គណបក្ស Likud ដែលជាបក្សកាន់អំណាចនៅអ៊ីស្រាអែល បានប្រកាសនៅថ្ងៃពុធ ទី ១០ មិថុនាថា លោក បេនចាមិន នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះក្នុងការបោះឆ្នោតសភានៅអាអាណត្តិថ្មី។ សេចក្តីប្រកាសនេះ បានធ្វើឲ្យមានការវែកញែកមួយចំនួនជុំវិញអនាគតនយោបាយរបស់អ៊ីស្រាអែល។ ក្រោមការដឹកនាំបច្ចុប្បន្នរបស់លោក នេតាន់យ៉ាហ៊ូ អ៊ីស្រាអែលកំពុងតែវក់វីធ្វើសង្គ្រាមបង្កអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា។
មហាអំណាចនុយក្លេអ៊ែរទាំង៩ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង បានបង្កើនការចំណាយ លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៥។ នេះបើផ្អែកតាម របាយការណ៍របស់យុទ្ធនាការអន្តរជាតិដើម្បីការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលបានចេញផ្សាយកាលពីថ្ងៃទី៨មិថុនា។ ពិភពលោកយើងកំពុងតែឈានជើងចូលក្នុងកាលៈទេសៈប្រកួតប្រជែងគ្នា ដែលប្រការនេះ វានឹងបង្កើនកម្រិតនៃហានិភ័យដែលអាចធ្វើឲ្យផ្ទុះសង្គ្រាមនុយក្លែអ៊ែរ។
សហអនុប្រធានទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់អាមេរិក លោក Andrew Bailey បានកត់សម្គាល់ឃើញជោគជ័យនៃការបង្រ្កាបទីតាំង ឬមជ្ឈមណ្ឌលឆបោកអនឡាញរបស់អាជ្ញាធរកម្ពុជា។ តែទន្ទឹមនេះ លោក Andrew Bailey បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាបង្កើនការខិតខំបន្ថែមទៀតដើម្បីទប់ស្កាត់ និងបំផ្លាញចោលទាំងស្រុងទីតាំងដែលមានប្រតិបត្តិការឆបោកអនឡាញ និងខ្សែបណ្តាញរបស់ពួកឧក្រិដ្ឋជន។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងសហការី បានចំណាយពេលពីរថ្ងៃ គឺថ្ងៃទី៩ និងទី១០មិថុនានេះ ដើម្បីជួបជាមួយតំណាងស្ថានទូតចំនួន៣ ប្រចាំនៅកម្ពុជា គឺតំណាងស្ថានទូតបារាំង អាមេរិក និងតំណាងស្ថានទូតអឺរ៉ុប។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១០មិថុនានេះ លោក រ៉ុង ឈុន បញ្ជាក់ថាជំនួបរវាងលោក និងអ្នកការទូតលោកខាងលិចទាំងអស់នោះ បានផ្តោតទៅលើលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងជាពិសេសពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក ដែលនឹងត្រូវលើកទៅជំនុំជម្រះនៅតុលាការកំពូលនាសប្តាហ៍ក្រោយ។ សូមរម្លឹកថាតុលាការកំពូលនឹងបើកសវនាការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីជំនុំជម្រះលើសំណុំរឿងលោក រ៉ុង ឈុន ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម(ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម) ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕
នៅថ្ងៃពុធ ទី ១០ ខែមិថុនា តុលាការយោធាឥណ្ឌូណេស៊ី បានសម្រេចផ្តន្ទាទោសទាហានចំនួន៤នាក់ ឲ្យជាប់ពន្ធនាគារពី ១៨ខែ ទៅ ៣ឆ្នាំ នៅក្នុងសំណុំរឿងការវាយប្រហារដោយទឹកអាស៊ីត ទៅលើសកម្មជនសិទ្ធិមនុស្សម្នាក់កាលពីខែមីនាកន្លងទៅ។ ចៅក្រមឥណ្ឌូណេស៊ី បានចាត់ទុកទង្វើរបស់ទាហានទាំងនេះថាជា “អំពើកោងកាច” មិនសមមានឈ្មោះជាអ្នកបម្រើការងាររដ្ឋ។
តំបន់មជ្ឈិមបូព៌ានៅតែស្ថិតនៅលើចំណុចគ្រោះថ្នាក់។ ការវាយប្រហារសងសិកគ្នា បានផ្ទុះឡើងសាជាថ្មី រវាងអាមេរិកនិងអ៊ីរ៉ង់។ ថ្ងៃអង្គារម្សិលមិញ អ៊ីរ៉ង់បានបាញ់កម្ទេចឧទ្ថម្ភាគចក្រមួយគ្រឿងរបស់អាមេរិក ហើយតម្រូវឲ្យអាមេរិកវាយបកវិញ ទៅលើទីតាំងមាត់ច្រកសមុទ្រអកមូហ្សរបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានឆ្លើយតបវិញនៅព្រឹកថ្ងៃពុធនេះ ដោយបានបាញ់មីស៊ីលច្រើនគ្រាប់ ទៅលើមូលដ្ឋានទ័ពអាមេរិកនៅបារ៉ែន នៅហ្សកដានី និងនៅកូវ៉ែត។
អង្គការលីកាបានឲ្យដឹងថា ពីថ្ងៃទី៨ ដល់ទី១០ ខែមិថុនា ឆ្នាំ២០២៦ មានការចាប់ខ្លួន និងការផ្តន្ទាទោសមនុស្សចំនួន ៤នាក់ ដែលមានសមាសភាពផ្សេងៗគ្នាពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងចំណោមមនុស្ស ៤នាក់ដែលត្រូវបានចាប់ខ្លួន និងផ្តន្ទាទោស មាន ២នាក់ជាពលរដ្ឋសាមញ្ញ ១នាក់ជាអាជីវករ និង១នាក់ទៀតជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងនៅក្នុងប្រទេស។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេលើកសរសើរច្រើនអំពីគុណប្រយោជន៍នៃខ្លាញ់អូមេហ្កា-៣ចំពោះសុខភាព។ ទីផ្សារថ្នាំអាហារបំប៉ន អូមេហ្កា-៣ ក៏កំពុងពេញនិយមខ្លាំងណាស់ដែរ។ តើថ្នាំបំប៉ន អូមេហ្កា៣ ពិតជាថ្នាំចាំបាច់ឬ? អូមេហ្កា៣ជាអ្វី មានគុណប្រយោជន៍យ៉ាងណាខ្លះសម្រាប់សុខភាព?
ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ កម្ពុជាបានចូលរួមនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(អ.ស.ប.) ដោយបានបញ្ជូនកងកម្លាំងទាហានមួកខៀវរបស់ខ្លួនសរុបជាង ១ម៉ឺននាក់ ក្នុងនោះមានស្ត្រីជាង៨០០នាក់ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប. នៅក្នុងប្រទេសដែលប្រឈមនឹងហានិភ័យចំនួន១០ប្រទេស។ តែនារយៈពេលជិតមួយទសវត្សរ៍កន្លងទៅនេះ កងកម្លាំងមួកខៀវកម្ពុជាចំនួន ១៤រូប បានពលីជីវិត និង ១៩រូបផ្សេងទៀតបានរងរបួសនៅក្នុងបុព្វហេតុការពារសន្តិភាពពិភពលោក។ ទោះជាយ៉ាងនេះក្តី កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការចូលរួមរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប. ដដែលដោយថ្មីៗនេះបានបន្តបញ្ជូនកងទ័ពមួកខៀវសរុប ៤៧១នាក់ទៅបន្តបេសកកម្មនៅក្រៅប្រទេស។
ការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជំរុញឲ្យមានការបោះទុនវិនិយោគដើម្បីទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជារបៀបវារៈនៃទស្សនកិច្ចរបស់លោក Matt Western MP ក្នុងប្រទេសកម្ពុជា។ លោក Matt Western MP ជាប្រេសិតរបស់នាយករដ្ឋមន្រ្តីប្រទេសអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវទទួលបន្ទុកពាណិជ្ជកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសនៅទីក្រុងភ្នំពេញដែលចេញផ្សាយនៅថ្ងៃពុធ ទី១០ មិថុនានេះ។
អនុព័ន្ធយោធាចិន បានគូសបញ្ជាក់ប្រាប់មន្ត្រីការពារជាតិថៃ ថា រថគ្រោះដែលខ្លួនប្រគល់មកឲ្យកម្ពុជា ជាកិច្ចសហប្រតិបត្តិយោធាយូរអង្វែងរវាងចិននិងកម្ពុជា។ នេះបើតាមការសែតថៃ Khoasod នៅថ្ងៃអង្គារទី៩ឧសភា។ បន្ថែមពីនេះ អនុព័ន្ធយោធាចិន បានទាត់ចោលការចោទប្រកាន់របស់ថៃ ដែលថា ការប្រគល់រថគ្រោះជូនកម្ពុជា ធ្វើឡើងនៅអំឡុងពេលដែលកម្ពុជានិងថៃកំពុងមានជម្លោះព្រំដែនដ៏តានតឹង។
បារាំងបានសម្រេចហាមមិនឲ្យលោក Bezalel Smotrich រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល ចូលទឹកដីរបស់ខ្លួន។ ការសម្រេចនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noël Barrot នៅថ្ងៃអង្គារ ទី៩ ខែមិថុនា ដោយលោកបានបញ្ជាក់ថា វាជាវិធានការ ប្រឆាំងនឹងអ្នកដែលជាប់ពាក់ព័ន្ធនឹងការពង្រីកដែនដីអនានិគមដោយខុសច្បាប់ នៅតំបន់ស៊ីហ្សកដានី។
អាជ្ញាធរហ្វីលីពីនបានប្រកាស នៅថ្ងៃអង្គារ ទី៩ មិថុនា ថាបានដាក់លិខិតតវ៉ាផ្លូវការទៅភាគីចិន បន្ទាប់ពីប្រទះឃើញសំណង់បណ្តែតទឹកខុសច្បាប់ ក្បែរតំបន់ជម្លោះ ថ្មប៉ប្រះទឹកស្កាប៉ូរ៉ូត នៅសមុទ្រចិនខាងត្បូង។ ចំណែក ក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់របស់ហ្វីលីពីន និងបានរំឭកប្រវត្តិសាស្រ្តប្រាប់ភាគីហ្វីលិពីន ថាតំបន់ថ្មប៉ប្រះទឹក និងផ្ទៃទឹកព័ទ្ធជុំវិញកោះ ជាដែនបូរណភាពរបស់ចិនយ៉ាងពេញលេញ ដោយគ្មានអ្វីប្រកែកបានឡើយ។
នៅក្នុងវេទិកាអនាគតអាស៊ានលើកទី៣ នាទីក្រុងហាណូយប្រទេសវៀតណាមក្នុងសប្តាហ៍នេះ មេដឹកនាំវៀតណាមដែលជាម្ចាស់ផ្ទះហាក់មិនបានលើកឡើងពីជម្លោះព្រំដែនកម្ពុជា និងថៃទេ។ តែមេដឹកនាំកម្ពុជា និងថៃបានជួបគ្នាដាច់ដោយឡែកពីគ្នាជាមួយមេដឹកនាំវៀតណាម។ មួយវិញទៀត ខ្លឹមសារនៃជំនួបក៏មិនត្រូវបានគេរំលេចឲ្យដឹងទេ ពិសេសទាក់ទងនឹងជម្លោះព្រំដែនខ្មែរ-ថៃ។ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងអ្នកតាមដានសង្គមកម្ពុជាមើលឃើញថា វៀតណាមនិយាយស្តីតិចតួចពីជម្លោះព្រំដែនកម្ពុជា-ថៃ និងព្យាយាមរក្សាជំហរកណ្តាលដោយមិនចង់កាន់ជើងខាងណា។ ការណ៍នេះត្រូវបានអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងអ្នកតាមដានសង្គមកម្ពុជាយល់ថា ដោយសារតែវៀតណាមក៏ធ្លាប់ចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជាដែរនៅក្នុងអតីតកាល។ អ្វីទៅជាជំហរពិតរបស់វៀតណាមនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ?
នៅថ្ងៃអង្គារ ទី ៩ មិថុនា អគ្គមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir និង អគ្គមេបញ្ជាការកងទ័ពលីបង់ លោក Rodolphe Haykal បានជួបពិភាក្សាគ្នានៅប្រទេសប៉ាគីស្ថាន។ ភាគីទាំងពីរ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងការការពារជាតិរវាងប៉ាគីស្ថាន និងលីបង់។ ជំនួបរវាងអគ្គមេបញ្ជាការកងទ័ពទាំងពីរ ធ្វើឡើងក្នុងបរិបទសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលទាំងលីបង់ និងប៉ាគីស្ថានសុទ្ធតែមានចំណែកពាក់ព័ន្ធ។
ក្រសួងសង្រ្គាមអាមេរិកបានចេញសេចក្តីប្រកាស ដាក់បញ្ចូលក្រុមហ៊ុនយក្សរបស់ចិនចំនួន៣ រួមមាន ក្រុមហ៊ុន Alibaba, Baidu និងក្រុមហ៊ុន BYD ក្នុងបញ្ជីខ្មៅ ដោយចោទថាបានសហការបម្រើឲ្យកងទ័ពចិន។ ចំណែក អ្នកតំណាងរបស់ក្រុមហ៊ុនចិនទាំង៣ បានច្រានចោលការចោទប្រកាន់របស់ក្រុងវ៉ាស៊ីនតោន ថាគ្មានមូលដ្ឋានច្បាស់លាស់។ រីឯ ក្រុងប៉េកាំងបានបញ្ចេញប្រតិកម្ម ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ និងទាមទារឲ្យក្រុងវ៉ាស៊ីន កែតម្រូវសេចក្តីសម្រេចរបស់ខ្លួន ជាបន្ទាន់។
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអង្គការសង្គមស៊ីវិលចំនួនជាង៥០ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា សមាគមនិយោជក ម៉ាកយីហោអន្តរជាតិធំៗ និងអ្នកបញ្ជាទិញធ្វើសកម្មភាពជាបន្ទាន់ដើម្បីការពារសុវត្ថិភាពកម្មករវិស័យកាត់ដេរនៅកម្ពុជា។ ការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលដូចនេះធ្វើឡើង បន្ទាប់ពីមានកម្មករជិត ១០០នាក់បានស្លាប់ និងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗកាលពីខែឧសភាកន្លងទៅ អំឡុងពេលពួកគេធ្វើដំណើរទៅកាន់កន្លែងធ្វើការ។
នៅថ្ងៃទី៩ ខែមិថុនានេះ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានចុះជួបជនភៀសសឹកខ្មែរស្ថិតក្នុងខេត្តបន្ទាយមានជ័យ ក្បែរព្រំដែនថៃ។ នៅចំពោះមុខជនភៀសសឹកប្រមាណ ៣ពាន់គ្រួសារ អតីតនាយករដ្ឋមន្ត្រីកម្ពុជារូបនេះបានប្រកាសសុំទោសជាសាធារណៈចំពោះពលរដ្ឋខ្មែរដែលកាលពីលោកមានអំណាចពេញដៃ តែបែរជាមិនបានត្រៀមខ្លួនទុកមុនក្នុងការប្រយុទ្ធជាមួយថៃ។ លោក ហ៊ុន សែន បានទទួលស្គាល់ថា សង្គ្រាមដែលថៃបើកការឈ្លានពានលើកម្ពុជាកាលពីឆ្នាំ២០២៥ គឺដោយសារតែលោកមានការទុកចិត្តខ្លាំងពេកលើភាគីថៃ។
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា កម្ពុជាមិនបានបង្កើនកម្លាំងទ័ពដើម្បីបង្កើតសង្គ្រាមជាថ្មីជាមួយថៃទេ។ ការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជាដូចនេះ គឺជាការឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មានថៃដែលថា លោកបដិសេធការប្រើយន្តការទ្វេភាគី និងកំពុងបង្កើនទ័ព ព្រមទាំងសព្វាវុធ ដើម្បីតតាំងជាមួយថៃនាពេលខាងមុខ។
ប្រមុខរដ្ឋាភិបាលកម្ពុជា និងវៀតណាមបានប្តេជ្ញាចិត្តបន្តជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ និងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀតក្នុងស្មារតីជាអ្នកជិតខាងល្អដើម្បីបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងមានស្ថិរភាពយូរអង្វែង។ នេះជាការគូសបញ្ជាក់របស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែតនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកក្នុងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។ ការបញ្ជាក់ដូចនេះធ្វើឡើងនាឱកាសដែលលោកកំពុងបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមនៅក្នុងវេទិកាអនាគតអាស៊ាន លើកទី៣ ក្នុងទីក្រុងហាណូយ។
លោកប្រធានាធិបតីអ៊ុយក្រែន បានជួបប្រជុំនៅទីក្រុងឡុងដ៍ ថ្ងៃចន្ទទី៨មិថុនា ជាមួយប្រមុខដឹកនាំបារាំង អង់គ្លេស និងអាល្លឺម៉ង់។ ថ្នាក់ដឹកនាំមហាអំណាចអឺរ៉ុបទាំង៣ បានយល់ស្របគ្នា គាំទ្រចំពោះគំនិតរបស់លោកហ្សេឡេនស្គី ដែលចង់ជំរុញ “យន្តការសន្ទនា ចរចាគ្នាដោយផ្ទាល់” រវាងអ៊ុយក្រែននិងរុស្ស៊ី។ ការចរចាដោយផ្ទាល់ ដែលមានន័យថាអ៊ុយក្រែនមានសិទ្ធិស្មើមុខជាមួយរុស្ស៊ី ហើយមួយវិញទៀត គឺមិនចាំបាច់ឲ្យមានសហរដ្ឋអាមេរិក ធ្វើជាអ្នកសម្របសម្រួលទៀតឡើយ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង នៅថ្ងៃចន្ទ ទី៨ មិថុនា។ កម្មវត្ថុនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ នៅកូរ៉េខាងជើង គឺដើម្បីរឹតចំណងទំនាក់ទំនងទ្វេភាគី ចិននិងកូរ៉េខាងជើង ឲ្យកាន់តែស្អិតល្មួត។ នៅអំឡុងទស្សនកិច្ចនៅកូរ៉េខាងជើង លោកស៊ី ជីនពីងបានបង្ហាញពីការគាំទ្រ យ៉ាងពេញទំហឹង ចំពោះរបបកម្មុយនិស្តកូរ៉េខាងជើង និងបានចាត់ទុក ទំនាក់ទំនងទ្វេភាគី ចិននិងកូរ៉េខាងជើង ថាជាមិត្តភាពដែលមិនអាចបំបែកបាន។
គណបក្សកម្លាំងជាតិ ដែលជាគណបក្សប្រឆាំងមួយនៅក្នុងប្រទេសកម្ពុជាបានប្រមូលស្នាមមេដៃពីអ្នកគាំទ្រ និងពលរដ្ឋខ្មែរចំនួនជាង ៥ពាន់នាក់ដើម្បីដាក់ឯកសារប្តឹងមេដឹកនាំថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ បណ្តឹងរបស់គណបក្សកម្លាំងជាតិសំដៅលើការទទួលខុសត្រូវរបស់មេដឹកនាំថៃដែលបានឈ្លានពានបូរណភាពទឹកដីកម្ពុជា និងទាមទារសំណងដែលយោធាថៃបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងអាយុជីវិតពលរដ្ឋខ្មែរ។ នេះបើតាមការប្រកាសរបស់មេដឹកនាំគណបក្សកម្លាំងជាតិនៅក្នុងសន្និសីទកាសែតមួយនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។
នៅថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ អង្គការសិទ្ធិមនុស្សលីកាដូបានអំពាវនាវឲ្យកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP ប្រចាំនៅកម្ពុជាកែសម្រួលឡើងវិញនូវថ្នាលវិនិយោគិន SDG (SDG Investor Platform) និងគេហទំព័រផែនទីសម្រាប់វិនិយោគិនពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG Investor Map) ដោយដកចេញនូវក្រុមហ៊ុនដែលមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ ទន្ទឹមគ្នានេះ លីកាដូក៏បានស្នើឲ្យស្ថាប័នទទួលពាក្យបណ្តឹងផ្ទៃក្នុងរបស់ UNDP ពន្លឿនដំណើរការនៃបណ្ដឹងរបស់ពលរដ្ឋដែលប្តឹងពីបញ្ហារំលោភសិទ្ធិផ្សេងៗដែលនៅមិនទាន់មានដំណោះស្រាយជាក់លាក់នៅឡើយ។
នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយថ្ងៃទី៧ មិថុនា ឆ្នាំ ២០២៦ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានអះអាងថា ការបង្ក្រាបបទល្មើសឆបោកអនឡាញនៅកម្ពុជាបានបរាជ័យ និងខ្វះតម្លាភាពនៃនិតីវិធីចុះបង្ក្រាប។ ហេតុផលត្រូវបានរបាយការណ៍លើកឡើងថា គឺដោយសារទីតាំងដែលអាជ្ញាធរកម្ពុជាចុះបង្ក្រាបមានចំនួនតិចតួច បើធៀបនឹងទីតាំងធ្វើប្រតិបត្តិការជាក់ស្តែង និងថា អាជ្ញាធរក៏មិនបានខ្វល់ខ្វាយពីកិច្ចការពារជនរងគ្រោះ និងការជួញដូរមនុស្សឡើយ។
គ្រោះមហន្តរាយរញ្ជួយដីកម្រិត ៧,៨រិចទែរ បានកើតឡើងនៅភាគខាងត្បូងហ្វីលីន នាថ្ងៃចន្ទ ទី៨ មិថុនា។ បើយោងតាមអាជ្ញាធរហ្វីលីពីន ក្នុងគ្រោះរញ្ជួយដីដ៏កំណាចនេះ បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៥នាក់ និងរបួសជាង១០០នាក់ ព្រមទាំងបានធ្វើឲ្យអគារជាច្រើនបាក់ស្រុត រាបដល់ដី។ ចំណែក វិទ្យាស្ថានភូគព្ភសាស្រ្តអាេមរិក បានប្រកាសអាសន្នរលកស៊ូណាមិ នៅសមុទ្រប៉ាស៊ីហ្វិក។
បទឈប់បាញ់ក៏ដូចជាការចរចា រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងតែស្ថិតនៅត្រង់ចំណុចគ្រោះថ្នាក់ បន្ទាប់ពីអ៊ីរ៉ង់ និងអ៊ីស្រាអែល បានចាប់ផ្តើមបាញ់ប្លោងគ្រាប់ដាក់គ្នាសាជាថ្មី នៅរវាងយប់ថ្ងៃអាទិត្យនិងថ្ងៃចន្ទទី៨មិថុនានេះ។ លោកដូណាល់ ត្រាំ បានទូរស័ព្ទទៅនិយាយជាមួយលោកនេតាន់យ៉ាហ៊ូ ដោយបានព្យាយាមទប់កុំឲ្យអ៊ីស្រាអែលតបតលើអ៊ីរ៉ង់ ព្រោះវាអាចនឹងបំផ្លាញ់ការចរចា ដែលលោកដូណាល់ ត្រាំ អះអាងជិតបានសម្រេចលទ្ធផលហើយ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការថ្នាក់ក្រោមជាតិក្នុងខេត្តកណ្តាលកាលពីថ្ងៃ៦ ខែមិថុនា ឆ្នាំ២០២៦ ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានដាក់ការសង្ស័យដោយចោទជាសំណួរថា តើព្រំដែនកម្ពុជា-ថៃធ្លាប់ជាកន្លែងរកស៊ីគេចពន្ធ ឬយ៉ាងណា?។ ការចោទដូចនេះដោយសារតែចំណូលពន្ធគយរបស់កម្ពុជាបានកើនឡើង បន្ទាប់ពីព្រំដែនជាមួយថៃត្រូវបានបិទ។ អ្នកតាមដានសង្គមនានាចោទជាសំណួរដូចគ្នានេះ និងថែមបានអះអាងច្បាស់ៗថា ការរកស៊ីគេចពន្ធនៅតាមព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងបានកើតមានឡើងយូរណាស់មកហើយ។ ក្នុងករណីនេះ អ្នកជំនាញជំរុញឲ្យបើកការស៊ើបអង្កេតទៅលើមន្ត្រីពាក់ព័ន្ធនៅតាមព្រំដែនកម្ពុជា និងប្រទេសជិតខាង៕
ការជូនដំណឹងរបស់កម្ពុជាទៅកាន់ភាគីថៃ និងអង្គការសហប្រជាជាតិស្តីពីការចាប់ផ្តើមដំណើរការផ្សះផ្សាដោយបង្ខំក្នុងការដោះស្រាយជម្លោះក្នុងដែនសមុទ្រត្រួតស៊ីគ្នាអាចផ្តល់ជាមេរៀនដល់សង្គមថៃឲ្យយល់ពីការដោះស្រាយបញ្ហាដោយសន្តិវិធីជាជាងការប្រើកម្លាំង។ សង្គមថៃកំពុងតែរស់ក្នុងភាពអំនួត ដោយមិនចង់ដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយកម្ពុជា និងគិតតែពីចង់យកឈ្នះកម្ពុជាតាមកម្លាំងបាយ។ នេះបើតាមការវិភាគរបស់អ្នកជំនាញនយោបាយថៃមួយរូបដែលត្រូវបានចែករំលែកបន្តដោយប្រមុខរដ្ឋស្តីទីកម្ពុជា លោក ហ៊ុន សែននៅថ្ងៃទី ៨ មិថុនានេះ។
មន្ទីរបញ្ចកោណបន្ថែមការប្រុងប្រយ័ត្នខ្ពស់ ទាក់ទងនឹងបណ្តាញស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល ស្របពេលមេដឹកនាំប្រទេសទាំងពីរ ហាក់កំពុងខ្វែងគំនិត។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់អាមេរិក នៅថ្ងៃសៅរ៍ទី ០៦ មិថុនា។ ការសម្រេចរបស់ក្រសួងការពារជាតិអាមេរិកធ្វើឡើង បន្ទាប់ពីអាមេរិកសង្ស័យថា អ៊ីស្រាអែលព្យាយាមលួចប្រមូលព័ត៌មានសម្ងាត់ និង លួចស្តាប់ការសម្រេចចិត្តផ្ទៃក្នុងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា។
មានវត្តមាននៅឆេ្នរសមុទ្រខេត្តNormandie ដើម្បីរំឭកខួប៨២ឆ្នាំនៃប្រតិបត្តិការវាយរំដោះប្រទេសបារាំងពីទាហានណាហ្ស៊ី អាល្លឺម៉ង់ ថ្ងៃទី ៦មិថុនា រដ្ឋមន្រ្តីការពារជាតិអាមេរិកឆ្លៀតនិយាយបរិហាររិះគន់នយោបាយអន្តោប្រវេសន៍របស់បណ្តាប្រទេសនៅអឺរ៉ុប។ បន្ទាប់ពីលោកដូណាល់ ត្រាំ និងអនុប្រធានាធិបតីលោកJC Vance លោកPete Hegseth ជាថ្នាក់ដឹកនាំម្នាក់ទៀតរបស់អាមេរិក ដែលបានចោទប្រកាន់អឺរ៉ុបថា កំពុងបណ្តោយទុកឲ្យជនអន្តោប្រវេសន៍ចូលឈ្លានពាន តាមផ្លូវសមុទ្រ។
នៅថ្ងៃបិទវេទិកាសេដ្ឋកិច្ចរុស្ស៊ី កាលពីថ្ងៃសៅរ៍ទី ៦មិថុនា ទីក្រុងម្ចាស់ផ្ទះSaint-Petersburg បានក្លាយជាផ្ទាំងស៊ីបវាយប្រហាររបស់ដ្រូនអ៊ុយក្រែន សាជាថ្មី។ ប្រធានាធិបតីអ៊ុយក្រែនអះអាងថា បានដៅវាយប្រហារមូលដ្ឋានទ័ពជើងទឹករុស្ស៊ីនៅតំបន់លេនីក្រាតក្បែរនោះដើម្បីសងសឹកនឹងរុស្ស៊ីធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ កងទ័ពជើងអាកាសរុស្ស៊ីបាននិយាយថា ក្នុងមួយថ្ងៃសៅរ៍ម្សិលមិញ រុស្ស៊ីស្ទាក់ចាប់បានដ្រូនអ៊ុយក្រែនជាង៣០០ នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន។ នៅថ្ងៃអាទិត្យទី ៧មិថុនា អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានវាយប្រហារលើទីតាំងស្តុកឥន្ធនៈនុយក្លេអ៊ែរ របស់អ៊ុយក្រែន នៅទីតាំងរោងចក្រនុយក្លេអ៊ែរ Tchernobyl(ឈែណូប៊ីល)។ ឈាង បុប្ផាជូនព័ត៌មាននេះ
នៅរដ្ឋធានីអេរ៉េវ៉ាន ការបោះឆ្នោតសភាដ៏សំខាន់សម្រាប់អនាគតរបស់អាមេនី បានប្រព្រឹត្ត ទៅនៅថ្ងៃអាទិត្យ ទី០៧ មិថុនា។ ការបោះឆ្នោតនេះធ្វើឡើង ក្រោមសម្ពាធពីរុស្សី ដែលចង់រក្សាអាមេនីឲ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួន ខណៈនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ចង់បោះជំហាន នាំអាមេនីឲ្យខិតចូលជិតសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប។ ប្រសិនបើនាយករដ្ឋមន្ត្រីរូបនេះឈ្នះឆ្នោត អាមេនីនឹងបន្តខិតជិតលោកខាងលិច តែបើចាញ់ឆ្នោត ប្រទេសនេះអាចត្រឡប់ទៅស្ថិតក្រោមឥទ្ធិពលរុស្ស៊ីវិញ។