តើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះដើម្បីធានាការអនុវត្តកាតព្វកិច្ចយោធាស្មើភាពគ្នាសម្រាប់ពលរដ្ឋគ្រប់រូប?
newsare.net
នៅក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុងកាលពីចុងសតើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះដើម្បីធានាការអនុវត្តកាតព្វកិច្ចយោធាស្មើភាពគ្នាសម្រាប់ពលរដ្ឋគ្រប់រូប?
នៅក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុងកាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា បានបញ្ជាក់ថា មានយុវជនប្រមាណ ១០ ០០០នាក់ ដែលភាគច្រើនជាកូនថ្នាក់ដឹកនាំបានចុះឈ្មោះ ដើម្បីបំពេញកាតព្វកិច្ចយោធា។ បើតាមលោក ទៀ សីហា បន្ទាប់ពីអនុវត្តកាតព្វកិច្ចយោធាចប់ យុវជនទាំងនោះនឹងត្រូវជាប់ឈ្មោះជាយោធាបម្រុង ហើយនឹងត្រូវកោះហៅឡើងវិញក្នុងករណីប្រទេសជាតិមានអាសន្នណាមួយ។ អ្នកតាមដានសង្គមនានាមើលឃើញថា ការបំពេញកាតព្វកិច្ចយោធាជារឿងចាំបាច់សម្រាប់ពលរដ្ឋខ្មែរ តែវិសមភាពក្នុងការបញ្ជូនទាហានទៅកាន់សមរភូមិក្នុងពេលប្រទេសមានសង្គ្រាមនៅតែចោទជាសំណួរ។ Read more














