ប៉េកាំងចេញបម្រាមមិនឲ្យសមាជិកសភានូវែលសេឡង់ ៤នាក់ ចូលស្រុកចិន
newsare.net
រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី៤ មិថុនា ហាមឃាត់មិនឲ្យសមាជិកសភានូវែលសេប៉េកាំងចេញបម្រាមមិនឲ្យសមាជិកសភានូវែលសេឡង់ ៤នាក់ ចូលស្រុកចិន
រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី៤ មិថុនា ហាមឃាត់មិនឲ្យសមាជិកសភានូវែលសេឡង់ ៤នាក់ ចូលជាន់ដីស្រុកចិន។ បម្រាមនេះធ្វើឡើងក្រោយពីសមាជិកសភានូវែលសេឡង់ទាំង៤នាក់នេះ បានធ្វើដំណើរទៅកោះតៃវ៉ាន់ នៅដើមខែឧសភា។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់នូវែលសេឡង់។ ចំណែក នូវែលសេឡង់បានបញ្ចេញប្រតិកម្មភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះវិធានការរបស់រដ្ឋអំណាចចិន។ ប្រមុខការទូតនូវែលសេឡង់ ក៏បានចាត់ឲ្យមន្រ្តីក្រសួងការបរទេសរបស់ខ្លួន ជួបពិភាក្សាជាមួយអាជ្ញាធរចិន អំពីបម្រាមនេះ។ Read more














