Cambodia



ក្រសួងការបរទេស៖ ថៃបន្តមិនគោរពតាមស្មារតីនៃបទឈប់បាញ់ ២៧ធ្នូ ២០២៥

កម្ពុជា តាមរយៈក្រសួងការបរទេស បានចេញមុខជំទាស់នឹងភាគីថៃដែលបន្តធ្វើសកម្មភាពសាងសង់ហេដ្ឋារចន

លោកស្រី ឃ្លាំង សុបិន្ត៖ គ្មានយុត្តិធម៌សម្រាប់កូដករណាហ្គាវើលដ៍ទេ បើពួកគេមិនបានការងារមកវិញ

នៅព្រឹកថ្ងៃទី៣១ឧសភានេះ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏រាប់សិបនាក់បានប្រមូលផ្តុំគ្នាជាថ្មីម

លោកស្រី ឃ្លាំង សុបិន្ត៖ គ្មានយុត្តិធម៌សម្រាប់កូដករណាហ្គាវើលដ៍ទេ បើពួកគេមិនបានការងារមកវិញ

នៅព្រឹកថ្ងៃទី៣១ឧសភានេះ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏រាប់សិបនាក់បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀត នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុន ទទួលយកបុគ្គលិកជិត ៤០០នាក់ចូលបម្រើការងារដូចដើមវិញ។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការនៃសហជីពទ្រទ្រង់សិទ្ធការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវេលដ៍ (LRSU) លោកស្រី ឃ្លាំង​ សុបិន្ត​។ តាមលោកស្រី ឃ្លាំង សុបិន្ត កូដករបានទាមទារច្រើនចំណុច តែអ្វីដែលសំខាន់បំផុតនោះគឺក្រុមហ៊ុនត្រូវយកបុគ្គលិកដែលត្រូវបានបញ្ឈប់ដោយខុសច្បាប់ឲ្យបានចូលធ្វើការវិញ។ មេសហជីពរូបនេះក៏មិនភ្លេចបញ្ជាក់ថា អស់រយៈពេល១៦២៥ថ្ងៃនៃការចេញតវ៉ារបស់កូដករ ពួកគេបានឆ្លងកាត់ការលំបាករាប់មិនអស់។​

Shangri-La Dialogue៖ លោកភីត ហេកសេត ថាអា​មេរិក​ចង់​បានតុល្យភាពដែលមាន​​​​ស្ថិរភាព នៅឥណ្ឌូប៉ាស៊ីហ្វិក

កិច្ចប្រជុំស្តីពីសន្តិសុខអន្តរជាតិ Shangri-La Dialogue បានចាប់ផ្តើម​ដំណើរការ​ដូចជារៀងរាល់ឆ្នាំ​ នៅសិង

Shangri-La Dialogue៖ លោកភីត ហេកសេត ថាអា​មេរិក​ចង់​បានតុល្យភាពដែលមាន​​​​ស្ថិរភាព នៅឥណ្ឌូប៉ាស៊ីហ្វិក

កិច្ចប្រជុំស្តីពីសន្តិសុខអន្តរជាតិ Shangri-La Dialogue បានចាប់ផ្តើម​ដំណើរការ​ដូចជារៀងរាល់ឆ្នាំ​ នៅសិង្ហបុរី នៅ​​ថ្ងៃទី​២៩ឧសភា។ លោក ភីត ហេកសេត រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បានឡើងថ្លែងសារ ដោយ​លោក​បានលើកឡើង អំពី​ការព្រួយបារម្ភ​ចំពោះមុខការពង្រឹងកម្លាំងទ័ព ​ខ្លាំង​ឡើង​ៗរបស់ចិន​។ រដ្ឋមន្រ្តីអាមេរិក​រូបនេះ អះអាងថា សហរដ្ឋអាមេរិក ចង់​បាន “តុល្យភាព​​ដែលមានស្ថិរភាព” នៅតំបន់អាស៊ីប៉ាស៊ីហ្វិក​ និង​បានហៅ​ប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ី​​ ត្រូវតែ​បង្កើនការចំណាយ​លើវិស័យ​កងទ័ព។

លោកអគ្គនាយកអង្គការសុខភាពពិភពលោក​ អំពាវនាវ​ឲ្យ​រួមគ្នា​ប្រយុទ្ធយកឈ្នះជំងឺ​អេបូឡា

ថ្ងៃទី៣០ឧសភា លោក​អគ្គនាយកអង្គការអង្គការសុខភាពពិភពលោក បានធ្វើដំណើរទៅដល់​​តំបន់ដែលមាន​ផ្ទ

លោកអគ្គនាយកអង្គការសុខភាពពិភពលោក​ អំពាវនាវ​ឲ្យ​រួមគ្នា​ប្រយុទ្ធយកឈ្នះជំងឺ​អេបូឡា

ថ្ងៃទី៣០ឧសភា លោក​អគ្គនាយកអង្គការអង្គការសុខភាពពិភពលោក បានធ្វើដំណើរទៅដល់​​តំបន់ដែលមាន​ផ្ទុះការឆ្លងរាលដាលជំងឺអេបូឡា ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ។ លោក​បានអំពាវនាវ​ ឲ្យគ្រប់គ្នា ទាំងប្រជាជនមូលដ្ឋាន និងសហគមន៍អន្តរជាតិ ​រួមគ្នាប្រយុទ្ធយកឈ្នះ​ ជំងឺអេបូឡា។ គិតត្រឹមពេល​នេះ មានករណីមនុស្ស​ស្លាប់​​២៤៦នាក់ ដោយ​ឆ្លងជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ​។

តើការរឹតចំណងពាណិជ្ជកម្មរវាងថៃ និងវៀតណាមអាចមានឥទ្ធិពលលើកម្ពុជា?

នាពេលថ្មីៗនេះ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានបំពេ

តើការរឹតចំណងពាណិជ្ជកម្មរវាងថៃ និងវៀតណាមអាចមានឥទ្ធិពលលើកម្ពុជា?

នាពេលថ្មីៗនេះ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានបំពេញទស្សនកិច្ចផ្លូវការ ​រយៈពេល២ថ្ងៃ​ នៅប្រទេសថៃ ដោយ​បានផ្លាស់ប្តូរយោបល់លើបញ្ហាជាច្រើនជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុធិន​ ឆាន់វីរៈគូន។ ក្នុងជំនួបនៅទីក្រុងបាងកក មេដឹកនាំប្រទេសទាំងពីរបានពិភាក្សាអំពីការពង្រីកកិច្ចសហការនៅក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានព្រមព្រៀងលើការពង្រឹងការតភ្ជាប់សកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ សេដ្ឋវិទូកម្ពុជា​ និងអ្នកពាក់​ព័ន្ធ​​មួយចំនួនយល់​ថា ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មថៃ និងវៀតណាមទំនងជាមិនបង្កផលប៉ះពាល់​ធ្ងន់ធ្ងរមកលើកម្ពុជាទេ។ តែរឿងគួរឱ្យព្រួយបារម្ភសម្រាប់​ពួកគេគឺ ការហូរ​ចូលទំនិញថៃ​​មកកម្ពុជាតាមច្រកវៀតណាម​ ខណៈកម្ពុជា​បន្តបិទច្រក​ព្រំដែនគោក​ជាមួយថៃ​​​នៅឡើយ​។ តើការរឹតចំណងពាណិជ្ជកម្មរវាងថៃ និងវៀតណាម​មានឥទ្ធិពលលើកម្ពុជា ឬយ៉ាងណា​?​​

តំបន់ភាគខាងត្បូងរុស្ស៊ី រងការវាយប្រហារសាជាថ្មី ដោយដ្រូនអ៊ុយក្រែនរាប់រយគ្រឿង

អាជ្ញាធររុស្សីបានប្រកាសនៅថ្ងៃសៅរ៍ ទី៣០ ឧសភា ថា អ៊ុយក្រែនបានបញ្ជូនដ្រូន រាប់រយគ្រឿង មកវាយប្

តំបន់ភាគខាងត្បូងរុស្ស៊ី រងការវាយប្រហារសាជាថ្មី ដោយដ្រូនអ៊ុយក្រែនរាប់រយគ្រឿង

អាជ្ញាធររុស្សីបានប្រកាសនៅថ្ងៃសៅរ៍ ទី៣០ ឧសភា ថា អ៊ុយក្រែនបានបញ្ជូនដ្រូន រាប់រយគ្រឿង មកវាយប្រហារ នៅតំបន់ភាគខាងត្បូងរុស្ស៊ី។ ការវាយប្រហាររបស់អ៊ុយក្រែន បានបំផ្លាញនាវាដឹកប្រេងមួយគ្រឿង និងឃ្លាំងស្តុកប្រេងរុស្ស៊ីមួយកន្លែង នៅកំពង់ផែ Taganroq។ បើតាមប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី កងទ័ពអ៊ុយក្រែនពិតជាបានវាយប្រហារ ទៅលើទីតាំងស្តុកប្រេងមួយកន្លែង ដែលស្ថិតនៅភាគខាងត្បូងរុស្ស៊ី។

ការបិទព្រំដែនកម្ពុជា-ថៃ បង្ខំឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនជប៉ុន គិតឡើងវិញអំពីយុទ្ធសាស្ត្រក្នុងតំបន់

រយៈពេល ១ឆ្នាំចាប់តាំងពីជម្លោះព្រំដែនបានផ្ទុះឡើងរវាងថៃ និងកម្ពុជា ច្រករបៀងសេដ្ឋកិច្ចដែលគា

ការបិទព្រំដែនកម្ពុជា-ថៃ បង្ខំឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនជប៉ុន គិតឡើងវិញអំពីយុទ្ធសាស្ត្រក្នុងតំបន់

រយៈពេល ១ឆ្នាំចាប់តាំងពីជម្លោះព្រំដែនបានផ្ទុះឡើងរវាងថៃ និងកម្ពុជា ច្រករបៀងសេដ្ឋកិច្ចដែលគាំទ្រដោយប្រទេសជប៉ុនត្រូវបានកាត់ផ្តាច់។ ឧបសគ្គនេះបានជំរុញឲ្យមានការចំណាយសម្រាប់ក្រុមហ៊ុនផលិតរថយន្តជប៉ុននៅក្នុងតំបន់។ នេះបើតាមសារព័ត៌មានជប៉ុន Nikkei Asia ដែលចុះ​ផ្សាយថ្ងៃទី២៩ ខែឧសភា ​ឆ្នាំ​២០២៦ ដោយ​ព្រមានថា ស្ថានភាពនេះកំពុងបង្ខំឲ្យរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនជប៉ុនគិតឡើងវិញអំពីយុទ្ធសាស្ត្រនៅក្នុងតំបន់។

កម្ពុជាបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មក្រោមឆត្រ UN ជាង ១ម៉ឺននាក់ ក្នុងរយ:ពេល ២០ ឆ្នាំចុងក្រោយ

ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ ប្រទេសកម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបចំនួន ១០,៧២៣ន

កម្ពុជាបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មក្រោមឆត្រ UN ជាង ១ម៉ឺននាក់ ក្នុងរយ:ពេល ២០ ឆ្នាំចុងក្រោយ

ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ ប្រទេសកម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបចំនួន ១០,៧២៣នាក់ឱ្យ​ទៅចូលរួមក្នុងបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសចំនួន ១០ រួមមានស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី សាយប្រឹស ម៉ាលី យេមែន និងកុងហ្គោ។ នេះបើតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដោយបន្ថែមថា គិតត្រឹមបច្ចុប្បន្នមានកម្លាំងកម្ពុជាមួកខៀវចំនួន ១៤រូបបានពលី និង ១៩រូបបាន​រងរបួសជាបន្តបន្ទាប់ ក្នុង​បុព្វហេតុ​ការពារ​សន្តិភាព​ពិភព​លោក។

លោក ទៀ សីហា៖ ការកសាងស្តូបនយោបាយឈ្នះ-ឈ្នះនៅតែបន្តធ្វើទៅតាមផែនការ

នៅថ្ងៃទី៣០ ខែឧសភា ​ឆ្នាំ​២០២៦ ប្រមុខការពារជាតិកម្ពុជា លោក ទៀ សីហា បានសម្ពោធដាក់ឲ្យប្រើប្រាស

លោក ទៀ សីហា៖ ការកសាងស្តូបនយោបាយឈ្នះ-ឈ្នះនៅតែបន្តធ្វើទៅតាមផែនការ

នៅថ្ងៃទី៣០ ខែឧសភា ​ឆ្នាំ​២០២៦ ប្រមុខការពារជាតិកម្ពុជា លោក ទៀ សីហា បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ក្នុងខេត្ត​កោះកុង។ បើតាម​រដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា ស្តូបនយោបាយឈ្នះ-ឈ្នះ នៅខេត្តកោះកុង គឺជាស្តូបទី២ បន្ទាប់ពីស្តូបវិមានឈ្នះ-ឈ្នះនៅភ្នំពេញ ដែល​សម្ពោធកាលពីឆ្នាំ២០១៨។ ជាមួយគ្នានោះ លោក ទៀ សីហា បានអះអាងថា ការកសាងស្តូបនយោបាយឈ្នះ-ឈ្នះនៅតែបន្តធ្វើក្នុង​ខេត្តមួយចំនួនទៀត។

គ្រោងឆ្អឹងមនុស្សត្រូវបានរកឃើញនៅក្នុងកំណាយធ្វើឡើងនៅ ម១៣ ខេត្តកំពង់ស្ពឺ

ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអូស្ត្រាលី និងក្រសួងវប្បធម៌កម្ពុជាបានរកឃើញគ្រោងឆ្អឹងមនុស្ស

គ្រោងឆ្អឹងមនុស្សត្រូវបានរកឃើញនៅក្នុងកំណាយធ្វើឡើងនៅ ម១៣ ខេត្តកំពង់ស្ពឺ

ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអូស្ត្រាលី និងក្រសួងវប្បធម៌កម្ពុជាបានរកឃើញគ្រោងឆ្អឹងមនុស្សនៅទីតាំងកំណាយក្នុងបរិវេណអតីតមន្ទីរឃុំឃាំង ម១៣ ក្នុងខេត្តកំពង់ស្ពឺ។ បើតាមអ្នកជំនាញអូស្ត្រាលី គ្រោងឆ្អឹងនោះ អាចផ្ដល់ព័ត៌មានជាច្រើនដូចជា ភេទ អាយុ កម្ពស់ និងរបៀប ដែលត្រួវបានគេសម្លាប់។ ការស្រាវជ្រាវដល់ទីកន្លែងនេះធ្វើឡើង ក្នុងគោលបំណងផ្ទៀងផ្ទាត់សក្ខីកម្ម សិក្សារចនាសម្ព័ន្ធនៃមន្ទីរឃុំឃាំង និងអនុវត្តន៍ទៅតាមគោលការណ៍ណែនាំរបស់អង្គការUNESCO ដែលទើបបានដាក់បញ្ចូល ម១៣ ទៅជាបូជនីយដ្ឋានចងចាំនៅកម្ពុជាក្នុងឆ្នាំ២០២៥៕

ផ្ទុះរ៉ុកកែតរបស់ក្រុមហ៊ុនBlue Originនឹង​ទៅ​ពន្យឺតបេសកកម្មចុះឋានព្រះចន្ទរបស់​ណាសា

ក្រុមហ៊ុន​អវកាស​ Blue Origin របស់មហាសេដ្ឋី ជេហ្វ បេសូស៍​បាន​ទទួល​បរាជ័យជាបន្តបន្ទាប់នៅក្នុងការធ្

ផ្ទុះរ៉ុកកែតរបស់ក្រុមហ៊ុនBlue Originនឹង​ទៅ​ពន្យឺតបេសកកម្មចុះឋានព្រះចន្ទរបស់​ណាសា

ក្រុមហ៊ុន​អវកាស​ Blue Origin របស់មហាសេដ្ឋី ជេហ្វ បេសូស៍​បាន​ទទួល​បរាជ័យជាបន្តបន្ទាប់នៅក្នុងការធ្វើតេស្តសាកល្បងរ៉ុកកែត ដែល​ត្រូវ​ចូលរួម​នៅក្នុង​គម្រោងបេសកកម្ម​​​​Artémis របស់​ទីភ្នាក់ងារ​ណាសា​សម្រាប់ការវិលត្រឡប់​របស់អាមេរិក​ទៅឋានព្រះចន្ទ។ កាលយប់ពីថ្ងៃព្រហស្បតិ៍ទី ២៨​ឧសភា រ៉ុកកែត​របស់​ក្រុមហ៊ុនBlue Origin ឈ្មោះ​New Glenn បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ​ នៅក្នុង​ពេល​សាកល្បង​ប្រព័ន្ធបាញ់បង្ហោះរ៉ុកកែត។

ចិនក្តៅចិត្ត ក្រោយពីជប៉ុន និងហ្វីលីពីនគ្រោងចរចាដើម្បីកំណត់ព្រំដែនសមុទ្រ

នៅថ្ងៃសុក្រ ទី២៩ ឧសភា ចិនតាមរយៈក្រសួងការបរទេស បានចេញមុខប្រឆាំង ជប៉ុន និងហ្វីលីពីន ដែលមានគម្

ចិនក្តៅចិត្ត ក្រោយពីជប៉ុន និងហ្វីលីពីនគ្រោងចរចាដើម្បីកំណត់ព្រំដែនសមុទ្រ

នៅថ្ងៃសុក្រ ទី២៩ ឧសភា ចិនតាមរយៈក្រសួងការបរទេស បានចេញមុខប្រឆាំង ជប៉ុន និងហ្វីលីពីន ដែលមានគម្រោងបើកការចរចាជាផ្លូវការ ស្តីពីការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។ ទីក្រុងប៉េកាំង ចាត់ទុកការចរចារវាងជប៉ុន និងហ្វីលីពីននេះថា ជាការចរចា “ខុសច្បាប់ និងគ្មានសុពលភាព”។ ចិននៅបានអះអាងថា ខ្លួនមានសិទ្ធិផ្តាច់មុខលើដែនសមុទ្រមួយផ្នែកនៅភាគខាងកើតកោះតៃវ៉ាន់។ នេះបើតាមការថ្លែងរបស់អ្នកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។

វត្តមានលេចធ្លោរបស់អាមេរិកនៅវេទិកា Shangri-La ខណៈចិនមិនបានបញ្ជូនរដ្ឋមន្ត្រីការពារជាតិមកចូលរួម

ជំនួបកំពូលសន្តិសុខអាស៊ី ឬ សង់គ្រីឡា (Shangri-La) ដែលជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិដ៏ធំប

វត្តមានលេចធ្លោរបស់អាមេរិកនៅវេទិកា Shangri-La ខណៈចិនមិនបានបញ្ជូនរដ្ឋមន្ត្រីការពារជាតិមកចូលរួម

ជំនួបកំពូលសន្តិសុខអាស៊ី ឬ សង់គ្រីឡា (Shangri-La) ដែលជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិដ៏ធំបំផុត ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបើកទ្វារ នៅថ្ងៃសុក្រ ទី២៩ ខែឧសភា នៅប្រទេសសិង្ហបុរី។ នៅឆ្នាំនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានក្លាយជាតួអង្គ លេចធ្លោនៅក្នុងវេទិកា ខណៈ ដែលមហាអំណាចចិនមិនបានបញ្ជូនរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនទៅចូលរួមនោះទេ។ នេះជាលើកទីពីរហើយ គិតចាប់តាំងពីឆ្នាំ ២០១៩មក ដែលចិនអវត្តមានក្នុងជំនួបកំពូលនេះ។ អវត្តមានរបស់ចិននឹងធ្វើឲ្យសហរដ្ឋអាមេរិកមានឱកាសកាន់តែច្រើន ក្នុងការដាក់សម្ពាធលើប៉េកាំង ជុំវិញបញ្ហាតៃវ៉ាន់ និងសង្គ្រាមនៅអ៊ីរ៉ង់។

អូតង់​ថ្កោលទោស​រុស្ស៊ីដែលបញ្ជាដ្រូន​ឲ្យទៅធ្លាក់​នៅក្នុងទឹកដីរូម៉ានី សមាជិក​របស់អូតង់

ដ្រូនមួយគ្រឿង​របស់​រុស្ស៊ី​បានហោះទៅ​ផ្ទុះ​ធ្លាក់​នៅលើ​អគារ​រស់នៅ​របស់ប្រជាជន មួយកន្លែង​

អូតង់​ថ្កោលទោស​រុស្ស៊ីដែលបញ្ជាដ្រូន​ឲ្យទៅធ្លាក់​នៅក្នុងទឹកដីរូម៉ានី សមាជិក​របស់អូតង់

ដ្រូនមួយគ្រឿង​របស់​រុស្ស៊ី​បានហោះទៅ​ផ្ទុះ​ធ្លាក់​នៅលើ​អគារ​រស់នៅ​របស់ប្រជាជន មួយកន្លែង​ក្នុងទឹកដី​រូម៉ានី ជាប់ព្រំដែន​អ៊ុយក្រែន។ ភ្លាមៗ អូតង់​ដែលមាន​រូម៉ានីជា​ប្រទេស​សមាជិក បាន​ប្រកាស​ថ្កោលទោស​ទង្វើ​គ្មាន​ការទទួលខុសត្រូវ​របស់​រុស្ស៊ី។ ប្រធាន​គណៈកម្មការអឺរ៉ុប​ព្រមានថា រុស្ស៊ី​កំពុង​ដើរហួស​ខ្សែបន្ទាត់មួយទៀតហើយ។

កម្ពុជាគ្រោងចូលរួមកិច្ចប្រជុំកំពូល «រុស្ស៊ី-អាស៊ាន» នៅរុស្ស៊ី ក្នុងខែមិថុនា ឆ្នាំ២០២៦

បណ្តាប្រទេសជាសមាជិកអាស៊ានរួមទាំងកម្ពុជាផង នឹងទៅចូលរួមកិច្ចប្រជុំកំពូល «រុស្ស៊ី-អាស៊ាន» ដែ

កម្ពុជាគ្រោងចូលរួមកិច្ចប្រជុំកំពូល «រុស្ស៊ី-អាស៊ាន» នៅរុស្ស៊ី ក្នុងខែមិថុនា ឆ្នាំ២០២៦

បណ្តាប្រទេសជាសមាជិកអាស៊ានរួមទាំងកម្ពុជាផង នឹងទៅចូលរួមកិច្ចប្រជុំកំពូល «រុស្ស៊ី-អាស៊ាន» ដែលគ្រោងធ្វើឡើងនៅទីក្រុងកាហ្សង់ ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ កិច្ចប្រជុំនេះធ្វើ ឡើងស្របពេលអាស៊ានបន្តរក្សាទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូក្នុងនាមជា «ដៃគូសន្ទនា» ទោះបីប្រទេសសមាជិកភាគច្រើនធ្លាប់គាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលថ្កោលទោសរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។ 

កម្ពុជាមានលទ្ធភាពផលិតកសិផលលើសតម្រូវការ ប៉ុន្តែ ហេតុអ្វីបានជាពិបាកក្នុងការលក់ចេញ?

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ រាជបណ្ឌិតសភាកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «ត

កម្ពុជាមានលទ្ធភាពផលិតកសិផលលើសតម្រូវការ ប៉ុន្តែ ហេតុអ្វីបានជាពិបាកក្នុងការលក់ចេញ?

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ រាជបណ្ឌិតសភាកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «តើកម្ពុជាឈរលើគោលការណ៍អ្វីខ្លះ ដើម្បីឲ្យផលិតផលជាតិមានស្ថិរភាព»។ ក្នុងវេទិកានេះ អ្នកជំនាញបានលើកឡើងថា កម្ពុជាមានលទ្ធភាព ក្នុងការផលិតកសិផលលើសពីតម្រូវការប្រើប្រាស់ក្នុងស្រុក ប៉ុន្តែបញ្ហានៅត្រង់ថា ចំពោះផលិតផលខ្លះ គេពិបាកនឹងលក់ចេញ ដ្បិតថា ផលិតផលទាំងនោះនៅមិនទាន់មានស្តង់ដារ តាមការចង់បានរបស់អ្នកបញ្ជាទិញ។ ហេតុអ្វីកម្ពុជាមានលទ្ធភាពផលិតកសិផលលើសតម្រូវការ ប៉ុន្តែ ពិបាកក្នុងការលក់ចេញ?

CCIM៖ សេរីភាពសារព័ត៌មានឆ្នាំ២០២៥នៅតែធ្លាក់ចុះព្រោះអ្នកកាសែតនៅតែបារម្ភពីការជាប់ពន្ធនាគារ

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានកត់សម្គាល់ថា សា្ថនភាពសេរីភាពសារព័

CCIM៖ សេរីភាពសារព័ត៌មានឆ្នាំ២០២៥នៅតែធ្លាក់ចុះព្រោះអ្នកកាសែតនៅតែបារម្ភពីការជាប់ពន្ធនាគារ

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានកត់សម្គាល់ថា សា្ថនភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៥ នៅតែបន្តធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ស្តីពីបញ្ហាប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៨ ខែឧសភា។ បើតាមរបាយការណ៍ សេរីភាពសារព័ត៌មានបន្តធ្លាក់ចុះ ក៏ព្រោះតែអ្នកសារព័ត៌មាននៅកម្ពុជានៅតែបារម្ភពីសុវត្ថិភាព និងការប្រឈមនឹងទោសជាប់ពន្ធនាគារ។

ថៃចោទអ្នកឧកញ៉ា កុក អាន ជាថ្មី ពីបទលាងលុយកខ្វក់ តាមរយៈការលក់ឆ្នោតផ្សងសំណាង

សមាជិករដ្ឋសភាថៃ លោក ប៊ុនរ៉ាវី យមជីនដា បានចោទប្រកាន់អ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជ

ថៃចោទអ្នកឧកញ៉ា កុក អាន ជាថ្មី ពីបទលាងលុយកខ្វក់ តាមរយៈការលក់ឆ្នោតផ្សងសំណាង

សមាជិករដ្ឋសភាថៃ លោក ប៊ុនរ៉ាវី យមជីនដា បានចោទប្រកាន់អ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជា ពីបទ លាងលុយកខ្វក់ តាមរយៈការលក់ឆ្នោតផ្សងសំណាងនៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ Thai Enquirer កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ACU៖​ អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកទទួល​ប្រាក់​ជិត​ ១០០​លាន​ដុល្លារដើម្បី​ទិញ និងវិនិយោគ​ដី

អតីតឧកញ៉ា​ ឡេង​ ចាន់ណា និង​បក្ខ​ពួក​បាន​ទទួល​ស្គាល់​ថា ​ខ្លួន​បាន​យក​ប្រាក់​ជិត​ ១០០​លាន​

ACU៖​ អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកទទួល​ប្រាក់​ជិត​ ១០០​លាន​ដុល្លារដើម្បី​ទិញ និងវិនិយោគ​ដី

អតីតឧកញ៉ា​ ឡេង​ ចាន់ណា និង​បក្ខ​ពួក​បាន​ទទួល​ស្គាល់​ថា ​ខ្លួន​បាន​យក​ប្រាក់​ជិត​ ១០០​លាន​ដុល្លារ​ពី​មេក្រុមឆបោកម្នាក់​​ដើម្បី​យក​ទៅ​ទិញ​ដីក្នុង​ការ​វិនិយោគ។ ​នេះបើ​តាមសេចក្តីជូនដំណឹងរបស់​អង្គភាពប្រឆាំងអំពើ​ពុក​រលួយ​នៅ​ថ្ងៃទី​២៨​ ខែឧសភា ​ឆ្នាំ​២០២៦ និងថា ក្រុម​ឡេង ចាន់ណា បានយកលុយទាំងនោះ​​​ទៅទិញដីអភិវឌ្ឍ​​គម្រោង ដោយ​ផ្តល់ការប្រាក់​​​​​ទៅ​មេក្រុមឆបោករូបនោះ និងអ្នកវិយោគផ្សេងទៀត​។ លោក​ ​សយ​ ច័ន្ទវិចិត្រ​ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ឧសភាថា អង្គភាពកំពុងបន្តស៊ើបអង្កេត នៅក្នុងសំណុំរឿងឆបោកទ្រង់ទ្រាយធំដែលប្រព្រឹត្តដោយអតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក។

អាមេរិកបន្តរក្សាជំហរ​ថា ខ្លួនមិន​​នៅពីក្រោយសកម្មភាពប្រឆាំង​រដ្ឋាភិបាល ​ទោះលោក កឹម សុខា ត្រូវបានដោះលែង

នៅព្រឹកថ្ងៃទី​២៩ឧសភានេះ​ សហរដ្ឋអាមេរិកបានស្វាគមន៍ចំពោះការដោះលែងលោក កឹម សុខា ប្រធានអតីតគណប

អាមេរិកបន្តរក្សាជំហរ​ថា ខ្លួនមិន​​នៅពីក្រោយសកម្មភាពប្រឆាំង​រដ្ឋាភិបាល ​ទោះលោក កឹម សុខា ត្រូវបានដោះលែង

នៅព្រឹកថ្ងៃទី​២៩ឧសភានេះ​ សហរដ្ឋអាមេរិកបានស្វាគមន៍ចំពោះការដោះលែងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដោយចាត់ទុកថាជាការវិវឌ្ឍវិជ្ជមានមួយសម្រាប់ស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា។ តែទន្ទឹមនឹងការសាទរ សហរដ្ឋអាមេរិកនៅតែបន្តច្រានចោលការចោទប្រកាន់ក្នុងសំណុំរឿងលោក កឹម សុខា​ ដែលថា ខ្លួនបានជ្រៀតជ្រែកក្នុងសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជា។

ប្រធានាធិបតីស៊ែរបី​បញ្ចប់ទស្សនកិច្ច​នៅប៉េកាំងជាមួយ​មេដាយមិត្តភាពបំពាក់ដោយ​លោកស៊ី ជីនពីង

កិច្ចព្រមព្រៀង​សហការរវាង​ចិន និងស៊ែរប៊ី​ចំនួន​២០​ត្រូវ​បាន​ចុះហត្ថលេខា​នៅក្នុងអំឡុង​ទស្

ប្រធានាធិបតីស៊ែរបី​បញ្ចប់ទស្សនកិច្ច​នៅប៉េកាំងជាមួយ​មេដាយមិត្តភាពបំពាក់ដោយ​លោកស៊ី ជីនពីង

កិច្ចព្រមព្រៀង​សហការរវាង​ចិន និងស៊ែរប៊ី​ចំនួន​២០​ត្រូវ​បាន​ចុះហត្ថលេខា​នៅក្នុងអំឡុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​៥ថ្ងៃ របស់​ប្រធានាធិបតី​ស៊ែរប៊ី​នៅប្រទេស​ចិន។ នៅទីក្រុងប៉េកាំង មេដឹកនាំ​ស៊ែរប៊ី​បានទទួល​មេដាយ​មិត្តភាព ពី​លោកប្រធានាធិបតីចិន ស៊ី ជីនពីង​ដែលបាន​រំលឹកប្រាប់​ឲ្យ​ប្រទេសទាំងពីរ​ពង្រីក​សហប្រតិបត្តិការរវាងគ្នា​ទៅក្នុង​វិស័យ​គន្លឹះ​ ដូចជា​កម្មវិធី​បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ច​ឌីជីថល និង​ថាមពល។

ទំហំនាំចេញ​ដ្រូនរបស់​​តៃវ៉ាន់គិតពីដើមឆ្នាំ​២០២៦​ កើនឡើង​មួយគុណនឹង​២០

ជាមួយ​នឹងបរិបទសង្គ្រាមនៅអ៊ុយក្រែន និង​នៅមជ្ឈិមបូព៌ា វត្តមាន​របស់​​ដ្រូនធុន​ស្រាល​ និងតម្

ទំហំនាំចេញ​ដ្រូនរបស់​​តៃវ៉ាន់គិតពីដើមឆ្នាំ​២០២៦​ កើនឡើង​មួយគុណនឹង​២០

ជាមួយ​នឹងបរិបទសង្គ្រាមនៅអ៊ុយក្រែន និង​នៅមជ្ឈិមបូព៌ា វត្តមាន​របស់​​ដ្រូនធុន​ស្រាល​ និងតម្លៃថោក​ៗ​ បានចូល​មកធ្វើ​ឲ្យ​ប្រែប្រួល​ ដល់តាក់ទិក​នៃការប្រយុទ្ធ និងប្រសិទ្ធិភាពយុទ្ធសាស្ត្ររបស់កងទ័ព​។ តម្រូវការ​ប្រើប្រាស់ដ្រូន បានស្ទុះហក់ឡើងខ្លាំង​។ យ៉ាងណាម៉ិញ ការនាំចេញដ្រូនរបស់តៃវ៉ាន់ គិតចាប់ពីដើមឆ្នាំ​២០២៦​ បាន​កើន​ឡើងទំហំ ដល់ទៅ​១គុណ​នឹង​២០ដង​ បើប្រៀបធៀបទៅឆ្នាំមុន​។ ការរីកចម្រើននៃវិស័យ​ឧស្សាហកម្មសព្វាវុធតៃវ៉ាន់នេះ ក៏ជាកត្តា​​មួយ​ដ៏សំខាន់ដែរ ក្នុងការត្រៀម​កម្លាំង​ទប់ទល់នឹងការគំរាមរបស់ចិន​។

កាហ្សាក់ស្ថានចុះកិច្ចសន្យា​ឲ្យរុស្ស៊ីសង់រោងចក្រអគ្គិសនីទី១ ដើរដោយថាមពលនុយក្លេអ៊ែរ

នៅថ្ងៃព្រហស្បតិ៍ ទី២៨ខែឧសភា រុស្ស៊ីបានចុះកិច្ចព្រមព្រៀងជាមួយកាហ្សាក់ស្ថានដើម្បី សាងសង់ រោ

កាហ្សាក់ស្ថានចុះកិច្ចសន្យា​ឲ្យរុស្ស៊ីសង់រោងចក្រអគ្គិសនីទី១ ដើរដោយថាមពលនុយក្លេអ៊ែរ

នៅថ្ងៃព្រហស្បតិ៍ ទី២៨ខែឧសភា រុស្ស៊ីបានចុះកិច្ចព្រមព្រៀងជាមួយកាហ្សាក់ស្ថានដើម្បី សាងសង់ រោងចក្រអគ្គិសនីទី១ដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងប្រទេសតំបន់អាស៊ីកណ្តាលមួយនេះ។ នៅក្នុង​គម្រោងដែលមានតម្លៃប្រមាណ ១៦,៥ ពាន់លានដុល្លារ មួយផ្នែកនៃទឹកប្រាក់នេះ ផ្គត់ផ្គង់ដោយ ប្រាក់កម្ចីពីរុស្ស៊ី។ 

ប្រធានាធិបតីស៊ែបី​បញ្ចប់ទស្សនកិច្ច​នៅប៉េកាំងជាមួយ​មេដាយមិត្តភាពបំពាក់ដោយ​លោកស៊ី ជីនពីង

កិច្ចព្រមព្រៀង​សហការរវាង​ចិន និងស៊ែប៊ី​ចំនួន​២០​ត្រូវ​បាន​ចុះហត្ថលេខា​នៅក្នុងអំឡុង​ទស្ស

ប្រធានាធិបតីស៊ែបី​បញ្ចប់ទស្សនកិច្ច​នៅប៉េកាំងជាមួយ​មេដាយមិត្តភាពបំពាក់ដោយ​លោកស៊ី ជីនពីង

កិច្ចព្រមព្រៀង​សហការរវាង​ចិន និងស៊ែប៊ី​ចំនួន​២០​ត្រូវ​បាន​ចុះហត្ថលេខា​នៅក្នុងអំឡុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​៥ថ្ងៃ របស់​ប្រធានាធិបតី​ស៊ែរប៊ី​នៅប្រទេស​ចិន។ នៅទីក្រុងប៉េកាំង មេដឹកនាំ​ស៊ែរប៊ី​បានទទួល​មេដាយ​មិត្តភាព ពី​លោកប្រធានាធិបតីចិន ស៊ី ជីនពីង​ដែលបាន​រំលឹកប្រាប់​ឲ្យ​ប្រទេសទាំងពីរ​ពង្រីក​សហប្រតិបត្តិការរវាងគ្នា​ទៅក្នុង​វិស័យ​គន្លឹះ​ ដូចជា​កម្មវិធី​បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ច​ឌីជីថល និង​ថាមពល។

កម្ពុជា និងចិនឯកភាពគ្នាពង្រីកយុទ្ធសាស្រ្តពី ២+២ ឲ្យដល់កម្រិត ៣+៣

កម្ពុជា និងចិនឯកភាពគ្នាពង្រីកយុទ្ធសាស្រ្តពី ២+២ ឱ្យដល់កម្រិត ៣+៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត

កម្ពុជា និងចិនឯកភាពគ្នាពង្រីកយុទ្ធសាស្រ្តពី ២+២ ឲ្យដល់កម្រិត ៣+៣

កម្ពុជា និងចិនឯកភាពគ្នាពង្រីកយុទ្ធសាស្រ្តពី ២+២ ឱ្យដល់កម្រិត ៣+៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងនាំមកនូវការអភិវឌ្ឍកាន់តែធំ។ ការឯកភាពនេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងសមភាគីចិន លោក វ៉ាង យី អំឡុងពេលចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

កម្ពុជារម្លឹកខួប១ឆ្នាំ នៃសង្គ្រាមព្រំដែនកម្ពុជា-ថៃ ផ្តើមពីការរម្លឹកដល់វីរៈភាពលោក សួន រោន

គិតមកត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ មានរយៈពេល ១ឆ្នាំគត់ដែលកម្ពុជា និងថៃមានជម្លោះបញ្ហាព

កម្ពុជារម្លឹកខួប១ឆ្នាំ នៃសង្គ្រាមព្រំដែនកម្ពុជា-ថៃ ផ្តើមពីការរម្លឹកដល់វីរៈភាពលោក សួន រោន

គិតមកត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ មានរយៈពេល ១ឆ្នាំគត់ដែលកម្ពុជា និងថៃមានជម្លោះបញ្ហាព្រំដែននឹងគ្នា។ ជាជម្លោះដែលបណ្តាលមកពីយោធាថៃ បានបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ខេត្តព្រះវិហារ បណ្តាលឲ្យលោកព្រិន្ទបាលឯក សួន រោន អាយុ៤៨ឆ្នាំ ពលីជីវិត។ ផ្តើមពីចំណុចនេះ ភាពតានតឹងខាងយោធា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។

អង្គទូតបរទេសស្វាគមន៍ការលើកលែងទោសលោក កឹម សុខា និងជំរុញឲ្យកម្ពុជាបើកលំហនយោបាយ

បណ្តាអង្គទូតបរទេសមួយចំនួនប្រចាំនៅកម្ពុជា រួមមានសហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ អង់គ្លេស និង

អង្គទូតបរទេសស្វាគមន៍ការលើកលែងទោសលោក កឹម សុខា និងជំរុញឲ្យកម្ពុជាបើកលំហនយោបាយ

បណ្តាអង្គទូតបរទេសមួយចំនួនប្រចាំនៅកម្ពុជា រួមមានសហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ អង់គ្លេស និងអូស្ត្រាលីបានស្វាគមន៍ និងចាត់ទុកការលើកលែងទោសលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិថាជាជំហានវិជ្ជមានមួយសម្រាប់ស្ថានភាពនយោបាយនៅកម្ពុជា។ តែទន្ទឹមគ្នានេះ បណ្តាប្រទេសលោកខាងលិចមិនភ្លេចអំពាវនាវឲ្យមានការធានាសេរីភាពនយោបាយ ការចូលរួមរបស់គណបក្សប្រឆាំង និងការបញ្ឈប់ការប្រើប្រព័ន្ធតុលាការដោយហេតុនយោបាយផងដែរ។ 

ជារឿងដ៏កម្រ តុលាការព្រហ្មទណ្ឌថៃសម្រេចលើកលែងទោស​អតីត​មេបក្ស​ប្រឆាំងក្នុងបទ​ជេរប្រមាថព្រះមហាក្សត្រ

  អតីត​មេបក្សប្រឆាំង និងជា​សា្ថបនិក​ចលនា​ចម្រើននិយម​នៅ​ប្រទេស​ថៃ លោក​ថាណាថន ជឹងរុងរឿងគីត

ជារឿងដ៏កម្រ តុលាការព្រហ្មទណ្ឌថៃសម្រេចលើកលែងទោស​អតីត​មេបក្ស​ប្រឆាំងក្នុងបទ​ជេរប្រមាថព្រះមហាក្សត្រ

  អតីត​មេបក្សប្រឆាំង និងជា​សា្ថបនិក​ចលនា​ចម្រើននិយម​នៅ​ប្រទេស​ថៃ លោក​ថាណាថន ជឹងរុងរឿងគីត​ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​ថៃ​ នៅថ្ងៃព្រហស្បតិ៍ទី ២៨ឧសភានេះ សម្រេច​លើកលែង​ទោស រួចផុត​ពីការចោទប្រកាន់​ក្នុងបទជេរប្រមាថព្រះមហាក្សត្រ។ អតីត​ប្រធាន​គណបក្ស​ Future Forward Party ដែលត្រូវ​បាន​តុលាការ​ធម្មនុញ្ញថៃ​រំលាយចោលរួចទៅហើយនោះបានរងការចោទប្រកាន់​តាំង​ពី​ឆ្នាំ ២០២២ បន្ទាប់ពីលោក​បាន​រិះគន់​យុទ្ធសាស្រ្ត​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដែលមានជាប់ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុនSiam BioScience គ្រប់គ្រង​ដោយ ការិយាល័យ​ហិរញ្ញវត្ថុ​របស់​រាជវាំង​ថៃ។

អ៊ីរ៉ង់និងសហរដ្ឋ​​អាមេរិកវាយប្រហារគ្នា​នៅច្រកអកមូហ្ស ខណៈ​ការចរចារនៅទ្រឹងមិនទៅមុខ

ស្ថានការណ៍អសន្តិសុខ​នៅច្រកសមុទ្រអកមូហ្ស នៅតែបន្តគំរាមមកលើចរាចរនាវា​ដឹកទំនិញ។ កាលពីយប់ថ្

អ៊ីរ៉ង់និងសហរដ្ឋ​​អាមេរិកវាយប្រហារគ្នា​នៅច្រកអកមូហ្ស ខណៈ​ការចរចារនៅទ្រឹងមិនទៅមុខ

ស្ថានការណ៍អសន្តិសុខ​នៅច្រកសមុទ្រអកមូហ្ស នៅតែបន្តគំរាមមកលើចរាចរនាវា​ដឹកទំនិញ។ កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ទី២៨ឧសភានេះ​ កងទ័ពអាមេរិក​បាន​បាញ់​កម្ទេចដ្រូន​៤គ្រឿងរបស់អ៊ីរ៉ង់ ដែលប៉ុនប៉ងវាយប្រហារ​នៅ​​ច្រកសមុទ្រអកមូហ្ស។ ខាងអ៊ីរ៉ង់វិញ បានអះអាងថាគេបាន​បាញ់​ប្លោងគ្រាប់សំដៅទៅមូលដ្ឋានរបស់កងទ័ពអាមេរិក​។ គិតត្រឹមពេលនេះ ការចរចារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក នៅទ្រឹងមួយកន្លែង ជាមួយនឹងដំណឹងមិនច្បាស់លាស់ ទាក់ទិននឹង​ការទាមទាររបស់​ភាគីទាំងសងខាង​។

កម្ពុជាបន្តជំរុញយន្តការផ្សះផ្សាក្រោមឆ័ត្រ UNCLOS ជុំវិញជម្លោះដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ

ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មិនទាន់អា

កម្ពុជាបន្តជំរុញយន្តការផ្សះផ្សាក្រោមឆ័ត្រ UNCLOS ជុំវិញជម្លោះដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ

ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មិនទាន់អាចនាំឲ្យភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងណាមួយបាននៅឡើយទេ ពាក់ព័ន្ធនឹងជម្លោះដែនសមុទ្រត្រួតស៊ីគ្នា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃនៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៦ ដោយបន្ថែមថា ភាគីថៃនៅតែចង់បន្តការចរចាមុននឹងសម្រេចប្រើយន្តការផ្សះផ្សាក្រោមក្របខ័ណ្ឌ UNCLOS។ ​តែយ៉ាងណា ​កម្ពុជានៅតែរក្សា​ជំហរក្នុងការជំរុញដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាច្បាប់សមុទ្រ UNCLOS ដើម្បីស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែងរវាងប្រទេសទាំង២។

កម្ពុជា​បញ្ជូនជន​បរទេស​ ២នាក់​ឱ្យ​ទៅវៀតណាម​ក្នុង​បទល្មើស​ឃាត​កម្ម​លើ​ជន​ជាតិ​អូស្ត្រាលីនៅ​ក្រុង​ហូជីមិញ

កម្ពុជាបាន​បញ្ជូន​ជន​ជាតិ​សាម៉ន ២នាក់​ទៅកាន់​ប្រទេស​វៀត​ណាម​ ក្រោយពួកគេរត់គេចពី​ការតាមច

កម្ពុជា​បញ្ជូនជន​បរទេស​ ២នាក់​ឱ្យ​ទៅវៀតណាម​ក្នុង​បទល្មើស​ឃាត​កម្ម​លើ​ជន​ជាតិ​អូស្ត្រាលីនៅ​ក្រុង​ហូជីមិញ

កម្ពុជាបាន​បញ្ជូន​ជន​ជាតិ​សាម៉ន ២នាក់​ទៅកាន់​ប្រទេស​វៀត​ណាម​ ក្រោយពួកគេរត់គេចពី​ការតាមចាប់ខ្លួន​ក្នុង​បទល្មើស​បាញ់​សម្លាប់ជន​ជាតិអូស្ត្រាលី​ ២​នាក់ ​នៅ​ទីក្រុង​ហូជីមិញ​ កាល​ពី​ថ្ងៃទី​២១​ ខែឧសភា ​ឆ្នាំ២០២៦​។​ បើ​តាម​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិកម្ពុជា​នៅ​ថ្ងៃទី​២៧​ឧសភា​ សមត្ថ​កិច្ចកម្ពុជាបាន​ចាប់​ខ្លួនអ្នក​ទាំង​២​ នៅក្នុង​ខេត្ត​​ព្រះសីហនុ​ បន្ទាប់​ពីមានការ​ស្នើ​សុំ​ពីសមត្ថកិច្ច​វៀតណាម​។​ 

មនុស្សជាច្រើនរយនាក់រត់ភៀសខ្លួនចេញពីប្រទេសឥណ្ឌាទៅកាន់ប្រទេសបង់ក្លាដែស

នៅក្នុងតំបន់ព្រំដែនរវាងឥណ្ឌា និងបង់ក្លាដែស ស្ថានការណ៍កំពុងមានភាពតានតឹងដោយសារមានមនុស្សជា

មនុស្សជាច្រើនរយនាក់រត់ភៀសខ្លួនចេញពីប្រទេសឥណ្ឌាទៅកាន់ប្រទេសបង់ក្លាដែស

នៅក្នុងតំបន់ព្រំដែនរវាងឥណ្ឌា និងបង់ក្លាដែស ស្ថានការណ៍កំពុងមានភាពតានតឹងដោយសារមានមនុស្សជាច្រើនរយនាក់បានរត់ចេញពីឥណ្ឌាចូលបង់ក្លាដែស។ ព្រឹត្តិការណ៍នេះកើតឡើង បន្ទាប់ពីអាជ្ញាធរឥណ្ឌាក្នុងរដ្ឋបង់ហ្គាល់ខាងលិច បានប្រកាសបង្កើតមណ្ឌលសម្រាប់ឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់មកពីបង់ក្លាដែស និងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ តែប៉ូលិសក្នុងរដ្ឋបង់ហ្គាល់ខាងលិចបានអះអាងថា ស្ថានការណ៍កំពុងស្ថិតក្រោមការគ្រប់គ្រង។ ទោះជាយ៉ាងណា ការសម្រេចចិត្តរបស់អាជ្ញាធរឥណ្ឌាបានបង្កឲ្យមានភ័យខ្លាច និងរងការរិះគន់ថាបានរើសអើងលើសហគមន៍មូស្លីមនៅតំបន់ព្រំដែនរដ្ឋបង់ហ្គាល់ខាងលិច។

អ៊ីស្រាអែលអះអាងថា បានសម្លាប់មេថ្មី​របស់ក្រុមប្រដាប់អាវុធនៃចលនាហាម៉ាសប៉ាឡេស្ទីន

ម៉ូហាម៉េដ អូដេហ៍ មេថ្មីរបស់ក្រុម​ប្រដាប់អាវុធនៃចលនាហាម៉ាសប៉ាឡេស្ទីន​ ត្រូវបានកងទ័ពអ៊ីស្រ

អ៊ីស្រាអែលអះអាងថា បានសម្លាប់មេថ្មី​របស់ក្រុមប្រដាប់អាវុធនៃចលនាហាម៉ាសប៉ាឡេស្ទីន

ម៉ូហាម៉េដ អូដេហ៍ មេថ្មីរបស់ក្រុម​ប្រដាប់អាវុធនៃចលនាហាម៉ាសប៉ាឡេស្ទីន​ ត្រូវបានកងទ័ពអ៊ីស្រាលអែលសម្លាប់បាន​ នៅថ្ងៃទី​២៦ឧសភា។ ជននេះ ទើបតែ​ឡើងមកជំនួស​ឲ្យ​មេចាស់ ដែលត្រូវបាន​កងទ័ពអ៊ីស្រាអែល​សម្លាប់​បានដែរ កាលពីថ្ងៃទី​១៥ឧសភា​។

Get more results via ClueGoal