កម្ពុជាបន្តជំរុញយន្តការផ្សះផ្សាក្រោមឆ័ត្រ UNCLOS ជុំវិញជម្លោះដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ
newsare.net
ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មិនទាន់អាកម្ពុជាបន្តជំរុញយន្តការផ្សះផ្សាក្រោមឆ័ត្រ UNCLOS ជុំវិញជម្លោះដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ
ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មិនទាន់អាចនាំឲ្យភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងណាមួយបាននៅឡើយទេ ពាក់ព័ន្ធនឹងជម្លោះដែនសមុទ្រត្រួតស៊ីគ្នា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃនៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៦ ដោយបន្ថែមថា ភាគីថៃនៅតែចង់បន្តការចរចាមុននឹងសម្រេចប្រើយន្តការផ្សះផ្សាក្រោមក្របខ័ណ្ឌ UNCLOS។ តែយ៉ាងណា កម្ពុជានៅតែរក្សាជំហរក្នុងការជំរុញដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាច្បាប់សមុទ្រ UNCLOS ដើម្បីស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែងរវាងប្រទេសទាំង២។ Read more














