សាលាក្រុងភ្នំពេញឲ្យសង្គមស៊ីវិលទទួលខុសត្រូវមុខច្បាប់ បើមានការជួបជុំនៅទីសាធារណៈដោយមិនជូនដំណឹង
newsare.net
មេដឹកនាំសហជីពចំនួន៤រូប គឺលោក អាត់ ធន់ អ្នកស្រី យ៉ាង សុភ័ណ្ឌ អ្នកស្រី អ៊ូ ទេពផល្លីន និងកញ្ញា ឈសាលាក្រុងភ្នំពេញឲ្យសង្គមស៊ីវិលទទួលខុសត្រូវមុខច្បាប់ បើមានការជួបជុំនៅទីសាធារណៈដោយមិនជូនដំណឹង
មេដឹកនាំសហជីពចំនួន៤រូប គឺលោក អាត់ ធន់ អ្នកស្រី យ៉ាង សុភ័ណ្ឌ អ្នកស្រី អ៊ូ ទេពផល្លីន និងកញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលារាជធានីភ្នំពេញកោះហៅទៅពិភាក្សានៅថ្ងៃទី៣ មិថុនាទាក់ទងនឹងការដើរដាក់ញត្តិតាមស្ថាប័ន និងស្ថានទូតនានានៅភ្នំពេញក្នុងឱកាសទិវាពលកម្មអន្តរជាតិលើកទី១៤០ កាលពីថ្ងៃទី១ ឧសភាដោយមិនបានជូនដំណឹងដល់អាជ្ញាធរដែនដី។ លោក អាត់ ធន់ តំណាងមេដឹកនាំសហជីពដែលបានចូលពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញឲ្យដឹងថា មូលហេតុដែលអង្គការសមាគមមិនបានជូនដំណឹងដល់អាជ្ញាធរ ព្រោះថ្ងៃទី១ ឧសភា ជាថ្ងៃទិវាពលកម្មអន្តរជាតិ និងជាការប្រមូលផ្តុំដាក់ញត្តិទ្រង់ទ្រាយតូច។ តែលោក អាត់ ធន់ ក៏មិនភ្លេចបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលមិនបានបដិសេធចំពោះការលើកឡើងរបស់តំណាងសាលារាជធានីភ្នំពេញដែលស្នើឲ្យមានកិច្ចសហការ និងជូនដំណឹងដល់អាជ្ញាធរដែនដីទេ។ Read more














