OCDE៖ ក្រុមប្រទេសអ្នកមានផ្តល់ហិរញ្ញវត្ថុអាកាសធាតុដល់ប្រទេសក្រីក្រ បានលើសផែនការ
newsare.net
សង្គ្រាមនិងវិបត្តិប្រេងឡើងថ្លៃខ្លាំង បានមកបាំងបិទសំណុំរឿងអាកាសធាតុ ឱ្យកOCDE៖ ក្រុមប្រទេសអ្នកមានផ្តល់ហិរញ្ញវត្ថុអាកាសធាតុដល់ប្រទេសក្រីក្រ បានលើសផែនការ
សង្គ្រាមនិងវិបត្តិប្រេងឡើងថ្លៃខ្លាំង បានមកបាំងបិទសំណុំរឿងអាកាសធាតុ ឱ្យក្លាយជាប្រធានបទបន្ទាប់បន្សំ។ ប៉ុន្តែជាដំណឹងល្អ មហាសន្និបាតអង្គការសហប្រជាជាតិ ថ្ងៃទី ២០ឧសភា បានអនុម័ត សេចក្តីសម្រេចចិត្ត ពង្រឹងកាតព្វកិច្ចអាកាសធាតុរបស់រដ្ឋជាសមាជិកនីមួយៗ។ ជាងនេះទៅទៀត បើតាមរបាយការណ៍របស់អង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OCDE ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ២១ឧសភា ការប្រមូលជំនួយហិរញ្ញវត្ថុពីក្រុមប្រទេសអ្នកមានទៅជួយក្រុមប្រទេសក្រីក្រ បានសម្រេចលើសកម្មវត្ថុកំណត់ ក្នុងរយៈពេលបីឆ្នាំជាប់គ្នា។ Read more














