្តឧត្តរមានជ័យ ដើម្បីអនុវត្តទោសបន្ត រួមទាំងបណ្តុះបណ្តាលបន្ថែមលើជំនាញសំណង់។ តែលោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ មិនភ្លេចបញ្ជាក់បន្ថែមថា ការផ្ទេរអ្នកទោសពីពន្ធនាគារភ្នំពេញ និងតាមខេត្តមួយចំនួនទៅកាន់ពន្ធនាគារក្នុងខេត្តពោធិ៍ធិសាត់ និងឧត្តរមានជ័យក៏ព្រោះតែភាពចង្អៀតណែន និងងាយស្រួលផ្តល់ការគ្រប់គ្រងជំនាញដល់ទណ្ឌិត ពិសេស ជំនាញសំណង់ចាក់គម្របលេណដ្ឋាននៅខេត្តឧត្តរមានជ័យ។
នៅក្នុងប្រទេសអ៊ីស្រាអែល រូបភាពនៅវីដេអូដែលបង្ហោះដោយរដ្ឋមន្រ្តីសន្តិសុខជាតិស្តាំនិយមជ្រុល លោក អ៊ីតាម៉ារ បិនវារ នៅលើបណ្តាញសង្គម X កំពុងបង្កឲ្យមានប្រតិកម្មរិះគន់យ៉ាងព្រោងព្រាត។ នៅក្នុងវីដេអូនោះ គេឃើញសកម្មជននៃនាវាមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សាត្រូវបានគេចងស្លាបសេក បង្ខំឲ្យលុតជង្គង់ និងក្រាបក្បាលដល់ដី។ លើសពីនេះ រូបលោករដ្ឋមន្រ្តីសន្តិសុខជាតិស្តាំនិយមជ្រុលក៏មានវត្តមាននៅក្នុងរូបភាពវីដេអូនោះដែរ។ បណ្តាប្រទេសអឺរ៉ុបនិងអង្គការមនុស្សធម៌ជាច្រើនបានបញ្ចេញប្រតិកម្មរិះគន់ខ្លាំងៗ និងទាមទារឲ្យមានការដោះលែងក្រុមសកម្មជនមនុស្សធម៌ទាំងអស់ជាបន្ទាន់។ ប្រតិកម្មក៏មានដែរពីសំណាក់ថ្នាក់ដឹកនាំអ៊ីស្រាអែលគ្នាឯង។
លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ទើបបញ្ចប់ទស្សនកិច្ចពីរថ្ងៃនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២០ឧសភាម្សិលមិញ។ ក្នុងបរិបទនៃស្ថានភាពអន្តរជាតិមិនជាក់លាក់ ប្រមុខដឹកនាំប្រទេសទាំងពីរ បានប្តេជ្ញារឹតចំណងទំនាក់ទំនងរវាងគ្នា ដោយប្រកាសឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខនិងថាមពល។
បណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគតិចភូមានៅជំរំក្នុងប្រទេសបង់ក្លាដែស កំពុងប្រឈមនឹងការខ្វះថវិកាចំនួន ៦១០លានដុល្លារ។ បើគ្មានទឹកប្រាក់ជំនួយនេះទេ ជីវិតរបស់ជនភៀសខ្លួនទាំងនោះនឹងអាចប្រឈមគ្រោះថ្នាក់ នេះជាការព្រមានរបស់អ.ស.បនៅថ្ងៃពុធ ទី ២០ ឧសភា។
អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានសុខភាពសត្វបានសម្រេចក្នុងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឲ្យក្រុមហ៊ុនចំនួន ៥ ថែមទៀតនាំចូលសាច់បង្កកមកលក់នៅកម្ពុជា។ ការសម្រេចថ្មីនេះបានធ្វើឲ្យចំនួនក្រុមហ៊ុននាំចូលសាច់បង្កកកើនឡើងដល់ប្រមាណជាង ៥០ក្រុមហ៊ុន។ តំណាងអ្នកចិញ្ចឹមសត្វបារម្ភថា កំណើនក្រុមហ៊ុននាំចូលសាច់បង្កកពេលនេះនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងបង្កើនការចិញ្ចឹមសត្វក្នុងស្រុក បន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ។
អ្នកជំនាញសត្វព្រៃបានព្រលែងក្រពើភ្នំចំនួន ១០ក្បាលចូលទៅដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីបានវាយតម្លៃ និងរៀបចំផែនការអភិរក្សអស់រយៈពេលជាច្រើនឆ្នាំ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចេញដែលផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ ការព្រលែងក្រពើភ្នំចូលដែនធម្មជាតិវិញនាពេលនេះ គឺជាការសហការគ្នារវាងក្រសួងបរិស្ថាន អង្គការ WWF អង្គការ Fauna & Flora International និងរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងគោលបំណងអភិរក្ស និងពង្រឹងប្រព័ន្ធអេកូឡូស៊ីទឹកសាបក្នុងតំបន់ខ្ពស់រាបភាគខាងកើតប្រទេសកម្ពុជា។
រដ្ឋាភិបាលកម្ពុជាកំពុងបន្តជំរុញកំណែទម្រង់ស្ថាប័នរដ្ឋ តាមរយៈគម្រោងកែសម្រួល និងកាត់បន្ថយអគ្គនាយកដ្ឋាន និងនាយកដ្ឋានមួយចំនួននៅតាមក្រសួងស្ថាប័នផ្សេងៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយការចំណាយថវិកាជាតិ និងឆ្លើយតបទៅនឹងវិវត្តសង្គមឌីជីថល។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
ការវាយសម្លាប់សត្វព្រៃនៅកម្ពុជា មិនថាសត្វកាច ឬសត្វស្លូតតែងកើតឡើងជាបន្តបន្ទាប់ ក្រោយពីសត្វព្រៃទាំងនោះវង្វេងហ្វូងរត់ចូលភូមិឋានប្រជាជន។ ថ្មីចុងក្រោយនេះ មានករណីវាយសម្លាប់ពីរផ្ទួនៗគ្នាលើសត្វប្រើស និងក្តាន់។ អង្គការអភិរក្សសត្វព្រៃនានាក៏ដូចជាក្រសួងបរិស្ថាន បានសម្តែងការសោកស្តាយ ចំពោះការសម្លាប់សត្វព្រៃជិតផុតពូជដោយសារជំនឿ និងមូលហេតុផ្សេងៗ និងថា មហាជនគួរជ្រើសរើសដំណោះស្រាយផ្សេង ក្រៅពីការវាយសម្លាប់។
បណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគតិចភូមានៅជំរំក្នុងប្រទេសបង់ក្លាដែស កំពុងប្រឈមនឹងការខ្វះថវិកាចំនួន ៦១០លានដុល្លារ។ បើគ្មានទឹកប្រាក់ជំនួយនេះទេ ជីវិតរបស់ជនភៀសខ្លួនទាំងនោះនឹងអាចប្រឈមគ្រោះថ្នាក់ នេះជាការព្រមានរបស់អ.ស.បនៅថ្ងៃពុធ ទី ២០ ឧសភា។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោកប្រាបូវ៉ូ ស៊ូប្រ៊ីយ៉ាតូ បានប្រកាសនៅថ្ងៃពុធទី២០ឧសភានេះ ពង្រឹងវិធានការត្រួតពិនិត្យការនាំចេញវត្ថុធាតុដើម ដូចយ៉ាង ធ្យូងថ្ម ឬប្រេងដូង។ សេចក្តីសម្រេចនេះ ធ្វើឡើងក្នុងខណៈដែលប្រទេសកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច បង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។
បន្ទាប់ពីប្រធានាធិបតីអាមេរិកដូណាល់ត្រាំ នៅថ្ងៃពុធទី២០ឧសភានេះ ប្រធានាធិបតីចិនលោកស៊ីជីនពីង បានទទួលស្វាគមន៍សមភាគីរុស្ស៊ីលោកវ្លាឌីមៀ ពូទីន ម្តង។ ពីទីក្រុងប៉េកាំង ប្រមុខរដ្ឋចិននិងរុស្ស៊ីបានបង្ហាញអំពីទំនាក់ទំនងដ៏រឹងមាំ នៃមហាអំណាចពីរនៅចំពោះស្ថានការណ៍អន្តរជាតិច្របូកច្របល់។
នៅក្នុងប្រទេសភូមា របបសឹកបានបញ្ជាក់ក្នុងថ្ងៃទី២០ ឧសភានេះពីការវាយដណ្តើមកាន់កាប់បានវិញនូវស្រុកមួយជាប់ព្រំដែនថៃពីក្រុមប្រឆាំងប្រដាប់អាវុធជនជាតិភាគតិច។ តែទំរាំទទួលបានជោគជ័យមួយនេះ កងទ័ពភូមាបានចំណាយពេលត តាំងផ្លូវអាវុធទល់នឹងក្រុមប្រឆាំងរយៈពេល ២សប្តាហ៍ដែលបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់។
អ្នកប្រើប្រាស់បណ្តាញសង្គម និងមហាជនជាច្រើនបាននាំគ្នាបញ្ចេញប្រតិកម្មចំពោះភាពអនាធិបតេយ្យតាមដងផ្លូវដែលបង្កឡើងដោយក្រុមម៉ូតូធំ តាមរយៈការជិះបង្ហោះ និងវ៉ាជែងមិនគោរពច្បាប់ចរាចរណ៍។ ទន្ទឹមគ្នានេះ ពលរដ្ឋថែមទាំងបានរិះគន់អាជ្ញាធរដែលមិនព្រមចាត់វិធានការលើក្រុមម៉ូតូធំទាំងនោះ ដូចដែលបានអនុវត្តទៅលើក្រុមក្មេងទំនើង។ អ្នកសិក្សាស្រាវជ្រាវសង្គមក៏យល់ឃើញដូច្នេះដែរ និងទទូចឱ្យសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងតម្លាភាព។ តើអាជ្ញាធរគួរមានវិធានការអ្វីខ្លះលើបុគ្គល ឬក្រុមជិះម៉ូតូគ្មានសណ្តាប់ធ្នាប់លើដងផ្លូវ?
ថ្ងៃ អង្គារ ទី ១៩ ខែ ឧសភា កងទ័ពរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធយោធា ដោយប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ។ មានរយៈពេល ៣ ថ្ងៃ លំហាត់សឹកនេះ បានប្រមូលផ្តុំ ទាហានរុស្ស៊ី រាប់ម៉ឺននាក់ មកពីទូទាំងប្រទេស ។ គួរគូសបញ្ជាក់ដែរថា ប្រតិបត្តិការសម្ញែងគ្រឿងសព្វាវុធខាងលើ ធ្វើឡើងចំពេល ដែលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានទៅធ្វើទស្សនកិច្ច នៅក្នុងប្រទេសចិន ។
គណបក្សប្រជាជនកម្ពុជានឹងមិនអនុញ្ញាតឲ្យចូលរួមក្នុងសម័្ពន្ធភាពទៀតទេសម្រាប់រាល់គណបក្សនយោបាយបង្កើតថ្មីណាដែលកើតចេញពីសមាជិកបក្សនយោបាយមានក្នុងសម្ព័ន្ធភាពស្រាប់។ នេះជាការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ បើតាមលោក ជា ធីរិទ្ធ ការធ្វើដូចនេះគឺដើម្បីជៀសវាងការបង្កើតគណបក្សនយោបាយច្រើន។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះដដែលបានបន្ថែមថា ជំនួបរវាងលោក ហ៊ុន សែន និងគណបក្សនយោបាយក្នុងសម្ព័ន្ធភាពក្នុងថ្ងៃទី២០ ឧសភានេះក៏មានការផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃដែរ៕
លោក ជេហ្វ មូន ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃរមណីយដ្ឋាន ថ្ងៃបាំងឆ័ត្រ នៅក្នុងខេត្តកែប ដែលបានមករស់នៅប្រទេសកម្ពុជារយៈពេលជាង ២០ឆ្នាំមកហើយ។ ជាសហគ្រិន និងជាអ្នកវិនិយោគជនជាតិប៊ែលហ្សិក មានសញ្ជាតិខ្មែរ លោក ជេហ្វ មូន កំពុងបង្កើតគម្រោងអភិវឌ្ឍន៍ថ្មីៗដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រែក្លាយឆ្នេរសមុទ្រកែបទៅជាវិចិត្រសាលមហាសមុទ្រអាស៊ីអាគ្នេយ៍ និងជាសារមន្ទីរក្រោមទឹកដ៏ធំបំផុតមួយនៅអាស៊ី។ សម្រាប់លោក ជេហ្វ មូន គម្រោងវិចិត្រសាលមហាសមុទ្រដ៏ធំបំផុតនៅអាស៊ី គឺជាគម្រោងគោលដៅទេសចរណ៍សិល្បៈ និងអេកូឡូស៊ីលំដាប់ខ្ពស់ ដែលផ្តោតលើការថែរក្សាបរិស្ថាន សុខុមាលភាព និងវប្បធម៌ជាចម្បង។
ពលរដ្ឋមួយចំនួននៅក្រុងសៀមរាបបានសម្តែងការព្រួយបារម្ភចំពោះការបំពុលដោយសំឡេងដែលពួកគេអះអាងថា កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅប្រចាំថ្ងៃ សុខភាព និងអាជីវកម្មទេសចរណ៍ ជាពិសេសទៅលើភ្ញៀវទេសចរ។ តាមលិខិតមួយដែលវិទ្យុបារាំងអន្តរជាតិ RFI ទើបទទួលបានពីពលរដ្ឋដែលសុំមិនបញ្ចេញអត្តសញ្ញាណ ការរំខានដោយសំឡេងនៅពេលរាត្រី និងនៅពេលព្រឹកព្រលឹមនៅតែបន្តកើតមាន ទោះបីអាជ្ញាធរខេត្តបានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងសំឡេងរំខានក៏ដោយ។
នៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦នេះ លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិត្រូវបានព្រះរាជអាជ្ញាអនុញ្ញាតឲ្យទៅជួបសួរសុខទុក្ខម្តាយរបស់លោកដែលកំពុងមានវ័យចាស់ជរា។ ការអនុញ្ញាតនេះគឺបន្ទាប់ពីលោក កឹម សុខា បានសរសេរលិខិតស្នើសុំទៅកាន់ព្រះរាជអាជ្ញាសាលាដំបូងក្រុងភ្នំពេញឲ្យរូបលោកបានទៅជួបសួរសុខទុក្ខអ្នកម្តាយដែលកំពុងដេកសម្រាកស្តាប់ព្រះធម៌។
រដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយរយៈពេលស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពី ៩០ប្រទេស។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃបានអះអាងថា វិធានការថ្មីដែលសម្រេចនៅថ្ងៃទី ១៩ ឧសភានេះមានគោលដៅទប់ស្កាត់ការកើនឡើងនៃបទល្មើសផ្សេងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងក្លាយជាកង្វល់សម្រាប់រដ្ឋាភិបាល។
សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាពនិងការឃោសនា ក៏ជាមធ្យោបាយមួយដែរ ដែលភាគីទាំង២បានប្រើ ដើម្បីគំរាម និងសើចចំអកដាក់គ្នាទៅវិញទៅមក។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំបានបង្ហោះរូបថត និងវីដេអូ បង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បង្ហាញឲ្យឃើញលោក ត្រៀមចុចប៊ូតុងក្រហម បញ្ជាគ្រាប់បែកបរមាណូកម្ទេចអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ មិនថានៅតាមទីសាធារណៈឬតាមទូរទស្សន៍រដ្ឋ របបអ៊ីរ៉ង់បានផ្សព្វផ្សាយឃោសនា នូវជ័យជំនះរបស់អ៊ីរ៉ង់ ក៏ដូចជាការសាមគ្គីជាធ្លុងមួយរបស់ប្រជាជនអ៊ីរ៉ង់ នៅពីក្រោយថ្នាក់ដឹកនាំ។
រដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយរយៈពេលស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពី ៩០ប្រទេស។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃបានអះអាងថា វិធានការថ្មីដែលសម្រេចនៅថ្ងៃទី ១៩ ឧសភានេះមានគោលដៅទប់ស្កាត់ការកើនឡើងនៃបទល្មើសផ្សេងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងក្លាយជាកង្វល់សម្រាប់រដ្ឋាភិបាល។
អង្គការសុខភាពពិភពលោកហៅកាត់ជាភាសាអង់គ្លេស WHO បានបើក មហាសន្និបាតលើកទី៧៩ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីសនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ អគ្គនាយក WHO បានលើកឡើងដោយទាញសញ្ញាអាសន្ននៅក្នុងមហាសន្និបាតថា ការផ្ទុះឡើងនូវជំងឺអេបូឡានៅប្រទេសកុងហ្គោ និងហាន់តាវីរុសនៅលើនាវាទេសចរណ៍ MV Hondius គឺជាសញ្ញាដែលបង្ហាញថា ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់កាន់តែខ្លាំង។
មួយថ្ងៃបន្ទាប់ពីគំរាមថានឹងទម្លាក់គ្រាប់បែកសាជាថ្មី ដើម្បីកម្ទេចអ៊ីរ៉ង់ឲ្យរលាយក្លាយជាឆេះ នៅទីបំផុត លោកដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃចន្ទទី១៨ឧសភា ថាលោកបានសម្រេចផ្អាកប្រតិបត្តិការនេះវិញ ព្រោះប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្សបានស្នើសុំ។ ជាថ្មីម្តងទៀត លោកដូណាល់ ត្រាំ បានអះអាងថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការទៅយ៉ាងល្អ ហើយលោកជឿជាក់ថាអាចនឹងមានកិច្ចព្រមព្រៀងឆាប់ៗ។
មហោស្រពភាពយន្តអន្តរជាតិកានបានវិលត្រលប់មកវិញសាជាថ្មី តាមទម្លាប់ប្រចាំឆ្នាំ ដោយចាប់ផ្តើមបើកទ្វារកាលពីថ្ងៃទី ១២ឧសភា រហូតដល់ថ្ងៃទី ២៣ឧសភា។ ខុសពីឆ្នាំមុនៗ មហោស្រពភាពយន្តកានលើកទី៧៩ខ្សត់ខ្សែភាពយន្តហូលីវូដ និងសំបូរដោយសាច់រឿងដែលនិយាយពីបញ្ហាទាក់ទងនឹងសង្រ្គាមលោក និងសិទ្ធិមនុស្សស្រី។ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះផ្ទាល់ពីទីក្រុងកាន ក្រុងជាប់មាត់សមុទ្រភាគខាងត្បូងប្រទេសបារាំង។
នៅថ្ងៃចន្ទ ទី១៨ ឧសភា ឧត្តមស្នងការដ្ឋានសិទ្ធិមនុស្សអន្តរជាតិបានចេញផ្សាយរបាយការណ៍ថ្មីស្តីពីស្ថានភាពសិទ្ធិមនុស្សនៅដែនដីប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា និងស៊ីហ្សកដានី។ របាយការណ៍បានលើកឡើងថា ទង្វើរបស់ទាហានអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាតាំងពីសង្រ្គាមថ្ងៃទី៧ តុលា ឆ្នាំ ២០២៣ បានបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបានជំរុញឲ្យអ៊ីស្រាអែលចាត់វិធានការគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីបញ្ជៀសអំពើប្រល័យពូជសាសន៍។
រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញឲ្យអស់នៅត្រឹមខែមេសា ឆ្នាំ២០២៦។ តែរហូតមកដល់ខែឧសភានេះ ការបង្ក្រាបបទល្មើសមួយនេះនៅតែបន្តកើតមានមិនចេះដាច់។ នៅក្នុងករណីខ្លះ គេឃើញជនសង្ស័យជាជនបរទេសបានប្រើអាវុធតដៃជាមួយនឹងសមត្ថកិច្ចកម្ពុជាទៀតផង។ អ្នកវិភាគខ្លះមើលឃើញថា វិធានការបង្ក្រាបកន្លងមកគ្រាន់តែជាវិធីស្អំស្ថានការណ៍ និងបន្សាបប្រតិកម្មរបស់សហគមន៍អន្តរជាតិ និងអ្នកខ្លះទៀតយល់ថា អាជ្ញាធរពិតជាបានប្រឹងប្រែងប្រាកដមែន រួមទាំងបានបង្កើតច្បាប់ស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញនេះដែរ។ តើកម្ពុជាគួរមានយុទ្ធសាស្ត្រអ្វីទៀតដើម្បីពន្លឿនការបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញ?
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ តំណាងក្រសួងការពារជាតិកម្ពុជា និងឡាវបានជួបប្រជុំគ្នានៅក្នុងខេត្តស្ទឹងត្រែងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ប្រចាំឆ្នាំ២០២៦។ យោងតាមកំណត់ហេតុដែលចុះផ្សាយដោយសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នា ក្នុងការបញ្ចៀសឲ្យបាននូវការប៉ះទង្គិចគ្នាដោយអាវុធតាមព្រំដែននៃប្រទេសទាំងពីរ។
កងទ័ពថៃកំពុងធ្វើសមយុទ្ធយោធានៅខេត្តស្រះកែវជាប់ព្រំដែនកម្ពុជា ដោយផ្តោតលើប្រតិបត្តិការសឹក ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងការឆ្លើយតបរហ័ស។ កងទ័ពភូមិភាគទី១ថៃអះអាងថា សមយុទ្ធទ្រង់ទ្រាយនេះមានគោលបំណងពង្រឹងសមត្ថភាពការពារអធិបតេយ្យភាព និងត្រៀមទប់ទល់នឹងការគំរាមកំហែងនានាតាមបណ្តោយព្រំដែននាពេលអនាគត។ ដោយឡែក ក្រសួងការពារជាតិកម្ពុជានៅពុំទាន់មានប្រតិកម្មយ៉ាងណានៅឡើយ។
ថ្ងៃទី១៨ឧសភា រដ្ឋាភិបាលអូស្ត្រាលី បានចេញសេចក្តីប្រកាស តម្រូវឲ្យម្ចាស់ភាគហ៊ុនដែលពាក់ព័ន្ធជាមួយចិន ត្រូវលក់ភាគហ៊ុនទាំងអស់របស់ខ្លួន ចេញពីក្រុមហ៊ុនរ៉ែកម្រអូស្ត្រលី Northern Minerals។ អូស្ត្រាលីអះអាងថា ខ្លួននឹងអនុវត្តច្បាប់ដោយគ្មានការរើសអើង ដើម្បីការពារវវិស័យឧស្សាហកម្មរ៉ែកម្រ ព្រោះវិស័យនេះគឺជាវិស័យយុទ្ធសាស្ត្រជាតិ។
នៅក្នុងដំណើរទស្សនកិច្ចមួយជុំទ្វីបអឺរ៉ុប នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌីបានផ្តើមបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅក្នុងប្រទេសន័រវែសដែលចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៨ ឧសភា។ ទីក្រុងអូស្លូ និងទីក្រុងញូដែលីបានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្តបៃតងដែលសំដៅលើកកម្ពស់ការធ្វើអន្តរកាលថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការប្រើបច្ចេកវិទ្យា។
នៅថ្ងៃចន្ទ ទី១៨ ឧសភានេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចេញផ្សាយរបាយការណ៍មួយស្តីពីចំនួនអ្នកទោសដែលត្រូវបានគេប្រហារជីវិតក្នុងឆ្នាំ ២០២៥។ បើតាមរបាយការណ៍ មានអ្នកទោសយ៉ាងតិច ២ ៧០៧នាក់ក្នុងលោកត្រូវបានគេប្រហារជីវិតក្នុងឆ្នាំ ២០២៥ ពោលកើនឡើង ៧៨% បើធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះ អ៊ីរ៉ង់តែម្នាក់ឯងបានសម្លាប់អ្នកទោសដល់ទៅជាង ២ ០០០នាក់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានឲ្យដឹងនៅថ្ងៃទី១៨ ឧសភានេះថានៅក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងកា្លយកាលពីឆ្នាំ២០២៥ ក្រសួងបានកត់សម្គាល់ឃើញមានព័ត៌មានក្លែងក្លាយជិត៤ពាន់ករណីដែលចេញមកពីប្រភព ២សំខាន់។ ទី១ ជាព័ត៌មានដែលផ្សាយចេញពីថៃតាមគណនីហ្វេសប៊ុកជាភាសាខ្មែរ និងទី២ ជាព័ត៌មានដែលផ្សាយចេញពីពលរដ្ឋខ្មែរពីក្រៅប្រទេសដែលមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមនៅថៃ។ ពលរដ្ឋខ្មែរទាំងនោះបានយកព័ត៌មានដែលថៃចេញផ្សាយមកបំប៉ោងបន្ថែមដើម្បីបង្កភាពចលាចល បង្កើតនូវបញ្ហា ឬក៏ទម្លាក់ការជឿទុកចិត្តមកលើរដ្ឋាភិបាលកម្ពុជា។ តែ លោក នេត្រ ភក្ត្រាមិនភ្លេចបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានរងការរំលោភបំពានពីប្រទេសថៃមក ប្រជាពលរដ្ឋខ្មែរផ្តើមមានការយល់ដឹងច្រើនពីរបៀបផ្ទៀងផ្ទាត់ព័ត៌មាន។ ការយល់ដឹងនេះទទួលបានពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងកា្លយដែលក្រសួងបានរៀបចំ។
ថ្ងៃអាទិត្យទី១៧ឧសភា មានដ្រូនអនាមិកមួយគ្រឿង បានវាយប្រហារនិងបង្កអគ្គីភ័យនៅក្បែរស្ថានីយនុយក្លេអ៊ែរ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ គិតត្រឹមពេលនេះ មិនមានអ្វីបញ្ជាក់ទេ អំពីប្រភពថាដ្រូននោះហោះចេញពីទីណា និងបញ្ជាដោយអ្នកណា។ យ៉ាងណាក៏ដោយ អាជ្ញាធរអេមីរ៉ាតអារ៉ាប់រួម បានដាក់ការសង្ស័យទៅលើអ៊ីរ៉ង់ និងកូនចៅរបស់អ៊ីរ៉ង់ ហើយថាអេមីរ៉ាតអារ៉ាប់រួម សូមរក្សាសិទ្ធិវាយប្រហារឆ្លើយតបវិញ។