លោក ឃៀង សុណាឌីន៖ ទណ្ឌិតក្មេងទំនើងត្រូវផ្ទេរទៅពន្ធនាគារពោធិ៍សាត់និងឧត្តរមានជ័យ ដើម្បីរៀនកសិកម្ម និងសំណង់
newsare.net
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានប្រកាសថា ទណ្ឌិតជាអលោក ឃៀង សុណាឌីន៖ ទណ្ឌិតក្មេងទំនើងត្រូវផ្ទេរទៅពន្ធនាគារពោធិ៍សាត់និងឧត្តរមានជ័យ ដើម្បីរៀនកសិកម្ម និងសំណង់
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានប្រកាសថា ទណ្ឌិតជាអនីតិជន ដែលជាប់ពាក់ព័ន្ធនឹងករណីក្មេងទំនើងជាបុរសចំនួន ៧៩០នាក់ ត្រូវបានផ្ទេរដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ពីរាជធានី និងខេត្តមួយចំនួនទៅកាន់ខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ។ ក្នុងចំណោមទណ្ឌិតជិត ៨០០នាក់ខាងលើ ៦៥១នាក់ ត្រូវបានផ្ទេរទៅពន្ធនាគារខេត្តពោធិ៍ធិសាត់ ដើម្បីអនុវត្តទោសបន្ត រួមទាំងបំពាក់បំប៉នបន្ថែមលើមុខជំនាញកសិកម្ម រួមមានការដាំបន្លែ និងការចិញ្ចឹមសត្វ។ ចំណែក ១៣៩នាក់ផ្ទេរទៅពន្ធនាគារខេត្តឧត្តរមានជ័យ ដើម្បីអនុវត្តទោសបន្ត រួមទាំងបណ្តុះបណ្តាលបន្ថែមលើជំនាញសំណង់។ តែលោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ មិនភ្លេចបញ្ជាក់បន្ថែមថា ការផ្ទេរអ្នកទោសពីពន្ធនាគារភ្នំពេញ និងតាមខេត្តមួយចំនួនទៅកាន់ពន្ធនាគារក្នុងខេត្តពោធិ៍ធិសាត់ និងឧត្តរមានជ័យក៏ព្រោះតែភាពចង្អៀតណែន និងងាយស្រួលផ្តល់ការគ្រប់គ្រងជំនាញដល់ទណ្ឌិត ពិសេស ជំនាញសំណង់ចាក់គម្របលេណដ្ឋាននៅខេត្តឧត្តរមានជ័យ។ Read more














