សហគមន៍អន្តរជាតិ រិះគន់ទង្វើរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល លើសកម្មជនមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា
newsare.net
នៅក្នុងប្រទេសអ៊ីស្រាអែល រូបភាពនៅវីដេអូដែលបង្ហោះដោយរដ្ឋមន្រ្តីសន្តិសុខជាតិស្តាំនិយមជ្រុសហគមន៍អន្តរជាតិ រិះគន់ទង្វើរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល លើសកម្មជនមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា
នៅក្នុងប្រទេសអ៊ីស្រាអែល រូបភាពនៅវីដេអូដែលបង្ហោះដោយរដ្ឋមន្រ្តីសន្តិសុខជាតិស្តាំនិយមជ្រុល លោក អ៊ីតាម៉ារ បិនវារ នៅលើបណ្តាញសង្គម X កំពុងបង្កឲ្យមានប្រតិកម្មរិះគន់យ៉ាងព្រោងព្រាត។ នៅក្នុងវីដេអូនោះ គេឃើញសកម្មជននៃនាវាមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សាត្រូវបានគេចងស្លាបសេក បង្ខំឲ្យលុតជង្គង់ និងក្រាបក្បាលដល់ដី។ លើសពីនេះ រូបលោករដ្ឋមន្រ្តីសន្តិសុខជាតិស្តាំនិយមជ្រុលក៏មានវត្តមាននៅក្នុងរូបភាពវីដេអូនោះដែរ។ បណ្តាប្រទេសអឺរ៉ុបនិងអង្គការមនុស្សធម៌ជាច្រើនបានបញ្ចេញប្រតិកម្មរិះគន់ខ្លាំងៗ និងទាមទារឲ្យមានការដោះលែងក្រុមសកម្មជនមនុស្សធម៌ទាំងអស់ជាបន្ទាន់។ ប្រតិកម្មក៏មានដែរពីសំណាក់ថ្នាក់ដឹកនាំអ៊ីស្រាអែលគ្នាឯង។ Read more














