តើការលើកលែងទោស លោក កឹម សុខា មានបង្កប់អត្ថន័យនយោបាយអ្វីខ្លះ?
newsare.net
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានលើកលែងទោសតាមរយៈព្រះរាជក្រឹត្យដែលចុះហត្ថតើការលើកលែងទោស លោក កឹម សុខា មានបង្កប់អត្ថន័យនយោបាយអ្វីខ្លះ?
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានលើកលែងទោសតាមរយៈព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ តាមរយៈព្រះរាជក្រឹត្យដដែល លោក កឹម សុខា ត្រូវបានលើកលែងទោសពីការជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ តែនៅបន្តជាប់ទោសបន្ថែមដែលរួមមាន មិនអនុញ្ញាតឲ្យចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ គ្មានសិទ្ធិចូលរួមបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកការលើកលែងទោសនេះ ជាជំហានមួយបន្ថែម ដើម្បីពង្រឹងសាមគ្គីឯកភាពជាតិ។ អ្នកវិភាគខ្លះយល់ស្របដូចនេះ និងខ្លះទៀតយល់ឃើញផ្សេងពីនេះ។ តើការលើកលែងទោស លោក កឹម សុខា មានបង្កប់អត្ថន័យអ្វីខ្លះនៅក្នុងឆាកនយោបាយខ្មែរ? Read more














