អង្គការក្រៅរដ្ឋាភិបាលចំនួន ៧០ស្ថាប័នបានផ្ញើលិខិតចំហមួយទៅនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត។ នៅក្នុងលិខិត ពួកគេទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនមាតាធម្មជាតិចំនួន ៥រូបដែលកំពុងជាប់ឃុំ មុនកិច្ចប្រជុំកំពូលនៃប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងធ្វើនៅកម្ពុជានាចុងឆ្នាំ២០២៦នេះ។ តែមន្ត្រីសិទ្ធិមនុស្សនៃរដ្ឋាភិបាលកម្ពុជាយល់ថា ការអំពាវនាវណាមួយជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងថា មានតែតុលាការទេដែលមានសិទ្ធិសម្រេចលើសំណុំរឿងរបស់សកម្មជនទាំង ៥រូបនេះ។
ប្រទេសកម្ពុជាបានបន្តប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា តែមិនអនុញ្ញាតឲ្យមន្ត្រីរាជការឈប់សម្រាកពីការងារទេ។ បញ្ញវន្ត និងពលរដ្ឋខ្មែរខ្លះមើលឃើញថា ការលុបទិវាសិទ្ធិកុមារអន្តរជាតិ ១មិថុនាពីបញ្ជីថ្ងៃឈប់សម្រាកបុណ្យជាតិមិនមែនមានន័យថា តម្លៃនៃទិវានេះត្រូវបានកាត់បន្ថយឡើយ។ រដ្ឋាភិបាលកម្ពុជាបានចេញសារអបអរ និងប្រារព្ធទិវាសិទ្ធកុមារសម្រាប់ឆ្នាំ ២០២៦ នេះ។
នៅក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុងកាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា បានបញ្ជាក់ថា មានយុវជនប្រមាណ ១០ ០០០នាក់ ដែលភាគច្រើនជាកូនថ្នាក់ដឹកនាំបានចុះឈ្មោះ ដើម្បីបំពេញកាតព្វកិច្ចយោធា។ បើតាមលោក ទៀ សីហា បន្ទាប់ពីអនុវត្តកាតព្វកិច្ចយោធាចប់ យុវជនទាំងនោះនឹងត្រូវជាប់ឈ្មោះជាយោធាបម្រុង ហើយនឹងត្រូវកោះហៅឡើងវិញក្នុងករណីប្រទេសជាតិមានអាសន្នណាមួយ។ អ្នកតាមដានសង្គមនានាមើលឃើញថា ការបំពេញកាតព្វកិច្ចយោធាជារឿងចាំបាច់សម្រាប់ពលរដ្ឋខ្មែរ តែវិសមភាពក្នុងការបញ្ជូនទាហានទៅកាន់សមរភូមិក្នុងពេលប្រទេសមានសង្គ្រាមនៅតែចោទជាសំណួរ។
នៅក្នុងប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនបណ្តាញសង្គមធំៗ ដូចជា ហ្វេសប៊ុក អ៊ីនស្តាក្រាម តិកតុក និងយូធូបមានកាតព្វកិច្ចផ្ទៀងផ្ទាត់អាយុអ្នកប្រើប្រាស់ដោយមិនអនុញ្ញាតឲ្យកុមារអាយុក្រោម ១៦ឆ្នាំអាចបង្កើតគណនីថ្មីបានទៀតឡើយ។ វិធានការថ្មីដែលចាប់ផ្តើមអនុវត្តពីថ្ងៃទី១ មិថុនា ឆ្នាំ ២០២៦ នេះទៅត្រូវបានអាជ្ញាធរម៉ាឡេស៊ីអះអាងថា មានគោលដៅការពារកុមារពីគ្រោះថា្នក់ និងពីខ្លឹមសារមិនសមរម្យសរសេរនៅលើបណ្តាញសង្គម។
អូស្ត្រាលីនឹងទទួលបាននាវាមុជទឹកជជុះ ដើរដោយថាមពលនុយក្លេអ៊ែរ ចំនួន៣គ្រឿង ពីអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសរួមគ្នា របស់រដ្ឋមន្រ្តីការពារជាតិអាមេរិក អូស្ត្រាលី និងអង់គ្លេស អំឡុងកិច្ចប្រជុំសន្តិសុខអន្តរជាតិសង់គ្រីឡា នៅប្រទេសសិង្ហបុរី នាថ្ងៃសៅរ៍ ទី៣០ ឧសភា។ ចំណែក រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី លោក Richard Marles បានបញ្ជាក់ថា ការសម្រេចទទួលយកនាវាមុជទឹកជជុះរបស់អាមេរិក គឺឆ្លើយតបតាមការចង់បានរបស់ក្រុងបេរ៉ា ពីព្រោះថាវាអាចជួយសន្សំសំចៃថវិកាជាតិ។
ជាច្រើនខែមកហើយ ដែលចិនបានប្រើសំដីចោទមកលើជប៉ុន ថាកំពុងតែបត់ទៅរកទំនោរ យោធានិយម ដូចកាលពីសម័យមុនសង្គ្រាមលោកលើកទី២។ ការចោទដែលត្រូវបានរដ្ឋមន្ត្រីការពារជាតិជប៉ុន ឆ្លើយតបទៅវិញនៅឯវេទិកា កិច្ចសន្ទនា Shangri-La ថ្ងៃទី៣១ឧសភា ថាគឺចិនខ្លួនឯងទេ ដែលមានទំនោរយោធានិយម ពង្រីកកម្លាំងទ័ពនិងបង្កើនសព្វាវុធគ្រប់ប្រភេទ ដើម្បីគំរាមសន្តិសុខនិងស្ថិរភាពតំបន់អាស៊ីប៉ាស៊ីហ្វិក។
ប្រធានាធិបតីភូមាទើបជាប់ឆ្នោតថ្មី លោក មីន អ៊ុងឡាំង ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៥ថ្ងៃ នៅឥណ្ឌា។ កម្មវត្ថុនៃដំណើរទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង គឺដើម្បីពង្រឹងទំនាក់ទំនងការទូត និងពាណិជ្ជកម្មទ្វេភាគី ភូមានិងឥណ្ឌា ព្រមទាំងស្វែងរកវិធីសាស្រ្តស្របច្បាប់ លុបលាងមុខមាត់របស់ខ្លួន នៅលើឆាកអន្តរជាតិ។ នេះជាដំណើរទសន្សកិច្ចក្រៅប្រទេស ជាលើកទី១ របស់អតីតអគ្គមេបញ្ជាការកងទ័ពជាតិភូមា បន្ទាប់ពីបានក្លាយជាប្រធានាធិបតី។
នៅព្រឹកថ្ងៃទី៣១ឧសភានេះ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏រាប់សិបនាក់បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀត នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុន ទទួលយកបុគ្គលិកជិត ៤០០នាក់ចូលបម្រើការងារដូចដើមវិញ។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការនៃសហជីពទ្រទ្រង់សិទ្ធការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវេលដ៍ (LRSU) លោកស្រី ឃ្លាំង សុបិន្ត។ តាមលោកស្រី ឃ្លាំង សុបិន្ត កូដករបានទាមទារច្រើនចំណុច តែអ្វីដែលសំខាន់បំផុតនោះគឺក្រុមហ៊ុនត្រូវយកបុគ្គលិកដែលត្រូវបានបញ្ឈប់ដោយខុសច្បាប់ឲ្យបានចូលធ្វើការវិញ។ មេសហជីពរូបនេះក៏មិនភ្លេចបញ្ជាក់ថា អស់រយៈពេល១៦២៥ថ្ងៃនៃការចេញតវ៉ារបស់កូដករ ពួកគេបានឆ្លងកាត់ការលំបាករាប់មិនអស់។
កម្ពុជា តាមរយៈក្រសួងការបរទេស បានចេញមុខជំទាស់នឹងភាគីថៃដែលបន្តធ្វើសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងទឹកដីកម្ពុជាដែលយោធាថៃបានវាយដណ្តើមកាន់កាប់កាលពីឆ្នាំ២០២៥។ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមានព្រះពុទ្ធបដិមាយ៉ាងតិចចំនួន ៣៦អង្គ នៅទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន ២នៅក្នុងខេត្តព្រះវិហារ។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយចាត់ទុកទង្វើរបស់ថៃជាការបំពានលើបូរណភាពទឹកដីកម្ពុជា និងជាការរំលោភលើច្បាប់ទម្លាប់អន្តរជាតិ តាមរយៈការបន្តឈរជើងលើទឹកដីកម្ពុជាយ៉ាងគឃ្លើន ក្រោយមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។
កិច្ចប្រជុំស្តីពីសន្តិសុខអន្តរជាតិ Shangri-La Dialogue បានចាប់ផ្តើមដំណើរការដូចជារៀងរាល់ឆ្នាំ នៅសិង្ហបុរី នៅថ្ងៃទី២៩ឧសភា។ លោក ភីត ហេកសេត រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បានឡើងថ្លែងសារ ដោយលោកបានលើកឡើង អំពីការព្រួយបារម្ភចំពោះមុខការពង្រឹងកម្លាំងទ័ព ខ្លាំងឡើងៗរបស់ចិន។ រដ្ឋមន្រ្តីអាមេរិករូបនេះ អះអាងថា សហរដ្ឋអាមេរិក ចង់បាន “តុល្យភាពដែលមានស្ថិរភាព” នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានហៅប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ី ត្រូវតែបង្កើនការចំណាយលើវិស័យកងទ័ព។
ថ្ងៃទី៣០ឧសភា លោកអគ្គនាយកអង្គការអង្គការសុខភាពពិភពលោក បានធ្វើដំណើរទៅដល់តំបន់ដែលមានផ្ទុះការឆ្លងរាលដាលជំងឺអេបូឡា ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ លោកបានអំពាវនាវ ឲ្យគ្រប់គ្នា ទាំងប្រជាជនមូលដ្ឋាន និងសហគមន៍អន្តរជាតិ រួមគ្នាប្រយុទ្ធយកឈ្នះ ជំងឺអេបូឡា។ គិតត្រឹមពេលនេះ មានករណីមនុស្សស្លាប់២៤៦នាក់ ដោយឆ្លងជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
នាពេលថ្មីៗនេះ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅប្រទេសថៃ ដោយបានផ្លាស់ប្តូរយោបល់លើបញ្ហាជាច្រើនជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆាន់វីរៈគូន។ ក្នុងជំនួបនៅទីក្រុងបាងកក មេដឹកនាំប្រទេសទាំងពីរបានពិភាក្សាអំពីការពង្រីកកិច្ចសហការនៅក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានព្រមព្រៀងលើការពង្រឹងការតភ្ជាប់សកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ សេដ្ឋវិទូកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួនយល់ថា ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មថៃ និងវៀតណាមទំនងជាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរមកលើកម្ពុជាទេ។ តែរឿងគួរឱ្យព្រួយបារម្ភសម្រាប់ពួកគេគឺ ការហូរចូលទំនិញថៃមកកម្ពុជាតាមច្រកវៀតណាម ខណៈកម្ពុជាបន្តបិទច្រកព្រំដែនគោកជាមួយថៃនៅឡើយ។ តើការរឹតចំណងពាណិជ្ជកម្មរវាងថៃ និងវៀតណាមមានឥទ្ធិពលលើកម្ពុជា ឬយ៉ាងណា?
អាជ្ញាធររុស្សីបានប្រកាសនៅថ្ងៃសៅរ៍ ទី៣០ ឧសភា ថា អ៊ុយក្រែនបានបញ្ជូនដ្រូន រាប់រយគ្រឿង មកវាយប្រហារ នៅតំបន់ភាគខាងត្បូងរុស្ស៊ី។ ការវាយប្រហាររបស់អ៊ុយក្រែន បានបំផ្លាញនាវាដឹកប្រេងមួយគ្រឿង និងឃ្លាំងស្តុកប្រេងរុស្ស៊ីមួយកន្លែង នៅកំពង់ផែ Taganroq។ បើតាមប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី កងទ័ពអ៊ុយក្រែនពិតជាបានវាយប្រហារ ទៅលើទីតាំងស្តុកប្រេងមួយកន្លែង ដែលស្ថិតនៅភាគខាងត្បូងរុស្ស៊ី។
រយៈពេល ១ឆ្នាំចាប់តាំងពីជម្លោះព្រំដែនបានផ្ទុះឡើងរវាងថៃ និងកម្ពុជា ច្រករបៀងសេដ្ឋកិច្ចដែលគាំទ្រដោយប្រទេសជប៉ុនត្រូវបានកាត់ផ្តាច់។ ឧបសគ្គនេះបានជំរុញឲ្យមានការចំណាយសម្រាប់ក្រុមហ៊ុនផលិតរថយន្តជប៉ុននៅក្នុងតំបន់។ នេះបើតាមសារព័ត៌មានជប៉ុន Nikkei Asia ដែលចុះផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយព្រមានថា ស្ថានភាពនេះកំពុងបង្ខំឲ្យរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនជប៉ុនគិតឡើងវិញអំពីយុទ្ធសាស្ត្រនៅក្នុងតំបន់។
ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ ប្រទេសកម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបចំនួន ១០,៧២៣នាក់ឱ្យទៅចូលរួមក្នុងបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសចំនួន ១០ រួមមានស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី សាយប្រឹស ម៉ាលី យេមែន និងកុងហ្គោ។ នេះបើតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដោយបន្ថែមថា គិតត្រឹមបច្ចុប្បន្នមានកម្លាំងកម្ពុជាមួកខៀវចំនួន ១៤រូបបានពលី និង ១៩រូបបានរងរបួសជាបន្តបន្ទាប់ ក្នុងបុព្វហេតុការពារសន្តិភាពពិភពលោក។
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ប្រមុខការពារជាតិកម្ពុជា លោក ទៀ សីហា បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ក្នុងខេត្តកោះកុង។ បើតាមរដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា ស្តូបនយោបាយឈ្នះ-ឈ្នះ នៅខេត្តកោះកុង គឺជាស្តូបទី២ បន្ទាប់ពីស្តូបវិមានឈ្នះ-ឈ្នះនៅភ្នំពេញ ដែលសម្ពោធកាលពីឆ្នាំ២០១៨។ ជាមួយគ្នានោះ លោក ទៀ សីហា បានអះអាងថា ការកសាងស្តូបនយោបាយឈ្នះ-ឈ្នះនៅតែបន្តធ្វើក្នុងខេត្តមួយចំនួនទៀត។
ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអូស្ត្រាលី និងក្រសួងវប្បធម៌កម្ពុជាបានរកឃើញគ្រោងឆ្អឹងមនុស្សនៅទីតាំងកំណាយក្នុងបរិវេណអតីតមន្ទីរឃុំឃាំង ម១៣ ក្នុងខេត្តកំពង់ស្ពឺ។ បើតាមអ្នកជំនាញអូស្ត្រាលី គ្រោងឆ្អឹងនោះ អាចផ្ដល់ព័ត៌មានជាច្រើនដូចជា ភេទ អាយុ កម្ពស់ និងរបៀប ដែលត្រួវបានគេសម្លាប់។ ការស្រាវជ្រាវដល់ទីកន្លែងនេះធ្វើឡើង ក្នុងគោលបំណងផ្ទៀងផ្ទាត់សក្ខីកម្ម សិក្សារចនាសម្ព័ន្ធនៃមន្ទីរឃុំឃាំង និងអនុវត្តន៍ទៅតាមគោលការណ៍ណែនាំរបស់អង្គការUNESCO ដែលទើបបានដាក់បញ្ចូល ម១៣ ទៅជាបូជនីយដ្ឋានចងចាំនៅកម្ពុជាក្នុងឆ្នាំ២០២៥៕
ក្រុមហ៊ុនអវកាស Blue Origin របស់មហាសេដ្ឋី ជេហ្វ បេសូស៍បានទទួលបរាជ័យជាបន្តបន្ទាប់នៅក្នុងការធ្វើតេស្តសាកល្បងរ៉ុកកែត ដែលត្រូវចូលរួមនៅក្នុងគម្រោងបេសកកម្មArtémis របស់ទីភ្នាក់ងារណាសាសម្រាប់ការវិលត្រឡប់របស់អាមេរិកទៅឋានព្រះចន្ទ។ កាលយប់ពីថ្ងៃព្រហស្បតិ៍ទី ២៨ឧសភា រ៉ុកកែតរបស់ក្រុមហ៊ុនBlue Origin ឈ្មោះNew Glenn បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងពេលសាកល្បងប្រព័ន្ធបាញ់បង្ហោះរ៉ុកកែត។
នៅថ្ងៃសុក្រ ទី២៩ ឧសភា ចិនតាមរយៈក្រសួងការបរទេស បានចេញមុខប្រឆាំង ជប៉ុន និងហ្វីលីពីន ដែលមានគម្រោងបើកការចរចាជាផ្លូវការ ស្តីពីការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។ ទីក្រុងប៉េកាំង ចាត់ទុកការចរចារវាងជប៉ុន និងហ្វីលីពីននេះថា ជាការចរចា “ខុសច្បាប់ និងគ្មានសុពលភាព”។ ចិននៅបានអះអាងថា ខ្លួនមានសិទ្ធិផ្តាច់មុខលើដែនសមុទ្រមួយផ្នែកនៅភាគខាងកើតកោះតៃវ៉ាន់។ នេះបើតាមការថ្លែងរបស់អ្នកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។
ជំនួបកំពូលសន្តិសុខអាស៊ី ឬ សង់គ្រីឡា (Shangri-La) ដែលជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិដ៏ធំបំផុត ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបើកទ្វារ នៅថ្ងៃសុក្រ ទី២៩ ខែឧសភា នៅប្រទេសសិង្ហបុរី។ នៅឆ្នាំនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានក្លាយជាតួអង្គ លេចធ្លោនៅក្នុងវេទិកា ខណៈ ដែលមហាអំណាចចិនមិនបានបញ្ជូនរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនទៅចូលរួមនោះទេ។ នេះជាលើកទីពីរហើយ គិតចាប់តាំងពីឆ្នាំ ២០១៩មក ដែលចិនអវត្តមានក្នុងជំនួបកំពូលនេះ។ អវត្តមានរបស់ចិននឹងធ្វើឲ្យសហរដ្ឋអាមេរិកមានឱកាសកាន់តែច្រើន ក្នុងការដាក់សម្ពាធលើប៉េកាំង ជុំវិញបញ្ហាតៃវ៉ាន់ និងសង្គ្រាមនៅអ៊ីរ៉ង់។
ដ្រូនមួយគ្រឿងរបស់រុស្ស៊ីបានហោះទៅផ្ទុះធ្លាក់នៅលើអគាររស់នៅរបស់ប្រជាជន មួយកន្លែងក្នុងទឹកដីរូម៉ានី ជាប់ព្រំដែនអ៊ុយក្រែន។ ភ្លាមៗ អូតង់ដែលមានរូម៉ានីជាប្រទេសសមាជិក បានប្រកាសថ្កោលទោសទង្វើគ្មានការទទួលខុសត្រូវរបស់រុស្ស៊ី។ ប្រធានគណៈកម្មការអឺរ៉ុបព្រមានថា រុស្ស៊ីកំពុងដើរហួសខ្សែបន្ទាត់មួយទៀតហើយ។
បណ្តាប្រទេសជាសមាជិកអាស៊ានរួមទាំងកម្ពុជាផង នឹងទៅចូលរួមកិច្ចប្រជុំកំពូល «រុស្ស៊ី-អាស៊ាន» ដែលគ្រោងធ្វើឡើងនៅទីក្រុងកាហ្សង់ ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ កិច្ចប្រជុំនេះធ្វើ ឡើងស្របពេលអាស៊ានបន្តរក្សាទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូក្នុងនាមជា «ដៃគូសន្ទនា» ទោះបីប្រទេសសមាជិកភាគច្រើនធ្លាប់គាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលថ្កោលទោសរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ រាជបណ្ឌិតសភាកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «តើកម្ពុជាឈរលើគោលការណ៍អ្វីខ្លះ ដើម្បីឲ្យផលិតផលជាតិមានស្ថិរភាព»។ ក្នុងវេទិកានេះ អ្នកជំនាញបានលើកឡើងថា កម្ពុជាមានលទ្ធភាព ក្នុងការផលិតកសិផលលើសពីតម្រូវការប្រើប្រាស់ក្នុងស្រុក ប៉ុន្តែបញ្ហានៅត្រង់ថា ចំពោះផលិតផលខ្លះ គេពិបាកនឹងលក់ចេញ ដ្បិតថា ផលិតផលទាំងនោះនៅមិនទាន់មានស្តង់ដារ តាមការចង់បានរបស់អ្នកបញ្ជាទិញ។ ហេតុអ្វីកម្ពុជាមានលទ្ធភាពផលិតកសិផលលើសតម្រូវការ ប៉ុន្តែ ពិបាកក្នុងការលក់ចេញ?
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានកត់សម្គាល់ថា សា្ថនភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៥ នៅតែបន្តធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ស្តីពីបញ្ហាប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៨ ខែឧសភា។ បើតាមរបាយការណ៍ សេរីភាពសារព័ត៌មានបន្តធ្លាក់ចុះ ក៏ព្រោះតែអ្នកសារព័ត៌មាននៅកម្ពុជានៅតែបារម្ភពីសុវត្ថិភាព និងការប្រឈមនឹងទោសជាប់ពន្ធនាគារ។
សមាជិករដ្ឋសភាថៃ លោក ប៊ុនរ៉ាវី យមជីនដា បានចោទប្រកាន់អ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជា ពីបទ លាងលុយកខ្វក់ តាមរយៈការលក់ឆ្នោតផ្សងសំណាងនៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ Thai Enquirer កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកបានទទួលស្គាល់ថា ខ្លួនបានយកប្រាក់ជិត ១០០លានដុល្លារពីមេក្រុមឆបោកម្នាក់ដើម្បីយកទៅទិញដីក្នុងការវិនិយោគ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ និងថា ក្រុមឡេង ចាន់ណា បានយកលុយទាំងនោះទៅទិញដីអភិវឌ្ឍគម្រោង ដោយផ្តល់ការប្រាក់ទៅមេក្រុមឆបោករូបនោះ និងអ្នកវិយោគផ្សេងទៀត។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ឧសភាថា អង្គភាពកំពុងបន្តស៊ើបអង្កេត នៅក្នុងសំណុំរឿងឆបោកទ្រង់ទ្រាយធំដែលប្រព្រឹត្តដោយអតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក។
នៅព្រឹកថ្ងៃទី២៩ឧសភានេះ សហរដ្ឋអាមេរិកបានស្វាគមន៍ចំពោះការដោះលែងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដោយចាត់ទុកថាជាការវិវឌ្ឍវិជ្ជមានមួយសម្រាប់ស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា។ តែទន្ទឹមនឹងការសាទរ សហរដ្ឋអាមេរិកនៅតែបន្តច្រានចោលការចោទប្រកាន់ក្នុងសំណុំរឿងលោក កឹម សុខា ដែលថា ខ្លួនបានជ្រៀតជ្រែកក្នុងសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជា។
កិច្ចព្រមព្រៀងសហការរវាងចិន និងស៊ែរប៊ីចំនួន២០ត្រូវបានចុះហត្ថលេខានៅក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៥ថ្ងៃ របស់ប្រធានាធិបតីស៊ែរប៊ីនៅប្រទេសចិន។ នៅទីក្រុងប៉េកាំង មេដឹកនាំស៊ែរប៊ីបានទទួលមេដាយមិត្តភាព ពីលោកប្រធានាធិបតីចិន ស៊ី ជីនពីងដែលបានរំលឹកប្រាប់ឲ្យប្រទេសទាំងពីរពង្រីកសហប្រតិបត្តិការរវាងគ្នាទៅក្នុងវិស័យគន្លឹះ ដូចជាកម្មវិធីបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងថាមពល។
ជាមួយនឹងបរិបទសង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា វត្តមានរបស់ដ្រូនធុនស្រាល និងតម្លៃថោកៗ បានចូលមកធ្វើឲ្យប្រែប្រួល ដល់តាក់ទិកនៃការប្រយុទ្ធ និងប្រសិទ្ធិភាពយុទ្ធសាស្ត្ររបស់កងទ័ព។ តម្រូវការប្រើប្រាស់ដ្រូន បានស្ទុះហក់ឡើងខ្លាំង។ យ៉ាងណាម៉ិញ ការនាំចេញដ្រូនរបស់តៃវ៉ាន់ គិតចាប់ពីដើមឆ្នាំ២០២៦ បានកើនឡើងទំហំ ដល់ទៅ១គុណនឹង២០ដង បើប្រៀបធៀបទៅឆ្នាំមុន។ ការរីកចម្រើននៃវិស័យឧស្សាហកម្មសព្វាវុធតៃវ៉ាន់នេះ ក៏ជាកត្តាមួយដ៏សំខាន់ដែរ ក្នុងការត្រៀមកម្លាំងទប់ទល់នឹងការគំរាមរបស់ចិន។
នៅថ្ងៃព្រហស្បតិ៍ ទី២៨ខែឧសភា រុស្ស៊ីបានចុះកិច្ចព្រមព្រៀងជាមួយកាហ្សាក់ស្ថានដើម្បី សាងសង់ រោងចក្រអគ្គិសនីទី១ដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងប្រទេសតំបន់អាស៊ីកណ្តាលមួយនេះ។ នៅក្នុងគម្រោងដែលមានតម្លៃប្រមាណ ១៦,៥ ពាន់លានដុល្លារ មួយផ្នែកនៃទឹកប្រាក់នេះ ផ្គត់ផ្គង់ដោយ ប្រាក់កម្ចីពីរុស្ស៊ី។
កិច្ចព្រមព្រៀងសហការរវាងចិន និងស៊ែប៊ីចំនួន២០ត្រូវបានចុះហត្ថលេខានៅក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៥ថ្ងៃ របស់ប្រធានាធិបតីស៊ែរប៊ីនៅប្រទេសចិន។ នៅទីក្រុងប៉េកាំង មេដឹកនាំស៊ែរប៊ីបានទទួលមេដាយមិត្តភាព ពីលោកប្រធានាធិបតីចិន ស៊ី ជីនពីងដែលបានរំលឹកប្រាប់ឲ្យប្រទេសទាំងពីរពង្រីកសហប្រតិបត្តិការរវាងគ្នាទៅក្នុងវិស័យគន្លឹះ ដូចជាកម្មវិធីបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងថាមពល។