Cambodia



សិល្បការិនី កើ ស្រីពៅ រំលេចអត្តសញ្ញាណសហគមន៍ចាម្ប៍ខេត្តកំពង់ឆ្នាំង តាមរយៈពិព័រណ៍«ការចងចាំ»

«ការចងចាំ» គឺជាពិព័រណ៍ទោលលើកដំបូងរបស់សិល្បការិនី កើ ស្រីពៅ ដែលរៀបរាប់អំពីរឿងរ៉ាវជីវិតផ្ទា

ស៊ុយអែតសម្រេចបានគោលដៅដែលមានអ្នកជក់បារីប្រចាំថ្ងៃតិចជាង ៥% ក្នុងឆ្នាំ ២០២៥

ស៊ុយអែតសម្រេចបានគោលដៅជាប្រទេសគ្មានបារីក្នុងឆ្នាំ ២០២៥។ របាយការណ៍ប្រចាំឆ្នាំ ២០២៥ ចេញផ្សាយ

ស៊ុយអែតសម្រេចបានគោលដៅដែលមានអ្នកជក់បារីប្រចាំថ្ងៃតិចជាង ៥% ក្នុងឆ្នាំ ២០២៥

ស៊ុយអែតសម្រេចបានគោលដៅជាប្រទេសគ្មានបារីក្នុងឆ្នាំ ២០២៥។ របាយការណ៍ប្រចាំឆ្នាំ ២០២៥ ចេញផ្សាយនាថ្ងៃទី២៥ ឧសភា ដោយក្រុមប្រឹក្សាព័ត៌មានស្តីពីគ្រឿងស្រវឹង និងគ្រឿងញៀនផ្សេងទៀតហៅកាត់ CAN បានឲ្យដឹងថា អត្រាអ្នកជក់បារីប្រចាំថ្ងៃមានតិចជាង ៥%។ តែរបាយការណ៍ដដែលមិនភ្លេចបញ្ជាក់ថា នៅមានពលរដ្ឋចំនួន ១ភាគ៤ កំពុងបន្តប្រើសារធាតុនីកូទីនក្រោមទម្រង់ផ្សេង ដូចជា បារីអេឡិចត្រូនិក និងថ្នាំចុកក្នុងមាត់ជំនួសបារី។

ជំនួបចិន-ប៉ាគីស្ថាន៖ លោកស៊ី ជីនពីងសាទរចំពោះទំនាក់ទំនងចិន-ប៉ាគីស្ថាន ដែលមិនអាចបំផ្លាញបាន

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ស្ហេបា ស្ហារីស្វ បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូររដ្ឋរយៈពេល

ជំនួបចិន-ប៉ាគីស្ថាន៖ លោកស៊ី ជីនពីងសាទរចំពោះទំនាក់ទំនងចិន-ប៉ាគីស្ថាន ដែលមិនអាចបំផ្លាញបាន

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ស្ហេបា ស្ហារីស្វ បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូររដ្ឋរយៈពេល ៤ថ្ងៃនៅក្នុងប្រទេសចិន។ កម្មវត្ថុនៃទស្សនកិច្ច គឺដើម្បីពង្រឹងទំនាក់ទំនងយូរអង្វែងរវាងក្រុងប៉េកាំង និងក្រុងអ៊ីស្លាម៉ាបាដ។ លោក ស្ហេបា ស្ហារីស្វ បានចូលជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីន នៅវិមានប្រជាជនចិនក្នុងរដ្ឋធានីប៉េកាំង។ នៅក្នុងជំនួបនេះ លោកស៊ី ជីនពីងបានសាទរចំពោះមិត្តភាពមិនអាចបំផ្លាញបានរវាងប្រទេសទាំងពីរ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុងអ៊ីស្លាម៉ាបាដ ក្នុងនាមជាអន្តរការី ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។

នាយករដ្ឋមន្ត្រីថៃថា ការបើកច្រកព្រំដែនឡើងវិញលុះត្រាតែកម្ពុជាយល់ព្រមតាមលក្ខខណ្ឌរបស់ថៃ

នាយករដ្ឋមន្ត្រីថៃ លោក អានុធិន ឆានវីរៈគូន បាននិយាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ថា ថៃមិនអាចបើក

នាយករដ្ឋមន្ត្រីថៃថា ការបើកច្រកព្រំដែនឡើងវិញលុះត្រាតែកម្ពុជាយល់ព្រមតាមលក្ខខណ្ឌរបស់ថៃ

នាយករដ្ឋមន្ត្រីថៃ លោក អានុធិន ឆានវីរៈគូន បាននិយាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ថា ថៃមិនអាចបើកព្រំដែនឡើងវិញជាមួយកម្ពុជាបានទេ បើកម្ពុជាមិនព្រមទទួលយកលក្ខខណ្ឌរបស់ថៃជាមុនទេនោះ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation នៅថ្ងៃទី២៤ ឧសភា។ គួររម្លឹកជូនថា នៅក្នុងរឿងបើកច្រកព្រំដែននេះ រដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ជំហរជាច្រើនដងថា កម្ពុជានឹងមិនស្នើសុំឲ្យថៃបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញឡើយ ព្រោះថៃជាអ្នកបិទព្រំដែនដោយឯកតោភាគី។

មនុស្សជាង ២០នាក់បានរងរបួស ក្រោយបុរសម្នាក់បាញ់សារធាតុគីមីនៅក្នុងផ្សារទំនើបក្រុងតូក្យូ

នៅក្នុងផ្សារទំនើបមួយនៃទីក្រុងតូក្យូ ប្រទេសជប៉ុន មានមនុស្សជាង ២០នាក់បានរងរបួសស្រាល បន្ទាប់

មនុស្សជាង ២០នាក់បានរងរបួស ក្រោយបុរសម្នាក់បាញ់សារធាតុគីមីនៅក្នុងផ្សារទំនើបក្រុងតូក្យូ

នៅក្នុងផ្សារទំនើបមួយនៃទីក្រុងតូក្យូ ប្រទេសជប៉ុន មានមនុស្សជាង ២០នាក់បានរងរបួសស្រាល បន្ទាប់ពីបុរសម្នាក់បានបាញ់សារធាតុគីមីម្យ៉ាងទៅលើម៉ាស៊ីន ATM។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃចន្ទ ទី ២៥ឧសភា ក្នុងតំបន់ហ្ស៊ីនហ្សា (Ginza) ដែលជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយក្នុងក្រុង​តូក្យូ។ ប៉ូលិសជប៉ុនបានបើកការស៊ើបអង្កេតភ្លាមៗដើម្បីកំណត់អត្តសញ្ញាណរបស់សារធាតុគីមី និងស្វែងរកមូលហេតុនៃការប្រព្រឹត្តទង្វើមួយនេះ។

អារ៉ាប៊ីសាអូឌីត៖សាសនិកអ៊ីស្លាមជាង១លាននាក់ ត្រៀមប្រារព្ធពិធីបុណ្យ Hajj ក្នុងបរិបទសង្រ្គាមនៅមជ្ឈិមបូព៌ា

នៅរៀងរាល់ឆ្នាំ មានសាសនិកអ៊ីស្លាមរាប់សែននាក់ មកពីគ្រប់ទិសទីក្នុងលោក ចូលរួមប្រារព្ធពិធីបុណ

អារ៉ាប៊ីសាអូឌីត៖សាសនិកអ៊ីស្លាមជាង១លាននាក់ ត្រៀមប្រារព្ធពិធីបុណ្យ Hajj ក្នុងបរិបទសង្រ្គាមនៅមជ្ឈិមបូព៌ា

នៅរៀងរាល់ឆ្នាំ មានសាសនិកអ៊ីស្លាមរាប់សែននាក់ មកពីគ្រប់ទិសទីក្នុងលោក ចូលរួមប្រារព្ធពិធីបុណ្យ Hajj តាមប្រពៃណីសាសនាអ៊ីស្លាម នៅទីក្រុង​ឡាម៉ិក ប្រទេសអារ៉ាប៊ីសាអូឌីត។ ពិធីបុណ្យសាសនាអ៊ីស្លាមមួយនេះ ចាប់ផ្តើមពីថ្ងៃចន្ទ ទី២៥ ដល់ថ្ងៃសៅរ៍ ទី៣០ ឧសភា ដោយមានមនុស្សចូលរួមចំនួនប្រមាណ ១លាន៥សែននាក់។ អ្វីជាការកត់សម្គាល់ ពិធីបុណ្យសាសនាអ៊ីស្លាមមួយនេះប្រព្រឹត្តទៅក្រោមវិធានការ ការពារសុវត្ថិភាពយ៉ាងតឹងរឹង ពីសំណាក់កងទ័ពអាកាសអារ៉ាប៊ីសាអូឌីត ខណៈអាមេរិក និងអ៊ីរ៉ង់កំពុងចរចាគ្នា ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។

អាជ្ញាធរខេត្តមួយចំនួនចេញវិធានការរឹតបន្តឹងករណីឆបោកអនឡាញ ក្រោយដកតំណែងអភិបាលខេត្តម្នាក់

អាជ្ញាធរខេត្តមួយចំនួន ពិសេស ខេត្តរតនគិរី បានដាក់ចេញបទបញ្ជាថ្មីមួយឲ្យមេបញ្ជាការកង​​កម្លាំ

អាជ្ញាធរខេត្តមួយចំនួនចេញវិធានការរឹតបន្តឹងករណីឆបោកអនឡាញ ក្រោយដកតំណែងអភិបាលខេត្តម្នាក់

អាជ្ញាធរខេត្តមួយចំនួន ពិសេស ខេត្តរតនគិរី បានដាក់ចេញបទបញ្ជាថ្មីមួយឲ្យមេបញ្ជាការកង​​កម្លាំងរបស់ខេត្ត ទប់ស្កាត់កុំឲ្យមានបទល្មើស ឆបោកតាមអនឡាញ កើតឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ការដាក់ចេញវិធានការរឹតបន្តឹងនេះ ធ្វើ​ឡើង​បន្ទាប់ពីមានការព្រមានដោយ​ត្រង់​ៗរបស់​ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចំពោះអភិបាល​ខេត្ត​រតនគិរី កាលពីម្សិលមិញ និងក្រោយពេលដកតំណែងអភិបាលខេត្ត មេប៉ូលីស និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌល​គិរី ជុំវិញរឿងឆបោកតាមអនឡាញនេះ។

ចិន​បញ្ជូន​អវកាសយានិក​៣នាក់ទៅខ្សែគន្លងតារាវិថី ក្នុងនោះម្នាក់នឹងត្រូវ​ស្នាក់នៅ​រយៈពេល១ឆ្នាំ

ចិន​បានចាប់ផ្តើមបេសកកម្មអវកាសថ្មីមួយទៀតរបស់ខ្លួន នៅថ្ងៃអាទិត្យ​ទី​២៤ឧសភា ដោយ​បានបញ្ជូន​

ចិន​បញ្ជូន​អវកាសយានិក​៣នាក់ទៅខ្សែគន្លងតារាវិថី ក្នុងនោះម្នាក់នឹងត្រូវ​ស្នាក់នៅ​រយៈពេល១ឆ្នាំ

ចិន​បានចាប់ផ្តើមបេសកកម្មអវកាសថ្មីមួយទៀតរបស់ខ្លួន នៅថ្ងៃអាទិត្យ​ទី​២៤ឧសភា ដោយ​បានបញ្ជូន​អវកាសយានិកចិន​​​ចំនួន​៣នាក់ ក្នុងនោះម្នាក់មកពីហុងកុង ឆ្ពោះទៅកាន់ស្ថានីយអវកាសចិន​។ ក្នុងចំណោម​អវកាសយានិក​ទាំង​៣នាក់ គឺមានម្នាក់ដែលនឹងត្រូវ​បំពេញបេសកកម្ម​លើខ្សែគន្លងតារាវិធីរបស់ផែនដី រយៈពេលដល់ទៅ​១ឆ្នាំ។ ការសាកល្បងដ៏ពិសេស​នេះ គឺស្ថិតនៅក្នុងគម្រោងរបស់ចិន ដែល​មានមហិច្ឆតា​ បញ្ជូន​មនុស្សទៅ​បំពេញបេសកកម្ម​នៅលើ​ព្រះចន្ទ រយៈពេលវែង​។

ក្រសួងសេដ្ឋកិច្ច៖ រដ្ឋាភិបាលនៅតែគ្រោងបង្កើនថវិកា និងផ្តល់អាទិភាពទី១ ដល់វិស័យសង្គមកិច្ច

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក​ មាស សុខសេនសាន បានបញ្ជាក់ថា រដ្ឋាភិបាលមិនទ

ក្រសួងសេដ្ឋកិច្ច៖ រដ្ឋាភិបាលនៅតែគ្រោងបង្កើនថវិកា និងផ្តល់អាទិភាពទី១ ដល់វិស័យសង្គមកិច្ច

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក​ មាស សុខសេនសាន បានបញ្ជាក់ថា រដ្ឋាភិបាលមិនទាន់បានរៀបចំថវិកាជាតិសម្រាប់ការចាយវាយនៅឆ្នាំ ២០២៧នៅឡើយ ហើយថា អ្វីដែលបានលើកឡើងនៅក្នុងសារាចរចុះថ្ងៃទី១៥ខែឧសភានោះ ជាឯកសារគោល ដែលបង្ហាញផ្លូវឲ្យស្ថាប័នរដ្ឋនីមួយៗព្រាងថវិកាសម្រាប់ការចាយវាយនៅ ៣ឆ្នាំខាងមុខ។ ពោលជាការចាយវាយចាប់ពីឆ្នាំ២០២៧ទៅ។ តាមលោក មាស សុខសេនសាន រដ្ឋាភិបាលនៅតែផ្តល់អាទិភាពលើវិស័យសង្គមកិច្ច ដែលរួមមាន ក្រសួងអប់រំ និងក្រសួងសុខាភិបាលដដែល។

មេធាវី៖ ការអនុញ្ញាតឲ្យលោក កឹម សុខា ទៅជួបម្តាយជាលើកទី២ ជា«សញ្ញាវិជ្ជមាន» ក្នុងរឿងក្តីកាំ្តរបស់លោក

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ​លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានទៅសួរសុខទុក្

មេធាវី៖ ការអនុញ្ញាតឲ្យលោក កឹម សុខា ទៅជួបម្តាយជាលើកទី២ ជា«សញ្ញាវិជ្ជមាន» ក្នុងរឿងក្តីកាំ្តរបស់លោក

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ​លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានទៅសួរសុខទុក្ខម្តាយរបស់លោកជាលើកទី២ បន្ទាប់ពីទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ។ សហមេធាវីការពារក្តីលោក កឹម​ សុខា ចាត់ទុកការអនុញ្ញាតរបស់សមត្ថកិច្ចតុលាការនេះថា អាចជាសញ្ញាវិជ្ជមានច្រើន ក្នុងការស្វែងរកដំណោះស្រាយលើសំណុំរឿង លោក កឹម សុខា។ 

តើឧក្រិដ្ឋកម្មអនឡាញនឹងអស់ពីកម្ពុជាឬទេ ក្រោយលោក ហ៊ុន សែន ប្រកាសចាត់វិធានការ ២កម្រិតលើមន្ត្រី?

នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា និងអង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្ន

តើឧក្រិដ្ឋកម្មអនឡាញនឹងអស់ពីកម្ពុជាឬទេ ក្រោយលោក ហ៊ុន សែន ប្រកាសចាត់វិធានការ ២កម្រិតលើមន្ត្រី?

នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា និងអង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ​​ទី២៤ឧសភានេះ ប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន បានប្រកាសចាត់វិធានការចំនួន ២កម្រិត ចំពោះមន្ត្រី ដែលមានការពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ វិធានការទាំងពីរនោះរួមមានដកតំណែង ប្រឈមមុខនឹងតុលាការ បង្កកទ្រព្យសម្បត្តិ និងប្តូរការងារទៅកន្លែងថ្មី។ អ្នកតាមដានសង្គម និងអ្នកនយោបាយខ្លះ បានស្នើឲ្យរដ្ឋាភិបាលមានតម្លាភាពក្នុងការបោសសម្អាតមន្ត្រី និងខ្លះទៀត មិនទាន់មានជំនឿទាំងស្រុងចំពោះការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញឲ្យអស់ពីកម្ពុជា៕

ខ្មាន់​កាំភ្លើងបាញ់រះ​នៅក្បែរសេតវិមាន ក្នុងពេលលោកដូណាល់ ត្រាំ ​និងមន្ត្រីធំៗ​កំពុង​ប្រជុំរឿងអ៊ីរ៉ង់

ល្ងាចថ្ងៃសៅរ៍ ទី​២៣ឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោន មានខ្មាន់​កាំភ្លើងម្នាក់ បាន​ដកកាំភ្លើងបាញ់រ

ខ្មាន់​កាំភ្លើងបាញ់រះ​នៅក្បែរសេតវិមាន ក្នុងពេលលោកដូណាល់ ត្រាំ ​និងមន្ត្រីធំៗ​កំពុង​ប្រជុំរឿងអ៊ីរ៉ង់

ល្ងាចថ្ងៃសៅរ៍ ទី​២៣ឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោន មានខ្មាន់​កាំភ្លើងម្នាក់ បាន​ដកកាំភ្លើងបាញ់រះប៉ុនប៉ងសំរុកចូលទៅ​ក្នុងបរិវេន​សេតវិមាន​ តែត្រូវ​បាន​​កងអង្គរក្ស​បាញ់សម្លាប់បាន​។ ក្នុងពេលកើតហេតុនេះ លោកដូណាល់ ត្រាំ និង​រដ្ឋមន្ត្រីធំៗ ព្រមទាំង​អគ្គមេបញ្ជាការកងទ័ពអាមេរិក​ផង កំពុងប្រជុំគ្នានៅក្នុងសេតវិមាន ​និយាយអំពី​សំណុំរឿងសង្គ្រាមនៅអ៊ីរ៉ង់​។ សំឡេងផ្ទុះ​គ្រាប់កាំភ្លើង​ប្រមាណជាង​២០គ្រាប់ បាន​បង្កការភ័យស្លន់ស្លោ ដល់អ្នកទេសចរនិង​អ្នកដំណើរ នៅក្បែរសេតវិមាន​។

លោក ហ៊ុន សែន ដាក់ចេញទណ្ឌកម្ម ២កម្រិត ចំពោះមន្ត្រីពាក់ព័ន្ធនឹងបទល្មើសអនឡាញ

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី នាព្រឹកថ្ងៃអាទិត

លោក ហ៊ុន សែន ដាក់ចេញទណ្ឌកម្ម ២កម្រិត ចំពោះមន្ត្រីពាក់ព័ន្ធនឹងបទល្មើសអនឡាញ

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី នាព្រឹកថ្ងៃអាទិត្យទី២៤ឧសភានេះ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានដាក់ចេញទណ្ឌកម្មពីរកម្រិតចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យា។ កម្រិតទី១ អ្នកដែលជាប់ពាក់ព័ន្ធ មិនត្រឹមតែដកតំណែងទេ គឺត្រូវចោទប្រកាន់តាមផ្លូវតុលាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ។ ចំណែកកម្រិតទី២ គឺដកចេញពីតំណែងចាស់យកមកកន្លែងថ្មី។ ការបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីប្រមុខ​រដ្ឋ​ស្តីទីរូបនេះ បានសម្រេចតែងតាំង លោក ថង សាវុន អតីតអភិបាលខេត្តមណ្ឌល​គិរី ទៅជារដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ខណៈមេប៉ូលិស និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តភាគឥសានមួយនេះ ត្រូវបានដក​តំណែងនាពេលថ្មីៗនេះ។

ប្រមុខរដ្ឋស្តីទីថា កម្ពុជាត្រូវបានគេបង្ខូចឈ្មោះពាក់ព័ន្ធនឹងករណីឆបោកអនឡាញ

លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចោទសួរថា តើជនឆបោកតាមអនឡាញចូលមកកម្ពុជាតាមប្រទេសណា ខណៈលោកជឿ

ប្រមុខរដ្ឋស្តីទីថា កម្ពុជាត្រូវបានគេបង្ខូចឈ្មោះពាក់ព័ន្ធនឹងករណីឆបោកអនឡាញ

លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចោទសួរថា តើជនឆបោកតាមអនឡាញចូលមកកម្ពុជាតាមប្រទេសណា ខណៈលោកជឿថា អ្នកទាំងនោះមិនអាចចូលកម្ពុជា តាមវៀតណាមនោះទេ។ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី នាព្រឹកថ្ងៃអាទិត្យនេះ លោក ហ៊ុន សែន បាន​ថ្លែង​បែបបញ្ឆិត​បញ្ឆៀងទំនងសំដៅទៅប្រទេសថៃ។ ថៃដែលកន្លងមក បានយកលេសបញ្ហាឆបោកអនឡាញនេះ ដើម្បីធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជានៅតាមព្រំដែន។

ប្រជាជនតៃវ៉ាន់ដើរដង្ហែក្បួន គាំទ្រគម្រោងដំឡើង​ប្រាក់ចំណាយ​លើវិស័យការពារជាតិ​ ត្រៀមទប់ទល់នឹង​ចិន

ថ្ងៃសៅរ៍ទី​២៣ឧសភា ប្រជាជនតៃវ៉ាន់ច្រើនពាន់នាក់ បានដើរដង្ហែរក្បួននៅទីក្រុង​តៃប៉ិ ដើម្បី​ស្

ប្រជាជនតៃវ៉ាន់ដើរដង្ហែក្បួន គាំទ្រគម្រោងដំឡើង​ប្រាក់ចំណាយ​លើវិស័យការពារជាតិ​ ត្រៀមទប់ទល់នឹង​ចិន

ថ្ងៃសៅរ៍ទី​២៣ឧសភា ប្រជាជនតៃវ៉ាន់ច្រើនពាន់នាក់ បានដើរដង្ហែរក្បួននៅទីក្រុង​តៃប៉ិ ដើម្បី​ស្រែកប្រកូក​ប្រកាស​គាំទ្ររដ្ឋាភិបាល ដែល​មានគម្រោង​បន្ថែមការចំណាយ​លើ​វិស័យការពារជាតិ។​ ការដើរដង្ហែក្បួនរបស់​ប្រជាជនតៃវ៉ាន់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពី​លោកដូណាល់ ត្រាំ បានទៅទស្សនកិច្ចនៅ​ប៉េកាំង ​ហើយបាន​សម្រេចផ្អាកការលក់គ្រឿងសព្វាវុធបន្ថែមមក​ឲ្យតៃវ៉ាន់​។ ផែនការ​ធ្វើសង្គ្រាមឈ្លានពាន​តៃវ៉ាន់ពីសំណាក់ចិន កំពុងតែ​ស្ថិតនៅក្នុងសតិស្មារតីរបស់ប្រជាជនតៃវ៉ាន់មួយភាគធំ ដែល​មិនចង់ឃើញកោះប្រជាធិបតេយ្យរបស់ខ្លួន ត្រូវរបបផ្តាច់ការ​កុម្មុយនីស្តប៉េកាំង លេបត្របាក់យក​។

ខ្សែភាពយន្ត​រឿងFjord​របស់​សមិទ្ធិកររូម៉ានី​ទទួល​រង្វាន់​តាល់ប័ត្រ​មាស​របស់​មហោស្រពកាន ​ឆ្នាំ២០២៦

បន្ទាប់ពី​ឈ្នះរង្វាន់តាល់ប័ត្រ​មាស​កាលពី​១៩ឆ្នាំមុន សមិទ្ធិករ​រូម៉ានី​បាន​ត្រលប់មក​ទទួល

ខ្សែភាពយន្ត​រឿងFjord​របស់​សមិទ្ធិកររូម៉ានី​ទទួល​រង្វាន់​តាល់ប័ត្រ​មាស​របស់​មហោស្រពកាន ​ឆ្នាំ២០២៦

បន្ទាប់ពី​ឈ្នះរង្វាន់តាល់ប័ត្រ​មាស​កាលពី​១៩ឆ្នាំមុន សមិទ្ធិករ​រូម៉ានី​បាន​ត្រលប់មក​ទទួល​រង្វាន់​តាល់ប័ត្រ​មាស​របស់​មហោស្រពភាពយន្តកាន ជាលើកទី២ជាមួយ​ខ្សែភាពយន្តរឿង ​Fjord ។ នៅក្នុងការប្រកាស​រង្វាន់​កាលពី​យប់ថ្ងៃសៅរ៍ទី​២៣​ឧសភា គណៈមេប្រយោគរបស់មហោស្រពកាន​បាន​ប្រកាសផ្តល់​រង្វាន់ផ្សេងទៀតដល់​សមិទ្ធិករ​ដទៃទៀត និង​រង្វាន់​សម្រាប់អ្នកសម្តែងប្រុសស្រី។ ឈាង បុប្ផា​រាយការណ៍ព័ត៌មាននេះពីមហោស្រពភាពយន្តកាន

កម្មករ ១៤នាក់បានស្លាប់ និង៩៣នាក់ រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង

គិតត្រឹមម៉ោង២រសៀលថ្ងៃទី២៣ ខែឧសភានេះ កម្មកររោងចក្រកាត់ដេរចំនួន ១៤នាក់ បានស្លាប់ និង៩៣នាក់ផ

កម្មករ ១៤នាក់បានស្លាប់ និង៩៣នាក់ រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង

គិតត្រឹមម៉ោង២រសៀលថ្ងៃទី២៣ ខែឧសភានេះ កម្មកររោងចក្រកាត់ដេរចំនួន ១៤នាក់ បានស្លាប់ និង៩៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរផ្សេងគ្នានៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង។ នេះបើតាមព័ត៌មានផ្តល់់ដោយអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា និងថា កម្មករខ្លះកំពុងបន្តបញ្ចូនមកមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងពីរដំណាលគ្នានេះ អ្នកនាំពាក្យក្រសួងការងារចាត់ទុកថា ជាករណីដែលមានកម្មករនិយោជិតស្លាប់ច្រើនជាងគេ។ តាមអ្នកនាំពាក្យក្រសួងការងារដដែល រាល់ការចំណាយនៃពិធីបុណ្យសពរបស់កម្មករនិយោជិតជាបន្ទុករបស់ក្រសួងការងារ។

ការបញ្ចប់តំណែងស្នងការនគរបាល និងមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ឆ្លុះបញ្ចាំងយ៉ាងណា?

នៅថ្ងៃទី២២ ខែឧសភា​ ឆ្នាំ​២០២៦ ប្រមុខ​រដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់តំណែងឧត្តមសេនីយ៍ទោ ឡោ ស

ការបញ្ចប់តំណែងស្នងការនគរបាល និងមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ឆ្លុះបញ្ចាំងយ៉ាងណា?

នៅថ្ងៃទី២២ ខែឧសភា​ ឆ្នាំ​២០២៦ ប្រមុខ​រដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់តំណែងឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ ការដកតំណែងពីមន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថខាងលើ មិនបានបញ្ជាក់ពីមូលហេតុទេ។ តែប្រព័ន្ធផ្សព្វផ្សាយស្និទ្ធនឹងគណបក្សកាន់អំណាចបានដកស្រង់ប្រភពនានាមកផ្សាយថាអាចពាក់ព័ន្ធនឹងការមិនបង្ក្រាបបទល្មើសឆបោកអនឡាញ។ ការបញ្ចប់តំណែងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធខេត្តភូមិភាគឥសានដំណាលគ្នានេះ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរម្លឹកនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រម្សិលមិញ ឲ្យអាជ្ញាធរបន្តបោសសម្អាតអំពើឆបោកអនឡាញឲ្យបានម៉ឺងម៉ាត់។​

នៅឆ្នាំនេះ មហោស្រពភាពយន្ត​កាន សំបូរដោយ​ខ្សែភាពយន្ត​និយាយ​ពី​អ្នកស្រឡាញ់ភេទដូចគ្នា

ជាលើកទី១នៅក្នុងប្រវត្តិរៀបចំមហោស្រពភាពយន្ត​អន្តរជាតិកាន ​ខ្សែភាពយន្ត​ដែល​ពី​សហគមន៍អ្នកស

នៅឆ្នាំនេះ មហោស្រពភាពយន្ត​កាន សំបូរដោយ​ខ្សែភាពយន្ត​និយាយ​ពី​អ្នកស្រឡាញ់ភេទដូចគ្នា

ជាលើកទី១នៅក្នុងប្រវត្តិរៀបចំមហោស្រពភាពយន្ត​អន្តរជាតិកាន ​ខ្សែភាពយន្ត​ដែល​ពី​សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ឬ​ស្រឡាញ់ចម្រុះភេទ​ មានចំនួន​ច្រើន​មិនធ្លាប់​មាននៅក្នុង​បញ្ជីខ្សែភាពយន្ត​ដែលត្រូវ​ចាក់បញ្ចាំង ឬ​ការប្រកួតប្រជែង​ដណ្តើម​រង្វាន់​នៅក្នុងមហោស្រព។ ជាក់ស្តែង នៅក្នុង​ចំណោម​ខ្សែភាពយន្ត​ធំៗ​ចំនួន​២២​ដែលត្រូវ​ប្រកួតយករង្វាន់តាល់ប័ត្រមាស នៅយប់​ថ្ងៃ​សៅរ៍នេះ មានយ៉ាងតិច ខ្សែភាពយន្ត​ចំនួន៧ ដែល​និយាយ​ពីមនុស្ស​ស្រឡាញ់ភេទដូចគ្នា។

លោកប្រមុខការទូតអាមេរិក​ ទៅទស្សនកិច្ចនៅឥណ្ឌា ដើម្បីពង្រឹង​​ទំនាក់ទំនងឥណ្ឌា-អាមេរិក​ឡើងវិញ

លោក​ម៉ាកូ រូប៊ីយ៉ូ ប្រមុខការទូតអាមេរិក បានធ្វើដំណើរទៅ​ដល់​ទីក្រុង​ញូវដេលី ប្រទេសឥណ្ឌានៅថ្

លោកប្រមុខការទូតអាមេរិក​ ទៅទស្សនកិច្ចនៅឥណ្ឌា ដើម្បីពង្រឹង​​ទំនាក់ទំនងឥណ្ឌា-អាមេរិក​ឡើងវិញ

លោក​ម៉ាកូ រូប៊ីយ៉ូ ប្រមុខការទូតអាមេរិក បានធ្វើដំណើរទៅ​ដល់​ទីក្រុង​ញូវដេលី ប្រទេសឥណ្ឌានៅថ្ងៃសៅរ៍ ទី២៣ឧសភា ដើម្បី​ពង្រឹងទំនាក់ទំនងជាមួយ​ឥណ្ឌាឡើងវិញ។ ជាទស្សនកិច្ច ដែលបានធ្វើ​ឡើងនៅក្នុង​បរិបទមួយ ដែលទំនាក់ទំនងរវាងឥណ្ឌានិងសហរដ្ឋអាមេរិក ហាក់កំពុងតែ​ជួបបញ្ហាខ្លះ បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់​បានផ្ទុះឡើង ហើយ​ដែល​បានធ្វើ​បាបច្រើន មកលើវិស័យថាមពល​ប្រេង និងឧស្ម័នរបស់ឥណ្ឌា​។​ មិន​ត្រឹមប៉ុណ្ណោះទេ ជម្លោះ​នៅមជ្ឈិមបូព៌ា​បានរុញប៉ាគីស្ថានដែលជា​សត្រូវធំរបស់ឥណ្ឌ ​​ឲ្យ​លេចធ្លោឡើងថែមទៀត​។

អាជ្ញាធរអន្តរជាតិបាតសមុទ្រ ចាត់ទុក​គម្រោងជីករ៉ែបាតសមុទ្រ​របស់លោកត្រាំ​ ជាទង្វើខុសច្បាប់

អាជ្ញាធរ​អន្តរជាតិបាតសមុទ្រ​ បានបង្ហាញការព្រួយបារម្ភ និង​បាន​ទាញសញ្ញាអាសន្ន​ទាក់ទិននឹងគ

អាជ្ញាធរអន្តរជាតិបាតសមុទ្រ ចាត់ទុក​គម្រោងជីករ៉ែបាតសមុទ្រ​របស់លោកត្រាំ​ ជាទង្វើខុសច្បាប់

អាជ្ញាធរ​អន្តរជាតិបាតសមុទ្រ​ បានបង្ហាញការព្រួយបារម្ភ និង​បាន​ទាញសញ្ញាអាសន្ន​ទាក់ទិននឹងគម្រោងរបស់​លោកដូណាល់ ត្រាំ ដែលអនុញ្ញាត​ឲ្យក្រុមហ៊ុនឯកជន​អាចជីកកកាយរ៉ែបាតសមុទ្រ នៅក្នុងដែនទឹកអន្តរជាតិ​។ សម្រាប់អាជ្ញាធរអន្តរជាតិបាតសមុទ្រ គម្រោង​របស់​លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក​នេះ គឺជាគម្រោងខុសច្បាប់ ព្រោះគ្មានប្រទេសណាមួយ អាចអនុញ្ញាត​ឲ្យ​មានការ​ជីកគាស់​កម្ទេចបាតសមុទ្រអន្តរជាតិ​ ដើម្បីយក​រ៉ែបានឡើយ​ ល្គឹកណាមិនទាន់មានក្របខណ្ឌច្បាប់អន្តរជាតិគ្រប់គ្រង​​ឲ្យ​បានត្រឹម​ត្រូវ។

ចិន ជួប​គ្រោះ​ផ្ទុះ​អណ្តូង​រ៉ែ​មរណៈ​ដ៏​ធ្ងន់ធ្ងរ​ខ្លាំង​មិន​ធ្លាប់​មាន​ ស្លាប់​យ៉ាង​ហោច​៩០នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ ៩០​នាក់ នៅក្នុង​គ្រោះ​ថ្នាក់​ផ្ទុះ​អណ្តូង​រ៉ែ​មួយ​កន្លែង​នៅភា

ចិន ជួប​គ្រោះ​ផ្ទុះ​អណ្តូង​រ៉ែ​មរណៈ​ដ៏​ធ្ងន់ធ្ងរ​ខ្លាំង​មិន​ធ្លាប់​មាន​ ស្លាប់​យ៉ាង​ហោច​៩០នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ ៩០​នាក់ នៅក្នុង​គ្រោះ​ថ្នាក់​ផ្ទុះ​អណ្តូង​រ៉ែ​មួយ​កន្លែង​នៅភាគ​ឦសាន​ប្រទេស​ចិន។ នេះ​បើ​តាម​តួលេខ​ចុងក្រោយ​​ផ្តល់​ដោយ​ទូរទស្សន៍​ជាតិ​ចិន នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៣​ឧសភា។ ប្រធានាធិបតី​ចិន​លោក​ស៊ីជីនពីង បាន​សន្យា​​យក​គ្រោះ​ថ្នាក់​នេះ​មក​ធ្វើ​ជា​មេរៀន​ដើម្បីទប់​ស្កាត់​កុំ​ឱ្យ​មាន​​មហន្តរាយ​យ៉ាង​ដូច្នេះ​កើត​ឡើង​ទៀត។

នាយករដ្ឋមន្ត្រីរំឭកអាជ្ញាធរឲ្យបន្តបង្ក្រាបបទល្មើសអនឡាញ ខណៈមន្ត្រីកម្លាំងប្រដាប់អាវុធត្រូវបានបញ្ជប់ពីតួនាទី

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រទី ២២ឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បា

នាយករដ្ឋមន្ត្រីរំឭកអាជ្ញាធរឲ្យបន្តបង្ក្រាបបទល្មើសអនឡាញ ខណៈមន្ត្រីកម្លាំងប្រដាប់អាវុធត្រូវបានបញ្ជប់ពីតួនាទី

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រទី ២២ឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​កត់សម្គាល់ឃើញផលវិជ្ជមានជាច្រើនពីការបង្ក្រាបអំពើឆបោកអនឡាញ ដែលត្រូវបានធ្វើឡើងក្នុងរយៈកាលកន្លងមក។ តែលោកក៏មិនភ្លេចស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបន្តបោសសម្អាតបទល្មើសនេះឲ្យអស់ពីផ្ទៃប្រទេសដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិឡើងវិញ។ ស្របពេលនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលដូចនេះ មន្ត្រីជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធមួយចំនួននៅតាមបណ្តាខេត្តត្រូវបានដកហូតពីមុខតំណែង។

មេធាវី៖ លោក ​កឹម សុខា​ គ្រោងដាក់លិខិតស្នើទៅព្រះរាជអាជ្ញាសុំជួបម្តាយលោកម្តងទៀត

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ គ្រោងសរសេរលិខិតស្នើសុំព្រះរាជអាជ្ញាអមសាលាដំបូងរ

មេធាវី៖ លោក ​កឹម សុខា​ គ្រោងដាក់លិខិតស្នើទៅព្រះរាជអាជ្ញាសុំជួបម្តាយលោកម្តងទៀត

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ គ្រោងសរសេរលិខិតស្នើសុំព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញជាថ្មីម្តងទៀត​ ដើម្បីអនុញ្ញាតឲ្យលោកបានទៅជួបសួរសុខទុក្ខម្តាយ ដែលកំពុងស្ថិតក្នុងស្ថានភាពចុងក្រោយ។ នេះបើតាមការបញ្ជាក់របស់លោក ផែង ហេង​ សហមេធាវីការពារក្តីឲ្យលោក កឹម សុខា នៅថ្ងៃសៅរ៍ទី២៣ឧសភានេះ។ បើតាមលោក ផែង ហេង អ្វីដែលលោក កឹម សុខា ផ្តល់អាទិភាពបំផុត គឺសេរីភាពដែលអាចឲ្យលោកបានទៅជួបមើលមុខម្តាយកំពុងស្ថិតក្នុងវ័យចាស់ជរា។

តើ​សារធាតុ​ពុល​អមតៈ អាច​បំផ្លាញ​សុខភាព​មនុស្ស​យ៉ាងណា?

បំពុល​បរិស្ថាន​យ៉ាង​ខ្លាំង​ ហើយ​មាន​នៅ​គ្រប់​ទិសទី ក្នុង​ខ្យល់ ក្នុង​ទឹក​ ក្នុង​ដី និង​ក្

តើ​សារធាតុ​ពុល​អមតៈ អាច​បំផ្លាញ​សុខភាព​មនុស្ស​យ៉ាងណា?

បំពុល​បរិស្ថាន​យ៉ាង​ខ្លាំង​ ហើយ​មាន​នៅ​គ្រប់​ទិសទី ក្នុង​ខ្យល់ ក្នុង​ទឹក​ ក្នុង​ដី និង​ក្នុង​សរីរាង្គកាយ​មនុស្ស​ ... សារធាតុ​ពុល​អមតៈ​ អាច​បង្ក​ហានិភ័យយ៉ាង​ណា​ខ្លះ​ដល់​សុខភាព?

អ្នកជំនាញថៃ ព្រមានពីកង្វះកម្លាំងពលកម្ម ដោយសារការមិនផ្តល់បណ្ណការងារដល់ពលករខ្មែរជាង ២០ម៉ឺននាក់

អ្នកជំនាញថៃ បានព្រមានពីបញ្ហាកង្វះកម្លាំងពលកម្ម ក្រោយពេលដែលក្រសួងការងារថៃនៅមិនទាន់បានផ្ត

អ្នកជំនាញថៃ ព្រមានពីកង្វះកម្លាំងពលកម្ម ដោយសារការមិនផ្តល់បណ្ណការងារដល់ពលករខ្មែរជាង ២០ម៉ឺននាក់

អ្នកជំនាញថៃ បានព្រមានពីបញ្ហាកង្វះកម្លាំងពលកម្ម ក្រោយពេលដែលក្រសួងការងារថៃនៅមិនទាន់បានផ្តល់បណ្ណការងារស្របច្បាប់ដល់ពលករខ្មែរប្រមាណជាង ២០ម៉ឺននាក់។ អ្នកជំនាញថៃ បានអះអាងថា ភាពយឺតយ៉ាវក្នុងការផ្តល់បណ្ណសុពលភាពការងារដល់ពលករខ្មែរ នឹងធ្វើឲ្យរោងចក្រ សហគ្រាស និងឧស្សាហកម្មរបស់ថៃ បន្តរងការប៉ះពាល់ខ្សែច្រវាក់ផលិតកម្ម។

ខ្សែភាពយន្ត​ដែលលេចធ្លោនៅក្នុងការប្រកួតយករង្វាន់តាល់ប័ត្រមាស​របស់មហោស្រពកាន

មហោស្រពភាពយន្តអន្តរជាតិកាន​បានឈាន​ចូលដល់​ថ្ងៃបិទបញ្ចប់ នៅយប់​ថ្ងៃសៅរ៍ទី​២៣​ឧសភា នៅប្រទេ

ខ្សែភាពយន្ត​ដែលលេចធ្លោនៅក្នុងការប្រកួតយករង្វាន់តាល់ប័ត្រមាស​របស់មហោស្រពកាន

មហោស្រពភាពយន្តអន្តរជាតិកាន​បានឈាន​ចូលដល់​ថ្ងៃបិទបញ្ចប់ នៅយប់​ថ្ងៃសៅរ៍ទី​២៣​ឧសភា នៅប្រទេស​បារាំង។ នៅមុន​ពេល​គណៈមេប្រយោគ​ប្រកាស​ឈ្មោះខ្សែភាពយន្ត​ដែលត្រូវ​ទទួល​រង្វាន់​តាល់ប័ត្រមាស ឈាង បុប្ផា​នឹងលើកយក​រឿង​មួយចំនួន​ដែល​អាចសក្តិសម​នឹង​ទទួលបាន​រង្វាន់ធំ​របស់​មហោស្រពភាពយន្តអន្តរជាតិកាន លើកទី​៧៩។

ម៉ាប់ ស្រីមុំដើរលុកលុយទីផ្សារកុន​របស់​មហោស្រពកានដើម្បី​កសាងអាជីពជាផលិតករភាពយន្ត

នៅក្នុង​មហោស្រពភាពយន្តអន្តរជាតិកានលើកទី​៧៩​នៅឆ្នាំ២០២៦នេះ មានខ្សែភាពយន្ត​ស្តីពីកម្ពុជា​

ម៉ាប់ ស្រីមុំដើរលុកលុយទីផ្សារកុន​របស់​មហោស្រពកានដើម្បី​កសាងអាជីពជាផលិតករភាពយន្ត

នៅក្នុង​មហោស្រពភាពយន្តអន្តរជាតិកានលើកទី​៧៩​នៅឆ្នាំ២០២៦នេះ មានខ្សែភាពយន្ត​ស្តីពីកម្ពុជា​​ របស់​សមិទ្ធិករស៊ែរប៊ី​ ដែលត្រូវ​បាន​ចាក់បញ្ចាំង​កាលពីដើម​សប្តាហ៍នេះ​នៅ​ក្នុង​ក្របខ័ណ្ឌកម្មវិធី​ACID។ ទោះបីជា​សមិទ្ធិករ​កម្ពុជា​គ្មាន​ខ្សែភាពយន្ត និង​មាន​វត្តមាន​នៅក្នុងមហោស្រពភាពយន្តកាន​ឆ្នាំនេះមែន ប៉ុន្តែ កម្ពុជា​មានស្រ្តីផលិតករវ័យក្មេង ម៉ាប់​ ស្រីមុំដែល​មានឱកាសបានទទួល​អាហារូបករណ៍ពី​វិទ្យាស្ថាន​បារាំងនៅប្រទេស​កម្ពុជា ដើម្បី​ចូលរួមនៅក្នុងកម្មវិធី​បណ្តុះ​បណ្តាល​ផលិតករ​រៀបចំដោយ​ទីផ្សារកុន​របស់​មហោស្រពភាពយន្តកាន។

ក្រុមអ្នកវិទ្យាសាស្រ្ត៖ ល័ក្ត និងសារធាតុរក្សាអាហារទុកបានយូរបង្កជំងឺមហារីក និងទឹកនោមផ្អែម

ការបរិភោគអាហារដែលមានដាក់ល័ក្ត និងសារធាតុរក្សាទុកបានយូរអាចបង្កើនហានិភ័យនៃជំងឺមហារីក ទឹកន

ក្រុមអ្នកវិទ្យាសាស្រ្ត៖ ល័ក្ត និងសារធាតុរក្សាអាហារទុកបានយូរបង្កជំងឺមហារីក និងទឹកនោមផ្អែម

ការបរិភោគអាហារដែលមានដាក់ល័ក្ត និងសារធាតុរក្សាទុកបានយូរអាចបង្កើនហានិភ័យនៃជំងឺមហារីក ទឹកនោមផ្អែម សរសៃឈាមបេះដូង និងជំងឺលើសឈាម។ នេះបើយោងតាមលទ្ធផលនៃការសិក្សាថ្មីរបស់បារាំងចំនួន ៣ នៅក្នុងទស្សនាវដ្តី Diabetes Care European Journal of Epidemiology និង European Heart Journal ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី ២១ ឧសភា។ សេចក្តីប្រកាសព័ត៌មានវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាព និងវេជ្ជសាស្ត្របារាំងបានបញ្ជាក់ថា លទ្ធផលនៃការសិក្សានេះមានកម្មវត្ថុដាស់តឿនរដ្ឋអំណាចឲ្យពិនិត្យមើលបន្ថែមអំពីផលវិបាកដល់សុខភាពសាធារណៈពីការប្រើល័ក្ត និងសារធាតុរក្សាទុកបានយូរនៅក្នុងចំណីអាហារ។ 

បក្សប្រឆាំងត្អូញត្អែរពីការរំខានរបស់អាជ្ញាធរមូលដ្ឋានក្នុងការលើកផ្លាកគណបក្ស

សកម្មជនគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាបានលើកឡើ

បក្សប្រឆាំងត្អូញត្អែរពីការរំខានរបស់អាជ្ញាធរមូលដ្ឋានក្នុងការលើកផ្លាកគណបក្ស

សកម្មជនគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាបានលើកឡើងពីការលំបាកក្នុងការលើកផ្លាកគណបក្សនយោបាយនៅតាមតំបន់មួយចំនួន។ ការត្អូញត្អែរនេះបានកើតឡើង បន្ទាប់ពីអាជ្ញាធរស្រុកពារាំង ខេត្តព្រៃវែង និងអាជ្ញាធរស្រុកឈូក ខេត្តកំពត កាលពីពេលថ្មីៗនេះ បានរារាំងចំពោះសំណើមួយចំនួនដែលតំណាងគណបក្សឆន្ទៈខ្មែរស្នើសុំលើកផ្លាកគណបក្ស។

រដ្ឋប្រកាសតែងតាំង និងរៀបចំរចនាសម្ព័ន្ធថ្មីសម្រាប់មន្ត្រីក្នុងជួររដ្ឋាភិបាល

រដ្ឋាភិបាលកម្ពុជាបានប្រកាសពីការតែងតាំងមន្ត្រីស៊ីវិលឡើងវិញក្នុងរចនាសម្ព័ន្ធថ្មី ដោយលុប ឬ

រដ្ឋប្រកាសតែងតាំង និងរៀបចំរចនាសម្ព័ន្ធថ្មីសម្រាប់មន្ត្រីក្នុងជួររដ្ឋាភិបាល

រដ្ឋាភិបាលកម្ពុជាបានប្រកាសពីការតែងតាំងមន្ត្រីស៊ីវិលឡើងវិញក្នុងរចនាសម្ព័ន្ធថ្មី ដោយលុប ឬបញ្ជូលអង្គភាពផ្សេងៗចូលជាអង្គភាពតែមួយ។ សេចក្តីណែនាំរបស់រដ្ឋាភិបាលកម្ពុជាចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់​ថា ការកែសម្រួលនេះធ្វើឡើងស្របតាមអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក» ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ធនធានមនុស្ស និងកាត់បន្ថយការចំណាយថវិកាជាតិ។ 

មន្ទីរបញ្ចកោណ៖ កុងត្រាលក់អាវុធឲ្យតៃវ៉ាន់ត្រូវបានព្យួរ ព្រោះអាមេរិកត្រូវការអាវុធប្រឆាំងអ៊ីរ៉ង់

នៅសហរដ្ឋអាមេរិក អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងការពារជាតិអាមេរិកបានឲ្យដឹងក្នុងថ្ងៃព្រហស្

មន្ទីរបញ្ចកោណ៖ កុងត្រាលក់អាវុធឲ្យតៃវ៉ាន់ត្រូវបានព្យួរ ព្រោះអាមេរិកត្រូវការអាវុធប្រឆាំងអ៊ីរ៉ង់

នៅសហរដ្ឋអាមេរិក អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងការពារជាតិអាមេរិកបានឲ្យដឹងក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ឧសភាថា ការបញ្ជូនអាវុធទៅឲ្យកោះតៃវ៉ាន់ដែលមានចែងក្នុងកិច្ចសន្យាលក់កាលពីដំណាច់ឆ្នាំ ២០២៥ ត្រូវបានព្យួរបណ្តោះអាសន្ន។ ការព្យួរនេះត្រូវបានអ្នកទទួលខុសត្រូវអាមេរិកពន្យល់ថា គឺដោយសារតែអាមេរិកត្រូវការអាវុធសម្រាប់ធ្វើសង្រ្គាមនៅមជ្ឈិមបូព៌ា។ តែតៃវ៉ាន់ តាមរយៈប្រធានាធិបតីបានបញ្ចេញប្រតិកម្មភ្លាមៗក្នុងថ្ងៃសុក្រ ទី២២ ឧសភានេះថា លោកមិនបានទទួលព័ត៌មានអ្វីទាំងអស់ទាក់ទងនឹងអាមេរិកព្យួរកុងត្រាលក់អាវុធឲ្យតៃវ៉ាន់នេះ។ 

លោកត្រាំ សម្រេចបន្ថែមកម្លាំងទ័ព​៥០០០នាក់នៅ​ប៉ូឡូញ ធ្វើ​ឲ្យសមាជិក​អូតង់​ភ្ញាក់​ផ្អើលមុនកិច្ចប្រជុំ

រដ្ឋមន្ត្រី​ការបរទេស ​នៃប្រទេសសមាជិក​អង្គការអូតង់​ឬណាតូ ត្រូវជួបប្រជុំគ្នានៅប្រទេសស៊ុយអ

លោកត្រាំ សម្រេចបន្ថែមកម្លាំងទ័ព​៥០០០នាក់នៅ​ប៉ូឡូញ ធ្វើ​ឲ្យសមាជិក​អូតង់​ភ្ញាក់​ផ្អើលមុនកិច្ចប្រជុំ

រដ្ឋមន្ត្រី​ការបរទេស ​នៃប្រទេសសមាជិក​អង្គការអូតង់​ឬណាតូ ត្រូវជួបប្រជុំគ្នានៅប្រទេសស៊ុយអែត នៅថ្ងៃសុក្រ ទី​២២ឧសភា​។ ជាកិច្ចប្រជុំដែលធ្វើឡើងក្នុងបរិបទមួយដ៏តានតឹង បន្ទាប់ពីលោកដូណាល់ ត្រាំ​ រិះគន់​អង្គការ​អូតង់ ប្រកាសដកទ័ពចេញពីអឺរ៉ុប ​ព្រមទាំងបាន​គំរាមដកខ្លួនសហរដ្ឋអាមេរិក ចេញពីសម្ព័ន្ធមិត្តនេះទៀតផង។ ក៏ប៉ុន្តែ​ប៉ុន្មាន​ម៉ោងមុនកិច្ចប្រជុំ ស្រាប់តែលោកដូណាល់ ត្រាំ ប្រកាសយល់ព្រមបន្ថែមកម្លាំង​ទ័ព​ ចំនួន​​៥ពាន់នាក់​នៅប្រទេសប៉ូឡូញ ធ្វើ​ឲ្យ​សមាជិក​អូតង់ មាន​កា​រភ្ញាក់ផ្អើលជាខ្លាំង​។

រដ្ឋាភិបាលកំណត់ឋានន្តរសក្តិមន្ត្រីនគរបាលបន្តវេន ទាបជាងឋានន្តរសក្តិបច្ចុប្បន្ន

ទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ

រដ្ឋាភិបាលកំណត់ឋានន្តរសក្តិមន្ត្រីនគរបាលបន្តវេន ទាបជាងឋានន្តរសក្តិបច្ចុប្បន្ន

ទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំគោលការណ៍កំណត់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិបន្តវេនស្របតាមមុខតំណែងនីមួយៗ ក្នុងរចនាសម្ព័ន្ធអគ្គស្នងការនគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល។ ការកំណត់ឋានន្តរសក្តិសម្រាប់មន្ត្រីនគរបាលបន្តវេននេះត្រូវបានអ្នកតាមដានសង្គមសាទរ និងស្នើឲ្យកំណែទម្រង់នេះ ដំណើរការទៅមុខប្រកបដោយភាពច្បាស់លាស់។

Get more results via ClueGoal