លោក ប៉ែន សុវិជាតិ៖ ប្រេងចុះថ្លៃដ្បិតអ្នកផ្គត់ផ្គង់ប្រេងឲ្យកម្ពុជាមានប្រភពផ្គត់ផ្គង់ប្រេងឆៅថ្មី
newsare.net
តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូត នៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះមកក្រោម ៥ ០០០រៀល ជាលើកដំបលោក ប៉ែន សុវិជាតិ៖ ប្រេងចុះថ្លៃដ្បិតអ្នកផ្គត់ផ្គង់ប្រេងឲ្យកម្ពុជាមានប្រភពផ្គត់ផ្គង់ប្រេងឆៅថ្មី
តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូត នៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះមកក្រោម ៥ ០០០រៀល ជាលើកដំបូងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីឡើងថ្លៃចាប់តាំងពីផ្តើមផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ាកាលពីដើមខែមីនា។ តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូតបានធ្លាក់មកត្រឹម ៤ ៨៥០រៀលដូចគ្នា ក្នុង១លីត្រ។ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា មានហេតុផលមួយចំនួនដែលធ្វើឲ្យតម្លៃប្រេងពេលនេះធ្លាក់ចុះបន្តិច។ តាមលោក ប៉ែន សុវិជាតិ ភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិកបានធូរស្រាលបន្តិច ទីផ្សារផ្គត់ផ្គង់ប្រេងឲ្យកម្ពុជាមានប្រភពផ្គត់ផ្គង់ប្រេងឆៅថ្មី បន្ថែមពីលើច្រកអកមូស្ស ការបន្ថយទណ្ឌកម្មប្រេងរបស់អាមេរិកលើរុស្ស៊ី រួមនឹងការកាត់បន្ថយពន្ធនាំប្រេងចូលរបស់រដ្ឋាភិបាលផង៕ Read more














