ជំនួបកំពូលសន្តិសុខអាស៊ី ឬ សង់គ្រីឡា (Shangri-La) ដែលជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិដ៏ធំបំផុត ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបើកទ្វារ នៅថ្ងៃសុក្រ ទី២៩ ខែឧសភា នៅប្រទេសសិង្ហបុរី។ នៅឆ្នាំនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានក្លាយជាតួអង្គ លេចធ្លោនៅក្នុងវេទិកា ខណៈ ដែលមហាអំណាចចិនមិនបានបញ្ជូនរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនទៅចូលរួមនោះទេ។ នេះជាលើកទីពីរហើយ គិតចាប់តាំងពីឆ្នាំ ២០១៩មក ដែលចិនអវត្តមានក្នុងជំនួបកំពូលនេះ។ អវត្តមានរបស់ចិននឹងធ្វើឲ្យសហរដ្ឋអាមេរិកមានឱកាសកាន់តែច្រើន ក្នុងការដាក់សម្ពាធលើប៉េកាំង ជុំវិញបញ្ហាតៃវ៉ាន់ និងសង្គ្រាមនៅអ៊ីរ៉ង់។
ដ្រូនមួយគ្រឿងរបស់រុស្ស៊ីបានហោះទៅផ្ទុះធ្លាក់នៅលើអគាររស់នៅរបស់ប្រជាជន មួយកន្លែងក្នុងទឹកដីរូម៉ានី ជាប់ព្រំដែនអ៊ុយក្រែន។ ភ្លាមៗ អូតង់ដែលមានរូម៉ានីជាប្រទេសសមាជិក បានប្រកាសថ្កោលទោសទង្វើគ្មានការទទួលខុសត្រូវរបស់រុស្ស៊ី។ ប្រធានគណៈកម្មការអឺរ៉ុបព្រមានថា រុស្ស៊ីកំពុងដើរហួសខ្សែបន្ទាត់មួយទៀតហើយ។
បណ្តាប្រទេសជាសមាជិកអាស៊ានរួមទាំងកម្ពុជាផង នឹងទៅចូលរួមកិច្ចប្រជុំកំពូល «រុស្ស៊ី-អាស៊ាន» ដែលគ្រោងធ្វើឡើងនៅទីក្រុងកាហ្សង់ ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ កិច្ចប្រជុំនេះធ្វើ ឡើងស្របពេលអាស៊ានបន្តរក្សាទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូក្នុងនាមជា «ដៃគូសន្ទនា» ទោះបីប្រទេសសមាជិកភាគច្រើនធ្លាប់គាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលថ្កោលទោសរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ រាជបណ្ឌិតសភាកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «តើកម្ពុជាឈរលើគោលការណ៍អ្វីខ្លះ ដើម្បីឲ្យផលិតផលជាតិមានស្ថិរភាព»។ ក្នុងវេទិកានេះ អ្នកជំនាញបានលើកឡើងថា កម្ពុជាមានលទ្ធភាព ក្នុងការផលិតកសិផលលើសពីតម្រូវការប្រើប្រាស់ក្នុងស្រុក ប៉ុន្តែបញ្ហានៅត្រង់ថា ចំពោះផលិតផលខ្លះ គេពិបាកនឹងលក់ចេញ ដ្បិតថា ផលិតផលទាំងនោះនៅមិនទាន់មានស្តង់ដារ តាមការចង់បានរបស់អ្នកបញ្ជាទិញ។ ហេតុអ្វីកម្ពុជាមានលទ្ធភាពផលិតកសិផលលើសតម្រូវការ ប៉ុន្តែ ពិបាកក្នុងការលក់ចេញ?
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានកត់សម្គាល់ថា សា្ថនភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៥ នៅតែបន្តធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ស្តីពីបញ្ហាប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៨ ខែឧសភា។ បើតាមរបាយការណ៍ សេរីភាពសារព័ត៌មានបន្តធ្លាក់ចុះ ក៏ព្រោះតែអ្នកសារព័ត៌មាននៅកម្ពុជានៅតែបារម្ភពីសុវត្ថិភាព និងការប្រឈមនឹងទោសជាប់ពន្ធនាគារ។
សមាជិករដ្ឋសភាថៃ លោក ប៊ុនរ៉ាវី យមជីនដា បានចោទប្រកាន់អ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជា ពីបទ លាងលុយកខ្វក់ តាមរយៈការលក់ឆ្នោតផ្សងសំណាងនៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ Thai Enquirer កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកបានទទួលស្គាល់ថា ខ្លួនបានយកប្រាក់ជិត ១០០លានដុល្លារពីមេក្រុមឆបោកម្នាក់ដើម្បីយកទៅទិញដីក្នុងការវិនិយោគ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ និងថា ក្រុមឡេង ចាន់ណា បានយកលុយទាំងនោះទៅទិញដីអភិវឌ្ឍគម្រោង ដោយផ្តល់ការប្រាក់ទៅមេក្រុមឆបោករូបនោះ និងអ្នកវិយោគផ្សេងទៀត។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ឧសភាថា អង្គភាពកំពុងបន្តស៊ើបអង្កេត នៅក្នុងសំណុំរឿងឆបោកទ្រង់ទ្រាយធំដែលប្រព្រឹត្តដោយអតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក។
នៅព្រឹកថ្ងៃទី២៩ឧសភានេះ សហរដ្ឋអាមេរិកបានស្វាគមន៍ចំពោះការដោះលែងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដោយចាត់ទុកថាជាការវិវឌ្ឍវិជ្ជមានមួយសម្រាប់ស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា។ តែទន្ទឹមនឹងការសាទរ សហរដ្ឋអាមេរិកនៅតែបន្តច្រានចោលការចោទប្រកាន់ក្នុងសំណុំរឿងលោក កឹម សុខា ដែលថា ខ្លួនបានជ្រៀតជ្រែកក្នុងសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជា។
កិច្ចព្រមព្រៀងសហការរវាងចិន និងស៊ែរប៊ីចំនួន២០ត្រូវបានចុះហត្ថលេខានៅក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៥ថ្ងៃ របស់ប្រធានាធិបតីស៊ែរប៊ីនៅប្រទេសចិន។ នៅទីក្រុងប៉េកាំង មេដឹកនាំស៊ែរប៊ីបានទទួលមេដាយមិត្តភាព ពីលោកប្រធានាធិបតីចិន ស៊ី ជីនពីងដែលបានរំលឹកប្រាប់ឲ្យប្រទេសទាំងពីរពង្រីកសហប្រតិបត្តិការរវាងគ្នាទៅក្នុងវិស័យគន្លឹះ ដូចជាកម្មវិធីបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងថាមពល។
ជាមួយនឹងបរិបទសង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា វត្តមានរបស់ដ្រូនធុនស្រាល និងតម្លៃថោកៗ បានចូលមកធ្វើឲ្យប្រែប្រួល ដល់តាក់ទិកនៃការប្រយុទ្ធ និងប្រសិទ្ធិភាពយុទ្ធសាស្ត្ររបស់កងទ័ព។ តម្រូវការប្រើប្រាស់ដ្រូន បានស្ទុះហក់ឡើងខ្លាំង។ យ៉ាងណាម៉ិញ ការនាំចេញដ្រូនរបស់តៃវ៉ាន់ គិតចាប់ពីដើមឆ្នាំ២០២៦ បានកើនឡើងទំហំ ដល់ទៅ១គុណនឹង២០ដង បើប្រៀបធៀបទៅឆ្នាំមុន។ ការរីកចម្រើននៃវិស័យឧស្សាហកម្មសព្វាវុធតៃវ៉ាន់នេះ ក៏ជាកត្តាមួយដ៏សំខាន់ដែរ ក្នុងការត្រៀមកម្លាំងទប់ទល់នឹងការគំរាមរបស់ចិន។
នៅថ្ងៃព្រហស្បតិ៍ ទី២៨ខែឧសភា រុស្ស៊ីបានចុះកិច្ចព្រមព្រៀងជាមួយកាហ្សាក់ស្ថានដើម្បី សាងសង់ រោងចក្រអគ្គិសនីទី១ដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងប្រទេសតំបន់អាស៊ីកណ្តាលមួយនេះ។ នៅក្នុងគម្រោងដែលមានតម្លៃប្រមាណ ១៦,៥ ពាន់លានដុល្លារ មួយផ្នែកនៃទឹកប្រាក់នេះ ផ្គត់ផ្គង់ដោយ ប្រាក់កម្ចីពីរុស្ស៊ី។
កិច្ចព្រមព្រៀងសហការរវាងចិន និងស៊ែប៊ីចំនួន២០ត្រូវបានចុះហត្ថលេខានៅក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៥ថ្ងៃ របស់ប្រធានាធិបតីស៊ែរប៊ីនៅប្រទេសចិន។ នៅទីក្រុងប៉េកាំង មេដឹកនាំស៊ែរប៊ីបានទទួលមេដាយមិត្តភាព ពីលោកប្រធានាធិបតីចិន ស៊ី ជីនពីងដែលបានរំលឹកប្រាប់ឲ្យប្រទេសទាំងពីរពង្រីកសហប្រតិបត្តិការរវាងគ្នាទៅក្នុងវិស័យគន្លឹះ ដូចជាកម្មវិធីបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងថាមពល។
កម្ពុជា និងចិនឯកភាពគ្នាពង្រីកយុទ្ធសាស្រ្តពី ២+២ ឱ្យដល់កម្រិត ៣+៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងនាំមកនូវការអភិវឌ្ឍកាន់តែធំ។ ការឯកភាពនេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងសមភាគីចិន លោក វ៉ាង យី អំឡុងពេលចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
គិតមកត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ មានរយៈពេល ១ឆ្នាំគត់ដែលកម្ពុជា និងថៃមានជម្លោះបញ្ហាព្រំដែននឹងគ្នា។ ជាជម្លោះដែលបណ្តាលមកពីយោធាថៃ បានបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ខេត្តព្រះវិហារ បណ្តាលឲ្យលោកព្រិន្ទបាលឯក សួន រោន អាយុ៤៨ឆ្នាំ ពលីជីវិត។ ផ្តើមពីចំណុចនេះ ភាពតានតឹងខាងយោធា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។
បណ្តាអង្គទូតបរទេសមួយចំនួនប្រចាំនៅកម្ពុជា រួមមានសហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ អង់គ្លេស និងអូស្ត្រាលីបានស្វាគមន៍ និងចាត់ទុកការលើកលែងទោសលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិថាជាជំហានវិជ្ជមានមួយសម្រាប់ស្ថានភាពនយោបាយនៅកម្ពុជា។ តែទន្ទឹមគ្នានេះ បណ្តាប្រទេសលោកខាងលិចមិនភ្លេចអំពាវនាវឲ្យមានការធានាសេរីភាពនយោបាយ ការចូលរួមរបស់គណបក្សប្រឆាំង និងការបញ្ឈប់ការប្រើប្រព័ន្ធតុលាការដោយហេតុនយោបាយផងដែរ។
អតីតមេបក្សប្រឆាំង និងជាសា្ថបនិកចលនាចម្រើននិយមនៅប្រទេសថៃ លោកថាណាថន ជឹងរុងរឿងគីតត្រូវបានតុលាការព្រហ្មទណ្ឌថៃ នៅថ្ងៃព្រហស្បតិ៍ទី ២៨ឧសភានេះ សម្រេចលើកលែងទោស រួចផុតពីការចោទប្រកាន់ក្នុងបទជេរប្រមាថព្រះមហាក្សត្រ។ អតីតប្រធានគណបក្ស Future Forward Party ដែលត្រូវបានតុលាការធម្មនុញ្ញថៃរំលាយចោលរួចទៅហើយនោះបានរងការចោទប្រកាន់តាំងពីឆ្នាំ ២០២២ បន្ទាប់ពីលោកបានរិះគន់យុទ្ធសាស្រ្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនSiam BioScience គ្រប់គ្រងដោយ ការិយាល័យហិរញ្ញវត្ថុរបស់រាជវាំងថៃ។
ស្ថានការណ៍អសន្តិសុខនៅច្រកសមុទ្រអកមូហ្ស នៅតែបន្តគំរាមមកលើចរាចរនាវាដឹកទំនិញ។ កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ទី២៨ឧសភានេះ កងទ័ពអាមេរិកបានបាញ់កម្ទេចដ្រូន៤គ្រឿងរបស់អ៊ីរ៉ង់ ដែលប៉ុនប៉ងវាយប្រហារនៅច្រកសមុទ្រអកមូហ្ស។ ខាងអ៊ីរ៉ង់វិញ បានអះអាងថាគេបានបាញ់ប្លោងគ្រាប់សំដៅទៅមូលដ្ឋានរបស់កងទ័ពអាមេរិក។ គិតត្រឹមពេលនេះ ការចរចារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក នៅទ្រឹងមួយកន្លែង ជាមួយនឹងដំណឹងមិនច្បាស់លាស់ ទាក់ទិននឹងការទាមទាររបស់ភាគីទាំងសងខាង។
ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មិនទាន់អាចនាំឲ្យភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងណាមួយបាននៅឡើយទេ ពាក់ព័ន្ធនឹងជម្លោះដែនសមុទ្រត្រួតស៊ីគ្នា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃនៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៦ ដោយបន្ថែមថា ភាគីថៃនៅតែចង់បន្តការចរចាមុននឹងសម្រេចប្រើយន្តការផ្សះផ្សាក្រោមក្របខ័ណ្ឌ UNCLOS។ តែយ៉ាងណា កម្ពុជានៅតែរក្សាជំហរក្នុងការជំរុញដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាច្បាប់សមុទ្រ UNCLOS ដើម្បីស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែងរវាងប្រទេសទាំង២។
កម្ពុជាបានបញ្ជូនជនជាតិសាម៉ន ២នាក់ទៅកាន់ប្រទេសវៀតណាម ក្រោយពួកគេរត់គេចពីការតាមចាប់ខ្លួនក្នុងបទល្មើសបាញ់សម្លាប់ជនជាតិអូស្ត្រាលី ២នាក់ នៅទីក្រុងហូជីមិញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ បើតាមអគ្គស្នងការនគរបាលជាតិកម្ពុជានៅថ្ងៃទី២៧ឧសភា សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនអ្នកទាំង២ នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីមានការស្នើសុំពីសមត្ថកិច្ចវៀតណាម។
នៅក្នុងតំបន់ព្រំដែនរវាងឥណ្ឌា និងបង់ក្លាដែស ស្ថានការណ៍កំពុងមានភាពតានតឹងដោយសារមានមនុស្សជាច្រើនរយនាក់បានរត់ចេញពីឥណ្ឌាចូលបង់ក្លាដែស។ ព្រឹត្តិការណ៍នេះកើតឡើង បន្ទាប់ពីអាជ្ញាធរឥណ្ឌាក្នុងរដ្ឋបង់ហ្គាល់ខាងលិច បានប្រកាសបង្កើតមណ្ឌលសម្រាប់ឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់មកពីបង់ក្លាដែស និងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ តែប៉ូលិសក្នុងរដ្ឋបង់ហ្គាល់ខាងលិចបានអះអាងថា ស្ថានការណ៍កំពុងស្ថិតក្រោមការគ្រប់គ្រង។ ទោះជាយ៉ាងណា ការសម្រេចចិត្តរបស់អាជ្ញាធរឥណ្ឌាបានបង្កឲ្យមានភ័យខ្លាច និងរងការរិះគន់ថាបានរើសអើងលើសហគមន៍មូស្លីមនៅតំបន់ព្រំដែនរដ្ឋបង់ហ្គាល់ខាងលិច។
ម៉ូហាម៉េដ អូដេហ៍ មេថ្មីរបស់ក្រុមប្រដាប់អាវុធនៃចលនាហាម៉ាសប៉ាឡេស្ទីន ត្រូវបានកងទ័ពអ៊ីស្រាលអែលសម្លាប់បាន នៅថ្ងៃទី២៦ឧសភា។ ជននេះ ទើបតែឡើងមកជំនួសឲ្យមេចាស់ ដែលត្រូវបានកងទ័ពអ៊ីស្រាអែលសម្លាប់បានដែរ កាលពីថ្ងៃទី១៥ឧសភា។
ក្រុមអ្នកជួយសង្គ្រោះឡាវ ពិសេសក្រុមអ្នកជំនាញមុជទឹកកំពុងបន្តប្រតិបត្តិការយ៉ាងសកម្ម និងសស្រាក់សស្រាំនៅថ្ងៃពុធ ទី២៧ ឧសភាដើម្បីស្វែងរក និងសង្គ្រោះមនុស្សចំនួន ៧នាក់ដែលបាន និងកំពុងបន្តជាប់គាំងក្នុងរូងភ្នំដែលជន់លិចដោយទឹកភ្លៀងនៅខេត្ត Xaysomboun ប្រទេសឡាវតាំងពីថ្ងៃទី២០ ឧសភា។ បើតាមក្រុមអ្នកជំនាញមុជទឹក ថ្ងៃពុធ ទី២៧ ឧសភានេះអាចជាការធ្វើប្រតិបត្តិការចុងក្រោយដើម្បីចូលក្នុងរូងភ្នំនោះឲ្យជ្រៅបំផុតដែលពួកគេជឿថាមនុស្សទាំង ៧នាក់កំពុងនៅទីនោះដើម្បីរងចាំការសង្គ្រោះ។
សមត្ថកិច្ចខេត្តកំពង់ឆ្នាំងកំពុងតាមចាប់ខ្លួនជនបង្កក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលផ្តាច់ជីវិតកម្មករ ៩នាក់កាលពីថ្ងៃទី២៣ឧសភាកន្លងទៅ។ នេះជាការបញ្ជាក់របស់លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំងមកកាន់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។ ស្នងការនគរបាលខេត្តកំពង់ឆ្នាំងរូបនេះបន្ថែមថា សមត្ថកិច្ចបានបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ក្នុងឆ្នាំ២០២៥ ការនាំចេញកៅស៊ូរកចំណូលបានប្រមាណ ៦០៤លានដុល្លារអាមេរិក ថយចុះ៩.១% ខណៈការផ្គត់ផ្គង់ក្នុងស្រុកមានចំណូលប្រមាណ ២២៣លានដុល្លារ កើនឡើង ១៣១%។ នេះបើតាមការឱ្យដឹងពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦។ តាមលោកនាយករដ្ឋមន្រ្តី ការកើនឡើងនៃការផ្គត់ផ្គង់កៅស៊ូក្នុងស្រុកបង្ហាញថា វិស័យកសិកម្មក្នុងស្រុកមានការអភិវឌ្ឍ។ គួរបញ្ជាក់ដែរថា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យមានរោងចក្រកែច្នៃកៅស៊ូបង្កើនផលប្រយោជន៍ដល់កសិករដែលដាំដុះផ្ទាល់ តាមរយៈការជួយទិញផលិតផលនៅតាមសហគមន៍តូចៗដើម្បីបង្កើតទីផ្សារនៅនឹងកន្លែង។ ក្នុងន័យនេះ លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កម្ពុជានឹងឈានទៅរកការកាត់បន្ថយការនាំចូលវត្ថុធាតុដើម និងនាំចេញផលិតផលសម្រេច៕
ក្រុមប្រទេសសម្ព័ន្ធភាព Quad ដែលមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលីបានប្រកាសគម្រោងសហប្រតិបត្តិការថ្មីៗជាច្រើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពិសេសលើវិស័យសន្តិសុខសមុទ្រ កំពង់ផែ និងធនធានរ៉ែកម្រ។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស Quad ដែលរៀបចំនៅក្នុងទីក្រុងញូវដែលីនាថ្ងៃអង្គារ ទី២៦ ឧសភា។
ជំហររបស់លោកដូណាល់ ត្រាំ រេដូចចុងស្រល់។ ពីមួយថ្ងៃ ទៅមួយថ្ងៃ ប្រធានាធិបតីទី៤៧របស់អាមេរិកប្រកាសដំណឹងជាមួយការប្តូរជំហរក្រឡាប់ចាក់ ធ្វើឲ្យពិភពលោកតាមសឹងមិនទាន់។ ទាក់ទងនឹងការចរចាដើម្បីបញ្ចប់សង្រ្គាមជាមួយ អ៊ីរ៉ង់ មេដឹកនាំអាមេរិកបង្ហោះសារម្តងថា ជិតឈានសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ម្តងថា លោកមិនប្រញាប់ចង់បានកិច្ចព្រមព្រៀងភ្លាមៗជាមួយអ៊ីរ៉ង់។ ជាក់ស្តែង នៅក្នុងសារបង្ហោះផ្សាយលើបណ្តាញសង្គមTruth Social របស់លោកកាលពីថ្ងៃចន្ទទី ២៥ ឧសភា លោកត្រាំបាននិយាយថា លោកបានប្រាប់ក្រុមចរចាអាមេរិកកុំឲ្យប្រញាប់ នៅក្នុងរឿងរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ លោកត្រាំនិយាយយ៉ាងដូច្នេះ នៅពីរថ្ងៃក្រោយ លោកជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំអារ៉ាប់ ដើម្បីនិយាយពីកិច្ចព្រមព្រៀងAbraham ឬកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងអ៊ីស្រាអែល និងក្រុមប្រទេសអារ៉ាប់។
ក្រុមប្រទេសសម្ព័ន្ធភាព Quad ដែលមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលីបានប្រកាសគម្រោងសហប្រតិបត្តិការថ្មីៗជាច្រើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពិសេសលើវិស័យសន្តិសុខសមុទ្រ កំពង់ផែ និងធនធានរ៉ែកម្រ។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស Quad ដែលរៀបចំនៅក្នុងទីក្រុងញូវដែលីនាថ្ងៃអង្គារ ទី២៦ ឧសភា។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានលើកលែងទោសតាមរយៈព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ តាមរយៈព្រះរាជក្រឹត្យដដែល លោក កឹម សុខា ត្រូវបានលើកលែងទោសពីការជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ តែនៅបន្តជាប់ទោសបន្ថែមដែលរួមមាន មិនអនុញ្ញាតឲ្យចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ គ្មានសិទ្ធិចូលរួមបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកការលើកលែងទោសនេះ ជាជំហានមួយបន្ថែម ដើម្បីពង្រឹងសាមគ្គីឯកភាពជាតិ។ អ្នកវិភាគខ្លះយល់ស្របដូចនេះ និងខ្លះទៀតយល់ឃើញផ្សេងពីនេះ។ តើការលើកលែងទោស លោក កឹម សុខា មានបង្កប់អត្ថន័យអ្វីខ្លះនៅក្នុងឆាកនយោបាយខ្មែរ?
អាមេរិកបើកការវាយប្រហារទៅលើទីតាំងបាញ់មីស៊ីលរបស់អ៊ីរ៉ង់ កាលពីថ្ងៃយប់ថ្ងៃចន្ទទី ២៥ឧសភា។ នេះបើតាមសេចក្តីប្រកាសរបស់ទីបញ្ជាការដ្ឋានកងទ័ពអាមេរិកប្រចាំការនៅតំបន់ដើមបូព៌ា។ ប្រតិបត្តិការយោធារបស់អាមេរិក មិនបានទៅបញ្ឆេះកំហឹង ធ្វើឲ្យអ៊ីរ៉ង់វាយប្រហារសងសឹកភ្លាមៗវិញនោះទេ។ ហេតុការណ៍នេះកើតឡើងនៅចំពេលដែលការចរចារវាងអាមេរិក និងអ៊ីរ៉ង់ហាក់នៅទ្រឹង មិនសូវបោះជំហានទៅមុខទាល់តែសោះ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញមកបញ្ជាក់ថានៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះថា កម្ពុជាគ្មានគោលការណ៍រឹតបន្តឹង ឬហាមឃាត់ជនបរទេសអាយុក្រោម ៤០ឆ្នាំចូលទឹកដីកម្ពុជាឡើយ។ ការចេញមកបញ្ជាក់ដូចនេះធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយព័ត៌មានជាភាសាចិនលើបណ្តាញសង្គមពេញនិយមរបស់ចិនថា ច្រកទ្វារអន្តរជាតិរបស់កម្ពុជាបានបិទការចេញ-ចូលជាបណ្តោះអាសន្ន ហើយបុគ្គលអាយុតិចជាង ៤០ឆ្នាំ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទឹកដីកម្ពុជា។
មួយថ្ងៃបន្ទាប់ពីបានធ្វើការវាយប្រហារទ្រង់ទ្រាយធំ ទៅលើរដ្ឋធានីអ៊ុយក្រែន ដោយប្រើដ្រូនរាប់រយគ្រឿង និង គ្រាប់មីស៊ីល អ៊ីពែរសូនិក ក្រសួងការបរទេសរុស្ស៊ី បានប្រកាសប្រាប់ទៅ ជនបរទេស និង បុគ្គលិកការទូតទាំងឡាយ ឲ្យប្រញាប់ចាកចេញពីទីក្រុងកៀវ មុននឹងមានការវាយប្រហារជាថ្មី ។ ឆ្លើយតបទៅនឹងការព្រមាននេះ អាជ្ញាធរអ៊ុយក្រែន អំពាវនាវទៅកាន់មនុស្សគ្រប់រូប កុំឲ្យចាញ់ការឃោសនា បំភិតបំភ័យពីសំណាក់រុស្ស៊ី ។
សេចក្តីថ្លែងការណ៍សាទរការលើកលែងទោស លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានធ្លាក់មកជាបន្តបន្ទាប់ពីសំណាក់អ្នកនយោបាយនៅកម្ពុជា។ តែជាមួយគ្នានោះ អ្នកនយោបាយខ្លះនៅបារម្ភពីការបន្តដកសិទ្ធិធ្វើនយោបាយពីលោក កឹម សុខា។ ប្រតិកម្មនេះកើតឡើងបន្ទាប់ពី លោក កឹម សុខា ត្រូវបានលើកលែងទោសនៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៦ តាមព្រះរាជក្រឹត្យ ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន។
ស៊ុយអែតសម្រេចបានគោលដៅជាប្រទេសគ្មានបារីក្នុងឆ្នាំ ២០២៥។ របាយការណ៍ប្រចាំឆ្នាំ ២០២៥ ចេញផ្សាយនាថ្ងៃទី២៥ ឧសភា ដោយក្រុមប្រឹក្សាព័ត៌មានស្តីពីគ្រឿងស្រវឹង និងគ្រឿងញៀនផ្សេងទៀតហៅកាត់ CAN បានឲ្យដឹងថា អត្រាអ្នកជក់បារីប្រចាំថ្ងៃមានតិចជាង ៥%។ តែរបាយការណ៍ដដែលមិនភ្លេចបញ្ជាក់ថា នៅមានពលរដ្ឋចំនួន ១ភាគ៤ កំពុងបន្តប្រើសារធាតុនីកូទីនក្រោមទម្រង់ផ្សេង ដូចជា បារីអេឡិចត្រូនិក និងថ្នាំចុកក្នុងមាត់ជំនួសបារី។